jump to navigation

Home stay and Organic farm (camp) ខែ កក្កដា 27, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងផ្សេងៗ, ដំណឹងពីសបប.ឡាវ, ពីនេះពីនោះ.
add a comment

​នេះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​បង​ប្អូន​វ៉ើត​ប្រែស​​មួយ​រយៈ​ហើយ! នៅ​ថ្ងៃ​ទី​៣០កក្កដា​នេះ​ ខ្ញុំ​នឹង​ត្រូវ​ចុះ​ទៅ​ធ្វើ​ការ​នៅ​តាម​ខេត្ត​រយៈ​ពេល​១៣​ថ្ងៃ។ ១៣ថ្ងៃយូរ​ណាស់មែន​ទេ? គឺជិត​​កន្លះ​ខែ​បាត់​ទៅ​ហើយ! រយៈ​ពេល​នេះ​ខ្ញុំ​​ត្រូវ​ផ្អាក​ទម្លាប់​បែប​សត្វ​ទីទុយ​របស់​ខ្ញុំ​សិន :P  ហើយ​ងាក​មក​ធ្វើ​ការងារ​ពេល​ថ្ងៃ​ និង​​ត្រូវ​ដក​ខ្លួន​ចេញ​​ពី​អ៊ីន​ធើណេត​មួយ​រយៈ ព្រោះ​បើ​តាម​សភាព​ការណ៍​នៅ​ទីនោះ​គ្មាន​បណ្តាញ​អ៊ីនធើណេត​ទេ។

​កន្លែង​ដែលខ្ញុំ​ត្រូវ​ចុះ​ទៅ​ធ្វើ​ការ​នោះ គឺ​ជា​ជន​បទ​ដាច់​ស្រយាល ដែល​មាន​តែ​ភ្នំ​និង​អ័ព្ទ​ហ៊ុំ​ព័ទ្ធ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​ការ​ហើយ​៩ថ្ងៃ, ក្រុម​ការងារ​យើង​នឹងបន្ត​ទៅ​បោះ​ជំរំ​នៅ​វ៉ាំងវៀង(Vang Vieng)​ ចំនួន​៤ថ្ងៃ។ នៅ​ទីនោះខ្ញុំ​នឹងមាន​អ៊ីនធើណេត​ប្រើ ព្រោះ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ភ្ញៀវ​បរទេស​ក្នុង​ប្រទេស​លាវ។

យ៉ាង​ណា​ៗ​សូម​ជួយ​មើល​ផ្ទះ​ឲ្យ​ផង​ណ៎ា ពេល​ត្រឡប់​មក​វិញ​នឹង​មាន​របស់​មក​ផ្ញើ​! ^^ ខាង​ក្រោម​នេះ​ គឺ​ជា​កាល​វិភាគ​ត្រួសៗ​ស្តី​ពី​ការ​ងារ​ និង​ការ​បោះជំរំ​របស់​ពួក​យើង។​

7/29(Wed)

Departure from Incheon(Korea) arrive to Vientian(Laos)

*កាល​វិភាគ​សម្រាប់​ថ្ងៃ​ចេញ​ដំណើរ 7/30(Thu)

6h: 00 Getting up/light exercise

7h: 00 Orientation

9h: 00 Meet with GHV

10h-12h Move to village (visit Youth center, Xambon school)

13h: 00 Lunch

14h-16h Look around the village & Arrange items

17h: 00 Take a shower & Break

18h: 00 Dinner

19h-21h Prepare for activity

22h: 00 Meeting

11h: 00 Sleep

*កាល​វិភាគ​សម្រាប់​ការងារ 7/31(Fri)-8/7(Fri)

6h: 00 Getting up/light exercise

7h: 00 Breakfast

8h: 00 Prepare needed things

9h-11h Construction work

12h: 00 Lunch

13h: 00 Prepare needed things

14h-16h Educational support & Construction work

17h: 00 Take a shower & Break

18h: 00 Dinner

19h-20h With Lao family & Evening program

21h: 00 Talking together “How about today’s schedule?”

