Feeds:
ប្រកាស
មតិ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘ទស្សនៈសង្គម’


សូមណែនាំខ្លួនបន្តិចសិន មុនហ្នឹងចូលដល់សាច់រឿងត្រូវនិយាយ។ សូមហៅញ៉ុមថា កូននាគចុះហេហេ។ នៅកំលោះច្រែស(អ្នកនិពន្ធ៖ ចែសច្រែសហាសហាហា!!!) មិនដែលមានស្នេហា ឬសង្សាអីទេ។ ហើយមានអារម្មណ៍ថា វល់ៗ មិនដឹងថា ស្រសាញ់ស្រីឬប្រុសទេ(អ្នកនិពន្ធ៖ ស្រឡាញ់ប្រុសតែម្តងទៅសម័យនេះហើយនៅស្រឡាញ់ស្រីទៀតគេថាស្រែ!!! ហុហុហុ) ទើបអត់ហ៊ានប្រលូកអារឿងហ្នឹង, ពេលនៅជិតស្រីស្អាតមានអារម្មណ៍ចង់មើលគេតែអៀន ហើយមានអារម្មណ៍ថា មានសេចក្ដីសុខណាស់ ហាហាហា, ពេលនៅជិតប្រុសស្អាតមានអារម្មណ៍ចង់មើលមុខគេ ខំលួចដៀងភ្នែក ហេហេ(ពេលខ្លះគ្រាន់តែមើលហើយឆ្ងល់ គេធ្វើម៉េចបានស្អាតជាងញ៉ុម >,< គួរឲ្យច្រណែនណាស់ ខ្វះតែតិចក៏ស្អាតដូចគេដែល លុល ^^ ហើយពេលខ្លះមានអារម្មណ៍ចង់តែចាប់រំលោភទេលោកអើយ បើស្អាតដូចសមុទ្រនិងទី ចឹង ណាទ្រាំបាន ហិហិហិ ^^)។

ចំពោះចំណាប់អារម្មណ៍ ញ៉ុមទៅលើ រឿង «ព្រិលធ្លាក់កណ្ដាលសមុស្រខ្សាច់» ញ៉ុមគិតថា វាជារឿងល្អណាស់ ហើយបានឆ្លុះបញ្ចាំងពីខ្សែជីរិតស្នេហាពិត របស់បុរសនិងបុរស(រហូតពេលខ្លះ ញ៉ុមគិតថាប្រហែលជាអ្នកនិពន្ធមានបទពិសោធន៍ខាងហ្នឹងទេដឹង ហេហេហេ[អ្នកនិពន្ធ៖ ឈឺឆ្អាលរឿងអ្នកនិពន្ធតិចអត់រឿងអានឥឡូវ!!!], តែក៏គិតថា ជាអ្នកនិពន្ធត្រូវចេះដឹង នឹងយល់ពីគ្រប់មជ្ឈដ្ឋានជីរិតអញ្ចឹងហើយ), ហើយតួអង្គដែលញ៉ុមចាប់អារម្មណ៍និងស្រឡាញ់ជាងគេ គឺអាសមុទ្រខ្សាច់ហ្នឹង ហេហេហេ (មានពេលខ្លះមានអារម្មណ៍ថាលង់ហ្នឹងគាត់ដែរ លុល^^)។ ញ៉ុមចូលចិត្ដសមុទ្រព្រោះ យល់ថាគាត់គឺជាមនុស្សម្នាក់ ដែលហ៊ានលះបង់អ្វីៗព្រោះតែការស្រឡាញ់, ហើយប្រចណ្ឌច្រើន (ពេលប្រចណ្ឌម្តងៗ គួរឲ្យស្រឡាញ់ខ្លាំងណាស់ ចង់តែចាប់ឱបឲ្យបាត់ប្រចណ្ឌទេ ហិហិហិ)។ ហើយរឿងបងផ្កាយហ្នឹងវាបានបញ្ចូលនូវគ្រប់រសជាតិជីរិតបែបក្មេងវិទ្យាល័យ ដែលធ្វើឲ្យញ៉ុមមានអារម្មណ៍ថា ចង់វិលទៅវិទ្យាល័យវិញ បានដើរលេង ញ៉ាំបាយនៅកង់ទីនរាល់ព្រឹក (ទោះបីបាយនៅកង់ទីនសាលាស៊ីសុវត្ថិមិនឆ្ងាញ់ តែក៏ស្រណោះដែរ) ជាពិសេសគឺ លីបរៀន ហុហុហុ មិនគួរនិយាយអាហ្នឹងសោះ >,<។ ហើយស្នេហាតួទាំងពីរនឹងផ្អែមណាស់ញ៉ុមចូលចិត្តការយកចិត្តទុកដាក់ពីសមុទ្រចំពោះទី បានរស់នៅជាមួយគ្នា និងធើអីៗ អាហ្នឹងក៏ចូលចិត្ដដែរ ហេហេហេ ញ៉ុមរៀងយាយត្រង់តិចហើយ។ អានបាន៤២ភាគគឺចូលចិត្តទាំងអស់, តែអត់ចូលចិត្តអាSad Ending សាកល្បងហ្នឹងសោះ… ព្រោះអានទៅមានអារម្មណ៍ថាខ្លី ហើយអាណិត២នាក់ហ្នឹងណាស់ ហើយអត់មានអ្នកដឹងឮស្នេហាពិតគេទៀត… យ៉ាងហោចណាស់ ក៏ឲ្យពួកទេបានតស៊ូ រនាំងគ្រួសារនិងសង្គមដែរ ហើយអាចបង្ហាញពីស្នេហាពិតរបស់គេទៅឲ្យអ្នកជុំវិញគេដឹងលឺ និងជួយចែកគ្នាយំពេលស្នេហាគេត្រូវព្រាត់ ហេហេហេ :P។ អូ! ភ្លេចប្រាប់ ញ៉ុមអានអាSad Ending សាកល្បងនឹង ដេកឈឺចិត្តស្អិតទ្រូង អាណិតពួកគេអស់២,៣ថ្ងៃណ៎ មិនចង់អួតទេ ទំរាំធ្វើចិត្ដបានទោះបីដឹងថា គ្រាន់តែ Ending សាកល្បងក៏ដោយ គិតទៅចង់តែទៅរករឿងអ្នកនិពន្ធទេ ដាក់អារឿងឈឺចិត្ដឲ្យគេអាន =_=! , ហើយញ៉ុម អាណិតជាពិសេស សមុទ្រហ្មង គាត់បានលះបង់កាយចិត្តច្រើនណាស់ គួរតែអាណិតគាត់ឲ្យបានជួបនទីទៅ ព្រោះធ្វើចឹងគាត់ស្លាប់អត់ន័យអីសោះ ។

សូមសំណូមពរ ឲ្យបងផ្កាយចេញភាគ២ណា ឬបើអាចសូមសរសេរឲ្យរហូតដល់ភាគដែរពួកគេចាស់ស្លាប់រៀងៗខ្លួនទៅ ព្រោះញ៉ុមមិនចង់ឆាប់បែកពីសមុទ្រ និងនទីទេ។ ញ៉ុមនឹងរង់ចាំអានភាគបញ្ចប់ និងភាគ២បន្តទៀត, បើអត់មានទេ បាយ័ត្នញ៉ុមសរសេរខ្លួនឯងណា ហាហាហា យាយលេងទេ កុំប្រញាប់ភ័យអីបងប្រុស ហាហាហា ^^

សូមចប់!!! សង្ឃឹមថានឹងបានភាគបញ្ចប់ណា៎ បើមិនឲ្យ បាយ័ត្នទៅរកដល់កន្លែង សូមគំរាមទុកជាមុនទោះបីនៅវៀងចន្ទន៍ក៏ដោយ។ ^^,

Read Full Post »


ជូនចំពោះបងផ្កាយ!!!

