សាកសព ក្រុមគ្រួសារជនជាតិបារាំងដែលមានសមាជិក ៥ នាក់គឺឪពុកនិងកូន៤នាក់ដែលបាត់ខ្លួនជាង ១ ឆ្នាំមកហើយនោះ ត្រូវបានគេរកឃើញនៅក្នុងរថយន្តមួយគ្រឿងដែលគេទម្លាក់ចូលក្នុង ស្រះទឹកនៅខាងក្រោយផ្ទះ។
ជនជាតិបារាំងរូបនោះឈ្មោះ វាលីយេ ឡូរ៉ង់ ដែលមានប្រពន្ធជាជនជាតិខ្មែរ តែប្រពន្ធនោះ បានស្លាប់ដោយបន្សល់ទុកកូនប្រុស២នាក់និងស្រី២នាក់។ ជនជាតិបារាំង រួមទាំងកូនៗ បានមកស្នាក់នៅក្នុងសង្កាត់រកា ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប៉ុន្តែ ក្រុមគ្រួសារមួយនេះបានបាត់ពីផ្ទះជាងមួយឆ្នាំមកហើយ។
ទើបតែនៅថ្ងៃទី១៤មករានេះ គេបានប្រទះឃើញដំបូលរថយន្តមួយគ្រឿងនៅក្នុងត្រពាំងទឹកខាងក្រោយ ផ្ទះនោះ។ ក្រោយពីស្រាវជ្រាវ សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា ជនជាតិបារាំង រួមទាំងកូនៗត្រូវគេសម្លាប់ច្រកចូលក្នុងវ៉ាលី និងដាក់ក្នុងឡាន ហើយទម្លាក់ចូលទឹកស្រះក្រោយផ្ទះ។
ប៉ូលិសបានរកឃើញគ្រោងឆ្អឹងសាកសព និងកំពុងស្រាវជ្រាវករណីនេះដែលគេសង្ស័យថា ជាអំពើឃាតកម្ម។ ស្ថានទូតបារាំង ប្រចាំទីក្រុងភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅមុននេះ បន្តិចដោយបញ្ជាក់ពីករណីនេះ តែនៅមិនទាន់សន្និដ្ឋានយ៉ាងណានៅឡើយទេ៕
ប្រភព៖ (ព័ត៌មានRFI, រូបភាពRFP)







![Valentine[fore]](http://farm8.staticflickr.com/7156/6651048413_fda1817ea2_m.jpg)
![BF-COVER[fore]](http://farm5.static.flickr.com/4152/5171678714_f6f9c6bbf1_m.jpg)










If happening in US, they are probably discovered since the first week of the incident. But in Cambodia, they pretend to know nothing! It’s so sad to the victims and they have no respected to the human lives and I don’t believe the Khmer Rouge did this!
This is called “Premeditated Murde.r” It was unusual and it was not done by common people. Why they killed these people? For what reasons? For money? I don’t think so!
It’s reminded me back to the July 5-6, 1997 coup attemped to unseated First Khmer Prime Minister, Prince Norodom Ranarith, that brutal murdered of high ranked officials (Chao Sambatt & Krouch Yoeum) of Funcinpec Party.
ខ្ញុំក៏កំពុងតាមដានរឿងក្តីនេះយ៉ាងយកចិត្តទុកដាក់បំផុត.. តើនរណាជាឃាតករ? សម្លាប់បែបណា? នរណានៅពីក្រោយខ្នងរឿងនេះ? ពិតជាគួរឲ្យចង់តាមដានណាស់!
ខ្ញុំដឹងរឿងនេះត្រួសៗពីឪពុកម្តាយប្រពន្ធដើមគាត់។
ដូច្នេះគួរតែនិយាយប្រាប់ខ្ញុំផង ព្រោះខ្ញុំកំពុងតែតាមដានរឿងនេះយ៉ាងប្រកិត តែពិបាករកព័ត៌មាន ក្រៅពីអង្គុយចាំមានព័ត៌មានផ្សាយអំពីរឿងនេះ។