អ្នកនិពន្ធវ័យក្មេង » រឿងខ្លី

ថិរវេលា(២ចប់)
យូរ​ណាស់​ហើយ… ពេល​វេលា​កន្លង​ទៅដូច​ទឹក​ហូរ​មិន​ត្រឡប់។ នៅ​ពេល​មក​ដល់​វេលា​ដែល​សម​ប្រកប​ បំណង​ប្រាថ្នា​ដែល​នឹក​ប៉ង​យូរ​មក​ហើយក៏​ប្រាកដ​ខ្លួន​ឡើង តែ​បែរ​ជា​មាន​សរសៃ​ឆ្មារ​ៗមក​​ខណ្ឌជា​ឧបសគ្គរវាង​គេ​និង​អ្នក​ដែល​គេស្រឡាញ់។

ថ្ងៃ​នេះ​ថិរាយុបាន​សុំ​ច្បាប់​ឈប់ ​វិស្សមកាល​រដូវ​ក្តៅប្រចាំ​ឆ្នាំ​ ពី​ក្រុម​ហ៊ុន​របស់​ខ្លួន។ កំលោះ​ត្រៀម​​​ខ្លួន​ជា​ស្រេច​ថា​នឹង​បើក​រថយន្ត​ ទៅ​ជួប​សុរាសី​នៅ​ឯខេត្ត​កោះកុង។ គេ​បាន​ទូរស័ព្ទ​ណាត់​​សុរាសី​រួច​រាល់​ហើយ តែ​ក៏​មិន​ភ្លេច​ធ្វើ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​​ភ្ញាក់​ផ្អើល​ដែរ គឺ​អ្វី​ដែល​កំលោះ​បាន​រក្សា​ទុក​ក្រោយ​​ពេល​ជួប​គ្នា​ក្នុង​ថ្ងៃ​ដែល​ណាត់​ជួប​គ្រា​ដំបូង, ចិញ្ចៀន​ប្រាក់​ដែល​គេ​តាំង​ចិត្ត​នឹង​ប្រគល់​ឲ្យ​អ្នក​​ដែល​ខ្លួន​ស្រឡាញ់ និង​មាន​មនោសញ្ចេត​នា​ល្អ​ៗ​ជាមួយ​គ្នា។ ថិរាយុ​រៀប​ចំ​ត្រៀម​វ៉ាលី​រួច​រាល់​ហើយ​ ក៏​យក​​ទៅ​ដាក់​នៅ​ខាង​ក្រោយ​រថយន្ត ហើយ​កង់​រថយន្ត​ក៏​ចាប់​ផ្តើម​វិល​ សំដៅ​ទៅ​រក​គោល​ដៅ។

សុរាសី​ក៏​កំពុង​ភ្លេច​ខ្លួន ​នឹង​ការ​ងារ​ដែល​គេ​កំពុងធ្វើដែរ​។ ខ្លួន​គេ​ផ្ទាល់​គ្មាន​សមាធិ​​នឹង​​ធ្វើ​អ្វី​ឡើយ ព្រោះ​គេ​សប្បាយ​ចិត្ត​​ដែល​មនុស្ស​ ដែល​ខ្លួន​ចង់​ជួប​​កំពុងនឹង​មក​រក​គេ។ កំលោះ​ក៏​កំពុង​តែ​រង់​ចាំ​​អ្វី​ដែល​​គេ​បាន​រង់​ចាំ​យូរ​មក​ហើយ​ដូច​គ្នា​។ នៅ​ពេល​រថយន្ត​រត់​មក​ដល់ ​ព្រំ​ប្រទល់​ខេត្ត​កោះ​កុង​ហើយ ថិរាយុ​​ក៏​ទូរស័ព្ទ​ទៅ​សុ​រាសី ដើម្បី​សួរ​ថា​ពេល​នេះ​នៅ​ទីណា។

«នេះ​បង​យុ​ណ៎ា! មិន​ដល់​២ម៉ោង​ទៀត​ទេ​ បង​នឹង​ទៅ​ដល់​ហើយ។»

«​បាទ​បង​! ខ្ញុំ​រង់​ចាំ​បង​​​រហូត​នៅលែង​​ស្ងៀម​ហើយ ជ្រួលច្រាល់​ចង់​ជួប​បង​ខ្លាំង​ណាស់។»

«បង​យល់​ចិត្ត​សី​ណ៎ា! បង​នឹង​ទៅ​ឲ្យ​ទាន់ ឬ​សី​ទៅ​ចាំ​បង​​នៅ​សណ្ឋាគារ​តែ​ម្តងទៅ​ បង​បាន​កក់​បន្ទប់​ទុក​រួច​រាល់​ហើយ នៅ​រង់​ចាំ​ខាង​ក្រោម​សិន​ក៏​បាន​!»​

នៅ​ពេល​សំឡេង​សន្ទនាបញ្ចប់​ទៅ ថិរាយុ​ក៏​ជាន់លេខ​បន្ថែម​ល្បឿន ដើម្បី​សំដៅ​ឆ្ពោះ​​ទៅ​រក​អ្វី​ដែល​គេបាន​​​រង់​ចាំ​មក​ជា​យូរ​ហើយ។ ឬ​មួយ​នោះ​គឺ​ជា​របស់​ចុង​ក្រោយ​ដែល​គេ​នឹង​បាន​ជួប??

ខណៈ​​ដែល​ថិរាយុ​កំពុង​បើក​រថយន្ត​ លើ​ដង​ផ្លូវ​ដែល​មាន​លក្ខណៈ​កោង​ចោត ​បត់​បែន​តាម​ជ្រលង​​ភ្នំ កំលោះ​ក៏​នឹក​ទៅ​ដល់​រឿង​រ៉ាវ​អតីតកាល ​ដែល​គេ​បាន​ជួប​នឹង​សុរាសីគ្រា​ដំបូង​នៅ​បណ្ណាល័យ ថ្ងៃ​ដែល​បាន​ទទួល​ទូរស័ព្ទ​ពីគេ ថ្ងៃ​ដែល​ពួកគេ​ទាំង​ពីរ​ណាត់​ជួប​គ្នា… នឹក​ឃើញ​រឿង​នេះ​ ថិរាយុ​​ទទួល​អារម្មណ៍​ថា​មាន​សេច​ក្តី​សុខ​យ៉ាង​ខ្លាំង គេ​ក៏​លូក​យក​ចិញ្ចៀន​ចេញ​ពី​ហោប៉ៅ​អាវ ហើយ​គិត​ថា​របស់​នេះ​ហើយ ដែល​គេ​នឹង​ប្រគល់​ជូន​មនុស្ស​ដែល​ខ្លួនស្រឡាញ់។

តែ​ភ្លាមៗ​នោះ​ឯង ព្រោះ​កំលោះ​រវល់​តែ​សម្លឹង​មើល​​ចិញ្ចៀន​ ទើប​មិន​បានឃើញ​ថានៅ​ខាង​មុខ​មាន​​រថយន្ត​ត្រង់​សឺណ័រ​ធំ​មួយ​កំពុង​បត់​ចូល​មក​តាម​ផ្លូវ​កោង… ថិរាយុ​ភ័យ​ស្លន់​ស្លោ​ជាន់​ហ្វ្រាំងង៉ក់។

ងឺតតតតតតតតតត………… គ្រាំងងងងងងងងងង!!!!!!!!!!

លឿន​ហួស​​ពី​ការ​​ស្មាន រថយន្ត​តូច​មុជ​ក្បាល​​​មក​បុក​នឹង​​​​ត្រង់​សឺណឺ​កង់​១០ ​ដែល​កំពុង​បើក​ក្នុង​ល្បឿន​លឿន​​ស្លេវ​ មុន​នឹង​​ខ្ទាត​ទៅ​​បុក​បង្កាន់​ដៃ​ដែក ​ដែល​ដាក់​សម្រាប់​ការពារ​ផ្លូវកោង​​ម្តង​ទៀត​ រហូត​​ធ្វើ​ឲ្យ​រថយន្ត​តូច​​ក្រឡាប់​ពីរបី​ត្រឡប់​​ ហើយក៏​​រមៀល​ធ្លាក់​​ចេញ​ពី​លើ​ទ្រូង​ថ្នល់។​​

ថិរាយុ​ប្រញាប់​ក្តោប​ចិញ្ចៀន​ ដែល​គេ​ទុក​សម្រាប់​​ជូន​មនុស្ស​ ដែល​ខ្លួន​​ស្រឡាញ់យ៉ាង​ជាប់​ ក្នុង​ខណៈ​ដែល​រថយន្ត​កំពុង​ក្រឡាប់​ចុះ​ឡើង។​ ​ចុង​ក្រោយ​ រថយន្ត​​ក៏​មក​ជាប់​គាំង​ស្ងៀមនៅ​ក្រៅ​ថ្នល់ ហើយ​​​​ដៃ​របស់​គេ​ក៏​ស្រវា​ចេញ​មកខាង​ក្រៅ​រថយន្ត។ កំលោះ​គិត​ថា​ខ្លួន​ឯង​នៅ​មាន​ជីវិត​រស់…

«សន្យា​ណា បង​យុ… បង​កុំ​​បោះ​បង់​ខ្ញុំ​ចោល​ណ៎ា!» សំឡេង​របស់​សុរាសី នៅ​លាន់​រំពង​​ក្នុង​ត្រចៀក​​របស់​ថិរាយុ។

គេ​ប្រឹង​សង្កត់​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ ដើម្បី​រង់​​ចាំ​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនេះ​ នឹងអាល​​បាន​​ជួយ​​សង្គ្រោះ​ តែ​អនិច្ចា​កំលោះ​​មិន​អាច​​អត់​ធន់​នឹង​ស្នាម​មុខ​របួស ​ដែល​មាន​សុះ​សាច់​នោះ​បាន​ទេ។ ថិរាយុ​ក៏​ផុត​ដង្ហើម​ទៅ ហើយ​ដៃ​ដែល​គេ​ក្តោប​ចិញ្ចៀន​ទុក​ក៏​សន្សឹមៗ​រលា​ចេញ​ ចិញ្ចៀន​ក៏​ជ្រុះ​ទៅ​លើ​ដី​។

«ទ្រូតតត!! ទ្រូតតត!!…»

សំឡេង​ទូរស័ព្ទ​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​ថិរាយុ​ ដែល​សុរាសី​តេ​មក​ជាង​១០​ដង​ទៅហើយ​ តែ​មិន​ឃើញ​​មាន​ការ​ឆ្លើយ​តប​សោះ។ សុរាសី​ចាប់​ផ្តើម​ទទួល​អារម្មណ៍​មិន​សូវ​ល្អ ហើយ​នៅ​ពេល​ដែលគេ​​កំពុង​រង់​ចាំ​នោះ​ ដៃ​របស់​គេ​ក៏​វាស​មក​ត្រូវ​កែវ​ទឹក​ធ្លាក់​បែក​ខ្ចាយ។ ដោយ​សេច​ក្តី​ភិតភ័យ​គេ​ក៏​ប្រញាប់​រើស​កំទេច​កែវ​ ហើយ​កំទេច​កែវ​នោះ​ក៏​មុតម្រាម​​ដៃ​គេ​រហូត​ចេញ​ឈាម។ ពេល​នេះ​កំលោះ​មាន​ប្រផ្នូល​មិន​សូវ​ល្អ​ហើយ​ តើ​មាន​រឿង​អ្វី​កើត​ឡើង…???

