jump to navigation

ស្នេហ៍ដែល​គេ​បោះបង់… ខែ មិថុនា 30, 2009

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ប្រលោមលោក, រឿងខ្លី.
6 comments

ឆាប់ៗនេះ…

ស្វែង​រក​ កន្យា ប៉ុបអែណេ ខែ មិថុនា 19, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងផ្សេងៗ, អត្ថបទសាកល្បង, អ្នក​និពន្ធខ្មែរ.
17 comments

​ខ្ញុំ​មិន​ដឹង​ថា រវាងខ្ញុំ​ និង​ ក​ន្យា​ ប៉ុប​អែណេ មាន​និស្ស័យ​អ្វី​នឹងគ្នា​នោះទេ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​រឿង​របស់​គេ​ភ្លាម ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំនិងគេ​​ហាក់​ដូចជា​ធ្លាប់​ស្គាល់​គ្នា​តាំង​ពីពេល​ណា​មក​ក៏​មិន​ដឹង?

          ​រឿង​របស់​គេ ដែល​ខ្ញុំ​បាន​អាន​នោះ មាន​ចំណង​ជើងថា «ព្យាបាល​បេះ​ដូង​ក្នុងទ្រូង​ចាស់»។ តាម​អារម្ភកថា និងក្រប​ខាងមុខ​ បាន​​ឲ្យ​ដឹង​ថា រឿង​នេះ​និពន្ធ​និង​បោះ​ពុម្ព​ផ្សាយ(ច្បាប់ហ្វូតូកូពីធម្មតា​ប៉ុណ្ណោះ) នៅ​ឆ្នាំ២០០៣។

មិន​មែន​ព្រោះ​រឿងនេះ​សរសេរ​ល្អ ឬ​ក៏​សរសេរ​ត្រូវ​ចិត្ត​ខ្ញុំ​នោះ​ទេ ព្រោះវាគ្រាន់​តែ​ជាបទ​និពន្ធថ្មោង​ថ្មី​មួយ​ របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់ ដែល​មាន​និស្ស័យ​ចូលចិត្ត​ការ​សរសេរ ឬ​ក៏​ព្រោះ​ចង់​ឈោងចាប់​យក​អាជីព​ជា​អ្នក​និពន្ធ​ក៏​មិន​ដឹង?

ដំណើរ​រឿង​បាន​រៀប​រាប់​អំពី អនុស្សាវរីយ៍​ស្នេហាក្នុងវ័យ​កុមារ។ តួអង្គ​ជាអ្នក​ខេត្ត​បាត់​ដំបង​ ហើយ​បាន​មក​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ក្រុងភ្នំពេញ​។ ក្នុង​វ័យ​សិក្សា ​ស្នេហា​ពួក​គេ​ពិត​ជាផ្អែម​ល្ហែម​ណាស់(​មិន​ខុស​​អី​ពី​ខ្ញុំ​និងរ៉េនណា​ទេ! :-D )។ នៅ​ក្រោម​ទស្សនីយ​ភាព​​​​ដ៏​ត្រ​ជាក់​ភ្នែក​ របស់​ខេត្ត​​បាត់​ដំបង​ តួអង្គ​ឯក​ទាំង​ពីរ​ក៏​សារ​ភាព​ស្នេហ៍​ប្រាប់គ្នា។

កន្យា ប៉ុប​អែណេ គឺ​ជា​អ្នក​និពន្ធ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង។ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ដឹង​ព័ត៌មាន​នេះ​តាមរយៈ​ណា​ទេ តែ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ដូច្នេះ! ឬ​មួយ​មាន​ផ្នែក​ណា​មួយ​នៃ​សៀវភៅ​ បាន​បញ្ជាក់​ប្រាប់​ក៏​មិន​ដឹង ព្រោះ​ខ្ញុំ​អាន​រឿង​នេះយូរ​ហើយ គឺ​តាំង​ពី​ខ្ញុំ​​ស្គាល់​សមាគម​អ្នក​និពន្ធ​ខ្មែរ​​ដំបូង​ៗ​ម្ល៉េះ។ កាល​នោះ​ ក្រោយ​ពី​បាន​​ទទួល​សិទ្ធិ​ជាសមាជិក​ របស់​សមាគម​ពេញ​លេញ​ហើយ ខ្ញុំ​ក៏​ចូល​ចិត្ត​ខ្ចី​សៀវភៅ​​ដែល​មាន​នៅ​ក្នុងសមាគម​មក​អាន។ ប៉ុន្តែ​មាន​តែ​សៀវភៅ​របស់​ កន្យា ប៉ុប​អែណេ​ តែ​មួយ​ប៉ុណ្ណោះ ដែល​ក្រោយ​ពី​ខ្ញុំ​អាន​ហើយ​ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ស្គាល់​អ្នក​និពន្ធ​។

