ស្រឡាញ់គ្នា ហេតុអ្វីចាំបាច់លាក់? ថ្វីបើខ្ញុំមិនយល់ពីគោលបំណងគេច្បាស់ តែខ្ញុំក៏យល់ចិត្តគេ។ ប្រសិនបើស្នេហា ជារឿងរបស់មនុស្សពីរនាក់ ខ្ញុំក៏សុខចិត្តឲ្យរឿងនេះដឹងតែខ្ញុំនិងគេដែរ។ តែមិនមែនដូច្នោះទេ ព្រោះយើងមិនអាចហាមឃាត់អ្នកដទៃមិនឲ្យស្រឡាញ់ខ្ញុំ ឬស្រឡាញ់គេបានទេ។ ដូច្នេះបើយើងមិនប្រាប់ពិភពលោកថា យើងទាំងពីរស្រឡាញ់គ្នា នោះស្នេហាយើងនឹងមានអ្នកទីបីចូលមកជ្រៀតជ្រែក។
រស់នៅក្នុងភាពស្ងប់ស្ងាត់ នរណាមិនចង់? ស្រឡាញ់គ្នា ដែលមានតែយើងពីរនាក់ នរណាមិនត្រូវការ? តែសួរថា យើងអាចធ្វើបានទេ? ក្នុងលោកនេះមានដែរឬ អាថ៌កំបាំង? មិនយូរឬឆាប់ រឿងរបស់យើងគង់តែមានអ្នកដឹង ដូច្នេះបងមិនចង់ឲ្យអូនទម្លាក់កំហុសគ្រប់យ៉ាងមកលើបងតែម្នាក់ទេ។ បងស្រឡាញ់អូន បងស្តាប់អូន បងមិនធ្លាប់ប្រាប់នរណា ថាយើងស្រឡាញ់គ្នាទេ។ តែបើមានគេដឹង ក៏មិនមែនជារឿងចម្លែកដែរ ព្រោះយើងមិនមែនរស់នៅលើភពផែនដីនេះតែពីរនាក់ឯណា?
បើមានគេដឹង យើងត្រូវបែកគ្នាឬ? ហេតុអ្វីក៏ដាក់ទណ្ឌកម្មដល់បងម្ល៉េះ? ហេតុអ្វីចាំបាច់ដាក់គំនាបលើស្នេហាយើង? ស្រឡាញ់គ្នា ចាំបាច់មានលក្ខខណ្ឌដែរឬ? ស្នេហ៍មានលក្ខខណ្ឌ មិនអាចក្លាយជាសុភមង្គលរបស់មនុស្សពីរនាក់ ដែលស្រឡាញ់គ្នាបានទេ។ ដូច្នេះសូមបណ្តោយវាទៅតាមធម្មជាតិ ទុកឲ្យវាដើរតាមទ្រនិចនាឡិកា ទុកឲ្យវាចរយាត្រា តាមដំណើរវិលរបស់ផែនដីទៅចុះ។ សូមទុកឲ្យស្នេហ៍យើងបញ្ចប់ពេលផែនដីឈប់វិល តែកុំឲ្យស្នេហ៍យើងបញ្ចប់ ពេលអាថ៌កំបាំងយើងត្រូវបានទម្លាយ.. ព្រោះលើលោកនេះ គ្មានទេ អាថ៌កំបាំង…
ប្រសិនបើលោកនេះ… មានអាថ៌កំបាំង
ខែវិច្ឆិកា 20, 2012 ដោយ ផ្កាយ NoVeLs





![Valentine[fore]](http://farm8.staticflickr.com/7156/6651048413_fda1817ea2_m.jpg)
![BF-COVER[fore]](http://farm5.static.flickr.com/4152/5171678714_f6f9c6bbf1_m.jpg)











‘No mystery on earth!…’ you are right, anyway.
But sometimes it is not the right time to reveal the truth yet.
When the right time come, everyone will know it.
លោកនេះគ្មានទេអាថ៌កំបាំងទេ មិនយូរឬឆាប់ គង់តែដឹង តែថាមិនដឹងពេលណា អាចថាមិនអាចដឹងទាន់ពេល រឺដល់ដំណាក់កាលចង់ក្រោយក៏ថាបាន