ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់(៥) ខែ វិច្ឆិកា 28, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងហ្គេហ៍.3 comments
សមុទ្រនាំខ្ញុំមកញ៉ាំបាយនៅហាងមួយ ជាហាងលក់បាយសម្លដែលមានប្រដាប់ម៉ាស៊ីនត្រជាក់ និងមានលក់ការ៉េមគ្រប់រសជាតិ^^។
«អាខ្មុត… ឯងច្បាស់ជាត្រូវយើងលេងហើយ!! (^v^)/» ខ្ញុំគិតផែនការអាក្រក់នៅក្នុងចិត្ត។
គ្រាន់តែមកដល់ហាងភ្លាម ខ្ញុំក៏បើកបញ្ជីរាយមុខម្ហូបភ្លែត គិតថានឹងកម្មង់អាហារបន្តិចតែ សមុទ្រក៏ឆក់យកពីខ្ញុំទៅ៖
«ឲ្យមកណេះ! ទុកយើងកម្មង់ខ្លួនឯង តិចកម្មង់លើសលុយ ឯងច្បាស់ជាត្រូវចេញខ្លួនឯងហើយ!»
«ប៉ាវគេហើយ ដាក់បម្រាមទៀត!! \(^A^) អានេះឆ្លាតមិនធម្មតាមែន!» ខ្ញុំរអ៊ូនៅក្នុងចិត្ត។
«យកឆាខ្ញីសាច់គោពីរចាន និងស្ប៉ាយស៍២ដបមក!»
ខ្ញុំភាំងទៅមួយសន្ទុះ ហេតុអីក៏សមុទ្រវាដឹងថាខ្ញុំចូលចិត្តឆាខ្ញី បើនៅសាលាខ្ញុំក៏មិនសូវបានញ៉ាំផង!
«សមុទ្រ! ឯងចូលចិត្តឆាខ្ញីហ៎?»
«អត់ទេ…»
«អោ៎! ចុះឯងកម្មង់មកធ្វើអី?»
«ក៏ឃើញថាឯងចូលចិត្ត យើងក៏ចង់សាកស៊ីដូចឯងខ្លះ! ជាសង្សារនឹងគ្នាក៏ត្រូវតែសម្របខ្លួនតាមគ្នាខ្លះចឹងហើយ!!»
ខ្ញុំមុខក្រហមទៀតហើយ… មិនហ៊ានសួរអ្វីវាទៀតទេ តែក៏លួចត្រេកអរនៅក្នុងចិត្តដែលសមុទ្រយកចិត្តទុកដាក់ដឹងថាខ្ញុំចូលចិត្តអី។(6_^)
«អាសមុទ្រ…. ល្មមៗបានហើយ! និយាយអីឲ្យចេះមើលជុំវិញខ្លួនផង បើឯងមិនខ្មាសគេយើងខ្មាសវ៉ើយ! >w<»
«អាណ៎ះ!… អៀនឬទី? ~_~ ពេលឯងអៀន គួរឲ្យស្រឡាញ់ណាស់ ដឹងទេ? សមុទ្រស្ទើរតែទ្រាំលែងបានហើយនៀកកក…»
«អាខ្មុតឆ្កួត!!… ឈប់ណ៎ះ!!! (-/\-)»
«បាទទទទទ… អ្នកផុសសស… O_< »
បន្ទាប់ពីនោះ យើងក៏នាំគ្នាញ៉ាំបាយ។ សមុទ្រញ៉ាំបាយបណ្តើរសម្លឹងមុខខ្ញុំបណ្តើរ ហើយវាក៏ញញឹម។
«ញញឹមស្អីហ៎ះ!… >_<^ កុំសម្លឹងយើងខ្លាំងពេក តុផ្សេងគេមើលមកសម្បើមណាស់!!»
«ទៅខ្វល់អី… មនុស្សគេស្រឡាញ់គ្នាអ៊ីចឹងហើយ! o_O! »
អាឆ្កួត!!! នេះវាកាន់តែមិនចាប់អារម្មណ៍នឹងនរណាហើយតើ! ហើយសុខៗស្រាប់តែវាយកដៃមកចាប់ថ្ពាល់ខ្ញុំ។
«ហ៊ើយ! អាខ្មុតតត!!! ឯងធ្វើអី??? O[?]O »
«ស៊ីបាយមើលតែកូនក្មេង! បាយជាប់ថ្ពាល់ហេ៎ះ!!»
ខ្ញុំប្រញាប់វាសដៃវាចេញ ហើយប្រញាប់ជូតបាយជាប់ថ្ពាល់ និងប្រញាប់ញ៉ាំបាយតដើម្បីប្រញាប់បានត្រលប់។ និយាយរួម នៅជាមួយអាសមុទ្រធ្វើអីក៏ត្រូវតែប្រញាប់ដែរ បើមិនអ៊ីចឹងខ្ញុំនឹងត្រូវលក់មុខកណ្តាលចំណោមភ្នែករាប់លានគ្រាប់ជាមិនខាន។
«បង! យកបាណាណាបូតថ៍មួយ…»
«ឯងនៅមិនទាន់ឆ្អែតទៀតឬ សមុទ្រ?»
«ក៏ចង់ឲ្យទីសាកញ៉ាំមើល… ឆ្ងាញ់ណាស់! ហើយម្យ៉ាងទៀតយើងនឹងបានញ៉ាំជាមួយគ្នា ផ្អែមល្ហែមនិយាយមិនចេញទេ ^-^;; ។»
ខ្ញុំប្រញាប់ដួសញ៉ាំ នឹងបានឆាប់ត្រឡប់ទៅផ្ទះ ព្រោះតុនៅក្បែរខាងនោះចាប់ផ្តើមសម្លឹងមើលមកច្រើនលើកច្រើនសាហើយ។ ក៏សាកគិតមើល! មានក្មេងប្រុសមុខមាត់ស្អាតបាតពីរនាក់(អានេះមិនបានសរសើរខ្លួនឯងទេណ៎ះ! តែមិត្តភក្តិគ្រប់គ្នាគេថាចឹង^^) មកញ៉ាំបាយជាមួយគ្នា ញ៉ាំការ៉េមកែវជាមួយគ្នា… ទោះបីជាកាយវិការដូចក្មេងប្រុសទូទៅ តែសម័យនេះនរណាៗក៏គិតទៅផ្លូវនោះដែរ។
«អស់ហើយ! តោះទៅផ្ទះ!» ខ្ញុំទម្លាក់ស្លាបព្រាចុះ ញញឹមដាក់សមុទ្រ។
«ហ៊ើយ… ស្អីគេហ៎ះ! អស់ភ្លាមហើយ? គិតថាដួសស៊ីយឺតៗ និយាយបណ្តើរស៊ីបណ្តើរ… តែឯងលេងដួសយកៗ អត់ប្រណីដៃសោះ! អស់មិនដល់មួយនាទីផង យើងបានស៊ីតែពីរបីម៉ាត់ហ្នឹង!!»
«ជួយមិនបាន! នរណាឲ្យស៊ីយឺតធ្វើអី? តោះត្រឡប់ទៅផ្ទះបានហើយ!»
ខ្ញុំប្រញាប់ក្រោកចេញ សមុទ្រធ្វើភ្នែកស្លឺ ហើយក៏ដើរទៅចាយលុយ។ បន្ទាប់ពីនោះ ពួកយើងក៏ជិះម៉ូតូត្រឡប់មកវិញ តែ… នេះមិនមែនជាផ្លូវទៅផ្ទះខ្ញុំឯណា?
«សមុទ្រ! ឯងច្រឡំផ្លូវទេដឹង ផ្ទះយើងមិនមែនទៅតាមផ្លូវនេះទេ?»
«អត់ច្រឡំទេ… ចាំសមុទ្រនាំទីទៅមើលកន្លែងមួយ!»
តាមចិត្តវាទៅចុះ! យ៉ាងណាៗវាក៏ប៉ាវយើងទៅហើយ… គិតថាទៅកំដរវា ដើម្បីអរគុណទៅចុះ! ខ្ញុំគិតនៅក្នុងចិត្ត។
បន្តិចក្រោយមកក៏មកដល់។ ទីនោះគឺជាអាងទំនប់ទឹកដ៏ធំមួយ ដែលមានបរិយាកាសស្ងប់ស្ងាត់គួរសម… មានមនុស្សមករកត្រី និងមកអង្គុយលេងតែក៏មិនច្រើនដែរ។ អាកាសធាតុបរិសុទ្ធល្អណាស់ មានខ្យល់បក់មកវូៗប៉ះនឹងផ្ទៃមុខ ធ្វើឲ្យទទួលអារម្មណ៍ធូរស្រាលច្រើនមែនទែន។
«ស្អាតទេទី!?»
«អឺម… ស្អាតណាស់!»
ខ្ញុំអង្គុយចុះ ខ្សែភ្នែកសម្លឹងទៅមើលផ្ទៃទឹក ដែលស្ងប់ស្ងាត់ហាក់ដូចជាគ្មានអ្វីមករំខាន មានតែកូនរលកតូចៗដែលកើតឡើងដោយសារ ជំនោរខ្យល់ដែលផាត់មករសៀកៗ អមទៅដោយរស្មីព្រះអាទិត្យដែលហៀបនឹងអស្តង្គត ចាំងឆ្លុះពន្លឺមកលើផ្ទៃទឹកជាពណ៌លឿងទុំ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏គួរឲ្យពេចពិលរមិលមើល។
«ចូលចិត្តឬទេ… ទី?» សមុទ្រខ្សឹបដាក់ត្រចៀកខ្ញុំតិចៗ។
ខ្ញុំងក់ក្បាល…
«បើទីចូលចិត្ត សមុទ្រនាំមករាល់ថ្ងៃក៏បាន! ពេលដែលសមុទ្រមិនសប្បាយចិត្ត សមុទ្រចូលចិត្តមកអង្គុយនៅត្រង់នេះខ្លាំងណាស់ ព្រោះស្ងប់ស្ងាត់ល្អ ហើយអាចជួយឲ្យអារម្មណ៍បានធូរស្រាល។ ទីជាមនុស្សទីមួយហើយ ដែលសមុទ្រនាំមកទីនេះ។»
ខ្ញុំញញឹម៖
«អរគុណណាសមុទ្រ!»
សមុទ្រខិតមកអង្គុយខាងក្រោយខ្ញុំ ហើយវាក៏ឱបខ្ញុំពីក្រោយ។ ខ្ញុំក៏មិនបានថាអីដែរព្រោះពេលនោះស្ងាត់មនុស្សទៅហើយ។
«សមុទ្រស្រឡាញ់ទីណ៎ះ! ទោះបីជាទីមិនស្រឡាញ់សមុទ្រ តែសមុទ្រចង់ប្រាប់ទីថា សមុទ្រមានតែទីម្នាក់ប៉ុណ្ណោះ។ សមុទ្រមានសេចក្តីសុខខ្លាំងណាស់ នៅពេលដែលមានទីនៅក្បែរកាយ។ សមុទ្រមិនធ្លាប់នឹកខ្មាសអៀនឡើយ នូវអ្វីដែលសមុទ្រសម្តែងចេញមក ព្រោះនោះគឺជាវត្ថុតែមួយគត់ដែលសមុទ្រអាចធ្វើបាន ចំពោះមនុស្សដែលសមុទ្រស្រឡាញ់ ទោះបីជាទីមិនបានគិតអ្វីជាមួយសមុទ្រក៏ដោយចុះ!» វានិយាយចប់ វាក៏ស្ងាត់ទៅ។
ខ្ញុំមានសេចក្តីសុខណាស់នៅថ្ងៃនេះ ព្រោះយ៉ាងហោចណាស់ខ្ញុំក៏បានច្បាស់ក្នុងចិត្តថា សមុទ្រមានចិត្តមកលើខ្ញុំពិតមែន។
«មិនបានគិតអ្វី? ចុះយើងមកជាមួយឯងធ្វើអី? ឬមួយឯងល្ងង់រហូតមើលមិនដឹងថាយើងគិតអីជាមួយឯង?»
«អ៊ីចឹងទីគិតយ៉ាងម៉េចជាមួយសមុទ្រ?»
អានេះវាធ្វើល្ងង់ ឬវាល្ងង់ពិតមែនណ៎ះ! >[w]< ខ្ញុំចាប់ផ្តើមសង្ស័យ។
«យើងស្អប់ឯង ដឹងទេ?!!»
សមុទ្រអង្គុយស្ងាត់ស្ងៀម ហើយក៏រសាយដៃចេញពីចង្កេះខ្ញុំ។ វាអង្គុយឈ្ងោកមុខចុះបាត់មាត់បាត់ក… ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងចិត្ត សមុទ្រវាកើតអីឬអត់? ចង់ប្រាប់វាថាសម្តីខ្ញុំមុននេះ មិនបានមានន័យបែបនោះទេ ឬមួយវាល្ងង់ពិតមែន?
«សមុទ្រ!… ឯងកើតអី?»
វាអង្គុយស្ងាត់ស្ងៀមមិនព្រមតប បានត្រឹមតែអង្គុយឈ្ងោកមុខចុះធ្វើព្រងើយ។ សង្ស័យអានេះល្ងង់ពិតមែន! … តាមពិតទៅខ្ញុំចង់ប្រាប់វាថាខ្ញុំស្រឡាញ់វា តែខ្លាចខុសសម្តីខ្លួនឯងដែលទើបតែប្រាប់វាថាត្រូវការពេលវេលាបន្តិចសិន តែនេះមិនទាន់ដល់មួយថ្ងៃផង តើគួរធ្វើយ៉ាងម៉េចល្អ? បរិយាកាសចាប់ផ្តើមស្ងប់ស្ងាត់ទៅៗគួរឲ្យបារម្ភខ្លាំងណាស់ តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ?
«យើង… យើង… ស្រឡាញ់ឯង…» ខ្ញុំនិយាយតិចៗតាមលទ្ធភាពដែលអាចតិចបាន។
«ឯងនិយាយអី យើងស្តាប់មិនឮទេ!!!»
អាខ្មោចនេះ! ល្ងង់ហើយ នៅត្រចៀកថ្លង់ទៀត!! ~ >.,<~
«យើងស្រឡាញ់ឯង!!! …ពេញចិត្តនៅ!!?» ខ្ញុំស្រែកដាក់ត្រចៀកវា។
«ដឹងតាំងពីយូរហើយ… ចាំបាច់ស្រែកធ្វើអី!! (^O^)/ »
«O.O អាខ្មោចយក៍! នេះឯងបញ្ឆោតយើងហេ៎??»
ខ្ញុំក្រោករត់ដេញវាយវា រហូតហត់ដកដង្ហើមគឃូរ។ សមុទ្រឃើញខ្ញុំឈប់ ទើបរត់ត្រឡប់មកវិញ ហើយវាក៏ស្រវាខ្ញុំឱបពីខាងក្រោយ៖
«សមុទ្រស្រឡាញ់ទីណ៎ះ!»
ហើយវាក៏ថើបថ្ពាល់ខ្ញុំមួយខ្សឺត ធ្វើឲ្យខ្ញុំភាន់ភាំងមុខក្រហមដូចគូទស្វា។ វាឱបខ្ញុំបណ្តើរគយគន់ទេសភាពធម្មជាតិដែលនៅចំពោះមុខបណ្តើរ។
«ឯងប្រុងឱបយើងដល់ពេលណា? លែងយើងបានហើយ!!»
«មិនលែង!! សុំឱបឲ្យឆ្អែតសិនបានទេ…»
សូមរង់ចាំអានវគ្គបន្ត!
ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់(៤) ខែ វិច្ឆិកា 25, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងហ្គេហ៍.3 comments
«សួស្តីមិត្តទាំងអស់គ្នា! ខ្ញុំឈ្មោះ សន្សើម មេឃា ហៅខ្លីៗថាមេឃក៏បាន។»
នៅពេលណែនាំខ្លួនរួច គេក៏រកកន្លែងអង្គុយធ្វើឲ្យខ្ញុំនឹកដល់ថ្ងៃ ដែលខ្ញុំមករៀននៅទីនេះថ្មីៗ។ ខ្ញុំក៏យល់ដល់ចិត្តគេដូចគ្នា ប្រហែលជាពេលនេះ គេឯកាមិនខុសពីខ្ញុំប៉ុន្មានទេ។ មេឃញញឹមដាក់មិត្តភក្តិគ្រប់ៗគ្នា មុខមាត់ក៏ស្រស់សង្ហា សខ្ពស់ មាឌមាំ ប្រហែលជាកីឡាករប្រចាំសាលាក្នុងផ្នែកអីមួយហើយ។ គេដើររកតុអង្គុយ ហើយងាកមកខាងខ្ញុំ ព្រមទាំងញញឹមដាក់ខ្ញុំប្លែកៗយ៉ាងម៉េចមិនដឹង។
លុះពេលសម្រាកថ្ងៃត្រង់ ក៏មានមិត្តភក្តិទៅសួររាក់ទាក់វា។ ពេលខ្ញុំបម្រុងងើបទៅរកញ៉ាំបាយ…
«សួស្តី! ឯងឈ្មោះអី? ខ្ញុំមេឃរីករាយដែលបានស្គាល់!»
«ខ្ញុំឈ្មោះនទី! រីករាយដែលបានស្គាល់ដូចគ្នា!»
«ទី! គេញ៉ាំបាយថ្ងៃត្រង់នៅឯណា?»
«នៅហាងបាយក្រោយសាលានោះអី ឯងស្គាល់អត់?»
«ខ្ញុំមិនធ្លាប់មក មិនដឹងថានៅកន្លែងណាផង!»
សម្តីវាធ្វើឲ្យខ្ញុំនឹកដល់ថ្ងៃដំបូងដែលខ្ញុំមកដល់ទីនេះ កណ្តោចកណ្តែងម៉ង់ៗមិនដឹងទៅណា ជាមួយអ្នកណា…
«អ៊ីចឹង ទៅញ៉ាំបាយជាមួយគ្នាតែម្តងទៅ ចាំខ្ញុំនាំទៅ!»