ខ្ញុំ​នៅ​ចាំ​បាន​ថា ​នៅ​ទំព័រ​ខាង​ក្រោយ​របស់​សៀវភៅ​នោះ ​មាន​ដាក់​រូប​ថត​គេ​មួយ​ជំហរ​ខ្លួន​ផង​ដែរ។ គេ​ជា​យុវជន​ម្នាក់​ដែល​អាច​និយាយ​បាន​ថាមាន​រូប​រាង​​សង្ហា ហើយ​ញញឹម​មាន​ប្រជាប្រិយ​ណាស់។ បើ​តាម​ឆ្នាំ​នៃ​ការ​និពន្ធ​ និង​ពេល​វេលា​ដែល​ខ្ញុំ​បាន​អាន គេ​និង​ខ្ញុំ​អាច​នឹងមាន​អាយុ​ប្រហាក់​ប្រហែល​គ្នា។​

ដំបូង​ អាច​មក​ពី​ឈ្មោះ​របស់​គេ​ប្លែក​ទេដឹង? «ប៉ុបអែណេ»! មាន​ន័យ​ថាម៉េចទៅ? ជាភាសា​អ្វី? ខ្ញុំ​មិន​យល់ទេ! ហេតុ​អ្វី​គេ​ដាក់​ឈ្មោះចម្លែក​យ៉ាងនេះ? ប៉ុន្តែ​សម្រាប់​ខ្ញុំ ឈ្មោះ​នេះ​ហាក់​ដូច​ជា​ធ្លាប់​ឮ​ និងស៊ាំ​សម្រាប់​ខ្ញុំ​ណាស់! ខ្ញុំ​មិន​ដឹង​ថា ធ្លាប់ឮ​ឈ្មោះ​នេះនៅទីណា កន្លែង​ណា ហើយ​តាំង​ពី​ពេលណា​មក​នោះ​ទេ? ហេតុអ្វី​ ខ្ញុំ​ហាក់​ដូច​ជាមាននិស្ស័​យ​នឹងឈ្មោះ​នេះ​ម្ល៉េះ?

មាន​នរណា​ធ្លាប់​ស្គាល់​គេ​ឬទេ? ចុះ​មាន​ធ្លាប់​ឮ​ឈ្មោះ​នេះ​ដែរឬអត់? នៅ​ពេល​នេះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា គេ​មិន​បា​នរស់​នៅ​ស្រុក​ខ្មែរ​នោះទេ… គេ​អាច​​នឹងកំពុងរស់​នៅ​ក្នុងប្រទេស​​ណាមួយ​ក្នុង​ទ្វីប​អឺរ៉ុប​ជា​មិន​ខាន​ ហើយ​ដែល​ខ្ញុំ​ច្បាស់​ក្នុងចិត្តនោះ គឺ​ប្រទេស​បារាំង!

ខ្ញុំ​ក៏​ឆ្ងល់​នឹងខ្លួន​​ឯងដែរ ហេតុ​អី​ ខ្ញុំ​កើត​មាន​អារម្មណ៍​បែប​នេះ​ទៅរួច? ខ្ញុំ​និង​គេ​មិន​ធ្លាប់​ស្គាល់​គ្នា​​សោះ ហេតុ​អី​ទំនាក់​ទំនង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​និងគេ ហាក់​ដូចជា​ចង​ភ្ជាប់​គ្នា​យ៉ាងដូច្នេះ? តើ​ខ្ញុំ​ដឹង​ដោយ​របៀប​ណា​ ថា​ពេ​លនេះ​គេមិន​បាន​នៅ​ស្រុក​ខ្មែរ? ហើយ​ម៉េច​ក៏​ខ្ញុំ​ច្បាស់​ក្នុងចិត្ត​​ ថាពេល​នេះ​ គេកំពុង​រស់​​នៅ​​ប្រទេស​បារាំង? ខ្ញុំ​មិន​យល់​ពិត​មែន! មិន​យល់សោះ​ ថា​ព្រោះ​ហេតុអ្វី?

