ផ្កាយNoVeLs*– Ads– ក្រោយរយៈពេល១៦ឆ្នាំ ជាមួយនឹងសេវាទន្តសាស្ត្រទំនើបនៅកម្ពុជា គ្លីនិកទន្តសាស្ត្រ រំចង់ បានក្លាយជា មន្ទីរពេទ្យទន្តសាស្ត្រ & សម្ផស្ស រំចង់ នៅថ្ងៃទី ១២ ធ្នូ ២០១១ ដែលជាមន្ទីរពេទ្យទន្តសាស្ត្រដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រំចង់ មានកេរ្តិ៍ឈ្មោះល្បីល្បាញជាមន្ទីរពេទ្យ មានគុណភាពខ្ពស់ បំពាក់ដោយឧបករណ៍បរិក្ខារពេទ្យថ្មីៗទំនើបៗ និងក្រុមគ្រូពេទ្យបានសិក្សាជំនាញជាលក្ខណៈជាតិ និង អន្តរជាតិប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ រំចង់ បានទទួលស្គាល់ជាស្ថាប័នផ្តល់សេវាពេទ្យធ្មេញគុណភាពខ្ពស់កម្រិតស្តង់ដារអន្តរជាតិ ISP 9001 នៅឆ្នាំ ២០០៨។
រំចង់បានផ្តល់ក្តីទុកចិត្តបំផុតសម្រាប់អតិថិជនជាតិនិងអន្តរជាតិ បានទាក់ទាញអ្នកជំងឺមកពីបណ្តាប្រទេសអឺរ៉ុប អាមេរិក អូស្ត្រាលី ចិន ជប៉ុន និង អាស៊ានធ្វើដំណើរឆ្លងទ្វីបមកទស្សនាកម្ពុជា និង ធ្វើការព្យាបាលកែសម្ផស្សមាត់ធ្មេញនៅ មន្ទីរពេទ្យទន្តសាស្ត្រ & សម្ផស្ស រំចង់។
កាលពីមុន ប្រជាជនកម្ពុជាយើងបានធ្វើដំណើរចេញក្រៅប្រទេស ដើម្បីបានស្វែងរកសេវាកម្មព្យាបាលជំងឺមាត់ធ្មេញដែលមានគុណភាព ប៉ុន្តែនាពេលបច្ចុប្បន្ននេះ រំចង់បានកែប្រែផ្នត់គំនិតទាំងនោះ ហើយនឹងកំពុងធ្វើឲ្យជនបរទេសធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជា ទទួលយកសេវាព្យាបាលពីទន្តបណ្ឌិតជំនាញៗនៅកម្ពុជាយើងវិញ។ ទាំងនេះគឺជាការសបញ្ជាក់យ៉ាងច្បាស់ ពីឯករាជ្យភាព លើសេវាកម្មគុណភាព និង សមត្ថភាពជំនាញដ៏ពិតប្រាកដរបស់ក្រុមគ្រូពេទ្យនិងបុគ្គលិក មន្ទីរពេទ្យទន្តសាស្ត្រ & សម្ផស្ស រំចង់ ដែលបានផ្តល់ការទុកចិត្តដល់អតិថិជនគ្រ់ទិសទីជុំវិញពិភពលោក។ ដូចនេះ ជាមួយនឹងមន្ទីរពេទ្យរំចង់ លោកអ្នកមិនចាំបាច់ចំណាយពេលវេលានិងប្រាក់កាសច្រើនសន្ធឹកសន្ធាប់ទៅរកសេវាព្យាបាលនៅក្រៅប្រទេសទៀតឡើយ។
យើងខ្ញុំជឿជាក់ថា បើលោកអ្នកបានមកកាន់ទីនេះម្តង លោកអ្នកនឹងសម្រេចចិត្តជ្រើសរើសយកមន្ទីរពេទ្យទន្តសាស្ត្រ & សម្ផស្ស រំចង់ជាមន្ទីរពេទ្យធ្មេញប្រចាំគ្រួសារអស់មួយជីវិត។





![Valentine[fore]](http://farm8.staticflickr.com/7156/6651048413_fda1817ea2_m.jpg)
![BF-COVER[fore]](http://farm5.static.flickr.com/4152/5171678714_f6f9c6bbf1_m.jpg)











ធ្លាប់ចូលពីរបីដងដែរ (តែជូនប្អូនទេៅទេ) ស្អាតណាស់។ សេវាថ្លៃខ្លាំងណាស់ តែកន្លែងរបស់គេប្រកបដោយផាសុខភាព…។ ចូលទេៅ ឡើងចង់ភ្ញាក់ ឧបករណ៍គេទំនើបៗណាស់។ បើនិយាយពីកំព្យូទ័រវិញស៊ុទ្ធតែ apple អ៊ីញធំៗ គ្រប់បន្ទប់ទាំងអស់…។
អ្នកដែលបានចូលទីនេះ គឺសុទ្ធតែអ្នកជំងឺកាលីបលើហើយ! ហុហុហុ
អត្ថបទផ្សាយពាណិជ្ជកម្ម ?
ហ្នឹងហើយ ខ្ញុំកំពុងផ្សាយពាណិជ្ជកម្ម។
ក្លាយជាអ្នកឧទេសនាមអោយមន្ទីរពេទ្យទន្តសាស្ត្រ & សម្ផស្ស រំចង់តាំងពីពេលណាម៉េចក៏ខ្ញុំមិនដឹងសោះចឹងហិហិហិ???
តាមពិតទៅនៅទីនោះខ្ញុំមិនដឹងថាវាកាលីបបែបណាទេតែធ្លាប់ឃើញលោកចៅហ្វាយក្រុងភ្នំពេញយើងគឺលោកកែបជុតិមានឹងភរិយានាំគ្នាទៅទីនោះ។គិតមើលចុះបើមិនមែនជាកន្លែងមានស្តង់ដាហើយកាលីបទេលោកចៅហ្វាយក្រុងយើងម៉េចនឹងហ៊ានឈានជើងចូលទៅ។មែនអត់?ហុហុហុហុ
បានមួយអាទិត្យត្រឹម តែមិនសម្រាប់តែរំចង់មួយទេ គឺគ្រប់ក្រុមហ៊ុនទាំងអស់ដែលត្រូវការ។
រំចង និងមិនមែន ជាបន្ទីពេទ្យបរទេស ទេឬ?
រំចង់ជាមន្ទីរពេទ្យខ្មែរដែលមានសាខានៅបរទេស។ គួរមានមោទនភាពអត់?
អត់ផង