ធម្មជាតិ​បាន​ផ្តល់​ពេល​វេលា ​សម្រាប់​​មនុស្ស​ម្នាក់ៗ​ដូច​ៗ​គ្នា តែ​សួរ​ថា​មាន​នរណា​ខ្លះ​ដែល​ប្រើ​ពេល​វេលា​​នោះ ​​ដើម្បី​​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ខ្លះ​ទៅ? អ្នក​ខ្លះ​អាច​នឹង​​ត្រូវ​មក​រង​ទុក្ខ​វេទនាដូច​សុរាសី​​ដែលត្រូវ​មក​រង់​ចាំ​មនុស្ស​ដែលខ្លួន​ស្រឡាញ់ ដោយ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង។ តែ​អ្នក​ខ្លះ​អាច​នឹង​​បណ្តោយ​ពេល​វេលា ឲ្យ​មាន​សេចក្តី​សុខ​តែ​ជាមួយ​នឹង​រឿង​ស៊ិច។ ជួន​កាល​ធ្វើ​​ជីវិត​បែប​លេង​សើច​ ឡេះឡោះ រហូត​មិន​ដឹងថា​ជីវិត​គ្មាន​អ្វី​ជាលំនឹង​ ជា​ទី​ពំនាក់។

ស្នេហា​របស់​​​ថិរាយុ​និង​សុរាសី​គឺ​ជា​ស្នេហា​ដែល​បរិសុទ្ធ ជា​ស្នេហា​ដែល​មិន​យក​រឿង​ស៊ិច​មក​ពាក់​ព័ន្ធ។ គេ​ក៏ចង់​បាន​ជីវិត​ដែល​ស្រស់​ថ្លា ​ដូច​​ក្នុង​ប្រលោមលោក​ដែរ។ បើ​អាច​ទាញ​ពេល​វេលា​ឲ្យ​  ត្រឡប់​ក្រោយ​បាន គេ​ក៏​មិន​ចង់​ឲ្យ​សេចក្តី​ស្លាប់​​មក​បំបែក​សេច​ក្តី​ស្នេហា​របស់​ពួកគេទាំង​ពីរដែរ ហើយ​សុរាសី​ក៏​មិន​ចាំ​បាច់​មក​​លំបាក​វេទ​នារង់​ចាំ​ដោយ​មិន​ដឹង​ខ្លួន​ថា គេ​បាន​បាត់​បង់​​មនុស្ស​ដែ​លខ្លួន​ស្រឡាញ់​​ទៅ​ហើយ។​

ចុះ​អ្នក​វិញ បាន​ធ្វើ​អ្វី​ជាមួយ​មនុស្ស ​ដែល​អ្នក​ស្រឡាញ់​ហើយ​ឬនៅ?

សេចក្តី​ស្នេហា​ក៏​ប្រៀប​បាន​នឹង​ដើម​ឈើ​មួយ​ដើម​អ៊ីចឹង បើ​ថែ​រក្សា​បាន​ល្អ​​ក៏​នឹង​រីក​ស្រស់​បំព្រង តែវា​​នឹងនៅ​​ស្ថិតស្ថេរ​​បាន​យូរ​ប៉ុណ្ណា??

សូម​ឲ្យ​ដើម​ឈើ​របស់​អ្នក​កុំ​ដូច​នឹង​ដើម​ឈើ​របស់​ថិរាយុ​និង​សុរាសី!!

Posted in រឿង​ហ្គេហ៍, រឿងខ្លី

បែក​ផ្លូវ
មាន​ចាំ​ទេ បង​ធ្លាប់​និយាយ​ប្រាប់​អូន​ថាម៉េច​ខ្លះ? គ្មាន​ថ្ងៃដែល​បង​ឈប់​ស្រឡាញ់​អូន​ទេ ហើយ​​ក៏​គ្មាន​វិនាទី​ណា​ ដែល​បង​មិន​នឹកដល់​អូន​ដែរ… តែ​មានហេតុ​ផល​មួយដែល​បង​មិន​អាច​ស្រឡាញ់​​អូន​បាន។ កុំ​បាច់​សួរ​ថា​ហេតុ​ផល​នោះ​គឺ​ជា​អ្វី? គ្រាន់​តែ​ដឹង​ទៅថា ​យើង​ទាំង​ពីរ​មិន​អាច​ស្រឡាញ់​គ្នា​បាន​ទេ…

ខ្ញុំ​អង្គុយ​ឱប​ក្បាល​ជង្គង់​ម្នាក់​ឯង។ អារម្មណ៍​​របស់​ខ្ញុំ​ពេល​នោះ​ហាក់​ដូច​ជា​ លោក​ទាំង​មូល​គ្មាន​នរណា​ឡើយ​ក្រៅ​ពី​​រូបខ្ញុំ។ ពេល​វេលា​របស់​ខ្ញុំហាក់​ដូច​ជា ​រង់​ចាំ​នរណា​ម្នាក់​ដែល​នឹង​មក​រក… មិន​មែន​គេ​មក​​​ដើម្បី​នឹង​ប្រាប់​អ្វី​ម្យ៉ាងដល់​ខ្ញុំ​​នោះ​ទេ តែ​គេ​គ្រាន់​តែ​មក​ដើម្បីនឹង​​ដើរ​ចេញ​ពី​ជីវិត​ខ្ញុំ​ទៅ។

ទ្រីននននន…

សំឡេង​រថយន្ត​របស់​គេ​មក​ដល់​ហើយ ប្រហែល​ជា​ដល់​ពេល​ហើយ​ណា ដែល​គេ​នឹង​ធ្វើ​អ្វី​មួយ ដើម្បី​​យក​ជីវិត​ចេញ​ពីខ្ញុំ​ទៅ។ ល្មម​ចប់​ហើយ​ជីវិត​របស់​យើង​!! គេ​ចូល​មក​មើល​ខ្ញុំ​ហើយ​ក៏​ស្ងៀម​ទៅ។ ខ្ញុំ​ទទួល​អារម្មណ៍​ថា គេ​ក៏​មិន​ចង់​គិតដែរ ​ថាមនុស្ស​ដូ​ច​ខ្ញុំនឹង​មានជីវិត​នៅ​បែប​នេះ។​

ទ្រីននននន…

ខ្ញុំ​បញ្ឈប់រថយន្ត សម្លឹង​មើល​រូបភាព​ដែល​នៅ​ខាង​មុខ នោះ​គឺ​ជាកន្លែង​ដែល​ខ្ញុំ​ធ្លាប់​ប្រើ​ជីវិត​នៅ​ជាមួយនារី​ម្នាក់។ ខ្ញុំ​ធ្លាប់​មាន​សេចក្តី​សុខ​នៅ​ពេល​នៅ​ជាមួយ​នាង ​តែ​ពេល​នេះ​ខ្ញុំ​បែរ​ជា​អស់​អារម្មណ៍​ល្អ​ៗ​ជាមួយ​នាង។ ខ្ញុំ​ឈាន​ជើង​ឡើង​លើ​ជណ្តើរ​អគារ ​ដោយ​អារម្មណ៍​ល្វើយ។ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ជីវិត​ស្នេហា​របស់មនុស្ស​​យើង​ខោច​ខ្លី​យ៉ាង​នេះ​ឬ?

ខ្ញុំ​បើ​ក​ទ្វារ​ដើរ​ចូល​ទៅ​​ក្នុង​បន្ទប់។ ​រូប​ភាពដំបូង​ដែល​ខ្ញុំ​ឃើញ​ គឺ​​នារី​ដែល​ខ្ញុំ​ស្រឡាញ់កំពុង​អង្គុយ​​​ឱប​​ក្បាល​ជង្គង់។ ​ទឹក​មុខ​នាង​ហាក់​​ដូច​ជា​នាង ​កំពុង​មាន​អារម្មណ៍មួយ ​ដែល​​មិន​ខុស​ប្លែក​ពី​ខ្ញុំ​នៅ​ពេល​នេះ​ប៉ុន្មាន​ទេ​។ នាង​សម្លឹង​មក​ខ្ញុំ​តែ​មិន​និយាយ​អ្វី ចំណែក​ខ្ញុំ​ក៏​មិន​ដឹង​ថា​ត្រូវ​ប្រាប់​អ្វីទៅ​នាង។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ហើយ ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​មក​ពន្យល់​​អ្វី​ដល់នាង​​ទៀត​ដែរ។ យ៉ាង​ហោច​ណាស់​ខ្ញុំ​ក៏​គិត​រួច​ទៅ​ហើយ​ថា នាង​ប្រហែល​ជា​បាន​សប្បាយ​ចិត្ត នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ជីវិត​នាង។

ខ្ញុំ​ក្រោក​ទៅ​តាម​មើល​គេ​នៅ​ក្នុង​បន្ទប់ ឃើញ​គេ​កំពុង​រើស​​យក​បន្ទះ​ស៊ីឌី​​ចម្រៀង​ ដែល​គេ​ចូល ចិត្ត​ស្តាប់​ដាក់​ទៅ​ក្នុង​កេះ ​ជា​ចម្រៀង​ដែល​គេ​ចូលចិត្ត​ស្តាប់​ខ្លាំង​ណាស់ ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​បាន​ស្តាប់​រឿយ​ៗ​ដែរ​ តែ​ពេល​នេះ​ចម្រៀង​​ទាំង​នោះ​ប្រហែល​ជា​លែង​ពិរោះ​ទៀត​ហើយ ព្រោះ​បើ​ខ្ញុំ​បាន​ស្តាប់​ទៀត​ ទឹក​ភ្នែក​ខ្ញុំ​ពិត​​ជា​ហូរ​ចេញ​មក​មិន​​ខាន… អតីតកាល​រវាង​ខ្ញុំ​និង​គេ ​នឹង​ចូល​មក​រុក​ទន្ទ្រាន​​មនោសញ្ចេតនា​ខ្ញុំ​ជា​ថ្មី។