ចំណែកសមុទ្រដែលឈរនៅទីនោះដែរ មិនមាត់កថាអ្វីទេបានតែនៅស្ងៀមៗធ្វើមុខស្មើ ហើយក៏ដើរនាំមុខទៅ។ ពេលកំពុងដើរទៅហាងបាយ ខ្ញុំក៏ដឹងថាមេឃចូលចិត្តលេងបាល់បោះ ហើយក៏ជា កីឡាករបាល់បោះប្រចាំសាលា ដែលវាទើបតែផ្លាស់មកផងដែរ។ យើងទៅអង្គុយញ៉ាំបាយជុំគ្នាមានខ្ញុំ សមុទ្រ មេឃ បុត្រ និងនេត្រ។ អង្គុយបានបន្តិចក៏ឃើញព្រិលសដើរមកម្នាក់ឯង ហើយក៏នាំគ្នាបបួលឲ្យមកចូលញ៉ាំបាយជាមួយគ្នា។ ខ្ញុំក៏ក្រោកចេញឲ្យព្រិលសអង្គុយជិតសមុទ្រ។
«ឱះ! ចុះឯងទៅអង្គុយកន្លែងណាទី?» នេត្រសួរខ្ញុំ។
«ខ្ញុំរកកៅអីអង្គុយថ្មីក៏បាន!»
ពេលខ្ញុំកំពុងសម្លឹងរកមើលកៅអីអង្គុយ មេឃក៏លើកកៅអីមួយមកដាក់ក្បែរខ្លួន៖
«មកអង្គុយក្បែរខ្ញុំនេះក៏បាន!»
«អរគុណណាមេឃ!» ខ្ញុំញញឹមអរគុណព្រមទាំងអង្គុយចុះ។
បន្ទាប់ពីនោះ យើងក៏ញ៉ាំបាយជាមួយគ្នាយ៉ាងរីករាយ។ ចំណែកសមុទ្រនិងព្រិលសគឺផ្អែមល្ហែមនឹងគ្នាដូចដើមអ៊ីចឹង រហូតមិត្តភក្តិនាំគ្នាលាន់មាត់ច្រណែន។
«អាខ្មុតអើយ! ពួកយើងច្រណែនឯងដល់ហើយ…» បុត្រនិយាយឡើង ធ្វើឲ្យអ្នកដទៃទៀតសើចគឹល តែខ្ញុំសម្ងំឈ្ងោកមុខស៊ីបាយធ្វើមិនដឹង។
«ចុះទី ម៉េចក៏មិននាំសង្សារ មកអង្គុយញ៉ាំបាយជាមួយដែរទៅ?» មេឃសួរឡើងស្ទើរតែធ្វើឲ្យខ្ញុំឈ្លក់បាយ។
«ខ្ញុំមិនទាន់មានសង្សារទេ!»
«អេ៎… ឯងគួរឲ្យស្រឡាញ់បែបនេះ ម៉េចក៏មិនទាន់មានសង្សារ?»
គ្រប់គ្នាធ្វើភ្នែកស្លឺ ជាពិសេសសមុទ្រ សម្លឹងមុខមេឃមិនដាក់។ បែប… ប្រហែលជាពួកគេសង្ស័យថា ហេតុអីក៏មេឃសរសើរមនុស្សប្រុសដូចគ្នា? ឬមួយក៏…
«អត់ទេ! គ្មាននរណាមកចាប់អារម្មណ៍នឹងខ្ញុំទេ!»
«មិនពិត! អាទីជាបុរសក្តៅគគុកបំផុតហើយនៅសាលានេះ មានសិស្សប្អូនៗមករោមវាឲ្យគគោក តែវាលេងខ្លួន ឬប្រហែលជារើសមិនត្រូវចិត្តច្រើនជាង!»
«អានេត្រ ឯងកុំមកប្រូ!!» គ្រប់គ្នាក៏នាំគ្នាសើច។
«ទី! ញ៉ាំទឹកអីឬអត់ ចាំខ្ញុំទិញឲ្យ?»
«អូហូ… យកចិត្តតែអាទីម្នាក់ហ្ន៎! គិតអីឬអត់ហ្នឹង?» បុត្រពេបមាត់និយាយ។
«អត់មានអីទេ… តែទីបបួលខ្ញុំមកញ៉ាំបាយជាមួយ ទើបចង់ប៉ាវអរគុណគេប៉ុណ្ណោះ!»
ចំណែកសមុទ្រអង្គុយធ្វើភ្នែកតូចធំដាក់ តែខ្ញុំធ្វើព្រងើយ ហើយចុងក្រោយមេឃក៏ប៉ាវទឹកឲ្យគ្រប់គ្នា លើកលែងតែសមុទ្រដែលវាប្រាប់ថាមិនផឹក។
ក្រោយពេលចេញពីផ្ទះពេលល្ងាច ពួកយើងក៏បបួលគ្នាលេងទាត់បាល់ ចំណែកមេឃមិនបានលេងជាមួយពួកយើងទេ ព្រោះវាប្រាប់ថាលេងមិនពូកែចង់អង្គុយមើលច្រើនជាង។ នៅពេលលេងរួចខ្ញុំក៏ប្រញាប់ប្រមូលរបស់របរទុកដាក់ ព្រោះត្រូវប្រញាប់ត្រឡប់ដែរ។
«ទី! ចាំយើងជូនទៅផ្ទះ!» សមុទ្ររត់មកនិយាយប្រាប់ខ្ញុំ។
«ចុះឯងមិនជូនព្រិលសទៅទេ?»
ខ្ញុំនិយាយមិនទាន់ផុតពីមាត់ផង ព្រិលសក៏រត់មក ប្រហែលជាទើបតែសមហាត់រាំរួចហើយព្រោះមិនប៉ុន្មានអាទិត្យទៀត សាលានឹងមានពិធីជប់លៀងប្រចាំឆ្នាំ។
«បងសមុទ្រ ត្រឡប់ទៅផ្ទះបាននៅ?» នាងរត់មកចាប់ដៃសមុទ្រ។
«អ… អឺ…»
ខ្ញុំក៏ដើរចេញពីសមុទ្រមក ក្នុងចិត្តក៏នឹកខឹងនិងតូចចិត្ត។
«អូ! មេឃ… ឯងមិនទាន់ត្រឡប់ទៅផ្ទះទេ?»
«នៅទេ! ខ្ញុំនៅមើលពួកឯងទាត់បាល់ មើលទៅគួរឲ្យសប្បាយដល់ហើយ ថ្ងៃក្រោយសុំលេងជាមួយផងណា!?»
«បានតើ!»
«ទី ជូតមុខសិនទៅ!» មេឃហុចកន្សែងត្រជាក់ឲ្យខ្ញុំ ប្រហែលជាវាទើបតែទិញមក ព្រោះនៅត្រជាក់នៅឡើយ។
«អរគុណណាមេឃ!»
«មិនអីទេ… ខ្ញុំពេញចិត្តជានិច្ច! ចុះទីត្រឡប់ទៅផ្ទះយ៉ាងម៉េច?»
«ខ្ញុំជិះម៉ូតូឌុបទៅ! អ៊ីចឹងខ្ញុំទៅសិនហើយណ៎ា!!»
«ទីឈប់សិន! ចាំខ្ញុំជូនទៅ… ខ្ញុំយកម៉ូតូមកដែរតើ។»
«មិនអីទេ! ខ្ញុំខ្លាចចិត្តឯងណាស់ ខ្ញុំជិះម៉ូតូឌុបក៏បាន។»
«ឯងស្អប់ខ្ពើមគ្នាឬទី?»
មិនដឹងឆ្លើយតបថាម៉េច ខ្ញុំក៏ងក់ក្បាលយល់ព្រម។ ចំណែកសមុទ្រ ក៏ដើរធ្វើមុខងរជ្រែកពួកយើងទៅមុន។
«បងសមុទ្រ! ម៉េចក៏ដើរលឿនម្ល៉េះ ចាំព្រិលផង!?» ខ្ញុំក៏នៅតែធ្វើជាមិនចាប់អារម្មណ៍។
លុះពេលមកដល់ផ្ទះជួល ខ្ញុំក៏ប្រញាប់ចូលងូតទឹក។ ងូតមិនទាន់រួចផង ក៏ឮសំឡេងគោះទ្វារ លាន់ឡើង ប្រហែលជាមេឃភ្លេចរបស់អីហើយ ទើបប្រញាប់មកយកវិញ។ ខ្ញុំក៏ទាញកន្សែងពោះគោដែលទុកជូតខ្លួនមករុំ ហើយដើរចេញទៅបើកទ្វារ។ តែពេលបើកទ្វារចេញមក ស្រាប់តែជាសមុទ្រទៅវិញ៖
«អេ… សមុទ្រ ឯងមានការអីហ៎?»
«ហេតុអីទី ទាល់តែមានការអីឬ ទើបមកបាន? មែនហើយ! យើងមិនមែនជាអាមេឃ ដែលអាចមកបានគ្រប់ពេលវេលាឯណា!! នេះបែប… រួចរាល់ហើយមែនទេ ទើបងូតទឹកលាងសម្អាតខ្លួន?»
«សមុទ្រ!! ឯងនិយាយស្អី? នេះឯងគិតថា យើងជាមនុស្សបែបនោះ មែនទេ? បែបមែនហើយ ព្រោះយើងក៏ប្រហែលជាគ្មានតម្លៃអ្វីសម្រាប់ឯងដែរ… រាល់ថ្ងៃនេះឯងធ្វើចំពោះយើង ហាក់ដូចជាយើងនេះគ្មានបេះដូងថ្លើមប្រមាត់អ៊ីចឹង! ឯងធ្លាប់យល់ពីអារម្មណ៍របស់យើងខ្លះទេ? ឯងធ្លាប់គិតខ្លះទេនៅពេលដែលឯង កំពុងមានសេចក្តីសុខជាមួយអ្នកដទៃ តើយើងនឹងគិតបែបណាខ្លះ? ឯងធ្លាប់គិតឬទេ ថាមានមនុស្សម្នាក់កំពុងឈឺចាប់ ស្ទើរស្លាប់ស្ទើររស់អង្គុយនៅក្បែរឯង? ហើយតើពាក្យថាស្រឡាញ់របស់ឯង មានន័យយ៉ាងម៉េច? មានន័យថា បោះបង់មនុស្សដែលឯងប្រាប់ថាស្រឡាញ់ឲ្យនៅឯកោកណ្តោចកណ្តែង ដោយឯងមិនដែលខ្វល់ខ្វាយ ថាគេមានអារម្មណ៍យ៉ាងណា មែនទេ… សមុទ្រ?»
«ទី… យើងសុំទោស…»
«កុំអីសមុទ្រ! យើងយល់ពីឯង… យើងមិនឲ្យទោសឯងទេ យើងខុសដោយខ្លួនឯង! យើងមិនគួរបណ្តោយចិត្តឲ្យគិតបែបនោះ ជាមួយឯងតាំងពីដំបូងម្ល៉េះ។ យើងក៏ដឹងថា ឯងមានមនុស្សដែលឯងស្រឡាញ់រួចទៅហើយ! ឯជាមួយយើង សម្រាប់ឯងប្រហែលជាគ្មានន័យអ្វីទេ! យើងគិតថារឿងរវាងយើងទាំងពីរគួរតែបញ្ចប់ត្រឹមនេះចុះ ហើយយើងសុំទោសដែលត្រូវធ្វើឲ្យឯងមកពិបាកជាមួយ។»
«វាមិនមែនដូចដែលឯងគិតទេទី… សមុទ្រស្រឡាញ់ទី! ទីចង់ឲ្យសមុទ្រធ្វើយ៉ាងម៉េចទើបជឿ?»
«សមុទ្រ… ប៉ុណ្ណេះនៅមិនទាន់សមល្មមនឹងចិត្តរបស់ឯងទៀតឬអី? ឯងចង់ឲ្យយើងឈឺចាប់រហូតស្លាប់ឬយ៉ាងម៉េច ទើបឯងពេញចិត្ត? រឿងរបស់យើងគួរតែបញ្ចប់ទៅចុះ!!»
«យើងយល់ហើយ!… ឯងប្រហែលជាចង់ទៅទាក់ទងជាមួយ អាមុខស្លាំងអត់ជាតិជៅនោះឡើងញ័រខ្លួនទៅហើយមែនទេ ទើបបានជាយើងនិយាយយ៉ាងណា ពន្យល់យ៉ាងម៉េចក៏វានៅតែគ្មានន័យ!!»
«ការពិតទៅមេឃក៏ជាមនុស្សល្អ គេយកចិត្តទុកដាក់នឹងយើង ខ្វាយខ្វល់ពីអារម្មណ៍របស់យើង ហើយអាចនឹងច្រើនជាងឯងផង!! ពេលនេះយើងមិនទាន់គិតអីទេ តែតទៅមុខយើងអាចនឹងចាញ់អំពើល្អរបស់គេក៏ថាបាន។»
«ឯងធ្វើបែបនេះដាក់យើង មិនបានទេណាទី!!!»
និយាយហើយ សមុទ្រក៏ចាប់ខ្ញុំផ្តួលទៅលើគ្រែ សង្កត់ដៃខ្ញុំទាំងពីរជាប់ហើយទ្រោបខ្លួនមកលើ ថើបញក់ញីខ្ញុំយ៉ាងក្រពល់មុខ។ ខ្ញុំមិនរើបម្រះអ្វីទេ តែទឹកភ្នែកខ្ញុំក៏ហូរចេញមក… សមុទ្រឃើញខ្ញុំយំក៏ស្រឡាំងកាំង ហើយក៏ព្រមលែងដៃ។
«ឈប់ធ្វើអីសមុទ្រ? ធ្វើបន្តទៀតទៅ! ឯងចង់ធ្វើអីជាមួយយើងក៏ធ្វើតាមសប្បាយ យ៉ាងណាក៏ឯងមិនធ្លាប់ខ្វល់មិនធ្លាប់ចាប់អារម្មណ៍ ថាយើងគិតយ៉ាងម៉េចស្រាប់ហើយ… ចង់ធ្វើអីក៏ធ្វើទៅ យើងក៏គ្រាន់តែជាមនុស្សគ្មានតម្លៃម្នាក់ប៉ុណ្ណឹង!!»
«ទី… យើងសុំទោស! សមុទ្រស្រឡាញ់ទី… សមុទ្រមិនធ្លាប់ធ្វើបែបនេះ ជាមួយនរណាទេ សូម្បីតែព្រិលសក៏ដោយ។ សមុទ្រគ្រាន់តែដឹងថា សមុទ្រមិនចង់បាត់បង់ទីទៅ… សមុទ្រមិនពូកែនិយាយទេ… តែបើទីចង់ឲ្យសមុទ្រធ្វើអីក៏សមុទ្រព្រមធ្វើគ្រប់បែបយ៉ាង! ចង់ឲ្យឈប់ទាក់ទងព្រិលសក៏សមុទ្រធ្វើបាន… សុំតែម្យ៉ាង ទីកុំបោះបង់ចោលសមុទ្រអី! ទីយល់ដល់សមុទ្រខ្លះទេ? ទីដឹងឬទេថាជីវិតសមុទ្រពាក់កណ្តាលជារបស់ទីទៅហើយ! តើឲ្យសមុទ្ររស់នៅយ៉ាងណា… ធ្វើយ៉ាងម៉េចបើគ្មានទី?»
«ទីគិតថា យើងគួរតែធ្វើជាមិត្តភក្តិនឹងគ្នាដូចដើម ប្រហែលជាអាចធ្វើឲ្យអ្វីៗល្អឡើងវិញបានខ្លះ… យើងមិនចាំបាច់មកគិតច្រើនទាំងសងខាង ហើយសមុទ្រក៏មិនបាច់មកពិបាកចិត្តដោយសារទី!»
«ទីមិនជឿសមុទ្រមែនទេ? អ៊ីចឹងចាំសមុទ្រពិសោធន៍ឲ្យទីឃើញថា សមុទ្រនិយាយពិតមែនមិនបានកុហកទេ!»
សមុទ្រទាញទូរស័ព្ទចេញមក…
«ឯងប្រុងធ្វើអីសមុទ្រ!??»
«យើងនឹងនិយាយបែកគ្នាជាមួយព្រិលស ហើយប្រាប់នាងឲ្យដឹងថា យើងស្រឡាញ់ឯង!!»
សមុទ្រនិយាយមែន វាចុចឈ្មោះព្រិលសហើយតេចេញ។ ឃើញដូចនោះខ្ញុំក៏ដណ្តើមទូរស័ព្ទពីដៃវា ហើយចុចបិទ។
«ឯងឆ្កួតឬ? ឯងធ្វើបែបនេះធ្វើអី?»