ដឹងទេ… ថាខ្ញុំស្រឡាញ់នរ(រ)ណា? ខែ មិថុនា 1, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងផ្សេងៗ, ទស្សនៈសង្គម, រយពាន់យោបល់.
54 comments

គួរ​តែ​អរគុណ​មនុស្ស​ម្នាក់​ ដែល​បាន​ណែ​នាំ​ខ្ញុំឲ្យ​ស្គាល់​នាង​… បើ​គ្មាន​គាត់​ខ្ញុំ​ក៏​មិន​បាន​ស្គាល់​នាង​ដែរ។ ព្រោះ​តែ​សម្តី​របស់​គាត់«​… នាង​មាន​និស្ស័យ​ដូច​នឹង​អាចម៍​ផ្កាយ​ឯ​ង​ណាស់​…» បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​នាង​តាំង​តែ​ពី​ថ្ងៃ​ដំបូង​។ គ្រាន់​តែ​ការ​ចាប់​អារម្មណ៍​ពេល​នោះ​ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ចាប់អារម្មណ៍​លើ​នាង​ ក្នុង​ឋានៈ​អ្វី??? មិត្ត​ភក្តិ? ប្អូន​ស្រី? ឬអ្វី​ៗ​ផ្សេង​ទៀត​លើស​ពី​នេះ?

          ​មក​ដល់​ថ្ងៃ​នេះ​ ទើប​ខ្ញុំ​ដឹង​ថា ពាក្យ​«ប្អូន​ៗ»​ដែល​ខ្ញុំ​តែង​ប្រើ​ចំពោះ​នាង,​ ក្នុង​បេះ​ដូង​ខ្ញុំ​គឺ​សរសេរ​គ្មាន​ព្យញ្ជនៈ​«ប»​ទេ។ ពាក្យ​«ប្អូន​ៗ​»​ដែល​ខ្ញុំ​ប្រើ​ គឺ​គ្រាន់​តែ​ជា​ការ​បន្លំ​ភ្នែក​អ្នក​ដទៃ​ និង​បោក​ប្រាស​បេះ​ដូង​ខ្លួន​ឯង​ប៉ុណ្ណោះ។ គ្រប់​ពេល​ដែល​ខ្ញុំ​និយា​យ​ជាមួយ​នាង​ ខ្ញុំ​ពិត​ជា​ចង់​លុប​ព្យញ្ជនៈ​«ប»នេះ​ចេញ​ខ្លាំង​ណាស់ តែ​ដំបូង​ៗ​ខ្ញុំ​ពិត​ជា​ធ្វើ​មិន​បាន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ ខ្លាច​ទំនាក់​ទំនង​យើង​អភិវឌ្ឍ​ថយ​ក្រោយ…

          ​មាន​មិត្ត​ភក្តិ​ប្រសើរ​ជាង​មាន​សត្រូវ​! ហើយបើទោះ​ជា​​មាន​ងារ​ត្រឹម​ជា​បង​ប្រុស​ម្នាក់​​​ ក៏​ប្រសើរ​ជាង​មាន​ស្នេហា​ដែល​គេ​បដិសេធ​ដែរ​មែន​ទេ?​​ ព្រោះ​តែ​គំនិត​នេះ​ហើយ​ ទើប​ខ្ញុំ​មិន​ដែល​បង្ហើប​រឿង​នៅ​ក្នុង​ចិត្តខ្លួន​ឯង​ប្រាប់​ដល់​នាង​ម្តង​ណា​ឡើយ… ខ្ញុំ​សុខ​ចិត្ត​ដើរ​តួ​ជា​បង​ប្រុស​របស់​នាង​… បង​ប្រុស​ម្នាក់​ដែល​អាច​បូ​ជាអ្វីៗ​សម្រាប់​ប្អូន​ស្រី​បាន នៅ​គ្រប់​ពេល​ដែល​នាង​ត្រូវ​ការ។