22h: 00 Sleep

*នៅ​ថ្ងៃ​ធ្វើការ​ចុង​ក្រោយ​ជា​ថ្ងៃ​ពិសេស​ មាន​រៀប​ចំ​បុណ្យ​ភូមិនិង​សម្ផោធន៍​សមិទ្ធិផល ​ដែលបាន​កសាង។ (Village festival & Bassi)

*កាល​វិភាគ​សម្រាប់ការបោះជំរំ(Camp in Vang Vieng) 8/8(Sat)-8/11(Tues)

7h: 00 Getting up/light exercise

8h: 00 Breakfast

9h-17h Vang Vieng tour, Look around Organic farm & Youth center in Vang Vieng

18h: 00 Dinner

19h-21h Write about impressions of camp & Talk together “how about this camp?”

22h: 00 Sleep

»»» អាន​អត្ថបទទាក់​ទង៖ ជាប់ដៃ-ដៃ​ល្អ

១០ភាសា៖ រីក​រាយ​ថ្ងៃកំណើត!​^^ ខែ កក្កដា 25, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ពីនេះពីនោះ, មិត្ត​គឺ​ខ្ញុំ.
3 comments

คลิกที่รูป เพื่อเอาโค้ดรูปนี้ไปแปะ

 

Cambodian(Khmer): រីករាយ​ថ្ងៃ​កំណើត (reakreay thngay komnert)

Thai: สุขสันต์วันเกิด (sook sun wan gerd)

LAO: souksaan van kheud

BURMESE: mwe nay mingalar pa

VIETNAMESE: chúc mừng sinh nhật (chuc mung sinh nhat)

Indonesian: Selamat ulang tahun

Malay: Selamat hari jadi / Selamat hari lahir

Korean: 생일축하합니다 (saengil chukha hamnida)

Japanese: お誕生日おめでとうございます (otanjōbi omedetō gozaimasu)

 

I know that it’s an important day of yours,

and I wouldn’t come and spoil it however much.

Just that there will be a flower,

together with a message sent to you.

You might keep it or throw it away after receiving it.

But it’s ok since I just want to let you know.

Happy Birthday, Happy Birthday.

Even though I couldn’t meet you earlier, I just want to send you this song.

Happy Birthday, Happy Birthday.

Even though I have to be alone by myself, but will still celebrate it for you.

Unaware of your happiness and strength comes with someone else

but I also don’t feel like acknowledging that.

Rather than ask for you happiness,

rather I keep on looking at you, and I’m contented with that.

You may or may not pay attention to me,

but it’s ok, I just you to hear this.

Happy Birthday, Happy Birthday.

Even though I couldn’t meet you earlier, I just want to send you this song.

Happy Birthday, Happy Birthday.

Seeing that you are happy… only that… my heart is also happy.

តើខ្ញុំមានអារម្មណ៍យ៉ាងណា ចំពោះមិត្តប្រុសម្នាក់នេះ? ខែ ឧសភា 13, 2009

Posted by ផ្កាយ​Novels in ទស្សនៈសង្គម, ពីនេះពីនោះ, មិត្ត​គឺ​ខ្ញុំ, រយពាន់យោបល់.
6 comments

រឿង​រ៉ាវ​ខាង​ក្រោម​នេះ​ គឺ​ជា​រឿង​ពិត​របស់​ប្រិយ​មិត្ត​ម្នាក់។ ដោយ​គេ​បាន​អាន​អត្ថបទ​ «តើ​មិត្ត​របស់​ខ្ញុំ​ គឺ​ជាហ្គេហ៍​មែន​ទេ?» គេ​ក៏​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​ប្រាប់​ថា​មិត្ត​របស់​ខ្ញុំម្នាក់​នោះ​គឺ​ដូច​ជា​រូប​គេ​អ៊ីចឹង​ ដូច្នេះ​ហើយ​ទើប​គេ​ក៏​ផ្ញើ​រឿង​រ៉ាវ​របស់​ខ្លួន​មក​ឲ្យ​ខ្ញុំ​ចុះ​ផ្សាយ​ឲ្យ​ ព្រោះ​គេ​ខ្លួន​ឯង​ក៏​នៅ​តែ​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​ តើ​គេ​គិត​យ៉ាង​ណា​ចំពោះ​​មិត្ត​ម្នាក់​នោះដែរ? ដូច្នេះ​សូម​ប្រិយ​មិត្ត ​wordpress ទាំង​អស់​ ជួយ​ផ្តល់​ជា​គំនិត​យោបល់​ដល់​គេ​ផង!