ញ៉ុមអាចថាជាប្រិយមិត្តថ្មីបស់បងក៏បាន ប្រាប់តាមត្រង់ចុះ ញ៉ុមទើបតែមើលរឿងនេះបានប្រហែល១ខែទេ តែញ៉ុមស្រឡាញ់វាស្ទើរលេបហើយ…

ពីដំបូងញ៉ុមអត់ដឹងថាមាន Novel ឬអ្នកនិពន្ធអីណានោះទេ តែពេលញ៉ុមឃើញគេshare ក្នុងគ្រុប ញ៉ុមក៏មើល។ បងដឹងអត់, ញ៉ុមមើលពីវគ្គ៩មុនគេហើយវគ្គ១០ រួចទើបរកវាតាមលំដាប់វិញ។

តាមអារម្មណ៍ញ៉ុម, រឿងនេះល្អមើលណាស់។ វាបង្ហាញពីធាតុពិតដែលមានក្នុងសង្គម។ វាអាចនឹងមានស្នេហាភេទដូចគ្នាចឹងមែន ហើយម្យ៉ាងទៀតវានឹងអាចស្មោះជាង ស្នេហាប្រុសនិងស្រីទៀតក៏ថាបាន។

ញ៉ុមស្រឡាញ់រឿងនេះណាស់, ជាពិសេសពេលដែល ទីនិងសមុទ្រ ងរគ្នាហើយលួងគ្នាទៅវិញទៅមក, វាធ្វើឲ្យញ៉ុមសើចម្នាក់ឯងពេលអានរឿងហ្នឹងផង។ តែអត់សើចឮពេកទេ, ខ្លាចគេថាឆ្កួត។ ចំពោះតួអង្គវិញ, ដូចអ្នកអានមុនបាននិយាយដែរ, ទីដូចជាមានស្នេហ៍ពេកaii..! ពេលខ្លះញ៉ុមកំពុងតែអានបណ្តើរ ច្រណែនទី បណ្តើរ។ ដល់ថ្នាក់ញ៉ុមអ្នកអាននេះក៏ចង់បាក់លើទី ម្សារៗដែរ =;=។ គួរឲ្យខ្នាញ់ជាងគេ គឺពេលដែលទីនិងសមុទ្រត្រូវគ្នា, គឺតែងតែមានរឿងដែលធ្វើបាបមិនឲ្យពួកគេត្រូវគ្នាជានិច្ច។

រឿងនេះហា!! នាំឲ្យញ៉ុមចង់ឡប់អស់aii.. ពេលឃើញគេលេងទាត់បាល់ ក៏នឹកឃើញពួកគេលេងបាល់ភ្លាមដែរ… ពេលភ្លៀងក៏នឹកឃើញ, ពេលចូលបន្ទប់ទឹកក៏នឹកឃើញដែរ… ឆ្កួតមិនធម្មតាទេញ៉ុម។

ញ៉ុមមើលវាសាចុះសាឡើងអស់ច្រើនដងaii ពេលអានដល់វគ្គ៤០ជាងក៏អស់អីមើល(អ្នកនិពន្ធ អត់ព្រម share សោះ) អន់ចិត្តស្តូកហ្មង!!!!!

និយាយពីតួផ្សេងម្តង, ញ៉ុមសង្កេតឃើញថា, អ្នកនិពន្ធនិយាយតួមកឡើង kob sari ធ្វើឲ្យអ្នកអានស្រមើស្រមៃទៅដល់តួអង្គនោះដែលមានភាពឥតខ្ចោះ ទាំងសង្ហា, ឡូយ, មានទ្រព្យ, ចិត្តបានទៀត(សម្រាប់តួបុរស) ឯតួស្រីៗក៏មិនអន់ដែរ ទាំងចរិតល្អ, មុខមាត់ស្អាតបាត ហើយCuteទៀត តែពួកគេមានអាយុតិចពេក វាអាចធ្វើឲ្យអ្នកអានក្មេងៗយកគំរូមិនល្អ…

ញ៉ុមគិតថាគួរតែសរុបaii ព្រោះថាសសេរប៉ុណ្ណឹង, ចង់វែងជាងញ៉ុមធ្វើhomework ញ៉ុមទៀត។ សរុបមក, ញ៉ុមបាទពេញចិត្តរឿងនេះណាស់, គ្រប់ឈុតគ្រប់ឆាកតែម្តង aii មានទាំងកម្សត់ សប្បាយ បញ្ហា……… ហើយបានបង្ហាញពីស្នេហាភេទដូចគ្នា។ ទោះជាពួកគេមិនត្រូវបានសង្គមទទួលយក ក៏ដោយ តែពួកគេក៏មានសេរីភាព និងភាពសុខសាន្តតាមរបៀបពួកគេ ដោយមិនធ្វើអ្វីប៉ះពាល់លើសង្គមឡើយ។

ញ៉ុមសង្ឃឹមថា បងនឹង post វគ្គដែលនៅសល់រហូតដល់ចប់ក្នុងពេលឆាប់ៗនេះ។ អរគុណនិងសូមទោសចំពោះពាក្យពេចន៍ទាំងអស់, បើមានខុស កុំថាអីថាវ៉ាន់ណា៕

ពីប្រិយមិត្ត

ឆូកូ

Read Full Post »


ជម្រាបសួរបងផ្កាយ! មិនដឹងថាបង ឬប្អូនទេនៀក តែហៅបងៗទៅឲ្យខ្លួនឯងក្មេងតិច!

ខ្ញុំចង់សរសេរពីចំណាប់អារម្មណ៍របស់ខ្ញុំចំពោះ រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» នេះយូរហើយ ប៉ុន្តែការងារមមាញឹកពេក។

ខ្ញុំគឺជាអ្នកដែលចូលចិត្តអានរឿងប្រលោមលោកណាស់ មិនអួតទេ រឿងមួយក្បាលខ្ញុំអានតែ១យប់គឺចប់ (បើមិនចប់មិនគេងទេ)។ ពេលខ្លះយំ ពេលខ្លះសើច ពេលខ្លះខឹងទៅតាមអត្ថន័យនៃសាច់រឿងដែលអ្នកនិពន្ធប្រឌិតឡើង(ហ៊ឺ! ចាញ់បោកអ្នកនិពន្ធរហូត) តែនៅតែចង់អាន។ នៅផ្ទះរបស់ខ្ញុំមានទូមួយសម្រាប់ដាក់តែសៀវភៅរឿង ឡើងចង់ពេញទៅហើយ។

ភាគច្រើនរឿងដែលខ្ញុំអានគឺរឿងបែបមនោសញ្ចេតនា។ ខ្ញុំទើបតែស្គាល់ប្លក់របស់បងថ្មីៗនេះដែរទេ។ រឿងដែលខ្ញុំបានអានដំបូងនៅក្នុងប្លក់របស់បងគឺរឿង «Happy Death Day» និង «រោគចិត្ត» (ដែលបញ្ជាក់សាច់រឿងអោយ Happy Death Day), «ខ្មោចអ្នកជិតខាង», «សង្សាចាស់», «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និងរឿងចាស់ៗជាច្រើនទៀត ប៉ុន្តែរឿងទាំងនោះអានមិនបានចប់ទេ។ មិនមែនមិនចង់អានទេ តែអ្នកនិពន្ធលុបចេញវិញបាត់ទៅហើយ(OMG!! អានអត់ចប់ចុងចប់ដើមអ៊ីចឹងមានអារម្មណ៍អត់ល្អសោះ)។ ការពិតទៅខ្ញុំកម្រអានរឿងខ្មោច ឬរឿងស៊ើបអង្កេតណាស់ តែរឿងរបស់ផ្កាយវិញគួរឲ្យចាប់អារម្មណ៍មែនទែនហ្មង។

ចូលដល់សាច់រឿងយើងវិញ! ជាលើកទីមួយរបស់ខ្ញុំហើយបងអើយ ដែលអានរឿងបែបនេះ(ប្រុសស្រឡាញ់ប្រុស)។ ការពិតទៅខ្ញុំមិនចូលចិត្តទេ ប្រុសចរិតស្រី ស្រីស្រឡាញ់ស្រី ឬ ប្រុសស្រឡាញ់ប្រុសអីនោះ។ ប៉ុន្តែពេលបានអានរឿងរបស់បងហើយ មានអារម្មណ៍ថាពួកគេ គួរឲ្យអាណិតទៅវិញ ដែលស្រឡាញ់គ្នាហើយ មិនអាចបញ្ចេញប្រាប់ឲ្យគេដឹង (ហ៊ឺ! យ៉ាប់អីយ៉ាប់យ៉ាងនេះ) តែស្នេហារបស់ពួកគេមានគ្រប់រសជាតិ ផ្អែមល្ហែម ជូរចត់ ង៉ក់ងរ ប្រចណ្ឌ មិនចាញ់ស្នេហាប្រុសស្រីទេ។

