មហាអាណាចក្រខ្មែរ ខែ សីហា 28, 2007
Posted by អាចម៍ផ្កាយ in ភាពយន្តឯកសារ.6 comments
នេះគឺជាភាពយន្តឯកសារមួយដែលបង្ហាញពីប្រវត្តិនៃមហាអាណាចក្រខ្មែរ
ដែលផ្សំឡើង៣ដំណាក់កាលធំៗគឺៈ
១.សម័យអាណាចក្រភ្នំ
២.សម័យចេនឡា
៣.សម័យអង្គរ។
ខ្ញុំដឹងនិងជឿជាក់ថា មានប្រិយមិត្តជាច្រើនពិតជាធ្លាប់បានទស្សនាភាពយន្ត
ឯកសារនេះរួចហើយតាមរយៈពិព័រណ៍វប្បធម៌អន្តរជាតិអង្គរ-ឃ្យុងយូ ឬក៏តាម
រយៈវ៉ិបសាយដទៃទៀត។ តែទោះជាយ៉ាងនេះក្តី ក៏ខ្ញុំសូមធ្វើការផ្សាយឡើងវិញ
ដើម្បីទុកជាឯកសារ និងសម្រាប់ប្រិយមិត្តមួយចំនួនដែលពុំទាន់បានទស្សនានៅ
ឡើយ។ សូមអញ្ជើញទស្សនាដោយមេត្រី!
វគ្គ១
វគ្គ២(ចប់)
លាហើយស្រុកខ្មែរ… ខែ សីហា 8, 2007
Posted by អាចម៍ផ្កាយ in ភាពយន្តវីដេអូ, ភាពយន្តឯកសារ.6 comments
«យន្តហោះឆ្ពោះទៅលើវេហាស៍ស្ងាត់បាត់សូន្យ បញ្ជាក់ប្រាប់ថា
ខ្ញុំត្រូវឃ្លាតឆ្ងាយបងប្អូន លោកប៉ានៅខាងក្រោមខំប្រឹងស្រែកហៅ
ឈ្មោះកូន កូនត្រូវតស៊ូ…
យន្តហោះឆ្ពោះទៅលើវេហាស៍ស្ងាត់បាត់សូន្យ បញ្ជាក់ប្រាប់ថា
ខ្ញុំត្រូវឃ្លាតឆ្ងាយបងប្អូន ទឹកដីកម្ពុជាពេលនេះខ្ញុំSay Goodbye
Goodbye Srok Khmer…»
«លាហើយស្រុកខ្មែរឬ Goodbye Srok Khmer»គឺជាបទចម្រៀងមួយបទ
ដែលសឹងតែមិនអាចទប់ទឹកភ្នែកបាននៅពេលដែលស្តាប់ហើយ ពិសេសសម្រាប់
អ្នកដែលឃ្លាតចាកមាតុប្រទេសជាទីស្នេហារបស់ខ្លួន។
មុនដំបូង ខ្ញុំមិនបានចាប់អារម្មណ៍សោះឡើយ លុះពេលបានស្តាប់ហើយខ្ញុំក៏
អួលដើមកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ ខ្ញុំគិតថាវាមិនមែនជាភាពទន់ជ្រាយ
ទេ ការដែលយើងស្រក់ទឹកភ្នែកព្រោះតែឃ្លាតចាកស្រុកកំណើត ឃ្លាតចាកឪពុក
ម្តាយ បងប្អូន និងមិត្តភ័ក្តិជាទីស្រលាញ់នោះ តែវាគឺជាមនោសញ្ចេតនាមួយដ៏
ជ្រាលជ្រៅដែលមនុស្សម្នាក់ៗតែងមានគ្រប់ៗគ្នា។
ខាងក្រោមនេះ គឺជាអារម្ភបទរបស់ម្ចាស់បទចម្រៀងផ្ទាល់ ដែលសរសេរជា
ភាសាអង់គ្លេស បង្ហាញពីអារម្មណ៍របស់ខ្លួន ពេលឃ្លាតចាកប្រទេសកំណើត…
«October 12, 2003
It was the first time and the thaughest time in my life that I had to leave my home land and most of my families to u.s. and to seek for
a better life. Just like many other Cambodians whohad done before, or maybe they will be after, I know and they know how it feels like
on the last day at the airport. Nothing else I could say beside trying
to look a way from those sad face and trying to talk a deep breath
each time. I couldn’t even speak a word because everytime I tried
to talk, tears would come out at the same time…»
“Could Barely Speak,
Could Barely Breath, But
Everyone Cried Out Loud.”
សូមទស្សនាតាមមនោសញ្ចេតនារបស់លោកអ្នកដោយមេត្រី!!!
ថៃ,ខ្មែរ,ឡាវ,វៀតណាម ដោយខារ៉ាបាវ(Carabao) ខែ សីហា 8, 2007
Posted by អាចម៍ផ្កាយ in ភាពយន្តវីដេអូ, ភាពយន្តឯកសារ.8 comments
នេះគឺជាបទចម្រៀងមួយបទ ដែលបង្ហាញពីសម្ព័នភាពរវាងខ្មែរ ថៃ
ឡាវនិងវៀតណាមដែលផលិតឡើងដោយខារ៉ាបាវ(ភេសជ្ជៈខារ៉ាបាវ?)។
រូបភាពក្នុងវីដេអូនេះបានបង្ហាញពីទង់ជាតិគ្រប់ប្រទេសទាំងបួន ប៉ុន្តែអ្វី
ដែលប្លែកនិងគួរឲ្យចាប់អារម្មណ៍នោះគឺទង់ជាតិប្រទេសវៀតណាម
(ក្នុងបទចម្រៀងហៅតែយួនៗ!) បែរជាប្លែកខុសពីទង់ជាតិដែលប្រើសព្វថ្ងៃ
ទៅវិញ(ឬមួយគេប្រើទង់ជាតិពីរតែខ្ញុំមិនដឹង?) ហើយម្យ៉ាងទៀតទស្សនីយភាព
ក្នុងបទចម្រៀងនេះបង្ហាញតែពីប្រទេសខ្មែសុទ្ធសាធ។ចំពោះប្រទេសបីផ្សេង
ទៀតគេបង្ហាញតែទង់ជាតិប៉ុណ្ណោះ។
សូមអញ្ជើញទស្សនាដោយមេត្រី!!!