អត្ថបទ​ក្នុង​អព្ភន្តរសញ្ញា គឺ​ជា​អត្ថបទ​ដែល​គេ​ផ្ញើ​មក​ខ្ញុំ៖

 «ខ្ញុំ​មាន​មិត្ត​ប្រុស​ម្នាក់​ ដែល​​ខ្ញុំ​ធ្លាប់​ទទួល​អារម្មណ៍​ថាមាន​សេចក្តី​សុខ​ នៅ​ពេល​ដែល​ខ្ញុំ​បាន​នៅ​ក្បែរ​គេ។ គ្រប់​ពេល​វេលា​ដែល​ខ្ញុំ​នៅជិត​គេ​ គឺ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់… ខ្ញុំ​មិន​ដឹង​ថា​គួរ​រ៉ាយរ៉ាប់​ប្រាប់​យ៉ាង​ណា​នោះទេ ខ្ញុំ​ចង់​នៅក្បែរ​គេ​ ខ្ញុំ​ចង់​មើល​ស្នាម​ញញឹម​គេ​ ខ្ញុំ​ចង់​ឃើញ​ពន្លឺ​កែវ​ភ្នែក​គេ​ ខ្ញុំ​ចង់​ឲ្យ​គេ​សម្លឹង​មក​ខ្ញុំ​ក្នុង​ខ្សែភ្នែក​បែប​នេះ​រហូត។​ ខ្ញុំ​មិន​ដឹង​ថា​ គេ​មាន​អារម្មណ៍​យ៉ាង​ណាចំពោះ​ខ្ញុំ​នោះ​ទេ តែ​ខ្ញុំ​តែង​រំភើប​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គេ​មក​លើ​ខ្ញុំ​។​ គេ​តែង​ជួយ​ជ្រោម​ជ្រែង​ខ្ញុំគ្រប់​បែប​យ៉ាង​ តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​មិន​ទាន់​ស្គាល់​គេ​ច្បាស់​ រហូត​មក​ដល់​ថ្ងៃ​នេះ​។ គ្រប់​ពេល​វេលា​ដែល​ខ្ញុំ​មាន​ភ័យ​អន្តរាយ​ គឺ​តែង​តែ​លេច​រូប​គេ​មក​ជួយ​ខ្ញុំ​ជានិច្ច។ ខ្ញុំ​មិន​ភ្លេច​អំពើ​ល្អ​របស់​គេ​ទេ​ ទោះ​បី​ជា​ពេល​ខ្លះ ​គេ​គំរោះ​គំរើយ​ដាក់​​ខ្ញុំ​ក៏​ដោយ។

នៅ​យប់​មួយ  នៅ​ពេល​ដែល​មិត្ត​ម្នាក់​នេះ​ ​​មក​​​ដេក​នៅ​បន្ទប់​ជាមួយខ្ញុំ ​ស្រាប់​តែ​គេមមើមក​ឱប​ខ្ញុំ។ នៅ​ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​រំភើបនិង​រំជើប​រំជួល​យ៉ាង​ចម្លែក។ ខ្ញុំ​ទទួល​អារម្មណ៍​ថាកក់ក្តៅរក​ថា​មិន​ត្រូវ​ គេ​ឱប​ខ្ញុំ​យ៉ាង​ណែនធ្វើ​ឲ្យ​ខ្ញុំ​មា​នអារម្មណ៍​ថា មានសេចក្តី​​សុខខ្លាំង​ណាស់​ទើប​ខ្ញុំ​ក៏​ឱប​គេ​វិញ។ នៅ​យប់​នោះ ពួក​​យើង​ទាំង​ពីរ​ក៏​ដេកឱបគ្នា​រហូត​ទល់​ភ្លឺ។​ លុះ​ពេល​ភ្ញាក់​ឡើង​យើង​ម្នាក់ៗ​ក៏​ប្រញាប់​ក្រោក​ចេញ​ពី​គ្នា​រៀង​ៗ​ខ្លួន។ យើង​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា ខ្ញុំ​មិន​ហ៊ាន​មើល​មុខ​គេ​ទេ​ព្រោះ​​​​ខ្ញុំ​​អៀន​ តែ​គេ​មិន​ហ៊ាន​មើល​មុខ​ខ្ញុំ​ ព្រោះ​គេ​ខឹង​និង​គិត​ថា​ខ្ញុំ​ជាអ្នក​ឱប​គេ​មុន។ ទោះ​យ៉ាង​ណា​ខ្ញុំ​ក៏​មិន​ប្រកាន់​នឹង​គេ​ដែរ​ ខ្ញុំ​សុខ​ចិត្ត​ទទួល​ស្គាល់​ថា​អ្វីៗ​ខ្ញុំ​ជា​អ្នក​ចាប់​ផ្តើម។

