jump to navigation

Home stay and Organic farm (camp) ខែ កក្កដា 27, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ, ពីនេះពីនោះ.
add a comment

​នេះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​បង​ប្អូន​វ៉ើត​ប្រែស​​មួយ​រយៈ​ហើយ! នៅ​ថ្ងៃ​ទី​៣០កក្កដា​នេះ​ ខ្ញុំ​នឹង​ត្រូវ​ចុះ​ទៅ​ធ្វើ​ការ​នៅ​តាម​ខេត្ត​រយៈ​ពេល​១៣​ថ្ងៃ។ ១៣ថ្ងៃយូរ​ណាស់មែន​ទេ? គឺជិត​​កន្លះ​ខែ​បាត់​ទៅ​ហើយ! រយៈ​ពេល​នេះ​ខ្ញុំ​​ត្រូវ​ផ្អាក​ទម្លាប់​បែប​សត្វ​ទីទុយ​របស់​ខ្ញុំ​សិន :P  ហើយ​ងាក​មក​ធ្វើ​ការងារ​ពេល​ថ្ងៃ​ និង​​ត្រូវ​ដក​ខ្លួន​ចេញ​​ពី​អ៊ីន​ធើណេត​មួយ​រយៈ ព្រោះ​បើ​តាម​សភាព​ការណ៍​នៅ​ទីនោះ​គ្មាន​បណ្តាញ​អ៊ីនធើណេត​ទេ។

​កន្លែង​ដែលខ្ញុំ​ត្រូវ​ចុះ​ទៅ​ធ្វើ​ការ​នោះ គឺ​ជា​ជន​បទ​ដាច់​ស្រយាល ដែល​មាន​តែ​ភ្នំ​និង​អ័ព្ទ​ហ៊ុំ​ព័ទ្ធ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​ការ​ហើយ​៩ថ្ងៃ, ក្រុម​ការងារ​យើង​នឹងបន្ត​ទៅ​បោះ​ជំរំ​នៅ​វ៉ាំងវៀង(Vang Vieng)​ ចំនួន​៤ថ្ងៃ។ នៅ​ទីនោះខ្ញុំ​នឹងមាន​អ៊ីនធើណេត​ប្រើ ព្រោះ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ភ្ញៀវ​បរទេស​ក្នុង​ប្រទេស​លាវ។

យ៉ាង​ណា​ៗ​សូម​ជួយ​មើល​ផ្ទះ​ឲ្យ​ផង​ណ៎ា ពេល​ត្រឡប់​មក​វិញ​នឹង​មាន​របស់​មក​ផ្ញើ​! ^^ ខាង​ក្រោម​នេះ​ គឺ​ជា​កាល​វិភាគ​ត្រួសៗ​ស្តី​ពី​ការ​ងារ​ និង​ការ​បោះជំរំ​របស់​ពួក​យើង។​

7/29(Wed)

Departure from Incheon(Korea) arrive to Vientian(Laos)

*កាល​វិភាគ​សម្រាប់​ថ្ងៃ​ចេញ​ដំណើរ 7/30(Thu)

6h: 00 Getting up/light exercise

7h: 00 Orientation

9h: 00 Meet with GHV

10h-12h Move to village (visit Youth center, Xambon school)

13h: 00 Lunch

14h-16h Look around the village & Arrange items

17h: 00 Take a shower & Break

18h: 00 Dinner

19h-21h Prepare for activity

22h: 00 Meeting

11h: 00 Sleep

*កាល​វិភាគ​សម្រាប់​ការងារ 7/31(Fri)-8/7(Fri)

6h: 00 Getting up/light exercise

7h: 00 Breakfast

8h: 00 Prepare needed things

9h-11h Construction work

12h: 00 Lunch

13h: 00 Prepare needed things

14h-16h Educational support & Construction work

17h: 00 Take a shower & Break

18h: 00 Dinner

19h-20h With Lao family & Evening program

21h: 00 Talking together “How about today’s schedule?”

22h: 00 Sleep

*នៅ​ថ្ងៃ​ធ្វើការ​ចុង​ក្រោយ​ជា​ថ្ងៃ​ពិសេស​ មាន​រៀប​ចំ​បុណ្យ​ភូមិនិង​សម្ផោធន៍​សមិទ្ធិផល ​ដែលបាន​កសាង។ (Village festival & Bassi)

*កាល​វិភាគ​សម្រាប់ការបោះជំរំ(Camp in Vang Vieng) 8/8(Sat)-8/11(Tues)

7h: 00 Getting up/light exercise

8h: 00 Breakfast

9h-17h Vang Vieng tour, Look around Organic farm & Youth center in Vang Vieng

18h: 00 Dinner

19h-21h Write about impressions of camp & Talk together “how about this camp?”

