jump to navigation

ភាពយន្តរដូវរងា Winter Sonata ខែ វិច្ឆិកា 12, 2009

Posted by ផ្កាយ​Novels in ភាពយន្តវីដេអូ.
2 comments

រដូវ​រងា​មក​ដល់​ហើយ! នឹក​ដល់​ភាព​យន្ត​រឿង ​Winter Sonata ខ្លាំង​ណាស់!! សម្រាប់​ទស្សនិក​ជនដែល​និយម​​ភាព​យន្ត​កូរ៉េ​ ប្រហែល​ជា​គ្មាន​នរណា​​មិន​ធ្លាប់​​មើល ភាព​យន្ត​​រឿង​នេះ​នោះ​ទេ​។ រឿង​នេះ​ជា​ស៊េរី​ភាព​យន្ត​រដូវ​លំដាប់​ទី​២​​របស់​អ្នក​ដឹក​នាំ​រឿង​៤​រដូវ​ Yun Seok Ho ​ដែល​ផ្តើម​​ចេញ​ពី​រឿង​​ទី​១​​​ឈ្មោះ​ថា​ Autumn in My Heart ​ចាប់​បញ្ចាំង​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០២។ បើ​និយាយ​ទៅ​រឿង​មួយ​នេះ​ថត​ច្រើន​ឆ្នាំ​មក​ហើយ​ តែ​ក៏​នៅ​មាន​​អ្នក​និយាយអំ​​​ពី​វា​​រឿយៗ។ ជា​ភាព​យន្ត​ដែល​និយាយ​ពី​​ស្នេហា​គ្រា​ដំបូង​ដ៏​ស្រស់​បំព្រង​ ក្រោម​ព្រិល​ពណ៌​ស​​ដែល​ធ្លាក់រោយរាយ ​​គ្រប​ដណ្តប់​ពាស​ពេញ​ផ្ទៃ​ដី ស៊ី​គ្នា​នឹង​ពណ៌​​​​​ទឹក​សមុទ្រ​ដ៏​ខៀវ​ស្រងាត់​របស់​លំហ​​មេឃ។

Winter1

ស្នេហ៍គ្រាដំបូង... ស្រស់បំព្រងនៅក្នុងបេះដូងមនុស្សគ្រប់ៗគ្នា

រឿង​រ៉ាវ​ស្នេហា​គ្រា​ដំបូង​​​ដ៏​សែន​ជាប់​ចិត្ត កើត​ឡើង​នៅ​ចុង​​រដូវ​ស្លឹក​ឈើ​ជ្រុះ នៅ​ពេល​ដែល​ជុង​យូ​ជីន ​អង្គុយ​ដេក​លក់​នៅ​លើ​រថយន្ត​ក្រុង​ពេល​ទៅ​សាលា​រៀន ធ្វើ​ឲ្យ​នាង​បាន​ជួប​នឹង​គាំង​​ជុន​សាង​បុរស​​​ក្នុង​វ័យ​ស្រករ​នាង​ ដែល​ទើប​តែ​ផ្លាស់​មក​រៀន​នៅ​ក្នុង​សាលា​តែ​មួយ​ជាមួយ​យូជីន​ ដើម្បី​ស្វែង​រក​ឪពុក​។ យូ​ជីន​និង​ជុន​សាង ​បាន​រៀន​នៅ​​ក្នុង​ថ្នាក់​ជា​មួយ​គ្នា ជំរុំ​ជាមួយ​គ្នា។

ពួក​គេ​ចាប់​ផ្តើម​ស្និទ្ធ​ស្នាល​នឹង​គ្នា​នៅ​ក្រោម​​ភាព​មិន​ពេញ​ចិត្ត​របស់​សាំង​ហ្វុក​​ ដែល​បាន​លង់​ស្នេហ៍​នឹង​យូ​ជីន​មក​យូរ​ហើយ និង​ឆេលីន​ដែល​លួច​ស្រឡាញ់​ជុន​សាង ហើយ​នៅ​ថ្ងៃ​ដែល​ព្រិល​ធ្លាក់​ពួក​គេ​ក៏​បាន​ថើបគ្នា​ជា​លើក​ដំបូង​។ យូជី​ន​និង​ជុន​សាង​ណាត់​ជួប​គ្នា​នៅ​ថ្ងៃ​ទី​៣១​ធ្នូ​ តែ​ជុន​សាង​មិន​បាន​មក​តាម​ការ​ណាត់។ ថ្ងៃ​ស្អែក​ឡើង​ទើប​យូជីន​ដឹងថា ជុនសាង​បាន​ស្លាប់​ដោយ​សារ​ឧប្បត្តិហេតុ​​រថយន្ត​បុក​ទៅ​ហើយ។