រឿង​រ៉ាវ​មាន​តែ​ប៉ុណ្ណេះ​ទេ តើ​ប្រិយ​មិត្ត wordpressទាំង​អស់​​ គិត​ថា​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណាចំពោះមិត្ត​ម្នាក់នេះ?»

អាន​រឿង​ហ្គេហ៍​មួយ​នៅ​ទីនេះ «ធ្វើ​ឲ្យ​ខ្ញុំ​លែង​យល់!» ដោយ​សុខ ចាន់​ផល ;-)

តើមិត្តរបស់ខ្ញុំ គឺជាហ្គេហ៍មែនទេ? ខែ ឧសភា 9, 2009

Posted by ផ្កាយ​Novels in ទស្សនៈសង្គម, ពីនេះពីនោះ, មិត្ត​គឺ​ខ្ញុំ, រយពាន់យោបល់.
25 comments

ខ្ញុំ​រៀន​នៅ​សាលា​ឯក​ជន​មួយ​ក្នុង​ទីក្រុង​ភ្នំ​ពេញ។ ខ្ញុំ​បាន​ជួល​បន្ទប់​​មួយ​នៅ​ម្នាក់​ឯង​ ហើយ​បន្ទាប់​មក​ស្រាប់​​តែ​មាន​មិត្ត​ម្នាក់​ដែល​រៀន​នៅ​ថ្នាក់​​ផ្សេង​គ្នា មក​សុំ​រាប់​អាន​យ៉ាង​ស្និទ្ធ​ស្នាល​ជាមួយ​ខ្ញុំ ដោយ​យើង​ទាំង​ពីរ​ពុំ​ធ្លាប់​បាន​ស្គាល់​គ្នា​ពី​មុន​មក​សោះ។ គេ​តែង​តែ​មក​សុំ​ដេក​នៅ​បន្ទប់​​​ខ្ញុំ​រាល់ៗ​យប់ ដោយ​ប្រាប់​ថា​ប៉ា​ម៉ាក់​​រ​បស់​គេ​រស់​នៅ​ឯ​តាម​ខេត្ត ទើប​គេ​មិន​ចង់​នៅ​ផ្ទះ​ម្នាក់​ឯង​ ក៏​មក​សុំ​ដេក​ជាមួយ​ខ្ញុំ​គ្រាន់​បាន​គ្នា។ លុះ​ថ្ងៃ​មួយ​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​គេ​ដែល​នៅ​ភ្នំពេញ​ ក៏​បាន​ដឹង​រឿង​ពិត​ថា​គេ​​កុហក ព្រោះ​ប៉ាម៉ាក់​របស់​គេ​មិន​បានរស់​នៅ​ឯតាម​ខេត្ត​ទេ។

ថ្ងៃ​មួយ​គេ​បាន​សុំ​ខ្ញុំ​ទៅ​លេង​ផ្ទះ​ខ្ញុំ​ដែល​នៅ​ឯតាម​ខេត្ត។ រាល់​លើក​ដែល​ខ្ញុំ​ទៅ​លេង​​ផ្ទះ​ ខ្ញុំ​មិន​ដែល​ជិះ​រថយន្ត​ក្រុង​ទេ គឺ​ខ្ញុំ​ជិះ​តែ​ម៉ូតូ​ផ្ទាល់​ខ្លួនព្រោះ​ខ្ញុំ​ជាមនុស្ស​ងាយ​ពុល​ឡាន​ណាស់។ ដោយ​សារ​ខ្ញុំ​ជិះ​ម៉ូតូទើប​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​ជាមួយ ព្រោះ​ជិះ​ម៉ូតូ​មិន​សូវ​មាន​សុវត្ថិភាព​ ហើយ​ខ្ញុំ​ខ្លាច​គេ​ងោក​តាម​ផ្លូវ​ទៀត ព្រោះ​ខ្ញុំ​ត្រូវ​ក្រោក​ពី​យប់​ចេញ​ដំណើរ​ទៅ។ ទោះខ្ញុំ​ប្រាប់​ហេតុ​ផល​ដល់​គេ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ទទូច​សុំទៅ​ដដែល។ ទីបំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឲ្យ​គេ​ទៅ​ជាមួយ។

