ស្វាព្រាហ្មណ៍ទាំងបី ខែ មិថុនា 6, 2008
Posted by អាចម៍ផ្កាយ in ទឹកខ្មៅកវី.11 comments
ស្វាព្រាហ្មណ៍ទាំងបី
(លំនាំបទៈ លលកញីឈ្មោល)
រៀបរៀងដោយៈ ទូច គិមសួគ៌
១. ស្វាព្រាហ្មណ៍ទាំងបី ខ្លាចអ្វីពេកហោង
ឬខ្លាចដំបង សំពងវាយដំ។
២. ខ្លាចភ្លើងឆេះខ្ទម រញមអាស្រម
តើគេបង្ខ? សម្ងំយកសុខទាំងបី!
៣. ខ្ទប់មាត់ត្រចៀក ពព្រៀករស្មី
បិទបាំងប្រស្រី អ្វីក៏លែងដឹង។
៤. ភូមិជ្រោយចង្វារ ខ្លោចផ្សាដល់ម្ល៉ឹង
យួនខ្មែរចាមប្រឹង កូនពឹងទឹកដោះម៉ែយើងអើយ។
បន្ទរស្ទួនៈ ១. ដែកជោរទោរទន់ បន្ទន់ដោយភ្លើង
ដុតឆេះភូមិយើង រលើងទ្រេលទ្រម
២. ឆេះភ្លឺរន្ទាល រងាលក្រហម
ដែកជោរទោរព្រម ប្រឈមហូរទៅ។
៣. ដែកជោរហូរធ្លាយ រលាយថ្មក្តៅ
ធ្លាក់ចាកលំនៅ សំដៅទំនាប។
៤. ទំនាយខ្មែរផ្តាំ ចំនាំរៀងរៀប
ចង្រៃរូបភាព រូបបីគួរជ្រាបហាមថត។
សូមចាប់យកឯកសារដទៃទៀត នៅទីនេះ
សម្លេងសាដៀវ ខែ ឧសភា 4, 2008
Posted by អាចម៍ផ្កាយ in ទឹកខ្មៅកវី, សៀវភៅល្អៗ.19 comments
សាដៀវជាឧបករណ៍ តន្ត្រី មួយ ប្រភេទ មាន ខ្សែ លួស ស្ពាន់តែ មួយ មាន សម្បក ឃ្លោក មួយ កំណាត់ទ្រភ្ជាប់ ពី ក្រោម ដង មាន ប៉ោលសម្រាប់ រឹត ឬ បន្ធូរខ្សែ ជា គ្រឿង ដេញ មាន សូរស័ព្ទ មូលរងំ ។ តន្រ្តី ករ ដែល ចេះ ដេញ ស្តាប់ ទៅ ពិរោះលន្លង់ លន្លោច ណាស់។តំណរៀង មកគេ និយម ហៅថា «ដេញសាដៀវ »។ ខ្លះ ថា «ដេញ ឯកតន្ត្រី»។
សាដៀវ,ខ្សែដៀវឬសាយ ដៀវ នេះ មាន អាយុរាប់ ពាន់ ឆ្នាំមកហើយ នៅ ក្នុង សង្គម កម្ពុជា យើង ។ ឧបករណ៍នេះ មាន ឆ្លាក់ រូបភាពជាប់ នឹង ក្បាច់ ផ្តែរ រចនាបថសម្បូរព្រៃគុក នៅ សតវត្សទី៧ ឆ្លាក់ នៅ ជញ្ជាំង ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ដែលបានកសាង តាំងពី សតវត្សទី៩ រហូត ដល់ សតវត្សទី១៣។
សាដៀវប្រគុំ សូរសម្លេង មិន រាបសារ ដូច ឧបករណ៍ដទៃ ទៀត ទេ គឺ ប្រគុំ ចេញ សំឡេង ផ្តក់ មុខ ផ្តក់ ក្រោយ ឮសូរ លេច ធ្លោ ជាង គេ ក្នុង ចំនោម ឧបករណ៍ដទៃ។ វាមាន សារៈសំខាន់ ណាស់ ក្នុង សង្គម ខ្មែរ ដូច្នេះ ទើប បុព្វបុរស យើង យក មក ឆ្លាក់ ជាប់នឹង ជញ្ជាំង ប្រសាទនានា។ បើយើង ឃើញ រូប ភាព នៅ លើ ជញ្ជាំង ប្រាសាទ បែបណា នោះ បច្ចុប្បន្ននេះ រូប រាង សាដៀវ នៅ តែ រក្សា រូប រាង ដើម ដដែល។ នៅ សតវត្ស ទី ២០ នេះ លោក តា ភិរម្យ ង៉ុយ កវី ដ៏ កំពូល កេះ សាដៀវ ផង ច្រៀង ផង ពី កន្លែង មួយ ទៅ កន្លែង មួយ រហូត ដល់ លោក មរណភាព(១៨៦៥-១៩៣៦)។