«ឯងនឹងបានដឹងនោះអី ថាយើងមិនបាននិយាយលេង! យើងមិនធ្លាប់គិតបែបនេះជាមួយនរណាទេ យើងស្រឡាញ់ឯងណាស់ទី! យើងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការលះបង់គ្រប់បែបយ៉ាង! យើងព្រមឲ្យមិត្តភក្តិស្អប់ខ្ពើម ឬក៏ជេរឡកឡឺយ គ្រាន់តែសុំឲ្យឯងជឿយើងថាយើងមិនបាននិយាយលេងទេ តែវាជាអារម្មណ៍ដែលផុសចេញមកពីចិត្តយើងពិតៗ។ ឯងមិនដឹងទេថា យើងស្រឡាញ់ឯងតាំងពីថ្ងៃដំបូង ដែលឯងចេញមកណែនាំខ្លួនម្ល៉េះ! ឯងមកអង្គុយជាមួយយើងធ្វើឲ្យយើងគ្មានសមាធិ យើងចង់និយាយជាមួយឯង ចង់រករឿងនិយាយលេង តែមិនដឹងថាគួរចាប់ផ្តើមយ៉ាងម៉េច ក៏បានត្រឹមតែរករឿងឈ្លោះនឹងឯង។ ព្រោះតែចង់ជជែកនឹងឯង ទើបយើងខំជិះម៉ូតូតាមម៉ូតូឌុបដែលឯងជិះ ដើម្បីចង់ដឹងថាឯងស្នាក់នៅឯណា? ថ្ងៃដែលមានភ្លៀងធ្លាក់ យើងក៏អង្គុយចាំឯងបារម្ភពីឯង ខ្លាចឯងគ្មានម៉ូតូឌុបជិះទៅផ្ទះ តែព្រិលសមកឃើញយើងក៏សុំទៅផ្ទះជាមួយ ហើយយើងក៏ប្រាប់ថានៅមិនទាន់ចង់ទៅ តែធាតុពិតយើងនៅរង់ចាំមើលឯង រួចយើងក៏ប្រញាប់ឌុបព្រិលសទៅដើម្បីត្រឡប់មកទទួលឯងវិញ… តែឯងបែរជាគិតថាយើងមិនស្រឡាញ់ឯង មិនចាប់អារម្មណ៍ មិនខ្វាយខ្វល់ មិនយកចិត្តទុកដាក់ ចុះអ្វីដែលយើងធ្វើទៅគ្រប់បែបយ៉ាងនេះគឺអ្វី? ឯងជួយប្រាប់យើងបន្តិចមើល៍!»
«សមុទ្រ…»
នៅពេលនិយាយចប់ សមុទ្រក៏ទម្លាក់ខ្លួនអង្គុយចុះផ្ទាល់ឥដ្ឋ។ ខ្ញុំស្រឡាំងកាំងចំពោះអ្វីដែលសមុទ្រនិយាយ ហើយក៏ខ្លោចផ្សាចិត្តដូចគ្នានៅពេលឃើញសមុទ្រស្ថិតនៅក្នុងសភាពបែបនេះ តែខ្ញុំក៏នៅមិនទាន់ច្បាស់ក្នុងចិត្តថា ការពិតនោះសមុទ្រស្រឡាញ់ខ្ញុំមែនឬទេ? ជួនកាលសកម្មភាពនិងទង្វើរបស់វាក៏ដើរបញ្ច្រាសគ្នា។ មិនមែនខ្ញុំរឿងច្រើនទេ តែក៏មិនទាន់ចង់សម្រេចចិត្តភ្លាមៗ ព្រោះអាចធ្វើឲ្យខ្ញុំត្រូវរងទុក្ខវេទនាជាមួយវាអស់មួយជីវិត ដ្បិតអីបើខ្ញុំស្រឡាញ់នរណាហើយ ខ្ញុំនឹងប្រគល់ទាំងចិត្តទាំងកាយឲ្យគេតែម្នាក់។
«សមុទ្រ… យើងសុំពេលវេលាបន្តិចសិនណា! បើឯងស្រឡាញ់យើងមែនឯងប្រហែលជាចាំបានហើយ ម្យ៉ាងទៀតយើងក៏មិនបានគិតអ្វីជាមួយមេឃដែរ មេឃគឺជាមិត្តម្នាក់របស់យើងប៉ុណ្ណោះ។»
«បាន! សមុទ្ររង់ចាំទីបានជានិច្ច… សមុទ្រនឹងពិសោធន៍ឲ្យទីឃើញថា សមុទ្រមិនធ្លាប់បោកប្រាស់ទីទេ។… អ៊ីចឹងឲ្យយើងសុំអ្វីទីម្យ៉ាងបានទេ?»
«ឯងចង់សុំអី?»
«ទៅញ៉ាំបាយកំដរយើងបានទេ?»
«សុំតែប៉ុណ្ណេះទេ…?»
«ចុះឯងគិតថាយើងនឹងសុំអី? ប៉ុណ្ណេះបើទីយល់ព្រម យើងក៏អរណាស់ទៅហើយ!»
«អា… សមុទ្រ! មិនបាច់ក្បូរក្បាច់ច្រើនទេ… យើងទៅក៏បានតែឯងជាអ្នកប៉ាវ! ^O^ »
«អូហូ… ស្អីគេលោកប្រុស? អញ្ជើញចេញខ្លួនឯងទៅ គ្រាន់តែឲ្យទៅអង្គុយកំដរញ៉ាំបាយ មិនបានប្រាប់ថាប៉ាវទេ!!»
«បើអ៊ីចឹងយើងមិនទៅ! អញ្ជើញទៅម្នាក់ឯងចុះ បាយៗ!! (^A^)/ »
«ឈប់សិនមើល៍! សមុទ្រនិយាយលេងផងក៏មិនបាន… ប៉ាវតើ! តាំងចិត្តរួចហើយ។ សង្សារតែម្នាក់ផងរឿងអីប៉ាវមិនបាន ចង់ឲ្យប៉ាវមួយជីវិតក៏បានដែរ! (^^)»
«អ៊ួកកក…!!! ខ្ពើមណាស់! អ៊ីចឹងប្រញាប់ទៅ កំពុងឃ្លានផង។(A_A)»
សូមរង់ចាំអានវគ្គបន្ត!
ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់(៣) ខែ វិច្ឆិកា 17, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងហ្គេហ៍.3 comments
តាមផ្លូវជិះម៉ូតូត្រឡប់ សមុទ្របើកយឺតៗ ព្រោះយើងទទូរឆត្រផង។ ខ្ញុំទទួលអារម្មណ៍កក់ក្តៅយ៉ាងខ្លាំង មិនចង់ឲ្យពេលវេលានេះកន្លងទៅឆាប់ពេកទេ ចង់នៅបែបនេះឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ ខ្ញុំចង់ឱបចង្កេះវាខ្លាំងណាស់ តែមិនហ៊ាន…
«ទី! ឱបចង្កេះយើងផងបានទេ?» សមុទ្រនិយាយឡើងមកជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់ទៅយ៉ាងយូរ។
ខ្ញុំស្ងាត់មិនមាត់កថាអ្វី តែយកដៃដែលសល់ម្ខាងឱបចង្កេះវាជាប់ រួចផ្តេកក្បាលលើស្មារបស់វា។
«ទី… យើងស្រឡាញ់ឯងខ្លាំងណាស់!!»
និយាយហើយ វាក៏ងាកថ្ពាល់មក ធ្វើឲ្យបបូរមាត់របស់ខ្ញុំប៉ះនឹងថ្ពាល់របស់វាថើៗ ដែលជាពេលវេលាមួយធ្វើឲ្យខ្ញុំមានសេចក្តីសុខក្រែលែង ចង់ប្រាប់វាថា យើងក៏ស្រឡាញ់ឯងយ៉ាងលើសលប់ដូចគ្នា។ លុះមកដល់ផ្ទះជួលរបស់ខ្ញុំ ខ្ញុំក៏ប្រាប់ឲ្យសមុទ្រប្រញាប់ត្រឡប់ទៅផ្ទះវិញ ព្រោះយប់ក៏កាន់តែជ្រៅណាស់ហើយដែរ។
«សមុទ្រ… អរគុណណ៎ា! ឯងប្រញាប់ត្រឡប់ទៅផ្ទះចុះ បើទៅយប់ជ្រៅជាងនេះ អាចនឹងគ្មានសុវត្ថិភាពទេ!»
«អូហូ… ទី! នេះឯងចិត្តអាក្រក់ដល់ម្ល៉ឹងឬ? យប់ជ្រៅហើយណ៎ា! យើងសុំដេកទីនេះផងមិនបានឬ?»
«អេ៎… ចុះម៉ាក់ឯង មិនបារម្ភស្លាប់ហើយទេអី?»
«យើងបានតេទៅប្រាប់គាត់រួចហើយ! យប់នេះនឹងដេកនៅផ្ទះមិត្តភក្តិ ព្រោះជាប់រវល់ធ្វើកិច្ចការសាលារួមគ្នា! ~^^~ »
អេ៎… ចុះវាតេតាំងពីអង្កាល់? … ឬមួយវាបានរៀបចំគម្រោងការណ៍ទុក? អានេះ! អាក្រក់មិនធម្មតាទេ!!! T^T!!
«ចុះនាំគ្នាដេករបៀបម៉េចទៅ? យើងមិនចូលចិត្តដេកប្រជ្រៀតគ្នាទេ!! បើឯងចង់ដេក ទាល់តែដេកលើកម្រាលឥដ្ឋហើយ!»
«យ៉ាងម៉េចក៏បានដែរ! ជីវិតទាំងមូលជារបស់ទីហើយ… ចង់ឲ្យយើងធ្វើយ៉ាងម៉េចក៏ព្រម! ^^»
«អាខ្មុតឆ្កួត! កុំមាត់តាប៉ែច្រើនពេក ឮហើយចង់ក្អួត!!! -.,-/ »
«ឱះ! មិនទាន់បានធ្វើអីផង ចាញ់កូនទៅហើយហ៎ ម្ចាស់ជីវិត? (o_O) »
វេនកម្មមែន! ទីបំផុតខ្ញុំក៏ព្រមចាញ់ ត្រៀមក្រាលកន្លែងដេកឲ្យវាក្បែរគ្រែ តែភួយខ្នាតធំមានតែមួយ ខ្ញុំក៏យកភួយអាតូចឲ្យវា ធ្វើបាបវាបន្តិចចុះ!! អាណាប្រើឲ្យវាទាមទារចង់ដេកនៅទីនេះ! >[]<
លុះងូតទឹករួចរាល់ហើយក៏ចូលគេង។ ខ្ញុំចូលចិត្តបើកម៉ាស៊ីនត្រជាក់ ដេកដណ្តប់ភួយព្រោះធ្វើឲ្យដេកលក់ស្រួល។ ថ្ងៃនេះក៏បើក តាមធម្មតាខ្ញុំបើកត្រឹម២២អង្សារជាប្រចាំ ហើយក៏នាំគ្នាដេករៀងៗខ្លួន។ ខ្ញុំដេកមិនសូវលក់ក៏ងាកខ្លួនមកមើលសមុទ្របន្តិច… វាដេកលក់ហើយ! តាមពិតទៅសមុទ្រក៏គួរឲ្យស្រឡាញ់ដូចគ្នាណា៎! វាដេកអង្កុញជើងនិងឱបដៃធ្វើខ្លួនក្រវៀនៗ។ ប្រហែលជារងាហើយ ព្រោះភួយតូចមួយ វាធ្វើខ្លួនញ័រញាក់តិចៗ។ មិនដឹងថាវាធ្វើពុតជារងាឬក៏រងាពិតមែនទេ តែសីតុណ្ហភាពក្នុងបន្ទប់កំពុងចុះត្រជាក់ វាប្រហែលជាមិនទម្លាប់ខ្លួនបែបនេះទេមើលទៅ។
«សមុទ្រ! ឯងរងាទេ?»
វាបើកភ្នែកឡើង៖
«រងាតែមិនអីទេ… យើងទ្រាំបាន!»
ខ្ញុំក៏ត្រឡប់ជាអាណិតវា ដំបូងគិតថាចង់ធ្វើបាបបន្តិច…
«អឺ… ចាំយើងបន្ថែមកំដៅម៉ាស៊ីនត្រជាក់ក៏បាន!»
«ទី! យើងសុំដេកលើគ្រែជាមួយឯងបានទេ យើងធានាថានឹងមិនធ្វើអីឯងទេ… Y.Y »
ស្តាប់មើលចុះ! តើវាកំពុងគិតអីហ្នឹង? ខ្ញុំសញ្ជឹងគិតមួយសន្ទុះ ដោយមិនតបត។
«ឯងខ្លាចយើងធ្វើអីឯងមែនទេ? កុំបារម្ភ យើងមិនធ្វើអីទេ… ថ្ងៃនេះអស់កម្លាំងណាស់ បើចង់ក៏ប្រហែលជាទ្រាំទ្រមិនឈ្នះដែរ។» _ _*
«ឆ្កួត!!! ឯងសាកមកធ្វើមើល៍ យើងនឹងដាល់ឲ្យបែកមាត់!! (>w<)!!!»
«មានសង្សារជាកីឡាករបាល់ទាត់ ពិតជាពិបាកខ្លួនហើយខ្ញុំ… ~_~»
«នរណាជាសង្សារឯង? ព្រិលសទៅវិញតើ! ទើបជាសង្សាររបស់ឯង កុំមកវង្វេងវង្វាន់!!!»
«ទី! សមុទ្រស្រឡាញ់ទីពិតមែនណ៎ា! ព្រិលសនាងគួរឲ្យស្រឡាញ់ តែយើងស្រឡាញ់នាងទុកដូចជាប្អូនស្រីប៉ុណ្ណោះ។ នាងជានារីដែលមិនសូវរឿងច្រើន ហើយតែងតែមកធ្វើល្អជាមួយយើង ទើបយើងក៏អាណិតនាង…»
«យើងក៏មិនបានថាអីដែរ!» ខ្ញុំនិយាយគេចមុខចេញពីវា។ នៅសុខៗ វាក៏លោតឡើងមកលើគ្រែ។
«បើមិនថាអី ម៉េចក៏ចាំបាច់គេចមុខចេញ? ឬមួយក៏ទីប្រចណ្ឌ? សមុទ្រលួចឃើញច្រើនដងមកហើយណ៎ា! ^^ »
«យល់ច្រឡំខ្លួនឯង យើងមិនបានគិតស្អីសោះ! ចង់ថាម៉េចក៏ថាទៅ យើងមិនខ្ចីខ្វល់ទេ!! >O<^ »
សមុទ្រលូកដៃមកឱបចង្កេះខ្ញុំពីក្រោយ ហើយទាញខ្លួនខ្ញុំឲ្យដេកជិតវា៖
«សមុទ្រ! ឯងប្រុងធ្វើស្អី? TOT!! »
«សមុទ្រសុំដេកឱបទីយ៉ាងនេះមួយយប់បានទេ? សមុទ្រសន្យាថា នឹងមិនធ្វើអីទីទេ…» ហើយវាក៏ខ្សឹបដាក់ខ្ញុំ «ទី… សមុទ្រស្រឡាញ់ទីណ៎ា!»
សមុទ្រដេកឱបខ្ញុំពេញមួយយប់ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ប្លែកៗយ៉ាងម៉េចមិនដឹង តែក៏ធ្វើឲ្យខ្ញុំមានសេចក្តីសុខ។ លុះភ្ញាក់ដឹងខ្លួនឡើង ក៏មិនឃើញវានៅលើគ្រែ… ប្រហែលជាប្រញាប់ទៅរៀបចំតុបតែងខ្លួននៅឯផ្ទះហើយ ព្រោះវាមិនបានយកឯកសណ្ឋានសិស្សមកផង។ ខ្ញុំឃើញNoteក្រដាសលឿងនៅលើកញ្ចក់ដែលសមុទ្រសរសេរទុកឲ្យ។ វាសរសេរថានឹងត្រឡប់មកទទួលខ្ញុំទៅសាលារៀន ខ្ញុំក៏ផ្ញើសារតបទៅវិញ មិនឲ្យវាមកទទួលទេព្រោះនាំតែយឺតយ៉ាវទៅរៀនខក។ តែធាតុពិតខ្ញុំមិនចង់ឲ្យមានបញ្ហា… ខ្ជិលឆ្លើយនឹងសំណួរមិត្តភក្តិថា ហេតុអីមកជាមួយគ្នា? មិនចង់ឲ្យវាហត់នឿយទៅមក ចាំជូនចាំទទួល… ទើបខ្ញុំក៏ប្រញាប់ទៅរៀនតាំងពីព្រឹក ហើយយកកាតាបទៅទុក រួចចុះមកអង្គុយលើកៅអីថ្មក្រោមដើមឈើដូចរាល់ដង ព្រោះនៅព្រឹកមិនទាន់សូវមានសិស្សមកសាលារៀននៅឡើយ ម្យ៉ាងមិត្តភក្តិរបស់ខ្ញុំទម្លាប់មករៀនយឺតរាល់ៗថ្ងៃ។ បន្តិចក្រោយមក ក៏ឃើញសមុទ្រដើរចុះមកធ្វើទឹកមុខក្រញូវតាំងពីនាយ។
«ហេតុអីមិនឲ្យទៅទទួល ខ្លាចនរណាឃើញឬអី?»
វាពូកែងរង៉ក់រករឿងមែនទែន! ពូកែតូចចិត្តណាស់ អាម្នាក់នេះ!! / />.<\\
«ទីខ្លាចឯងហត់នឿយ ទើបក៏ខំមកដោយខ្លួនឯង…»
«លើកក្រោយឯងមិនចាំបាច់មកបំណងល្អដាក់យើងបែបនេះឡើយ! ឯងដឹងទេ? ធ្វើបែបនេះ យើងកាន់នឿយ… នឿយចិត្តខ្លាំងថែមទៀតណ៎ា!»
«អាខ្មុតឆ្កួត!!! ឯងនិយាយអី ឲ្យចេះរៀនខ្មាសអៀនខ្លះមើល៍! យើងគ្មានអីនឹងគ្នាបន្តិចផង!» ខ្ញុំចាប់ផ្តើមក្រហមមុខទៀតហើយ(6_^)!។
«មើលហ្ន៎… ឯងអៀនឬទី!! ឬមួយឯងចង់មានអីៗនឹងយើងពិតមែន? បែបនេះក៏មិនប្រាប់… កុំអីយប់មិញនឹងបាន…»
«អ… អា… ខ្មុតតតតតតតតតតតតត!!!!» ខ្ញុំកាន់តែមុខក្រហមទ្វេឡើង(+_+)។
ខណៈដែលខ្ញុំកំពុងជេរវា…
«បងសមុទ្រ! សួស្តីបងទី!»
«បាទសួស្តី!ព្រិលស…»
«នាំគ្នានិយាយរឿងអីហ្នឹង ហេតុអីក៏បងទីមុខក្រហមយ៉ាងនេះ?»
