អារម្មណ៍ប្រាប់… ខែ កក្កដា 23, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ដំណឹងពីសបប.ឡាវ, បទចម្រៀង.1 comment so far
គ្រប់យ៉ាងកើតឡើងដោយអារម្មណ៍ អារម្មណ៍ប្រាប់ថាស្រឡាញ់ អារម្មណ៍ប្រាប់ថានឹក អារម្មណ៍ប្រាប់ថាព្រួយបារម្ភ… ពាក្យសម្តីជួនកាលគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ! សម្តីនិយាយថាស្រឡាញ់ សម្តីនិយាយថានឹក សម្តីនិយាយថាបារម្ភ …តើនរណាទៅដឹង ថាទាំងនោះគ្រាន់តែជា សម្តីគួរសម?
បងមិនដែលនិយាយថាបារម្ភពីអូន ខ្វាយខ្វល់ពីសុខទុក្ខរបស់អូន តែអារម្មណ៍របស់បង បេះដូងរបស់បង ដែលលោតគ្រប់ចង្វាក់នោះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា គ្រប់ដង្ហើមចេញចូលរបស់បង មានរូបអូនជានិច្ច។
ខាងក្រោមនេះជាបទចម្រៀងលាវមួយបទដែលខ្ញុំចូលចិត្តបំផុត។ ថ្វីបើជាបទស្រីតែអត្ថន័យបញ្ជាក់បានយ៉ាងគ្រប់គ្រាន់ ពីអារម្មណ៍មនុស្សពីរនាក់ដែលដឹងថា ខ្លួនស្រឡាញ់គេឬគេស្រឡាញ់ខ្លួនដោយសារតែ«អារម្មណ៍ប្រាប់»! គ្រប់យ៉ាងកើតឡើងដោយសារតែអារម្មណ៍! ព្រោះអារម្មណ៍ទើបបងដឹងថា បងស្រឡាញ់អូន!
មិនដឹងថា នៅថ្ងៃដំបូងដែលអូនបានស្តាប់ចម្រៀងនេះ អារម្មណ៍របស់អូនមានប្រាប់អូនឲ្យដឹងឬទេ ថាបងលួចស្រឡាញ់អូន?
[ អារម្មណ៍ប្រាប់ថាព្រួយបារម្ភ
អារម្មណ៍ប្រាប់ថាទំហំនៃសេចក្តីស្រឡាញ់មានប៉ុណ្ណា
កើតមានសេចក្តីស្នេហាក៏ព្រោះ
អារម្មណ៍ប្រាប់ ]
១. ផ្តើមចេញពីស្នាមញញឹមនោះ នៅថ្ងៃដែលយើងបានស្គាល់គ្នាដំបូង
រហូតដល់ថ្ងៃដែលយើងបានមកស្និទ្ធស្នាលនឹងគ្នា
គឺមានពាក្យផ្អែមល្ហែមច្រើនណាស់ ដែលអ្នកតែងឆ្លើយឆ្លងតាមទូរស័ព្ទឲ្យខ្ញុំស្តាប់រៀងរាល់រាត្រី
អ្នកសួរខ្ញុំថា តើខ្ញុំស្រឡាញ់អ្នកទេ ខ្ញុំក៏តបថាស្រឡាញ់។
២. ពេលដែលយើងបានមកនៅជិតស្និទ្ធនឹងគ្នា យើងនិយាយហើយយើងគិតដូចៗគ្នា
គឺសម្ព័ន្ធភាពដែលយើងកំពុងមាននេះហើយ ដែលធ្វើឲ្យទទួលអារម្មណ៍ដឹងថាយើងពិតជាស្រឡាញ់គ្នាមែន
កាន់តែឃើញកាន់តែច្បាស់ក្នុងចិត្ត។
៣. អារម្មណ៍ប្រាប់ ប្រាប់ថាអ្នកយកចិត្តទុកដាក់ចំពោះខ្ញុំប៉ុណ្ណា
គឺអារម្មណ៍ប្រាប់ ដែលផុសចេញពីក្រអៅបេះដូង
ថាខ្ញុំនេះហើយដែលអ្នកជឿជាក់ ហើយគ្រាណាដែលយើងទាំងពីរត្រូវឃ្លាតឆ្ងាយពីគ្នា
ក៏យើងនៅតែគិតដល់គ្នាជានិច្ច។
៤. អារម្មណ៍ប្រាប់ បានប្រាប់ថាអ្នកស្រឡាញ់ខ្ញុំកម្រិតណា
គឺអារម្មណ៍ប្រាប់ ដែលផុសចេញពីក្រអៅបេះដូង
ថាខ្ញុំនេះហើយដែលអ្នកទុកចិត្ត ហើយខ្សែភ្នែកមួយគូនោះហើយដែលប្រាប់
ថាខ្ញុំសំខាន់ចំពោះអ្នកជានិច្ច។
៥. នៅលើវិថីដែលយើងជាកម្មសិទ្ធិរបស់គ្នាទៅវិញទៅមក
អ្នកដឹងយ៉ាងច្បាស់ថា ត្រូវធ្វើយ៉ាងណាខ្លះដើម្បីឲ្យខ្ញុំញញឹមនិងរីករាយ។
ទោះបីជាមានពេលខ្លះ យើងមានការទាស់ទែងនឹងគ្នាក៏ដោយ
ក៏យើងនៅតែអាចសម្របសម្រួលគ្នាបាន។
យើងនឹងនៅជាមួយគ្នាដរាបដល់ដង្ហើមចុងក្រោយ
ព្រោះសេចក្តីស្នេហាគឺជាចម្លើយតែមួយគត់
ស្នេហាគឺជាបាតុភូតដ៏មហស្ចារ្យ ស្នេហាគ្មានទេភាពអវិជ្ជមាន
គឺស្នេហានេះហើយដែលធ្វើឲ្យខ្ញុំបានសោមនស្សគ្រប់ដង្ហើមចេញចូលទាំងអស់។
ទាំងអស់នេះក៏ដោយសារតែអារម្មណ៍ប្រាប់!
