jump to navigation

មិនតូចចិត្តទេ! ខែ មករា 11, 2008

Posted by អាចម៍ផ្កាយ in ទស្សនៈសង្គម, រយពាន់យោបល់.
4 comments

«បើខ្ញុំទទួលទោសអាចធ្វើឲ្យគេសប្បាយចិត្ត

ខ្ញុំសុខចិត្តទទួលទោសនោះ?»

«គេចង់សប្បាយចិត្តលើគំនរទុក្ខរបស់អ្នកដទៃ

តែខ្ញុំព្រមកើតទុក្ខលើភ្នំរីករាយរបស់អ្នកដទៃ។»

ខ្ញុំចង់ឲ្យអ្នកដទៃសប្បាយចិត្ត ទោះបីគេសម្លក់ខ្ញុំក៏ខ្ញុំនៅតែញញឹម

ខ្ញុំចង់ឲ្យអ្នកដទៃមានសង្ឃឹម ទោះបីគេធ្វើខុសក៏ខ្ញុំនៅតែអធ្យាស្រ័យ

ខ្ញុំចង់ឲ្យអ្នកដទៃមានតម្លៃ ទោះបីគេមាក់ងាយខ្ញុំក៏ខ្ញុំនៅតែមិនខឹង…

ធម្មជាតិបង្កើតរូបខ្ញុំមកសម្រាប់មនុស្សដ៏ច្រើនមហិមា។

ដោយៈសុខ​​​ ចាន់ផល?ចន្ទ​ កត្តឹក?ចំណិតខែ?!!!(យ.អ.ខ)

