Home stay and Organic farm (camp) ខែ កក្កដា 27, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ, ពីនេះពីនោះ.add a comment
នេះគឺជាពេលដែលខ្ញុំត្រូវឃ្លាតឆ្ងាយពីបងប្អូនវ៉ើតប្រែសមួយរយៈហើយ! នៅថ្ងៃទី៣០កក្កដានេះ ខ្ញុំនឹងត្រូវចុះទៅធ្វើការនៅតាមខេត្តរយៈពេល១៣ថ្ងៃ។ ១៣ថ្ងៃយូរណាស់មែនទេ? គឺជិតកន្លះខែបាត់ទៅហើយ! រយៈពេលនេះខ្ញុំត្រូវផ្អាកទម្លាប់បែបសត្វទីទុយរបស់ខ្ញុំសិន
ហើយងាកមកធ្វើការងារពេលថ្ងៃ និងត្រូវដកខ្លួនចេញពីអ៊ីនធើណេតមួយរយៈ ព្រោះបើតាមសភាពការណ៍នៅទីនោះគ្មានបណ្តាញអ៊ីនធើណេតទេ។
កន្លែងដែលខ្ញុំត្រូវចុះទៅធ្វើការនោះ គឺជាជនបទដាច់ស្រយាល ដែលមានតែភ្នំនិងអ័ព្ទហ៊ុំព័ទ្ធប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីធ្វើការហើយ៩ថ្ងៃ, ក្រុមការងារយើងនឹងបន្តទៅបោះជំរំនៅវ៉ាំងវៀង(Vang Vieng) ចំនួន៤ថ្ងៃ។ នៅទីនោះខ្ញុំនឹងមានអ៊ីនធើណេតប្រើ ព្រោះជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយសម្រាប់ភ្ញៀវបរទេសក្នុងប្រទេសលាវ។
យ៉ាងណាៗសូមជួយមើលផ្ទះឲ្យផងណ៎ា ពេលត្រឡប់មកវិញនឹងមានរបស់មកផ្ញើ! ^^ ខាងក្រោមនេះ គឺជាកាលវិភាគត្រួសៗស្តីពីការងារ និងការបោះជំរំរបស់ពួកយើង។
7/29(Wed)
Departure from Incheon(Korea) arrive to Vientian(Laos)
*កាលវិភាគសម្រាប់ថ្ងៃចេញដំណើរ 7/30(Thu)
6h: 00 Getting up/light exercise
7h: 00 Orientation
9h: 00 Meet with GHV
10h-12h Move to village (visit Youth center, Xambon school)
13h: 00 Lunch
14h-16h Look around the village & Arrange items
17h: 00 Take a shower & Break
18h: 00 Dinner
19h-21h Prepare for activity
22h: 00 Meeting
11h: 00 Sleep
*កាលវិភាគសម្រាប់ការងារ 7/31(Fri)-8/7(Fri)
6h: 00 Getting up/light exercise
7h: 00 Breakfast
8h: 00 Prepare needed things
9h-11h Construction work
12h: 00 Lunch
13h: 00 Prepare needed things
14h-16h Educational support & Construction work
17h: 00 Take a shower & Break
18h: 00 Dinner
19h-20h With Lao family & Evening program
21h: 00 Talking together “How about today’s schedule?”
22h: 00 Sleep
*នៅថ្ងៃធ្វើការចុងក្រោយជាថ្ងៃពិសេស មានរៀបចំបុណ្យភូមិនិងសម្ផោធន៍សមិទ្ធិផល ដែលបានកសាង។ (Village festival & Bassi)
*កាលវិភាគសម្រាប់ការបោះជំរំ(Camp in Vang Vieng) 8/8(Sat)-8/11(Tues)
7h: 00 Getting up/light exercise
8h: 00 Breakfast
9h-17h Vang Vieng tour, Look around Organic farm & Youth center in Vang Vieng
18h: 00 Dinner
19h-21h Write about impressions of camp & Talk together “how about this camp?”
