អ្នកនិពន្ធវ័យក្មេង
ប្រស្នាឃាតកម្ម(៣)
អាន​វគ្គ២
បន្ទប់​របស់​​ភិរម្យ ​ខុស​ប្លែក​ពី​បន្ទប់​របស់​កុល​បុត្រ​ឆ្ងាយ​ណាស់​ ខោ​អាវដាក់​គរ​លើ​គ្នាជា​ពំនូក​​នៅ​លើ​កម្រាល​ឥដ្ឋ​​​ ​សៀវភៅ​ដាក់​អារាត់​អារាយ​​ពាស​ពេញ​តុ ប្រអប់​បាយ​និង​ថង់​នំ​ចំណី​ផ្សេង​ៗ​ដែល​ស៊ី​រួចនៅ​រាយ​ខ្ចាត់​ខ្ចាយ​គ្រប់​កន្លែង​។
នាយ​ភិរម្យ​អង្គុយ​នៅ​ខាង​ចុង​គ្រែ ​យក​ដៃ​ទាំង​ពីរ​ក្តោប​ក្បាល​ឈ្ងោក​មុខ​ជ្រប់។ ​​​បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​បន្តិច​​នឹង​ឃើញ​ថា​ ​គេ​កំពុង​តែ​​យំ​​សោក​ស្តាយ ​នឹង​ការ​ឃ្លាត​ទៅ​របស់​មិត្ត​ភក្តិ​ ឬ​ប្រហែល​ជា​នៅ​មិន​ទាន់​បាត់​ភិត​​ភ័យ​នឹង​​ហេតុ​ការណ៍ ដែល​ខ្លួន​បាន​ជួបប្រទះ​​​​​ពី​ព្រឹក​មិញ​នេះ​ផង​។ ប៉ូលីស​កំលោះ​ដើរ​ចូល​ទៅ​​យក​ដៃ​ខាង​ស្តាំ​ច្របាច់​​ស្មាភិរម្យ​តិចៗ​ ដើម្បី​លួង​លោម​ចិត្ត​និង​​ធ្វើ​ឲ្យ​ក្មេង​កំលោះ​ទុក​ចិត្ត​គេ​ខ្លាំង​ឡើង។
«​កុល​បុត្រគេ​​​ទៅ​បាន​សុខ​ហើយ ភិរម្យ​កុំ​ខូចចិត្ត​អី​ណ៎ា!» ប៉ូលីស​កំលោះ​លួង​លោម។
«​លោក​ជា​អ្នកណា?» ក្មេង​កំលោះ​ងើប​មុខ​ឡើង​សួរ​ដោយ​ការ​សង្ស័យ។
«​ខ្ញុំ​ភ្នាក់​ងារ​រតនៈ ជា​ម្ចាស់​រឿង​ក្តី​នេះ!» ប៉ូលីស​ចារកម្ម​​ណែនាំខ្លួន។
«​លោក​ប៉ូលីស​ត្រូវ​តែ​​ជួយ​មិត្ត​ខ្ញុំ​ផង…​ ត្រូវ​តែ​ចាប់​ឃាត​ករ​ឲ្យ​បាន!!» ភិរម្យ​ស្រែក​​ឡើងស្ទើរ​តែ​បាត់​ស្មារតី ទឹក​ភ្នែក​ស្រក់​ជោគ​ថ្ពាល់​ទាំង​សង​ខាង។ ភ្នែក​ទាំង​គូ​ចាប់​ផ្តើម​ហើម​ដោយ​សារ​យំ​​ខ្លាំង​ពេក​​ក្នុង​រយៈ​ពេល​​យូរ​។
«បាទ!​ ខ្ញុំ​នឹង​ចាប់​ជនពាល​ឲ្យ​បាន តែ​ប្អូន​ត្រូវ​តែ​រួ​ម​ដៃ​ជាមួយ​ខ្ញុំ​ដែរ។»
«បាទបាន! ខ្ញុំ​នឹង​ជួយ​លោក​ពេញ​ទំហឹងតែ​ម្តង​ ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្ញុំ​ធ្វើ​បាន​ទាំង​អស់ សុំ​តែ​ម្យ៉ាង​គឺ​ចាប់​មនុស្ស​អាក្រក់​មក​ដាក់​ទោស​ឲ្យ​បាន!!» ទឹក​មុខ​សម្តែង​ការ​តាំង​ចិត្ត​យ៉ាង​មុះ​មុត។
«​មិន​ដឹង​ថា​ ពេល​នេះ​ប្អូន​ត្រៀម​ខ្លួន​​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ​ក្នុង​ការ​​ផ្តល់​ចម្លើយ​ដល់​បង?» ប៉ូលីស​​​​កំលោះ​ចាប់​ផ្តើម​ចូលសាច់​រឿង។
«​បាទ! ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ។» ប៉ូលីស​ចារកម្ម​ដើរ​ទៅ​បិទ​ទ្វារ​បន្ទប់ ​ហើយដើរ​ត្រឡប់​មក​​កន្លែង​ដើមវិញ ព្រម​ទាំង​លូក​យក​សៀវភៅ​កំណត់​ត្រា​និង​ប៊ិច​ពី​ក្នុង​អាវ​ក្រៅ​មក​សរសេរ។
«សុំ​ឈ្មោះ​ នាម​ត្រកូល និង​ប្រវត្តិត្រួសៗផង..។» សួរ​បណ្តើរ​ សរសេរ​​ព័ត៌​មាន​ចូល​សៀវភៅ​  បណ្តើរ។
«​ខ្ញុំ​ឈ្មោះ បុល ភិរម្យ ជា​និស្សិត​ឆ្នាំ​ទី៣ ផ្នែក​ស្ថាបត្យកម្ម។»
«ប្អូន​និង​​អ្នក​ស្លាប់​ ស្គាល់​គ្នា​យូរ​ប៉ុណ្ណា​ហើយ?»
«​យើង​ស្គាល់​គ្នា​ពេល​មក​រៀន​នៅ​ទី​នេះ រៀន​ផ្នែក​ស្ថាបត្យកម្ម​ដូច​គ្នា ស្គាល់​គ្នា​ប្រហែល​ជា​៣​ឆ្នាំ​មក​ហើយ។»
«​មិន​ដឹង​ថា​ ប្អូនទៅ​​ឃើញ​សាក​សព​ ដោយ​របៀប​ណា?»
«​​តាម​ធម្មតា​រៀង​រាល់​ម៉ោង​៧​ព្រឹក ​បុត្រ​តែង​តែ​មក​ដាស់​ខ្ញុំ​ដើម្បី​ទៅ​រៀន​ជាមួយ​គ្នា​។ តែ​ព្រឹក​នេះ​ប្លែក​ណាស់… ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​​នៅម៉ោង​៨ គឺ​យឺត​ណាស់​​ទៅហើយ ​តែ​ហេតុ​អ្វី​​​នៅ​មិនឃើញ​បុត្រ​​​មក​ទៀត ឬ​មួយ​គេ​មិន​​ស្រួល​ខ្លួន​ខ្លាំង?​ ព្រោះ​ពី​ល្ងាច​គេ​រអ៊ូ​ប្រាប់​ខ្ញុំ​ថា​ ឈឺ​ក្បាល​ណាស់​ គិត​ថា​​ញ៉ាំ​ថ្នាំ​​ហើយនឹង​​ចូល​គេង​ឆាប់​​បន្តិច។ ខ្ញុំ​ក៏​គិត​ថា​បុត្រ​ប្រហែល​ជា​មិន​ស្រួល​ខ្លួន​ទើប​ធ្វើ​ឲ្យ​គេ​ក្រោក​យឺត។» កំលោះ​ភិរម្យ​រៀប​រាប់ពី​ហេតុ​ការណ៍​យ៉ាង​ល្អិត​ល្អន់។
«បន្ទាប់​ពី​នោះ​ ប្អូន​ក៏​ទៅ​រក​គេ​នៅ​បន្ទប់​ មែន​ទេ?»
«បាទ!​ មែន​ហើយ… ខ្ញុំ​ព្យាយាម​គោះ​ទ្វារ​ហៅ​ច្រើន​ដង​ តែ​មិន​ឃើញ​មាន​សំឡេង​ឆ្លើយ​តប​សោះ​ ខ្ញុំ​ក៏​សាក​ល្បង​មួល​គន្លឹះ​ទ្វារមើល ​​តែ​ទ្វារ​ជាប់​គន្លឹះខាង​ក្នុង​ដូច​ប្រក្រតី។ ពេល​នោះ​ខ្ញុំ​​ក៏​គិត​ថា​បុត្រ​ប្រហែល​ជា​ដេក​មិន​ទាន់​ក្រោក​ទេ ទើប​ខ្ញុំ​ស្រែក​ហៅ​គេ​ម្តង​ទៀត​ តែ​នៅ​តែ​គ្មាន​សំឡេង​ឆ្លើយ​តប។ ខ្ញុំ​ចាប់​ផ្តើម​មិន​ស្រួល​ក្នុង​ចិត្ត​ បុត្រ​ប្រហែល​ជា​មិន​ស្រួល​ខ្លួន​ខ្លាំង​ហើយ… ដោយ​ក្តី​បារម្ភ​ខ្ញុំ​ក៏​ចុះ​ទៅ​​ជាន់​ក្រោម​ ទៅ​​រក​អ៊ំ​ដែន​​អ្នក​មើល​ការ​ខុស​ត្រូវ​អន្តេវាសិក ដើម្បី​យក​​កូន​សោ​ចម្លង​មក​បើក​​ទ្វារ។ តែ​នៅ​ពេល​ចាក់​សោ​បាន​ហើយ​ ក៏​​មិន​អាច​ចូល​បន្ទប់​បាន​ដដែល​ ព្រោះ​បុត្រ​ដាក់​គន្លឹះ​នៅ​ខាង​ក្នុង​មួយ​ជាន់​ទៀត​    ។​»​ ភិរម្យ​អង្គុយ​សម្លឹងជញ្ជាំង​យ៉ាង​ភ្លឹក​ភ្លាំង ​ដើម្បី​រក​នឹក​ហេតុ​ការណ៍​ដែល​កន្លង​មក។
«​ហើយ​ប្អូន​ក៏​គាស់​ទ្វារ​ទម្លុះ​ចូល​ទៅ​មែនទេ?» ប៉ូលីស​កំលោះ​សួរ​ត​ នៅ​ពេល​នឹក​ដល់​ទ្វារ​ដែល​ត្រូវ​​ទម្លាយ​ខ្ទេច​ខ្ទី។
«បាទមែន​ហើយ! ខ្ញុំ​និង​អ៊ំ​ដែន​​ទៅ​យក​​ពូថៅ​ នៅត្រង់​ទូដាក់ឧបករណ៍​ពន្លត់​អគ្គិភ័យ​ ​មក​ទម្លុះ​ទ្វារ​ចូល។»
«​ចុះ​នៅ​ពេល​នោះ​មាន​នរណា​ឃើញ​ហេតុការណ៍​​ខ្លះឬទេ ព្រោះ​សំឡេង​ខ្លាំង​បែប​នេះ​ប្រហែល​​ជា​គ្មាន​នរណា​ដេក​លក់​ទេ?​»
«​គ្មាន​នរណា​ឃើញ​ទេ មាន​តែ​ខ្ញុំ​និង​អ៊ំ​ដែន​ប៉ុណ្ណោះ។» ក្មេង​កំលោះ​ព្យាយាម​នឹក​ទៅ​ដល់​ហេតុ​ការណ៍​​កាល​ពី​ព្រឹក។
«​ពេល​ដែល​ប្អូន​ចូល​ទៅដល់​​ខាង​ក្នុង.. បន្ទប់​មាន​សភាព​បែប​ណា​ខ្លះ?»
«​សភាព​​ក្នុង​បន្ទប់​គ្មាន​អ្វី​ប្លែក​ទេ ព្រោះ​បុត្រ​ជា​មនុស្ស​មាន​សណ្តាប់​ធ្នាប់​ល្អ គេ​​​តែង​តែ​រៀប​ចំ​យ៉ាង​​មាន​របៀប​រៀប​រយ។» ភិរម្យ​និយាយដល់​និស្ស័យ​របស់​ម្ចាស់​បន្ទប់។ «​ខ្ញុំ​ដើរ​ទៅ​ដាស់​បុត្រ​​ព្រោះ​គិត​ថា​គេ​នៅ​ដេក​លក់។»
«​ហេតុ​អ្វី​​ទើបប្អូន​គិត​ដូច្នោះ?» ប៉ូលីសសួរ​ ព្រម​ទាំង​យក​ចុង​ប៊ិច​មក​ខាំ​យ៉ាង​​សង្ស័យ។
«​ព្រោះ​គេ​ដេក​​ផ្អៀង​បែរ​ខ្នង​​ ​ខ្ញុំ​ក៏​ដើរ​ទៅ​អង្រួន​ខ្លួន​គេ ពេល​​ខ្ញុំ​ទាញ​ខ្លួន​គេ​មក​ទើប​ខ្ញុំ​ដឹង​ថា​គេ​បាន​ស្លាប់​ទៅ​ហើយ…» ភិរម្យ​និយាយ​សំឡេង​ក្ងួរញ័រៗ។
«​ប្អូន​ដឹង​ភ្លាមៗ​​តែ​ម្តង​ឬ ថា​គេ​ស្លាប់​ហើយ?»