«អ… អត់អីផង! បងសុំទៅយករបស់នៅក្នុងថ្នាក់បន្តិចណ៎ា… នាំគ្នាតាមសប្បាយចុះ។»
ខ្ញុំក៏ដើរចេញមក បណ្តោយឲ្យពីរនាក់នោះ មានឱកាសនិយាយគ្នា។ ហេតុអ្វី ខ្ញុំមិនពេញចិត្តគ្រប់ពេល ដែលសមុទ្រនិយាយគ្នាជាមួយអ្នកផ្សេង? តែខ្ញុំក៏ប្រហែលជាមិនអាចហាមឃាត់វាបានដែរ ព្រោះយ៉ាងណាក៏វាទាក់ទងគ្នាពីមុនមកហើយ។ ជួនកាលទំនាក់ទំនងរវាងយើងទាំងពីរអាចនឹងគ្មានអ្វីក៏ថាបាន វាគ្រាន់តែជាអារម្មណ៍វិលវល់ស្មុគស្មាញម្តងម្កាលប៉ុណ្ណោះក៏មិនដឹង។ ចុះហេតុអ្វី ពេលដែលខ្ញុំគិតដល់រឿងនេះពេលណា ខ្ញុំតែងទទួលអារម្មណ៍ឈឺផ្សាគ្រប់ពេល? TwT
ពេលគោរពទង់ជាតិរួចមកអង្គុយក្នុងថ្នាក់ ខ្ញុំក៏នៅស្ងៀមស្ងាត់មិនបានមាត់កថាអ្វី។ ជួនកាលទំនាក់ទំនងរបស់យើងអាចនឹងត្រូវបញ្ចប់ ព្រោះវាជារឿងដែលមិនអាចទៅរួច។
«ទី! ឯងមានបញ្ហាអី ឬអត់?»
«អត់ទេ!»
«ឯងមានរឿងអី ក៏និយាយប្រាប់យើងមកចុះ…» មុននឹងវានិយាយតថាម៉េចទៀត លោកគ្រូក៏មកដល់។ ខ្ញុំក៏ស្ងាត់ វាក៏មិនមាត់កថាអ្វីទៀត។
«ប្អូនៗទាំងអស់គ្នា! ថ្ងៃនេះលោកគ្រូមានមិត្តថ្មី មកណែនាំឲ្យប្អូនៗបានស្គាល់។ គ្រួសារគេទើបតែផ្លាស់មករស់នៅទីនេះ ទើបត្រូវដូរមករៀននៅសាលាយើងក្រោយគេបែបនេះ។»
បន្ទាប់ពីនោះ សិស្សថ្មីក៏ចូលមកណែនាំខ្លួន…
[ពេលនេះ សមុទ្រចាប់ផ្តើមមានគូប្រជែងបេះដូងហើយ យ៉ាងណាៗសូមរង់ចាំអានតនៅវគ្គក្រោយណ៎ា! ^^ ]
ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់(២) ខែ វិច្ឆិកា 14, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងហ្គេហ៍.5 comments
វគ្គ២
ព្រឹកថ្ងៃបន្ទាប់មក ខ្ញុំប្រញាប់ក្រោកតាំងពីព្រលឹមដើម្បីទៅរៀន ព្រោះខ្លាចយឺតយ៉ាវជាមួយនឹងការស្លៀកពាក់រៀបចំខ្លួន ព្រមទាំងការធ្វើដំណើរ ដ្បិតអីកជើងខ្ញុំក៏នៅឈឺនៅឡើយ គ្រាន់តែបានធូរស្រាលបន្តិចបន្តួចប៉ុណ្ណោះ។
ខ្ញុំមកដល់សាលារៀនតាំងតែពីព្រឹក។ ក្រោយពីយកកាតាបនិងប្រដាប់ប្រដាររៀនសូត្រផ្សេងៗទៀតទៅទុកក្នុងថ្នាក់រួច ខ្ញុំក៏ចុះមកអង្គុយលេងនៅលើកៅអីថ្ម ក្រោមដើមឈើក្បែរអគាររៀនដើម្បីរង់ចាំមិត្តភក្តិមកចូលជួរគោរពទង់ជាតិ។ មិនយូរប៉ុន្មាន ក៏ឃើញសមុទ្រឡើងជណ្តើរទៅថ្នាក់រៀនដើម្បីយកកាតាបទៅទុក។ តែថ្ងៃនេះវាធ្វើខ្លួនប្លែកៗតាំងពីព្រឹក គឺវាក៏ឃើញខ្ញុំអង្គុយនៅត្រង់នេះ តែវាក៏មិនព្រមសួរនាំ។
ឆ្កួតស្អីវាទៀតហើយ!! (>.<^)? ខ្ញុំបានត្រឹមតែគិតនៅក្នុងចិត្តប៉ុណ្ណោះ មិនហ៊ាននិយាយអ្វីចេញមកក្រៅទេ។ ពេលគោរពទង់ជាតិរួច ម្នាក់ៗក៏នាំគ្នាឡើងទៅថ្នាក់រៀន តែខ្ញុំក៏ទៅយឺតជាងមិត្តភក្តិឯទៀតៗ ព្រោះនៅឈឺត្រង់កជើងនិងប្រាប់ឲ្យពួកគេឡើងទៅមុន។
ពេលមកចូលអង្គុយនៅក្នុងតុ ខ្ញុំក៏ងាកមុខទៅរកសមុទ្រ តែវាបែរជាធ្វើព្រងើយហើយងាកមុខចេញទៅទិសផ្សេង។ ពេលនោះខ្ញុំក៏ចាប់ផ្តើមមិនសប្បាយចិត្ត ព្រោះតាមធម្មតាសមុទ្រតែងតែនិយាយឬធ្វើអ្វីមួយឲ្យខ្ញុំខឹងជានិច្ច តែថ្ងៃនេះឃើញវានៅស្ងៀមៗមិនមាត់មិនក មិនរករឿងឈ្លោះជាមួយខ្ញុំ ដែលកាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្វល់ខ្វាយយ៉ាងចម្លែករកប្រាប់មិនត្រូវ។ ខ្ញុំក៏មិនយល់ពីខ្លួនឯងដូចគ្នា… តាមធម្មតា ក៏មិនសូវចូលចិត្តមុខវាម្នាក់នេះស្រាប់ហើយ! ចុះហេតុអ្វីពេលនេះ ពេលដែលវាមិនព្រមនិយាយអ្វីសោះ គួរណាស់តែជារឿងល្អសម្រាប់ខ្ញុំ តែបែរជាធ្វើឲ្យខ្ញុំត្រឡប់ជាមិនសប្បាយចិត្តទៅវិញ??។ ឬមួយក៏ខ្ញុំ កំពុងគិតអ្វីផ្តេសផ្តាសជាមួយវា?… ខ្ញុំចាប់ផ្តើមស្មុគស្មាញជាមួយនឹងអារម្មណ៍ខ្លួនឯង តែខ្ញុំក៏នៅរក្សាភាពស្ងាត់ស្ងៀមមិនព្រមនិយាយអ្វីដូចគ្នា។
លុះដល់ពេលថ្ងៃត្រង់ ខ្ញុំនិងមិត្តភក្តិក៏នាំគ្នាទៅញ៉ាំបាយដូចសព្វដង។ ពេលទៅដល់ហាងបាយក៏ឃើញព្រិលសមកអង្គុយចាំនៅតុបាយ មុនជាស្រេចទៅហើយ៖
«បងសមុទ្រមកខាងនេះ ព្រិលបានកក់កន្លែងអង្គុយ ទុកសម្រាប់បងរួចហើយ!»
«ហ៊ើយអាខ្មុត! អ៊ីចឹងពួកយើងនាំគ្នាទៅអង្គុយកន្លែងផ្សេងក៏បានណ៎ា! មិនចង់ធ្វើជាឆ្អឹងទទឹងកគេទេ!!» បុត្របន្លឺបែបឌឺដង។
«តាមចិត្តពួកឯងចុះ!»
«បងបុត្រ បងនេត្រ… អឺ…បង…»
«ឈ្មោះទី បាទ!» ខ្ញុំតបទៅព្រិលស ពេលឃើញនាងរកនឹកឈ្មោះខ្ញុំ។
«ច៎ាស… បងទី! មកអង្គុយជាមួយគ្នាតែម្តងទៅ ព្រោះខ្ញុំក៏បានត្រៀមកៅអីទុកសម្រាប់ពួកបងៗដែរ!! មានមិត្តភក្តិច្រើនអង្គុយញ៉ាំជុំគ្នា ទើបសប្បាយ!!»
ទីបំផុតពួកយើងក៏អង្គុយញ៉ាំបាយជុំគ្នាទាំងអស់ ដោយព្រិលសនៅចាំអង្គុយបម្រើសមុទ្រគ្រប់យ៉ាងមិនឲ្យឃ្នើសចិត្តឡើយ។
«សមុទ្រ ឯងជាប្រុសណាវ៉ើយ! ម៉េចក៏មកឲ្យនាងបម្រើទៅវិញ? ឯងគួរណាស់តែធ្វើអ្វីៗដើម្បីនាងខ្លះផង មិនមែនឲ្យនាងមកថែទាំឯងមើលតែកូនង៉ែតនោះទេ!!» នេត្រនិយាយចំអន់។
បន្ទាប់ពីនោះ សមុទ្រក៏ទៅទិញទឹកយកមកឲ្យព្រិលស។ គឺវាទិញទឹកផ្លែឈើពីរកំប៉ុងសម្រាប់វានិងនាង។ មិត្តភក្តិក៏នាំគ្នាខ្សឹបខ្សៀវរឿងវានិងព្រិលសថា ផ្អែមល្ហែមនឹងគ្នាគួរឲ្យច្រណែនដល់ហើយ!! ចំណែកខ្ញុំ ក៏អង្គុយស្ងាត់ស្ងៀមធ្វើព្រងើយមិនមាត់មិនកអ្វី។ តែហេតុអ្វី ក៏ក្នុងចិត្តខ្ញុំទទួលអារម្មណ៍ថាក្រៀមក្រំ សោកសៅ ហេងហាង… ហើយតូចចិត្តបែបនេះ? ឬមួយខ្ញុំច្រណែននឹងសមុទ្រ? វាក៏មិនគួរទៅជាបែបហ្នឹង! ឬមួយក៏ខ្ញុំ……… មិនពិតទេ!!! គ្មានរឿងបែបហ្នឹងកើតឡើងចំពោះខ្ញុំជាដាច់ខាត ព្រោះខ្ញុំស្អប់មុខវាម្នាក់ហ្នឹងណាស់! ខ្ញុំជឿថា ចិត្តខ្ញុំមិនប្រែប្រួលលឿនដល់ថ្នាក់នេះទេ… ប្រហែលខ្ញុំកំពុងនឹករលឹកស្រុកកំណើតក៏ថាបាន!
ខ្ញុំមិនដឹងថា ខ្លួនឯងអណ្តែតអណ្តូងទៅដល់ណាទេ លុះត្រាតែនេត្រមកទះស្មានិយាយជាមួយខ្ញុំ ទើបភ្ញាក់ស្មារតីឡើងវិញ៖
«ហ៊ើយទី! ថ្ងៃនេះឯងយ៉ាងម៉េចហ្នឹង បានដូចជាអណ្តែតអណ្តូងម្ល៉េះ? អង្គុយឆ្កឹះតែបាយលេង ប្រុងញ៉ាំឬអត់ បាយហ្នឹង? ឬមួយក៏ឯង នឹកទៅដល់អូនម្នាក់នោះ? គ្នាគិតថា នាងគួរឲ្យស្រឡាញ់ណាស់ ឯងក៏មិនទាន់មានសង្សារដែរមែនទេ? ញ៉ែយកតែម្តងទៅ ចាំពួកគ្នាជួយ!!»
ខ្ញុំបានត្រឹមញញឹមតែមិននិយាយថាអ្វី… ចំណែកសមុទ្រនិងព្រិលស ក៏ផ្អែមល្ហែមនឹងគ្នាដល់ក ដោយមិនចាប់អារម្មណ៍នឹងអ្នកនៅជុំវិញបន្តិចទេ។ ដួសបាយឲ្យគ្នា… បញ្ចុកម្ហូបគ្នា… បញ្ច្រកទឹកគ្នា… តែហេតុអ្វី ខ្ញុំចាំបាច់ទៅខ្វល់នឹងរឿងគេ? វាធ្វើអីក៏ធ្វើទៅ ម៉េចក៏ខ្ញុំខ្វាយខ្វល់សម្បើមម្ល៉េះ?? តើខ្ញុំកើតអីហ្នឹង??! ឬមួយក៏….. ហ៊ើយ! ឈឺក្បាលណាស់!!! TOT!!
ដោយទ្រាំមិនបាន ខ្ញុំក៏ក្រោកចេញពីតុអង្គុយ៖
«អេ៎… ទី ប្រុងទៅណាហ្នឹង?» បុត្រហៅខ្ញុំសួរ។
«ខ្ញុំឆ្អែតហើយ ថ្ងៃនេះមិនសូវឃ្លានសោះ! សុំខ្លួនទៅបន្ទប់ទឹកសិនណ៎ា!…»
និយាយហើយ ខ្ញុំក៏ក្រោកចេញមក។ តើក្នុងខ្លួនខ្ញុំកំពុងកើតអី? ខ្ញុំចាប់ផ្តើមមិនយល់ពីចិត្តខ្លួនឯង ហេតុអ្វីខ្ញុំមិនសប្បាយចិត្ត ពេលឃើញសមុទ្រល្អូកល្អឺនជាមួយសង្សារ? ឬមួយខ្ញុំហួងហែងគេ? តែគេក៏មិនមែនជាមនុស្សពិសេសអី ជាងមិត្តភក្តិឯទៀតៗឯណា?…
ខ្ញុំដើរមកអង្គុយម្នាក់ឯង នៅលើកៅអីថ្មក្រោមដើមឈើកាលពីព្រឹកមិញ ដែលពេលនេះមិនសូវមានមនុស្សទេ ព្រោះម្នាក់ៗក៏នាំគ្នាទៅញ៉ាំបាយអស់។ ខ្ញុំអង្គុយគិតទៅគិតមកតែផ្តេសតែផ្តាស… ប្រហែល១០នាទីក្រោយមក ខ្ញុំក៏ឮសំឡេងសួរមកពីក្រោយខ្នង៖
«ទី! ឯងកើតអី? ឬមួយឯងនឹកអូនទន្សាយ?»
ខ្ញុំងាកក្រោយមើល ក៏ឃើញសមុទ្រដើរចូលមក។
«អេ៎… ចុះឯងឈប់នៅញ៉ាំបាយជាមួយអូនព្រិលហើយហ៎?»
«ឬមួយក៏ឯងប្រចណ្ឌយើងជាមួយនាង? (>_^)!»
«អាសមុទ្រខ្សាច់!!! អាឆ្កួត!! យើងទៅប្រចណ្ឌឯងធ្វើអី? យើងមិនមែនជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នាទេវ៉ើយ!»
«ចុះម៉េចក៏ឯងចាំបាច់ងរ កាច់ឫកកាច់រាងដើរចេញមកធ្វើអី? បាយក៏មិនព្រមស៊ី អ៊ីចឹងឲ្យហៅអីវិញ?»
«យើងមិនឃ្លាន!! (^A^)/»
«ហើយចុះពីព្រឹកមិញ ម៉េចក៏មិនព្រមចាំយើង? ក្រែងប្រាប់ហើយតើ ថាយើងនឹងទៅទទួល!! នេះទុកឲ្យយើងទៅចាំហៅអស់រាប់ម៉ោង!!»
«ឱះ! នរណាទៅដឹងថាឯងទៅទទួលយើង? គិតថានិយាយលេងតើ! ហើយម្យ៉ាងទៀតយើងក៏មិនមែនជាសង្សាររបស់ឯងដែរ! មិនចាំបាច់ជូនទៅជូនមកទេ នាំតែសង្សារឯងយល់ច្រឡំ!!»
ខ្ញុំនិយាយហើយ ក៏គេចដើរចេញឡើងមកថ្នាក់រៀន។ សមុទ្ររត់តាមខ្ញុំប្រកិត ដោយនិយាយតម្អូញបណ្តើរ៖
«អេ៎… ង៉ក់ងរមិនព្រមឈប់ មើលតែស្រីសោះអ៊ីចឹង!!»