22h: 00 Sleep
»»» អានអត្ថបទទាក់ទង៖ ជាប់ដៃ-ដៃល្អ
ស្នេហ៍ដែលគេបោះបង់… ខែ មិថុនា 30, 2009
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, ប្រលោមលោក, រឿងខ្លី.6 comments
ឆាប់ៗនេះ…
ស្វែងរក កន្យា ប៉ុបអែណេ ខែ មិថុនា 19, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ដំណឹងផ្សេងៗ, អត្ថបទសាកល្បង, អ្នកនិពន្ធខ្មែរ.17 comments
ខ្ញុំមិនដឹងថា រវាងខ្ញុំ និង កន្យា ប៉ុបអែណេ មាននិស្ស័យអ្វីនឹងគ្នានោះទេ។ ខ្ញុំគ្រាន់តែដឹងថា នៅពេលដែលខ្ញុំបានអានរឿងរបស់គេភ្លាម ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំនិងគេហាក់ដូចជាធ្លាប់ស្គាល់គ្នាតាំងពីពេលណាមកក៏មិនដឹង?
រឿងរបស់គេ ដែលខ្ញុំបានអាននោះ មានចំណងជើងថា «ព្យាបាលបេះដូងក្នុងទ្រូងចាស់»។ តាមអារម្ភកថា និងក្របខាងមុខ បានឲ្យដឹងថា រឿងនេះនិពន្ធនិងបោះពុម្ពផ្សាយ(ច្បាប់ហ្វូតូកូពីធម្មតាប៉ុណ្ណោះ) នៅឆ្នាំ២០០៣។
មិនមែនព្រោះរឿងនេះសរសេរល្អ ឬក៏សរសេរត្រូវចិត្តខ្ញុំនោះទេ ព្រោះវាគ្រាន់តែជាបទនិពន្ធថ្មោងថ្មីមួយ របស់អ្នកនិពន្ធវ័យក្មេងម្នាក់ ដែលមាននិស្ស័យចូលចិត្តការសរសេរ ឬក៏ព្រោះចង់ឈោងចាប់យកអាជីពជាអ្នកនិពន្ធក៏មិនដឹង?
ដំណើររឿងបានរៀបរាប់អំពី អនុស្សាវរីយ៍ស្នេហាក្នុងវ័យកុមារ។ តួអង្គជាអ្នកខេត្តបាត់ដំបង ហើយបានមករៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ។ ក្នុងវ័យសិក្សា ស្នេហាពួកគេពិតជាផ្អែមល្ហែមណាស់(មិនខុសអីពីខ្ញុំនិងរ៉េនណាទេ!
)។ នៅក្រោមទស្សនីយភាពដ៏ត្រជាក់ភ្នែក របស់ខេត្តបាត់ដំបង តួអង្គឯកទាំងពីរក៏សារភាពស្នេហ៍ប្រាប់គ្នា។