តើអ្នកដឹងខ្លួនឬទេ ថាវាកើតឡើងដោយសារតែអារម្មណ៍ប្រាប់?
»»» ធ្លាប់បានស្នើគេឲ្យចុះផ្សាយចម្រៀងនេះយូរណាស់មកហើយដែរ តែចាំបាត់ៗ! ខែចាស់កន្លងបាត់ តែថ្មីនៅដដែល… សំណូមពររបស់ខ្ញុំគ្មានតម្លៃសម្រាប់គេទេ!
ទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហា… ខែ មិថុនា 9, 2009
Posted by ផ្កាយNovels in ខ្ញុំគឺខ្ញុំ, ទឹកខ្មៅកវី, បទចម្រៀង.3 comments
យប់នេះស្ងប់ស្ងាត់គួរឲ្យចម្លែក
ទឹកភ្នែកហូរជ្រែកស្បៃរាត្រី
ទឹកភ្នែកបងស្រក់ព្រោះរឿងហេតុអ្វី
ក្រំហឫទ័យកណ្តាលភពល្វឹងល្វើយ។
បងអង្គុយញ៉ាំស្រាលាយទឹកភ្នែក
នឹកអូនពេកស្ទើរបែកទ្រូងហើយ
តើដឹងទេ មាសមេបងនឹកត្រាណត្រើយ
អធ្រាត្រជ្រៅណាស់ហើយ នឹកបងទេព្រលឹង?
ទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហា
ហេតុអ្វីជីវាហាក់ដូចជាធ្វើមិនដឹង
ហេតុអ្វីនិស្ស័យស្នេហ៍ បានត្រឹមតែប៉ុណ្ណឹង
ហេតុអ្វីព្រលឹង អូនដាច់ចិត្តចាកចោលបង?
បេះដូងមួយនេះ ឆេះខ្លោចអស់ហើយ
គ្នានថ្ងៃណាស្បើយពីទុក្ខសោកសៅហ្មង
វិញ្ញាណស្នេហ៍ពិត ក្លាយជាផេះផង់
ជីវិតលិចលង់ក្នុងអន្លង់ទឹកភ្នែកស្នេហ៍ អន្លង់ទឹកភ្នែកស្នេហ៍។
[ស្នេហ៍ដែលបងមាន បងបានជូនអូនអស់ហើយ... អូនដឹងទេ? បងស្រឡាញ់អូនខ្លាំងណាស់! ក៏ប៉ុន្តែ បងមិនស្តាយក្រោយទេ បងគ្រាន់តែចង់ប្រាប់អូនថា ទឹកភ្នែកបងស្រក់នេះ មិនមែនគ្មានបញ្ហានោះទេ អូនចាំទុកណ៎ា... បងនឹកអូនខ្លាំងណាស់! ស្រឡាញ់អូនខ្លាំងណាស់! បងលាអូនហើយ...]
ចម្ប៉ាមឿងលាវ ខែ មិថុនា 29, 2008
Posted by ផ្កាយNovels in ដំណឹងពីសបប.ឡាវ, បទចម្រៀង.4 comments
ប៉ុន្មាន ថ្ងៃ កន្លង មក នេះ ខ្ញុំ សង្កេត ឃើញ ថា មាន ការ ប្រ កែ កសម្តីគ្នា យ៉ាង តឹង សរសៃ ក ក្នុង ពិភព wordpress ព្រោះ តែ រឿង ប្រាសាទ ព្រះ វិហារ ។ ដូច្នេះ ដើម្បី បន្ធូរ បរិយាកាស ឲ្យ ត្រឡប់ មក ភាព ល្អ ប្រសើរ ឡើង វិញ ខ្ញុំ សូម អញ្ជើញ មិត្ត ៗ ទាំង អស់ នាំ គ្នា បំ បែរ អារម្មណ៍ មក ស្តាប់ និង ទស្សនា បទ ចម្រៀង ដ៏ ពិរោះ និង ល្បីល្បាញ ប្រចាំ ប្រទេស ឡាវ វិញ ម្តង ។
ចំ ពោះ អត្ថន័យ និង ខ្លឹមសារ យ៉ាង ណា នោះ លោក អ្នក អាច អាន ទំនុក ច្រៀង ប្រែ ជា ភាសា អង់គ្លេស នៅ ខាង ក្រោម បាន៖
ចម្ប៉ាមឿងលាវ
Oh! My dear Champa, When I enjoy with you.
I thought to many thousand ways to please in heart.
I love your scented perfume.
You are grown in the garden that my father planted along time ago.
When I am sad you help me to reduce the sadness.
Oh, My dear Champa you are born with me since I am young.
You branches are important, linking with my heart.
The love that I am pleased to take care of you.
When I am sad I smell your scented perfume.
When I smell you, I fell that I meet my old departed fancy.
You are the fine looking since the early time.
Oh, My dear Champa the flower of my love.
Oh, My dear Champa, you are the flower of Laos.
You are beautiful like the stars, to please Lao people.
You are growing in the LaneXang territories.
When leaving from my native land, I have you as the friend for my life.