រឿងនេះបានបង្ហាញពីទិដ្ឋភាពពិតៗនៅក្នុងសង្គមយើងសព្វថ្ងៃនេះ ជាពិសេសគឺសិស្សសាលាតែម្តង។ ប៉ុន្តែខ្ញុំសង្ឃឹមថា រឿងនេះ មិនលើកទឹកចិត្តឲ្យមនុស្សស្រឡាញ់ភេទដូចគ្នានោះទេ តែក៏មិនស្អប់ខ្ពើមពួកគេដែរ ព្រោះពួកគេក៏មិនចង់ដែរ តែមិនអាចឃាត់ចិត្តបាន ដូចស្នេហារបស់ទី និង សមុទ្រអ៊ីចឹង។ ខ្ញុំចង់ដឹងណាស់ តើស្នេហារបស់ពួកគេនឹងក្លាយជាយ៉ាងណានៅទីបញ្ចប់នៃសាច់រឿងនេះ? តើពួកគេបានសមបំណងទេ? ឬក៏បែកគ្នាបន្ទាប់ពីរៀនចប់? តែបើបាន Happy Ending ក៏ល្អដែរ។

មកពីអ៊ីចឹងហើយ បានខំសរសេរហ្នឹងណា ទាំងខ្លួនឯងមិនសូវចេះ type Font ខ្មែរផង ចំណាយពេលរាប់ម៉ោងទម្រាំសរសេរបានប៉ុណ្ណឹង។ អគុណខ្លាំងណាស់ដែលផ្កាយបានបង្កើតប្លក់នេះឡើង (ចែករម្លែករឿងហ្រីៗ) ធ្វើអោយខ្ញុំបានអានរឿងប្លែកៗ ដែលមិនធ្លាប់អានពីមុនមក។ សុំទោសផងចំពោះកំហុសឆ្គងដែលកើតមានឡើងដោយអចេតនាទាំងអក្ខរាវិរុទ្ធ និងអត្ថន័យ។

From Dana

Read Full Post »


សួស្ដី អ្នកនិពន្ធវ័យក្មេងដ៏មានទេពកោសល្យ!

ខ្ញុំពិតជាចូលចិត្តស្នាដៃនិពន្ធរបស់អ្នកណាស់។ មែនហើយ ខ្ញុំកំពុងតែព្យាយាមស្វែងយល់ និងអានរឿងហ្គេយ៍ដែលអ្នកបាននិពន្ធ។

រឿងដំបូងដែលខ្ញុំបានអានគឺរឿង “សង្សាប្រុស”។ អ្នកដឹងទេថាកាលហ្នឹង ខ្ញុំឃើញដោយចៃដន្យនៅលើទំព័របស់អ្នក តែស៊យអី ភាគផ្សេងៗត្រូវបានដកចេញ ខ្ញុំបង្ខំចិត្តទៅរកទិញសៀវភៅដើម្បីអាន។ ទម្រាំតែហ៊ានចេញទៅទិញ ខ្ញុំខ្មាសអៀនយ៉ាងម៉េចមិនដឹងទេ, ជិះម៉ូតូទៅបណ្ដើរសួរខ្លួនឯងបណ្ដើរ, ខ្ញុំនៅប្រក្រតីទេ ឬអត់នៀក! ម៉េចបានទៅជាចឹងទៅវិញ? ខ្ញុំបានទិញសៀវភៅនេះ នៅបណ្ណាគារអង្គរធំ។ ពេលទៅទិញក៏នឹងខ្មាសគេដែរ ខ្លាចគេគិតថា ខ្ញុំគឺជា….. >.<  តែខ្ញុំឆ្លាតដែរ គឺពាក់ម៉ាស ដើរចូល នឹងដើចេញមកគិតលុយ។ :D

ពេលនេះសំណូមពរបស់ខ្ញុំ គឺចង់បានភាគបញ្ចប់ នៃរឿងដែលខ្ញុំកំពុងតាមដានដ៏ជក់ចិត្តគឺរឿង “ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់” ។ សុំមេត្តាកុំធ្វើបាបខ្ញុំឲ្យទៅទិញដោយចេញមុខទៀតអី!! >.< ខ្ញុំនឹងសន្យាថា នឹងធ្វើជាវិភាគទានប្រសិនបើមាន ក្នុងគោលបំណងគាំទ្រដល់ការបោះពុម្ភផ្សាយ។ ខ្ញុំមានគណនេត្យ Wing ដូចនេះវាងាយស្រួលប្រសិនបើមានការប្រមូលវិភាគទាន។

សូមអគុណ និងសង្ឃឹមយ៉ាងមុតមាំថា ខ្ញុំជាប្រិយមិត្តម្នាក់ក្នុងចំណោម១០នាក់ដំបូង ដែលបានទទួលវាមកអាន។

ដោយក្ដីរាប់អាន…

ប្រិយមិត្តសុំមិនបង្ហាញអត្តសញ្ញាណ

Read Full Post »


ជូនបងផ្កាយអ្នកនិពន្ធសំណព្វចិត្ត…^^

ខ្ញុំប្រហែលជាហ្វែនដ៏កម្ជិលម្នាក់ហើយ ដែលបានសរសេរលិខិតគាំទ្រមួយនេះ ផ្ញើជូនបងអ្នកនិពន្ធ…

សរសេរអីទៀតហ្ន៎… អូ៎ ចំណាប់អារម្មណ៍!

និយាយតាមត្រង់ទៅ ខ្ញុំបានអានរឿងដែលបងសរសេរ តែប៉ុន្មានរឿងទេ ហើយរឿងហ្គេយ៍(ចូលចិត្តជាងគេអាហ្នឹង xD) ដោយសារវាត្រូវរឿងខ្លួនឯង   ដែរ។ ការពិតទៅ ដំបូងខ្ញុំអត់មានស្គាល់ប្លក់បងឯងទេ(កុំថាឡើយឈ្មោះអ្នកនិពន្ធ) តែនៅFacebook មានបង GK Novel (Gay Khmer) គាត់ promote បងឯងពេក។ គឺគាត់promote ស្នាដៃដំបូងជារឿងហ្គេយ៍របស់បង «មិត្តប្រុស» (អ្នកនិពន្ធ៖ រឿង «សង្សារប្រុស» មិនមែន «មិត្តខ្ទើយ» អូ! ច្រឡំ «មិត្តប្រុស» ទេ! យីអ្នកនិពន្ធនេះក៏ចង់វង្វេងតាមអ្នកអានដែរ! ហុហុហុ)ដល់ហើយ ខ្ញុំក៏រកទិញមើល។

និយាយដូចកុហកចុះ ចាប់ផ្តើមស្រឡាញ់បងឯងភ្លាមៗហ្មង (ចេះតែបញ្ជោរទៅ ក្រែងបានរឿងមើលហ្វ្រីៗទៀត:D)។ និយាយតាមត្រង់ទេ បងពិតជានិពន្ធរឿងបានដូចពិតៗកើតឡើងមែនចឹង ជាពិសេសអារម្មណ៍របស់តួម្នាក់ៗ គឺជាអារម្មណ៍ពិតរបស់មនុស្សម្នាក់ៗ ដែលត្រូវបត់បែនតាមកាលៈទេសៈមួយ។ ខ្ញុំស្រឡាញ់ការដាក់ចំណោទបញ្ហារបស់បង គឺប្លែកៗដោយឡែកពីគ្នា មិនច្រំដែល និង មិនភ្លាវ។

បន្ទាប់ពីអានចប់ ខ្ញុំពិតជាចង់អានរឿងផ្សេងៗបន្តទៀតណាស់ តែមិនដឹងទៅរកមកពីណា? ចៃដន្យអីឃើញគេដាក់ប្លក់២ ឲ្យចូលទៅមើល។ ចាំអង្កាល់ទៀត ក៏ចូលមើលភ្លាមបានរឿងត្រូវចិត្តភ្លឹបតាហ្មង ^^ ។