Winter2

ស្នេហ៍គ្រាដំបូង ថើបលើកដំបូង

១០​ឆ្នាំ​បន្ទាប់​មក… នៅ​ថ្ងៃ​ដែល​យូជីន​​កំពុង​ធ្វើ​ដំណើរ​ ទៅ​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លួន​ជាមួយ​នឹង​សាំង​ហ្វុក នាង​ក៏​បាន​ជួប​នឹង​បុរស​ម្នាក់ ​ដែល​មាន​មុខ​មាត់​ដូច​គ្នា​នឹង​ជុន​សាងខ្លាំង​ណាស់។ នាង​តាម​​ស្វែង​រក​បុរស​នោះ​រហូត​ធ្វើ​ឲ្យ​នាង​ទៅ​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លួន​យឺត។ បន្ទាប់​មក​យូ​ជីន​ក៏​បាន​ជួប​គេ​ម្តង​ទៀត​នៅ​ក្នុង​ឋានៈ​មិត្ត​រួម​ការ​ងារ ព្រោះ​ក្រុម​ហ៊ុន​ដែល​នាង​កំពុង​ធ្វើ​ការ​ មាន​​គម្រោង​ការណ៍កសាង​កន្លែង​​​លេង​ស្គី​​​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​លីមិន​ហុង ធ្វើ​ឲ្យ​យូជីន​បាន​ដឹង​ថា​បុរស​​ដែល​មាន​មុខ​មាត់​ដូច​ជុន​សាង​ឈ្មោះ​លីមិន​ហុង ហើយ​គេ​ក៏​ជា​សង្សារ​របស់​ឆេ​លីន​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​នាងដែរ​។

          ភាព​ស្និទ្ធ​ស្នាល​នៅ​ក្នុង​ឋានៈមិត្ត​រួម​ការងារ​ ធ្វើ​ឲ្យ​យូ​ជីន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​លីមិន​ហុង​ម្តង​​ទៀត ទោះ​បី​ជា​នាង​មាន​​សាំង​ហ្វុក​ហើយ​ក៏​ដោយ។ ចំណែកលី​​មិន​ហុង​ក៏​លង់​ស្នេហ៍​នឹង​ភាព​ទន់​ភ្លន់​ រួម​ទាំង​គំនិត​សុទិដ្ឋិ​និយម​របស់​យូ​ជីន​ ទោះ​បី​ជា​គេ​មាន​ឆេ​លីន​ហើយ​ដូច​គ្នា។ ហេតុ​នេះ​ស្នេហា​របស់​ពួកគេ​ បាន​​នាំ​មក​នូវ​ភាព​ខក​​បំណង​របស់​​មនុស្ស​​ជុំ​វិញ​ខ្លួន​យ៉ាង​ច្រើន​…

Winer3

ស្នេហាត្រីកោណ៖ លីមិនហុង ជុងយូជីន គីមសាំងហ្វុក

ជុង​យូជីន៖ ស្នេហ៍​គ្រា​ដំបូង​របស់​នាង​កប់​យ៉ាង​ជ្រៅនៅ​ក្នុង​ចិត្ត ទោះ​បី​ជា​មាន​មនុស្ស​ដ៏​ល្អ​នៅ​ក្បែរ​ខ្លួន​នាង​រហូត​មក យូជីន​ក៏​មិន​អាច​បំភ្លេច​អ្នក​ដែល​ធ្វើ​ឲ្យ​ បេះ​ដូង​របស់​នាងញ័រ​រញ្ជួយ​បាន​ដែរ មិន​ថា​ពេល​វេលា​កន្លង​ទៅ​រាប់សិប​​ឆ្នាំមក​​ហើយ​ក៏​ដោយ។

          លី​មិន​ហុង៖ ស្នេហ៍​គ្រា​ដំបូង​របស់​លីមិនហុង ​មា​នសម្រាប់​នារី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ដូច​ជា​​យូជីន សម្រាប់​ឆេ​លីន​ប្រហែល​គ្រាន់​តែ​ជា​ការ​ចូលចិត្តច្រើន​ជាង គេ​គ្រាន់​តែ​ចូលចិត្ត​ឆេ​លីន​ច្រើន​ជាង​អ្នក​ដទៃ​ តែគេ​លង់​ស្នេហ៍​នឹង​យូជីន​យ៉ាង​ជ្រាល​ជ្រៅ។​

          គីមសាំង​ហ្វុក៖ ស្នេហ៍​គ្រា​ដំបូង​របស់​គេ​មាន​សម្រាប់ ​យូជីន​តាំង​ពី​ក្មេង​រហូត​ដល់​ពេញ​វ័យ គេ​មិន​ដែល​មាន​ខ្សែ​ភ្នែក​ទុក​សម្រាប់​មើល​នារី​ដទៃ​ទេ​ ទោះ​បី​ជា​គេ​ដឹង​ថាស្នេហ៍​គ្រា​ដំបូង​របស់​នាង​មិន​មែន​ជា​គេ តែ​គេ​ក៏​នៅ​រង់​ចាំ​តទៅទៀត គ្រាន់​តែ​សង្ឃឹម​ថា​នឹង​បាន​ធ្វើ​ជា​ស្នេហ៍​ចុង​ក្រោយ​របស់​នាង។

          ឆេលីន៖ អ្នក​ដែល​ជា​ស្នេហ៍​គ្រា​ដំបូង​របស់​នាងប្រហែល​ជា​លីមិនហុងហើយ​ ចំណែក​គាំង​ជុន​សាង​គ្រាន់​តែ​ជា​អ្នក​ដែលនាង​លួច​ស្រឡាញ់​ចោលប៉ុណ្ណោះ ទោះ​បី​ជា​ក្រោយ​មក​មិន​ហុង​ទទួល​ស្គាល់​ថា​ គេ​គឺ​ជា​ជុនសាង​ តែ​ឆេលីន​នៅ​តែ​ហៅ​គេ​ថា​មិន​ហុង​ដូច​ដើម នេះ​មក​ពី​នាង​ស្រឡាញ់​មិន​ហុង​កប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​នោះ​ឯង។