22h: 00 Sleep

»»» អាន​អត្ថបទទាក់​ទង៖ ជាប់ដៃ-ដៃ​ល្អ

អារម្មណ៍ប្រាប់… ខែ កក្កដា 23, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងពីសបប.ឡាវ, បទចម្រៀង.
1 comment so far

គ្រប់​យ៉ាងកើត​ឡើងដោយ​អារម្មណ៍ អារម្មណ៍​ប្រាប់​ថា​ស្រឡាញ់ អារម្មណ៍​ប្រាប់​ថានឹក អារម្មណ៍​ប្រាប់​ថាព្រួយបារម្ភ… ពាក្យ​សម្តីជួន​កាល​គ្រាន់​តែ​ជាការ​បោក​ប្រាស់​ប៉ុណ្ណោះ! សម្តី​និយាយ​ថាស្រឡាញ់​ សម្តី​និយាយ​ថា​នឹក​ សម្តី​និយាយ​ថាបារម្ភ​ …តើ​នរណា​ទៅដឹង ថា​ទាំង​នោះគ្រាន់​តែ​ជា         សម្តីគួរសម?

បង​មិន​ដែល​និយាយថាបារម្ភពីអូន ខ្វាយ​ខ្វល់​ពីសុខទុក្ខ​របស់​អូន តែ​អារម្មណ៍​របស់​បង​ បេះដូង​របស់​បង​ ដែល​លោត​គ្រប់​ចង្វាក់នោះ ជាភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រប់​ដង្ហើម​ចេញ​ចូល​របស់​បង ​មានរូប​អូន​ជានិច្ច។

ខាង​ក្រោម​នេះ​ជាបទចម្រៀង​លាវ​មួយ​បទ​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត។ ថ្វី​បើ​ជាបទ​ស្រី​តែ​អត្ថន័យ​បញ្ជាក់បាន​យ៉ាងគ្រប់​គ្រាន់​ ពី​អារម្មណ៍​មនុស្ស​ពីរ​នាក់ដែល​ដឹង​ថា ខ្លួន​ស្រឡាញ់គេឬគេ​ស្រឡាញ់​ខ្លួន​ដោយ​សារ​តែ​«អារម្មណ៍ប្រាប់»! គ្រប់​យ៉ាង​កើត​ឡើង​ដោយ​សារ​តែ​អារម្មណ៍! ព្រោះអារម្មណ៍ទើប​បង​ដឹង​ថា បង​ស្រឡាញ់​អូន!

មិនដឹង​ថា នៅ​ថ្ងៃ​ដំបូងដែល​អូន​បាន​ស្តាប់​ចម្រៀង​នេះ អារម្មណ៍​របស់​អូន​មាន​ប្រាប់​អូន​ឲ្យ​ដឹង​ឬទេ ថាបងលួច​​ស្រឡាញ់​អូន?

[​ អារម្មណ៍​ប្រាប់​ថា​ព្រួយ​បារម្ភ

អារម្មណ៍​ប្រាប់​ថា​​ទំហំនៃ​​សេចក្តី​ស្រឡាញ់មាន​​ប៉ុណ្ណា

កើត​មាន​សេចក្តី​ស្នេហាក៏​ព្រោះ

អារម្មណ៍​ប្រាប់ ]

១. ផ្តើម​ចេញ​ពី​ស្នាម​ញញឹម​នោះ នៅ​ថ្ងៃ​ដែលយើង​​​បាន​ស្គាល់​​គ្នា​ដំបូង​

រហូត​ដល់​ថ្ងៃ​ដែល​យើង​បាន​មក​ស្និទ្ធ​ស្នាល​នឹង​គ្នា

គឺ​មាន​ពាក្យ​ផ្អែម​ល្ហែមច្រើន​ណាស់​ ដែល​អ្នក​តែង​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទឲ្យ​ខ្ញុំ​​ស្តាប់​រៀង​រាល់​រាត្រី

អ្នក​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ស្រឡាញ់​អ្នក​ទេ ខ្ញុំ​ក៏​តប​ថា​ស្រឡាញ់។