ចូលដល់រឿងសំណព្វចិត្តខ្ញុំវិញ! «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ជារឿងដែលធ្វើឲ្យខ្ញុំហត់នឿយជាងគេ។ .:TT_TT:. បានអីមិនហត់ បើអ្នកនិពន្ធខ្ជិលសរសេរបន្ត ហើយមួយភាគទៅមួយភាគ ទំរាំគេដាច់ចិត្តPost ឲ្យអាន ចង់២អាទិត្យ ជួនកាល១ខែ ជួនកាលដល់ ២,៣ ខែក៏មាន។ ឡើងចង់ភ្លេចរឿងអស់ហើយ បើដាច់ភាគយូរម្ល៉ឹងៗ >.< តែអរគុណសេចក្តីព្យាយាមរបស់ខ្ញុំខ្លាំងណាស់(មិនខ្ចីអរគុណអ្នកនិពន្ធ:P) យ៉ាងណាក៏រឿងបានដល់ភាគបញ្ចប់។

ខ្ញុំស្រឡាញ់រឿងនេះណាស់ ខ្ញុំតែងតែអានរឿងហ្នឹងឲ្យសង្សារខ្ញុំស្តាប់ដែរ ហើយតែងលួចយកមកប្រៀបធៀបទៀតហ្ន៎^^ ។ បើសង្សារខ្ញុំ និងខ្ញុំវិញ ពូកែងរនិងប្រចណ្ឌគ្នាដូចទីនិងសមុទ្រចឹង (ច្រើនដងជាងផងមិនដឹង…)។ បងឯងជួយសរសេររឿងហ្នឹងឲ្យឆាប់ចប់មើល៍… ខ្ញុំចង់ដឹងណាស់ថា ចុងក្រោយវាអាម៉េចទៅ។ បើបងឯងសរសេរឲ្យទីនិងសមុទ្រអត់បានជួបគ្នា ដឹងតែត្រូវហ្មង។ ដូច្នេះ បងឯងត្រូវតែសរសេរឲ្យទៅជា Happy-ending។

មិនដឹងសរសេរអីទៀតទេ អ៊ីចឹងសូមជូនពរបងផ្កាយអ្នកនិពន្ធសំណព្វចិត្ត(ត្រូវតែលួងវិញទើបបាន ព្រោះបាញ់គាត់តាំងពីដើមមកអស់ច្រើនបង់ដែរហ្នឹងណា៎ បើមិនអ៊ីចឹង អត់អីអានឥឡូវហ្នឹង^^)។ ជូនពរបងជួបតែសេចក្តីសុខសំណាងល្អ ទទួលបានការគាំទ្រកាន់តែច្រើន។ ខ្ញុំនឹងនៅតែគាំទ្រស្នាដៃបងជាបន្តទៀត។

អរគុណណ៎ាបង!!!

XXX

ឌែននី ឃេនឌ្រីក

Read Full Post »


សួស្តីបងផ្កាយ!

ញ៉ុមមិនដឹងថា ចាប់ផ្តើមពីណាមកមុនទេ។ «សង្សារប្រុស» គឺជារឿងបុរសស្រឡាញ់បុរសលើកទី១ ដែលញ៉ុមបានអានក្នុង wordpress របស់បង ហើយក៏ជារឿងមួយដែលញ៉ុមចូលចិត្តដែរ។ មិនបានប៉ុន្មាន បន្ទាប់ពីចប់រឿងនេះ «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ក៏ចូលមកដល់…

សុំចូលរឿងផ្ទាល់ខ្លួនបន្តិច ហិហិហិ… កាលពីញ៉ុមរៀនថ្នាក់ទី១០ ញ៉ុមបានស្គាល់អតីតមិត្តប្រុសញ៉ុម(ញ៉ុមក៏ជាប្រុសដែរ^^)។ គេជាសិស្សពូកែ ត្រូវដូរមកភ្នំពេញ ហើយចូលចំថ្នាក់ញ៉ុម។ ពេលស្គាល់គ្នាដំបូង ញ៉ុមនិងគេដូចទឹក ហើយនិងភ្លើង ឈ្លោះគ្នារាល់ថ្ងៃ តែពួកយើងមិនដែលវ៉ៃគ្នាទេ ហើយកាន់តែស្និទ្ធនឹងគ្នាថែមទៀត។ ទីបំផុត ១ឆ្នាំកន្លះក្រោយមក ពួកយើងចាប់ផ្តើមស្រឡាញ់គ្នា ដូចក្នុងរឿងចឹង…

ដោយហេតុតែសាច់រឿងរបស់បង ប្រហាក់ប្រហែលហ្នឹងញ៉ុម ញ៉ុមតែងតែរង់ចាំមើលជានិច្ច។រយៈពេល៣ឆ្នាំនេះ ឲ្យតែពេលអានរឿងរបស់បងពេលណា ញ៉ុមនឹកមនុស្សម្នាក់នោះរហូត។ បន្ទាប់ពីអានរឿងនេះ ញ៉ុមអាចយល់បានយ៉ាងច្រើនថា សមុទ្រមានអារម្មណ៍បែបណា ក៏ដូចអតីតសង្សារញ៉ុមមានអារម្មណ៍បែបណា… ញ៉ុមធ្វើបាបចិត្តគេច្រើនណាស់… តែញ៉ុមមិនដែលយល់ពីចិត្តគេទេ យល់តែចិត្តខ្លួនឯង…

នៅពេលដែលអានរឿងបង ញ៉ុមសង្ឃឹមថា រឿងមួយនេះនឹងអាចធ្វើជាភាពយន្តបាន មិនឲ្យចាញ់ពួកប្រទេសក្រៅទេ ព្រោះញ៉ុមបានមើលភាពយន្តបរទេសជាច្រើនទាក់ទងនឹង msm តែរឿងខ្លះមិនបានមួយចំនិតរឿងបងផង… តាមពិតទៅញ៉ុមចង់ចុច like ក្នុង ហ្វេសប៊ុកណាស់ តែអត់ហ៊ាន ហិហិហិ សុំទោសផងណាបង…(អ្នកនិពន្ធ៖ គិតថាមិនចុច like គេមិនដឹង?? ហុហុហុ)

អានមកដល់វគ្គទី៤២នេះ ញ៉ុមអត់ចង់ឲ្យចប់ត្រង់នេះទេ ព្រោះញ៉ុមក៏ចប់ត្រង់សង្សារយកស្រីមកបញ្ឃឺដែរ (តែគេមិនបានស្រឡាញ់អ្នកនាងហ្នឹងទេ ហិហិហិ)។ តាំងពីមើលរឿងហ្នឹងមក ញ៉ុមដូចជាមិនសូវទាន់ឃើញពួកគេទាំង២នាក់ ទៅជួបម៉ែឪទាំងសងខាងទេ ហេតុអីទៅបង…? ហើយពួកគេសុទ្ធតែជាកូនប្រុសទោល???