សៀវភៅ​នៅ​តាម​ថ្នាក់​នីមួយៗរបស់​ទូ​ ត្រូវ​បាន​យក​ចេញ​ម្តង​មួយ​ក្បាលៗ។ ខ្ញុំ​ឈរ​សម្លឹង​មើល​ទាំង​​​​បេះ​ដូង​កំពុង​ខ្ទេច​ខ្ទាំ​ជា​ចម្រៀក​ៗ​ ទៅតាម​ចំនួន​សៀវភៅ​ដែលគេ​ដក​ចេញ​មក​។ បន្ទាប់​ពី​នោះ​គេ​ក៏​​ចូល​ទៅ​យក​សំលៀក​បំពាក់​ក្នុង​ទូ​ខោអាវ ហើយ​ក៏​ដើរ​ចេញ​មកកាត់​មុខ​ខ្ញុំ​ ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង។

ខ្ញុំ​ដើរ​ទៅ​យក​ស៊ីឌី សៀវភៅ សំលៀក​បំពាក់ ដាក់​ក្នុង​កេះ។ ខ្ញុំ​ឃើញ​នាង​កំពុង​តាម​សម្លឹង​ខ្ញុំ…​ ការ​​ពិត​ខ្ញុំ​ក៏​ចង់​និយាយ​អ្វី​​ជាមួយ​នាង​ដែរ តែ​ខ្ញុំ​​មិន​ហ៊ាន​​និយាយ​ពាក្យ​នោះ​ចេញ​មក​ទៀតទេ ខ្ញុំ​ត្រូវ​តែ​អត់​ធ្មត់​ព្រោះ​​មិន​យូរ​ទៀត​ខ្ញុំ​នឹង​ចាក​ចេញ​ពី​ជីវិត​នាង​ទៅ។

ខ្ញុំ​សម្លឹង​មើល​ជុំវិញ​បន្ទប់​គេង ដៃ​ខ្ញុំ​ស្ទាប​អង្អែល​ពូក​យ៉ាង​ថ្នមៗនិង​ស្រាល​ដៃ​បំផុត តែ​វា​ក៏​ធ្វើ​ឲ្យ​បេះ​ដូង​ខ្ញុំ​រំជួល​ញ័រ​ពេញ​ដើម​ទ្រូង។ ភ្នែក​ខ្ញុំ​ប្រទាក់​នឹង​ស៊ុម​រូប​ថត​ ដែល​ខ្ញុំ​និង​នាង​ធ្លាប់​ថត​ជាមួយ​គ្នា។ ខ្ញុំ​ចង់​យក​រូប​ថត​នោះ​មក​រក្សា​ទុកតែ​ក៏​មិន​ហ៊ាន ព្រោះ​បើ​ខ្ញុំ​យក​ទុកខ្ញុំ​នឹង​គិត​ថា​ខ្លួន​​ខ្ញុំ​ទៅវិញ​ទេ ​ដែល​មិន​​ព្រម​បំភ្លេច​នាង។ ខ្ញុំ​ឃើញ​នាង​សម្លឹង​មក​ខ្ញុំ​ទៀត តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​អ្វី​ទាំង​អស់ ព្រោះ​ខ្ញុំ​​គិត​ថា​ ខ្លួន​ឯង​ក៏​គ្មាន​តម្លៃ​គ្រប់​គ្រាន់​សម្រាប់​នាងដែរ។

ខ្ញុំ​ឈរ​សម្លឹង​គេ​នៅ​មុខ​បន្ទប់​ទឹក គេ​លូក​យកច្រាសដុស​ធ្មេញ​ពណ៌​លឿង​ ដែល​ជា​ពណ៌​ដែល​គេ​​ចូលចិត្ត​បំផុត​។ ប្រដាប់​កោរ​ពុក​មាត់​ក៏​ត្រូវ​គេ​យក​ចេញ តែ​មើល​ទៅ​គេ​ហាក់​ដូច​ជា​ធ្មឹង​ៗ​ដូច​គ្មាន​វិញ្ញាណ​ គេ​ប្រហែល​ជា​មិន​ដឹង​ថាមាន​ភ្នែក​មួយ​គូ​ កំពុងតាម​​សម្លឹង​មើល​សកម្ម​ភាព​របស់​គេ​នោះ​ទេ។ នៅ​ពេល​គេ​ដើរ​កាត់មុខ​ខ្ញុំ ភាព​ព្រងើយ​កន្តើយ​របស់​គេ​​​កាន់​តែ​ ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​តែ​ក្អួត​ឈាម​នៅ​នឹង​កន្លែង ខ្ញុំ​ចង់​តែ​ស្រែក​យំចេញ​មក​ឲ្យ​ខ្លាំងៗ តែ​អាទឹក​ភ្នែក​ចង្រៃហេតុ​អ្វី​មិន​ព្រម​ហូរ​ចេញ​មក​សោះ??

ខ្ញុំ​ដើរ​ទៅ​ផ្ទះ​បាយ​មើល​ក្រដាសNote ដែល​បិទ​ជាប់​នឹង​ទូ​ទឹក​កក ខ្ញុំ​មើល​ម្តង​ទៀត​ហើយ​ក៏​បក​យក​ចេញ​ពី​ទូ។ ខ្ញុំ​ចាប់​យក​កែវ​ទឹក​មួយ​ក្នុង​ចំណោម​កែវ​ទឹក​ពីរ​ ដែល​មាន​រូប​បេះ​ដូងជាគូ​គ្នា​​មក​ទុក។ កែវ​ទឹក​មួយ​គូ​នេះ​យើង​ទិញ​រួម​គ្នា​ក្នុង​ខួប​លើក​ទី​២​នៃ​ការ​ជួប​គ្នា​របស់​យើង​ តែ​ពេល​នេះ​វា​គង់​នឹង​​គ្មាន​ន័យ​​អ្វី​ទៀត​ទេ។ ខ្ញុំ​ប្រមូល​របស់​អស់​ទាំង​នោះ ​មក​ដាក់​ក្នុងកេះ​ទាំង​អស់។ ឯ​នាង​នៅ​តាម​សម្លឹង​មើល​ខ្ញុំ​ដដែល តែ​ខ្ញុំ​ក៏​មិន​ចង់​និយាយ​អ្វី​ ព្រោះគិត​ថា​​ពេល​វេលា​កាន់​តែ​ខើច​ខ្លី​ទៅ​ហើយ។​

ខ្ញុំ​អង្គុយ​ឱប​ក្បាល​ជង្គង់​នៅ​លើ​សាឡុង ត្រី​ក្រឹម​​ឈ្មោល​មួយ​ក្បាល​ ត្រូវ​បាន​គេ​យក​ចេញ​ពី​កែវ​ចិញ្ចឹម ខ្ញុំ​រំជួល​ចិត្តនឹក​អាណិត​ខ្លួន​ឯង​ ដែល​មាន​ជីវិត​ដូចគ្នា​​នឹង​​ត្រី​ក្រឹម​​ញីក្នុង​កែវ​ ដែល​​ត្រូវ​ឃ្លាត​ពីអ្នក​ដែល​វា​ស្រឡាញ់​ទៅ​​​។ កូន​ឈើ​ក្នុង​ថូ​ត្រូវ​គេ​លើក​យក​ទៅ​ដាក់​ក្នុង​កេះ​ទៀត​ ខ្ញុំ​ទទួល​អារម្មណ៍​ដឹង        ​ភ្លាមៗ​​​​​ថា​ អ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​បញ្ចប់​ហើយ តែ​មើល​ទៅ​គេ​​ធ្វើ​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​សោះ។ ទី​បំផុត​​គេ​ក៏​លើក​កេះ​របស់​អស់​ទាំង​នោះចាក​ចេញ​ពី​បន្ទប់​ទៅ។ ទឹក​ភ្នែក​ខ្ញុំ​ចាប់​ផ្តើម​ហូរស្រក់​មក​យឺតៗ ខ្ញុំ​មិន​ខ្មាស​អៀន​អ្វី​ទាំង​អស់​បើ​គ្រាន់​តែ​យំបែប​នេះ… ជីវិត​ស្នេហា​របស់​យើង​ប្រហែល​ជា​ត្រូវ​ចប់​​ហើយ​ណា…

​ខ្ញុំ​ឈាន​ជើង​ចុះ​ជណ្តើរ ​សំដៅ​ទៅ​កាន់​រថយន្ត​ រួច​រៀប​ចំ​​យក​កេះ​សម្ភារៈ ​ទៅ​ដាក់​នៅ​ខាង​​    ក្រោយ។ នៅ​ពេល​ខ្ញុំ​សម្លឹង​ឃើញ​ចង្កូត​​រថយន្ត ទឹក​ភ្នែក​ខ្ញុំ​ក៏​ចាប់​ផ្តើម​ហូរ​ស្រក់​ចុះ​មក។ ការ​ពិត​ខ្ញុំ​ចង់​​យំ​តាំង​ពី​ពេលដំបូង​ម្ល៉េះ តែ​មនុស្ស​ប្រុស​ដូច​ខ្ញុំ​នឹង​មិន​សម្តែង​ភាព​ទន់​ជ្រាយ ​ឲ្យ​នាង​ឃើញជា​ដាច់​ខាត។ ខ្ញុំ​ដឹងច្បាស់​ណាស់​ ​ថានាង​​ទទួល​អារម្មណ៍​យ៉ាង​ណា តែ​ខ្ញុំ​ផ្ទាល់​ក៏​ដឹង​ថាខ្លួន​ឯង​ក៏​«ឈឺ»​មិន​ខុស​ពី​នាង​ដែរ។

«អរគុណ​ពេល​វេលា អរគុណ​ចម្ងាយផ្លូវ​ អរគុណ​មនោសញ្ចេតនា​ល្អៗ​​ ទោះ​បី​ជា​ចុង​ក្រោយ​ត្រូវ​​ប្តូរ​ដោយ​ទឹក​ភ្នែក​ក៏​ដោយ ខ្ញុំ​ផ្ទាល់​ក៏​សុំ​ទោស​ដែរ… លាហើយ៕»

Memory isn’t come back…

Posted in មនោសញ្ចេតនា, រឿងខ្លី

ថិរវេលា(១)
ងឺតតតតតតតតតត………… គ្រាំងងងងងងងងងង!!!!!!!!!!