យើង​ក្រោក​ចេញ​ទៅ​តាំង​ពី​ម៉ោង​៤ទៀប​ភ្លឺ។ ជិះ​ប្រហែល​បាន​ពីរ​ម៉ោង​ស្រាប់​តែ​ខ្ញុំ​សង្កេត​ឃើញ​គេងោក​ ហើយ​ក្រាបដេក​លើ​ខ្នង​ខ្ញុំ។ ខ្ញុំ​ឈប់​ម៉ូតូហើយ​បន្ទោស​គេថា ប្រយ័ត្ន​ធ្លាក់​ពី​លើ​ម៉ូតូ។ គេ​សុំ​ទោសខ្ញុំ ហើយ​ប្រាប់​ថា យប់​មិញ​គេ​ចូល​ដេក​យប់​ជ្រៅ​ពេក​ ហើយ​ត្រូវ​ក្រោក​ពី​ព្រឹក​ទៀត ទើប​នាំ​ឲ្យ​គេ​ងងុយ​ដេក​ដូច្នេះ។ គេ​ឲ្យ​ខ្ញុំ​ឌុប​បន្ត​ទៅ​ទៀត​ តែ​គេ​សុំជិះ​ឱប​ចង្កេះ​ខ្ញុំព្រោះ​ខ្លាច​ងោកធ្លាក់​ពី​លើ​ម៉ូតូ។ ខ្ញុំ​ក៏​យល់​ព្រម​ ព្រោះ​គិត​ថា​គ្មាន​បញ្ហា​អី​ទេ យើង​ជាប្រុស​ដូច​គ្នា។

នៅ​តាម​ផ្លូវ​គេ​ឱប​ចង្កេះ​ខ្ញុំ​ជាប់​រហូត។ យូរៗ​ម្តង​គេ​ផ្តេក​ក្បាល​លើ​ខ្នងខ្ញុំ ហើយ​ញញឹម​សម្លឹង​ទៅ​ឆ្ងាយ ហាក់​ដូច​ជាកំពុង​មាន​សេចក្តី​សុខ​យ៉ាង​ចម្លែក។ ខ្ញុំ​តែង​តែ​លួច​មើល​មុខ​គេ​តាម​កញ្ចក់ ពេល​ខ្លះ​គេ​បិទ​ភ្នែក​ញញឹម ពេល​ខ្លះ​គេ​បន្តឹង​ដៃ​ឱប​ចង្កេះ​ខ្ញុំ ពេល​ខ្លះ​គេ​ផ្តេក​ក្បាល​លើ​ស្មា… កាយ​វិការ​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នឹក​ភ័យ​ចម្លែក តើ​គេ​កំពុង​មាន​សេចក្តី​សុខជាមួយ​ខ្ញុំ​ឬ? តើ​គេ​កំពុង​គិត​អ្វី​លើ​ខ្ញុំ? ឬគេ​កំពុង​ស្រឡាញ់​​ខ្ញុំ??? ទេ! ទេ!… គេ​ប្រហែល​ចាត់​ទុក​ខ្ញុំ​ ជាមិត្ត​ដ៏​ល្អ​ម្នាក់​របស់​គេ​ប៉ុណ្ណោះ ហើយ​សង្ឃឹមថា​ខ្ញុំ​គិត​ច្រើន​ដោយ​ខ្លួន​​ឯង​ចុះ!