កន្យា ប៉ុបអែណេ គឺជាអ្នកនិពន្ធដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ខ្ញុំមិនដឹងថា ខ្ញុំដឹងព័ត៌មាននេះតាមរយៈណាទេ តែខ្ញុំទទួលអារម្មណ៍ថាដូច្នេះ! ឬមួយមានផ្នែកណាមួយនៃសៀវភៅ បានបញ្ជាក់ប្រាប់ក៏មិនដឹង ព្រោះខ្ញុំអានរឿងនេះយូរហើយ គឺតាំងពីខ្ញុំស្គាល់សមាគមអ្នកនិពន្ធខ្មែរដំបូងៗម្ល៉េះ។ កាលនោះ ក្រោយពីបានទទួលសិទ្ធិជាសមាជិក របស់សមាគមពេញលេញហើយ ខ្ញុំក៏ចូលចិត្តខ្ចីសៀវភៅដែលមាននៅក្នុងសមាគមមកអាន។ ប៉ុន្តែមានតែសៀវភៅរបស់ កន្យា ប៉ុបអែណេ តែមួយប៉ុណ្ណោះ ដែលក្រោយពីខ្ញុំអានហើយ ធ្វើឲ្យខ្ញុំចង់ស្គាល់អ្នកនិពន្ធ។
ខ្ញុំនៅចាំបានថា នៅទំព័រខាងក្រោយរបស់សៀវភៅនោះ មានដាក់រូបថតគេមួយជំហរខ្លួនផងដែរ។ គេជាយុវជនម្នាក់ដែលអាចនិយាយបានថាមានរូបរាងសង្ហា ហើយញញឹមមានប្រជាប្រិយណាស់។ បើតាមឆ្នាំនៃការនិពន្ធ និងពេលវេលាដែលខ្ញុំបានអាន គេនិងខ្ញុំអាចនឹងមានអាយុប្រហាក់ប្រហែលគ្នា។
ដំបូង អាចមកពីឈ្មោះរបស់គេប្លែកទេដឹង? «ប៉ុបអែណេ»! មានន័យថាម៉េចទៅ? ជាភាសាអ្វី? ខ្ញុំមិនយល់ទេ! ហេតុអ្វីគេដាក់ឈ្មោះចម្លែកយ៉ាងនេះ? ប៉ុន្តែសម្រាប់ខ្ញុំ ឈ្មោះនេះហាក់ដូចជាធ្លាប់ឮ និងស៊ាំសម្រាប់ខ្ញុំណាស់! ខ្ញុំមិនដឹងថា ធ្លាប់ឮឈ្មោះនេះនៅទីណា កន្លែងណា ហើយតាំងពីពេលណាមកនោះទេ? ហេតុអ្វី ខ្ញុំហាក់ដូចជាមាននិស្ស័យនឹងឈ្មោះនេះម្ល៉េះ?
មាននរណាធ្លាប់ស្គាល់គេឬទេ? ចុះមានធ្លាប់ឮឈ្មោះនេះដែរឬអត់? នៅពេលនេះខ្ញុំទទួលអារម្មណ៍ថា គេមិនបានរស់នៅស្រុកខ្មែរនោះទេ… គេអាចនឹងកំពុងរស់នៅក្នុងប្រទេសណាមួយក្នុងទ្វីបអឺរ៉ុបជាមិនខាន ហើយដែលខ្ញុំច្បាស់ក្នុងចិត្តនោះ គឺប្រទេសបារាំង!
ខ្ញុំក៏ឆ្ងល់នឹងខ្លួនឯងដែរ ហេតុអី ខ្ញុំកើតមានអារម្មណ៍បែបនេះទៅរួច? ខ្ញុំនិងគេមិនធ្លាប់ស្គាល់គ្នាសោះ ហេតុអីទំនាក់ទំនងផ្លូវចិត្តរបស់ខ្ញុំនិងគេ ហាក់ដូចជាចងភ្ជាប់គ្នាយ៉ាងដូច្នេះ? តើខ្ញុំដឹងដោយរបៀបណា ថាពេលនេះគេមិនបាននៅស្រុកខ្មែរ? ហើយម៉េចក៏ខ្ញុំច្បាស់ក្នុងចិត្ត ថាពេលនេះ គេកំពុងរស់នៅប្រទេសបារាំង? ខ្ញុំមិនយល់ពិតមែន! មិនយល់សោះ ថាព្រោះហេតុអ្វី?