«​បាទ​ដឹង​តើ! លោក​ប៉ូលីស​ទៅ​មើល​សព​គេ​មកហើយ​មែនទេ? សភាព​របស់​បុត្រ​ដែល​ខ្ញុំ​ឃើញ​ គឺ​ភ្នែក​បើក​​ធំគ្រលូង ​មុខមាត់​ខ្មូរ​ជ្រីវ​ជ្រួញ​ដោយ​ការ​ឈឺ​ចុកចាប់។ រឿង​​បែប​នេះ​ លោក​គិត​ថា​ខ្ញុំ​អាច​បំភ្លេច​រូប​ភាព​នោះ​បាន​ងាយៗ​ឬ?» ក្មេង​កំលោះ​ស្រែក​គំហក​ដោយ​​ភាព​តឹង​តែង​ក្នុង​​អារម្មណ៍។
«អូឃេប៉ុណ្ណឹង​សិន​ចុះ! ចម្លើយ​របស់​ប្អូន ​មាន​ប្រយោជន៍​សម្រាប់​យើង​ខ្លាំង​ណាស់… អរគុណ​ណាភិរម្យ!» ភ្នាក់​ងារ​ស៊ើប​អង្កេត​ក្រោក​ឡើង ព្រម​ទាំង​យក​ដៃ​មក​ចាប់​​ស្មា​ក្មេង​កំលោះ​ម្តង​ទៀត​ មុន​នឹង​ដើរ​ចេញ​ពី​បន្ទប់។ ក្រោយ​ពី​ទាញ​​ទ្វារ​បន្ទប់​ភិរម្យ​បិទ​ហើយ កំលោះ​​រអ៊ូ​តិចៗ​ជាមួយ​ខ្លួន​ឯង​ថា «រឿង​ក្តី​នេះ​ពិត​ជា​មិន​ធម្មតា​មែន! … ហើយ​បន្ទប់​ដែល​កើត​ហេតុ ​ជាបន្ទប់​ដែល​ខ្ទាស់​សម្លាប់​ទៀត!!»
សូម​រង់​ចាំ​អាន​វគ្គ​បន្ត!
Posted in ប្រលោមលោក, រឿង​ស៊ើប​អង្កេត
ជំនោររដូវរងា
[8:45PM]
24/Oct/09
ជាង​ពីរ​ម៉ោង​មក​ហើយ​ក៏​មិន​ដឹង ដែល​ខ្ញុំ​កំពុង​រក​នឹក​ថា​ ខ្ញុំ​ធ្លាប់​ហិត​ក្លិ​ន​នេះ​នៅ​ទី​ណា កន្លែង​ណា ពេល​ណា… ពីមុន​មក? ព្រោះ​ជា​ក្លិន​ដែល​ខ្ញុំ​ចូលចិត្ត​ ហើយ​ខ្ញុំ​ក៏ធ្លាប់​ស្រង់​ក្លិន​បែប​នេះ​ច្រើន​ដង​មក​ហើយ​កាល​ពី​មុន។
ជា​ក្លិន​ក្រអូប​ពី​ធម្មជាតិ​ ក្រអូប​តិចៗ​តាម​ជំនោរ​ខ្យល់ ដែល​ផាត់​ចូល​មក​​តាម​បង្អួច​ខ្ញុំ។ ខ្ញុំ​ព្យាយាម​អង្គុយ​ស្រង់​ក្លិន​ រួច​រក​នឹក​ហើយ​រក​នឹក​ទៀត ថា​ក្លិន​នេះ​ខ្ញុំ​ធ្លាប់​ហិត​នៅ​កន្លែង​ណា?
រក​នឹក​យ៉ាង​ណា​ក៏​រក​មិន​ឃើញ​ រហូត​មក​ដល់​ម៉ោង​ជិត​៩​យប់ ក្លិន​នេះ​ក៏​ផាត់​មក​ម្តង​ៗ​តាម​វាយោត្រជាក់ ខ្ញុំ​ក៏​ភ្ញាក់​ដឹង​ភ្លាមថា​ នេះ​ជាក្លិន​អ្វី? គឺ​ដោយ​សារ​តែ​ខ្យល់​ត្រជាក់​មួយ​វឹប​នោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង។​
ក្លិន​នោះគឺ​ជា​ក្លិន​ផ្កា​ព្រៃ​ចម្រុះ​គ្នា ដែល​តែង​ចោល​ក្លិន​ក្រអូប​ភាយៗ នៅពេល​ដល់​រដូវ​រងា​ម្តង​ៗ។ ដូច្នេះ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដំបូង​ហើយ ដែល​រដូវ​រងា​នៅ​ប្រទេស​លាវ​បាន​ចាប់​ផ្តើម។ ប៉ុណ្ណេះ​ខ្ញុំ​នឹង​បាន​កំសាន្ត​ចិត្ត​ជា​មួយ​ក្លិន​ធម្មជាតិ​នេះ រៀង​រាល់​យប់​ម្តង​ទៀត​ហើយ។
រដូវ​រងា​ចូល​មក​ដល់ ភ្លៀង​នឹង​លែង​ធ្លាក់ ហើយ​ខ្ញុំ​ក៏​នឹង​លែង​មាន​ទុក្ខ​កង្វល់​ ដោយ​សារ​ភ្លៀង​ទៀត​ដែរ…
សម្រង់​ចាក​កំណត់​ហេតុ​ផ្ទាល់​ខ្លួន
២៤តុលា២០០៩​​
Posted in ខ្ញុំ​គឺ​ខ្ញុំ​
យូ សុភា អ្នកនិពន្ធដែលទទួលពានរង្វាន់ច្រើនជាងគេនៅកម្ពុជា
ក្នុងចំណោម​អ្នកនិពន្ធ​វ័យក្មេង​របស់ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ននេះ​លោក យូ សុភា គឺជា ​អ្នកនិពន្ធ​មួយរូប​ដែលមាន​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​វិស័យ​តែង​និពន្ធ​ស្នារ​ដៃ​អក្សរសិល្ប៍​ផ្នែក​ប្រលោមលោក។ ដោយ​គិត​ចាប់​តាំងពី​ឆ្នាំ២០០២មកដល់​ឆ្នាំ២០០៩ នេះ​លោក​យូ សុភា បានទទួល​ពានរង្វាន់​និង​រង្វាន់​ចំនួន៩ស្នាដៃ​មានដូចជា​ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះបាទ​អង្គឌួង ឧកញ៉ា​សុត្ដ​ន្ដ​ប្រីជា​ឥន្ទ្រ    នូហាច។ល។
កាលពី​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៩នេះ លោក​យូ សុភា ក៏បាន​ទទួល​ពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួន​ណាត ជោ​ត្ដ​ញ្ញា​ណោ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្រោម​ប្រធានបទ «អក្សរសាស្ដ្រ​សង្គ្រោះ​មនុស្ស​ឱ្យ​ផុតពី​ភាពល្ងង់ខ្លៅ» ដោយ​លោក​ទទួលបាន​នូវ​លំដាប់​ពិន្ទុ​ខ្ពស់​​ជាងគេ​ក្នុងចំណោម​បេក្ខជន ​ដែល​បាន​ចូលរួម​ប្រលងប្រជែង។ ប៉ុន្ដែ​ទោះបីជា​ដូច្នេះ​ក្ដី​ក៏​ស្នាដៃ​ប្រលោមលោក​យូ សុភា រឿង “ទោះ​សុរិយា​នៅតែ​រះ” ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​និង​ជូន​ចំណាត់ថ្នាក់​ត្រឹម​លេខ២ប៉ុណ្ណោះ ហើយ​ពុំមាន​បេក្ខជន​រឺ​បេ​ក្ខ​នារី​ណា ទទួលបាន​ចំណាត់ថ្នាក់​លេខ១ឡើយ ព្រោះ​ប្រធានបទ​មាន​លក្ខណៈ​ធំ​ទូលាយ​ពេក​ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកនិពន្ធ​មានការ​លំបាក​ក្នុងការ       ​សរសេរ​ឱ្យដល់ចំណុចកំពូល ​និង​គ្រប់​ជ្រុងជ្រោយ​ដែល​ក្រសួង​ចង់បាន។
ទាក់ទង​ជាមួយ​ស្នាដៃ​ប្រលោមលោក​និង​រឿង​ខ្លី លោក​យូ សុភា មាន​ស្នាដៃ​ចំនួន​បីដែល​បានចេញ​ផ្សាយ​រួចមកហើយ​ គឺមាន​រឿងបរិញ្ញាបត្រ​ខ្ញុំ ចេញផ្សាយ​ពី​សមាគម​អក្សរសិល្ប៍នូហាច កញ្ញា​ម្ទេសខ្មាំង បើ​បេះដូង​ជាប់​ឈាម ចេញផ្សាយ​ពី​សមូហកម្ម​ស្លាប​ប៉ា​កា យូ សុភា ដែល​លោក​ជា​អ្នកបង្កើត​ដោយផ្ទាល់ ។ តាមរយៈ​រឿង​ទាំងបី​នេះ​បានធ្វើឱ្យ​លោក យូ សុភា ទទួលបាន​នូវ​ភាព​ល្បី​ក្នុង​ស្រទាប់​ប្រិ​យ​មិ​ត្ដ​ដែល​និយម​អាន​រឿង​ប្រលោមលោក​ក្នុងស្រុក ហើយ​បាន​សាយភាយ​ទៅដល់​បងប្អូន​ប្រជាជន​ខ្មែរ​មួយចំនួន​ដែល​រស់​នៅឯ​បរទេស​ផងដែរ ដែល​ពួកគាត់​បានទូរស័ព្ទ​និង​ផ្ញើរអ៊ីម៉េលសម្ដែង​នូវ​ការ​កោតសរសើរ​អំពី​ទឹកដៃ​របស់លោក​ដោយ​ក្ដី​ស្មោះស និង​រាប់អាន។ រឿង​ទាំងបី​ខាងលើនេះ​ក៏ត្រូវ​បាន​និស្សិត​នៅ តាម​មហាវិទ្យាល័យ​មួយចំនួន​ជ្រើស​រើសយក​ទៅធ្វើជា​ប្រធានបទ​ក្នុង​កិច្ចការ​សរសេរ​របស់​ពួកគេ​ទៀតផង ។
ក្រៅពី​មាន​អាជីព​ជា​សាស្ដ្រ​ចា​រ្យ​អក្សរសាស្ដ្រ​ខ្មែរ លោក​យូ សុភា​ក៏​ជា​គណៈកម្មការ​កំណែរ​រឿង​ខ្លី​មួយរូប​នៅ​សមូហកម្ម​អក្សរសិល្ប៍ នូ ហាច ផងដែរ។ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក ខូ តារា​ឬ​ទ្ធិ ដែលជា​នាយក​គ្រប់គ្រង​សមាគម​អក្សរសិល្ប៍ នូ ហាច លោក​យូ សុភា ត្រូវបាន​បណ្ដា​អ្នកនិពន្ធ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​សមាគមភែ​ន​កម្ពុជាដែលជា​សមាគម​អន្ដរជាតិ​មាន​ទីតាំង​ធំ​នៅទីក្រុង​ឡុង​ដ៍ប្រទេស​អង់គ្លេស​ ដែល​បច្ចុប្បន្ននេះ​មាន​សមាជិក​ប្រមាណ​ជា១០០ប្រទេស ។ នៅ​ថ្ងៃ​អនាគតប្រសិន បើ​សមាគម​ភែ​ន​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ទាំង​ជាតិ​និង​អន្ដរជាតិ​នោះ លោក​យូ សុភា មាន​គោលការណ៍​ជាច្រើន​ទាក់ទង​ជាមួយនឹង​វិស័យ​តែង​និពន្ធ​ និង​ការបោះពុម្ពផ្សាយ។ លោក​យូ សុភា ក៏មាន​ក្រុម​អ្នកនិពន្ធ​សម្រាប់​ទទួល​សរសេរ​អត្ថបទ​រឿង​ប្រលោមលោក អត្ថបទ​ភាពយន្ដរឿង​អប់រំ​ខ្លីទំនុកច្រៀង ឈុត​ផ្សាយពាណិជ្ជកម្ម។ល។ ក្នុង​តម្លៃថោក​សមរម្យ​ផងដែរ។ សកម្មភាព​នេះ​នឹង​បាន​ចូលរួមចំណែក​មួយផ្នែក​ក្នុងការ​ផ្ដល់ឱកាស ការងារក៏ដូចជា​ការផ្ដល់​តម្លៃ​ដល់​ក្រុម​អ្នកនិពន្ធ​កម្ពុជា។ លោក​យូ សុភា ស្វាគមន៍​ចំពោះ​ប្រិ​យ​មិ​ត្ដ​អ្នកអាន​និង​អស់លោក លោកស្រី ទាំងអស់​ដែលមាន​បំណង​ទាក់ទង​ក្រុម​អ្នកនិពន្ធ​របស់លោក​ក្នុង​វិស័យ​តែង​និពន្ធ​ដោយ​រីករាយ ។