តើ​ប្រិយ​មិត្ត​wordpress ទាំង​​អស់​ គិត​យ៉ាង​ណា​ដែរ? …គិត​ថា​មិត្ត​ខ្ញុំ​ម្នាក់​នោះ​ គឺ​ជា​ហ្គេហ៍​ឬទេ?

អ្នកនិពន្ធរឿងហ្គេហ៍ ក៏ជាហ្គេហ៍ដែរ? ខែ ឧសភា 2, 2009

Posted by ផ្កាយ​Novels in ទស្សនៈសង្គម, ពីនេះពីនោះ, រយពាន់យោបល់, រៀននិពន្ធរឿង, អ្នក​និពន្ធខ្មែរ.
11 comments

មួយ​រយៈ​ដែល​បាន​ទៅ​លេង​ស្រុក​ខ្មែរ​ ​ ខ្ញុំ​បាន​ទទួល​អ្វីៗ​ដែល​ថ្មី​ហើយ​ប្លែកៗ​ចម្លែក​ចិត្ត​ជា​ច្រើន​ តែ​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​និង​ភ្ញាក់​ផ្អើល​ជាង​គេ​នោះ គឺ​រឿង​ហ្គេហ៍។

          ហ្គេហ៍​ត្រូវ​បាន​អ្នក​និពន្ធ​វ័យ​ក្មេងស្រករៗ​ក្រោយ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​កំពុង​នាំ​គ្នា​បន្ត​ការ​ស្រាវ​ជ្រាវ​និង​តាម​ដាន​ពីបញ្ហា​នេះ​យ៉ាង​ក្តៅ​គគុក ដើម្បី​ប្រមូល​បាន​ទិន្នន័យ​យក​មក​ចង​ក្រង​សរសេរ​ជា​រឿង​ខ្លី ឬ​ប្រលោម​លោក​ស្នេហា​ភេទ​ដូច​គ្នា​។

          ថ្មី​ៗ​នេះ​ អ្នក​ស្រី​ពាន់​ ភួង​បុប្ផា និង​អ្នកស្រី​ប៉ុល ពិសី បាន​រួម​សហការ​គ្នា​ផលិត​ខ្សែ​ភាព​យន្ត​ថ្មី​មួយ​ មាន​ចំណង​ជើង​ថា​ «ខ្ញុំ​ជាអ្នកណា?» ដែល​ជា​ប្រភេទ​រឿង​ស្រី​ស្រឡាញ់​ស្រី(lesbian)។ ខ្ញុំ​ក៏​បាន​ទៅ​មើល​ដែរ​រឿងនេះ​ ហើយ​ចាប់​អារម្មណ៍​ឃើញ​ថា មាន​ទស្សនិក​ជន​ជាច្រើន​​ចាប់​អារម្មណ៍​ទៅ​មើល​យ៉ាង​កុះករ។

          ​មិន​ចំពោះ​តែ​ភាពយន្ត​ទេ​! ខ្ញុំ​បាន​ទទួល​ដំណឹងទៀត​ថា​ បើ​សៀវភៅ​ឬទស្សនាវដ្តី​ណា​ដែល​និយាយ​ពី​រឿង​ស្នេហា​ភេទ​ដូច​គ្នា​នេះ​ ឃើញថា​លក់​ដាច់បំផុត។ នៅ​ស្រុក​ខ្មែរ​ឃើញ​ទស្សនាវដ្តី​ពីរ​ដែល​ចូល​ចិត្ត​និយាយ​ពីរឿង​នេះ​គឺ ទស្សនាវដ្តី​ព្រះចន្រ្ទ ដែល​លេច​ធ្លោ​ជាង​គេ និង​បន្ទាប់​មក​គឺ ទស្សនាវដ្តីអាថ៌កំបាំង ដែល​ដើរ​បន្ទាប់​ពីព្រះចន្ទ្រ។