លុះមកដល់ពេលរសៀល មិនដឹងជាយ៉ាងម៉េចខ្ញុំក៏ចាប់ផ្តើម មានអារម្មណ៍សប្បាយចិត្តឡើង ឬមួយក៏ខ្ញុំស្រឡាញ់សមុទ្រពិតមែន? ឬក៏ខ្ញុំពិតជាប្រចណ្ឌវា? ច្បាស់ជាមិនមែនដូច្នោះទេ…
ចាប់តាំងពីពេលនោះមក ខ្ញុំនិងសមុទ្រក៏កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើង។ ពេលខ្លះមើលទៅវាហាក់ដូចជាយកចិត្តទុកដាក់លើខ្ញុំជាពិសេស រហូតធ្វើឲ្យមិត្តភក្តិដទៃទៀតលាន់មាត់ថាវាលំអៀង។ ចំពោះខ្ញុំវិញ ខ្ញុំចាប់ផ្តើមមិនច្បាស់នៅក្នុងចិត្ត ចំពោះអារម្មណ៍របស់ខ្លួនឯង… មិនដឹងថាពេលនេះខ្ញុំគិតចំពោះវាត្រឹមជាមិត្តធម្មតាឬមិនមែន? អារម្មណ៍ដែលកើតមានចំពោះខ្ញុំ និងការយកចិត្តទុកដាក់ដែលវាមានមកលើខ្ញុំ កាន់តែធ្វើឲ្យខ្ញុំស្មុគស្មាញ ជាមួយអារម្មណ៍របស់ខ្លួនឯងទ្វេឡើង ដែលនៅពេលនេះ ខ្ញុំចាប់ផ្តើមមិនច្បាស់នៅក្នុងចិត្តថា ធាតុពិតតើខ្ញុំគិតជាមួយវាត្រឹមជាមិត្តភក្តិ ឬខ្ញុំកំពុងបាក់ចិត្តស្រឡាញ់វាមែន? មុននឹងអ្វីៗកើតឡើងជ្រុលហួសលើសពីនេះ ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីឲ្យអារម្មណ៍របស់ខ្លួនដែលមានចំពោះវា ស្ថិតនៅត្រឹមជាមិត្តភក្តិប៉ុណ្ណោះ។
ខ្ញុំចាប់ផ្តើមដកខ្លួនចេញឆ្ងាយពីវាបន្តិចម្តងៗ… ភាគច្រើនបើគ្មានមិត្តភក្តិដទៃទៀតទៅជាមួយ ខ្ញុំនឹងព្យាយាមមិនទៅណាមកណា ជាមួយវាតែពីរនាក់តទល់ដាច់ខាត។ ពេលលេងបាល់ជាមួយគ្នា សមុទ្រចូលចិត្តយកកន្សែងត្រជាក់មកឲ្យខ្ញុំជូតមុខជាប្រចាំ។ តែពេលនេះ ខ្ញុំចូលចិត្តបដិសេធវាថាខ្ញុំចាញ់នឹងកន្សែងនោះ ជូតហើយច្រើនតែផ្តាសាយ ហើយខ្ញុំក៏គេចទៅលាងមុខដោយព្យាយាមមិនទទួលអ្វីដែលវាឲ្យ ដើម្បីបញ្ឈប់គំនិតរវើរវាយរបស់ខ្លួនកុំឲ្យជ្រុលហួសជាងនេះទៀត ដែលជាច្រើនលើកច្រើនសារ ខ្ញុំសង្កេតឃើញសមុទ្រក៏មិនសូវពេញចិត្តនឹងការបដិសេធរបស់ខ្ញុំដែរ តែខ្ញុំក៏គ្មានផ្លូវជ្រើសរើសដូចគ្នា។
រហូតមកដល់ថ្ងៃមួយ ជាថ្ងៃដែលខ្ញុំនិងមិត្តភក្តិមួយក្រុម ត្រូវវេនសំអាតថ្នាក់ក្រោយពេលចេញពីរៀន។ ក្រុមរបស់ខ្ញុំគ្មាននេត្រ បុត្រនិងសមុទ្រនៅជាមួយទេ ដូច្នេះពួកគេក៏ត្រឡប់ទៅផ្ទះមុនអស់។ មិត្តភក្តិភាគច្រើននៅក្នុងក្រុមខ្ញុំ សុទ្ធតែជិះម៉ូតូមករៀន ហើយពួកគេក៏ប្រាប់ឲ្យខ្ញុំត្រឡប់ទៅផ្ទះមុនព្រោះល្ងាចបន្តិចនឹងគ្មានម៉ូតូឌុបរត់មកតាមផ្លូវនេះ។ តែខ្ញុំប្រកែកមិនព្រមទៅព្រោះចង់ជួយបង្ហើយការងារមិត្តភក្តិ ដោយប្រាប់ពួកគេថា មិនអីទេខ្ញុំក៏មានម៉ូតូជិះទៅវិញដែរ។ លុះពេលសំអាតថ្នាក់រួចរាល់ហើយ ខណៈដែលដើរទៅរកហៅម៉ូតូឌុប មេឃក៏ចាប់ផ្តើមភ្លៀង ហើយមិត្តភក្តិក៏នាំគ្នាត្រឡប់ទៅផ្ទះ អស់។ ខ្ញុំប្រញាប់រត់ទៅជ្រកក្រោមរោងយាមរបស់សាលា តែពេលនេះម៉ោង៦ល្ងាចហើយ ខ្ញុំមិនច្បាស់ក្នុងចិត្តថា នឹងមានម៉ូតូឌុបជិះកាត់ទីនេះឬអត់។ ខ្ញុំចាប់ផ្តើមទទួលអារម្មណ៍មិនសូវល្អ ឯភ្លៀងក៏ចាប់ ផ្តើមធ្លាក់កាន់តែខ្លាំងឡើង។
ពេលមកអង្គុយយ៉ាងស្ងប់ស្ងាត់ម្នាក់ឯង ក្រោមសូរសៀងរណ្តំរបស់ទឹកភ្លៀង រួមនឹងចំហាយត្រជាក់របស់លំអងភ្លៀងដែលជះសាចមកលើខ្ញុំ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ឯកោកណ្តោចកណ្តែង ហើយនឹកទៅដល់ផ្ទះយ៉ាងខ្លាំង។ បើនៅឯស្រុក ម្ល៉េះសមថ្មើរនេះលោកប៉ានឹងបើកឡានមកទទួលត្រឡប់ទៅផ្ទះជាមិនខាន។ នៅសុខៗអ្នកដែលខ្ញុំនឹកទៅដល់ខ្លាំងបំផុត ក៏ត្រឡប់ក្លាយជាសមុទ្រទៅវិញ ព្រោះពេលមានបញ្ហាវាចូលចិត្តមកជួយខ្ញុំជានិច្ច។ ខ្ញុំគិតរវើរវាយផ្តេសផ្តាសទៅតាមអារម្មណ៍ របស់មនុស្សដែលឯកោ។ ភ្លាមៗនោះក៏ឮសំឡេងម៉ូតូមួយបើកមកដល់ គឹជាសមុទ្រនិងព្រិលសជិះឌុបគ្នាដោយមានទទូរឆត្រផង។ ព្រិលសជិះឱបចង្កេះសមុទ្រពីក្រោយយ៉ាងណែន។ រូបភាពដែលខ្ញុំឃើញ ហេតុអ្វីក៏ធ្វើឲ្យខ្ញុំទទួលអារម្មណ៍តូចចិត្តខ្លាំងបែបនេះ។ ពេលនោះខ្ញុំកំពុងអង្គុយឱបទ្រូងញ័រតិចៗព្រោះរងានឹងអាកាសធាតុដែលត្រជាក់ដល់ឆ្អឹង។ សមុទ្របញ្ឈប់ម៉ូតូហើយសួរខ្ញុំ៖
«ទី! ឯងនៅមិនទាន់ត្រឡប់ទៅផ្ទះទៀតហ៎? ចុះមានម៉ូតូទៅទេ យប់ហើយណ៎ា!??»
«មែនហើយបងទី បងមានអីទៅផ្ទះឬអត់?»
អារម្មណ៍របស់ខ្ញុំនៅពេលនោះ មិនដឹងថាគួរអធិប្បាយបែបណាទើបល្អ… គឺវាសែនស្រងេះស្រងោចឯកោ ដូចគ្មាននរណានៅក្បែរ។ ហេតុអីពួកគេត្រូវមកសួរខ្ញុំ? ម៉េចក៏មិននាំគ្នាជិះម៉ូតូឲ្យហួសបាត់ៗទៅ? ភ្លាមនោះទឹកភ្នែកខ្ញុំក៏ហូរចេញមក តែជាធម្មតាខ្ញុំមិនមែនជាមនុស្ស ដែលចូលចិត្តយំងាយៗទេ… TT_TT
«ទី! ឯងកើតអីឬអត់ហ៎? ហេតុអី សុខៗក៏ឯងយំអ៊ីចឹង?»
«ទេៗ! ខ្ញុំមិនបានយំទេ… តែមុនឯងមកដល់ មានសត្វល្អិតហើរចូលភ្នែកខ្ញុំ ហើយក៏ឈឺផ្សាៗពេញភ្នែក ទើបទឹកភ្នែកក៏ហូរចេញមកដោយឯងៗ។ ពួកឯងទៅផ្ទះចុះ មិនបាច់បារម្ភពីខ្ញុំទេ បន្តិចទៀតនឹងមានម៉ូតូឌុបមកហើយ…»
«តែនេះយប់ហើយណាទី!»
«អឺ… យើងក៏ដឹង! តែពួកឯងនាំគ្នាត្រឡប់ទៅចុះ តិចភ្លៀងធ្លាក់ខ្លាំងជាងនេះ នាំឲ្យពិបាកទៅផ្ទះមិនកើត!»
ក្រោយពីពួកគេជិះម៉ូតូចេញទៅ ខ្ញុំកាន់តែមានអារម្មណ៍ឯកោឡើងៗ ខ្ញុំទទួលអារម្មណ៍ដឹងថានៅទីនេះសល់តែខ្លួនឯងម្នាក់ប៉ុណ្ណោះ ហើយក៏នឹងគ្មានម៉ូតូឌុបជិះទៅផ្ទះវិញដែរ ឯភ្លៀងក៏នៅតែបន្តធ្លាក់ជាប់ជានិច្ច តើខ្ញុំគួរធ្វើយ៉ាងម៉េចល្អ? ចម្ងាយផ្លូវពីទីនេះទៅផ្ទះក៏ឆ្ងាយប្រមាណជា៤គីឡូម៉ែត្រ ខ្ញុំអស់សង្ឃឹមនឹងពឹងនរណាលែងបានទៀតហើយ។ ខ្ញុំសម្រេចចិត្តដើរចេញពីរោងយាម ដើរកាត់ភ្លៀងទៅមុខរឿយៗ ដោយគិតថាទោះយ៉ាងណាក៏ត្រូវតែដើរឲ្យដល់ផ្ទះឲ្យទាល់តែបាន គឺយើងត្រូវតែជួយខ្លួនឯង! YOY
អាកាសធាតុដែលរងាត្រជាក់ និងតំណក់ភ្លៀងដែលបាចសាចមកប៉ះខោអាវខ្ញុំ ឲ្យសើមជោគជាប់ដិតនឹងខ្លួន រួមនឹងអារម្មណ៍ឯកោកណ្តោចកណ្តែង ក្រៀមក្រំស្រងេះស្រងោច ហើយនឹងភាពអស់សង្ឃឹមថានឹងមាននរណា មកទន្ទឹងចាំយកចិត្តទុកដាក់នៅក្បែរខ្លួនទៀតនោះ ធ្វើឲ្យខ្ញុំត្រូវស្រក់ទឹកភ្នែកជោគថ្ពាល់ទាំងសងខាង TT TT ។ ខ្ញុំបន្តដើរទៅរហូតបានប្រមាណជា១០នាទី ក៏ឮសំឡេងម៉ូតូបើកកាត់មក ហើយម៉ូតូនោះក៏ឈប់នៅចំពោះមុខខ្ញុំ។ គ្មាននរណាមកពីណាឆ្ងាយទេ គឺសមុទ្រនេះឯង។ វាសួរខ្ញុំថា ហេតុអ្វីក៏ដើរហាលភ្លៀង? ហើយម៉េចក៏មិនប្រាប់វាថាគ្មានម៉ូតូជិះទៅផ្ទះ? ខ្ញុំនៅស្ងាត់ស្ងៀមមិនព្រមនិយាយអ្វីមួយម៉ាត់ឡើយ។ អៀនផង តូចចិត្តផង… ហេតុអ្វីខ្ញុំកើតមានអារម្មណ៍បែបនេះ? ខ្ញុំគិតអ្វីមិនចេញ មិនដឹងថាគួរតបយ៉ាងណា បានត្រឹមតែយំ… យំកាន់តែខ្លាំងឡើងៗរហូតធ្វើឲ្យសមុទ្រទៅជាភ័យ៖
«ទី! …ទីយ៉ាងម៉េចហើយ? ហេតុអីឯងមិនប្រាប់យើង ថាឯងគ្មានម៉ូតូទៅផ្ទះ? ហើយចុះម៉េចក៏ឯងដើរហាលភ្លៀងអ៊ីចឹង? ដឹងទេ វានាំឲ្យឈឺណ៎ា!!»
សមុទ្របើកឆត្រទទូរឲ្យខ្ញុំ៖
«តោះ! យើងជូនទៅផ្ទះ។»
តែក្រោយពីជិះម៉ូតូទៅបានប្រមាណជាមួយគីឡូម៉ែត្រ យើងក៏មិនអាចបើកតទៅមុខទៀតបាន ព្រោះភ្លៀងកាន់តែស្រក់មកខ្លាំងឡើងៗរហូតមើលផ្លូវលែងឃើញ។ យើងនាំគ្នាឈប់ម៉ូតូចូលជ្រកភ្លៀងក្រោមសាលាឆទានតាមចិញ្ចើមថ្នល់។ ខ្ញុំរងាញ័រញាក់យ៉ាងខ្លាំង ព្រោះខោអាវសើមជោគដោយសារដើរកាត់ភ្លៀងមុននេះ។ សមុទ្រឆ្លៀតពេលនេះមកសួរខ្ញុំទៀតថា ហេតុអីមិនប្រាប់វាថាគ្មានម៉ូតូជិះទៅផ្ទះ? ហើយម៉េចក៏មិនប្រាប់វាឲ្យជូនទៅ?
«ក៏ព្រោះយើងខ្លាចចិត្តឯង!… ហើយណាមួយឯងមកជាមួយសង្សារទៀត យើងមិនចង់រំខានទេ!!»
«រំខាន??? ឯងនិយាយស្អីហ៎ះទី!!? ឯងមិនយល់ថា យើងជាមិត្តរបស់ឯងទេអេះ??»
«ព្រោះយើងយល់ថាឯងជាមិត្តរបស់យើង ទើបយើងធ្វើយ៉ាងនេះ! ឯងកុំមកធ្វើល្អដាក់យើងបានទេ? ដឹងទេ ឯងធ្វើបែបនេះ ធ្វើឲ្យយើង… … … ណ្ហើយ! កុំខ្វល់អី!!»
«ធ្វើឲ្យឯង… … … យ៉ាងម៉េច? និយាយមកមើល ទី! ឯងចង់និយាយអី? ហេតុអីឯងមិនហ៊ាននិយាយ? ម៉េចក៏ឯងបានត្រឹមតែរត់គេចបែបនេះ? ហើយឯងគិតថាគ្រប់យ៉ាង វានឹងល្អឡើងឬុ? ឯងនេះអាត្មានិយមណាស់! ឯងមិនដែលគិតពីអារម្មណ៍របស់អ្នកដទៃទេ!! តើឯងមានដែលគិតពីអារម្មណ៍របស់យើងខ្លះទេ ទី!?? ឯងធ្លាប់ខ្វល់ពីអារម្មណ៍របស់សមុទ្រខ្លះទេ???»
ខ្ញុំបានតែនៅស្ងៀម មិនដឹងនិងមិនហ៊ាននិយាយអ្វីចេញទៅ។ សមុទ្រស្រវាចាប់ដើមដៃរបស់ខ្ញុំដើម្បីទាញខ្លួនខ្ញុំឲ្យទៅជិតវា៖
«ទី… សម្លឹងមុខសមុទ្រមក ហើយប្រាប់ការពិតដល់សមុទ្រ… ថាទីគិតយ៉ាងណាចំពោះសមុទ្រ?»
«សមុទ្រ…»
ខ្ញុំសម្លឹងមុខសមុទ្រ ដោយខ្សែភ្នែកឈឺចាប់យ៉ាងលើសលប់។ ខ្ញុំទើបតែដឹងការពិតថា ខ្លួនឯងមិនបានគិតជាមួយវាត្រឹមតែជាមិត្តទេ… តែខ្ញុំស្រឡាញ់វាពិតមែន!!! តើខ្ញុំគួរធ្វើយ៉ាងណាល្អ? ខ្ញុំមិនចង់បាត់បង់វាទៅទេ! ប្រសិនបើវាមិនបានគិតដូចអ្វីដែលខ្ញុំកំពុងគិតចំពោះវា តើវានឹងស្អប់ខ្ញុំឬទេ? ហើយខ្ញុំអាចនឹងបាត់បង់វាទៅជារៀងរហូត… តែផ្ទុយមកវិញ បើវាក៏ស្រឡាញ់ខ្ញុំ តើយើងទាំងពីរនាក់នឹងហ៊ានប្រឈមមុខ ចំពោះភាពប្រែប្រួលដែលអ្នកដទៃសម្លឹងមកយើងទេ? សម្តីពេបជ្រាយរបស់មនុស្សក្នុងសង្គម ហើយនឹងភាពស្អប់ខ្ពើមរបស់មិត្តភក្តិ តើពួកយើងព្រមទទួលទេ? កាន់តែគិតខ្ញុំកាន់តែស្មុគស្មាញ តែអ្វីដែលខ្ញុំគិតឃើញ គឺខ្ញុំនឹងមិនធ្វើឲ្យវាខូចចិត្ត ហើយបើយើងស្រឡាញ់គ្នា លទ្ធផលចុងក្រោយដែលយើងនឹងទទួលគឺទុក្ខព្រួយ…
ខ្ញុំត្រូវតែរឹងមាំ! ខ្ញុំនឹងមិនធ្វើជាអ្នកបំផ្លាញអនាគតរបស់វាដោយខ្លួនខ្ញុំនោះទេ… វាល្អជាមួយនឹងខ្ញុំណាស់ ខ្ញុំត្រូវតែតបស្នងឲ្យវាវិញខ្លះ… ខ្ញុំនឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យវា ក្លាយជាសមុទ្រកាលពីមុន។ ខ្ញុំចាប់ផ្តើមជូតទឹកភ្នែក ប្រមូលយកសេចក្តីក្លាហានដែលមានទាំងអស់ និយាយទៅកាន់វា៖
«សមុទ្រ… ឯងនិយាយស្អី? ឯងកំពុងគិតអីហ្នឹង? យើងមិនបានគិតអ្វីជាមួយឯងឡើយ។ ការដែលយើងយំ ក៏ព្រោះថ្ងៃនេះយើងឃើញទន្សាយសទៅជាមួយមនុស្សប្រុសម្នាក់ ជាមួយនរណាក៏មិនដឹង… ទើបយើងក៏តូចចិត្តដែលនាងធ្វើបែបនេះចំពោះគ្នា។ យើងសុំទោសណា ដែលធ្វើឲ្យឯងយល់ខុស!»