          គាំង​មីហ៊ី(ម្តាយ​ជុនសាង)៖ ស្នេហ៍​គ្រា​ដំបូង​របស់​នាង​​​មាន​សម្រាប់​ឪពុក​របស់​យូជីន តែអ្នក​​ម្ខាង​ទៀត​បែរ​ជា​មិន​បានស្រឡាញ់​នាង​​ដូច​ដែល​នាង​​ស្រឡាញ់​គេ ដោយ​ការ​ខូច​ចិត្ត​ធ្វើ​ឲ្យ​​នាង​​ជ្រុល​ខ្លួន​​មាន​​ការ​ពាក់​​ព័ន្ធ​ជាមួយ​នឹង​បុរស​ដែល​នាង​មិន​ស្រឡាញ់។

          គីម​ជីន​វូ(ឪពុក​របស់​សាំង​ហ្វុក)៖ ស្នេហ៍​គ្រា​ដំបូង​របស់​​គេ​មាន​​សម្រាប់​គាំង​មីហ៊ី​ដែល​មិន​ខុស​ពី​សាំង​ហ្វុក​​​ដោយ​រង់​ចាំ​សេចក្តី​ស្រឡាញ់​ពីគាំង​​មីហ៊ី ចាំ​ដល់​ពេល​ណា​ដែល​នាង​មាន​បេះ​ដូង​ទំនេរ​សម្រាប់​គេ។

Winter4

ភាពអស់សង្ឃឹមរបស់អ្នកចាញ់ស្នេហ៍

ខ្ញុំ​ជឿ​ថា​ រឿង​រ៉ាវ​ស្នេហា​គ្រា​ដំបូង​​របស់​ពួ​កគេ​​ទាំង​នេះ​ នឹង​នៅ​តែ​ចាប់​អង្រួន​បេះ​ដូង​របស់​ទស្សនិក​​ជន​គ្រប់ៗ​គ្នា​ដែល​បាន​មើល​​រឿង​នេះ​ ទោះ​បី​ជា​ខ្យល់​រងា​បក់​ផាត់​រសាត់​ផុត​ទៅ​​​ ប៉ុន្មាន​រដូវ​ហើយ​​​​​ក៏​ដោយ…

 

 

 

រវល់ថតកុន ខែ មីនា 17, 2009

Posted by ផ្កាយ​Novels in ខ្ញុំ​គឺ​ខ្ញុំ​, ដំណឹងពីសបប.ឡាវ, ភាពយន្តវីដេអូ, រៀនធ្វើកុន, សេណារីយោ(នាដកថា).
10 comments

vientianale_a41

ភាពយន្ត​ខ្នាត​ខ្លី​រឿង​«ស.ដកម៉ៃ» ឬ «បាច់ផ្កាសម្ងាត់»

អត្ថបទ​ភាពយន្ត​ដោយៈ អាច​ម៍​ផ្កាយ(ឆ្នាំ​ទី២)

ដឹកនាំ​សម្តែង​ដោយៈ ឡឹក ជំនោរ(ឆ្នាំ​ទី៥)

ជំនួយ​ការ​ដឹកនាំៈ អាច​ម៍​ផ្កាយ

សម្តែង​ដោយៈ និស្សិត​មហាវិទ្យាល័យ​អក្សរសាស្ត្រឆ្នាំទី៣និង​ទី៤

ថត​ដោយៈ និស្សិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្នាំ​ទី៤

ទីប្រឹក្សាៈ សាស្រ្តាចារ្យ​ ប៊ុនថាន់​ ផុងភិជិត

បញ្ជាក់ៈ

  • ភាពយន្ត​ខ្នាត​ខ្លី​នេះ​ មា​ន​៦សេកង់(៦ឆាក) ពេល​នេះ​ថត​បាន​៣សេកង់​ហើយ។ នៅ​ពេល​ថត​ចប់​ រឿង​នេះ​នឹង​ត្រូវ​យក​ទៅចូល​រួម​ប្រកួត​ប្រជែង​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០០៩។
  • អត្ថបទ​ភាពយន្ត​នឹង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ និង​ ដាក់​ផ្សាយ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្លក់​អាចម៍​ផ្កាយ
  • ដាក់​បញ្ចាំង​ឆាប់ៗ​នេះ​ នៅ​រោង​ភាពយន្ត​អាចម៍​ផ្កាយ​ស៊ីណេម៉ា!!!