និយាយពីចំណងជើងរឿង កាលពីប៉ុន្មានវគ្គដំបូង ញ៉ុមគិតថា ចុងក្រោយនៃរឿង ប្រាកដជា សមុទ្របោះបង់ចោលទី ទៅយកព្រិលស… តែអានយូរៗទៅ ព្រិលសហ្នឹង មិនដឹងទៅដល់ណាហើយទេ! តើបងអាចប្រាប់ពីមូលហេតុនៃការដាក់ចំណងជើងរឿងបានទេ??? ហើយ នទី ហ្នឹងមានន័យថាម៉េចទៅ??? (អ្នកនិពន្ធ៖ នទីមានន័យថាទន្លេ, ធម្មតាទន្លេហូរទឹកចូលសមុទ្រហើយទោះទន្លេហូរចូលប៉ុន្មានរយពាន់ដងក៏សមុទ្រពុំចេះស្កប់អាចស្វែងយល់ន័យចំណងជើងបន្ថែមនៅទីនេះ )

មិនដឹងជាញ៉ុមសរសេរបានមួយទំព័រ ឬនៅទេនៀក…

ញ៉ុមចង់ឲ្យបងផ្កាយសរសេររឿងនេះភាគ២ តើបានទេបង? ព្រោះញ៉ុមចង់ឃើញពួកគេ ដោះស្រាយបញ្ហាស្នេហាពួកគេទៅថ្ងៃអនាគត ព្រោះបើតាមញ៉ុមដឹង ភាគនេះជិតចប់ហើយ ហើយមានអារម្មណ៍ចាប់ផ្តើមនឹងពួកគាត់ហើយ ដូចមេឃ និង ផ្កាយចឹង…(អ្នកនិពន្ធ៖ ត្រង់នេះអត់យល់ថាចង់សរសេរពីអីសោះ! [..មានអារម្មណ៍ចាប់ផ្តើមនឹងពួកគាត់ហើយ..] តើបានន័យថាម៉េច??) ហើយបងផ្កាយមានចិត្តចង់សរសេររឿងសង្សារប្រុសភាគ២អត់ហ្នឹង???(អ្នកនិពន្ធ៖ សរសេរតើ! តែរកសាច់រឿងមិនទាន់គ្រប់ដើម្បីបញ្ចប់!) ញ៉ុមចង់ប្រាប់ថា ញ៉ុមរង់ចាំជានិច្ចរាល់រឿងប្រុសស្រឡាញ់ប្រុសដែលសរសេរដោយបងផ្កាយ…

ញ៉ុមគិតថា ការសរសេររឿងរបស់បងល្អខ្លាំងណាស់ ព្រោះវាបង្ហាញពីក្តីស្រឡាញ់រវាងបុរសនិងបុរស អាចនឹងល្អជាង បុរសនិងស្ត្រី ទៅទៀត ព្រោះញ៉ុមគិតថា បុរសស្រឡាញ់បុរស គឺប្រើចិត្តរបស់ពួកគេទៅស្រឡាញ់ថ្នាក់ថ្នមដៃគូ យល់ចិត្តគ្នា ទោះដឹងថា មិនអាចបន្តពូជពង្ស ដូចបុរសទូទៅ តែពួកគេនៅតែស្រឡាញ់ នៅក្បែរគ្នា មើលថែគ្នា… តើនេះសមហៅថាស្នេហ៍ពិតទេ???  សម្រាប់មនុស្សមួយចំនួន ដែលគិតថាពួកបុរសស្រឡាញ់បុរស គិតតែពីរឿងសិច ញ៉ុមគិតថាពួកគេគិតខុសហើយ ក្តីស្រឡាញ់ចំពោះបុរសគ្នាឯងពិតជាមានមែន ហើយមានតែមួយចំនួនទេ ដែលគិតតែរឿងដៃគូរួមភេទនោះ វាមិនខុសអីពីពួកបុរសទៅរកស៊ីនៅក្រៅទេ!!!

ញ៉ុមចង់ប្រាប់បងផ្កាយថា ញ៉ុមស្រឡាញ់រឿងនេះណាស់ ស្រឡាញ់ខ្លាំងមែនទែន។ វាមិនត្រឹមតែរម្លឹកញ៉ុម ពីស្នេហ៍គ្រាដំបូងរបស់ញ៉ុមទេ វាធ្វើឲ្យញ៉ុមយល់ពីអារម្មណ៍សង្សារចាស់របស់ញ៉ុមទៀត ហើយប្រាប់ទៅមនុស្សដែលបានអានរឿងនេះថា ការស្រឡាញ់របស់បុរស មានទៅលើបុរសដូចគ្នា វាមិនចាញ់ ពីបុរសនិងស្រ្តីមានទៅលើគ្នាទៅវិញទៅមកនោះទេ ហើយក៏ប្រហែលជាល្អជាងផង…

ពិសេស៖ បើសិនបងចង់សរសេររឿងនេះភាគ២ ហាសហាហា ភាគ១ ញ៉ុមចង់បាន Sad Ending ហាសហាហា។

សុំចប់ត្រឹមប៉ុណ្ណឹងហើយបង អត់ដឹងត្រូវសរសេរអីទៀតទេ ហាសហាហា ព្រោះអារម្មណ៍ញ៉ុមពេលនេះច្របូកច្របល់ណាស់ ណាមួយនឹកសង្សារចាស់ ណាមួយទៀតកំពុងធ្លាក់ចូលអន្លង់ស្នេហ៍អ្នកផ្សេង ញ៉ុមមិនដឹងថាខ្លួនឯងសាវាអត់ទេនៀក តែបើថាសាវាដូចជាមិនសូវសម ព្រោះញ៉ុមបែកគ្នា៥ឆ្នាំហើយ គេកំពុងផ្លាស់ប្តូរខ្លួនឲ្យទៅស្រឡាញ់មនុស្សស្រី(តាមចិត្តបងប្រុសគេ) តែញ៉ុមនៅតែស្រឡាញ់បុរស ហ៊ឺយយយយ ជីវិតពិតជាយ៉ាប់ណាស់…

អរគុណបងផ្កាយ

ពីញ៉ុម និត

Read Full Post »


ជូនចំពោះអ្នកនិពន្ធ

ខាងក្រោមនេះជាមតិតិចតួចរបស់ខ្ញុំចំពោះរឿង «ព្រិលធ្លាក់កណ្ដាលសមុទ្រខ្សាច់»។

សួស្តី! ខ្ញុំជាប្រិយមិត្តរបស់លោកមកពីខេត្តសៀមរាប… ខ្ញុំឈ្មោះ រ៉ាវុធ។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះស្នាដៃរបស់លោកផ្ទាល់ និងសូមកោតសរសើរដោយចិត្តស្មោះ។ ជាពិសេសទៅទៀតនោះ ចំពោះរឿង «ព្រិលធ្លាក់កណ្ដាលសមុទ្រខ្សាច់» នេះតែម្ដង។ ម្យ៉ាងរឿងនេះក៏ជារឿងប្រលោមលោកដំបូងផងដែរ ដែលខ្ញុំបានអាន។ នៅពេលដែលខ្ញុំអានរឿងនេះម្តងៗ ទឹកភ្នែករបស់ខ្ញុំតែងតែស្រក់មកជារឿយៗ។

រឿងនេះបានបង្ហាញពីការស្រឡាញ់រវាងសមុទ្រ និងនាយទី មានដល់លើសលប់ចំពោះគ្នាទៅវិញទៅមក ទោះបីជាពួកគេជាបុរសដូចគ្នាក៏ដោយ។ នាយសមុទ្រតែងតែមានការប្រចណ្ឌចំពោះនាយទី និងតែងតែបញ្ចេញការស្រឡាញ់របស់ខ្លួន ដែលមានចំពោះនាយទី ដោយមិនខ្វល់ពីអ្វីទាំងអស់ ហ៊ានលះបង់អ្វីគ្រប់យ៉ាង ចំពោះមនុស្សដែលខ្លួនស្រឡាញ់។ នេះគឺពិតជាសរបញ្ជាក់ពីសេ្នហាដែលស្មោះត្រង់មួយ។

ជាមួយគ្នានេះផងដែរ រឿងនេះបានច្របាច់បញ្ចូលគ្នានូវរសជាតិ មនោសញ្ចេតនាផ្សេងៗ គឺមានទាំងស្នេហាផ្អែមល្ហែម ភាពរ៉ូមែនទិក ការស្រឡាញ់ ការប្រចណ្ឌ ការការពារមនុស្សដែលខ្លួនស្រឡាញ់…។ និយាយរួមទៅ គឺមានគ្រប់រសជាតិតែម្តង គឺខ្ញុំចូលចិត្តមែនទែន បើទោះបីជាចំណងបញ្ហានៅក្នុងរឿងនេះ មានសភាពសុំាញុំាចំពោះការខឹង ការប្រចណ្ឌរបស់នាយសមុទ្រ ចំពោះនាយទីបន្តិចមែន។