ព្រោះតែការយល់ច្រលំ… ខែ មករា 9, 2008

Posted by អាចម៍ផ្កាយ in ទស្សនៈសង្គម, រយពាន់យោបល់.
15 comments

ការយល់ច្រលំអាចធ្វើឲ្យកល្យាណមិត្តដែលធ្លាប់តែស្រឡាញ់រាប់អានគ្នា

ដូចបងប្អូន ក្លាយជាសត្រូវនឹងគ្នាបាន!!!…

ការយល់ច្រលំអាចធ្វើឲ្យសង្សារដែលស្រឡាញ់គ្នាចាក់ទឹកមិនលិច បែក

បាក់គ្នាបាន។

ការយល់ច្រលំអាចធ្វើឲ្យប្តីប្រពន្ធដែលធ្លាប់តែល្អូកល្អឺននឹងគ្នា ប្រែជាលែង

លះគ្នាបាន។

ដូច្នេះមុននឹងធ្វើអ្វីមួយ ម្នាក់ៗមិនត្រូវសម្រេចចិត្តធ្វើដោយយកកំហឹងទល់នឹង

កំហល់ឡើយ គឺគប្បីប្រើសតិបញ្ញាពិចារណារកហេតុផលឲ្យបានច្បាស់លាស់

ជាមុនសិន។

រឿងរ៉ាវជាច្រើនតាំងពីភាពយន្ត​ ប្រលោមលោក​​ រឿងបុរាណប្រជាប្រិយនានា

សុទ្ធតែធ្លាប់បានឆ្លុះបញ្ចាំងឲ្យឃើញអស់ហើយនូវទំនាស់ដែលកើតឡើងពីការ

យល់ច្រលំ។ខ្ញុំសូមលើកយកឧទាហរណ៍មួយដែលតែងតែកើតឡើងជារឿយៗ

គឺ…មានកល្យាណមិត្តពីរនាក់ជាអ្នកសារព័ត៌មានដូចគ្នាតែធ្វើការនៅក្នុងអង្គភាព

ផ្សេងគ្នា។ទាំងពីរនាក់តែងតែនិយាយប្រាប់គ្នាជានិច្ចថា ថ្ងៃនេះឬថ្ងៃនោះគេនឹង

ចុះផ្សាយព័ត៌មានអ្វីដើម្បីបានជាយោបល់ថាគួរចុះផ្សាយឬអត់។ថ្ងៃមួយ

មិត្ត(ក) បានទៅយកព័ត៌មាននៅខេត្តដាច់ស្រយាល ដែលសូម្បីតែ

កាសែតក៏គ្មានទៅដល់ផង ដូច្នេះគេមិនបានដឹងថា មិត្តម្ខាងទៀត

(មិត្តខ)បានផ្សាយអ្វីថ្មីឡើយ។ភ្លាមៗនោះ ស្រាប់តែមិត្ត(ក)នឹកឃើញ

ថាអាទិត្យក្រោយពេលគេត្រលប់ទៅវិញគេនឹងចុះផ្សាយពី ក្រមុំជន

ជាតិភាគតិច​ ដែលមិត្ត(ខ) ក៏ទទួលបានព័ត៌មានពីជនជាតិភាគតិច

នេះដែរ​ កាលពីគេទាំងពីរបានមកកំសាន្តជាមួយគ្នាក្នុងខែមុន។គិត

ឃើញដូចនេះហើយមិត្ត(ក)ក៏ទូរស័ព្ទប្រាប់មិត្ត(ខ)ពីរឿងនេះ។ស្តាប់

មិត្ត(ក)និយាយចប់ហើយ មិត្ត(ខ)ក៏និយាយថា ល្អតើ!..តែ….

បានតែប៉ុណ្ណេះមិត្ត(ក)ក៏ឆ្លើយកាត់បើអ៊ីចឹងបានហើយ! អរគុណ

ច្រើនណ៎ា..អាទិត្យក្រោយជួបគ្នា! មួយអាទិត្យកន្លងមក មិត្ត(ក)

បានត្រលប់មកទីក្រុងវិញហើយប្រញាប់ទិញកាសែតមើលភ្លាម។

គេឃើញលើទំព័រកាសែតរបស់មិត្ត(ខ) បានសរសេរពីក្រមុំជន

ជាតិភាគតិច​ ដែលគេទើបតែនិយាយប្រាប់ពីអាទិត្យមុន។គេ

ខឹងយ៉ាងខ្លាំង ក្តាប់ក្រដាសកាសែតឡើងទក់គុំខឹងនឹងមិត្ត(ខ)

ថាមិត្ត(ខ)មិនស្មោះនឹងខ្លួនចង់បានតែមុខមាត់ ភាពល្បីល្បាញ​

និងកេរ្តិ៍ឈ្មោះតែម្នាក់ឯង។តែធាតុពិតគេបានយល់ខុសនឹងមិត្ត

(ខ) ព្រោះថ្ងៃដែលគេចាកចេញទៅនោះ មិត្ត(ខ)បានព្រាងព័ត៌

មាននេះទុកជាស្រេចទៅហើយ គឺនឹងត្រូវត្រៀមផ្សាយក្នុងពេល

ពីរថ្ងៃខាងមុខទៀត។ នៅថ្ងៃដែលមិត្ត(ខ)បានចេញផ្សាយនោះ

មិត្ត(ក)ក៏ទូរស័ព្ទមកដូចខាងលើ ពេលគេនិយាយហើយមិត្ត(ខ)

ចង់តបថាល្អតើ!..តែខ្ញុំបានផ្សាយវារួចហើយ ខ្ញុំផ្សាយពីជីវិត

ដូច្នេះឯងអាចផ្សាយពី ការអំពាវនាវរកជំនួយសម្រាប់ជួយ

ពួកគេបាន។​ ​តែថ្ងៃនោះទូរស័ព្ទក៏ដាច់ទៅមិត្ត(ខ)ក៏មិនបានបក

ស្រាយ។

ប៉ុន្តែរឿងនេះប្រសិនបើមិត្ត(ក)ប្រើបញ្ញាគិតតែបន្តិច នោះទំនាស់

នឹងមិនអាចកើតឡើងបានទេ។តែគេបានយកកំហឹងមកដាក់ខ្លួន

មិនបានជាគិត ប្រែជាមានវិប្បដិសារីអស់។ ដំណោះស្រាយគឺ

ប្រសិនបើមិត្ត(ក) គេមើលថ្ងៃខែដែលចុះផ្សាយលើទំព័រកាសែត

ហើយប្រៀបធៀបនឹងថ្ងៃខែដែលគេបានទូរស័ព្ទមកមិត្ត(ខ) នោះ

គេនឹងដឹងភ្លាមថាមិត្ត(ខ)ចុះផ្សាយមុនគេនិយាយ ឬគេនិយាយ

មុនមិត្ត(ខ)ចុះផ្សាយ។