 

«កតញ្ញូ និង វណ្ណលី» ខែ កុម្ភៈ 2, 2009

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ភាពយន្តវីដេអូ, អ្នក​និពន្ធខ្មែរ.
1 comment so far

ខ្ញុំមិនដឹងថាការដែលផលិតកម្មខេមប្រូបញ្ជាក់ថារឿង​«កតញ្ញូ​» ជារឿងជីវិតពិតរបស់កុមារីសុខ ច័ន្ទមល្លិកានោះ គឹជាការពិតគ្រាន់តែជាការបន្លំភ្នែកទស្សនិកជននោះទេ ព្រោះមានរឿងមួយទៀតដែលផលិតកម្មនេះចម្លងមកពីរឿងថៃដែរនោះក៏បានបញ្ជាក់ថាជារឿងពិតរបស់ខ្មែរនៅខេត្តបាត់ដំបងនាអំឡុងឆ្នាំ​១ផង​ដែរ។ នោះគឺរឿង​«នាងនាថ» ដែលយកលំនាំតាមរឿង​«នាងណាត»​របស់ថៃ។​​ ប៉ុន្តែតាមការបញ្ជាក់ប្រាប់របស់ប្រិយមិត្តយើងម្នាក់គឺបងចាន់រឿយគាត់​បានប្រាប់ថាគាត់ធ្លាប់មើលរឿងកតញ្ញូនេះតាំងពីសង្គមចាស់ម្ល៉េះ ដូច្នេះតើថៃដែជាអ្នកលួចចម្លងយើង? ម្យ៉ាងនៅពេលដែលផលិតកម្មខេមប្រូចាប់ផ្តើមថតរឿង​«កតញ្ញូ»នេះដំបូងមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីកុមារីសុខ ច័ន្ទមល្លិកា ដែលជាតួអង្គពិតរបស់​​រឿងកតញ្ញូ។ នៅពេលនោះខ្ញុំផ្ទាល់ក៏បានតាមដានរឿងរ៉ាវរបស់កុមារីនេះ ព្រមជាមួយសកម្មភាពថតរឿងរបស់ផលិតកម្មខេមប្រូដែរ។

 កាលនោះខ្ញុំបានអានទស្សនាវដ្តីប្រជាប្រិយគេនិយាយថា ឪពុករបស់មល្លិកាមិនមែនជាមនុស្សល្អដូចសាច់រឿងទេ ឪពុកនាងជាទាហាននិងចូលចិត្តផឹកស្រាស្រវឹងវាយបាបប្រពន្ធកូនរាល់ថ្ងៃ។ជីវិតពិតម្តាយនាងមិនទាន់ស្លាប់ទេ គឺគ្រាន់តែកំពុងដេកឈឺនៅលើកន្ទេលប៉ុណ្ណោះ។ តាមទស្សនាវដ្តីគេបានថតរូបនាងម្តាយនាងនិងនាយកសាលាបង្ហាញដែរ។ បើខ្ញុំចាំមិនច្រឡំទេខ្ញុំឃើញទាំងអ្នកស្រីម៉ៅសំណាងកំពុងសម្ភាសន៍ពីជីវិតនាងទៀត។ ត្រង់ចំណុចនេះហើយដែលនៅ ជាបញ្ហាដែលថា តើរឿង«កតញ្ញូ»​នេះមានចំណែករបស់អ្នកស្រី ម៉ៅសំណាងឬមួយក៏អត់។ នេះគឺជាប្រវត្តិខ្លះដែលនិយាយពី ជីវិតពិតរបស់តួអង្គ​«កតញ្ញូ»​ខ្មែរ(ខ្វះឯកសារស្រាវជ្រាវ)​ តទៅនេះគឺជាប្រវត្តិរបស់​​វណ្ណលី តួអង្គ​«កតញ្ញូ»​ថៃ។

 

សៀវភៅ​ដែល​ចុះ​ផ្សាយ​ពី​ភាព​កតញ្ញូរបស់​វណ្ណលី

សៀវភៅ ដែល ចុះ ផ្សាយ ពី ភាព កតញ្ញូរបស់ វណ្ណលី

 

តាមសៀវភៅប្រលោមលោកពីជីវិតពិតរបស់វណ្ណលី  ក្មេងស្រីតោកយ៉ាកកំពូលកតញ្ញូដែលធ្វើឲ្យ​​មាតារាប់លាននាក់ស្រក់ទឹកភ្នែកនោះ បានធ្វើឲ្យខ្ញុំស្គាល់​​ឈ្មោះ​​ពេញរបស់នាង។ នាងមានឈ្មោះថា​«វណ្ណលី នរង្គវេទយ៍» (วัลลี ณรงค์เวทย์) កើតនៅផ្ទះលេខ៣៧ ក្រុមទី៥ ឃុំបានប្រុក ស្រុកមឿងខេត្តសាមុតសុងក្រាម។ ម្តាយនាងឈ្មោះថា វិល័យ នរង្គវេទយ៍ (วิไล ณรงค์เวทย์) ចំណែកឪពុកឈ្មោះ មាណព នរង្គវេទយ៍ (มานพ ณรงค์เวทย์) ទាំងអស់គ្នាមានរបរស៊ីឈ្នួលគេ(ឪពុកស៊ីឈ្នួលបេះផ្លែដូង​, ម្តាយស៊ីឈ្នួលលក់ការ៉េម)

នៅពេលដែលឪពុករបស់នាងបាត់បង់ការងារធ្វើនិងស្វះស្វែងរកការងារផ្សេងទៀតធ្វើមិនបានឪពុកនាងក៏គេចទៅបួសបាត់ទៅ។ ចំណែកវិល័យនរង្គវេទយ៍ ម្តាយរបស់នាងដោយសារធ្វើការធ្ងន់ធ្ងរនិងបូមឈាមលក់ច្រើនពេកក៏ធ្លាក់ខ្លួនទៅជាពិការខ្វិនខ្វង់​​(ស្លាប់មួយចំហៀងខ្លួន)​ ហើយក៏ទទួលមរណភាព​​នៅថ្ងៃទី១៩ ឧសភា ១៩៨២