ប៉ុន្តែ នេះគ្រាន់តែជាការបង្ហាញការស្រឡាញ់របស់សមុទ្រ ដែលមានសភាពធំធេងចំពោះទីប៉ុណ្ណោះ ហើយវាគ្រាន់តែជាចរិតលក្ខណៈរបស់តួអង្គប៉ុណ្ណោះ។ ខ្ញុំពិតជាអានរឿងហ្នឹងអត់ចេះធុញពិតមែន។ ខ្ញុំពិតជាមានមតិជាច្រើនខ្លាំងណាស់ ចំពោះរឿងនេះ តែវាច្រើនលើសលប់រហូតទៅដល់មិនដឹងថា ចាប់ផ្តើមសរសេរពីចំណុចណាទៅមុន។

ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំខាងលើនេះ បើសិនជាមានពាក្យសម្តីត្រង់ណាមិនសមរម្យសូមអ្នកនិពន្ធអត់ឱនផង សង្ឃឹមថាអ្នកនិពន្ធអាចទទួលយកបាន។ ជាចុងក្រោយនេះ សូមជូនពរឲ្យអ្នកនិពន្ធជួបតែសេចក្ដីសុខ ភាពជោគជ័យ និងជាពិសេសគឺស្នេហា ហេះៗ [យកចិត្តបន្តិចចុះ!]។ ម្យ៉ាងទៀតចំពោះរឿងនេះ ទោះជាបញ្ចប់ជា SAD ENDING OR HAPPY ENDING ក៏ខ្ញុំអាចទទួលយកបានដែរ។ តែសុំឲ្យពួកគេអាចតស៊ូ ជម្នះរឿងអាក្រក់ៗជាមួយគ្នាបានទាំងអស់ តែបើឲ្យពួកគេលះបង់សេចក្ដីសុខរបស់ពួកគេឲ្យនរណាគេម្នាក់នោះ ខ្ញុំអត់សុខចិត្តទេ។ សង្ឃឹមថា រឿងនេះនឹងចេញជាសៀវភៅឆាប់ៗ។

សូមអរគុណ!

សូមជម្រាបលា!

Read Full Post »


អាចជារឿងដដែលៗ ដែលខ្ញុំចូលចិត្តនិយាយ គឺមិត្តភាពមានតម្លៃខ្លាំងណាស់ ចំពោះជីវិតខ្ញុំ។ មិត្តមួយថ្ងៃគឺមិត្តមួយជីវិត។ មិត្តភាពធំជាងស្នេហា…

ការត្រឡប់មកស្រុកខ្មែរលើកនេះរបស់ខ្ញុំ គឺខ្ញុំបានធ្វើនូវរឿងមួយ ដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុត នោះគឺការជម្រះរឿងជម្លោះមិត្តភក្តិឲ្យជ្រះស្រឡះ។

ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងធ្វើវាក្នុងថ្ងៃណាមួយ តែខ្ញុំគ្មានគម្រោងថានឹងធ្វើ ក្នុងពេលវិលមកស្រុកខ្មែរលើកនេះទេ។ តែមនុស្សនៅជុំវិញខ្លួនខ្ញុំ បានជម្រុញឲ្យខ្ញុំធ្វើវា ជាពិសេស… ម៉ែ!

ពេលយើងស្គាល់គ្នា ខ្ញុំក៏ប្រាប់ម៉ែ ពេលយើងឈ្លោះគ្នា ខ្ញុំក៏ប្រាប់ម៉ែ។ ដូច្នេះ ម៉ែស្គាល់គេដូចខ្ញុំស្គាល់គេដែរ។ តែបើនិយាយឲ្យត្រូវម៉ែ ទើបតែជួបគេបានម្តងប៉ុណ្ណោះ។ ប៉ុន្តែម៉ែស្គាល់គេច្បាស់ ព្រោះខ្ញុំតែងតែរម្លឹកឈ្មោះគេប្រាប់ម៉ែរឿយៗ។

ពេលខ្ញុំប្រាប់ម៉ែថា យើងទាំងពីរឈ្លោះគ្នា ម៉ែបន្ទោសខ្ញុំជាខ្លាំង។ ឆ្នាំនេះពេលខ្ញុំមកដល់ម៉ែរម្លឹកពីមិត្តភក្តិចាស់ៗរបស់ខ្ញុំ ដែលគាត់បានជួប ថែមទាំងមិនភ្លេចរម្លឹកពីគេ។ ក្នុងសម្តីនោះ បង្កប់នូវការលើកទឹកចិត្តឲ្យខ្ញុំចងមិត្តនឹងគេវិញ។ ហើយខ្ញុំក៏សម្រេចចិត្តធ្វើវា…

គ្មានពិបាកអីផង ព្រោះយើងមិនមែនជាកូនក្មេង ហើយយើងក៏ធ្លាប់ស្គាល់គ្នាដែរ។ សំខាន់ជម្រុះភាពអាស្មិមានះចេញ ហើយញញឹមនិយាយគ្នាតាមសម្រួល សួរហេតុសួរផល ជម្លោះនឹងបញ្ចប់ដោយងាយស្រួល។

គ្រប់យ៉ាងត្រឡប់មកដូចដើម។ ពេលមានការណាត់ជួបគ្នា ក៏លែងមានបាត់មុខនរណា ដូចលើកមុនទៀត។ ពីមុនពេលមានសំណួរថា ម្នាក់នេះ ឬម្នាក់នោះ បាត់ទៅណា? ខ្ញុំពិតជាពិបាកឆ្លើយតបណាស់។ លុះពេលខ្ញុំប្រាប់ពីមូលហេតុ ពួកគេក៏លើកទឹកចិត្តខ្ញុំ ព្រោះម្នាក់ៗសុទ្ធតែយល់ដូចគ្នាថា ជម្លោះមិនមែនជាទីបញ្ចប់នៃមិត្តភាពពិតទេ។

បច្ចុប្បន្ននេះ ខ្ញុំមានមិត្តប្រុសបីនាក់ និងមិត្តស្រីម្នាក់ ដែលទោះជាទៅដល់ទីណា ក៏យើងមិនដែលភ្លេចគ្នាដែរ។ ពិសេសពេលមានការណាត់ជួបសំខាន់ៗ ពួកគេតែងតែឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនដើម្បីមកជួបគ្នាជានិច្ច។ អរគុណចំពោះកម្លាំងចិត្ត! អរគុណចំពោះពេលវេលា… និងអរគុណសម្រាប់អ្វីៗគ្រប់បែបយ៉ាង…

ទោះយំឬសើច ពេលបាននៅជាមួយមិត្ត ជីវិតក៏ស្រស់បំព្រង! ;)

Read Full Post »


10:35PM

តើជឿទេ បើខ្ញុំប្រាប់ថា នេះជា ម៉ែលទីមួយដែលខ្ញុំផ្ញើចេញ ក្នុងរយៈពេល៥ឬ៦ឆ្នាំចុងក្រោយនេះ….វាពិតណាស់ (អ្នកនិពន្ធ៖ ដូច្នេះបានន័យថា ខ្ញុំជាមនុស្សម្នាក់ដែលមានសំណាងណាស់ ព្រោះបានទទួលអ៊ីមែលដែលមានតម្លៃ! ;) )។ តាំងពីឈប់រៀនមក មិនដែលបានអាប់ដេតខ្លួនឲ្យទាន់សម័យសោះ ដូចកង្កែបក្នុងអណ្តូង!!!