២. ពេល​ដែល​យើង​បាន​មក​នៅ​ជិតស្និទ្ធនឹង​គ្នា​ យើង​និយាយ​ហើយ​យើង​គិត​ដូច​ៗ​គ្នា

គឺ​សម្ព័ន្ធ​ភាព​​ដែលយើង​​កំពុង​មាន​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ទទួល​អារម្មណ៍​ដឹង​ថាយើង​ពិត​​ជា​ស្រឡាញ់គ្នា​មែន

កាន់​តែ​ឃើញ​កាន់​តែ​ច្បាស់ក្នុង​ចិត្ត។

៣. អារម្មណ៍​ប្រាប់ ​ប្រាប់ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ខ្ញុំ​​ប៉ុណ្ណា

គឺ​អារម្មណ៍​ប្រាប់ ដែល​ផុស​ចេញ​ពីក្រអៅ​បេះដូង​

ថា​ខ្ញុំ​​នេះ​ហើយ​ដែលអ្នក​​ជឿ​ជាក់​​​ ហើយ​គ្រា​ណា​ដែល​យើងទាំង​ពីរ​​ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្នា

ក៏​យើង​នៅតែ​​គិត​ដល់​គ្នា​ជា​និច្ច។

 ៤. អារម្មណ៍​ប្រាប់ បាន​ប្រាប់ថាអ្នក​​​ស្រឡាញ់​ខ្ញុំ​​កម្រិត​ណា​

គឺ​អារម្មណ៍​ប្រាប់​ ដែល​ផុស​ចេញ​ពីក្រអៅបេះ​ដូង

ថា​ខ្ញុំ​នេះ​ហើយ​​ដែល​អ្នក​​ទុក​ចិត្ត ហើយ​ខ្សែ​ភ្នែក​មួយ​គូ​នោះហើយ​ដែលប្រាប់

ថា​ខ្ញុំ​សំខាន់ចំពោះ​​អ្នក​ជានិច្ច។​

 

៥. នៅ​លើ​វិថី​​ដែល​យើង​ជាកម្មសិទ្ធិ​របស់​គ្នា​ទៅវិញ​ទៅ​មក ​

អ្នក​ដឹងយ៉ាង​ច្បាស់​​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​​ឲ្យ​ខ្ញុំ​ញញឹម​និង​រីក​រាយ។​ ​

ទោះ​បី​ជា​មានពេល​ខ្លះ​ យើង​មាន​​ការ​ទាស់​ទែងនឹង​​គ្នា​ក៏​ដោយ​

ក៏​យើង​នៅតែ​អាច​សម្រប​សម្រួល​គ្នា​បាន។​

យើង​នឹង​នៅ​ជាមួយ​គ្នាដរាប​ដល់​ដង្ហើម​ចុង​ក្រោយ​

ព្រោះសេចក្តី​ស្នេហា​គឺ​ជា​ចម្លើយតែ​មួយគត់​​ 

ស្នេហា​គឺ​ជាបាតុភូត​ដ៏​មហស្ចារ្យ ស្នេហា​គ្មាន​ទេ​ភាព​អវិជ្ជមាន​

គឺ​ស្នេហានេះ​ហើយ​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សោមនស្ស​​គ្រប់​ដង្ហើម​ចេញ​ចូលទាំង​អស់​។

ទាំង​អស់​នេះ​ក៏​ដោយ​សារ​តែ​អារម្មណ៍​ប្រាប់!

តើ​អ្នក​ដឹង​ខ្លួនឬ​ទេ ថា​វា​កើត​ឡើង​ដោយ​សារ​តែ​អារម្មណ៍​ប្រាប់​?

»»» ធ្លាប់​បានស្នើគេ​ឲ្យ​ចុះផ្សាយ​ចម្រៀង​នេះ​យូរ​ណាស់​មក​ហើយដែរ តែ​ចាំបាត់ៗ! ខែ​ចាស់​កន្លង​បាត់ តែ​ថ្មីនៅដដែល… សំណូម​ពរ​របស់​ខ្ញុំគ្មាន​តម្លៃ​សម្រាប់គេទេ!