នៅពេលដែលជីវិតរបស់កុមារីវណ្ណលីស្ថិតនៅក្នុងសភាពគ្មានទីពឹងអ្នកគ្រូ ស្វាង ចន្រ្ទចម្រើន (ครูสว่าง จันทร์เจริญ) ក៏ក្លាយជាអាណាព្យាបាលថ្មីរបស់នាង។ វណ្ណលីអាច​​បន្តការសិក្សាបានដោយសារប្រាក់ឧបត្ថម្ភ ដែលសប្បុរសជនបរិច្ចាគចំពោះភាពកតញ្ញូរបស់នាង​​ មិនតែប៉ុណ្ណោះនាងបានទទួលរង្វាន់ជីវិតជា​​ច្រើនពីមជ្ឈដ្ឋាននានា រហូតបានទទួលរង្វាន់ពី​​រាជបុត្រីស្តេចថៃថែមទៀត។នៅឆ្នាំ៩៨៥ រឿងរ៉ាវជីវិតរបស់នាងក៏ត្រូវបានផលិតកម្ម ផលស្យាមភាពយន្តយកមកថតជាខ្សែភាពយន្តជីវិតពិត

វណ្ណលីពិតនិង​អ្នកគ្រូស្វាង ចន្រ្ទចម្រើន

វណ្ណលីពិតនិង អ្នកគ្រូស្វាង ចន្រ្ទចម្រើន

 ដោយសារភាពកតញ្ញូរបស់ខ្លួន វណ្ណលីអាចបន្តការសិក្សាបានខ្ពស់បន្តទៀតតាមតែចិត្ត​​ខ្លួនចង់។ នាងរៀនរហូតបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យបច្ចេកទេសសាមុតសុងក្រាម ហើយបានចូលបម្រើការងារនៅធនាគារថៃពាណិជ្ជ សាខាខេត្តសាមុតសុងក្រាម។ ឆ្នាំ១៩៩២វណ្ណលីបានរៀបការ​​ជាមួយលោក ថៈណាផ័តន៍ ប៊ុនសេង (ธนพัฒน์ บุญเส็ง) ដែល​ជា​តម្រួតដ៏មាន​យស​សក្តិម្នាក់។​

ក្រោយ​ពីធ្វើ​ការ​នៅធនាគារ​ថៃ​ពាណិជ្ជ​បាន​៨ឆ្នាំ​ វណ្ណលីក៏បាន​លាឈប់​ពីការងារ​ ហើយ​ប្តូរ​មុខ​របរ​មកបើក​ហាង​លក់​អង្ករ ក្រោយ​មក​ក៏លក់​អាហារ​សមុទ្រ​ និង​ ឆ្លៀត​លក់​គុយ​ទាវ​នៅ ពេល​ល្ងាច​ទៀត។ សព្វ​ថ្ងៃ​(២០០៩)វណ្ណលី​មាន​អាយុ​៤១​ឆ្នាំ​ហើយ និង​មាន​កូន​ចំនួន​០២​នាក់​​ ប្រុស​ម្នាក់​ស្រីម្នាក់។

វណ្ណលី​ក្នុងវ័យ​ចំណាស់

វណ្ណលី ក្នុងវ័យ ចំណាស់

ដូចគ្នានិងខុសគ្នាក្នុងរឿង«កតញ្ញូ និង វណ្ណលី» ខែ មករា 21, 2009

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ភាពយន្តវីដេអូ, អ្នក​និពន្ធខ្មែរ.
8 comments
ឈុតអ្នកគ្រូត្រឡប់​មកពីមើល​ម្តាយកតញ្ញូវិញ

ឈុតអ្នកគ្រូត្រឡប់ មកពីមើល ម្តាយកតញ្ញូវិញ

ឈុតគ្រូពេទ្យពន្យល់កតញ្ញូមុននាំទៅជួបម្តាយ

ឈុតគ្រូពេទ្យពន្យល់កតញ្ញូមុននាំទៅជួបម្តាយ

ឈុតកតញ្ញូដេកយំទាំង​ទឹកភ្នែក

ឈុតកតញ្ញូដេកយំទាំង ទឹកភ្នែក

ឈុតកតញ្ញូយកផ្លែក្រូច​ឲ្យ​អ្នកជម្ងឺជិតខាង

ឈុតកតញ្ញូយកផ្លែក្រូច ឲ្យ អ្នកជម្ងឺជិតខាង

ឈុតតួឈ្នានីសប្រើកតញ្ញូបិទបង្អួច
ឈុតតួឈ្នានីសប្រើកតញ្ញូបិទបង្អួច
ឈុតកតញ្ញូរត់​ទៅឱបម៉ែ​ពេល​​ភ្លៀងធ្លាក់​

ឈុតកតញ្ញូរត់ ទៅឱបម៉ែ ពេល ភ្លៀងធ្លាក់

ឈុតកតញ្ញូអានអត្ថបទ«ព្រះគុណម៉ែ»