លឿន​ហួស​​ពី​ការ​​ស្មាន រថយន្ត​តូច​មួយមុជ​ក្បាល​​​មក​បុក​នឹង​​​​កុងទឺនឺ​កង់​១០ ​ដែល​កំពុង​បើក​ក្នុង​ល្បឿន​លឿន​​ស្លេវ​មុន​នឹង​​ខ្ទាត​ទៅ​​បុក​បង្កាន់​ដៃ​ដែក​ដែល​ដាក់​សម្រាប់​ការពារ​ផ្លូវកោង​​ម្តង​ទៀត​ រហូត​ធ្វើ​ឲ្យ​រថយន្ត​តូច​នោះ​ក្រឡាប់​ពីរបី​ត្រឡប់​​ហើយ​រមៀល​ធ្លាក់​​ចេញ​ពី​លើ​ទ្រូង​ថ្នល់។​​

គ្រូកកកកកកកកកក…………… ភ្លុងងងងងងងងងង!!!!!!!!!!

សំឡេង​រថ​វិទ្យាសាស្ត្រ​បាន​បញ្ចប់​ទៅ។ រូប​ភាព​នៅ​ខាង​មុខ​ គឺ​ជា​អ្វី​ដែល​យើង​ធ្លាប់​ហៅ​ថាយាន​ជំនិះ​ តែ​ពេល​នេះ​ត្រឡប់​ក្លាយ​ជា​សំណល់​ដែក​អស់​ឫទ្ធិទៅ​ហើយ។ កញ្ចក់​បែក​ខ្ទេច​ខ្ទី​រាយ​ពាស​ពេញ​ថ្នល់​ ដៃ​របស់​បុរស​ម្នាក់​​​​ស្រវា​បោះ​​ចេញ​​មក​ក្រៅ ហាក់​ដូច​ជា​មាន​កាន់​​របស់​អ្វីម្យ៉ាង​នៅ​ក្នុង​ដៃ​ តែ​ដោយ​​​មិន​អាច​ស៊ូ​ទ្រាំ​នឹង​​ស្នាម​របួស​​​​​​​​​ដ៏​ធ្ងន់​ធ្ងរ​នោះ​បាន​ គេ​ក៏​​ផុត​ដង្ហើម​នៅ​លើ​រថយន្ត​​គូ​ជីវិត… ដៃ​ដែល​ក្តោប​​អ្វី​ម្យ៉ាង​នោះក៏​រលា​ចេញ​សន្សឹមៗ ​ទី​បំ​ផុត​​របស់​នោះ​ក៏​រមៀល​ធ្លាក់​ចេញ​ពីដៃ។

​គេ​​មិន​មាន​ឱកាស​នឹង​​​ប្រគល់​របស់​សំ​ខាន់​នោះ ដល់​មនុស្ស​​ដែល​ខ្លួន​ស្រឡាញ់ទៀត​ឡើយ…

​បណ្ណាល័យ​​ពុទ្ធសាសនបណ្ឌិត្យ

ថិរាយុ បុរស​ធម្មតាម្នាក់​ ​ដែល​មាន​ដំណើរ​ជីវិតគោចរ​​តាម​ទ្រនិច​នាឡិកា កំពុង​ស្វែង​រក​សៀវភៅ​​មួយ​ក្បាល​ ដើម្បី​ជា​ឯកសារ​ពិគ្រោះសម្រាប់​ការងារ​របស់​ខ្លួន។ ការ​ពិត​ថិរាយុ​ជា​​មនុស្ស​ដែល​មាន​ការងារ​បែប​សប្បាយៗ គ្រាន់​តែ​ទៅ​ការិយាល័យ​ត្រួត​ពិនិត្យ​ការងារ​ក៏​អស់​អ្វី​ធ្វើ។ តែ​ដោយ​ជីវិត​ចាត់​​ចែង​ពេលវេលា​សម្រាប់​គេ​បែប​នេះ ​ថិរាយុ​ក៏​ទទួល​អារម្មណ៍​មួយ​ធុញ​ទ្រាន់​ ហើយ​ក៏​សុំ​ច្បាប់​ឈប់ដើម្បី​សម្រាក​ខួរ​ក្បាល។ ថ្ងៃ​នេះ​គេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ក៏​មក​រក​សៀវភៅ​​អាន។ ខណៈ​ដែល​ថិរាយុ​កំពុង​រក​មើល​សៀវភៅ…

«អុ៎ះ!… សុំ​ទោស​បាទ!»

សំឡេង​បុរស​ម្នាក់ ​ពោល​​និយាយ​សុំ​ទោសថិរាយុ ហើយ​​ក៏​ឱន​មុខ​​​​រើស​សៀវភៅ​​ដែល​ជ្រុះ​​​។ មើល​ទៅ​ ដូច​ជាកេក​កាកសម្បើម​ណាស់។ ភ្លាមៗ​នោះ​ដែរ ថិរាយុ​ក៏​យក​អាសា​ជួយ​រើស​​សៀវភៅ​ឲ្យ​គេ។

​«​មិន​អី​ទេ ខ្ញុំ​រើស​ខ្លួន​ឯង​ក៏​បាន​ដែរ។ សុំ​ទោស! ដែល​ខ្ញុំ​ដើរ​​​​មិន​មើល​មុខ​មិន​មើល​ក្រោយ។»

​«​មិន​អី​ទេ! កុំ​យក​ទៅ​គិត​​ច្រើន​អី។» ថិរាយុ​តប​ទៅបុរស​ម្នាក់​នោះ ​​យ៉ាង​​ទន់​ភ្លន់​បង្កប់​ដោយ​មេត្រី​ភាព។

ក្រោយ​ពីជួយ​រើស​សៀវភៅ​រួច​រាល់​ហើយ ថិរាយុ​ក៏​​យក​សៀវភៅ​ខ្លួន​ទៅ​អាន​នៅ​​នឹង​តុ។ ជាមួយ​គ្នា​នោះ​ដែរ​ គេ​ក៏​បាន​ចោល​ភ្នែក​ទៅ​មើល​បុរស​ដដែល​នោះ​ ប៉ុន្តែ​អ្វី​ដែល​កំលោះ​ទទួល​បាន​មក​វិញ ​គឺ​​ហាក់​ដូច​ជា​​បុរស​នោះ​គេច​មុខ​​ចេញ ​ហើយ​​និយាយ​ស្តី​ឲ្យ​តិចៗ​ថា៖

«​នៅ​មើល​ស្អីទៀត!??» ថិរាយុ​ធ្វើ​ជា​មិន​ចាប់​អារម្មណ៍​ ហើយ​ក៏​បន្ត​អាន​សៀវភៅ​រឿយៗ​ទៅ។

សុរាសី និស្សិត​​សាកល​វិទ្យាល័យ​ឯក​ជន​មួយ​កន្លែង​ កំពុង​សិក្សា​វិជ្ជា​គរុកោសល្យ​ដើម្បី​​បញ្ចប់​បរិញ្ញាបត្រ​​​នៅ​ឆ្នាំ​ខាង​មុខ។ ថ្ងៃ​នេះ​គេ​បាន​យក​ក្រដាស​ឯកសារ​ និង​សៀវភៅ​មួយ​ចំនួន​​មក​សរសេរ​ អត្ថបទ​​ស្រាវ​ជ្រាវ​ជូន​គ្រូ។ សុរាសី​ជ្រើស​រើស​យក​បណ្ណាល័យ​មួយ​នេះ ​​ក្នុង​ការ​ស្វែង​រក​ទិន្នន័យ​និង​  ព័ត៌​​មាន​ចាំ​បាច់​​សម្រាប់​សារណា​​របស់​ខ្លួន។

​នៅ​ពេល​និស្សិត​រូប​នេះ ​កំពុង​យក​សៀវភៅ​ដែល​មិន​ត្រូវ​ការ​ រៀប​ចំ​ទុក​ដាក់​តាម​ជាន់​ថ្នាក់​ដើម​វិញ​ ​គេ​ក៏​ដើរ​ទង្គិច​នឹង​បុរស​ម្នាក់​​ដោយ​មិន​បាន​ប្រយ័ត្ន​ប្រយែង។

«អុ៎ះ!… សុំ​ទោស​បាទ!» ភ្លាមៗ​នោះ​សៀវភៅ​ដែល​គេ​បម្រុង​រៀប​ដាក់​តាម​ជាន់​ថ្នាក់ក៏​ជ្រុះ​រាយ​​​ មក​ក្រោម​ ហើយ​សុរាសី​ក៏​ឱន​រើស​​សៀវភៅ​ទាំង​នោះ​ដោយ​អាការ​ស្លន់​ស្លោ។

«​ឲ្យ​ខ្ញុំ​ជួយ​ទេលោក?​?» បុរស​ម្នាក់​នោះ​ស្នើ​ខ្លួន​សុំ​ជួយ​យក​អាសា​ តែ​ត្រូវ​សុរាសី​បដិសេធ។

​«​មិន​អី​ទេ ខ្ញុំ​រើស​ខ្លួន​ឯង​ក៏​បាន​ដែរ។ សុំ​ទោស! ដែល​ខ្ញុំ​ដើរ​​​មិន​មើល​មុខ​មិន​មើល​ក្រោយ។»

​«​មិន​អី​ទេ! កុំ​យក​ទៅ​គិត​​ច្រើន​អី។» បុរស​នោះ​ញញឹម​ដាក់​សុរាសី ហាក់​ដូច​ជា​ស្នាម​ញញឹម​នេះ​ ​មាន​ន័យ​ថា​គេ​កំពុង​គិត​អ្វី​ម្យ៉ាង​ជាមួយ​សុរាសី?? តែ​​រាសី​​ក៏​មិន​ចាប់​អារម្មណ៍​ ហើយ​ប្រញាប់​ទៅ​រក​មើល​​​សៀវភៅ​ថ្មីទៀត។ ក្រោ​យ​ពី​រក​សៀវភៅ​បាន​ហើយ​ សុរាសី​ក៏​ឱប​សៀវភៅ​ទៅ​សរសេរ​សារណា​​នៅ​នឹង​តុ​អាន។ ខ្សែ​ភ្នែក​គេ​ក្រឡេក​ទៅ​ឃើញ​បុរស​​ខាង​ដើម​ ដែល​ជួប​គ្នា​នៅ​ជាន់​ដាក់​សៀវភៅ​ ហើយ​បុរស​​នោះ​ក៏​ញញឹម​​​មក​​។

«នៅ​​មើល​ស្អីទៀត!??» ភ្លាមៗ​នោះ​ សុរាសី​ក៏​គេច​មុខ​ចេញ​ពីបុរស​នោះ។

​តើ​បុរស​ម្នាក់​នោះ​ជា​នរណា?… ហេតុ​អ្វី​មាន​អារម្មណ៍​ប្លែក​ៗ​ជាមួយ​គេ​បែប​នេះ?