ដឹងទេ… ថាខ្ញុំស្រឡាញ់នរ(រ)ណា? ខែ មិថុនា 1, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ដំណឹងផ្សេងៗ, ទស្សនៈសង្គម, រយពាន់យោបល់.54 comments
គួរតែអរគុណមនុស្សម្នាក់ ដែលបានណែនាំខ្ញុំឲ្យស្គាល់នាង… បើគ្មានគាត់ខ្ញុំក៏មិនបានស្គាល់នាងដែរ។ ព្រោះតែសម្តីរបស់គាត់«… នាងមាននិស្ស័យដូចនឹងអាចម៍ផ្កាយឯងណាស់…» បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើនាងតាំងតែពីថ្ងៃដំបូង។ គ្រាន់តែការចាប់អារម្មណ៍ពេលនោះ ខ្ញុំមិនដឹងថា ខ្ញុំចាប់អារម្មណ៍លើនាង ក្នុងឋានៈអ្វី??? មិត្តភក្តិ? ប្អូនស្រី? ឬអ្វីៗផ្សេងទៀតលើសពីនេះ?
មកដល់ថ្ងៃនេះ ទើបខ្ញុំដឹងថា ពាក្យ«ប្អូនៗ»ដែលខ្ញុំតែងប្រើចំពោះនាង, ក្នុងបេះដូងខ្ញុំគឺសរសេរគ្មានព្យញ្ជនៈ«ប»ទេ។ ពាក្យ«ប្អូនៗ»ដែលខ្ញុំប្រើ គឺគ្រាន់តែជាការបន្លំភ្នែកអ្នកដទៃ និងបោកប្រាសបេះដូងខ្លួនឯងប៉ុណ្ណោះ។ គ្រប់ពេលដែលខ្ញុំនិយាយជាមួយនាង ខ្ញុំពិតជាចង់លុបព្យញ្ជនៈ«ប»នេះចេញខ្លាំងណាស់ តែដំបូងៗខ្ញុំពិតជាធ្វើមិនបានទេ ព្រោះខ្ញុំខ្លាច ខ្លាចទំនាក់ទំនងយើងអភិវឌ្ឍថយក្រោយ…
មានមិត្តភក្តិប្រសើរជាងមានសត្រូវ! ហើយបើទោះជាមានងារត្រឹមជាបងប្រុសម្នាក់ ក៏ប្រសើរជាងមានស្នេហាដែលគេបដិសេធដែរមែនទេ? ព្រោះតែគំនិតនេះហើយ ទើបខ្ញុំមិនដែលបង្ហើបរឿងនៅក្នុងចិត្តខ្លួនឯងប្រាប់ដល់នាងម្តងណាឡើយ… ខ្ញុំសុខចិត្តដើរតួជាបងប្រុសរបស់នាង… បងប្រុសម្នាក់ដែលអាចបូជាអ្វីៗសម្រាប់ប្អូនស្រីបាន នៅគ្រប់ពេលដែលនាងត្រូវការ។
ពេលនេះខ្ញុំបានទទួលពាក្យស្រឡាញ់ពីនាងហើយ… បើទោះជាពាក្យស្រឡាញ់នោះ ជាពាក្យឥតសំឡេង ជាលាយលក្ខណ៍អក្សរ ដែលមិនអាចធ្វើឲ្យខ្ញុំស្តាប់ឮតាមរយៈត្រចៀកទាំងគូរបស់ខ្លួនក៏ដោយ ក៏វាធ្វើឲ្យខ្ញុំបានរំភើបមួយគ្រាដែរ។ ខ្ញុំចង់និយាយពាក្យស្រឡាញ់ប្រាប់នាងដោយផ្ទាល់មាត់ ឲ្យនាងបានឮដោយផ្ទាល់ត្រចៀក តែនាងប្រាប់ថាមិនចង់ស្តាប់ទេ ព្រោះខ្ញុំធ្លាប់និយាយជាមួយនាងច្រើនដងហើយ តាមសារទូរស័ព្ទនិងអ៊ីម៉ែល។
បើអូនមិនចង់ស្តាប់ក៏ស្រេចតែអូនទៅចុះ តែអូនមានដែរគិតចំពោះអារម្មណ៍បងខ្លះទេ??? បងចង់ស្តាប់ពាក្យនោះពីអូនខ្លាំងណាស់ ម៉េចក៏អូនមិនដែលនិយាយប្រាប់បងសោះអ៊ីចឹង ក្រៅពីសម្តីឥតសំឡេងនោះ???