ទោះបីជា​លោក យូ សុភា ទទួលបាន​នូវ​ជោគជ័យ​ច្រើន​ក្នុងការ​តែង​និពន្ធ​ ហើយ​ទទួលបាន​នូវ​កិ​ត្ដិ​យស​ និង​កេរ្ដិ៍ឈ្មោះ​ដ៏​ប្រពៃ​ក៏ដោយ ក៏​លោក​នៅតែ​បន្ដ​ហ្វឹកហាត់​បន្ថែមទៀត    ​ទៅលើ​ស​ម​ត្ថ​ភាពដែលមាន​ស្រាប់​តាមរយៈ​ការអាន​សៀវភៅ​ឱ្យបាន​ច្រើន​   រួមទាំងការសិក្សា​ស្វែងយល់​អំពី​រឿងរ៉ាវ​ដែល​កើតមាន​នៅក្នុង​សង្គម ព្រោះ​ចំណុច​ទាំងនេះ​គឺជា​គន្លឹះ​មួយ​ដ៏​ពិសិដ្ឋ​សម្រាប់​លោក​ក្នុងការបង្កើត​គោល​គំនិត​ឆ្ពោះទៅរក​ការសរសេរ​អត្ថបទ​ប្រលោមលោក​បានល្អ ៕ សីហា
ប្រភព​អត្ថបទ​៖ ទស្សនវដ្តី​អាថ៌កំបាំង
Posted in អ្នក​និពន្ធខ្មែរ, អ្នកនិពន្ធ
ព្រិល​ធ្លាក់​កណ្តាល​សមុទ្រ​ខ្សាច់(១)
វគ្គ​១
ក្រោយ​ពី​ប្រឡង​ឌីប្លូមជាប់​ ប៉ាម៉ាក់​​ក៏​ផ្លាស់​ឲ្យ​ខ្ញុំ​មក​រៀន​នៅ​ទីរួម​ខេត្ត​ ព្រោះ​ការ​អប់​រំ​នៅទី​នេះ​មាន​លក្ខណៈល្អ​ប្រសើរ​ជាង​នៅ​ឯ​ស្រុក។ ថ្ងៃ​នេះ ជា​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ត្រូវ​​​ចូល​រៀននៅ​​ថ្នាក់​ទី១០។​ ខ្ញុំ​ទទួល​អារម្មណ៍​ភ័យ​ផង​អរផង​រក​ថា​មិន​ត្រូវ​​ ហើយ​​ត្រូវ​ក្រោក​ពី​​ព្រឹក​ទៀត​​ ដើម្បី​មក​ឈរ​ចាំ​រក​មើល​ម៉ូតូ ឌុប​​ជិះ​ទៅសាលារៀន​។ ថ្ងៃ​នេះ​ខ្ញុំ​រំភើប​ញាប់​ញ័រ​យ៉ាង​ខ្លាំង​ ហើយ​ក៏​មាន​​អារម្មណ៍​ថាឯកាយ៉ាងម៉េច​មិន​ដឹង​ ព្រោះ​ខ្ញុំ​គ្មាន​ស្គាល់​នរណាម្នាក់​សោះ​នៅ​ទីនេះ​។ អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​សិក្សា​ ប្រាកដ​ជាយល់​ពី​អារម្មណ៍​របស់​ខ្ញុំ​ច្បាស់ណាស់។
មុន​នឹង​ខ្ញុំ​មក​រៀន​នៅ​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​បាន​មក​មើល​ឈ្មោះ​មើល​ថ្នាក់ ​រួច​រាល់​អស់​ហើយ​ដែរតែ​នៅ​មិន​ទាន់​មាន​កន្លែង​អង្គុ​យ​ទេ។ ពេល​ព្រឹក ​ខ្ញុំ​​ចូល​ទៅ​តម្រង់​ជួរ​និង​គោរព​ទង់​ជាតិ​ជាមួយ​គេ​ឯង រួច​រាល់​ហើយ​ក៏​នាំ​គ្នា​ឡើង​ទៅ​ថ្នាក់​រៀន។ ពេល​នោះ​ ខ្ញុំ​ស្រាប់​តែ​ទទួល​អារម្មណ៍​កាន់​តែកណ្តោច​កណ្តែង​​ខ្លាំង​ឡើងៗ នៅ​ពេលឃើញ​អ្នក​ឯទៀតៗ​ដើរ​ហូរហែជាក្រុមៗ​ និយាយ​គ្នាលេង​យ៉ាងសប្បាយ​រីក​​​រាយ។​ ខុស​គេតែ​​​ម្នាក់​ឯង ខ្ញុំ​បែរ​ជា​ត្រូវ​ដើរ​យ៉ាង​ត្រមង់​ត្រមោច​ និង​​សោះ​កក្រោះ​បែប​នេះទៅវិញ T^T ។
ខណៈ​ដែល​កំពុង​​ឡើង​ជណ្តើរ​សំដៅ​​ទៅ​ថ្នាក់​រៀន​ ដើរ​សុខៗ​ក៏​មាន​គេ​រត់​មក​បុក​ខ្ញុំដួលព្រូស​ ហើយ​កាតាប​ក៏​របូត​ធ្លាក់ចេញ​​ពី​ដៃ។​ ខ្ញុំ​ប្រញាប់​ងាក​មុខ​មក​មើល​អ្នក​ដែល​ជាដើម​ហេតុ​ សង្ឃឹម​ថា​នឹងបាន​ទទួល​ពាក្យ​សុំ​ទោស​ពីគេ តែ​ផ្ទុយ​ទៅ​វិញ​ពាក្យ​ដែលខ្ញុំ​បានឮ…
«ដើរ​យ៉ាងម៉េច​ហ្នឹង!(^O^)!!! មិន​មើល​គេ​មើល​ឯង​សោះអ៊ីចឹង ចង់​ឈឺ​ខ្លួនហ្អេ៎?»
វា​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​យ៉ាងខ្លាំង។ បើ​ស្ងាត់​មាត់​មិន​អីទេ តែ​នេះ​វា​ចង់​បង្ក​រឿង​ស្រស់​ៗ​តែ​ម្តង!!
​ខ្ញុំ​ក៏​ពូកែ​រក​រឿង​ដូចគ្នា​នៅពេល​ខឹង​។ វាទ្រាំ​មិន​បាន​ពិត​មែន បើ​ខ្ញុំ​ខុស​មិន​អី​ទេ តែនេះ​វា​ខុ​ស​ហើយ​ នៅ​ធ្វើ​ឫក​គ្រាន់​បើ​មក​រក​រឿង​ឯង​ទៀត។ មុន​នឹងមាន​ទំនាស់​ជាមួយ​គ្នាខ្លាំង​ជាង​នេះ​ ស្រាប់​តែ​មិត្តភក្តិ​របស់វា​ក៏​ចូល​មក​ឃាត់៖
«គ្នា​​ថា​កុំ​មាន​រឿងល្អជាង! សង្ស័យ​ជា​សិស្ស​​ទើប​តែ​មក​ថ្មី​ហើយ… នុ៎ះ! ​​លោកគ្រូក៏​កំពុង​សម្លឹង​មក​ខាង​នេះ​ដែរ។»
ខ្ញុំ​នឹក​មួម៉ៅ​ឡើង​ភ្លាមៗ ទើប​តែ​​មក​ចូល​រៀន​នៅ​ថ្ងៃ​ដំបូង​ផង​ គិត​ថា​នឹង​ជួប​តែ​រឿង​ល្អៗ​តែ​នេះ​មិន​ទាន់​បាន​ធ្វើ​អីផង​ ក៏​មានគេ​មក​តាម​រក​​រឿង​ទៅ​ហើយ។ TT///TT អារម្មណ៍​កំពុង​តែស្រងេះ​ស្រងោច​​​ស្រាប់​ ដល់​ពេល​មាន​រឿង​ដូច្នេះ​ ​ខ្ញុំក៏​​កាន់​តែ​បាក់​ទឹក​ចិត្ត​​​ថែម​​មួយ​កម្រិត​ទៀត ហើយ​នឹក​ចង់​ទៅ​រៀន​នៅ​សាលា​ចាស់​វិញ។
ទីបំផុត​ខ្ញុំ​ក៏​បាន​ចូលថ្នាក់​រៀន។ ដោយ​ហេតុ​ថា ​សិស្ស​ភាគ​ច្រើន​ជាសិស្ស​ចាស់ និង​សុទ្ធ​តែ​ស្គាល់​គ្នា​រួច​រាល់​អស់​ហើយ​នោះ ទើប​គ្មាន​ការ​ណែនាំ​ខ្លួន​ឲ្យ​គ្នា​ស្គាល់។ លុះ​ពេលខ្ញុំ​ចូល​ទៅដល់​ អ្វីៗ​ក៏​រៀប​រយ​អស់​ហើយ​ដែរ ទើប​គ្រូ​ប្រចាំ​ថ្នាក់​ហៅ​ខ្ញុំ​ឲ្យចូល​​ទៅជួប។
«ថ្ងៃ​នេះ ថ្នាក់​យើង​មាន​សមាជិក​ថ្មីម្នាក់​ទើបតែ​ផ្លាស់​មក​… អញ្ជើញ​ចូល​មក​ណែនាំ​ខ្លួន​ឲ្យ​មិត្ត​ភក្តិ​​យើង​បាន​ស្គាល់​ផង!»
«សួស្តី​មិត្ត​ភក្តិ​ទាំង​អស់​គ្នា! Y(^_^’)Y ខ្ញុំ​ឈ្មោះ​ អារុណ​ នទី ហៅ​ខ្ញុំ​ថា​ទីៗ​ក៏​បាន​ដែរ។ រីក​រាយ​ណាស់​ ដែល​បាន​មក​រៀន​នៅ​ទីនេះ​ជាមួយ​អ្នក​ទាំង​អស់គ្នា! យ៉ាង​ណាៗ​ សូម​ជួយ​ណែនាំ​ផង។»
បន្ទាប់​ពី​ខ្ញុំ​ណែនាំ​ខ្លួន​ចប់ ក៏​មាន​មិត្តនារីៗលាន់​មាត់​ហ៊ោក្រេវ​ឡើង ព្រោះ​ខ្ញុំ​ក៏​មាន​មុខ​មាត់​ស្អាត​បាត ស្រស់​សង្ហាមិន​ធម្មតា​ដែរ ហើយ​​ថែម​ទាំងធ្លាប់​​ជា​កីឡាករ​បាល់​ទាត់​ប្រចាំ​សាលា​ទៀត​ផង។
«(@_@)គួរ​ឲ្យ​ស្រឡាញ់​ដល់​ហើយ!​»
«សង្ហា​យ៉ាង​នេះ​មាន​សង្សារ​ហើយ​ឬនៅ? o_O! »
«តើ​ខ្ញុំ​អាច​​ដាក់​ពាក្យ​សុំ​ជាបេក្ខនារី​ដំបូង​បានទេ? ^v^ »
​ពួក​គេ ​ធ្វើ​ឲ្យ​ខ្ញុំ​អៀន​ឡើង​មុខ​ក្រហម​ដូច​គូទ​ស្វា​ទៅ​ហើយ។ ទោះបី​ជាអៀន​តែ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ព្រោះ​​​វាបាន​​បង្ហាញ​ពី​ភាព​ជាមិត្តភក្តិ​នឹង​គ្នា ​ទើប​ខ្ញុំ​ក៏​តប​តាម​ត្រង់​ទៅថា៖
«បាទ! នៅមិន​ទាន់​មាន​ទេ(^_^) ។»
«​យើង​​ថា វា​ជាហ្គេហ៍​ច្បាស់​ណាស់! មក​ដល់​ពេល​នេះ​ហើយ​ នៅ​មិន​ទាន់​មាន​សង្សារ​ទៀត។»
«សមុទ្រ! ​យើង​​ថា​ឯង​កុំ​ទៅ​រក​រឿង​នទី​​ធ្វើ​អី  ព្រោះ​យ៉ាងណា​វា​ក៏​ជា​មិត្ត​រួម​ថ្នាក់​យើង​ដែរ។»
សំឡេង​មិត្ត​វា​និយាយ​ឡើង។ មុន​នឹង​រឿងរ៉ាវអាច​នឹង​វែង​ឆ្ងាយ​ជាងនេះ លោក​គ្រូ​ក៏​មាន​ប្រសាសន៍​​ឡើង៖
«បាន​ហើយៗ! នាំ​គ្នា​ឡូឡា​ប៉ុណ្ណឹង​ល្មម​គ្រប់​គ្រាន់​ហើយហ្ន៎?…​ នទីចូល​តុ​រក​កន្លែង​អង្គុយ   ចុះ​។​»​
ខ្ញុំ​សម្លឹង​រក​មើលកន្លែង​អង្គុយ​ឡើង​យូរ… គ្មាន​តុ​ណាទំនេរ​សោះ!! គឺ​មាន​សល់​តែ​មួយ​កន្លែង​ក្បែរ​អាសាច់​កម្ម​នោះឯង។
«ធ្វើ​យ៉ាង​ម៉េច​ល្អ​ហ្ន៎…» ខ្ញុំ​គិត​នៅ​ក្នុង​ចិត្ត។(_ _) តែ​ដោយ​ការ​ដាក់​ចិត្ត​ព្រម​ចុះ​ចាញ់ ​ខ្ញុំ​ក៏​ត្រូវ​ទៅ​អង្គុយ​នៅ​ក្បែរអាសមុទ្រ​អំបិល។ លុះខ្ញុំ​អង្គុយ​ប៉ាប់ ​វា​ក៏​និយាយ​​ឡើង​ប៉ឹប៖
«អ៊ួកកកកក…!!! (O.L) គួរ​ឲ្យ​ស្រឡាញ់​ចង់​ក្អួតតតតតត…!!!»