          ​​ពេល​នេះ​ខ្ញុំ​បាន​ទទួល​ពាក្យ​ស្រឡាញ់​ពី​នាង​ហើយ… បើ​ទោះ​ជា​ពាក្យស្រឡាញ់​នោះ​ ជាពាក្យ​ឥត​សំឡេង​ ជា​លាយ​លក្ខណ៍​អក្សរ​ ដែល​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ស្តាប់​ឮ​តាម​រយៈ​ត្រចៀក​ទាំង​គូ​របស់​ខ្លួន​ក៏​ដោយ ក៏​វាធ្វើ​ឲ្យ​ខ្ញុំ​បាន​រំភើប​មួយ​គ្រា​ដែរ។ ខ្ញុំ​ចង់​និយាយ​ពាក្យ​ស្រឡាញ់​ប្រាប់​នាង​ដោយ​ផ្ទាល់​មាត់ ឲ្យ​នាង​បានឮ​ដោយ​ផ្ទាល់​ត្រចៀក តែនាង​ប្រាប់​ថា​មិន​ចង់​ស្តាប់​ទេ​ ព្រោះ​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​នាង​ច្រើន​ដងហើយ តាមសារ​ទូរស័ព្ទ​និង​អ៊ីម៉ែល។

បើ​អូន​មិន​ចង់​ស្តាប់​ក៏​ស្រេច​តែ​អូន​ទៅ​ចុះ តែអូ​នមាន​ដែរ​គិត​​ចំពោះ​អារម្មណ៍​បង​ខ្លះ​ទេ​???​ បងចង់​ស្តាប់​ពាក្យ​នោះ​ពី​អូន​ខ្លាំង​ណាស់​ ម៉េច​ក៏​អូន​មិន​ដែល​និយាយ​ប្រាប់​បង​សោះ​អ៊ី​ចឹង​ ក្រៅ​ពី​សម្តី​ឥត​សំឡេង​នោះ???​​

​ចង់​ដឹង​មែន​ទេ ថា​គេ​នោះ​ជានរ(រ)ណា? វែក​មុខ​ឲ្យ​ខ្ញុំ​ផង​ នៅ​ជិត​ៗ​នេះ​ទេ!!! រក​ត្រូវ​ជូន​រង្វាន់​ណ៎ា!!! :D

សង្សារប្រុស ខែ ឧសភា 18, 2009

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ប្រលោមលោក, រឿងខ្លី.
33 comments

ស្នេហ៍​គ្រា​ដំបូង​របស់​អ្នក​ ពេល​រៀន​នៅ​វិទ្យាល័យ​​ គឺ​យ៉ាង​ណា?

[...]ប្រសិន​បើ​សួរ​ថា តើ​នរណា​ដែល​ខ្ញុំ​កំពុងនឹក​ទៅដល់​បំផុត​ នៅ​ពេល​នេះ​? ក៏​ប្រហែល​​​​ជា​គ្មា​ននរណា​ក្រៅ​ពី​មេឃ​ដែរ…

កន្លង​មក មេឃ​​បង្កតែ​បញ្ហា​ឈឺ​ក្បាលដល់​​ខ្ញុំ ហើយខ្ញុំ​ថែម​ទាំ​ង​ធ្លាប់​ព្យាយាម​ដេញ​មេឃ ឲ្យ​ចេញ​​ទៅឲ្យ​ឆ្ងាយ​ពីជីវិត​របស់​ខ្លួន​ទៀត។

ចុះ​ហេតុអ្វី​ពេល​នេះ ខ្ញុំ​បែរ​ជា​នឹក​គិត​ទៅដល់​​គេ​ទៅ​វិញ? …ខ្ញុំ​ចង់​ត្រឡប់​ទៅ​ជានា​នឹង​គេ​វិញ… ហេតុ​អី​ខ្ញុំ​មាន​អារម្មណ៍ថាឯកោ នៅ​ពេល​ដែល​គេ​ចេញ​ឆ្ងាយ​ពី​ខ្ញុំទៅ ទោះ​បើ​ខ្ញុំ​នៅ​មាន​មិត្តភក្តិ​ជាច្រើន​នាក់​ទៀត​នោះ?

ខ្ញុំ​ធ្លាប់​បែក​ពី​​មិត្តភក្តិជិតស្និទ្ធ​ច្រើន​គ្នា​មក​ហើយ តែ​ខ្ញុំ​ក៏​មិន​ធ្លាប់​ខូចចិត្ត​អ្វី​ដល់​ថ្នាក់​នេះដែរ  ឬក៏… ខ្ញុំ​គិត​ជាមួយ​មេឃ ច្រើន​ជាង​ត្រឹម​ជាមិត្តភក្តិ??? [...]