​កន្លង​ទៅ​មួយ​រយៈ ខណៈ​ដែល​សុរា​សី​​កំពុង​​សរសេរ​អត្ថបទ​ស្រាវ​ជ្រាវ​នោះ ស្រាប់​តែ​គេ​ចាប់​​​  ផ្តើម​​​​​​ឈឺ​ពោះ​ជាបន្ទាន់​ឡើង​​ភ្លាមៗ។ ដោយ​​មិន​ចាប់​អារម្មណ៍​អ្វី​ច្រើន សុរាសីក៏​​​ផ្កាប់​ឯកសារ​និង​សៀវ​ភៅ​​​​​សរសេរ​ចោល​នៅ​លើ​តុ ហើយ​រត់​ចេញ​ទៅ​បន្ទប់​ទឹក។ នៅ​ពេល​ដោះ​ទុក្ខ​ធុរៈ​រួច​រាល់​ហើយ​ គេ​ក៏​ចេញ​មក​អង្គុយ​នៅតុ​ដើម​វិញ​ ហើយ​ចាប់​​បើក​សៀវភៅផ្ងា​រឡើង​។ សុរាសី​ប្លែក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ក្រដាស​note​តូច​មួយ បិទ​​ភ្ជាប់​នឹងសៀវភៅ​ដោយ​មាន​សរសេរ​ថា៖

«សួស្តី​បាទ! ខ្ញុំ​ឈ្មោះថិរាយុ ជា​អ្នក​ដែល​លោក​ដើរ​បុក​ នៅ​ជាន់​ដាក់​សៀវភៅ​នោះ​អី។ ខ្ញុំ​​ចង់​ស្គាល់​លោក​ មិន​ដឹង​ថា​​លោក​មាន​ឈ្មោះ​អី​ដែរ? ​បើ​មិន​​រំខាន​ទេ​សូម​ទូរស័ព្ទ​មក​លេខ​០១២-XXXXXX​រីក​រាយ​ស្វាគមន៍​ជានិច្ច!»

លុះ​សុរាសី​អាន​សេចក្តី​នៅ​ក្នុង​noteចប់ គេ​ក៏​សម្លឹង​រក​មើល​បុរស​​ម្នាក់​នោះ តែបែរ​​​​ជា​មិន​ឃើញ​។ ​កំលោះ​មិន​ចាប់​អារម្មណ៍ច្រើន​​ ក៏​ឈ្ងោក​មុខ​សរសេរ​​កិច្ច​​ការត។

ថិរាយុ​អាន​​ទៅ​អាន​មក ភ្នែក​ក៏​លែង​នៅ​នឹង​សៀវភៅ។ គេ​សម្លឹង​​មើល​ទៅបុរសម្នាក់​​​នៅ​ខាង​មុខ​​​ដោយ​ការ​ចាប់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ ហាក់​ដូច​ជា​បុរស​នោះ​មាន​អ្វី​ពិសេស ​​​ដែល​​​ធ្វើ​ឲ្យ​​ខ្លួន​គេ​ចង់​​ស្គាល់​និង​រាប់​អាន​។ លុះ​​កន្លង​ទៅ​បាន​បន្តិច ថិរាយុ​គិត​ថា​​​ដល់​ពេល​ល្មម​ត្រឡប់​ទៅ​កន្លែង​វិញ​ហើយ តែ​ភ្លាមៗ​នោះ​ដែរ បុរស​ម្នាក់​នោះ​ក៏​​ក្រោក​ចេញ​ពី​កៅ​អី​ដើម្បី​ទៅបន្ទប់​ទឹក។

ថិរាយុ​ក៏​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​​​ធ្វើ​ការ​រាប់​អាន​គ្នា ដោយ​​ចាប់​យក​ក្រដាស​noteពណ៌​លឿង​​ មក​សរសេរ​សេច​ក្តី​មួយ​ចំនួន​ហើយ​​យក​ទៅបិទ​នៅ​​ក្នុង​សៀវភៅ​​ ដែល​បុរស​នោះ​ផ្កាប់​ចោល​នៅ​លើ​តុ។ រួច​រាល់​ហើយ ​កំលោះ​ក៏​ចាក​ចេញ​ពី​បណ្ណាល័យ​ មុន​នឹង​បុរស​ម្នាក់​នោះ​មក​​​ប្រទះ​ឃើញ​សេចក្តី​នៅ​ក្នុង​ក្រដាស​note។

មួយ​អាទិត្យ​កន្លង​ផុត​ទៅ…

ការងារ​របស់​ថិរាយុ​គរ​ដូច​ភ្នំ ធ្វើ​ឲ្យ​​គេ​ទទួលអារម្មណ៍​ហត់​នឿយ​យ៉ាង​ខ្លាំង នៅ​ពេល​មក​ដល់​កន្លែង​ធ្វើ​ការ​​ម្តង​ៗ។​ កំលោះ​​មិន​ដែល​មាន​ឱកាស​​បាន​ទៅ​បណ្ណាល័យ​នោះ​ជា​ថ្មី​ទៀត​ទេ ​តាំង​ពី​ថ្ងៃ​​ដែល​បាន​ជួប​បុរស​នោះ​មក។ ថិរាយុ​គិត​ថា​ នៅ​ពេល​បុរស​នោះ​​អាន​សេច​ក្តីក្នុង​ក្រដាស​​​រួចរាល់​ហើយ ប្រហែល​ជាគេ​​ហែក​កំទេច​ចោលមិន​ខាន​ ព្រោះគេ​អាច​នឹង​មិន​ចាប់​អារម្មណ៍ដោយ​ហេតុ​ផល​ថា​គេ​ជា​MAN​ពិតៗ​​​។

ខណៈ​ដែល​ថិរាយុ​ កំពុង​ចុះ​ទៅរក​​ផឹក​កាហ្វេ​នៅ​ហាង​ក្បែរៗ​នោះ ទូរស័ព្ទ​ដៃ​គេ​ក៏​លាន់​ឡើង។ ថិរាយុ​នឹក​ប្លែក​ចិត្ត​នៅ​ពេល​មើល​អេក្រង់​ទូរស័ព្ទ​ឃើញ​លេខ​ដែល​មិន​ធ្លាប់​ស្គាល់​សោះ។ កំលោះ​ក៏​ចុច​ទទួល៖

«ជម្រាប​សួរ​បាទ!»

«ជម្រាប​សួរ! ខ្ញុំ​ឈ្មោះ​សុរាសី ឬ​ហៅ​ថា​សីៗ​ទទេ​ក៏​បាន​ដែរ។ ខ្ញុំ​ឃើញ​លោក​ឲ្យ​លេខ​ទូរស័ព្ទ​មក​ខ្ញុំ​កាល​ពី​សប្តាហ៍​មុន ហើយ​ក៏​នឹក​ចង់​តេ​មក​លេង។»

«អូ! គឺ​លោក​ទេ?!! ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​លោក​តេ​មក ហៅ​ខ្ញុំ​ថា​យុៗ​ក៏​បានណ៎ា!»

ហើយ​ទំនាក់ទំនងរវាង​ពួកគេ​ទាំង​ពីរ ​ក៏​ចាប់​ផ្តើម​ដុះ​ពន្លកចេញ​មក។

«ហេតុអី​ក៏​កិច្ចការ​ច្រើន​យ៉ាងនេះ?? សារណា​ក៏​ត្រូវ​កែ​ឡើង​វិញ​ទាំង​អស់​ទៀត! ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ល្អ​ទៅ???»

សុរាសី​កំពុង​រអ៊ូ​ដាក់​ខ្លួន​ឯង​ នៅ​ថ្ងៃ​ដែល​គេ​បាន​ជួប​គ្រូ​ប្រចាំ​​ផ្នែក​របស់​ខ្លួន ដែល​ក្រោយ​ពេល​  ពិនិត្យ​​​អត្ថបទ​ស្រាវ​ជ្រាវ​របស់​គេ​ហើយ​ប្រាប់​ថា អត្ថន័យ​នៅ​មិន​ទាន់​ពេញ​លេញ​ត្រូវ​សរសេរ​ឡើង​វិញ​ជា​ថ្មី។ ដូច្នេះ​សុរាសី​ត្រូវ​តែ​កែ​សម្រួល​សារណា​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត ហើយ​នៅ​ពេល​នេះ​គេ​ក៏​គ្មាន​អារម្មណ៍​​នឹង​និយាយ​លេង​ជាមួយ​មិត្ត​ណា​ម្នាក់​ដែរ​ ក្រៅ​ពី​មិត្ត​ទាំង​នោះ​យក​រស់​តែ​ខ្លួន​ឯង​​ក៏​មិនចង់​​រួច​ដែរ។

«ចាក់​សាំង​ឬ​ប្រើ​ហ្គាស ​ជា​ជម្រើស​ល្អ​របស់​លោក​អ្នក?» សុរាសី ​រក​រឿង​​​ឈ្លោះ​នឹង​ផ្ទាំង​ឃោសនា​​ផ្សេង​ៗ​ដែល​រំខាន​អារម្មណ៍។ ដោយ​សារ​តែ​តប់​ប្រមល់​ខ្លាំង​ពេក​ មិន​ដឹង​ជា​ជជែក​ជាមួយ​អ្នក​ណា សុរាសី​ក៏​នឹក​ឃើញ​ក្រដាស​note​ដែល​បុរស​នោះ​សរសេរ​ទុក​ឲ្យ ក៏​រាវ​​រក​មើល​លេខហើយ​ចុច​ទៅ​រក​​ភ្លាម៖​​

«ជម្រាប​សួរ​បាទ!»

សំឡេង​ដែលគេ​ធ្លាប់​ឮ​ ពេល​នេះ​បាន​ឮ​ម្តង​ទៀត​ហើយ ​លោក​ទាំង​មូលហាក់​ដូច​ជា​ស្រឡះ​ល្វឹង​​​ល្វើយ ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្វាយ​ខ្វល់​ចិត្ត​សោះ។

តាំង​ពី​ថ្ងៃ​នោះ​មក​សុរាសី​និង​ថិរាយុ ​តែង​តែ​ទូរស័ព្ទ​រក​គ្នា​គ្រប់​ពេល​វេលា។ ពេល​ខ្លះ​ដែល​មាន​រឿង​​​​​​​​ចង់​​បាន​ការប្រឹក្សា​ ឬ​រឿង​មិន​សប្បាយ​ចិត្តចង់​បន្ធូរ​អារម្មណ៍ ពួក​គេ​ទាំង​ពីរ​ក៏​មិន​ភ្លេច​នឹក​ដល់​គ្នា​ដែរ ហាក់​ដូច​ជា​មនោសញ្ចេត​នា​នោះ​ ចាប់​ផ្តើម​រលាយ​ខ្លួន​ម្តង​បន្តិចៗ​ ចូល​មក​ដោយ​មិន​ដឹង​ខ្លួន។

ថ្ងៃ​មួយ​ ខណៈ​ដែល​សុរាសី​កំពុង​អាន​សៀវភៅ​នៅ​ក្នុង​បន្ទប់ សំឡេង​ទូរស័ព្ទ​ក៏​លាន់​ឡើង៖

«សួស្តី! គឺ​បង​យុ​ណ៎ា… ថ្ងៃ​នេះទំនេរ​ទេ?»