ថា​ហើយ​ វា​ក៏​ងាក​មុខ​ទៅ​ទិស​ផ្សេង។ ខ្ញុំ​គ្រាំ​ចិត្ត​ខ្លាំង​ណាស់ តែ​ក៏​ទ្រាំ​អត់​ធន់ Y^Y ។
«​តើ​យើង​​ត្រូវ​ស៊ូទ្រាំ​ជាមួយ​អាឆ្កួត​ឯង​​ បាន​យូរ​ប៉ុណ្ណា?» ខ្ញុំ​គិត​នៅ​ក្នុង​ចិត្ត។
លុះ​ដល់​ម៉ោង​ចេញ​លេង ​ក៏​មាន​មិត្ត​ភក្តិ​ជា​ច្រើននាក់​​​មក​សួរ​រាក់​ទាក់​ខ្ញុំ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់!​ ហើយ​តាម​ការ​សង្កេត​មើល​ មិត្ត​ភក្តិ​ដែលអាច​​និយាយ​ចូល​គ្នា​បាន​មាន​ នេត្រ​ បុត្រ​ និង ចិត្រ​ដែល​សុទ្ធ​តែមាន​​និស្ស័យ​ល្អ​និង​និយាយ​ឆាប់​ចូល​គ្នា។ ចំណែក​អាម្នាក់​ដែល​អង្គុយ​ក្បែរ​ខ្ញុំ​នោះ ធ្វើ​ព្រងើយ វា​មិន​​ចាប់​អារម្មណ៍​នឹង​មក​រាក់​ទាក់​ខ្ញុំ​ទេ តែ​ខ្ញុំ​ក៏​មិន​បាន​គិត​អ្វី​ច្រើន​ហើយ​ក៏​មិន​ខ្ចី​ខ្វល់​ពី​វា​ដែរ។
ពេល​ដល់​ម៉ោង​សម្រាក​ថ្ងៃ​ត្រង់​ ខ្ញុំ​ក៏​​ប្រមូល​សៀវភៅ​ប៊ិច​ក្នុង​ថត​តុដាក់​ចូល​ក្នុង​កាតាប​ ហើយ​ប្រញាប់ដើរ​ចេញ​មក​បម្រុង​ទៅរក​ទិញ​បាយ​ញ៉ាំ។ តែ​ក៏​មិន​ដឹង​ថាកន្លែង​លក់​បាយ​ និង​នំចំណី​ផ្សេង​ៗ​ របស់​សាលា​ ស្ថិត​នៅ​កន្លែង​ណា? ហើយ​នឹងទៅរក​ទិញ​ញ៉ាំ​ជាមួយ​អ្នក​ណា? កំពុង​តែ​ឈរ​ខ្វាយ​ខ្វល់​ នេត្រ​ក៏​មក​ទះ​ស្មា​ខ្ញុំ​​ពីក្រោយ​៖
«ទី! ទៅញ៉ាំ​បាយ​ជាមួយ​គ្នាណ៎ះ! ឯង​ទើប​តែ​មក​ថ្មី ប្រហែល​ជា​មិន​ដឹងថា​ គេ​លក់​បាយ​នៅ​ឯណា​ទេ។»
«ស្មាន​ថា​គ្រាន់​បើ…ហ៊ឹះ! \(^O^\) រក​តែ​បាយ​ស៊ី​ខ្លួន​ឯង​ក៏​មិន​បាន​ផង!!!» អាសមុទ្រ​សាគរ​មក​ដៀម​ដាម​ឲ្យ​ខ្ញុំ​ទៀត​ហើយ!!
«សមុទ្រ! យើង​​ថា​ឯង​គួរ​តែ​បិទ​មាត់​ខ្លះ​ទៅ!»
នេត្រ ​និយាយ​សម្លុត​ទៅសមុទ្រ​ដើម្បី​សម្រួល​ស្ថានការណ៍ ចំណែក​ខ្ញុំ​នៅ​សម្ងំ​ស្ងៀម​មិន​មាត់​មិន​ក​ថា​អ្វី។ មិន​មែន​ខ្ញុំ​ខ្លាច​ទេ តែ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​រឿង​ ហើយ​ដែល​សំខាន់​​វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​មក​ចូល​រៀន​ថ្ងៃ​ដំបូងផង។
«អរគុណ​នេត្រ​ហើយ ខ្ញុំ​មិន​ដឹង​ពិត​មែន​ថា​គេ​លក់​បាយ​នៅ​ឯណា បើ​គ្មាន​ឯង​ជួយ​ខ្ញុំ​ពិត​ជា​ពិបាក​ស្លាប់​ហើយ!»
«​មិន​អី​ទេ យើង​ជា​មិត្ត​នឹង​គ្នា​តើ!»
«ស្មាន​ថា​ជា… (c_C)» អាសមុទ្រ​កម្ម​ នៅ​មិន​ទាន់​ស្ងាត់​មាត់​ដដែល។
«នែ៎!អា…សា…មុតតតត!!! អាមាត់​ស្អុយ!!! ឯង​វា​កើត​ថីបាន​មាត់​ចង្រៃ​ឥត​ឈប់​អ៊ីចឹង? យើង​ឃើញ​រាល់​ដង​ ​ឯង​មិន​សូវ​មាត់​ក​ទេ​ណ៎ះ! ចុះ​ថ្ងៃ​នេះ​វាយ៉ាង​ម៉េច​ឯង???» ម្តង​នេះ​បុត្រ​សម្លុត​ទៅ​វា​ម្តង។
«​បើ​ឯង​មិន​ចង់​ឲ្យ​យើង​ទៅជាមួយ​ យើង​ទៅ​ម្នាក់​ឯង​ក៏​បាន! U__U ទៅ​សួរ​មិត្ត​ភក្តិ​នៅ​ក្បែរៗ​នេះ​​ក៏​ដឹង​ដូច​តែ​គ្នា ថា​គេ​លក់​បាយ​នៅ​ឯណា?»
«ទៅ​ជាមួយ​គ្នា​ទៅណ៎ា…ទី! កុំ​ទៅ​ខ្វល់​នឹង​វា​ច្រើន​ពេក សមុទ្រ​វា​មាត់​អាក្រក់​តែ​អ៊ីចឹង តែ​​សារជាតិ​​ពិត​របស់​វា​មិន​មែន​អ៊ីចឹង​ទេ។»
នេត្រ​និយាយ​ពន្យល់​ខ្ញុំ រឿង​រ៉ាវគ្រប់​យ៉ាង​​ក៏​ចប់។ ពួក​យើង​​ក៏​ទៅ​ញ៉ាំ​បាយ​ជាមួយ​គ្នា​ជាក្រុម​ ដោយ​ភាគ​ច្រើន​បុត្រ​ជា​អ្នក​នាំ​និយាយ ព្រោះ​វា​ពូកែ​និយាយ​​​ហើយ​ថែម​ទាំង​កំប្លុកកំប្លែង​ទៀត។ ដោយ​សារ​វា​ទើប​ខ្ញុំ​អាច​រំសាយ​អារម្មណ៍​តប់​ប្រមល់​នឹង​រឿង​អាសមុទ្រ​បាន​ខ្លះ។
ពេល​ស្រស់​ស្រូប​បាយ​ថ្ងៃ​ត្រង់​ហើយ​ យើង​ក៏​នាំ​គ្នា​ត្រឡប់​មក​ថ្នាក់​រៀន​វិញ។ តាម​ផ្លូវ​ដើរ​​មក​ថ្នាក់ ក៏​មាន​សិស្ស​នារី​​ម្នាក់​រត់​មក​រក​ខ្ញុំ។ បើ​តាម​ពិនិត្យ​មើលរូប​រាង​កម្ពស់​កម្ពរ​ នាង​ប្រហែល​ជា​រៀន​នៅ​ថ្នាក់​ក្រោម​ខ្ញុំ។
«បង! បង​ឈ្មោះ​អី? មិន​ដែល​ឃើញ​បង​ពីមុន​មក​សោះ!​​ គឺ​មិត្ត​របស់​ខ្ញុំ​ប្រើ​​មក​ឲ្យ​សុំ​លេខ​ទូរស័ព្ទ​របស់​បង​ តើ​បង​ប្រើ​លេខ​ប៉ុន្មាន​ដែរ?»
«អូហូ…នទី! ឯង​គ្រាន់​តែ​មក​រៀន​ថ្ងៃ​ដំបូង​សោះ ក៏​មាន​ស្រីៗ​លង់​ស្នេហ៍​ដល់​ថ្នាក់​នេះ​ទៅ​ហើយ(G_^) គ្នា​ច្រណែន​​ដល់​ហើយ​វ៉ើយ!»
បុត្រ​លាន់​មាត់ឧទាន​​ឡើង​។ ខ្ញុំ​ធ្វើ​អេះអុញចង់​ស្ទាក់​ស្ទើរបន្តិច​អីបន្តិច ចិត្រ​ក៏​លូក​មាត់​និយាយ៖
«ទី! ម៉េច​មិន​ឲ្យ​លេខ​ទៅ​នាង​ទៅ នៅ​ញេមញ៉ុម​ដល់​ណាទៀត?»
ខ្ញុំ​ក៏​ប្រាប់​លេខទូរស័ព្ទ​ទៅនាង ហើយ​ក៏​នាំ​គ្នា​ដើរ​ចេញ​មក។ ចំណែក​អាមហា​សមុទ្រ​នោះ​មិន​បាន​នៅ​រង់​ចាំ​ពួក​យើង​ទេ វាដើរ​នាំ​មុខ​ទៅមុន​ធ្វើ​ដូច​ជា​មិន​ចាប់​អារម្មណ៍​នឹង​អ្នក​ណា​សោះ។
លុះ​ពេល​ល្ងាច​ចេញ​ពី​រៀន​ ខ្ញុំ​ក៏​មក​ឈរ​ចាំ​ម៉ូតូ​ឌុប​នៅ​​មុខ​សាលា។ អង្គុយ​ចាំ​បាន​បន្តិច​ ខ្ញុំ​ក៏​ឃើញ​សមុទ្រ​ដើរ​មក​ជាមួយ​​​នារី​ម្នាក់ ​មុខ​មាត់​ស្អាត​បាត​គ្រាន់​បើ។
«​បងសមុទ្រ!  ​យើង​នាំ​គ្នា​ទៅញ៉ាំការ៉េម​សិន​ណ៎ា ចាំ​ត្រឡប់​ទៅ​ផ្ទះ។​ ព្រិល​​នៅ​មិន​ទាន់​ចង់​ទៅ​ផ្ទះ​ពេល​នេះ​ទេ។»
«តាម​ចិត្ត…»
និយាយ​គ្នា​រួច​ អ្នក​ទាំង​ពីរ​​ក៏​នាំ​គ្នា​មក​អង្គុយ​លើ​កៅ​អី​ថ្ម​ក្បែរ​ខ្ញុំ។ អង្គុយ​រង់​ចាំ​ម៉ូតូ​ឌុប​​ទម្រាំ​មាន​​បើក​ឆ្លង​កាត់​ទី​នេះ​ក៏​យូរ​គួរ​សម​ ព្រោះ​សាលា​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​បន្តិច​ ហើយ​ក្នុង​ខេត្ត​នេះ​ក៏​មិន​សូវ​មាន​​អ្នក​រត់​ម៉ូតូឌុប​ច្រើន​ដូច​នៅ​ភ្នំ​ពេញ​ដែរ។ មួយ​សន្ទុះ​ក្រោយ​មក​ ក៏​មាន​សិស្ស​នារី​ពីរ​នាក់​ដើរ​​សំដៅ​មក​រក​ខ្ញុំ។
«អេ៎…បង​ទី! បង​​អង្គុយ​ចាំ​ម៉ូតូត្រឡប់​ទៅ​ផ្ទះឬ? ខ្ញុំ​ឈ្មោះ​ទន្សាយស​ ឯ​នេះ​មិត្ត​ខ្ញុំ​ឈ្មោះ​កុលាប។»
ខ្ញុំ​ធ្វើ​មុខ​ឆ្ងល់(?.,?) ស្គាល់​​ឈ្មោះ​ខ្ញុំ​ពី​អង្កាល់​ហ្ន៎?