 

ចំណាប់អារម្មណ៍ផ្ទាល់ខ្លួននៃរឿង ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់

ខ្ញុំគិតថា រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ជារឿងហ្គេយ៍មនោសញ្ចេតនាមួយប្រភេទ ដែលអ្នកនិពន្ធប្រឌិតឡើង ឲ្យត្រូវតាមសម័យកាលបច្ចុប្បន្ន ដែលមានមនុស្សប្រភេទនេះច្រើនណាស់ កំពុងរស់នៅស្ទើរគ្រប់កន្លែង (ខ្លះដឹងថាខ្លូនជាហ្គេយ៍ តែខ្លះទៀត ក៏មិនទាន់ដឹងខ្លួននៅឡើយផងទេមើលទៅ)។ តាមខ្ញុំសង្កេតមើល ដ្បិតរឿងនេះ ជារឿងដែលអ្នកនិពន្ធ សរសេរពីស្នេហារបស់ហ្គេយ៍ តែវាមិនមែនមានតែបងប្អូនជាហ្គេយ៍ទេដែលចូលចិត្តអានរឿង សូម្បីតែមិត្តអ្នកអានដែលជាបុរសពិត និងស្រ្តីពិតមួយចំនួន ក៏ចូលចិត្តអានរឿងនេះខ្លាំងដូចគ្នា (ខ្ញុំក៏ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីទាំងអស់នោះ តែមិនមែនជាឡេស្សបៀនទេហុហុ..)។ តួអង្គនាយទី និងនាយសមុទ្រពិតជាមានប្រជាប្រិយភាព ខ្លាំងមែនទែន។

អានរឿងនេះ ប្រៀបដូចជាមានអារម្មណ៍ថា ខ្លួនឯងបាននៅជិតៗពួកគេ គឺមានន័យថា ខ្ញុំតែងតែស្រមៃថាខ្លួនកំពុងធ្វើសកម្មភាពផ្សេងៗជាមួយពួកគេ(អ្នកនិពន្ធ៖ ហុហុអានដល់ត្រង់ពាក្យ«ធ្វើសកម្មភាពផ្សេងៗជាមួយពួកគេ» ចុកពោះចង់ស្លាប់ហើយនឹកដល់សកម្មភាពដែលអត់ឃើញមានសរសេរនៅទីនេះ! :lol: ) ដូចជាកំពុងសិក្សា ដើរលេង ក៏ស្រមៃផងដែរនូវកន្លែងផ្សេងៗ ដែលពួកគេតែងទៅជាប្រចាំដូចជា តារាងបាល់ ផ្ទះរបស់ទី សាលា កង់ទីនញុំាបាយ…(អ្នកនិពន្ធ៖ ចុះអាផ្សេងទៀតមិននិយាយផង! ហុហុ :D )។ មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងបានចូលរួមសប្បាយ និងកើតទុក្ខ ជាមួយពួកគេទៀតផង។ ដល់វគ្គដែលពួកគេសប្បាយចិត្ត គឺខ្ញុំអានទាំងញញឹមដោយមិនដឹងខ្លួន និងអង្គុយអានទាំងមិនសប្បាយផងដែរ ពេលពួកគេកំពុងពិបាកចិត្ត។ បើថាពួកគេកំពុងតែត្រូវគ្នាវិញ គឺ ស្វីតនោះស្វីត មែនទែន ស្វីតឡើងចង់ខះកដល់អ្នកអាន។ បើពេលដែលពួកគេខឹង ឬប្រចណ្ឌគ្នាវិញលោកអើយ អ្នកអានខឹងនិយាយមិនចេញទេ ចង់តែស្ទុះទៅដាល់ម្នាក់មួយដៃទេលោកអើយ ទើបសមមុខ។ (អ្នកនិពន្ធ៖ដាល់តួអង្គខ្ញុំមិនអីទេ កុំតែដាល់អ្នកនិពន្ធ! :mrgreen: )

រឿងនេះអ្នកនិពន្ធមានបន្ថែមហ្វ្រីនូវឈុត XX ទៀតផង(អ្នកនិពន្ធ៖ ហាសហា.. សុទ្ធតែហ្វ្រីXXX ទៀត!!)។ ឈុតនេះខ្ញុំគិតថាវាមិនសូវល្អទេ (បង្រៀនមនុស្សខូច)។ តែបើគិតសព្វៗទៅដូចជាម្យ៉ាងដែរ ព្រោះសុភាពស្រ្តីមួយចំនួន(អ្នកនិពន្ធ៖ ស្រ្តីដែលចង់ដឹងរឿងបែបនេះ គេហៅថាសុភាពស្ត្រីដែរ? ខ្ញុំអត់ច្បាស់ដែរ ព្រោះពេលខ្លះគេយកលេសថាជារឿងត្រូវយល់ដឹង! O_o) ពិតជាចង់ដឹងថាតើពួកគេ…… និងគ្នាយ៉ាងម៉េច?? (អ្នកនិពន្ធ៖ ឥឡូវដឹងហើយមានអារម្មណ៍បែបណា?? ;) )

កាលពីអានដល់វគ្គទីសាមសិបជាង ពេលអ្នកនិពន្ធប្រាប់ថា ឈប់ផ្សាយរឿងនេះបន្ត ខ្ញុំមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់។ ខ្ញុំចែកអារម្មណ៍ខ្លួនឯងមិនត្រូវទេ ព្រោះអារម្មណ៍មួយចង់អានឲ្យវាចប់ឆាប់ៗ តែក៏មានអារម្មណ៍មួយមិនចង់ឲ្យវាចប់ដែរ ព្រោះ…(អត់ដឹងមូលហេតុ តែប្រហែលនឹកតួទាំងពីរច្រើនជាង) [អ្នកនិពន្ធ៖ ដូចខ្ញុំធ្លាប់ប្រាប់អ៊ីចឹងបែបនេះគេហៅថាលង់ស្នេហ៍តួអង្គព្រោះខ្ញុំក៏ធ្លាប់ទទួលអារម្មណ៍បែបនេះដែរមិនថាអានសៀវភៅមើលភាពយន្ត] ។ តែឥឡូវចង់អានឲ្យចប់ច្រើនជាង ព្រោះខ្ញុំបែងចែកច្បាស់ហើយ ទោះខ្ញុំអានរឿងមួយនេះចប់ក៏វាមិនទៅណាឆ្ងាយពីខ្ញុំដែរ គឺវានៅតែស្ថិតក្នុងចិត្ត ខ្ញុំជារៀងរហូត (នាយទី សមុទ្រ នេត្រ មេឃ រាជសីហ៍ ជាលី……. និងសកម្មភាពទាំងឡាយរបស់ពួកគេ) [អ្នកនិពន្ធ៖ ជាពិសេសត្រង់ឈុត... ដែលអ្នកនិពន្ធហ្រ្វីជូន! :D ]។

សរុបសេចក្តីមក អ្នកនិពន្ធសរសេររឿងនេះឡើង ចង់បង្ហាញថា បញ្ហាពួកគេស្រឡាញ់ភេទដូចគ្នានេះ មិនមែនពួកគេចង់ទេ តែធ្វើម៉េចបើធម្មជាតិបង្កើតពួកគេមកបែបនេះ ចង់ប្រឆាំងដែរ តែទៅមិនរួច (មានមនុស្សស្រីនៅជិតដែរ តែមិនចាប់អារម្មណ៍)។ ថ្វីបើពួកគេស្រឡាញ់ភេទដូចគ្នា តែពួកគេ    ម្នាក់ៗ ក៏មានចិត្តស្រឡាញ់គ្នាពិតប្រាកដ មានបេះដូងមួយដែលស្មោះត្រង់ និងមានភក្តីភាពចំពោះស្នេហាខ្លាំងណាស់ ទោះរស់នៅឆ្ងាយពីគ្នាយ៉ាងណា ក៏ពួកគេថែរក្សាចិត្តស្មោះ ទុកជូនគ្នាជានិច្ច។ ចំណុចពិសេសមួយទៀត ដែលអ្នកនិពន្ធបង់បង្ហាញនោះគឺ ទំនេរពីការសិក្សារដ្ឋ ពួកគេបានបន្ថែមរៀនកួរពិសេស ដែលញ៉ាំងឲ្យពួកគេទាំងអស់ ក្លាយខ្លួនជាសិស្សល្អ រៀនពូកែ ហើយពេលទំនេរពីការសិក្សា ពួកគេឆ្លៀតហាត់កីឡា ដើម្បីឲ្យមានសុខភាពល្អ រឹងមាំ និងធ្វើឲ្យពួកគេជៀសឆ្ងាយ ពីការសេពគប់គ្រឿងញៀន អំពើអបាយមុខផ្សេងៗ។

សូមអភ័យទោសផង ទាំងអក្ខរាវិរុទ្ធ និងឃ្លាឃ្លោង មិនសមរម្យ!!

សូមទទួលការរាប់អានដ៏ខ្ពង់ខ្ពស់!!!