ចង់ដឹងមែនទេ ថាគេនោះជានរ(រ)ណា? វែកមុខឲ្យខ្ញុំផង នៅជិតៗនេះទេ!!! រកត្រូវជូនរង្វាន់ណ៎ា!!!
សង្សារប្រុស ខែ ឧសភា 18, 2009
Posted by ផ្កាយNovels in ដំណឹងផ្សេងៗ, ប្រលោមលោក, រឿងខ្លី.33 comments
ស្នេហ៍គ្រាដំបូងរបស់អ្នក ពេលរៀននៅវិទ្យាល័យ គឺយ៉ាងណា?
[...]ប្រសិនបើសួរថា តើនរណាដែលខ្ញុំកំពុងនឹកទៅដល់បំផុត នៅពេលនេះ? ក៏ប្រហែលជាគ្មាននរណាក្រៅពីមេឃដែរ…
កន្លងមក មេឃបង្កតែបញ្ហាឈឺក្បាលដល់ខ្ញុំ ហើយខ្ញុំថែមទាំងធ្លាប់ព្យាយាមដេញមេឃ ឲ្យចេញទៅឲ្យឆ្ងាយពីជីវិតរបស់ខ្លួនទៀត។
ចុះហេតុអ្វីពេលនេះ ខ្ញុំបែរជានឹកគិតទៅដល់គេទៅវិញ? …ខ្ញុំចង់ត្រឡប់ទៅជានានឹងគេវិញ… ហេតុអីខ្ញុំមានអារម្មណ៍ថាឯកោ នៅពេលដែលគេចេញឆ្ងាយពីខ្ញុំទៅ ទោះបើខ្ញុំនៅមានមិត្តភក្តិជាច្រើននាក់ទៀតនោះ?
ខ្ញុំធ្លាប់បែកពីមិត្តភក្តិជិតស្និទ្ធច្រើនគ្នាមកហើយ តែខ្ញុំក៏មិនធ្លាប់ខូចចិត្តអ្វីដល់ថ្នាក់នេះដែរ ឬក៏… ខ្ញុំគិតជាមួយមេឃ ច្រើនជាងត្រឹមជាមិត្តភក្តិ??? [...]
ផ្កាយ កីឡាករហែលទឹកមកពី ខេត្តសៀមរាប បានផ្លាស់មករៀននៅភ្នំពេញ ហើយបានស្គាល់គ្នាជាមួយមេឃ សិស្សអ្នកលេងប្រចាំវិទ្យាល័យបាក់ទូក ដែលមកធ្វើជាស្និទ្ធស្នាលនឹងគេ ដើម្បីគោលបំណងអ្វីម្យ៉ាង។
ពេលវេលាកន្លងទៅ មានហេតុការណ៍ផ្សេងៗកើតឡើងចំពោះពួកគេទាំងពីរយ៉ាងច្រើន រហូតចំណងមិត្តភាពបានក្លាយជាសេចក្តីស្នេហា តែស្នេហារបស់ពួកគេត្រូវបានមិត្តភក្តិរួមសាលា តាមសើចចំអកឡឺកឡឺយ រើសអើង និងស្អប់ខ្ពើមជាទីបំផុត។
តើ ផ្កាយ និង មេឃ ត្រូវធ្វើយ៉ាងណា ដើម្បីដំណើរការជីវិតរបស់គេបន្តទៀត?
ឆាប់ៗនេះក្នុងរូបភាពថ្មី ប្រលោមលោកខ្នាតខ្លី និយាយពីស្នេហាភេទដូចគ្នា!!!
សូមរង់ចាំអាននៅទីនេះ!!!