«អឺ…គឺ​អ្នក​ដែល​បង​ឲ្យ​លេខ​ទូរស័ព្ទ ​កាល​ពី​ថ្ងៃ​មិញ​នោះ​អី! បង​ភ្លេច​ហើយ​ហ៎… ឬ​មួយ​មក​ពី​ខ្ញុំ​មិន​សំខាន់?»
«ទេ! ទេ! មិន​មែន​អ៊ីចឹង​ទេ តែ​បង​នឹក​ខ្លាច​ថា​មិនមែន…» ខ្ញុំ​ប្រញាប់​ដោះសារ​។
«ពួក​ខ្ញុំ​សុំ​អង្គុយ​ក្បែរ​ផង​បាន​ទេ?(@_@)»
«តាម​សប្បាយ! (^O^)​ »
​ក្រោយ​មក​ខ្ញុំ​ក៏​ដឹង​ថា ទន្សាយ​សគឺ​ជា​សិស្ស​ប្អូន​របស់​ខ្ញុំ ​រៀន​នៅ​ថ្នាក់​ទី៩។ ផ្ទះ​របស់​នាង​នៅ​ក្នុង​ទី​រួម​ខេត្ត​នេះ​តែ​ម្តង​ ថ្ងៃ​ខ្លះ​ម្តាយ​នាង​ជូន​មក​រៀន​ ឯថ្ងៃ​ខ្លះ​ក៏​ជិះ​ម៉ូតូ​ឌុប​ត្រឡប់​ទៅ​ផ្ទះ​វិញ។ នាង​គឺ​ជា​សិស្ស​ម្នាក់​​​ដែល​​យក​ចិត្ត​ទុក​ដាក់​​រៀន​សូត្រ ហើយ​រូប​រាងក៏​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់ទៀត។
ខណៈ​ដែល​ខ្ញុំ​កំពុងនិយាយ​គ្នា​ជាមួយ​អូន​ទន្សាយ​​
ខ្ញុំ​សង្កេត​ឃើញ​សមុទ្រ​ចូល​ចិត្ត​លួច​ងាក​មក​មើល​ខ្ញុំ​៣,៤ដង​ដែរ តែ​មិន​ព្រម​និយាយ​​សួរ​នាំ​អ្វីសោះ ខ្ញុំ​ក៏​ធ្វើ​ជា​​មើល​មិន​ឃើញ​ ​មិន​ចាប់​អារម្មណ៍​ដូច​គ្នា​ ដល់​ពេល​មាន​ម៉ូតូ​ឌុប​មក ខ្ញុំ​ក៏​ជិះ​ត្រឡប់​មក​ផ្ទះ​ជួល។
ថ្ងៃ​បន្ត​បន្ទាប់​មក អ្វី​ៗ​ក៏​ល្អ​ឡើង​ជារឿយៗ… ខ្ញុំ​មាន​មិត្តភក្តិ​ជជែក​គ្នា ហើយ​ចេះ​តែ​ស្និទ្ធស្នាល​​នឹង​គ្នា​ជា​លំដាប់។ ភាព​ឯកោ​កណ្តោច​កណ្តែង​ ក៏​ប្រែក្លាយ​​ជា​ភាព​សប្បាយ​រីក​រាយ។
«ហ៊ើយ! ទី… ថ្ងៃ​នេះ​ឯង​ត្រូវ​មក​លេង​បាល់​ជាមួយ​ពួក​យើង​សិន​វ៉ើយ!» បុត្រ​បបួល​ខ្ញុំ។
«ពួក​យើង ​បាន​បបួល​មិត្ត​ភក្តិ​ថ្នាក់​ផ្សេង​ទៀត​ មក​លេងភ្នាល់​បាល់​ជាមួយ​គ្នាម្នាក់​ប្រាំ​រយ។​» ចិត្រ​ពន្យល់​បន្ថែម។
ដូច​ដឹង​ឮ​គ្រប់​គ្នា​អ៊ីចឹង ប្រុសៗ​ជាមួយ​ការ​លេង​បាល់​ដាក់​លុយ​ គឺ​ក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ ពិសេស​ពួក​ប្រុស​ៗ​ក្នុងវ័យ​រៀន​ដូច​ជា​ពួក​ខ្ញុំ​នេះ។ ដោយ​មិត្ត​ភក្តិ​ខ្ញុំ​បបួល​ ហើយ​ខ្ញុំ​ក៏​គ្មាន​ធុរៈ​អ្វី​ទៀត​ខ្ញុំ​ក៏​ចូល​រួម​លេង​ជាមួយ​ពួក​គេ។ តែ…
«​អឺ! គ្នា​ក៏​មិន​បាន​អួត​ថា​​​លេង​ពូកែ​ស្អី​ដែរ គ្រាន់​តែ​កាល​រៀន​នៅ​សាលា​ចាស់​ ធ្លាប់​ជា​តំណាង​ក្រុម​របស់សាលា ដូច្នេះ​ប្រហែល​ជា​អាច​ជួយ​លេង​​បាន​ខ្លះៗ!»​
«បាន​ហើយទី កុំ​ទៅគិត​អីច្រើន! សមុទ្រ​គេ​និយាយ​តែ​អ៊ីចឹង​ឯង កុំ​ទៅ​ចាប់​អារម្មណ៍​អីនឹង​វា នាំ​គ្នា​លេង​ឲ្យ​តែ​សប្បាយៗ​ទៅ!» នេត្រ​ជួយ​សម្រប​សម្រួល។
​ដំបូង​ក៏​គិត​ថា​លេង​ត្រឹម​សប្បាយ​ៗ តែ​សប្បាយ​ៗ​ឯណា​បាន បើ​​ដណ្តើម​បាល់​គ្នា​អាក្រក់​អាក្រី​បែប​នេះ? ម្នាក់ៗ​ប្រឹង​យក​​ចាញ់​យក​ឈ្នះ​​ស្ទើរ​ស្លាប់​រស់​រៀង​ៗ​ខ្លួន ព្រោះ​លេង​បែប​គ្មាន​អាប៊ីត​ជា​អាជ្ញា កណ្តាល។ ខ្ញុំ​លេង​ជា​ស្លាបស្តាំ ចំណែក​សមុទ្រ​លេង​ជា​ខ្សែ​ប្រយុទ្ធ​​។ ក្នុង​រយៈ​ពេល​១១០​នាទី​ដំបូង​ ក្រុម​របស់​យើង​នាំ​មុខ​១-០។ ក្រោយ​ពី​ក្រុម​របស់​យើង​ទាត់​បាល់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ដូច្នេះ​ ក្រុម​ដែល​ជា​គូ​ប្រកួត​ម្ខាង​ទៀត​ ក៏​កាន់​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទ្វេ​ឡើង​ ហើយប្រឹង​​លេង​យក​តែ​មែន​ទែន។ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​បណ្តើរ​បាល់បម្រុង​បញ្ជូន​ទៅឲ្យ​សមុទ្រ​ ស្រាប់​តែ​ត្រូវ​ក្រុម​ផ្សេង​​ទៀត​មក​ស្ទាក់​​យក​ពី​ក្រោយ​​ ​ហើយ​ថែម​ទាំង​បាន​​​កា​ប់​​ខ្ញុំ​មួយ​ខ្មង​​យ៉ាង​ខ្លាំង​ ​រហូត​ធ្វើ​ឲ្យ​​ខ្ញុំ​ដួល​ខ្ពោក​ទៅដី។
នេត្រ​រត់​មក​មើល​ខ្ញុំ​មុន​គេ៖
«កើត​អី​ឬអត់​ទី? មើល​ត្រូវ​កន្លែង​ណា?»
ពេល​នេត្រលាត់​ស្រោម​ជើង​មើល​ ក៏​ឃើញ​ស្នាម​ក្រហម​ជាំនៅ​​ត្រង់​ក​ជើង​​របស់​ខ្ញុំ ព្រម​ទាំង​មាន​ហូរ​ឈាម​រឹមៗ​ចេញ​មក​ទៀត​។ ​ខ្ញុំ​ព្យាយាម​ងើប​ក្រោក​ឈរ​តែ​ងើប​មិន​រួច​សោះ ព្រោះស្នាម​របួស​ត្រង់​​ក​ជើង​នោះ​ឈឺ​ខ្លាំង​​មែន​ទែន។ ខ្ញុំ​ឮ​សំឡេង​សមុទ្រ​ទៅ​រក​រឿង​អ្នក​ដែល​មក​ស្ទាក់​កាប់​ខ្មង​​ខ្ញុំ។
«ឯង​ធ្វើ​ស្អីហ្អ៎ា!! លេង​បាល់​ឬលេង​មនុស្ស​ឲ្យ​ប្រាកដ​ហ្នឹង?!!»
សមុទ្រ​ដើរ​ទៅ​ច្រាន​ម្នាក់​នោះ មើល​ទៅដូច​ជា​ចង់​រក​រឿង​ឈ្លោះ​គ្នា​ រហូត​មាន​មិត្ត​ភក្តិ​ទៅ​ចាប់​ឃាត់​គេ​ចេញ​មក​។
«គ្នា​ថា​កុំ​ឲ្យ​មាន​រឿង​អី​ល្អ​ជាង!»
អាម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​នោះ ក៏​ដើរ​ចូល​មក​សុំ​ទោស​ខ្ញុំ៖
«សុំ​ទោស​ណាទី! ខ្ញុំ​គ្មាន​ចេតនា​ទេ…»
«អឺ… មិន​អី​ទេ!» មាត់​និយាយ​ថា​មិន​អី តែ​ក​ជើង​កំពុង​ចាប់​ឈឺ​ខ្ទោកៗ មិន​ដូច​មាត់​ដែល​និយាយ​ឡើយ។
«ហើយ​នឹង​ត្រឡប់​ទៅ​ផ្ទះ​យ៉ា​ង​ម៉េច​ទៅហ៎ះ?» នេត្រ​និយាយ​ឡើង។
«​មិន​អី​ទេ គ្នា​ត្រឡប់​​ទៅ​ផ្ទះ​វិញ​បាន។»
ខ្ញុំ​អូស​ជើង​ដើរប៉ាំងខ្ញើចៗ ​ដោយ​ស្មា​ម្ខាង​ស្ពាយ​កាតាប​ផង។ ខ្ញុំ​ទទួល​ស្គាល់​ថា ជើង​នេះ​ឈឺ​ពិត​មែន ឈឺ​ចាប់​ខ្ទោកៗ​ឥត​ស្រាក​សោះ។ ចំណែក​សមុទ្រ ​ខ្ញុំ​មិន​ឃើញ​នៅ​ទីនោះ​ទៀត​ទេ មិន​ដឹង​ថា​គេ​បាត់​ទៅ​ណា។
«បាត់​ក្បាល​អាខ្មុត​ទៅ​ណា​ហើយ?» បុត្រ​និយាយ​ឡើង។
«​ប្រហែល​ជា​វា​ប្រញាប់​ទៅ​ទទួល​អូន​ព្រិលស​របស់​វា​ហើយ!» ចិត្រ​ជួយ​បន្ថែម។
«អាខ្មោច​នេះ! វា​មិន​ដែល​ចេះចាប់​អារម្មណ៍​ ពី​មិត្តភក្តិ​អី​បន្តិច​សោះ!!» នេត្រ​និយាយ​ធ្វើ​មុខ​ ស្អុយ។​
«មិន​អីទេ! ខ្ញុំ​មិន​បាន​កើត​អី​ខ្លាំង​ឯណា?!!»
ខណៈ​ដែល​ពួក​យើង​កំពុង​ដើរ​ត្រឡប់​ទៅវិញ ក៏​ឃើញ​សមុទ្រ​រត់​ត្រហេប​ត្រហប​ចូល​មក។
«អេ៎… អា​អត់​ប្រមាត់​ ឯង​ទើប​តែ​មក​ពីណា?»
សមុទ្រ​មិន​តប​ត​ថា​អ្វី​ជាមួយ​មិត្ត គេ​ងាក​មុខ​មក​រក​ខ្ញុំ៖
«យក​ទៅ​ស្អំ​ទៅ ដើម្បី​កុំ​ឲ្យ​ហើម​ខ្លាំងពេក​!»