«បាទ! ទំនេរ​។ មាន​រឿង​អីហ៎?»

«បងចង់​ជួប​សី… យើង​និយាយ​គ្នា​តាម​ទូរស័ព្ទ​យូរ​ហើយ មិន​ដែល​មាន​ឱកាសបាន​ជួប​គ្នា​សោះ​។ សី​មក​ជួប​បង​បន្តិច​មក៍! យើង​អាច​ទៅ​ញ៉ាំ​បាយ ឬ​ទៅ​មើល​កុន​ជាមួយ​គ្នាក៏​បាន។»

នៅ​ពេល​សុរាសី​ស្តាប់​ចប់​ហើយ គេ​ក៏​ឆ្លើយ​យល់​ព្រម។

សួន​ច្បារ​ចតុមុខ

ថិរាយុ ​អង្គុយ​រង់​ចាំ​លើ​កៅ​អី​ថ្មក្បែរ​ទឹក​បាញ់ មិន​យូរ​ប៉ុន្មាន​បុរស​ម្នាក់​​មាន​លក្ខណៈ​រៀប​រយតែ​ស្ថិត​ក្នុង​​យុវភាព​ក៏​បក់​ដៃ​​រាក់​ទាក់។

«បង​យុ.. សួស្តី! ចាំ​យូរ​ទេ? សុំ​ទោស​ដែល​មក​យឺត។»

«មិន​អីទេសី! តើ​យើង​គួរ​ទៅណា​ល្អ?»

«ស្រេច​តែ​បង​ទេ! ខ្ញុំ​មិន​ដឹង​ថា​គួរ​ចាប់​ផ្តើម​ពី​ត្រង់​ណាមុន​ផង ម៉េចៗ​ចាត់​ទុក​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​​បង​ចុះ។»

លុះ​និយាយ​ចប់​ សុរាសី​ក៏​ចាប់​ដៃ​​ថិរាយុយ៉ាង​ស្និទ្ធស្នាល តែ​ថិរាយុ​វិញ​ត្រឡប់​ជា​ទទួល​អារម្មណ៍​​មួយ​រក​ប្រាប់​មិន​ត្រូវ។ អារម្មណ៍​នោះ​ហាក់​ដូច​ជា​ប្រាប់​គេ​ថា​ អ្វី​ដែល​ខ្លួន​ធ្លាប់​ខ្វះ​ខាត​នៅ​ក្នុង​ជីវិត​ អ្នក​ដែល​នៅ​ចំពោះ​មុខ​នោះ គឺ​ជា​គ្រឿង​បំពេញ​បន្ថែម​​។

ថ្ងៃ​នេះ​ពេញ​មួយ​ថ្ងៃ​ កំលោះ​ទាំង​ពីរ​នាំ​គ្នា​ទៅដើរ​លេង​ ​មើល​កុន ទទួល​ទាន​អាហារ ហើយ​ក៏​អង្គុយ​ជជែក​គ្នាលេង​ ហាក់​ដូច​ជា​ពួក​គេ​​ចង់ធ្វើ​ការ​​ស្គាល់​គ្នា​ឲ្យ​បានច្រើន​ជាង​នេះ​​។ ថ្ងៃ​នេះ​​បុរស​ទាំង​ទ្វេ​​ទទួល​អារម្មណ៍​ល្អ​ៗ​​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​អារម្មណ៍​មួយ​យ៉ាង​​ជ្រាល​ជ្រៅ​​ ដោយ​​មិន​ត្រូវ​ការរឿង​​ស៊ិច​ចូល​​មក​ពាក់ព័ន្ធ។

ខណៈ​ដែល​ពួក​គេ​កំពុង​ដើរ​ក្នុង​ហាងលក់ទំនិញ ថិរាយុ​ក្រឡេក​ទៅ​ឃើញ​ចិញ្ចៀន​ប្រាក់​មួយ​វង់​មាន​ទឹក​ល្អ​ហើយ​គិត​​ថា​ស័ក្តិ​សម​នឹង​រាសី ក៏​លួច​ទិញ​ដោយ​មិន​បាន​និយាយ​អ្វី។ ក្រោយ​​ពីនោះ​បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​ត្រឡប់​មក​ពី​ដើរ​លេង​ជាមួយ​គ្នា ថិរាយុ​និង​សុរាសី​ក៏​នាំ​គ្នា​មក​អង្គុយ​នៅ​លើ​កៅ​អី​ថ្ម​កន្លែង​ដើម។

«បង​យុ! បង​មើល​ស្អីនេះ?»

ក្រឹប! សំឡេង​ឮ​មក​ពី​ខាង​មុខ​ ជា​មួយ​នឹង​ពន្លឺ​ភ្លើង​​ចេញ​ពី​បន្ទះ​ស្តើង​មួយ ធ្វើ​ឲ្យ​ថិរាយុ​ភ្ញាក់​បើក​​ភ្នែក​ធំៗ។

«ស្អី​គេ​នេះ?!!»

សុរាសី​មិន​និយាយ នៅ​ពេល​​យក​ទូរស័ព្ទ​មក​ពិនិត្យ​មើល​លើ​អេក្រង់ ក៏​ញញឹម​ខ្ជឹប។

«រូប​បង​យុ​ ពេល​កំពុង​ភ្ញាក់​ក៏​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ណ៎ា!»

«ឆ្កួត! មិន​សង្ហា​ទេ លុប​ចេញ​ទៅ ចាំ​ថត​ថ្មីវិញ!!»

«អត់​ទេ! អាមួយ​ហ្នឹង​ល្អ​ហើយ!!» សុរាសី​និយាយ​ចប់​ ក៏​យក​ទូស័ព្ទ​ញាត់​ហោ​ប៉ៅ​ទុក។

«តាម​ពិត​ទៅ​ នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​ខ្ញុំ បង​ក៏​គួរ​ឲ្យ​ស្រឡាញ់​ណា៎… មិន​ដឹង​ទេ​ថា​កើត​ឡើង​ដោយ​របៀប​ណា​ ខ្ញុំ​រក​ប្រាប់​មិន​ត្រូវ​សោះ។»

សុរាសី​និយាយ​ចប់​ ក៏​ដាក់​ក្បាល​ទម្រេត​លើ​ស្មាថិរាយុ។ កែវ​ភ្នែកគេភ្លឺ​ថ្លា​សម្លឹង​ទៅ​ឆ្ងាយ ហាក់​កំពុង​បណ្តែត​មនោសញ្ចេត​នា​ឲ្យ​ហោះ​ហើរ​តាម​​កំសួល​ចិត្ត។

«យ៉ាង​ហោច​ណាស់​ ខ្ញុំ​ក៏​ធ្លាប់​មាន​មនុស្ស​ម្នាក់​​នៅ​ក្នុង​បេះ​ដូងណា…​ តែ​គេ​បាន​បោះ​បង់​ខ្ញុំ​ចោល​​ទៅហើយ…»

«​ហេតុ​អី​ទៅ?» ថិរាយុ​សួរ។

«​ព្រោះ​គេ​មាន​អ្នក​ថ្មី​នេះ​ឯង! គេ​​មាន​អីៗ​នឹង​ខ្ញុំ​ហើយ គេ​ក៏​ចាក​ចេញ​​ទៅ…»

ចប់​សំឡេង​សុរាសី ថិរាយុ​ក៏​យក​ដៃ​ខាង​ស្តាំ​មក​ឱប​កំលោះ​យ៉ាងណែន ហើយ​ឱន​មុខ​មក​ចំពិត​ស្នាម​ថើប​លើ​​ថ្ងាស​​យ៉ាងស្រាល។

«កុំ​គិត​ច្រើន​អី! រឿង​នោះ​បាន​កន្លង​ផុត​ទៅ​ហើយ។ ចាំ​ទុក​ណ៎ា! មិន​ថា​មាន​អ្វី​កើត​ឡើង​ទេ បង​នឹង​នៅ​ក្បែរ​សី​ជា​និច្ច។»

«សន្យា​ណា បង​យុ… បង​កុំ​បោះ​បង់​ខ្ញុំ​ចោល​ណ៎ា!»

«បង​សន្យា!»

ល្ខោន​លេង​គង់​មាន​ថ្ងៃ​ចប់ មិន​លើក​លែង​តែ​ពេល​វេលា​របស់​ពួកគេ​ទាំង​ពីរដែល​​​មើល​ទៅ​ហាក់​​ដូច​ជា​ខើច​ខ្លី​ខ្លាំង​ណាស់​​ ហើយ​​ការ​ពិតនោះ​​ពួកគេ​ចង់​បញ្ឈប់​ពេល​វេលា​ ឲ្យ​ឈប់​ស្ងៀម​នៅ​ត្រង់​នេះ​ តែ​ទី​បំផុត​កំលោះ​ទាំង​ទ្វេ​ក៏​មក​ដល់​ពេល​ដែល​​ត្រូវ​ឃ្លាត​ចេញ​​ពី​គ្នា។

«ខ្ញុំ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​បង​យុ! អរគុណ​បង​ដែល​ធ្វើ​ឲ្យខ្ញុំ​មាន​អារម្មណ៍​ល្អ​បែប​នេះ។»

«​បង​ក៏​មាន​សេចក្តី​សុខ​ដូច​គ្នា!»

