ផ្កាយធ្លាក់ពីលើមេឃ(ត) ខែ កុម្ភៈ 21, 2008
Posted by អាចម៍ផ្កាយ in រឿងខ្លី.4 comments
អាណាចាប់រំលោភនាងលក្ខណ៍???…(វគ្គបញ្ចប់) ខែ សីហា 4, 2007
Posted by អាចម៍ផ្កាយ in រឿងខ្លី.9 comments
…..មួយស្របក់ក្រោយមក ក៏លេចមុខស្រីពៅដឹកដៃសាក្សីនោះមកវិញមែន។
គេគឹជាកុមារាដ៏តូចដែលត្រូវជាកូនចៅអ្នកជិតខាងផ្ទះមីងសួននោះ។
មីងសួនសួរទៅអាប្រុសថា៖
-អាប្រុស! ឯងដឹងថាតើអាណារំលោភនាងលក្ខណ៍មែនទេ?
អាប្រុសឆ្លើយទាំងក្លាហានថា៖
-បាទអ៊ំ!
-អ៊ីចឹងឯងរៀបរាប់ឲ្យអស់! កុំខ្លាចអី ចាំអ៊ំឲ្យស្ករគ្រាប់ស៊ី។
លឺថាបានស្ករគ្រាប់ផង អាប្រុសក៏រៀបរាប់ដំណើររឿងដែលវាដឹងដូចតទៅ៖
-ថ្ងៃនោះពេលរសៀលជិតល្ងាច…. ខ្វះតែបន្តិចល្ងាចហើយ…
ខ្ញុំកំពុងតែបទជើងតូចខាងក្រោយផ្ទះខ្ញុំ ស្រាប់តែលឺសំឡេងនាងលក្ខណ៍ស្រែក
ខ្លាំងមែនទែន រួចខ្ញុំក៏ដើរទៅមើលក៏បានឃើញនាងលក្ខណ៍ត្រូវគេដេញពេញ
តែព្រៃចេក ហើយក្រោយមកនាងលក្ខណ៍ក៏រត់ហត់… ដល់ពេលរត់លែងរួច
ហើយក៏ត្រូវ… ខ្ញុំអត់ចេះនិយាយតទៀតទេ ព្រោះខ្ញុំនៅក្មេងពេក!
មីងសួនក្រោកឈរព្រឺស ឯមុខគាត់ឡើងពណ៌ក្រហមរួចស្រែកសួរអាប្រុសថា៖
-អាណា? អាណាចាប់រំលោភនាងលក្ខណ៏? ឯងចំណាំមុខវាបានទេ? បើឯងចំណាំមិនបាន អត់បានស្ករគ្រាប់ទេ!
អាប្រុសឆ្លើយភ្លាម៖
-ចាំបានច្បាស់ក្រឡែតអ៊ំ!
-អាណា? ប្រាប់មក! ឈឺចិត្តណាស់ត្រូវតែប្តឹងប៉ូលីសឲ្យចាប់វា!
ពោលចប់ មីងសួនអោនត្រចៀកឲ្យអាប្រុសខ្សឹបប្រាប់៖
-អ្នកដែលចាប់រំលោភនាងលក្ខណ៍គឺ… ឪពុកបង្កើតរបស់វា!!!
មីងសួនខឹងទធាក់ជើង៖
-ហ៊ឹស! ឪពុករំលោភកូន!!! អាសត្វតិរច្ឆាន!!! ទោះជាខ្លាសាហាវ
យ៉ាងណាក៏មិនស៊ីកូនឯងដែរ! អាប្រុស! ឯងច្បាស់ហើយអេះ
បានហ៊ាននិយាយ?
-ច្បាស់ហើយអ៊ំ! ហើយនាងលក្ខណ៍និងឪពុករបស់វាមិនមែនជាខ្លាឯណា?…
ឥឡូវអ៊ំឲ្យស្ករគ្រាប់ខ្ញុំមក! ខ្ញុំប្រញាប់ទៅផ្ទះវិញ ខ្លាចម៉ែជេរ។ ហើយអ៊ំកុំប្រាប់
រឿងខ្ញុំធ្វើសាក្សីនេះ ឲ្យម៉ែខ្ញុំដឹងឲ្យសោះ កុំឲ្យម៉ែគាត់ថាខ្ញុំនៅតូចចេះដឹងរឿង
ចាប់រំលោភ!
-ណេះ! យកលុយទៅទិញស្ករគ្រាប់ខ្លួនឯងទៅ!
អាប្រុសបានលុយក៏រត់ចេញទៅបាត់ រីឯមីងសួនក៏ងាកទៅត្អូញដាក់
កូនប្រុសស្រីបន្ត៖
-នាងលក្ខណ៍អើយនាងលក្ខណ៍! អីក៏អភ័ព្វម្ល៉េះ! ពោះកាន់តែធំរាល់ថ្ងៃហើយ
ចាំមើលដល់ពេលកើតកូនមក កូនសួររកឪពុក មិនដឹងជាឆ្លើយប្រាប់កូនថាម៉េចទេ!
ចរិយាក៏បន្លឺលួងលោមម្តាយក្មេក៖
-កាត់ចិត្តទៅម៉ែ! វាប្រហែលជាកម្មពៀររបស់នាងលក្ខណ៍ទេ! ស្រីពៅ អូនឯងនាំ
បងទៅមើលនាងលក្ខណ៍បន្តិចមើល តើវាយ៉ាងម៉េចទៅហើយ?
ស្រីពៅនាំផ្លូវបងស្រីថ្លៃទៅមើលនាងលក្ខណ៍បណ្តើរ ពោលបណ្តើរថា៖
-បងអើយនាងលក្ខណ៍ឈឺចិត្តពេក រាល់ថ្ងៃឃើញតែដេកស្តិ ទោះជាមាន
សត្វកណ្តុរវារលើខ្លួនក៏មិនទាំងរវល់ផង។
លុះពួកគេដើរទៅដល់បន្ទប់មួយ ស្រីពៅក៏បើកទ្វារបន្ទប់នោះចូលទៅ
ព្រមដោយសម្តីទាំងពីរនាក់បន្លឺព្រមគ្នា៖
-នាងលក្ខណ៍អើយនាងលក្ខណ៍!…
….???….ពុទ្ធោ!!… នាងលក្ខណ៍គឺជាសត្វឆ្មា!!! អូ៎យ! ស្មានតែមនុស្សលោកអើយ!…នុះហ្ន៎!… នាងលក្ខណ៍ឆ្មាសម្បុរបី រាងតូចស្តើងដេកបើកភ្នែកភ្លឹះៗសម្លឹងម្ចាស់! ហួសចិត្តហើយ!
តើប្រុងទៅប្តឹងប៉ូលីសឲ្យចាប់ឪពុករំលោភកូនម្តេចនឹងកើត បើច្បាប់សត្វតិរច្ឆានតែអ៊ីចឹង!
ចប់
មានចំណាប់អារម្មណ៍យ៉ាងណាដែរ?… សូមបង្ហាញទស្សនៈលោកអ្នកដោយរីករាយចុះ!!!…សូមអរគុណសម្រាប់ការរង់ចាំតាមដានរហូតដល់ចប់!!!
Hello world! ខែ កក្កដា 20, 2007
Posted by អាចម៍ផ្កាយ in Uncategorized.1 comment so far
Welcome to WordPress.com. This is your first post. Edit or delete it and start blogging!