ឈុតកតញ្ញូអានអត្ថបទ«ព្រះគុណម៉ែ»

ឈុតកតញ្ញូមករៀនយឺត
ឈុតកតញ្ញូមករៀនយឺត
ឈុតប្រកាសលទ្ធផលប្រឡងឆមាស
ឈុតប្រកាសលទ្ធផលប្រឡងឆមាស
ខាងលើនេះគឺជារូបភាពដែលបង្ហាញពី​​ឈុតដូចគ្នានៅក្នុងរឿង «កតញ្ញូ និង វណ្ណលី»។ ទោះបីជារឿង​«កតញ្ញូ»​របស់ខ្មែរបានថតចម្លងយកឈុតខ្លះពីរឿង​«វណ្ណលី»​របស់ថៃក៏ដោយក៏ភាពយន្តនេះ​​នៅបង្ហាញពីលក្ខណៈជីវិតនិងផ្នត់គំនិតរបស់ខ្មែរច្រើនដែលធ្វើឲ្យខ្សែភាពយន្តទាំងពីរនេះមិនអាចដូចគ្នាទាំងស្រុងបាន។ ដោយហេតុថាភាពយន្តរឿង​«វណ្ណលី»​របស់ថៃថតយូរណាស់មកហើយ​ (តាំងពីឆ្នាំ១៩៨៥ និងធ្លាប់ចាក់ផ្សាយតាមទូរទស្សន៍ខ្មែរ) ទើបធ្វើឲ្យបច្ចេកទេសថតរបស់ភាពយន្តនេះមានលក្ខណៈអន់ជាភាពយន្តរឿង​«កតញ្ញូ»របស់ខ្មែរ ដែលទើបតែថតក្នុងឆ្នាំ២០០៣។ មិនថា​​ប្លង់ថតឬការចាប់យករូបភាពរបស់កាមារ៉ានោះទេ ថៃថតរឿងនេះនៅប្រើបច្ចេកទេសអន់នៅឡើយ​ ​

«កតញ្ញូ»​ខ្មែរផ្តើមរឿងនិងបញ្ចប់រឿងបានល្អហើយថែមទាំង​​មានឈុតឆាក​​ទាក់ទាញច្រើនកន្លែងដែលធ្វើឲ្យអ្នកទស្សនារំជួលចិត្តរហូតទប់ទឹកភ្នែកមិនបាន​​។ អ្នកនិពន្ធ​​និងអ្នកដឹកនាំរឿងស្គាល់ច្បាស់ពីចិត្តសាស្រ្តរបស់អ្នកមើល។ ក្នុងនោះមានឈុតល្អខ្លះៗដែលក្នុងរឿងថៃគ្មាន​​ ដូចជាឈុតមានអ្នកអានកាសែតដែលផ្សាយពីក្មេងកតញ្ញូ ហើយអ្នកអាននោះគិតក្នុងចិត្តខ្លួនឯងថាខ្លួនឯងខុសធ្ងន់ណាស់ដែលមិនបានមើលថែ ​​រក្សា​​ម្តាយឲ្យបានស្រណុកស្រួល​​ ហើយ​​​ថែមទាំង​​យកកូនខ្លួនឯងមកឲ្យម្តាយមើលថែទៀត។ ក្រៅពីនេះនៅមានឈុតឪពុកស្លាប់​,​ ឈុតដេកក្នុងថ្នាក់, ឈុតអូសរទេះឡើងទួលមិនរួច,​ និងឈុតរាយរងផ្សេងៗទៀត ដែលថៃគ្មាន។ លើសពីនេះទៅទៀតតួអង្គខ្មែរសម្តែងបានល្អនិងរស់រវើកជាងតួអង្គមួយចំនួរបស់ថៃ ដូចជាតួអង្គម៉ូលីកា និងមិត្តរួមថ្នាក់ដែលចេះយំបានល្អគួរឲ្យសរសើរ។

 

ឈុតកូន​ភ្ញាក់ខ្លួនខុស​ដែលមិនបានមើលថែ​ម្តាយតែបែរ​ជា​ឲ្យ​ម្តាយមើល​ថែកូនខ្លួន​ទៅ​វិញ

ឈុតកូន ភ្ញាក់ខ្លួនខុស ដែលមិនបានមើលថែ ម្តាយតែបែរ ជា ឲ្យ ម្តាយមើល ថែកូនខ្លួន ទៅ វិញ

 

 

 

ឈុតសិស្សក្នុងថ្នាក់យំព្រោះអត្ថបទព្រះគុណម៉ែ

ឈុតសិស្សក្នុងថ្នាក់យំព្រោះអត្ថបទព្រះគុណម៉ែ

 

ឈុតដែល​ប្រើភាសាភាពយន្ត​បាន​ល្អបំផុត(តួអង្គមិននិយាយតែ​រូបភាពបង្ហាញ, អុសនិងធុងហ្គាស)

ឈុតដែល ប្រើភាសាភាពយន្ត បាន ល្អបំផុត(តួអង្គមិននិយាយតែ រូបភាពបង្ហាញ, អុសនិងធុងហ្គាស)

 