លុះ​​ពួកគេ​ចាប់​ដៃ​លា​គ្នា​រួច​រាល់​ហើយ ទាំង​គូ​ក៏​បែក​ផ្លូវ​គ្នា​ដើម្បី​ទៅ​បំពេញ​ភារកិច្ច​​ តាម​នាទី​  រៀងៗ​ខ្លួន​​។ ខណៈ​នោះ​​ថិរាយុ​កំពុង​លូកដៃ​ស្ទាប​ហោប៉ៅខោ​ ក៏​ឃើញ​ថា​ចិញ្ចៀន​ដែល​ខ្លួន​បាន​ទិញ​នៅ​នឹង​ខ្លួន​គេ​នៅ​ឡើយ។ តាម​ពិត​គេ​គួរ​ណាស់​តែ​ឲ្យ​សុរាសី​តាំង​ពី​ពេល​នោះ​ តែ​បែរ​ជា​ត្រូវ​ភ្លេច​ទាល់​តែ​ បាន។​​ កំលោះ​​ប្រហែល​ជាកំពុង​​​គិត​ថា​ ថ្ងៃ​ណា​មួយ​គេ​នឹង​យក​ចិញ្ចៀន​មួយ​វង់​នេះប្រគល់​ជូន​​អ្នក​ដែល​គេ​មាន​មនោសញ្ចេតនា​​ល្អៗ​ជាមួយ​មិន​ខាន។

ពេល​វេលា​កន្លង​ទៅ ឆាក​ជីវិត​ក៏​មាន​រឿយ​ៗ​ទៅ​តាម​ទ្រនិច​នាឡិកា តែ​អ្នក​ទាំង​ពីរ​​ចង់​កាត់​បន្ថយ​សេច​ក្តី​សុខ​នោះ​ឬទេ? ទេ! ពួកគេ​នៅ​តែ​ទាក់​ទង​គ្នា​​ជា​ប្រចាំ​ ទោះ​បី​ជា​ពេល​ខ្លះ​រវល់​រហូត​រក​ពេល​​ជួប​មុខ​គ្នា​មិន​បាន​ក៏​ដោយ។ រហូត​មក​ដល់​ថ្ងៃ​មួយ…

«បង​យុ​! ខ្ញុំ​មាន​រឿង​មួយ​ចង់​ប្រាប់…»

«រឿង​អីទៅ?»

«​គឺ​ខ្ញុំ​ត្រូវ​ផ្លាស់​ទៅ​នៅ​ខេត្ត​កោះ​កុង​ហើយ ដើម្បី​ត្រៀម​ចូល​បង្រៀន​នៅ​ទីនោះ។ ខ្ញុំ​អាច​នឹង​មិន​បាន​​ជួប​បង​យូរ​ណាស់ មិន​​ដឹង​ជា​​ត្រូវ​នឹក​រឭក​យ៉ាង​ណា​ទេ…»

សម្តី​របស់​សុរាសី និយាយ​ហាក់​មាន​ប្រផ្នូល…

«ខ្ញុំ​អាច​នឹង​មិន​បាន​ជួប​បង​រហូត​​ក៏​ថា​បាន…»

«​មិន​ឃើញ​មាន​អី​ពិបាក​ផង! ទំនេរ​ៗ​បង​នឹង​ទៅ​លេង ត្រឹម​កោះ​កុង​សោះហ្នឹង ហើយ​បង​នឹង​បាន​​សី​ឯង​​ធ្វើ​ជា​ហ្គាយដ៍​នាំ​ដើរ​លេង​ផង។»​

«មែនឬ? សប្បាយ​ចិត្ត​ដល់​ហើយ! ទៅ​ពេល​ណា​កុំ​ភ្លេច​ប្រាប់​ខ្ញុំ​ផង​ណ៎ា!»

បន្ទាប់​ពី​នោះ អ្នក​ទាំង​ពីរ​នឹង​​​ត្រូវ​​នៅ​ឃ្លាត​ពី​គ្នា​កាន់​តែឆ្ងាយ។

ស្ថានីយ៍​រថយន្ត​ក្រុង​សូរិយា

ថិរាយុ​ហុច​សាក់កាដូឲ្យ​សុរាសី ហើយ​ក៏​និយាយ​លាគ្នា៖

«នែ៎! ទៅ​កោះ​កុង​ម៉េចៗកុំ​​លង់ស្នេហ៍​កំលោះ​ដែន​សមុទ្រ​ណា៎! បង​ប្រចណ្ឌ​ខ្លាំង​ណាស់​ ដឹង​ទេ?»

ពេល​ថិរាយុ​និយាយ​ចប់ សុរាសីក៏​និយាយ​ស៊ក​ឲ្យ​វិញ៖

«កុំ​ថា​តែ​គេ​! បើ​ខ្ញុំ​ដឹង​ខ្ញុំ​ក៏​នៅ​មិន​ស្ងៀម​ដូច​គ្នា!!»

នៅ​ពេល​រថយន្ត​ក្រុង​បរបត់​ចាក​ឆ្ងាយ​ពីស្ថានីយ៍ ថិរាយុ​នៅ​ឈរធ្មឹង​រំពឹង​គិតតែ​ម្នាក់​ឯង​​​ថា​ពេល​​​វេលា​ហាក់​ដូច​ជា​មិន​យុត្តិធម៌​សម្រាប់​គេ​សោះ ពួកគេ​ទើប​តែ​ជួប​គ្នា​មិន​បាន​ប៉ុន្មាន​ផង​ ពេល​វេលា​ក៏​ចូល​ខ្លួន​មក​បំបែក​ពួកគេ​ ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​ដូច​មេឃ​ឆ្ងាយ​ដី។ ​ក្រោយ​ពី​នោះ​គេ​ក៏​ត្រឡប់​ទៅ​កន្លែង​ធ្វើ​ការ ទាំង​ដំណើរ​រសេះ​រសោះ។

សូមរង់​ចាំ​អាន​វគ្គ​បញ្ចប់!

Posted in រឿង​ហ្គេហ៍, រឿងខ្លី

អានរឿងហ្គេហ៍ថ្មី៖ «ថិរវេលា»
ខ្ញុំ​ធ្លាប់​សន្យា​នឹង​ខ្លួន​ឯង​ថា​ នឹង​ឈប់​សរសេរ​រឿង​ហ្គេហ៍​ទៀត​ហើយ តែ​ការ​សន្យា​ដែល​គ្មាន​សាក្សី​​​ឬ​​គ្មាន​អ្នក​ទី២​មក​ចូល​រួម​ ខ្ញុំ​ចូលចិត្ត​ក្បត់​សន្យា​នោះ​ជានិច្ច។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចង់​សរសេរ​​រឿង​ហ្គេហ៍​ គឺ​ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​ទទួល​យក​បាននូវ​មតិ​មិត្ត​អ្នក​អាន​មួយ​ចំនួន​ ជា​ពិសេស​មិត្ត​ជិតស្និទ្ធ​របស់​ខ្ញុំ ​ហើយ​កាន់​តែ​ពិសេស​ទៀត​គឺ​មនុស្ស​ដែលខ្ញុំ​ស្រឡាញ់។

ក្រោយ​ពី​គិត​ជា​ថ្មី​ថា​ អ្នក​និពន្ធ​មិន​មែន​ដើរ​ងាប់​តែ​មួយ​ក្រឡា​នោះ​ទេ អ្នក​និពន្ធ​ត្រូវ​ចេះ​ដើរ​ឲ្យ​បាន​គ្រប់​ក្រឡា​​ គឺរស​ជាតិ​ជីវិត​មាន​ប៉ុន្មាន​ត្រូវ​ភក្ស​ឲ្យ​អស់។ ហេតុ​ផល​មួយ​ទៀត គឺ​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​​​បាន​ផ្ញើ​អ៊ី​មែល​មក​ខ្ញុំ​ឲ្យ​សរសេរ​រឿង​ហ្គេហ៍​ឲ្យ​បាន​ច្រើន​ ព្រោះ​គេ​ចូលចិត្ត​ប្រភេទ​រឿង​ហ្គេហ៍​ដែល​ខ្ញុំ​សរសេរ(រក​អាន​បាន​រឿង«សង្សារប្រុស»​នៅ​ទីនេះ)។​ ម្យ៉ាង​ទៀត​ ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​ចូលចិត្ត​សរសេរ​​រឿង​​ហ្គេហ៍​ផ្ញើ​មក​ឲ្យ​ខ្ញុំ​ជួយ​កែ​សម្រួល​ឲ្យ តែ​​ដប់​ទាំង​ដប់​ រឿង​របស់​គេ​សុទ្ធ​តែ​រឿង​ព្រឺ​សម្បុរ​​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​គេ​រៀន​សរសេរ​រឿង​​ ប្រភេទ​មនោសញ្ចេត​នា​ធម្មតាៗដូច​ខ្ញុំ​ម្តង។

រឿង​ហ្គេហ៍​ថ្មី​នេះ​ គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ប្រើ​សិល្ប៍​វិធី​និពន្ធ​ថ្មី​សុទ្ធ​សាធ​ ហើយ​ជា​សិល្ប៍​វិធី​ដែល​ខ្ញុំ​រក​ឃើញ​ដោយ​ខ្លួន​ឯង​។ ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​សិល្ប៍​វិធី​ថ្មី​នេះ​ថា «2 in 1» ជា​សិល្ប៍​វិធី​មួយ​ដែល​ប្រើ​អារម្មណ៍​២​ក្នុង​រឿង​តែ​មួយ។ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​នឹក​ឃើញ​ប្រើ​សិល្ប៍​វិធី​នេះ​​ដោយ​របៀប​ណា​ទេ​​ តែ​អាច​ដោយ​​សារ​ខ្ញុំ​មើល​កុន​បរទេស​ច្រើន​ ក៏​ថា​បាន។ នៅ​ពេល​លោក​អ្នក​អាន​​រឿង​នេះ​ លោក​អ្នក​នឹង​ដឹង​ថា​ សិល្ប៍​វិធី«2​ in 1» វា​យ៉ាង​ម៉េច។

សូម​រង់​ចាំ​អាន​ក្នុង​ពេល​ឆាប់ៗ​នេះ!!

Posted in រឿង​ហ្គេហ៍, រឿងខ្លី

ភ្លៀង​ពិស(តចប់)
នរណា​ថា​ខ្ញុំ​ស្អប់​​ភ្លៀង?

គឺ​ជា​រឿង​កុហក​ខ្លួន​ឯង​ប៉ុណ្ណោះ!

នរណា​ថា​ខ្ញុំ​មិន​នឹកដល់​គេ​ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់?

គឺ​ជា​រឿង​បោក​ប្រាស់​សុទ្ធ​សាធ!

នរណា​ថា​ខ្ញុំ​បំភ្លេច​គេ​បាន?

មាត់​ខ្ញុំ​នេះ​ឯង​ជា​អ្នក​ថា តែ​បេះ​ដូង​បដិសេធ​ជានិច្ច!