តាម វចនានុក្រម សម្តេចព្រះ សង្ឃរាជ ជួនណាត បានបញ្ជាក់ ប្រាប់ថា ពាក្យ សាដៀវ ឬ សាយ ដៀវ នេះ ជាពាក្យ សៀម(សាយ=ខ្សែ, ដៀវ=មួយ) និង បានបញ្ជាក់ ថា គួរហៅខ្សែមួយ ឬ ឯកតន្រ្តីវិញ។
ស្តាប់សូរ សាដៀវ
១. ស្តាប់ ភ្លេង សាដៀវសូរស័ព្ទទូងៗ
ដេញស្អំដើម ទ្រូង បំពេរ ជាតិ ខ្មែរ
ឲ្យ ឮឲ្យចាំបណ្តាំពុក ម៉ែ
ផ្តាំឲ្យ កូន ថែ មាតុភូមិ កម្ពុជា។
២. សាដៀវ ថ្នាក់ ថ្នម អម ដោយ ឈើប៉ី
ច្រៀង ដាស់ ប្រុស ស្រី ដែល ធ្លាប់ វេទនា
ភ្ញាក់ ឡើង សាង ជាតិ ឲ្យ បាន គ្រប់គ្នា
កុំនៅរេរានាំគ្នាមូលមិត្ត។
៣. ប្រទេសឈានបានរុង រឿង ថ្កុំថ្កើង
ត្រូវ ខំឈានឡើង សាមគ្គីរួម ចិត្ត
ភ្ញាក់ រឭកខ្ពស់ស្មោះត្រង់ស្នេហ៍ស្និទ្ធ
ខុសត្រូវ ចេះគិត ត្រង់ទៅ ត្រង់ មក។
ម៉ៅ អាយុទ្ធ
១៩៧៩
បញ្ជាក់ៈ
- ប្រភពៈ សៀវភៅ«សម្លេងសាដៀវ» ម៉ៅ អាយុទ្ធ, ២០០៦, និង«វចនានុក្រមខ្មែរ» សម្តេចជួន ណាត, ១៩៦៧
- ពាក្យ«សម្លេង»សរសេរខុសទេ, ពាក្យត្រូវគឺ «សំឡេង», ការដែលខ្ញុំសរសេរ«សម្លេង» ដោយហេតុគោរពស្នាដៃអ្នកនិពន្ធប៉ុណ្ណោះ។
មច្ឆាឈ្លក់ទឹក ខែ កញ្ញា 2, 2007
Posted by អាចម៍ផ្កាយ in ទឹកខ្មៅកវី.1 comment so far
សួស្តី ប្អូនប្រុស!
បងមានកិត្តិយសសូមអោយប្ងូនចុះផ្សាយនូវកំណាព្យមួយ, បងសង្ឃឹមថាប្អូនមិនជំទាស់ចំពោះសំណូមពររបស់បងទេ។ កំណាព្យនេះវាជាផ្នែកមួយនៃការតែងនិពន្ធសាកល្បងរបស់ខ្ញុំ មានច្រើនចំនុចដែលប្អូនអាចបំពេញបន្ថែមជូនបង…..។
មច្ឆាឈ្លក់ទឹក
(បទពាក្យ៧)
១.. រថយន្តខ្វែងខ្វាត់ដូចសត្វខ្វែក សូរស័ព្ទសម្រែកហែករាត្រី
គូកនបាវសាវមិត្តថ្មីៗ(១) ស្រស់ស្រីស្រើបស្រោបឱបកាយា ។
២.. ខ្លះជិះសូនិចក្លិចមីអូ(២) តាមផ្លូវហែរហូរថេក(៣)បនបារ
រាត្រីយប់ស្ងាត់បាត់សុរិយា នាំគ្នាចូលបារដាក់មួយសិន ។
៣.. ខ្លះផឹកខ្លះជក់វក់យ៉ាបា(៤) ពុកម៉ែមិនថាព្រោះមិនប៉ិន