«កតញ្ញូ»របស់ខ្មែរបង្ហាញពីជីវភាព ផ្នត់គំនិត និង និស្ស័យពិតរបស់ខ្មែរ។ តួអង្គម្តាយក្មេក​(យាយម៉ូលីកា)នៅក្នុងរឿងខ្មែរខុសគ្នាដាច់ឆ្ងាយពីតួអង្គម្តាយក្មេក(យាយវណ្ណលី)​របស់ថៃ។យាយម៉ូលីកាមិនចេះរអ៊ូរទាំ បានប៉ុណ្ណាស៊ីប៉ុណ្ណឹង​, មិនដែលមើលងាយកូនប្រសា, មិនដែលនិយាយអាក្រក់ មិនដែលស្តីបន្ទោស ទោះបីគ្មានការងារធ្វើឬស៊ីអត់ស៊ីឃ្លានយ៉ាងណាក៏ដោយ គឺមានតែលើកទឹកចិត្តផ្តល់កម្លាំងចិត្តដល់កូនប្រសាប៉ុណ្ណោះ។ ចំណែកយាយរបស់វណ្ណលីគឺគិតតែពីនិយាយដើមនិយាយអាក្រក់ពីក្រោយខ្នង, ចូលចិត្តរអ៊ូរទាំច្រើន ចង់ឆ្ងាញ់ចង់ឆ្អែត, ចូលចិត្ត​​ស្តីបន្ទោសឲ្យកូនប្រសាថាធ្វើប្តីគេមិនកើត រកការងារមិនបានធ្វើរហូតឪពុកវណ្ណលីទ្រាំមិនបានក៏រត់ទៅបួសបាត់ទៅ។ នេះជាចរិតដ៏អាក្រក់របស់ស្ត្រីថៃដែលស្ថិតក្នុងឋានៈជាម្តាយក្មេកគេ។ តួអង្គអ្នកជិតខាងនៅ ក្នុងរឿងខ្មែរគឺជាតួអង្គដែលចេះជួយទុក្ខធុរៈគ្នា ទោះបីខ្លួនក្រគ្មាអ្វីជួយក៏ដោយក៏បានជួយត្រឹមកម្លាំង​​កាយចិត្ត និងម្ហូបចំណីបន្តិចបន្តួចទៅតាមលទ្ធភាពដែលខ្លួនមាន។ ខុសប្លែកពីតួអង្គក្នុងរឿងថៃ អ្នកជិតខាងទាំងនោះសុទ្ធតែចិត្តអាក្រក់ សូម្បីចេកទុំជ្រុះលើដីក៏មិនឲ្យគ្នារើសដែរ។ ពួកគេនាំគ្នាគិតថាម្តាយរបស់វណ្ណលីត្រូវខ្មោចអាបចូលដូច្នេះក៏នាំគ្នាយកបន្លាឫស្សីមកស្រះពេញកន្ទេលដេករបស់ម្តាយនាងរហូតមានរបួសសុះពេញខ្លួន។ មិនតែប៉ុណ្ណោះពួកគេនៅដេញគ្រួសារនាងឲ្យចេញពីភូមិទៀត។

 

ឈុតក្នុងរឿងវណ្ណលីៈ អ្នកជិតខាង​យកចម្រះឫស្សីមកស្រះម្តាយវណ្ណលី

ឈុតក្នុងរឿងវណ្ណលីៈ អ្នកជិតខាង យកចម្រះឫស្សីមកស្រះម្តាយវណ្ណលី

ឈុតយាយវណ្ណលីរអ៊ូរទាំពីកូនប្រសា

ឈុតយាយវណ្ណលីរអ៊ូរទាំពីកូនប្រសា

ឈុតក្នុងរឿងកតញ្ញូៈ អ្នកជិតខាង​មក​ជួយយកអាសារម្តាយម៉ូលីកា

ឈុតក្នុងរឿងកតញ្ញូៈ អ្នកជិតខាង មក ជួយយកអាសារម្តាយម៉ូលីកា

ខាងលើនេះគឺជាចំណុចដូចគ្នានិងខុសគ្នាខ្លះដែលខ្ញុំលើកមកព្រមជាមួយទស្សនៈការយល់ឃើញផ្ទាល់ខ្លួនមួយចំនួន។ ការសន្និដ្ឋានខាងលើមិនបានធានាថា​​ត្រឹមត្រូវនោះទេព្រោះវាគ្រាន់តែជាការយល់ឃើញផ្ទាល់​របស់ខ្ញុំប៉ុណ្ណោះ ដូច្នេះបងប្អូនអាចយល់ថាខុសគិតបែបណាផ្សេងតាមតែការគិត​​របស់ខ្លួនទៅចុះ

កុំភ្លេចចាំអានអត្ថបទ «កតញ្ញូ និង វណ្ណលី»!!!

អាថ៌កំបាំងពីក្រោយរឿង«កតញ្ញូ» ខែ មករា 17, 2009

Posted by ផ្កាយ​Novels in ដំណឹងផ្សេងៗ, ភាពយន្តវីដេអូ, អ្នក​និពន្ធខ្មែរ.
19 comments

នាង​រត់​ទៅ​សាលាព្រោះ​តែ​ចង់​សិក្សា នាង​រត់​មក​ផ្ទះ​ព្រោះ​តែ​ភាព​កតញ្ញូ...