គេ​ហុច​ថង់​មួយ​មក​ឲ្យ​ខ្ញុំ គឺ​ជា​ថង់​ទឹក​កក​។ សមុទ្រ​ប្រហែល​ជា​ប្រញាប់​រត់​ទៅ​ទិញ​​​​មក​​​ឲ្យ​ខ្ញុំ​ ព្រោះ​តូប​លក់​​នៅខាង​មុខ​សាលា។ ខ្ញុំ​ទទួល​យក​មក​ស្អំ ក្នុង​ចិត្ត​ក៏​នឹក​ប្លែក​តែ​ក៏​សប្បាយ​ចិត្ត​ ព្រោះ​គេ​ចេះ​បារម្ភ​ពី​ខ្ញុំ ទោះ​​បី​ជា​វា​មាត់​​មិន​សូវ​ល្អ​ក៏​ដោយ។​ ស្អំ​រួច​គេ​ក៏​យក​កាតាបខ្ញុំ​ទៅ​ស្ពាយ ហើយ​ចាប់​​គ្រា​ខ្ញុំ​ឡើង៖
«​តោះ! ទៅ​ផ្ទះ។»
​ថ្ងៃ​ខ្លះ​សមុទ្រ​ជិះ​ម៉ូតូ​មក​រៀន។ ​តាម​ទំនង​ថ្ងៃ​នេះ​ គេ​ប្រហែល​ជា​​​មាន​បំណង​ ចង់​​ជូន​ខ្ញុំ​ទៅផ្ទះ​។
«​ចុះថ្ងៃ​នេះ​ ​ឯង​មិន​ជូន​ព្រិល​ស​ទៅ​ផ្ទះ​ទេ​អី?» ចិត្រ​សួរ​គេ​ធ្វើ​មុខ​ឆ្ងល់។
«​យើង​បាន​ហៅ​ម៉ូតូ​ឌុប ​ឲ្យ​ជូន​នាង​ទៅ​ផ្ទះរួច​រាល់​​ហើយ!»
តប​នឹង​ចិត្រ​រួច​ វា​ក៏​ងាក​មក​​គំហក​ដាក់​ខ្ញុំ៖
ខ្ញុំ​ក៏​តប​ទៅ​វា​វិញ​​ បែប​មិន​ពេញ​ចិត្ត៖
«​ជិះ​ម៉ូតូឌុប​ទៅក៏បានដែរ! (_ _) »
វា​មិន​បាន​និយា​យ​​តប​ត​មក​​ខ្ញុំ​វិញ​ថា​ម៉េច​ទេ តែ​វា​ក៏​ដណ្តើម​កាតាប​ពី​ខ្ញុំ​យក​​ទៅ​ស្ពាយវិញ​ហើយ​​​ចូល​មក​កៀក​ស្មា​ខ្ញុំ​គ្រា​​អូស​ដើរ​។​
«​គ្នា​ឈឺ​ណាស់​វ៉ើយ! T^T»
ខ្ញុំ​ក៏​ត្រូវ​​បង្ខំ​ចិត្ត​ទៅ​ជាមួយ​វា តែ​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ​ក៏​នឹក​អរគុណ​វា​ដូច​គ្នា ទោះ​បី​ជា​វា​មាត់​អាក្រក់​ តែ​វា​ក៏​មាន​ចំណុច​ល្អ​ខ្លះៗដែរ។ ធាតុ​ពិត​នោះ​ សមុទ្រ​ក៏​មាន​រូប​រាង​ស្រស់​សង្ហា មុខ​មាត់​ស​ស្អាត​​សម​ទាំង​ព្រម​ ឥត​មាន​ខ្វះ​ចន្លោះ​ត្រង់​ណា​ទេ​។ មាន​ស្រីៗ​និង​​​សិស្ស​ប្អូនៗ​​​នៅ​ថ្នាក់​ក្រោម​យ៉ាង​ច្រើន​មក​តាម​ស្រឡាញ់​ តែ​​​វា​មិន​សូវ​ចាប់​អារម្មណ៍​​​ធ្វើ​ព្រងើយៗ​ ហើយ​ដែល​ឃើញ​មាន​ទាក់​ទង​គ្នា​​រាល់​ថ្ងៃ​នេះ​ ក៏​មាន​តែ​ព្រិល​ស​ម្នាក់​ប៉ុណ្ណោះ។
តាម​ផ្លូវ​ដែល​សមុទ្រ​ជូន​ខ្ញុំ​មក​ផ្ទះ ខ្ញុំ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​ដូច​គ្នា វា​មិន​បាន​សួរ​ខ្ញុំ​មួយ​ម៉ាត់​សោះ​ថា​ខ្ញុំ​ជួល​ផ្ទះ​នៅ​ម្តុំ​ណា តែ​វា​ក៏​ជូន​ខ្ញុំ​រហូត​មក​ដល់​មុខ​ផ្ទះ ទើប​ខ្ញុំ​សួរ​វា​ទាំង​ឆ្ងល់៖​
«ម៉េច​ក៏​ដឹង​ថា​ខ្ញុំ​ស្នាក់​​នៅទីនេះ?»
«​យើង​​រស់​នៅ​ទី​នេះ​តាំង​ពី​កើតពោះ​ម៉ែ​​ម្ល៉េះ ផ្ទះ​ជួល​ប៉ុណ្ណឹង​ រឿង​អី​រក​មិន​ឃើញ!!»
ខ្ញុំ​ខ្ជិល​សួរ​ដេញ​ដោល​រក​ឫស​គល់​អី​ច្រើន ក៏​និយាយ​អរគុណ​វា​ហើយ​ចុះ​ពី​លើ​ម៉ូតូ​ ​ខំ​ដើរ​តតេះ​តតះ​ចូល​ផ្ទះ។
«ម៉ោះ! យើង​ជួយ។»
«​មិន​បាច់​ទេ យើង​ជួយ​ខ្លួន​ឯងបាន​! ម្យ៉ាង​ឯង​មក​ក្រៀក​ឱប​ស្មា​យើង​​យ៉ាង​នេះ អ្នក​ផ្សេង​គេ​អាច​​នឹង​យល់ច្រឡំ!»
​តែ​និស្ស័យ​របស់​វា គឺ​មិន​ចាប់​អារម្មណ៍​នឹង​អ្នក​ណា​ស្រាប់​ហើយ កាន់​តែ​ហាម​កាន់​តែ​ផ្គើន។ ពេល​​​ចត​ម៉ូតូ​ទុក​ស្រួល​បួល​ហើយ​ វា​ក៏​រត់​មក​ជួយ​គ្រា​ខ្ញុំ​ឡើង​លើ​ផ្ទះ។ បន្ទប់​ដែល​ខ្ញុំ​ជួល​នៅ​ ស្ថិត​នៅ​ជាន់​ទី២។ ពេល​ចូល​មក​ដល់​ខាង​ក្នុង​​​ ខ្ញុំ​ក៏​ដើរ​តេះតះ​​ទៅចាក់​ទឹក​មក​ផឹក ហើយ​អូសជើង​​រំកិល​ខ្លួន​មក​​អង្គុយ​នៅ​លើ​គ្រែ​ទាំង​ពិបាក​ ព្រោះ​ជើង​នៅ​ឈឺចាប់​ខ្ទោកៗ។ ខ្ញុំ​លាត់​ជើង​ខោ​មើល​ក៏​ឃើញ​ក​ជើង​ចាប់​ផ្តើម​ឡើង​ហើម​ធំ​ជាង​មុន តែ​អាច​កម្រើក​បាន​បន្តិច​បន្តួច​ប្រហែល​ជា​មិន​អី​ទេ។
«សមុទ្រ​… អរគុណ​ខ្លាំង​ណាស់ណ៎ា! ឯង​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​ហើយ។!»
«​ចុះ​ឯង​នឹង​ទៅ​រក​បាយ​ញ៉ាំ​យ៉ាង​ម៉េច​ទៅ?»
«​ប្រហែល​ជា​ត្រូវ​ញ៉ាំ​មី​សិន​ហើយ​… ឯង​មិន​ចាំ​បាច់​បារម្ភទេ ខ្ញុំ​នៅ​ម្នាក់​ឯង​បាន!»
ខ្ញុំ​និយាយ​បណ្តើរ​ក៏​ដើរ​ទៅ​ចង្រ្កាន​បណ្តើរ ​ដើម្បី​ទៅ​ដាក់​ដាំ​ទឹក​ទុក​ស្រុស​មី។ តែ​ហេតុការណ៍​ដែល​​​​​មិន​បាន​គិត​ទុក​ក៏​កើត​ឡើង… ខ្ញុំ​ដើរ​ទៅ​ទាក់​ខ្សែ​ភ្លើង​ ហើយ​… ហើយ​ជ្រុល​ជំហរ​ដួល។​ ខណៈ​ដែល​ខ្ញុំ​កំពុង​ដួល សមុទ្រ​ក៏​​ស្ទុះ​ចូល​មក​ជួយ​ទប់​តែ​ដោយ​​មាឌ​​ខ្ញុំ​ក៏​ធំ​គ្រាន់​បើ យើង​ក៏​ដួល​ទៅ​លើ​ព្រំ​ទាំង​ពីរ​នាក់ ដោយ​ខ្លួន​របស់​ខ្ញុំ​សង្កត់​​លើ​សមុទ្រ​ ហើយ​គេ​​ក៏​ឱប​​ចង្កេះ​ខ្ញុំ​ជាប់។​ ចំណែក​មុខ​របស់​យើង​ទាំង​ពីរ​ក៏​ស្ទើរ​តែ​ប៉ះ​គ្នា​ទៅ​ហើយ គឺ​ខ្វះ​តែ​ប៉ុន​សរសៃ​អំបោះ​​ប៉ុណ្ណោះ​ក៏​ប៉ះ​ស្រេច។ យើង​​​​ប្រែ​ជា​ភ្លឹក​ភាំង​​នៅ​ស្ងាត់​ស្ងៀម​​ទាំង​ពីរ​នាក់អស់​មួយ​សន្ទុះ។ លុះ​ពេល​តាំង​សតិ​​បាន​​ឡើង​វិញ​ហើយ…
«សា…មុតតត!!! លែង​យើង​ ឯង​មក​ឱប​ចង្កេះ​ហើយ​ធ្វើ​អី!!? (6_^)!»
​វា​ក៏​ប្រញាប់​លែង​ខ្ញុំ ហើយ​ងាក​មុខ​គេច​ចេញ​ គឺ​​​វា​នៅ​ស្ងាត់​ៗ​បាត់​មាត់​បាត់​ក​ ​ខ្ញុំ​ក៏​សួរ​វា​ថា​កើត​អី​ឬ​អត់​ព្រោះ​​​ស្មាន​ថា​វា​ដួល​ប៉ះ​អី​ឈឺ តែ​វា​ក៏​មិន​បាន​និយាយថា​​អ្វី។ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ទើប​វា​និយាយឡើង​​៖
«ឯង​ចាំ​យើង​នៅ​ទី​នេះ​ហើយ បន្តិច​ទៀត​យើង​នឹង​មក…»
ហើយ​វា​ក៏​ចេញ​ទៅ ខ្ញុំ​​ក៏​មិន​បាន​ចាប់​អារម្មណ៍​អ្វី គិត​ថា​វា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ទើប​ក្រោក​ទៅ​ដាំ​ទឹក។ ប្រមាណ​ជា​៣០​នាទី​ក្រោយ​មក​ ក៏​មាន​មនុស្ស​មក​គោះ​ទ្វារ គឺ​សមុទ្រ​។ ​វា​ទៅ​ទិញ​បាយ​ប្រអប់​មក​ចំនួន​២​ប្រអប់ ​និង​ថែ​ម​ទាំង​ទិញ​​ប្រេង​កូឡា​មក​ផង។
«ហ៊ើយ! …សមុទ្រ!! ម៉េច​ក៏​ឯង​មិន​ទាន់​ទៅ​ផ្ទះ​អ៊ីចឹង យប់​ហើយ​ណ៎ា!??»
«​កុំ​រឿងច្រើន​​ពេក ទិញ​មក​ហើយ​ក៏​ស៊ី​ទៅ! មើល៍​… ហុច​ជើង​មក​នេះ!!»
ខ្ញុំ​មិន​ចង់​ជឿ​សោះ! វា​ចាប់​ក​ជើង​ខ្ញុំ​យក​ទៅ​មើល​ ហើយ​ដោះ​ស្រោម​ជើង​ចេញ​ថ្នមៗ​ រួច​ក៏​យក​ប្រេង​កូឡា​មក​លាប​ឲ្យ​ត្រង់​កន្លែង​ហើម។ លាប​រួច​វា​ក៏​យក​ប្រអប់​បាយ​មក​បើក ខ្ញុំ​ក៏​ដណ្តើម​វា​មក​បើក​ដោយ​ខ្លួន​ឯង៖
«អឺ… អាពូកែ! (^/\^) ឲ្យ​តែ​ពូកែ​បែប​នេះ​រហូត​ទៅ!!»