 

ផ្កាយ​ កី​ឡាករ​ហែល​ទឹក​មក​ពី ខេត្ត​សៀមរាប​ បាន​ផ្លាស់​មក​រៀន​នៅ​ភ្នំ​ពេញ ហើយ​បាន​ស្គាល់​គ្នា​ជាមួយ​មេឃ សិស្ស​អ្នក​លេង​ប្រចាំ​វិទ្យាល័យ​បាក់​ទូក ដែល​មក​ធ្វើ​ជាស្និទ្ធ​ស្នាល​នឹង​គេ​​ ដើម្បី​គោល​បំណង​អ្វីម្យ៉ាង​។

ពេល​វេលាកន្លង​ទៅ​ មាន​ហេតុ​ការណ៍​ផ្សេង​ៗកើត​ឡើង​ចំពោះ​ពួកគេ​ទាំង​ពីរ​យ៉ាង​ច្រើន រហូត​ចំណង​មិត្តភាពបាន​​ក្លាយ​​ជាសេចក្តី​ស្នេហា តែ​ស្នេហា​របស់​ពួកគេ​ត្រូវ​បាន​មិត្ត​ភក្តិរួមសាលា តាម​សើចចំអក​ឡឺកឡឺយ​ រើស​អើង​ និង​ស្អប់​ខ្ពើម​ជាទីបំផុត។

តើ​ ផ្កាយ​ និង ​មេឃ​ ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ដំណើរ​ការ​ជីវិត​របស់​គេបន្ត​ទៀត?

ឆាប់ៗនេះ​​ក្នុង​រូប​ភាព​ថ្មី ប្រលោមលោកខ្នាត​ខ្លី និយាយ​ពីស្នេហាភេទ​ដូច​គ្នា!!!

សូមរង់​ចាំ​អាន​នៅ​ទីនេះ!!!

«ស្តាយ»សំណោកវិប្បដិសារីថ្ងៃ​បុណ្យសង្សារ ចេញលក់ថ្ងៃ​នេះ! ខែ កុម្ភៈ 9, 2009

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ប្រលោមលោក, សៀវភៅផ្សេងៗ, សៀវភៅល្អៗ.
11 comments
ក្របសៀវភៅ​ប្រលោមលោក«ស្តាយ»
ក្របសៀវភៅ​ប្រលោមលោក«ស្តាយ»

រឿង​រ៉ាវ​របស់​យុវវ័យ​កើត​ឡើង​គជើង​លើ​គ្នា​ឲ្យ​តែ​ដល់​ថ្ងៃ​១៤​កុម្ភៈ, ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ឬ​ដែល​យុវវ័យ​និយម​ហៅ​ថា ថ្ងៃ​បុណ្សសង្សារ។ នៅ​ថ្ងៃ​នោះ​អាច​មាន​តែ​ស្នាម​ញញឹម តែ​បន្ទាប់​ពី​ថ្ងៃ​នោះ​ តើ​គេ​បន្សល់​ទុក​អ្វីខ្លះ? យ៉ាង​ណាៗ​សូម​កុំ​ឲ្យ​១៤​កុម្ភៈ​ក្លាយ​ជា​១​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ១ជីវិត​នៃ​ភាព​សោកស្តាយ​ឲ្យ​សោះ។

«ស្តាយ​»​ប្រលោម​លោក​ខ្នាត​ខ្លី​ ដែល​និយាយ​អំពី​អនុស្សាវរីយ៍​ដ៏​ជូរចត់​ក្នុង​ថ្ងៃ​១៤កុម្ភៈ បាន​បោះ​ពុម្ព​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ហើយ!!! ត្រឹមតែ​១ថ្ងៃ​ បាន​ធ្វើ​ឲ្យ​តួឯកក្នុង​រឿង​មាន​វិប្បដិសារី​មួយ​ជីវិត។ ១៤កុម្ភៈតែ​មួយ​ថ្ងៃ បាន​ធ្វើ​ឲ្យ​នាង​បាត់​បង់​អ្វី​ៗ​គ្រប់បែប​យ៉ាង…
ខាង​ក្រោម​នេះ​គឺ​ជា​សម្រង់​អត្ថបទក្នុង​វគ្គ​មួយ​នៃ​រឿង​៖

[...] «លីនីកូន!កូនរៀបចំខ្លួនទៅណាហ្នឹង?អត់​ទៅ​រៀនទេមើលទៅ»​ (ម៉ែសួរបែបចង់ឃាត់ខ្ញុំ)