នាង រត់ ទៅ សាលាព្រោះ តែ ចង់ សិក្សា នាង រត់ មក ផ្ទះ ព្រោះ តែ ភាព កតញ្ញូ...

 

ក្រោយពីខ្ញុំបានផ្សាយអត្ថបទ«អ្នកនិពន្ធម៉ៅសំណាងហៅទន្សាយ» បានមួយរយៈធំមក  ស្រាប់តែមានប្រិយមិត្តយើងម្នាក់​(គឺសំណាង) បានប្រាប់ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយថាភាពយន្តរឿង​​«កតញ្ញូ» មិនមែនជាស្នាដៃនិពន្ធរបស់អ្នកស្រីម៉ៅសំណាងទេ តែជាស្នាដៃរបស់លោករិនសៃដែលបានប្រែពីថៃមកដោយដាក់ចំណងជើងថា «នាងនី»

 

ជាការពិតនៅក្នុងបទសម្ភាសន៍របស់ខ្ញុំជាមួយអ្នកស្រីម៉ៅសំណាងកាលពីលើមុនអ្នកស្រីក៏បានបញ្ជាក់ដែរថា ភាពយន្តរឿង«កតញ្ញូ»គឺជាស្នាដៃផលិតរួមគ្នារបស់ក្រុមការងារផលិតកម្មខេមប្រូ ដែលក្នុងនោះអ្នកស្រីក៏មានចំណែកផងដែរក្នុងការសរសេរអត្ថបទភាពយន្ត។ ប៉ុន្តែខ្ញុំក៏នៅមិនច្បាស់​​ដែរថា រឿងនោះអ្នកស្រីសរសេរដោយខ្លួនឯងឬគ្រាន់តែជួយកែសម្រួលឲ្យផលិតកម្ម ព្រោះនៅពេលនោះខ្ញុំក៏បានសួរគាត់អំពីរឿង​«ខ្លាចអីញោម!!!» ដោយគិតថាគាត់ជាអ្នកសរសេរអត្ថបទភាពយន្តដែរ(ព្រោះឆ្ងល់ដោយសារភាពយន្តថៃក៏មានដូចគ្នា) តែមិនមែនទេគឺក្រុមការងាររបស់ផលិតកម្មខេមប្រូ ជាអ្នកធ្វើដោយខ្លួនឯង មិនមែនជាការចម្លែកទេសម្រាប់ផលិតកម្មខេមប្រូ បើអ្នកស្រីម៉ៅសំណាងមិនមែនជាអ្នកសរសេរអត្ថបទភាពយន្តរឿង​«កតញ្ញូ»នោះ ព្រោះផលិតកម្មនេះតែងតែផលិតរឿងដែលយកលំនាំតាមថៃជារឿយៗ ដូចជារឿង«ព្រៃអាគម», រឿង​«ល្បែងសួរខ្មោច», «ខ្លាចអីញោម», «នាងនាថ»… សុទ្ធសឹងដើរតាមលំអានរឿងថៃទាំងអស់។ ម្យ៉ាងខ្ញុំធ្លាប់ទទួលដំណឹងថាក្រុមការងាររបស់ផលិតកម្មនេះក៏មានជនជាតិថៃធ្វើការជាមួយដែរ ដូច្នេះរឿងដែលគេផលិតនោះអាច​​បានទទួលការផ្តល់យោបល់ ឬការអនុញ្ញាតពីផលិតកម្មថៃដែលគេធ្វើការរួមគ្នានោះក៏ថាបាន។

เธ��วิ่งไปทุกวันไห้ทันเรียน  เธ��วิ่งมาทุกวันเพราะกตัญญู

เธอวิ่งไปทุกวันไห้ทันเรียน เธอวิ่งมาทุกวันเพราะกตัญญู

 

 

 

ដោយបានទទួលដំណឹងពីសំណាងដូច្នេះខ្ញុំក៏បានខិតខំស្រាវជ្រាវរកប្រភពរបស់រឿង​«កតញ្ញូ»​នេះរហូតទាល់តែបានឃើញ។ «វណ្ណលី»គឺជាឈ្មោះរបស់ភាពយន្តមួយនិងក៏ជាចំណងជើង​​សៀវភៅមួយក្បាលរបស់ថៃដែលមានលំនាំរឿងដូច​«កតញ្ញូ»របស់ខ្មែរ ដែលខ្ញុំបានប្រទះឃើញ។ សាច់រឿងនិងប្លង់ថតប្រមាណ៥០ភាគរយគឺដូចគ្នាទាំងអស់។ ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ថា ទាំងរឿង«កតញ្ញូ» ទាំងរឿង​«វណ្ណលី» សុទ្ធសឹងជារឿងដែលដកស្រង់ចេញមកពីខ្សែជីវិតពិតទាំងអស់។ បើដូច្នេះតើរឿងរ៉ាវវាទៅជាយ៉ាងណា? តើខ្មែរថតពីជីវិតពិតគេខ្លះហើយលួចចម្លងគេខ្លះ? តើនរណាជា​​«កតញ្ញូ»? នរណាជា​«វណ្ណលី»?

សូមរង់ចាំអានអត្ថបទ«កតញ្ញូនិងវណ្ណលី»នៅពេលឆាប់ៗនេះ!!!