រវល់ថតកុន ខែ មីនា 17, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងពីសបប.ឡាវ, ភាពយន្តវីដេអូ, រៀនធ្វើកុន, សេណារីយោ(នាដកថា).
10 comments

vientianale_a41

ភាពយន្ត​ខ្នាត​ខ្លី​រឿង​«ស.ដកម៉ៃ» ឬ «បាច់ផ្កាសម្ងាត់»

អត្ថបទ​ភាពយន្ត​ដោយៈ អាច​ម៍​ផ្កាយ(ឆ្នាំ​ទី២)

ដឹកនាំ​សម្តែង​ដោយៈ ឡឹក ជំនោរ(ឆ្នាំ​ទី៥)

ជំនួយ​ការ​ដឹកនាំៈ អាច​ម៍​ផ្កាយ

សម្តែង​ដោយៈ និស្សិត​មហាវិទ្យាល័យ​អក្សរសាស្ត្រឆ្នាំទី៣និង​ទី៤

ថត​ដោយៈ និស្សិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្នាំ​ទី៤

ទីប្រឹក្សាៈ សាស្រ្តាចារ្យ​ ប៊ុនថាន់​ ផុងភិជិត

បញ្ជាក់ៈ

  • ភាពយន្ត​ខ្នាត​ខ្លី​នេះ​ មា​ន​៦សេកង់(៦ឆាក) ពេល​នេះ​ថត​បាន​៣សេកង់​ហើយ។ នៅ​ពេល​ថត​ចប់​ រឿង​នេះ​នឹង​ត្រូវ​យក​ទៅចូល​រួម​ប្រកួត​ប្រជែង​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០០៩។
  • អត្ថបទ​ភាពយន្ត​នឹង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ និង​ ដាក់​ផ្សាយ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្លក់​អាចម៍​ផ្កាយ
  • ដាក់​បញ្ចាំង​ឆាប់ៗ​នេះ​ នៅ​រោង​ភាពយន្ត​អាចម៍​ផ្កាយ​ស៊ីណេម៉ា!!!

 

ចូលឆ្នាំសាកលនៅលាវ ខែ មករា 2, 2009

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ, វប្បធម៌ប្រពៃណី.
3 comments

dscf08052dscf08101dscf07981

dscf07095dscf07001dscf0799បែក​ស្រុក​ខ្មែរ​យូរ មិន​ដឹង​ថា​ចូលឆ្នាំ​សាកល​នៅ​ខ្មែរ​ មាន​ទិដ្ឋភាព​ដូចម្តេច​នោះ​ទេ តែ​សម្រាប់​នៅ​លាវ​វិញ ពិត​​ជា​អធិក​អធម​ណាស់ រហូត​ស្ទើរ​តែ​មិន​ជឿ​សោះ​ថា​ ប្រទេស​ដែល​ប្រៀប​បាន​នឹង​នារីក្រមុំ​អឹមអៀន​ទទូរបាំង​ឆត្រ បែរ​ជា​ហក់​លោត​ឈោង​ចាប់​យក​វប្បធម៌ថ្មីៗ​បាន​ឆាប់​រហ័ស​យ៉ាង​នេះ​សោះ​។ មិន​ថា​ក្មេ​ង​សម័យ​ថ្មី​ ឬ​ក៏​មនុស្ស​វ័យ​ចំនាស់​នោះ​ទេ នៅ​យប់​ថ្ងៃ​ទី​៣១ មុន​ចូល​ឆ្នាំ​មួយ​ថ្ងៃ គេ​តែង​តែ​មាន​ការ​ជួបជុំ​គ្នា​ផឹក​ស្រា​បៀរ​ជជែក​កំសាន្ត​លេង ​រហូត​ដល់​រំលង​អធ្រាត្រ​ ដើម្បី​រង់​ចាំ​countdown(រាប់ថយក្រោយ)ថ្ងៃ​ថ្មី។

ផ្នត់​គំនិត​របស់​ជន​ជាតិ​លាវ​គឺ​ចូល​ចិត្ត​ការ​សប្បាយ​ណាស់ ដូច្នេះ​គេ​ឆាប់​ទទួល​យក​នូវ​វប្បធម៌បរទេសដែល​សប្បាយៗ​ យ៉ាង​ឆាប់​រហ័ស។ មិន​ថា​បុណ្យ​ណូអែល​ ឬ​បុណ្យ​ចូល​ឆ្នាំ​សាកល​នោះ​ទេ នៅ​តាម​សាលា​និង​សាកល​វិទ្យាល័យ​នានា ពិត​ជាគ្មាន​សិស្ស​ទៅ​រៀន​ទេ គឺ​គេ​នាំ​គ្នា​ទៅ​ផឹក​ស្រា​បៀរ​ឬ​ដើរ​កំសាន្ត​លេង​អស់​ហើយ។ ជាក់​ស្តែង​នៅ​សាកល​វិទ្យាល័យ​ដុង​ដុក​ដែល​ខ្ញុំ​រៀន​នោះ​ គេ​ចាប់​ផ្តើម​ឈប់​តាំង​ពី​មួយ​អាទិត្យ​មុន​ម្ល៉េះ។

