jump to navigation

ទឹកចិត្តគ្រូបង្រៀន ខែ សីហា 5, 2007

Posted by អាចម៍ផ្កាយ in ភាពយន្តវីដេអូ.
3 comments

teachters-heart.png 

ប្រវត្តិរឿងៈ

រឿងនេះកាលដើមឡើយគឺជារឿងដែលសរសេរជាសៀវភៅប្រលោមលោកមាន

ចំណងជើងថា«ទឹកហូរឡើងភ្នំ» រឿងប្រលោមលោកនោះនិពន្ធដោយ

លោកយឹម សំណាង ដែលបច្ចុប្បន្នគាត់រស់នៅខេត្តបន្ទាយមានជ័យ។

ដោយរឿងនេះមានអត្ថន័យល្អ បង្ហាញពីជីវិតតស៊ូនិងបញ្ជាក់ពីទឹកចិត្តគ្រូបង្រៀន

សម្តេចហ៊ុន សែន   ក៏បានឧបត្ថមប្រាក់ដល់អ្នកស្រីពាន់ ភួងបុប្ផា 

ដើម្បីរៀបចំដំឡើងរឿងនេះជាខ្សែភាពយន្តវិញម្តង ដោយដូរចំណងជើងថា

«ទឹកចិត្តគ្រូបង្រៀន»។ កាលខ្ញុំនៅស្រុកខ្មែរ ខ្ញុំនិងអ្នកគ្រូរួមទាំងនិស្សិតចិន

មួយក្រុម បាននាំគ្នាទៅទស្សនាទាំងអស់គ្នា។កាលនោះ ទាំងនិស្សិតចិន ទាំងនិស្សិតខ្មែរ រួមទាំង

អ្នកគ្រូផងនាំគ្នាយំទាំងអស់គ្នា ព្រោះសាច់រឿងនេះកំសត់ណាស់….

នរណាហ្ន៎! ដែលអាចទប់ទឹកភ្នែកបាន???     

ប្រហែលជាលោកអ្នកធ្លាប់ទស្សនារឿងនេះស្ទើរតែគ្រប់គ្នាហើយមើលទៅ?…….

តែទោះយ៉ាងណាដោយសារខ្ញុំពេញចិត្តរឿងនេះ និងដើម្បីបង្ហាញពីគុណបំណាច់

ដ៏ធំធេងរបស់គ្រូបង្រៀន ខ្ញុំសូមជូនរឿងនេះដល់លោកអ្នកបានទស្សនាម្តងទៀត!

មតិជនទូទៅតែងពោលថា «កូនរៀនពូកែដោយសារពូជអម្បូរ,តែបើថាកូនរៀន

មិនពូកែគឺដោយសារគ្រូហ្នឹងមិនកើត!»

តើធាតុពិតយ៉ាងណាសូមទស្សនារឿង

«ទឹកចិត្តគ្រូបង្រៀន»ដោយមេត្រី!!!

វគ្គ១ 

 

វគ្គ២ 

វគ្គ៣ 

 

វគ្គ៤

 

វគ្គ៥ 

 

វគ្គ៦ 

 

វគ្គ៧ 

 

វគ្គ៨ 

 

 វគ្គ៩

វគ្គ១០

វគ្គ១១

វគ្គ១២ 

 វគ្គ១៣

 

វគ្គ១៤ 

វគ្គ១៥ 

 

វគ្គ១៦ 

 

វគ្គ១៧ 

វគ្គ១៨(ចប់) 

ភាពយន្តថៃថតនៅខ្មែរ ខែ សីហា 1, 2007

Posted by អាចម៍ផ្កាយ in ភាពយន្តវីដេអូ.
7 comments

g2.jpgthaifilmgostgame.jpgghostgameposter.jpgg1.jpg

ខ្សែភាពយន្តថៃរឿងGhost Game ឬ ឡាថាភី  ដែលថតនៅគុកទួលស្លែង 

ប្រភេទៈ ភាពយន្តភ័យរន្ធត់

ចាងហ្វាងៈ សារ៉ាវុធ វីជានសាន(Sarawut Wichiensarn)

សម្តែងដោយៈ ថានយ៉ាណាន(Jeen), មហាភិរុណ,​ វ័តចារីន(Mam)… 

សង្ខេបរឿងៈ

          មានយុវជនថៃ១១នាក់បានមកចូលរួមលេងហ្គេមក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះ

ថា«TV reality show»​  ដែលអ្នកចូលរួមទាំងអស់ត្រូវតែស្ថិតក្នុងគុកខ្មែរដែលមានខ្មោច

លងដ៏សាហាវ  ហើយពួកគេអាចនឹងឈ្នះប្រាក់សុទ្ធចំនួន៥លានបាត។គុកនោះគឺគុក

ទួលស្លែង ដែលពោលពេញទៅដោយសាកសព​ គ្រោងឆ្អឹងនិងក្បាលខ្មោចជាច្រើន។ 

អ្នកចូលរួមម្នាក់ៗត្រូវបានគេឲ្យដេកក្នុងម្ឈូស, ដំលលាដ៍ក្បាលខ្មោច,​ដកសក់ខ្មោច, ដេក

ត្រាំក្នុងទឹកជាមួយខ្មោច…​ និងធ្វើទារុណកម្មគ្នាដូចប៉ុលពតធ្លាប់ធ្វើចំពោះរាស្រ្តខ្មែរដែរ។ 

ទីបំផុតអ្នកចូលរួមលេងហ្គេម និងអ្នកថតកម្មវិធីទូរទស្សន៍ទាំងអស់ត្រូវបានស្លាប់។

សូមអញ្ជើញទស្សនាឈុតរឿងនេះនៅៈ  

 http://www.youtube.com/watch?v=on4K5W3cFf4រឿងនេះ ខ្ញុំធ្លាប់មើលម្តងដែរ  កាលពីកំឡុងខែមេសាកន្លងទៅនេះ តែពុំបានមើលពី

ដើមមកទេ គឺរំលងហួសបន្តិចហើយទើបបានមើល។ ពេលមើលដំបូងខ្ញុំចាប់អារម្មណ៍

ថា តួអង្គក្នុងរឿងនេះ  ស្លៀកពាក់ដូចជំនាន់ប៉ុលពត និងមានទិដ្ឋភាពដូចធ្លាប់ឃើញនៅ

កន្លែងណាម្តង។ បានបន្តិចមកក៏ស្រាប់តែឃើញអក្សរខ្មែរនៅលើជញ្ជាំងទ្វារ  តែមិនបាន

ចាប់អារម្មណ៍ទេ។ លុះត្រាតែតួអង្គរើសបានសៀវភៅចាស់មួយយកមកអានទើបប្រឹង

អានតាមសាកមើលស្រាប់តែ….«ថ្ងៃទី១៥កើត…ម៉ោង១២អាធ្រាត្រ…» ម៉េចក៏អាន

បានស្រួលម្ល៉េះ?  ពេលនោះហើយទើបខ្ញុំដឹងថានោះគឺជាអក្សរខ្ែមរយ៉ាងពិតប្រាកដ  

ហើយចាប់ផ្តើមប្រឹងតាមដានរឿងយ៉ាងយកចិត្តទុកដាក់  ប្រឹងស្តាប់ពាក្យថៃគ្រប់ម៉ាត់

ដើម្បីចង់ដឹងថាតើថៃសរសេរអ្វីពីខ្មែរ?… ព្រោះចរិកថៃមួយនេះមិនគួរឲ្យទុកចិត្តបានឡើយ។

លុះពេលខ្ញុំមើលរឿងនេះចប់ហើយខ្ញុំត្រឹមបានតែដឹងថារឿងនេះនិយាយពាក់ព័ន្ធនឹងអ្នក

ទោសខ្មែរនៅជំនាន់ប៉ុលពតប៉ុណ្ណោះ។ ពេលនោះចិត្តខ្ញុំខ្វាយខ្វល់មែនទែនស្តាយណាស់

ដែលមិនបានមើលពីដើមមក…. ចង់ដឹងតើថៃនិយាយអ្វីពីខ្មែរ?…  និយាយល្អឬអាក្រក់?… 

ហើយចង់មើលរឿងនេះទៀតដើម្បីស្តាប់ឲ្យបានច្បាស់ថាគេនិយាយពីអ្វីខ្លះ?… 

          ចាប់តាំងពីពេលនោះមក   ខ្ញុំតែងដើរសួររកទិញភាពយន្តរឿងនេះនៅគ្រប់ហាង

លក់ឌីសទាំងអស់តែមិនដែលបានប្រទះសោះ  មានតែគេ

ប្រាប់ថាលក់អស់ហើយៗ…ព្រោះរឿងនេះចេញតាំងពី

ឆ្នាំ២០០៦ម្ល៉េះ។ លុះថ្ងៃមួយសួរគេទៅ  គេថាមាន   ខ្ញុំអរស្ទើរហោះ!  

ដល់គេរកបានបន្តិចគេក៏ប្រាប់ថាគេភ្លេច! គេទើបតែលក់អាឌីសចុងក្រោយ

អស់អម្បាញ់ម៉ិញនេះ!  

តើមានបងប្អូនណាធ្លាប់បានមើលរឿងនេះទេ?  

សូមជួយចែកចាយផង!!!   

ខ្ញុំរកបានត្រឹមតែឈុតខ្លីនេះប៉ុណ្ណោះ។

យល់យ៉ាងម៉េចដែរ?… គិតថាថៃថតរឿងយើងបែបនេះល្អទេ?