ផ្កាយNoVeLs*– តាមរយៈ លោក ម៉ៅ រតនា ចាងហ្វាងផលិតកម្ម SRGBMEDIB បានឱ្យដឹងថា រឿង«ស្នេហ៍គ្រាដំបូង» ឬ First Love នឹងសម្ពោធន៍ដាក់បញ្ចាំងនៅថ្ងៃទី ២១ មករា ២០១២ នេះ នៅសាលមហោស្រពចេនឡា។
ចាងហ្វាងផលិតកម្មរូបនេះ បានបញ្ជាក់ទៀតថា រឿង«ស្នេហ៍គ្រាដំបូង» នេះដំណើរការថតដោយបច្ចេកវិទ្យាទំនើបអ្នកដឹកនាំ រឿងមានគំនិតច្នៃប្រឌិតខ្ពស់ធ្វើទៅតាមសេនារីយោរបស់ អ្នកនិពន្ធ ដែលមានស្នាដៃក្នុងការនិពន្ធសរសេររឿង បែបមនោសញ្ចេតនា និងកំប្លែង តម្រូវទៅតាមស្រទាប់យុវវ័យសម័យថ្មីចូលចិត្តទស្សនា។
លោក ម៉ៅ រតនា បន្តថា រឿង «ស្នេហ៍គ្រាដំបូង» ដែលជាស្នាដៃលើកទី១នេះមាន តារាសម្តែងថ្មីៗ វ័យក្មេង ស្រស់ស្អាត មានសមត្ថភាព និង មានទេពកោសល្យសម្តែងបានល្អបំផុត ដូច្នេះលោកសង្ឃឹម ថា នឹងមានការចាប់អាររម្មណ៍ពីប្រិយមិត្តទស្សនិកជនដែល ចូលទស្សនាហើយគាំទ្រជាក់ជាមិនខាន។
- ភាពយន្ត trailer ឬឈុតខ្លះៗក្នុងរឿង
លោកចាងហ្វាងផលិតកម្ម បានបន្ថែមថា ភាពយន្តរឿង «ស្នេហ៍គ្រាដំបូង» នេះ ផលិតឡើងចង់បង្ហាញពីតថភាព សង្គមពិត ដែលចម្រុះគ្រប់ជាតិសាសន៍មនុស្សរស់នៅ ហើយក៏បង្ហាញពីមនុស្សដែលមានស្នេហាដំបូង ពិសេសគឺចង់អប់រំដល់យុវវ័យសម័យថ្មីឱ្យចេះគិត គូរបានវែងឆ្ងាយមុនពេលសម្រេចចិត្តប្រឡូកក្នុងរឿងស្នេហា។
មួយវិញទៀតភាពយន្តរឿង «ស្នេហ៍គ្រាដំបូង» នេះមានគោលបំណងចង់ឱ្យយុវវ័យខិតខំសិក្សារៀនសូត្រ ឱ្យបានច្រើនហើយយល់ពីអត្ថន័យពាក្យថា «ស្នេហា » ផងដែរ។
តាមរយៈឈុតឃោសនាខ្លះៗខាងលើឃើញថា ភាពយន្តនេះមានចំណុចគួរឲ្យចាប់អារម្មណ៍ច្រើន ពិសេសថតប្រើប្រព័ន្ធHD ដែលមើលទៅធ្វើឲ្យត្រជាក់ភ្នែក រូបភាពភ្លឺច្បាស់ បើទោះជាសកម្មភាពសម្តែងរបស់តារាមួយចំនួននៅមានសភាពឆ្គងមិនដូចធម្មជាតិក៏ដោយ។
តោះ! នៅចាំអីទៀត ទៅមើលរឿង «ស្នេហ៍គ្រាដំបូង» ឬ First Love ទាំងអស់គ្នា ដើម្បីគាំទ្រវិស័យភាពយន្តខ្មែរ និង ដើម្បីខ្មែរមានភាពយន្តខ្មែរមើល!!!
(ដកស្រង់ និងកែសម្រួលពីកាសែតកោះសន្តិភាព)



![Valentine[fore]](http://farm8.staticflickr.com/7156/6651048413_fda1817ea2_m.jpg)
![BF-COVER[fore]](http://farm5.static.flickr.com/4152/5171678714_f6f9c6bbf1_m.jpg)