សម្រាប់​បង​ប្អូន​និស្សិត​ខ្មែរយើង​ ដែល​មក​បន្ត​ការ​សិក្សានៅ​ប្រទេស​លាវ​នេះ​ ក៏​តែង​បាន​ចាត់​ពិធី​អបអរ​សាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ ជា​រៀង​រាល់​ឆ្នាំ​ដែរ ដែល​កម្មវិធីនេះ​ ខាង​ស្ថានទូត​ខ្មែរ​ជា​អ្នក​ផ្តួច​ថ្តើម​គំនិត​រៀប​ចំ​ឡើង។ ជាធម្មតា​រៀង​រាល់​ឆ្នាំ​ ការ​ចាត់ពិធី​ចូល​ឆ្នាំ​មាន​ពីរ​លើក ដែល​លើក​ទី​១​ជា​​ការ​អបអរ​ថ្ងៃ​ចូលឆ្នាំ​សាកល​ រៀប​ចំឡើង​ដោយ​មន្ត្រី​ស្ថានទូត​ខ្មែរ ចំណែក​​លើក​ទី​២​រៀប​ចំ​ឡើង​ដោយ​និស្សិត​ខ្មែរ​ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃ​ណី​ នៃ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ ដល់​និស្សិត​បរទេស​ដទៃ​ទៀត​បាន​ស្គាល់។

ខាង​ក្រោម​គឺ​ជា​រូប​ថត​ដែល​បង្ហាញ​ពី​សកម្មភាព​ផ្សេង​ៗ ក្នុង​ការ​ចាត់​ពិធី​ចូល​ឆ្នាំ​សាកល​របស់​មន្រ្តី​ស្ថានទូត​ និង​បងប្អូន​និស្សិត​ខ្មែរ​នៅ​សបប.លាវ…

  • មុនពិធីចាប់​ផ្តើមៈ

dscf0655

 

dscf0688dscf06801dscf0659

dscf06792dscf06961

dscf06971

dscf07071

ចម្ប៉ា​មឿង​លាវ​ ខែ មិថុនា 29, 2008

Posted by ផ្កាយ​Novels in ដំណឹងពីសបប.ឡាវ, បទចម្រៀង.
4 comments

ប៉ុន្មាន ថ្ងៃ កន្លង មក នេះ ខ្ញុំ សង្កេត ឃើញ ថា មាន ការ ប្រ កែ កសម្តីគ្នា យ៉ាង តឹង សរសៃ ក្នុង ពិភព word​press ព្រោះ តែ រឿង ប្រាសាទ ព្រះ វិហារ ដូច្នេះ ដើម្បី បន្ធូរ បរិយាកាស ឲ្យ ត្រឡប់ មក ភាព ល្អ ប្រសើរ ឡើង វិញ ខ្ញុំ សូម អញ្ជើញ មិត្ត ទាំង អស់ នាំ គ្នា បំ បែរ អារម្មណ៍ មក ស្តាប់ និង ទស្សនា បទ ចម្រៀង ដ៏ ពិរោះ និង ល្បីល្បាញ ប្រចាំ ប្រទេស ឡាវ វិញ ម្តង

ចំ ពោះ អត្ថន័យ និង ខ្លឹមសារ យ៉ាង ណា នោះ លោក អ្នក អាច អាន ទំនុក ច្រៀង ប្រែ ជា ភាសា អង់គ្លេស នៅ ខាង ក្រោម បាន៖

ចម្ប៉ាមឿងលាវ

Oh! My dear Champa, When I enjoy with you.

I thought to many thousand ways to please in heart.

I love your scented perfume.

You are grown in the garden that my father planted along time ago.

When I am sad you help me to reduce the sadness.

Oh, My dear Champa you are born with me since I am young.

You branches are important, linking with my heart.

The love that I am pleased to take care of you.

When I am sad I smell your scented perfume.

When I smell you, I fell that I meet my old departed fancy.

You are the fine looking since the early time.

Oh, My dear Champa the flower of my love.

Oh, My dear Champa, you are the flower of Laos.

You are beautiful like the stars, to please Lao people.

You are growing in the LaneXang territories.

When leaving from my native land, I have you as the friend for my life.