សមុទ្រស្រាប់តែប្រែទៅជាស្រឡាំងកាំង… វាលែងដៃចេញពីខ្ញុំ ហើយទម្លាក់ខ្លួនអង្គុយចុះលើសាលា៖
«យើងយល់ហើយ… ចុះហេតុអ្វី ឯងមកធ្វើល្អដាក់យើងទៅវិញ? ឯងមកធ្វើឲ្យយើងគិតធ្វើអី!!? ឯងដឹងទេ… ដឹងទេថាយើង… យើងស្រឡាញ់ឯង! …សមុទ្រស្រឡាញ់ឯងណាទី!!»
ខ្ញុំត្រឡប់ជាភាន់ភាំង… មិនគិតសោះថា សមុទ្រនឹងហ៊ាននិយាយពាក្យនេះចេញមក។ ហេតុអ្វីខ្ញុំបែរជាមកត្រូវសោកស្តាយចំពោះសម្តីរបស់ខ្លួន ដែលនិយាយចេញមកមុននេះទៅវិញ? ខ្ញុំមិនចង់ធ្វើដូច្នោះឡើយ! តើខ្ញុំអាចធ្វើបានឬទេ? ខ្ញុំចង់ប្រាប់គេណាស់… ចង់ប្រាប់ថា យើងក៏ស្រឡាញ់ឯងដែរ សមុទ្រ! ស្រឡាញ់ឯងលើសលប់ទៀតផង។
ខ្ញុំឱនចុះទៅចាប់លើកសមុទ្រឲ្យងើបឡើង… ខ្ញុំឃើញទឹកភ្នែករបស់វាហូរជោគថ្ពាល់ទាំងសងខាង… ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ ហើយក៏ដឹងថាខ្លួនឯងធ្វើខុសខ្លាំងណាស់ដែរ។ ខ្ញុំឈ្ងោកមុខយកមេដៃ ជូតផ្តិតទឹកភ្នែកចេញពីថ្ពាល់របស់សមុទ្រ វាចាប់ផ្តើមងើបមុខមើលខ្ញុំដោយខ្សែភ្នែកចម្លែកហើយក៏យកដៃមកក្រសាវឱបករបស់ខ្ញុំទាញខ្លួនឲ្យចូលទៅជិតវា រួចក៏ចាប់ផ្តើមថើបត្រង់មាត់របស់ខ្ញុំយ៉ាងថ្នមថ្នាក់(+_+)។
ខ្ញុំមិនបានរើបម្រះអ្វីទេ តែត្រឡប់ជាមានអារម្មណ៍ល្អៗ ចំពោះការប្រព្រឹត្តរបស់វា។ គេបន្តថើបមាត់ខ្ញុំដោយបញ្ចូលអណ្តាតមកលិទ្ធជញ្ជក់ប៉ែកខាងក្នុង។ ខ្ញុំមិនធ្លាប់ថើបគ្នាជាមួយអ្នកណាទេពីមុនមក នេះជាលើកដំបូងរបស់ខ្ញុំហើយ។ ចុងអណ្តាតរបស់យើងបានប៉ះពាល់គ្នា ខ្ញុំទទួលអារម្មណ៍ល្អខ្លាំងណាស់ ខ្ញុំចង់ឲ្យវាបន្តថើបខ្ញុំបែបនេះឲ្យបានយូរទៅទៀត។ ខ្ញុំបណ្តោយខ្លួនតាមវាយ៉ាងភ្លើតភ្លើន រហូតមកដឹងខ្លួនឡើងវិញនៅពេលវាយកអណ្តាតចេញទៅ។
«ឯណា ដែលឯងថាមិនបានគិតអ្វីជាមួយយើង? ហេតុអ្វី… ហេតុអ្វី ឯងថើបយើងដូចចង់លេបមនុស្សទាំងរស់អ៊ីចឹង?»
ខ្ញុំមុខក្រហម មិនដឹងជាត្រូវនិយាយ ត្រូវបដិសេធយ៉ាងម៉េច នៅពេលទង្វើដែលខ្ញុំសម្តែងចេញ ទៅត្រូវវាជាន់កែងជាប់យ៉ាងនេះ។ ខ្ញុំដឹងតែម្យ៉ាងថាខ្ញុំមិនចង់បាត់បង់វាទៅ គឺខ្ញុំស្រឡាញ់វាយ៉ាងលើសលប់… លើសលប់ជាងពាក្យថាមិត្ត។ ខ្ញុំមើលមុខវាម្តងទៀត៖
«សមុទ្រ…»
ហើយក៏ឱនមុខចុះយ៉ាងស្ងាត់ស្ងៀម… សមុទ្រយកដៃមកចាប់មុខខ្ញុំឲ្យងើយឡើង៖
«ទី… ឯងដឹងឬទេ? …យើងស្រឡាញ់ឯងខ្លាំងណាស់! ស្រឡាញ់ជាងនរណាៗទាំងអស់… សុំឯងកុំធ្វើឲ្យយើងវេទនាផ្លូវចិត្ត ដូចធ្លាក់នរកទាំងរស់ដូច្នេះណ៎ាទី… ឯងមិនត្រូវធ្វើព្រងើយកន្តើយដាក់យើងទេ… យើងមិនសុំអ្វីច្រើនឡើយ សុំឲ្យតែបាននៅជិតឯង… ឯងចង់ឲ្យយើងធ្វើយ៉ាងម៉េច យើងក៏ព្រមធ្វើគ្រប់យ៉ាង…»
ខ្ញុំសម្លឹងមុខសមុទ្រដោយការយល់ចិត្ត ហើយឱនទៅថើបវាម្តងទៀត។ គ្រានេះអ្នកដែលចាប់ផ្តើមមុនគឺខ្ញុំខ្លួនឯង ហើយវាក៏តបស្នងមកខ្ញុំវិញយ៉ាងពេញចិត្ត។ ខ្ញុំមិនពូកែអាខាងថើបនេះទេ តែគ្រាន់តែចង់ប្រើជំនួសពាក្យថា យើងក៏ស្រឡាញ់ឯងដូចគ្នា…(9_^)។
សមុទ្រញញឹមស្ទើរតែប្រេះថ្ពាល់ ហើយធ្វើភ្នែកយ៉ាងស្រទន់ដាក់ខ្ញុំ៖
«អាខ្មុតឆ្កួត!ឯងញញឹមធ្វើអីហ៎ះ?» ខ្ញុំនិយាយទៅទាំងអៀន ហើយគេចមុខចេញពីវា។
«មនុស្សស្អីមាត់មិនដូចចិត្តអ៊ីចឹង! ប្រាប់ថាមិនស្រឡាញ់គេ តែមកចាប់គេថើបយ៉ាងព្រងើយដូចចង់លេបទាំងរស់! ដឹងទេ ថាអំបាញ់មិញឯងខាំទាំងអណ្តាតយើងទៀតណ៎ា!»
ខ្ញុំកាន់តែមុខក្រហមលែងហ៊ានមើលមុខវា។ មិនធ្លាប់ធ្វើបែបនេះមកពីមុនសោះ ដល់មកសាកធ្វើ ក៏ត្រូវវាចំអកលេងទៀត(D_D)។ ខ្ញុំនិយាយទាំងបែរខ្នងចេញ៖
«អឺ… យើងសុំទោស! លើកក្រោយ យើងឈប់ធ្វើបែបនេះទៀតហើយ។»
«ទី… យើងនិយាយលេងតើ! ឯងក៏ដឹងថាយើងស្រឡាញ់ឯង… នេះឯងនៅមកចង់បំផ្លាញបេះដូងរបស់សង្សារខ្លួនទៀត មែនទេ សម្លាញ់ចិត្ត?»
វាគួរឲ្យខឹងដែរហ្នឹងអាឆ្កួតអើយ! នេះនៅមកនិយាយផ្អែម ធ្វើភ្នែកស្រទន់ដាក់ទៀត!!… ដោយទ្រាំមិនបាននឹងវាញ៉ោះ ខ្ញុំក៏ក្រោកដើរចេញ។
«បានហើយ យើងចង់ត្រឡប់ទៅផ្ទះ! ល្មមនាំគ្នាទៅបានហើយ។»
សមុទ្រដោះអាវចេញ ឈរសម្លឹងមុខខ្ញុំដោយខ្សែភ្នែកចម្លែក។ ខ្ញុំស្រាប់តែចាប់ផ្តើមភ័យ៖
«ឯងប្រុងធ្វើស្អី សមុទ្រ? (o.?) កុំណាវ៉ើយ! តែហ៊ានធ្វើ យើងនឹងដាល់ឯងណ៎ា!»
សមុទ្រ យកដៃមកចាប់ត្រង់កអាវខ្ញុំ ហើយដោះឡេវចេញ៖
«សមុទ្រ… កុំ!… កុំណ៎ា! ឯងប្រុងធ្វើស្អី?» ខ្ញុំចាប់ដៃវាជាប់ មិនឲ្យវាដោះឡេវអាវបន្ត។
«អាទី!! ឯងកើតស្អី? យើងគ្រាន់តែចង់ឲ្យឯងពាក់អាវរបស់យើងតើ អាវរបស់ឯងសើមអស់ហើយ! ពាក់អាវសើមយ៉ាងនេះ តិចពិបាកហើមសួតងាប់!! (G_G)អាសណាស់ឯងនេះ! ចេះគិតឃើញទៅកើត… ហ៎ះ! ហ៎ា! យើងស្គាល់កាលៈទេសៈល្អណាស់ មិនមែនតែផ្តេសតែផ្តាស ដូចឯងគិតនោះទេ!! តែ… ពេលទៅដល់ផ្ទះឯង មិនប្រាកដដែរ!! v(^^)v »
វានិយាយញញឹមញាក់ចិញ្ចើម ធ្វើឲ្យខ្ញុំកាន់តែអៀនខ្មូរមុខលើសដើម៖
«ឆ្កួត! យើងមិនបានគិតស្អីទេ!!» គេជាន់កែងជាប់ហើយ នៅហ៊ានប្រកែកទៀត! ខ្ញុំអ៊ីចឹង!! (>_^)
សមុទ្រដោះអាវចេញ តែវាក៏មានអាវយឺតពណ៌សពាក់ពីក្នុង។
«ឯងនេះក៏ស៊ិចស៊ី មិនធម្មតាដែរណ៎ាទី!»
«ឆ្កួត!! កុំផ្តេសផ្តាសណ៎ា! ជូនយើងដល់ផ្ទះហើយ ត្រឡប់ទៅវិញចុះ!»
ភ្លៀងចាប់ផ្តើមរាំងតិចៗ សមុទ្របាំងឆត្រឡើងទទូរ៖
«ព្រលឹងចិត្តមកនេះ ប្រយ័ត្នសើមទៀតណ៎ា!»
«អាខ្មុតឆ្កួត! ឈប់និយាយផ្តេសផ្តាសណ៎ា!! ^_^;» ខ្ញុំមុខក្រហមម្តងទៀត។
«មិនទាន់ធ្វើអីផង អៀនទៀតហើយ! គួរឲ្យស្រឡាញ់ណាស់!! ~_~»
ខ្ញុំទៅដណ្តើមឆត្រពីវា ហើយដើរនាំមុខទៅរកម៉ូតូ។ សមុទ្រក៏រត់តាមខ្ញុំមក…
សូមរង់ចាំអានវគ្គបន្ត!
ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់(១) ខែ វិច្ឆិកា 7, 2009
Posted by ផ្កាយNovels in ប្រលោមលោក, រឿងហ្គេហ៍.4 comments
វគ្គ១
ក្រោយពីប្រឡងឌីប្លូមជាប់ ប៉ាម៉ាក់ក៏ផ្លាស់ឲ្យខ្ញុំមករៀននៅទីរួមខេត្ត ព្រោះការអប់រំនៅទីនេះមានលក្ខណៈល្អប្រសើរជាងនៅឯស្រុក។ ថ្ងៃនេះ ជាថ្ងៃដំបូងដែលខ្ញុំត្រូវចូលរៀននៅថ្នាក់ទី១០។ ខ្ញុំទទួលអារម្មណ៍ភ័យផងអរផងរកថាមិនត្រូវ ហើយត្រូវក្រោកពីព្រឹកទៀត ដើម្បីមកឈរចាំរកមើលម៉ូតូ ឌុបជិះទៅសាលារៀន។ ថ្ងៃនេះខ្ញុំរំភើបញាប់ញ័រយ៉ាងខ្លាំង ហើយក៏មានអារម្មណ៍ថាឯកាយ៉ាងម៉េចមិនដឹង ព្រោះខ្ញុំគ្មានស្គាល់នរណាម្នាក់សោះនៅទីនេះ។ អ្នកដែលធ្លាប់ឆ្លងកាត់ការសិក្សា ប្រាកដជាយល់ពីអារម្មណ៍របស់ខ្ញុំច្បាស់ណាស់។
មុននឹងខ្ញុំមករៀននៅថ្ងៃនេះ ខ្ញុំក៏បានមកមើលឈ្មោះមើលថ្នាក់ រួចរាល់អស់ហើយដែរតែនៅមិនទាន់មានកន្លែងអង្គុយទេ។ ពេលព្រឹក ខ្ញុំចូលទៅតម្រង់ជួរនិងគោរពទង់ជាតិជាមួយគេឯង រួចរាល់ហើយក៏នាំគ្នាឡើងទៅថ្នាក់រៀន។ ពេលនោះ ខ្ញុំស្រាប់តែទទួលអារម្មណ៍កាន់តែកណ្តោចកណ្តែងខ្លាំងឡើងៗ នៅពេលឃើញអ្នកឯទៀតៗដើរហូរហែជាក្រុមៗ និយាយគ្នាលេងយ៉ាងសប្បាយរីករាយ។ ខុសគេតែម្នាក់ឯង ខ្ញុំបែរជាត្រូវដើរយ៉ាងត្រមង់ត្រមោច និងសោះកក្រោះបែបនេះទៅវិញ T^T ។
ខណៈដែលកំពុងឡើងជណ្តើរសំដៅទៅថ្នាក់រៀន ដើរសុខៗក៏មានគេរត់មកបុកខ្ញុំដួលព្រូស ហើយកាតាបក៏របូតធ្លាក់ចេញពីដៃ។ ខ្ញុំប្រញាប់ងាកមុខមកមើលអ្នកដែលជាដើមហេតុ សង្ឃឹមថានឹងបានទទួលពាក្យសុំទោសពីគេ តែផ្ទុយទៅវិញពាក្យដែលខ្ញុំបានឮ…
«ដើរយ៉ាងម៉េចហ្នឹង!(^O^)!!! មិនមើលគេមើលឯងសោះអ៊ីចឹង ចង់ឈឺខ្លួនហ្អេ៎?»
វាធ្វើឲ្យខ្ញុំខឹងយ៉ាងខ្លាំង។ បើស្ងាត់មាត់មិនអីទេ តែនេះវាចង់បង្ករឿងស្រស់ៗតែម្តង!!
«យើងហ្នឹងដើរមិនមើល? មិនដឹងអាណាទេ ខ្វាក់ភ្នែករត់មកបុកគេទាំងរស់!? ចង់ដឹងដល់ហើយថាឈឺខ្លួនវាយ៉ាងម៉េច! ហ៊ានឬអត់ហ្នឹង? (>.<)!!! »
ខ្ញុំក៏ពូកែរករឿងដូចគ្នានៅពេលខឹង។ វាទ្រាំមិនបានពិតមែន បើខ្ញុំខុសមិនអីទេ តែនេះវាខុសហើយ នៅធ្វើឫកគ្រាន់បើមករករឿងឯងទៀត។ មុននឹងមានទំនាស់ជាមួយគ្នាខ្លាំងជាងនេះ ស្រាប់តែមិត្តភក្តិរបស់វាក៏ចូលមកឃាត់៖
«គ្នាថាកុំមានរឿងល្អជាង! សង្ស័យជាសិស្សទើបតែមកថ្មីហើយ… នុ៎ះ! លោកគ្រូក៏កំពុងសម្លឹងមកខាងនេះដែរ។»
«ផ្ញើទុកសិនចុះអាសាច់កម្ម! >///< »
ខ្ញុំនឹកមួម៉ៅឡើងភ្លាមៗ ទើបតែមកចូលរៀននៅថ្ងៃដំបូងផង គិតថានឹងជួបតែរឿងល្អៗតែនេះមិនទាន់បានធ្វើអីផង ក៏មានគេមកតាមរករឿងទៅហើយ។ TT///TT អារម្មណ៍កំពុងតែស្រងេះស្រងោចស្រាប់ ដល់ពេលមានរឿងដូច្នេះ ខ្ញុំក៏កាន់តែបាក់ទឹកចិត្តថែមមួយកម្រិតទៀត ហើយនឹកចង់ទៅរៀននៅសាលាចាស់វិញ។
ទីបំផុតខ្ញុំក៏បានចូលថ្នាក់រៀន។ ដោយហេតុថា សិស្សភាគច្រើនជាសិស្សចាស់ និងសុទ្ធតែស្គាល់គ្នារួចរាល់អស់ហើយនោះ ទើបគ្មានការណែនាំខ្លួនឲ្យគ្នាស្គាល់។ លុះពេលខ្ញុំចូលទៅដល់ អ្វីៗក៏រៀបរយអស់ហើយដែរ ទើបគ្រូប្រចាំថ្នាក់ហៅខ្ញុំឲ្យចូលទៅជួប។
«ថ្ងៃនេះ ថ្នាក់យើងមានសមាជិកថ្មីម្នាក់ទើបតែផ្លាស់មក… អញ្ជើញចូលមកណែនាំខ្លួនឲ្យមិត្តភក្តិយើងបានស្គាល់ផង!»