1:20AM

ហ៊ឺយ! មិននឹកស្មានថា ខ្ញុំសរសេរបានវែងយ៉ាងនេះសោះ ពិសេសមែនខ្ញុំ។ អគុណហើយ ផ្កាយ យោគយល់ផង មិនដឹងថាអានទៅស្តាប់បាន ឬអត់ទេ ព្រោះសូម្បីខ្ញុំក៏មិនដឹងក្បាលនៅណាកន្ទុយនៅណីទេនៀក…

ចប់ទាំងយ៉ាប់ ព្រោះសរសេរយឺតអើយសែនយឺត មួយទំព័រសរសេរឡើង3ម៉ោង!!!

ភ្នំពេញ ថ្ងៃទី 7 ខែ មេសា ឆ្នាំ 2012

ពីមិត្តអ្នកអាន

រ៉ាវី

Read Full Post »


ជូនចំពោះប្រលោមលោកផ្កាយ!

ខ្ញុំអត់ដឹងថា គួតែនិយាយចាប់ផ្តើមពីកន្លែងណាមួយនោះទេ គ្រាន់តែខ្ញុំចង់និយាយពាក្យមួយចំនួនដែលទាក់ទងទៅនឹងសាច់រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់»។ រឿងនេះនិពន្ធបែបបុរសទី១ គឺតួអង្គនិយាយឆ្លើយឆ្លងគ្នា និងការរៀបរាប់អំពីខ្លួនឯង។ ចំពោះតួអង្គនីមួយៗនៅក្នុងសាច់រឿងមានភាពរស់រវើក និងស្តែងពីជីវិតពិតៗនៅក្នុងសង្គមរស់នៅសព្វថ្ងៃ។ នេះមកពីអ្នកនិពន្ធយើងមានភាពប៉ិនប្រសប់ក្នុងការតាក់តែង(អ្នកនិពន្ធ៖ និយាយការពិតឬគ្រាន់តែបញ្ជោរនេះ? :P) រហូតដល់មានមតិខ្លះបានសួរថា តើអ្នកនិពន្ធជាមនុស្សបែបណា បានជានិពន្ធរឿងបែបនេះបានល្អយ៉ាងនេះ? វាជាសំណួរមួយដ៏ពិបាកឆ្លើយសម្រាប់អ្នកខ្លះ តែសម្រាប់ខ្ញុំវាមិនពិបាកឆ្លើយនោះទេ ព្រោះអក្សរសិល្ប៍គឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គម។ អ្នកនិពន្ធល្អ គឺត្រូវចេះលើកយកចំណុចទាំងនោះយកមកបង្ហាញ ឲ្យអ្នកអានយកមកគិត និងថ្លឹងថ្លែងយកចំណុចណាដែរល្អ ឬអាក្រក់មកពិចារណា។

ត្រឡប់មកនិយាយអំពីតួអង្គនៅក្នុងសាច់រឿងរបស់យើងវិញ។ នទីដែលជាតួអង្គមួយដ៏សំខាន់ អ្នកនិពន្ធបានផ្តល់នូវមន្តស្នេហ៍ដ៏លើសលប់ទៅលើខ្លួនគេ ដែលត្រូវបានគេស្រឡាញ់ទាំង ប្រុស ស្រី ក្មេង ចាស់ រហូតដល់ថ្នាក់ លោកគ្រូរបស់ខ្លួនឯងទៀតផង។ តើអ្នកនិពន្ធមិនបានគិតថា រឿងបែបនេះអាចកើតមាននៅក្នុងសង្គមដែរឬទេ?(អ្នកនិពន្ធ៖ គិតដែរ តែចង់ឲ្យរឿងវាប្លែក ទើបសរសេរបំផ្លើសតិចៗ! ;) ) ខ្ញុំមិនបានមានន័យថា ជំទាស់នូវគំនិតរបស់អ្នកនិពន្ធនោះទេ គ្រាន់តែចង់បញ្ជាក់។ រីឯតួអង្គមួយចំនួនទៀត គ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ឬមកពីខ្ញុំគិតមិនបានដិតដល់(អ្នកនិពន្ធ៖ បែបគិតមិនដល់មែនហើយ ព្រោះខ្ញុំខំបង្កើតតួអង្គ សមុទ្រ, រាជសីហ៍ និងជាពិសេសគឺអាច្រមក់ ជាលី ឲ្យលេចធ្លោ និងគួរឲ្យគ្រឺតក្នាញ់ តែបើអ្នកអានមើលមិនឃើញ អ្នកនិពន្ធក៏កប់យោបល់! :D )។

ខ្លួនខ្ញុំផ្ទាល់ ក៏មានមិត្តភក្តិ ដែលមានបញ្ហាស្រដៀងនឹងរឿងបែបនេះដែរ(អ្នកនិពន្ធ៖ ប្រាកដហើយថាជារឿងរបស់មិត្តភក្តិ មិនមែនជារឿងផ្ទាល់ខ្លួន? :D )។ គេអង្គុយនៅខាងក្រោយខ្ញុំ គេបានស្រឡាញ់នឹងមិត្តម្នាក់ទៀតដែលរៀនថ្នាក់ផ្សេងគ្នា។ ពួកគេបានលេងសារជាអក្សរ និងតែងតែប្តូរកាដូគ្នារៀងរាល់ថ្ងៃបុណ្យ។ ថ្ងៃមួយមិត្តរបស់ខ្ញុំបានសារភាពចំពោះគេ តែវាត្រូវបានគេបដិសេធ ដោយគេថាមិនមានចិត្តស្រឡាញ់ប្រុសដូចគ្នាទេ ធ្វើឲ្យទំនាក់ទំនងរបស់ពួកគេត្រូវបានប្រេះឆា។ ប៉ុន្តែមានថ្ងៃមួយ ពួកខ្ញុំបានឃើញប្រុសម្នាក់នោះ កាន់ដៃជាមួយមិត្តប្រុសម្នាក់ទៀត ហាក់បីដូចជាសង្សារនឹងគ្នា(អ្នកនិពន្ធ៖ អ៊ីចឹងបានន័យថា គេមានមនុស្សជាទីស្រឡាញ់រួចហើយ។ គួរឲ្យអាណិតណាស់! Y_Y)។ ខ្ញុំឃើញទឹកមុខមិត្តភក្តិរបស់ខ្ញុំ មានសភាពយ៉ាប់យ៉ឺនជាខ្លាំង។ ខ្ញុំយល់ពីអារម្មណ៍របស់វា ហើយក៏អាណិតវាណាស់ដែរ។ ខ្ញុំមិនបានមានការរើសអើងអំពីស្នេហាអ្នកដទៃនោះទេ គ្រាន់តែពេលខ្លះចង់ចេះដឹងរឿងអ្នកដទៃបន្តិច។ នេះគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមរឿងជាច្រើនក្នុងសង្គម។

សរុបសេចក្តីមក ខ្ញុំសុំសរសើរអ្នកនិពន្ធរបស់យើង ដែលបាននិពន្ធរឿងនេះ ចែកជូនដល់ប្រិយមិត្តអ្នកអានដូចជាខ្ញុំ គ្រាន់កែអផ្សុក ព្រោះសព្វថ្ងៃខ្ញុំសិក្សាមុខវិជ្ជាស្ថាបត្យកម្ម ដែលជាមុខវិជ្ជាមួយដែលធ្វើឲ្យខ្ញុំមានការស្មុគស្មាញច្រើន។ ជាចុងបញ្ចប់ខ្ញុំសង្ឃឹមថា សៀវភៅប្រលោមលោកផ្កាយ ព្រម ទទួលអត្ថបទរបស់ខ្ញុំ ហើយផ្ញើវគ្គចុងក្រោយមកឲ្យខ្ញុំ ដែលឆ្លើយតបនឹងការសរសេររបស់ អេមីល។
អរគុណ! (អ្នកនិពន្ធ៖ កុំបារម្ភ នឹងផ្ញើជូនពេលគ្រប់ចំនួន១០នាក់។ :) )

Emil Ciel

Read Full Post »

« Newer Posts - Older Posts »

តាមដាន

Get every new post delivered to your Inbox.

Join 2,381 other followers