ខ្វាប់! ខ្វាប់!… ឆាំងងងងង!!!   ហ៊ើយ! អៃយ៉ា…

ភ្លឺចែសដូច​ថ្ងៃ ហើយ​រូប​ភាព​ដែល​ឃើញ​ គឺ​ជា​ទិដ្ឋភាព​ចាស់ៗដែល​ធ្លាប់​ឃើញ​ដូច​រាល់​ថ្ងៃ។

ហ៎ា!!……… នឹក​ឃើញ​ហើយ ថា​ហេតុ​អី​បាន​ជា​ត្រូវ​មក​ឈរ​ធ្វើ​ឆ្កួត​នៅ​ត្រង់​នេះ? ភ្នំ​ ព្រៃ​ឫស្សី​ វាលស្មៅ ផ្ទះ​ដែល​ឃើញ​រៀងរាល់​ថ្ងៃ​ ព្រោះ​វា​ប្រព្រឹត្ត​ទៅតាមវដ្តចក្ក​របស់​ថ្ងៃ​យប់​នោះ​ឯង។ តែ​យប់​នេះ​ជា​យប់​ពិសេស​​និង​អច្ឆរិយៈ​បំផុត​ ដែល​ខ្ញុំ​អាច​មើល​ឃើញ​ទិដ្ឋភាព​គ្រប់​បែប​យ៉ាង ទោះ​បី​ជា​កណ្តាល​យប់​អធ្រាត្រ​ក៏​ដោយ ថ្វី​បើ​ឃើញ​តែ​មួយ​ភ្លែតៗតែ​​នោះ​ហើយ​គឺ​គំហើញ!!! យេៗៗ!!!

យប់​នេះ​ម៉ោង​២រំលង​អធ្រាត្រ​ ប្រហែល​ជា​មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មើល​អ្វី​ៗ​ឃើញ​ដូច​ពេល​ថ្ងៃ ជយោ! ជយោ!!… ខ្ញុំ​សប្បាយចិត្ត​ពេញ​ប្រៀប​​រហូត​ហូរ​ហៀរ លេច​ចេញ​ជា​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុខ​ ហើយ​គ្រប់​យ៉ាង​ក៏​ប្រព្រឹត្ត​ទៅដោយ​ស្វ័យ​ប្រវត្តិ។ ខ្ញុំ​ញញឹម​ហើយ​ងើយ​ក្បាល​មើល​ទៅ​លើ​មេឃ ខ្យល់​នៅ​​​មិន​ទាន់​បន្ធូរ​បន្ថយ​មហិទ្ធិឫទ្ធឹ​ដ៏​ឆ្កួត​លីលា​នៅ​ឡើយ ភ្លៀង​ក៏​មើល​ទៅ​ដូច​ជា​ធ្លាក់​ខ្លាំង​​ជាង​ពេល​នៅ​ក្នុង​បន្ទប់​ទៅទៀត តែ… ​ខ្ញុំ​អាច​បើក​ភ្នែក​មើល​មេឃ​បាន​ ទោះ​បី​ជា​មើល​មិន​ឃើញ​ក៏​ដោយ ព្រោះ​វា​ងងឹត​និង​ដោយ​សារ​​ឥទ្ធិ​ពល​​របស់​ព្យុះ​ភ្លៀង​ តែ​​ក៏​​ធ្វើ​ឲ្យ​ខ្ញុំ​​ងើយ​ក្បាល​និង​បើក​ភ្នែក​បាន​ ដោយ​ទឹក​គ្រប់​តំណក់​ដែល​ស្រក់​មក​ប៉ះ​នឹង​កែវ​ភ្នែក​នោះជា​ទឹក​ភ្លៀង​ តែ​ទឹក​ដែល​ហូរ​ចេញ​ពីភ្នែក​ធ្លាក់​មក​លើ​ផ្ទៃ​រាន​ហាល​ គឺ​ជា​«ទឹក​ភ្នែក​»​របស់​ខ្ញុំ។

នរណា​ដឹង​ថា​ខ្ញុំ​យំ ​បើ​ខ្ញុំ​កំពុង​យំ​នៅ​ក្រោម​តំណក់​ភ្លៀង? គ្រាប់​ភ្លៀង​នេះ​ឬ​ដឹង​? ទេ! តំណក់​ភ្លៀង​នេះ​ហើយ​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​យំ។ បើ​ភ្លៀង​មិន​ធ្លាក់​ខ្ញុំ​ក៏​មិន​យំ​ដែរ បើ​ផ្គរ​មិន​លាន់​បេះ​ដូង​ខ្ញុំ​ក៏​មិន​រញ្ជួយ​ដែរ។ ទាំង​ឈឺ​ទាំង​ផ្សា​ក្នុង​គ្រាប់​ភ្នែក ខ្ញុំ​ត្រូវ​តែ​ដាក់​មុខ​ចុះ​តាម​ធម្មតា​វិញ តែ​ស្នាម​ញញឹម​នៅ​រក្សា​ដដែល។ ខ្ញុំ​បែរ​ខ្នង​ឈរ​ផ្អែក​បង្កាន់​ដៃ​រាន​ហាល ហើយ​យក​ដៃ​ឱប​ទ្រូង​គិត​ក្នុង​ចិត្តថា៖

«តាម​ពិត​ទៅ​គ្មាន​រឿង​អ្វី​កើត​ឡើង​ទេ ខ្ញុំ​គ្រាន់​តែ​ធ្វើ​ឆ្កួត​លេងៗប៉ុណ្ណោះ ​ព្រោះ​នេះ​គឺ​ជា​ឆាក​មួយ​​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​ត្រូវ​សម្តែង​យ៉ាង​អស់​ពី​សមត្ថភាព ​ក្រោម​ការ​ដឹក​នាំ​រឿង​ផ្ទាល់​របស់​ខ្លួន។ ហា៎ស! ហ៎ាៗៗ!! ហើយ​ព្រឹក​ស្អែក​នេះ​ ខ្ញុំ​នឹង​យក​រឿង​ដែល​ខ្ញុំ​អាចមើល​ទេសភាព​កណ្តាល​យប់​ឃើញ​​ដូច​​កណ្តាល​ថ្ងៃ​ ទៅ​បោក​ក្មេងៗ​លេង​ឲ្យ​ពួក​គេ​​ភ្ញាក់​ផ្អើល​នឹងសមត្ថភាព​របស់​ខ្ញុំ។

បើ​មាន​ក្មេង​ណា​ចង់​​ធ្វើ​បានដូចខ្ញុំ ខ្ញុំ​នឹង​ប្រាប់​ទៅ​គេ​ថា បើ​ថ្ងៃ​ណា​ដឹង​ជា​មុន​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​កណ្តាល​យប់ ត្រូវ​ប្រាប់​ប៉ាម៉ាក់​ថា មក​ដេក​ជាមួយ​ខ្ញុំមក៍! ហើយ​ឯង​នឹង​ឃើញ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ជួន​កាល​យើង​អាច​នឹង​បាន​ឃើញ​អ្វីៗ​ប្លែកៗ​ជាមួយ​គ្នា​ទៀត​ផង ម៉េច​ល្អ​ទេ?»

នៅ​ពេល​ចប់​គម្រោង​​ការណ៍ និង​ការ​គិត​ផ្សេងៗអស់​ត្រឹម​នេះ ខ្ញុំ​ក៏​ចាត់​ចែង​​លូក​ដៃ​ទៅ​បើក​ទ្វារ​នៅ​មុខ​រាន​ហាល។ ស្លាប់​ហើយ!!! ខ្ញុំ​ដាក់​គន្លឹះ​ជាប់​នេះណ៎ា! នឹក​ឃើញ​ភ្លាម​បែប​នេះ​ ខ្ញុំ​ក៏​រត់​ទៅ​រក​បង្អួច។ លុះ​ពេល​បើក​បង្អួច​ឈាន​ជើង​ម្ខាង​ចូល​ទៅ ក៏​ទទួល​អារម្មណ៍​ថា​ជើងខ្ញុំ​កំពុងជាន់​លើ​អ្វី​ទន់ៗ ដូច​ជា​កន្លែង​ដេក… ហ៊ើយ! ខ្លួន​សើម​ជោគយ៉ាង​នេះ​ចូល​យ៉ាង​ម៉េច​ទៅ តិច​សើម​កន្លែង​ដេក​​អស់!!!

អូ៎យយយយយ!!! ល្ងីល្ងើ​មែន! ហេតុ​អី​ក៏​ខ្ញុំ​ក្លាយ​ជា​មនុស្ស​បែប​នេះ? ច្រឡោះ​បោះ ​ឡេះ​ឡោះ​​ ធ្វើ​អី​មិន​គិត​មុខ​គិត​ក្រោយ​សោះ!!! ឥឡូវ​ធ្វើ​យ៉ាងម៉េច​ទៅ???

ខ្យល់​ត្រជាក់​បក់មក​មួយ​ភឹប​ ធ្វើ​ឲ្យ​ព្រឺ​រងា​ដល់​ឆ្អឹង​ខ្នង មាត់​ប្រហែល​ជាឡើង​ពណ៌​ខៀវ​ស្លាំង​ហើយ ដៃ​ចាប់​កាន់​​បង្អួច​ជាប់​ ចិញ្ចើម​ជ្រួញ​ចូល​គ្នា ឱន​មុខ​ចុះ​បន្តិច ហើយ​គ្រប់​យ៉ាង​ក៏​ភ្លឺ​ត្រចះ​ឡើង​នៅ​​​ក្នុង​ខួរ​ក្បាល។

«អឺ… យ៉ាង​ម៉េច​ក៏​យ៉ាង​ម៉េច​ទៅ​ គ្មាន​នរណា​ឃើញ​ទេ!»

ខ្ញុំ​​ស្រាត​ខោ​អាវ​ចេញទាំង​​អស់​ យក​ទៅ​ដាក់​ពាក់​នៅ​លើ​​បង្កាន់​ដៃ​រាន​ហាល ហើយ​ឈាន​ជើង​ចូល​មក​ជាន់​លើ​គ្រែ​ដេក អឺ… មិន​ភ្លេច​ដើរ​ង៉ុកៗ​ឆ្លង​កាត់​ភាព​ងងឹត ​ទៅទាញ​យក​​កន្សែង​ពោះ​គោ​ដែល​ព្យួរ​នៅ​ម្ខាង​ទៀត​​នៃ​បន្ទប់មក​ជូត​ខ្លួន​យ៉ាង​ប្រញាប់ ​ហើយ​ក៏​​រុំ​សក់​ក្បាល​ទុក​ការ​ពារ​មិន​ឲ្យ​សើម​ខ្នើយ។

រួច​រាល់​ហើយប៉ុណ្ណេះ! ខ្ញុំ​​ក៏​ត្បុល​ខ្លួន​ចូល​ទៅ​ក្រោម​ភួយ ដូច​អ្នក​ដទៃ​ទៀត​ដែល​កំពុងនាំ​គ្នា​ធ្វើ​នៅ​ពេល​នេះ។

«ស្អែក​នេះ​នឹង​បាន​សប្បាយ​ហើយ!»

ហើយ​គ្រប់​យ៉ាង​ ក៏​ស្ងប់​ស្ងាត់​​ទៅក្នុង​ភាព​លង់​លក់​​ នៃ​ពេល​វេលា​ដែល​សេសសល់​ ក្នុង​យប់​នោះ៕

Posted in ខ្ញុំ​គឺ​ខ្ញុំ​, រឿងខ្លី