      «ម៉ាក់! ថ្ងៃនេះ ជាថ្ងៃ១៤ កុម្ភៈ ណាម៉ាក់

      «ហើយចុះវាយ៉ាងម៉េច…​ ថ្ងៃ១៤ ក៏១៤ទៅ។»

      «ជាថ្ងៃបុណ្យសង្សារណាម៉ាក់។»

     «កូនម៉ែ!កូនមានសង្សារហើយអី?ម៉ែឲ្យកូន​ទៅ​រៀន​ម៉េចក៏ផ្តេសផ្តាស​បែបនេះ​ទៅ​វិញ? នែ៎! កូន​ទើបតែអាយុ១៧ឆ្នាំទេណា»​ (អ្នកម៉ាក់បែប​ចង់ខឹង​នឹង​ខ្ញុំទាំងព្រឹក)

    ​«ម៉ាក់,កូនគ្មានសង្សារអីទេ!តែកូនទៅដើរលែង​ជា​មួយមិត្តភក្តិដែលរៀន​ជាមួយគ្នាទេតើ។»

     «កូនស្រីម៉ែយើងជាខ្មែរមិនមែនអឺរ៉ុបទេកុំ​​ទៅ​​អប​អរជា​មួយថ្ងៃ​បុណ្យ​នេះ​អីពេក…»

      ម៉ាក់និយាយមិនទាន់ចប់ស្រួលបួលផង ខ្ញុំកាត់​សម្តីគាត់៖

     «អបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់មានអីមិន​ល្អ​ម៉ាក់ កូនមិនបានទៅប្រព្រឹត្តអីផ្តេសផ្តាស​​​​​​​ញៀន​ថ្នាំ​ដើរ​តាម​បង​តូច​​បងធំ ឬគេចមិនចូល​សា​លា​ឯណា!»

     «ម៉ែមិនដឹងថាគ្រូឯងបង្រៀនឯងយ៉ាងណា​ទេបាន​ជាកូនស្រីម៉ាក់​មើលទៅមិនដូចខ្មែរ​​​សោះ  តមាត់ឲ្យ​ប៉ប៉ោច។ អឺ! នែ៎កូន បើ​កូនចង់​អបអរ​បុណ្យ​នៃ​ក្តីស្រឡាញ់ មានប៉ាមានម៉ាក់ចាំបាច់ទៅ​ណា​កូន។»

     «ម៉ាក់!សម័យកាលរបស់ម៉ាក់ខុសពីសព្វ​ថ្ងៃសង្គមនេះគឺវាអ៊ីចឹង សូមម៉ាក់អធ្យាស្រ័យ​ឲ្យកូន​ផង កុំ​តឹងតែង​ដាក់​កូនពេក។ លោក​​ប៉ា​អ្នកម៉ាក់ កូនពិត​ជា​ស្រឡាញ់ ពិតជាគោរព​ហើយ តែកូនចង់​ទៅ​កម្សាន​លម្ហែ​​​ជាមួយមិត្តភ័ក្រ នៅខាងក្រៅខ្លះ មានអី​មិន​ល្អ​អ្នកម៉ាក់»(ខ្ញុំ​និយាយបណ្តើរសារេស្បែក​ជើង​កែងចោទ​បណ្តើរ)។

     «ដើរលែងមិនអាក្រក់ទេតែកូនត្រូវមើល​ពេល​វេលាផង ថ្ងៃនេះមិនមែនថ្ងៃអាទិត្យ ឬថ្ងៃ​បុណ្យជាតិ​ខ្មែរ​យើងឯណា ទៅសាលារៀនទៅកូន។»

     «កូនជម្រាបម៉ាក់ហើយ ថាគេមិនរៀនទេ…»

     «បើគេមិនរៀន កូនត្រូវនៅផ្ទះ អានសៀវ​ភៅ មើលមេ​រៀនទៅ គេចផ្ទះ គេចសាលា គ្មាន​បាន​ចំណេញអី​ទេ​កូនស្រីម៉ែ។»​​ [...]

  • មាន​លក់​ហើយ​ នៅ​តាម​តូប​លក់​សៀវភៅ​និង​បណ្ណាគារ​នានា ក្នុង​ប្រទេស​កម្ពុជា!!!

ឬ​អាច​ទំនាក់​ទំនង​ទិញ​បាន​តាម​រយៈ អ្នកគ្រូ ចេង គុយសៀង​(Miss.Cheng KuSieng), ទូរស័ព្ទៈ 012 468 966។