          ហាង​លក់​ស៊ីឌី/ឌីវីឌីនានាក្នុង​ទីក្រុង​ភ្នំ​ពេញ​ បាន​ប្រាប់​ដំណឹងឲ្យ​ដឹង​ថា ឲ្យ​តែ​មាន​ខ្សែភាពយន្ត​រឿង​ហ្គេហ៍​ចេញ​ថ្មី គឺ​មិន​ចាំ​បាច់​បាន​ទុក​ក្នុង​ហាង​បាន​មួយ​ថ្ងៃ​ទេ គឺ​មាន​គេ​មក​ទិញ​ទៅ​អស់ៗ។ ពិសេស​រឿង​ហ្គេហ៍​ដែល​កំពុង​លក់​ដាច់​ជាង​គេ ​នៅស្រុក​ខ្មែរ​ពេល​នេះ​ គឺ​រឿង​«Bangkok Love Story» ដែល​ជាខ្សែភាពយន្ត​រឿង​ហ្គេហ៍​​ថ្មី​មួយ​របស់​ថៃ។

          ដោយ​សង្កេត​ឃើញ​ថា​រឿង​ហ្គេហ៍​គឺ​ជា​រឿង​ ដែល​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដូច្នេះ​​ ទើបក្រុមយុវអ្នកនិពន្ធ​ខ្មែរ បាន​​នាំ​គ្នា​ងាកមក​ចាប់​អារម្មណ៍​សរសេរ​​រឿង​ប្រភេទ​នេះ​​វិញ។ ក្នុង​នោះ​ចាន់​ផល​បាន​បោះ​ជំហាន​ដើរ​មុន​គេ… រឿង​«ស្នេហាសុភាពបុរស» មាន​១០% មាន​និន្នាការ​មក​ខាង​នេះ។ រ៉េនណា​និង​និមល​ ក៏​កំពុងមមាញឹក​នឹង​រឿង​ប្រភេទ​នេះ​ដូច​គ្នា។ ចំណែក​ខ្ញុំ ក៏​កំពុងញាប់ដៃ​ញាប់​ជើង​ដើម្បី​បញ្ចប់​រឿង​«សង្សារប្រុស​»ដែរ។

          ​ទន្ទឹម​នឹង​ការ​នាំ​គ្នាផ្អើល​មក​សរសេររឿង​បែបនេះ មតិ​សាធារណជន​ទូទៅ​ក៏​បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​មួយថា អ្នក​និពន្ធ​រឿង​ហ្គេហ៍​ឬរឿង​ឡេហ្សបៀនទាំង​អស់ ក៏​សុទ្ធ​តែ​ជា​ហ្គេហ៍​និង​ឡេហ្សបៀន​ដូច​គ្នា។ នៅប្រទេស​ចិន អ្នក​និពន្ធ​សៀវភៅ​និង​​អ្នកដឹកនាំ​​រឿង​ប្រភេទ​​អស់​ទាំង​នេះ​ គឺ​ពិត​ជា​ហ្គេហ៍​និង​ឡេហ្សបៀន​ពិត​មែន។ ឯនៅ​ប្រទេស​ថៃ​ក៏​មិន​ខុស​គ្នា​ដែរ អ្នក​ដឹក​នាំរឿង​ប្រភេទ​នេះ​ភាគច្រើន​គឺ​ជាហ្គេហ៍។ ចុះ​នៅ​ស្រុក​ខ្មែរ? តើអ្នកស្រី​ពាន់ ភួងបុប្ផា និង​អ្នក​ស្រី ប៉ុល ពិសី គឺ​ជាឡេហ្សបៀនឬ? ចុះពួក​ខ្ញុំវិញ ក៏​ជាហ្គេហ៍​ហើយ​នឹង​ឡេហ្សបៀន​ដែរទេ? (^_^)

បន្តិចទៀតខ្សែភាពយន្តវីដេអូខ្មែរ រឿង«វិថីតារា»ដែល​ជាប្រភេទរឿង​ស្នេហាភេទដូច​គ្នា(ស្រីស្រឡាញ់ស្រី និង ប្រុសស្រឡាញ់ប្រុស ក្នុង​រឿង​តែមួយ) នឹង​មាន​ចាក់​បញ្ចាំង​ជូន​ទស្សនា​តាមរយៈ បណ្តាញស្ថានីយ៍ទូរទស្សន៍​ខ្មែរCTN ឆាប់ៗ​នេះ​ហើយ…

  • រូបភាព​ក្រប​សៀវភៅ​រឿង​ «ស្នេហាសុភាពបុរស»

gentlemens-love1

  • ឈុតក្នុង​រឿង «ខ្ញុំជាអ្នកណា?»