«សួស្តីមិត្តភក្តិទាំងអស់គ្នា! Y(^_^’)Y ខ្ញុំឈ្មោះ អារុណ នទី ហៅខ្ញុំថាទីៗក៏បានដែរ។ រីករាយណាស់ ដែលបានមករៀននៅទីនេះជាមួយអ្នកទាំងអស់គ្នា! យ៉ាងណាៗ សូមជួយណែនាំផង។»
បន្ទាប់ពីខ្ញុំណែនាំខ្លួនចប់ ក៏មានមិត្តនារីៗលាន់មាត់ហ៊ោក្រេវឡើង ព្រោះខ្ញុំក៏មានមុខមាត់ស្អាតបាត ស្រស់សង្ហាមិនធម្មតាដែរ ហើយថែមទាំងធ្លាប់ជាកីឡាករបាល់ទាត់ប្រចាំសាលាទៀតផង។
«(@_@)គួរឲ្យស្រឡាញ់ដល់ហើយ!»
«សង្ហាយ៉ាងនេះមានសង្សារហើយឬនៅ? o_O! »
«តើខ្ញុំអាចដាក់ពាក្យសុំជាបេក្ខនារីដំបូងបានទេ? ^v^ »
ពួកគេ ធ្វើឲ្យខ្ញុំអៀនឡើងមុខក្រហមដូចគូទស្វាទៅហើយ។ ទោះបីជាអៀនតែខ្ញុំក៏សប្បាយចិត្តព្រោះវាបានបង្ហាញពីភាពជាមិត្តភក្តិនឹងគ្នា ទើបខ្ញុំក៏តបតាមត្រង់ទៅថា៖
«បាទ! នៅមិនទាន់មានទេ(^_^) ។»
«យើងថា វាជាហ្គេហ៍ច្បាស់ណាស់! មកដល់ពេលនេះហើយ នៅមិនទាន់មានសង្សារទៀត។»
មានសំឡេងមនុស្សម្នាក់លាន់ឡើង។ សំឡេងឮខ្លាំងគួរសមល្មមឲ្យខ្ញុំឮបាន ទើបខ្ញុំងាកទៅមើលតាមប្រភពសំឡេង។ ផ្សែងចេញតាមត្រចៀកខ្ញុំភាយៗតែម្តង ព្រោះវាគឺជាអាម្នាក់ដែលរត់បុកខ្ញុំកាលពីព្រឹកមិញនេះ ~>.,<~។
«សមុទ្រ! យើងថាឯងកុំទៅរករឿងនទីធ្វើអី ព្រោះយ៉ាងណាវាក៏ជាមិត្តរួមថ្នាក់យើងដែរ។»
សំឡេងមិត្តវានិយាយឡើង។ មុននឹងរឿងរ៉ាវអាចនឹងវែងឆ្ងាយជាងនេះ លោកគ្រូក៏មានប្រសាសន៍ឡើង៖
«បានហើយៗ! នាំគ្នាឡូឡាប៉ុណ្ណឹងល្មមគ្រប់គ្រាន់ហើយហ្ន៎?… នទីចូលតុរកកន្លែងអង្គុយ ចុះ។»
ខ្ញុំសម្លឹងរកមើលកន្លែងអង្គុយឡើងយូរ… គ្មានតុណាទំនេរសោះ!! គឺមានសល់តែមួយកន្លែងក្បែរអាសាច់កម្មនោះឯង។
«ធ្វើយ៉ាងម៉េចល្អហ្ន៎…» ខ្ញុំគិតនៅក្នុងចិត្ត។(_ _) តែដោយការដាក់ចិត្តព្រមចុះចាញ់ ខ្ញុំក៏ត្រូវទៅអង្គុយនៅក្បែរអាសមុទ្រអំបិល។ លុះខ្ញុំអង្គុយប៉ាប់ វាក៏និយាយឡើងប៉ឹប៖
«អ៊ួកកកកក…!!! (O.L) គួរឲ្យស្រឡាញ់ចង់ក្អួតតតតតត…!!!»
ថាហើយ វាក៏ងាកមុខទៅទិសផ្សេង។ ខ្ញុំគ្រាំចិត្តខ្លាំងណាស់ តែក៏ទ្រាំអត់ធន់ Y^Y ។
«តើយើងត្រូវស៊ូទ្រាំជាមួយអាឆ្កួតឯង បានយូរប៉ុណ្ណា?» ខ្ញុំគិតនៅក្នុងចិត្ត។
លុះដល់ម៉ោងចេញលេង ក៏មានមិត្តភក្តិជាច្រើននាក់មកសួររាក់ទាក់ខ្ញុំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់! ហើយតាមការសង្កេតមើល មិត្តភក្តិដែលអាចនិយាយចូលគ្នាបានមាន នេត្រ បុត្រ និង ចិត្រដែលសុទ្ធតែមាននិស្ស័យល្អនិងនិយាយឆាប់ចូលគ្នា។ ចំណែកអាម្នាក់ដែលអង្គុយក្បែរខ្ញុំនោះ ធ្វើព្រងើយ វាមិនចាប់អារម្មណ៍នឹងមករាក់ទាក់ខ្ញុំទេ តែខ្ញុំក៏មិនបានគិតអ្វីច្រើនហើយក៏មិនខ្ចីខ្វល់ពីវាដែរ។
ពេលដល់ម៉ោងសម្រាកថ្ងៃត្រង់ ខ្ញុំក៏ប្រមូលសៀវភៅប៊ិចក្នុងថតតុដាក់ចូលក្នុងកាតាប ហើយប្រញាប់ដើរចេញមកបម្រុងទៅរកទិញបាយញ៉ាំ។ តែក៏មិនដឹងថាកន្លែងលក់បាយ និងនំចំណីផ្សេងៗ របស់សាលា ស្ថិតនៅកន្លែងណា? ហើយនឹងទៅរកទិញញ៉ាំជាមួយអ្នកណា? កំពុងតែឈរខ្វាយខ្វល់ នេត្រក៏មកទះស្មាខ្ញុំពីក្រោយ៖
«ទី! ទៅញ៉ាំបាយជាមួយគ្នាណ៎ះ! ឯងទើបតែមកថ្មី ប្រហែលជាមិនដឹងថា គេលក់បាយនៅឯណាទេ។»
«ស្មានថាគ្រាន់បើ…ហ៊ឹះ! \(^O^\) រកតែបាយស៊ីខ្លួនឯងក៏មិនបានផង!!!» អាសមុទ្រសាគរមកដៀមដាមឲ្យខ្ញុំទៀតហើយ!!
« /(>_<)\ »
«សមុទ្រ! យើងថាឯងគួរតែបិទមាត់ខ្លះទៅ!»
នេត្រ និយាយសម្លុតទៅសមុទ្រដើម្បីសម្រួលស្ថានការណ៍ ចំណែកខ្ញុំនៅសម្ងំស្ងៀមមិនមាត់មិនកថាអ្វី។ មិនមែនខ្ញុំខ្លាចទេ តែខ្ញុំមិនចង់ឲ្យមានរឿង ហើយដែលសំខាន់វាជាថ្ងៃដែលខ្ញុំមកចូលរៀនថ្ងៃដំបូងផង។
«អរគុណនេត្រហើយ ខ្ញុំមិនដឹងពិតមែនថាគេលក់បាយនៅឯណា បើគ្មានឯងជួយខ្ញុំពិតជាពិបាកស្លាប់ហើយ!»
«មិនអីទេ យើងជាមិត្តនឹងគ្នាតើ!»
«ស្មានថាជា… (c_C)» អាសមុទ្រកម្ម នៅមិនទាន់ស្ងាត់មាត់ដដែល។
«នែ៎!អា…សា…មុតតតត!!! អាមាត់ស្អុយ!!! ឯងវាកើតថីបានមាត់ចង្រៃឥតឈប់អ៊ីចឹង? យើងឃើញរាល់ដង ឯងមិនសូវមាត់កទេណ៎ះ! ចុះថ្ងៃនេះវាយ៉ាងម៉េចឯង???» ម្តងនេះបុត្រសម្លុតទៅវាម្តង។
«បើឯងមិនចង់ឲ្យយើងទៅជាមួយ យើងទៅម្នាក់ឯងក៏បាន! U__U ទៅសួរមិត្តភក្តិនៅក្បែរៗនេះក៏ដឹងដូចតែគ្នា ថាគេលក់បាយនៅឯណា?»
«ទៅជាមួយគ្នាទៅណ៎ា…ទី! កុំទៅខ្វល់នឹងវាច្រើនពេក សមុទ្រវាមាត់អាក្រក់តែអ៊ីចឹង តែសារជាតិពិតរបស់វាមិនមែនអ៊ីចឹងទេ។»
នេត្រនិយាយពន្យល់ខ្ញុំ រឿងរ៉ាវគ្រប់យ៉ាងក៏ចប់។ ពួកយើងក៏ទៅញ៉ាំបាយជាមួយគ្នាជាក្រុម ដោយភាគច្រើនបុត្រជាអ្នកនាំនិយាយ ព្រោះវាពូកែនិយាយហើយថែមទាំងកំប្លុកកំប្លែងទៀត។ ដោយសារវាទើបខ្ញុំអាចរំសាយអារម្មណ៍តប់ប្រមល់នឹងរឿងអាសមុទ្របានខ្លះ។
ពេលស្រស់ស្រូបបាយថ្ងៃត្រង់ហើយ យើងក៏នាំគ្នាត្រឡប់មកថ្នាក់រៀនវិញ។ តាមផ្លូវដើរមកថ្នាក់ ក៏មានសិស្សនារីម្នាក់រត់មករកខ្ញុំ។ បើតាមពិនិត្យមើលរូបរាងកម្ពស់កម្ពរ នាងប្រហែលជារៀននៅថ្នាក់ក្រោមខ្ញុំ។
«បង! បងឈ្មោះអី? មិនដែលឃើញបងពីមុនមកសោះ! គឺមិត្តរបស់ខ្ញុំប្រើមកឲ្យសុំលេខទូរស័ព្ទរបស់បង តើបងប្រើលេខប៉ុន្មានដែរ?»
«អូហូ…នទី! ឯងគ្រាន់តែមករៀនថ្ងៃដំបូងសោះ ក៏មានស្រីៗលង់ស្នេហ៍ដល់ថ្នាក់នេះទៅហើយ(G_^) គ្នាច្រណែនដល់ហើយវ៉ើយ!»
បុត្រលាន់មាត់ឧទានឡើង។ ខ្ញុំធ្វើអេះអុញចង់ស្ទាក់ស្ទើរបន្តិចអីបន្តិច ចិត្រក៏លូកមាត់និយាយ៖
«ទី! ម៉េចមិនឲ្យលេខទៅនាងទៅ នៅញេមញ៉ុមដល់ណាទៀត?»
ខ្ញុំក៏ប្រាប់លេខទូរស័ព្ទទៅនាង ហើយក៏នាំគ្នាដើរចេញមក។ ចំណែកអាមហាសមុទ្រនោះមិនបាននៅរង់ចាំពួកយើងទេ វាដើរនាំមុខទៅមុនធ្វើដូចជាមិនចាប់អារម្មណ៍នឹងអ្នកណាសោះ។
លុះពេលល្ងាចចេញពីរៀន ខ្ញុំក៏មកឈរចាំម៉ូតូឌុបនៅមុខសាលា។ អង្គុយចាំបានបន្តិច ខ្ញុំក៏ឃើញសមុទ្រដើរមកជាមួយនារីម្នាក់ មុខមាត់ស្អាតបាតគ្រាន់បើ។
«បងសមុទ្រ! យើងនាំគ្នាទៅញ៉ាំការ៉េមសិនណ៎ា ចាំត្រឡប់ទៅផ្ទះ។ ព្រិលនៅមិនទាន់ចង់ទៅផ្ទះពេលនេះទេ។»
«តាមចិត្ត…»
និយាយគ្នារួច អ្នកទាំងពីរក៏នាំគ្នាមកអង្គុយលើកៅអីថ្មក្បែរខ្ញុំ។ អង្គុយរង់ចាំម៉ូតូឌុបទម្រាំមានបើកឆ្លងកាត់ទីនេះក៏យូរគួរសម ព្រោះសាលានៅឆ្ងាយពីទីប្រជុំជនបន្តិច ហើយក្នុងខេត្តនេះក៏មិនសូវមានអ្នករត់ម៉ូតូឌុបច្រើនដូចនៅភ្នំពេញដែរ។ មួយសន្ទុះក្រោយមក ក៏មានសិស្សនារីពីរនាក់ដើរសំដៅមករកខ្ញុំ។
«អេ៎…បងទី! បងអង្គុយចាំម៉ូតូត្រឡប់ទៅផ្ទះឬ? ខ្ញុំឈ្មោះទន្សាយស ឯនេះមិត្តខ្ញុំឈ្មោះកុលាប។»
ខ្ញុំធ្វើមុខឆ្ងល់(?.,?) ស្គាល់ឈ្មោះខ្ញុំពីអង្កាល់ហ្ន៎?
«អឺ…គឺអ្នកដែលបងឲ្យលេខទូរស័ព្ទ កាលពីថ្ងៃមិញនោះអី! បងភ្លេចហើយហ៎… ឬមួយមកពីខ្ញុំមិនសំខាន់?»
«ទេ! ទេ! មិនមែនអ៊ីចឹងទេ តែបងនឹកខ្លាចថាមិនមែន…» ខ្ញុំប្រញាប់ដោះសារ។
«ពួកខ្ញុំសុំអង្គុយក្បែរផងបានទេ?(@_@)»
«តាមសប្បាយ! (^O^) »
ក្រោយមកខ្ញុំក៏ដឹងថា ទន្សាយសគឺជាសិស្សប្អូនរបស់ខ្ញុំ រៀននៅថ្នាក់ទី៩។ ផ្ទះរបស់នាងនៅក្នុងទីរួមខេត្តនេះតែម្តង ថ្ងៃខ្លះម្តាយនាងជូនមករៀន ឯថ្ងៃខ្លះក៏ជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញ។ នាងគឺជាសិស្សម្នាក់ដែលយកចិត្តទុកដាក់រៀនសូត្រ ហើយរូបរាងក៏ស្រស់ស្អាតគួរឲ្យស្រឡាញ់ទៀត។
ខណៈដែលខ្ញុំកំពុងនិយាយគ្នាជាមួយអូនទន្សាយ
ខ្ញុំសង្កេតឃើញសមុទ្រចូលចិត្តលួចងាកមកមើលខ្ញុំ៣,៤ដងដែរ តែមិនព្រមនិយាយសួរនាំអ្វីសោះ ខ្ញុំក៏ធ្វើជាមើលមិនឃើញ មិនចាប់អារម្មណ៍ដូចគ្នា ដល់ពេលមានម៉ូតូឌុបមក ខ្ញុំក៏ជិះត្រឡប់មកផ្ទះជួល។
*-*-*-*-*-*
ថ្ងៃបន្តបន្ទាប់មក អ្វីៗក៏ល្អឡើងជារឿយៗ… ខ្ញុំមានមិត្តភក្តិជជែកគ្នា ហើយចេះតែស្និទ្ធស្នាលនឹងគ្នាជាលំដាប់។ ភាពឯកោកណ្តោចកណ្តែង ក៏ប្រែក្លាយជាភាពសប្បាយរីករាយ។
«ហ៊ើយ! ទី… ថ្ងៃនេះឯងត្រូវមកលេងបាល់ជាមួយពួកយើងសិនវ៉ើយ!» បុត្របបួលខ្ញុំ។
«ពួកយើង បានបបួលមិត្តភក្តិថ្នាក់ផ្សេងទៀត មកលេងភ្នាល់បាល់ជាមួយគ្នាម្នាក់ប្រាំរយ។» ចិត្រពន្យល់បន្ថែម។
ដូចដឹងឮគ្រប់គ្នាអ៊ីចឹង ប្រុសៗជាមួយការលេងបាល់ដាក់លុយ គឺក្លាយជារឿងធម្មតាទៅហើយ ពិសេសពួកប្រុសៗក្នុងវ័យរៀនដូចជាពួកខ្ញុំនេះ។ ដោយមិត្តភក្តិខ្ញុំបបួល ហើយខ្ញុំក៏គ្មានធុរៈអ្វីទៀតខ្ញុំក៏ចូលរួមលេងជាមួយពួកគេ។ តែ…
«មិនដឹងជាលេងកើតឬអត់ហ្នឹង? ឯងទៅបបួលវាឲ្យមកចូលក្រុមជាមួយ ប្រយ័ត្នចាញ់វ៉ើយ!» គ្មាននរណាផ្សេងក្រៅពីអាសមុទ្រខ្សាច់នោះទេ។ (>).(<)!!!
«អឺ! គ្នាក៏មិនបានអួតថាលេងពូកែស្អីដែរ គ្រាន់តែកាលរៀននៅសាលាចាស់ ធ្លាប់ជាតំណាងក្រុមរបស់សាលា ដូច្នេះប្រហែលជាអាចជួយលេងបានខ្លះៗ!»