បន្ទាប់​មក​​យើង​ក៏​ញ៉ាំ​បាយ​ជាមួយ​គ្នា។ ពេល​នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា អរគុណ​ចំពោះ​សមុទ្រ​​ខ្លាំង​​ណាស់។ បើ​គ្មាន​វា​ជួយ​ខ្ញុំ​ពិត​ជា​លំបាក ម្យ៉ាង​ជើង​ក៏​​ឈឺ​ខ្លាំង​ទៀត នៅ​ម្នាក់​ឯង​មិន​ដឹង​ថា​​គួរ​ធ្វើ​យ៉ាង​ណាឡើយ​។​ ពេល​​ញ៉ាំ​បាយ​រួច​ស្រេច​បាច់ហើយ​​ ខ្ញុំ​ក៏​ប្រាប់​ទៅ​វា​ថា៖
«ឯង​គួរ​តែ​ត្រឡប់​ទៅ​ផ្ទះហើយណ៎ា! នៅ​យប់​ជាង​នេះ​ទៀត​មិន​បាន​ទេ ព្រោះ​តាម​ផ្លូវ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់… ប៉ាម៉ាក់​ឯង​ពិត​ជា​បារម្ភ​ស្លាប់​ហើយ!»
«​ចេះ​និយាយ​​ផ្អែម​ដែរ​តើ! ​ឯង​បារម្ភ​ពី​យើង​មែន​ទេ នទី!??» លើក​ទី​១​ហើយ​ ដែល​វា​ហៅ​ឈ្មោះ​ខ្ញុំ ^^ ។
«​អូហូ… គេ​ខំ​មាន​ចិត្ត​មក​ជួយ​យក​អាសា​ហើយ នៅ​សម្តី​អាក្រក់​ដាក់​ទៀត! ឬ​​មួយ​ឯង​អៀន? ^ / / / ^»
«​មិន​អៀន​យ៉ាង​ម៉េច​ បើ​មុខ​ក្រហម​យ៉ាង​នេះ!!? ហ៎ាស..ហ៎ាស..ហ៎ា…»
សមុទ្រ​សើច​យ៉ាង​សប្បាយ​រីក​រាយ។​ លើក​ដំបូង​របស់​ខ្ញុំ​ហើយ​ ដែល​ឃើញ​វា​ចេះញញឹម​ចេះ​សើច​​​​យ៉ាង​នេះ។ ចំណែក​ខ្ញុំ​​ពេល​នោះ ​ញញឹម​ក៏​លែង​សម​ដែរ… អៀន…ហិ​ហិ​​ហិ (^_^); ។ ​​បន្តិច​ក្រោយ​មក​ វា​ក៏​ងាក​មក​សួរ​ខ្ញុំ៖
«​ចុះព្រឹក​ស្អែក​ ឯង​ទៅ​រៀន​យ៉ាង​ម៉េច​ទៅ?»
«​មាន​អី​ពិបាក! គឺ​ហៅ​ម៉ូតូឌុប​ជិះ​ទៅ​ដូច​រាល់​ថ្ងៃ​​នោះ​អី។ គ្រាន់​តែ​ប៉ុណ្ណេះ​គ្នា​មិន​ទាន់​ពិកា​ទេ!»
«​អឺៗ… ឯង​វា​ពូកែ​ស្រាប់​ហើយ! តែ​អ៊ីចែស​ចុះ ព្រឹក​ស្អែក​ចាំ​​យើង​មក​ទទួល។»
វា​និយាយ​​ធ្វើ​ភ្នែក​ស្រទន់ ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ប្លែក​ខុស​ពី​ធម្មតា ​តែ​ខ្ញុំ​ក៏​មិន​បាន​ជឿ​វា​ដែរ​ គិត​ថា​វា​គ្រាន់​តែ​និយាយ​លេង​សើច​ជាមួយ​ខ្ញុំ​ប៉ុណ្ណោះ​។ ក្រោយ​ពី​នោះ​ វា​ក៏​ចុះ​​ទៅ​ជាន់​ក្រោម​ ហើយ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​…
សូម​រង់​ចាំ​អាន​វគ្គ​បន្ត!
Posted in ប្រលោមលោក, រឿង​ហ្គេហ៍
ប្រស្នាឃាត​កម្ម(២)
អាន​ភាគ​១
អ្នក​មើល​ការខុសត្រូវ​អន្តេវាសិកដ្ឋាន​ ជា​បុរស​ចំណាស់​អាយុ​ចន្លោះ​ពី​៦០​ឆ្នាំ​ទៅ​៧០​ឆ្នាំ ពាក់​វ៉ែន​តា​ដង​ខ្មៅ​​រាង​បួន​ជ្រុងទ្រវែង។ ​កាយ​វិការ​គាត់​ទំនង​ជា​មនុស្សមាត់​អាក្រក់ ព្រោះ​អាច​មើល​ឃើញ​​តាម​​រយៈ​ទឹកមុខ​ដែលចង​ចិញ្ចើម​ជានិច្ច​ ហាក់​បញ្ជាក់​ប្រាប់​ថា គាត់​មិនសូវ​ជា​​​រាប់​មិត្ត​ជាមួយ​នរណា​ប៉ុន្មាន​​ទេ។ ប៉ូលីស​កំលោះ​កំពុង​រង់​ចាំ​មើល​ថា តើ​ពេល​ណា​បុរស​ចំណាស់​នេះ​ នឹង​បើក​ឱកាស​ឲ្យ​គេ​  បា​ន​ណែនាំ​ខ្លួន​ ព្រោះមើល​ទៅឫក​ពាគ្មាន​ផ្លូវ​ដែល​​គាត់​នឹង​​ងើយ​មុខ​​មក​ចាប់​អារម្មណ៍​នឹង​នាយ​កំលោះ​ឡើយ តែ​បែរ​ជាខំ​​ព្យាយាម​ឈ្ងោក​មុខ​ដាក់​​ភ្នែកចុះ​​ធ្វើ​អ្វី​ម្យ៉ាង​ដូច​ជា​ខ្លួន​ឯង​កំពុង​មានភារកិច្ច​ធំដុំ​ត្រូវ​ធ្វើ រហូត​គ្មាន​ពេល​មក​ចាប់​អារម្មណ៍​នឹង​អ្វី​ផ្សេង។
«អ… អឺ… ជម្រាប​សួរបាទ ខ្ញុំ​ភ្នាក់​ងារ​រតនៈ​!» ប៉ូលីស​កំលោះ​ឈ្ងោក​មុខ​ចូល​ទៅ​ក្នុង​បន្ទប់​តាម​ប្រឡោះ​កញ្ចក់ ព្រម​ទាំង​ណែ​នាំ​ខ្លួន​ដោយ​កាយវិការម៉ឺង​ម៉ាត់។
«ជម្រាប​សួរ! ជា​ប៉ូលីស​ហ៎? មើល​ដំណើរ​​គ្មាន​ដូច​អីសោះ!!» បុរស​ចំណាស់​ងើយ​មុខ​មើល​ដូច​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​ថា​ រូប​រាង​ខ្ពស់​ស្រឡះ​ស្គម​លង់​ទ្រនេស​បែប​នេះ ​ជា​ប៉ូលីសដែល​ត្រូវ​​ធ្វើ​ការ​     បង្ក្រាប​ជន​ពាល​។ នៅ​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​ទូទៅ ​ប៉ូលីស​ត្រូវ​តែ​​មាន​រាង​កាយ​មាំ​មួន មាឌ​ធំ​ក្រអាញ​សម​​ជា​បុរស​ពេញ​អង្គ ​ដូច​តួ​ឯក​កុនក្នុង​​សម័យ​សង្គម​ចាស់។
ភ្នាក់​ងារ​រតនៈ​មាន​អាយុ​ប្រហែល​២៧​ឆ្នាំ រូប​រាងសង្ហា​​ខ្ពស់​ស្រឡះ មុខ​មាត់មើល​ទៅ​នៅ​ក្មេង​ល្វក់​ ហើយ​ថែម​ទាំង​ឈរ​ខ្នង​កំពឹស​តាម​លក្ខណៈ​មនុស្ស​ខ្ពស់ ដែល​កាន់​តែ​មើល​ទៅ​ឃើញ​ថា​ គេគ្មាន​   លក្ខណៈ​​អង់​អាច​​​សម​ជា​ប៉ូលីស​បន្តិច​សោះ​។ រតនៈ​ជា​កូន​កាត់​ខ្មែរ-ជប៉ុន។ ឪពុក​ជន​ជាតិ​ជប៉ុន​របស់​គេ​ធ្លាប់​ធ្វើ​ជា​​អ្នក​ចាត់​ការ​របស់​ធនាគារ។ តែ​កាល​ពី​២០​ឆ្នាំ​មុន​មាន​ការ​ប្លន់​ធនាគារ​​កើត​ឡើង ហើយ​ឪពុក​​របស់​គេ​ក៏​​ត្រូវចោរ​បាញ់​សម្លាប់​​​នៅ​នឹង​កន្លែង​។ ដោយ​សារ​ហេតុ​ការណ៍​ថ្ងៃ​នោះ ទើប​ធ្វើ​ឲ្យ​កុមារ​រតនៈ​ អូកាវ៉ា មាន​ការ​ប្តេជ្ញា​ចិត្ត​​ថា នៅ​ពេល​គេ​ធំ​ឡើង​​គេ​ត្រូវ​តែ​ធ្វើ​ជា​ប៉ូលីស​ ដើម្បី​បង្ក្រាប​​ពួក​ជនពាល​​ឲ្យ​អស់​ពី​សង្គម ព្រោះ​មិន​ចង់​ឲ្យ​គ្រួសារ​ណា​ ត្រូវ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដូច​ជា​រូប​គេ​ទៀត។
«នេះ​បាទ! ប័ណ្ណ​សម្គាល់​ខ្លួន!» កំលោះ​ធ្វើ​ខ្លួន​បែប​​ម៉ឺង​ម៉ាត់​ជាង​មុន ដើម្បី​ឲ្យ​មើល​ទៅ​គួរ​ជឿ​ទុក​ចិត្ត។
«​ជឿ​តាំង​ពី​ដំបូង​ម្ល៉េះ​​ថា​ជា​ប៉ូលីស​ មិន​បាច់​បង្ហាញប័ណ្ណក៏​បាន​ដែរ។ មិន​ដឹង​ថា​ខំ​ធ្វើ​ឫក​ក្រអឺត​ទៅ​ដល់​ណា​អា​ពួក​ប៉ូលីស​នេះ ​ស្អប់​ដល់​ហើយ!!» តា​ចំណាស់កាន់​តែ​ផ្គឺន​ខ្លាំង​ឡើង។ មនុស្ស​​ស្អី​ក៏​មិន​ដឹង​ ពិបាក​​យក​ចិត្ត​ដល់​ហើយ! ក្មេងៗ​នៅ​អន្ទេ​វា​សិក​នេះ​ទ្រាំ​បាន​យ៉ាង​ម៉េច​ហ្ន៎… បើ​អ្នក​គ្រប់​គ្រង​អន្ទេ​ជា​មនុស្សរអ៊ូរទាំ​ក្រញែ​ក្រញូវថ្នាក់​​នេះ។
«មិន​ដឹង​ថា​ បន្ទប់​កើត​ហេតុ​នៅ​ជាន់​ណា ហើយ​បន្ទប់​លេខ​ប៉ុន្មាន?» ចារជន​រតនៈ​ចាប់​​ផ្តើម​​ចូលសាច់​រឿង ឲ្យ​ត្រូវ​នឹង​បំណង​ដែល​ខ្លួន​មក​ដល់​ទី​នេះ។
«​តក់​ក្រហល់​មែនទែន! បើ​ប៉ូលីស​គ្រប់​គ្នា​ដូច​រូប​លោក ស្រុក​ទេស​នឹងឆាប់​​ចម្រើន​រុង​រឿង​មិន​ខាន។​​» តា​ចាស់​ម្នាក់​នេះ​កើត​ស្អី​គាត់! ​ស្អប់​ប៉ូលីស​តាំង​ពី​ជាតិ​ណា​មកក៏​មិន​ដឹង ​បាន​ជា​និយាយ​ផ្គឺន​មិន​​ឈប់​សោះអ៊ីចឹង​!!?