តាមពិតមាសមុំធំក្លែបក្លិន ដាក់មួយកែវសិនស៊ឹមគិតក្រោយ ។
៤.. ស្រីស្នេហ៍អូនបងឆ្លងរហ័ស រោគនេះកាចណាស់កុំបណ្តោយ
បើសិនមិនស្វែងយល់អោយហើយ បងប្អូនកូនអ្ហើយសោយអាសន្ន ។
៥.. ព្រោះតែវប្បធម៌លោកខាងលិច ក្រមុំធំប្រ៉ិចលេចសុដន់
ក្រមុំពេញខ្លួនត្រគាកហំ ទ្រូងទ្រើសមូលក្លំសមទេពី ។
៦.. ងងុលងងល់វល់វង្វេង លោតហក់កញ្ឆេងលែងស្តាឌី(៥)
កាមរាគរឹតរួតកាយនារី ស្តាឌីធ្វើអ្វីមិនសប្បាយ ។
៧.. ១៤កុម្ភះបុណ្យសង្សារ ប្តូរផ្លាស់កាយាអូនមិនស្តាយ
បានជូបរូបបងសេ្នហ៍មិនណាយ ប្តូរកាយរួមរស់ទាំងពីរប្រាណ ។
៨.. រាត្រីទឹកឃ្មុំមុំជូនបង ស្នេហ៍ស្នងបងអើយយើងសុខសាន្ត
ថ្ងៃនេះទៅមុខសុខទុក្ខបាន ប្រគល់ប្រុសប្រាណគ្មានសល់អ្វី ។
៩.. ចេញពីសាលាសង្សារចាំ កុំភ្លេចបណ្តាំណាពិសី
បាក់ខែងព្រែកលាភហាងបើកថ្មី ទឹកដីស្ថានសួគ៌នៃភូមិសុខ ។
១០.សែនស្ទាត់ជំនាញទាញទាក់យក នួននាងពន្លកអោយស្រណុក
ទៅរៀនទីក្រុងដូចផុងថ្លុក ងង៉ក់ងងក់ឈ្លក់វង្វេង….។
១១.ចន្រ្ទាផូរផង់ស្រង់រស្មី មានមារចង្រៃមកលលេង
ពពកខ្មាញ់ខ្មៅបាំងកំហែង ចន្រ្ទអើយអ្នកលែងមានពន្លឺ ។
១២.កំហុសទាំងនេះជាអ្វីទៅ? គ្រានេះពាលពៅអូនដេកឈឺ
បាត់មិត្តគូកនបនធ្លាប់ហ៊ឺ(៦) ជម្ងឺបៀតបៀនជីវិតស្រី…។
ដោយ ឡឹក ជំនោរ (វាយោ)
0១/09/2007
សកលវិទ្យាល័យជាតិលាវ, វៀងច័ន្ទ, ប្រទេសលាវ
កំណត់
១.បាវសាវៈ ក្រមុំកំលោះ
២.សូនិចក្លិចមីអូៈ យីហោម៉ូតូ
៣.ថេកៈ ឌិស្កូ(Disco)
៤.យ៉ាបាៈ ថ្នាំឆ្កូត
៥.ស្តាឌីៈ សិក្សា
៦.ហ៊ឺៈ ហ៊ឺហា
ភាសាជាព្រលឹងរបស់ជាតិ ខែ សីហា 27, 2007
Posted by អាចម៍ផ្កាយ in ទឹកខ្មៅកវី.2 comments
ទូចស្រីនិចអើយ! ខែ សីហា 12, 2007
Posted by អាចម៍ផ្កាយ in ទឹកខ្មៅកវី.add a comment
ទំព័រនេះខ្ញុំនឹងបង្ហាញជូនលោកអ្នកនូវកម្រងកំណាព្យល្អៗ
របស់កវីខ្មែរយើងទាំងថ្មីទាំងចាស់ដែលពេញទៅដោយ
សិល្ប៍តម្លៃចម្រុះគ្រប់បែប សម្រាប់លោកអ្នកត្រិះរិះ
ពិចារណាទៅតាមការគួរ។
ទន្ទឹមនឹងនេះ ខ្ញុំរីករាយស្វាគមន៍ជានិច្ចនូវរាល់កម្រងកំណាព្យ
ល្អៗរបស់ប្រិយមិត្តដែលចង់ផ្សាយតាមគេហទំព័ររបស់ខ្ញុំ។
លោកអ្នក អាចផ្ញើមកតាមរយៈអាស័យដ្ឋានអ៊ីម៉ែលៈ