«បានហើយទី កុំទៅគិតអីច្រើន! សមុទ្រគេនិយាយតែអ៊ីចឹងឯង កុំទៅចាប់អារម្មណ៍អីនឹងវា នាំគ្នាលេងឲ្យតែសប្បាយៗទៅ!» នេត្រជួយសម្របសម្រួល។
ដំបូងក៏គិតថាលេងត្រឹមសប្បាយៗ តែសប្បាយៗឯណាបាន បើដណ្តើមបាល់គ្នាអាក្រក់អាក្រីបែបនេះ? ម្នាក់ៗប្រឹងយកចាញ់យកឈ្នះស្ទើរស្លាប់រស់រៀងៗខ្លួន ព្រោះលេងបែបគ្មានអាប៊ីតជាអាជ្ញា កណ្តាល។ ខ្ញុំលេងជាស្លាបស្តាំ ចំណែកសមុទ្រលេងជាខ្សែប្រយុទ្ធ។ ក្នុងរយៈពេល១១០នាទីដំបូង ក្រុមរបស់យើងនាំមុខ១-០។ ក្រោយពីក្រុមរបស់យើងទាត់បាល់បញ្ចូលទីបានមួយគ្រាប់ដូច្នេះ ក្រុមដែលជាគូប្រកួតម្ខាងទៀត ក៏កាន់តែបង្កើនការប្រុងប្រយ័ត្នទ្វេឡើង ហើយប្រឹងលេងយកតែមែនទែន។ នៅពេលដែលខ្ញុំកំពុងបណ្តើរបាល់បម្រុងបញ្ជូនទៅឲ្យសមុទ្រ ស្រាប់តែត្រូវក្រុមផ្សេងទៀតមកស្ទាក់យកពីក្រោយ ហើយថែមទាំងបានកាប់ខ្ញុំមួយខ្មងយ៉ាងខ្លាំង រហូតធ្វើឲ្យខ្ញុំដួលខ្ពោកទៅដី។
នេត្ររត់មកមើលខ្ញុំមុនគេ៖
«កើតអីឬអត់ទី? មើលត្រូវកន្លែងណា?»
ពេលនេត្រលាត់ស្រោមជើងមើល ក៏ឃើញស្នាមក្រហមជាំនៅត្រង់កជើងរបស់ខ្ញុំ ព្រមទាំងមានហូរឈាមរឹមៗចេញមកទៀត។ ខ្ញុំព្យាយាមងើបក្រោកឈរតែងើបមិនរួចសោះ ព្រោះស្នាមរបួសត្រង់កជើងនោះឈឺខ្លាំងមែនទែន។ ខ្ញុំឮសំឡេងសមុទ្រទៅរករឿងអ្នកដែលមកស្ទាក់កាប់ខ្មងខ្ញុំ។
«ឯងធ្វើស្អីហ្អ៎ា!! លេងបាល់ឬលេងមនុស្សឲ្យប្រាកដហ្នឹង?!!»
សមុទ្រដើរទៅច្រានម្នាក់នោះ មើលទៅដូចជាចង់រករឿងឈ្លោះគ្នា រហូតមានមិត្តភក្តិទៅចាប់ឃាត់គេចេញមក។
«គ្នាថាកុំឲ្យមានរឿងអីល្អជាង!»
អាម្នាក់ដែលធ្វើឲ្យខ្ញុំមានរបួសនោះ ក៏ដើរចូលមកសុំទោសខ្ញុំ៖
«សុំទោសណាទី! ខ្ញុំគ្មានចេតនាទេ…»
«អឺ… មិនអីទេ!» មាត់និយាយថាមិនអី តែកជើងកំពុងចាប់ឈឺខ្ទោកៗ មិនដូចមាត់ដែលនិយាយឡើយ។
«ហើយនឹងត្រឡប់ទៅផ្ទះយ៉ាងម៉េចទៅហ៎ះ?» នេត្រនិយាយឡើង។
«មិនអីទេ គ្នាត្រឡប់ទៅផ្ទះវិញបាន។»
ខ្ញុំអូសជើងដើរប៉ាំងខ្ញើចៗ ដោយស្មាម្ខាងស្ពាយកាតាបផង។ ខ្ញុំទទួលស្គាល់ថា ជើងនេះឈឺពិតមែន ឈឺចាប់ខ្ទោកៗឥតស្រាកសោះ។ ចំណែកសមុទ្រ ខ្ញុំមិនឃើញនៅទីនោះទៀតទេ មិនដឹងថាគេបាត់ទៅណា។
«បាត់ក្បាលអាខ្មុតទៅណាហើយ?» បុត្រនិយាយឡើង។
«ប្រហែលជាវាប្រញាប់ទៅទទួលអូនព្រិលសរបស់វាហើយ!» ចិត្រជួយបន្ថែម។
«អាខ្មោចនេះ! វាមិនដែលចេះចាប់អារម្មណ៍ ពីមិត្តភក្តិអីបន្តិចសោះ!!» នេត្រនិយាយធ្វើមុខ ស្អុយ។
«មិនអីទេ! ខ្ញុំមិនបានកើតអីខ្លាំងឯណា?!!»
ខណៈដែលពួកយើងកំពុងដើរត្រឡប់ទៅវិញ ក៏ឃើញសមុទ្ររត់ត្រហេបត្រហបចូលមក។
«អេ៎… អាអត់ប្រមាត់ ឯងទើបតែមកពីណា?»
សមុទ្រមិនតបតថាអ្វីជាមួយមិត្ត គេងាកមុខមករកខ្ញុំ៖
«យកទៅស្អំទៅ ដើម្បីកុំឲ្យហើមខ្លាំងពេក!»
គេហុចថង់មួយមកឲ្យខ្ញុំ គឺជាថង់ទឹកកក។ សមុទ្រប្រហែលជាប្រញាប់រត់ទៅទិញមកឲ្យខ្ញុំ ព្រោះតូបលក់នៅខាងមុខសាលា។ ខ្ញុំទទួលយកមកស្អំ ក្នុងចិត្តក៏នឹកប្លែកតែក៏សប្បាយចិត្ត ព្រោះគេចេះបារម្ភពីខ្ញុំ ទោះបីជាវាមាត់មិនសូវល្អក៏ដោយ។ ស្អំរួចគេក៏យកកាតាបខ្ញុំទៅស្ពាយ ហើយចាប់គ្រាខ្ញុំឡើង៖
«តោះ! ទៅផ្ទះ។»
ថ្ងៃខ្លះសមុទ្រជិះម៉ូតូមករៀន។ តាមទំនងថ្ងៃនេះ គេប្រហែលជាមានបំណង ចង់ជូនខ្ញុំទៅផ្ទះ។
«ចុះថ្ងៃនេះ ឯងមិនជូនព្រិលសទៅផ្ទះទេអី?» ចិត្រសួរគេធ្វើមុខឆ្ងល់។
«យើងបានហៅម៉ូតូឌុប ឲ្យជូននាងទៅផ្ទះរួចរាល់ហើយ!»
តបនឹងចិត្ររួច វាក៏ងាកមកគំហកដាក់ខ្ញុំ៖
«ទៅផ្ទះឬមិនទៅ!!? (>w<)!!!»
ខ្ញុំក៏តបទៅវាវិញ បែបមិនពេញចិត្ត៖
«ជិះម៉ូតូឌុបទៅក៏បានដែរ! (_ _) »
វាមិនបាននិយាយតបតមកខ្ញុំវិញថាម៉េចទេ តែវាក៏ដណ្តើមកាតាបពីខ្ញុំយកទៅស្ពាយវិញហើយចូលមកកៀកស្មាខ្ញុំគ្រាអូសដើរ។
«គ្នាឈឺណាស់វ៉ើយ! T^T»
«បើឈឺ កុំរឿងច្រើនទៅបានហើយ!! / />.</ /»
ខ្ញុំក៏ត្រូវបង្ខំចិត្តទៅជាមួយវា តែនៅក្នុងជម្រៅចិត្តរបស់ខ្ញុំក៏នឹកអរគុណវាដូចគ្នា ទោះបីជាវាមាត់អាក្រក់ តែវាក៏មានចំណុចល្អខ្លះៗដែរ។ ធាតុពិតនោះ សមុទ្រក៏មានរូបរាងស្រស់សង្ហា មុខមាត់សស្អាតសមទាំងព្រម ឥតមានខ្វះចន្លោះត្រង់ណាទេ។ មានស្រីៗនិងសិស្សប្អូនៗនៅថ្នាក់ក្រោមយ៉ាងច្រើនមកតាមស្រឡាញ់ តែវាមិនសូវចាប់អារម្មណ៍ធ្វើព្រងើយៗ ហើយដែលឃើញមានទាក់ទងគ្នារាល់ថ្ងៃនេះ ក៏មានតែព្រិលសម្នាក់ប៉ុណ្ណោះ។
តាមផ្លូវដែលសមុទ្រជូនខ្ញុំមកផ្ទះ ខ្ញុំក៏នឹកប្លែកក្នុងចិត្តដូចគ្នា វាមិនបានសួរខ្ញុំមួយម៉ាត់សោះថាខ្ញុំជួលផ្ទះនៅម្តុំណា តែវាក៏ជូនខ្ញុំរហូតមកដល់មុខផ្ទះ ទើបខ្ញុំសួរវាទាំងឆ្ងល់៖
«ម៉េចក៏ដឹងថាខ្ញុំស្នាក់នៅទីនេះ?»
«យើងរស់នៅទីនេះតាំងពីកើតពោះម៉ែម្ល៉េះ ផ្ទះជួលប៉ុណ្ណឹង រឿងអីរកមិនឃើញ!!»
ខ្ញុំខ្ជិលសួរដេញដោលរកឫសគល់អីច្រើន ក៏និយាយអរគុណវាហើយចុះពីលើម៉ូតូ ខំដើរតតេះតតះចូលផ្ទះ។
«ម៉ោះ! យើងជួយ។»
«មិនបាច់ទេ យើងជួយខ្លួនឯងបាន! ម្យ៉ាងឯងមកក្រៀកឱបស្មាយើងយ៉ាងនេះ អ្នកផ្សេងគេអាចនឹងយល់ច្រឡំ!»
តែនិស្ស័យរបស់វា គឺមិនចាប់អារម្មណ៍នឹងអ្នកណាស្រាប់ហើយ កាន់តែហាមកាន់តែផ្គើន។ ពេលចតម៉ូតូទុកស្រួលបួលហើយ វាក៏រត់មកជួយគ្រាខ្ញុំឡើងលើផ្ទះ។ បន្ទប់ដែលខ្ញុំជួលនៅ ស្ថិតនៅជាន់ទី២។ ពេលចូលមកដល់ខាងក្នុង ខ្ញុំក៏ដើរតេះតះទៅចាក់ទឹកមកផឹក ហើយអូសជើងរំកិលខ្លួនមកអង្គុយនៅលើគ្រែទាំងពិបាក ព្រោះជើងនៅឈឺចាប់ខ្ទោកៗ។ ខ្ញុំលាត់ជើងខោមើលក៏ឃើញកជើងចាប់ផ្តើមឡើងហើមធំជាងមុន តែអាចកម្រើកបានបន្តិចបន្តួចប្រហែលជាមិនអីទេ។
«សមុទ្រ… អរគុណខ្លាំងណាស់ណ៎ា! ឯងអាចត្រឡប់ទៅផ្ទះបានហើយ។!»
«ចុះឯងនឹងទៅរកបាយញ៉ាំយ៉ាងម៉េចទៅ?»
«ប្រហែលជាត្រូវញ៉ាំមីសិនហើយ… ឯងមិនចាំបាច់បារម្ភទេ ខ្ញុំនៅម្នាក់ឯងបាន!»
ខ្ញុំនិយាយបណ្តើរក៏ដើរទៅចង្រ្កានបណ្តើរ ដើម្បីទៅដាក់ដាំទឹកទុកស្រុសមី។ តែហេតុការណ៍ដែលមិនបានគិតទុកក៏កើតឡើង… ខ្ញុំដើរទៅទាក់ខ្សែភ្លើង ហើយ… ហើយជ្រុលជំហរដួល។ ខណៈដែលខ្ញុំកំពុងដួល សមុទ្រក៏ស្ទុះចូលមកជួយទប់តែដោយមាឌខ្ញុំក៏ធំគ្រាន់បើ យើងក៏ដួលទៅលើព្រំទាំងពីរនាក់ ដោយខ្លួនរបស់ខ្ញុំសង្កត់លើសមុទ្រ ហើយគេក៏ឱបចង្កេះខ្ញុំជាប់។ ចំណែកមុខរបស់យើងទាំងពីរក៏ស្ទើរតែប៉ះគ្នាទៅហើយ គឺខ្វះតែប៉ុនសរសៃអំបោះប៉ុណ្ណោះក៏ប៉ះស្រេច។ យើងប្រែជាភ្លឹកភាំងនៅស្ងាត់ស្ងៀមទាំងពីរនាក់អស់មួយសន្ទុះ។ លុះពេលតាំងសតិបានឡើងវិញហើយ…
«សា…មុតតត!!! លែងយើង ឯងមកឱបចង្កេះហើយធ្វើអី!!? (6_^)!»
វាក៏ប្រញាប់លែងខ្ញុំ ហើយងាកមុខគេចចេញ គឺវានៅស្ងាត់ៗបាត់មាត់បាត់ក ខ្ញុំក៏សួរវាថាកើតអីឬអត់ព្រោះស្មានថាវាដួលប៉ះអីឈឺ តែវាក៏មិនបាននិយាយថាអ្វី។ លុះមួយសន្ទុះក្រោយមកទើបវានិយាយឡើង៖
«ឯងចាំយើងនៅទីនេះហើយ បន្តិចទៀតយើងនឹងមក…»
ហើយវាក៏ចេញទៅ ខ្ញុំក៏មិនបានចាប់អារម្មណ៍អ្វី គិតថាវាត្រឡប់ទៅផ្ទះវិញហើយ ទើបក្រោកទៅដាំទឹក។ ប្រមាណជា៣០នាទីក្រោយមក ក៏មានមនុស្សមកគោះទ្វារ គឺសមុទ្រ។ វាទៅទិញបាយប្រអប់មកចំនួន២ប្រអប់ និងថែមទាំងទិញប្រេងកូឡាមកផង។
«ហ៊ើយ! …សមុទ្រ!! ម៉េចក៏ឯងមិនទាន់ទៅផ្ទះអ៊ីចឹង យប់ហើយណ៎ា!??»
«កុំរឿងច្រើនពេក ទិញមកហើយក៏ស៊ីទៅ! មើល៍… ហុចជើងមកនេះ!!»
ខ្ញុំមិនចង់ជឿសោះ! វាចាប់កជើងខ្ញុំយកទៅមើល ហើយដោះស្រោមជើងចេញថ្នមៗ រួចក៏យកប្រេងកូឡាមកលាបឲ្យត្រង់កន្លែងហើម។ លាបរួចវាក៏យកប្រអប់បាយមកបើក ខ្ញុំក៏ដណ្តើមវាមកបើកដោយខ្លួនឯង៖
«ឲ្យមកនេះ! បើកញ៉ាំដោយខ្លួនឯងក៏បាន យើងមិនទាន់ខ្វិនទេវ៉ើយ! O_<»
«អឺ… អាពូកែ! (^/\^) ឲ្យតែពូកែបែបនេះរហូតទៅ!!»
បន្ទាប់មកយើងក៏ញ៉ាំបាយជាមួយគ្នា។ ពេលនោះខ្ញុំទទួលអារម្មណ៍ថា អរគុណចំពោះសមុទ្រខ្លាំងណាស់។ បើគ្មានវាជួយខ្ញុំពិតជាលំបាក ម្យ៉ាងជើងក៏ឈឺខ្លាំងទៀត នៅម្នាក់ឯងមិនដឹងថាគួរធ្វើយ៉ាងណាឡើយ។ ពេលញ៉ាំបាយរួចស្រេចបាច់ហើយ ខ្ញុំក៏ប្រាប់ទៅវាថា៖
«ឯងគួរតែត្រឡប់ទៅផ្ទះហើយណ៎ា! នៅយប់ជាងនេះទៀតមិនបានទេ ព្រោះតាមផ្លូវគ្រោះថ្នាក់ខ្លាំងណាស់… ប៉ាម៉ាក់ឯងពិតជាបារម្ភស្លាប់ហើយ!»
«ចេះនិយាយផ្អែមដែរតើ! ឯងបារម្ភពីយើងមែនទេ នទី!??» លើកទី១ហើយ ដែលវាហៅឈ្មោះខ្ញុំ ^^ ។
«ឆ្កួត! >O<!!! យើងមិនបានគិតអីផ្តេសផ្តាសទេ កុំឆ្កួត!»
«អូហូ… គេខំមានចិត្តមកជួយយកអាសាហើយ នៅសម្តីអាក្រក់ដាក់ទៀត! ឬមួយឯងអៀន? ^ / / / ^»
«អៀនឆ្កួតឡប់អី!!? យើងប្រុសពេញតួណាវ៉ើយ! អាខ្មុតតតត… អាវិកលចរិត!!! >///<!!!»
«មិនអៀនយ៉ាងម៉េច បើមុខក្រហមយ៉ាងនេះ!!? ហ៎ាស..ហ៎ាស..ហ៎ា…»
សមុទ្រសើចយ៉ាងសប្បាយរីករាយ។ លើកដំបូងរបស់ខ្ញុំហើយ ដែលឃើញវាចេះញញឹមចេះសើចយ៉ាងនេះ។ ចំណែកខ្ញុំពេលនោះ ញញឹមក៏លែងសមដែរ… អៀន…ហិហិហិ (^_^); ។ បន្តិចក្រោយមក វាក៏ងាកមកសួរខ្ញុំ៖
«ចុះព្រឹកស្អែក ឯងទៅរៀនយ៉ាងម៉េចទៅ?»
«មានអីពិបាក! គឺហៅម៉ូតូឌុបជិះទៅដូចរាល់ថ្ងៃនោះអី។ គ្រាន់តែប៉ុណ្ណេះគ្នាមិនទាន់ពិកាទេ!»
«អឺៗ… ឯងវាពូកែស្រាប់ហើយ! តែអ៊ីចែសចុះ ព្រឹកស្អែកចាំយើងមកទទួល។»
វានិយាយធ្វើភ្នែកស្រទន់ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ប្លែកខុសពីធម្មតា តែខ្ញុំក៏មិនបានជឿវាដែរ គិតថាវាគ្រាន់តែនិយាយលេងសើចជាមួយខ្ញុំប៉ុណ្ណោះ។ ក្រោយពីនោះ វាក៏ចុះទៅជាន់ក្រោម ហើយជិះម៉ូតូត្រឡប់ទៅផ្ទះ…
សូមរង់ចាំអានវគ្គបន្ត!