«​ចាំ​មួយ​ភ្លែត​ខ្ញុំ​នឹង​នាំ​ទៅ​ដោយ​ខ្លួន​ឯង បើ​បណ្តោយ​ឲ្យ​លោក​ទៅ​ម្នាក់​​ឯង ​មិន​ដឹង​ជា​បាន​​សាច់​​ការ​ឬ​អត់ ព្រោះ​មើល​ទៅ​មុខ​មាត់​មិន​ទំនង​ជាឆ្លាត​សោះ។» អៃយ៉ា​! តា​ចាស់​នេះ​មាត់​ស្អុយ​ម្ល៉ឹងៗ​មិន​​សម​មាន​អាយុ​ដល់​ប៉ុណ្ណឹង​សោះ ។
«​មិន​អី​ទេ ​ខ្ញុំ​ក្រែង​ចិត្ត​លោក​អ៊ំ​ណាស់ អ៊ំ​គ្រាន់​តែ​ប្រាប់​ផ្លូវ​ដល់​ខ្ញុំ​មក​ល្អ​ជាង ខ្ញុំ​អាច​ឡើង​ទៅ​ដោយ​ខ្លួន​ឯង​បាន។» កំលោះ​និយាយ​ដោយ​កិរិយាឱន​លំទោន។
«​មិន​អី​ទេ​ ចាំ​ខ្ញុំ​នាំ​លោក​ឡើង​ទៅ! មើល​តាម​មុខ​មាត់​មិន​ឆ្លាត​របស់​លោក បើ​ឡើង​ទៅ​វង្វេង​ផ្លូវ​នាំ​តែ​ខាត​ពេល​​ឥត​ប្រយោជន៍។» បុរស​ចំណាស់​ក្រោក​ឈរ​ឡើងសន្សឹមៗ មុន​នឹង​ដើរ​ចេញ​​មក​ក្រៅ​បន្ទប់ ដើម្បី​នាំ​ផ្លូវ​ប៉ូលីស​កំលោះដែល​ឈរ​ធ្វើ​មុខជូរដូច​ក្រូច​សើច​ តែ​មិន​អាច​និយាយ​អ្វី​តប​ត​នឹង​តា​ចាស់​នោះ​បាន​ព្រោះ​គិត​ថា​ជា​ចាស់​ទុំ។
ពេល​សម្លឹង​ឆ្ពោះ​ទៅ​​ផ្នែក​ខាង​ក្នុង​បំផុត​របស់​ល្វែង​អន្ទេ​វាសិក​​ គឺ​ជា​បន្ទប់​ជណ្តើរ​យន្ត​ពីរ​ទូ​ដែល​  ​មាន​បែង​​ចែក​ជា​ជាន់​លេខ​គូ​និង​ជាន់​លេខ​សេស។ តាចំណាស់ដើរ​នាំ​ផ្លូវ​​​ប៉ូលីស​កំលោះ ​ដោយ​អាកប្ប​កិរិយា​​ធុញ​ទ្រាន់ ព្រោះ​​កើត​ហេតុ​នៅ​ជាន់​ទី៤។ នៅ​ពេល​ចេញ​ពី​ប្រអប់​យន្ត​​ ហើយ​បទ​ស្តាំ​គឺ​ជា​ល្វែង​ផ្លូវ​ដើរ​ទៅ​កាន់​បន្ទប់​ផ្សេងៗ។ បន្ទប់កើត​ហេតុ​​ជា​បន្ទប់​លេខ៤១៧​ ដែល​ជា​បន្ទប់​ចុង​ក្រោយ​ជាប់​នឹង​     ជណ្តើរ​រត់​គេច​ពី​អគ្គិភ័យ។​ នៅ​ពេល​ដើរ​មក​ដល់​បន្ទប់​កើត​ហេតុ​ ម្នាក់ៗ​ក៏​ភ្ញាក់​នឹង​សភាព​​ទ្វារ​ដែល​ត្រូវ​របស់​អ្វី​ម្យ៉ាង​ដំបំបាក់​រហូត​រនុក​ទ្វារ​​​ក្លាយ​ជា​ប្រហោងគ្រហូ។ ​ទ្វារ​ដ៏​រឹង​មាំ​តែ​បែរ​ជា​ប្រែ​សភាព​ទៅ​ជា​បែប​នេះ អាច​មក​ពី​នរណា​ម្នាក់​ចង់​ចូល​ទៅខាង​ក្នុង​តែ​ចូល​មិន​បាន ​ព្រោះ​ទ្វារត្រូវ​​បានគេ​​ដាក់​គន្លឹះ​ជាប់​ពី​ខាងក្នុង។
​​បន្ទប់​​​កើត​ហេតុ​ជា​បន្ទប់​ធំ​ទូលាយ ពេល​បើក​ទ្វារ​ចូល​ទៅ​គេ​នឹង​ឃើញ​ធ្នើរ​​ដាក់​សៀវភៅ​ធំ​មួយ​នៅ​ផ្នែក​ខាង​ឆ្វេង ឯខាង​ស្តាំ​ដៃ​មាន​ទូ​ដាក់​ខោអាវ ​​បន្ទាប់​មក​ជាតុ​អាន​សៀវភៅ   ​ជាប់​នឹង​ខាង​លើ​តុ​ជា      ​បង្អួ​ច​​​​​កញ្ចក់​ដែល​អាច​មើល​​ឃើញ​ តារាង​បាល់​ទាត់​របស់​សាកល​វិទ្យាល័យបាន។​ នៅ​ជ្រុង​កៀន​ជញ្ជាំង​របស់​បន្ទប់​នេះ​​ជា​គ្រែ​ដេក​ខ្នាត​៥ហ្វុត ហើយ​នៅ​ផ្នែក​ខាង​ក្រៅ​​មាន​​រាន​ហាល​​និង​បន្ទប់​ទឹក​។​​
អ្នក​ស្លាប់​​ជា​និស្សិត​ប្រុស​មាន​អាយុ​ប្រមាណ​២០​ឆ្នាំ រាង​កាយ​ផ្នែក​ខាង​លើ​​មាន​តែ​ខ្លួន​ទទេស្អាត​ឯ​ផ្នែក​ខាង​ក្រោម​ស្លៀក​​តែ​ខោ​ខ្លី​ប៉ុណ្ណោះសម្រាប់​បិទ​បាំង​​កាយ។ សភាព​របស់​សាក​សពគឺ​​មានស្លាក​​ស្នាម​ម្រាម​ដៃ​ខៀវ​​ជាំ​​​​​ដិត​ជាប់​ឡើង​ក្រឡៅ​​​​នៅ​ជុំ​វិញ​ក មុខ​មាត់​រមួល​ខ្មូរ​បញ្ជាក់​ប្រាប់​ពី​ការ​ឈឺ​ចាប់ និង​ភ័យ​​ខ្លាច​​មុន​ពេល​ដែល​ព្រលឹង​ចាក​​ចេញ​ពីរាង​កាយ។ ភ្នែក​បើក​ធំៗ មាន​សរសៃ​ឈាមលេច​អណ្តែត​តាម​គ្រាប់​ភ្នែក​ដោយ​​សារ​តែ​គ្មាន​ខ្យល់​ដក​ដង្ហើម។ កម្រាល​ពូក​ក្រញិកក្រញុក​ កើត​ឡើង​ដោយ​សារ​ការ​ប្រតាយ​ប្រតប់​គ្នា​មុន​នឹង​ស្លាប់​។ មើល​តាម​សភាព​ទូទៅ​របស់​បន្ទប់​ គ្មាន​ស្លាក​ស្នាម​នៃ​ការ​រុះ​រើគាស់​​កកាយ​​អ្វី​ទេ គ្រប់​យ៉ាង​ឃើញ​ថា​​មានរបៀប​រៀប​រយ​​​ ធ្វើ​ឲ្យគេ​​ដឹង​ថា​អ្នក​ស្លាប់​គឺ​ជា​មនុស្ស​មាន​សណ្តាប់​ធ្នាប់ល្អ​ និង​ស្រឡាញ់​​ភាព​ស្អាត​​ខ្លាំង​ណាស់។
អ៊ំ​ប្រុស​អ្នក​​មើល​ការ​ខុស​ត្រូវ​អន្តេវាសិក ឈរ​មើល​​ពី​ខាង​ក្រៅ​បែប​លឹប​ល​ខ្លាចៗ។ យ៉ស! ពេល​មក​ឃើញ​សាក​សព​រញីរញ័រ​ភ្លាម មិន​ឃើញ​មាត់​ពូកែ​ដូច​មុន​ទៀត​ទៅ!!
«សុំ​ទោស​អ៊ំ! មិន​ដឹង​ថា​នរណា​ជា​អ្នក​ឃើញ​សាក​សព​មុន​គេ?» ប៉ូលីសកំលោះ​​បង្ហើប​មាត់​សួរ តែ​ក៏​​អត់​​​អស់​សំណើច​នឹង​កិរិយា​របស់​អ៊ំ​ចំណាស់​មិន​បាន បាន​ត្រឹម​លួច​ញញឹម​តិចៗ​ដើម្បី​កុំ​ឲ្យ​គេ​ថា​គ្មាន​សុជីវធម៌។
«អ៎… គឺ​នាយ​ភិរម្យ​ មិត្ត​ភក្តិ​របស់​កុល​បុត្រ ​ដែល​ជា​អ្នក​ស្លាប់។» តា​ចំណាស់​និយាយ​ឡើង​ដោយ​​មិន​ងើយ​មុខ​មើល ព្រោះ​ខ្លាច​​ឃើញ​រូប​ភាព​ស្លុត​រន្ធត់​ដែល​នៅ​ចំពោះ​មុខ។
«​មិន​ដឹង​ថា​ អ្នក​ស្លាប់​​មាន​ឈ្មោះ​ពេញ​ដូច​ម្តេច​ ហើយ​អាយុ​ប៉ុន្មាន​ឆ្នាំ​ហើយ?» ដៃ​ស្តាំ​កត់​ត្រា​ព័ត៌​មាន​​​ទុក​​នៅ​ក្នុង​សៀវភៅ​កំណត់​តូច​មួយ។
«​អ្នក​ស្លាប់​ឈ្មោះ វីរៈ កុលបុត្រ អាយុ​ប្រហែល​ជា​២០​ឆ្នាំ​​អស់​ហើយ ​លោក​ប៉ូលីស។» ទឹក​មុខ​របស់​បុរស​ចំណាស់​ប្រែ​ជា​ស្លេក​ស្លាំង​ នៅ​ពេល​ងាក​មក​​ឃើញ​​រូបភាព​​របស់​អ្នក​ស្លាប់​នៅ​ចំពោះ​មុខ ដៃ​ទាំង​ពីរ​​ចាក់​ស្រេះ​ចូលគ្នាយ៉ាង​ណែន ​រហូត​ទទួល​អារម្មណ៍​ថាថប់ៗ​នៅ​ក្នុង​ទ្រូង។
«​ហើយ​មិន​ដឹង​ថា​ ពេលនេះ​នាយ​ភិរម្យ​នៅ​ទីណា?» ទឹក​សំឡេង​កាន់​តែ​ម៉ត់​ចត់​ឡើង មើល​ទៅ​ឃើញ​ជា​ការ​ជា​ងារ ដែល​ធ្វើ​ឲ្យ​ប៉ូលីស​កំលោះ​​​គួរ​ឲ្យ​​ជឿ​ទុក​ចិត្ត​ខ្លាំង​ឡើង​ នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​​បុរស​​ចំណាស់។
«អឺ… គេ​នៅ​​បន្ទប់លេខ​៤០៨។» និយាយ​ព្រម​ទាំង​ចង្អុល​ទៅ​បន្ទប់​​នោះ។ ​​សង្កេត​តាម​កាយវិការ​របស់​តា​ចាស់​ ឃើញ​ថា​គាត់​ចាប់​ផ្តើម​មាន​អារម្មណ៍​ល្អ​ជាមួយ​លោក​ប៉ូលីស​ហើយ។​
«ចាំ​បន្តិច​ទៀត​លោក​អ៊ំ​ជួយ​នាំ​ខ្ញុំ​ទៅ​ជួប​​គេ​ផង​!» បុរស​ចំណាស់​ងក់​ក្បាល​ទទួល​ពាក្យ។ មិន​ដល់​ប៉ុន្មាន​នាទី​បន្ទាប់​មក ជំនាញ​ការ​​ធ្វើ​កោសល្យ​វិច្ច័យ​​ក៏​មក​ដល់កន្លែង​កើត​ហេតុ។
«សួ​ស្តី​ភ្នាក់ងារ​រតនៈ! ការ​ងារ​មក​ដល់​ទាំង​ព្រឹក​តែ​ម្តង​ហើយ​ហ្ន៎!» អ្នក​ធ្វើ​កោសល្យ​វិច្ច័យ​ពោល​​រាក់​ទាក់​ជាមួយ​​ប៉ូលីស​ចារកម្ម​យ៉ាងស្និទ្ធ​ស្នាល។ កាតាប​ដែល​ស្ពាយ​មក ​ត្រូវ​បាន​ដាក់​ចុះ​នៅ​លើ​កម្រាល​​​​ឥដ្ឋ ហើយ​គេ​ក៏​លុត​ជង្គង់​ចុះ​ចាប់​យក​ឧបករណ៍​ផ្សេងៗ​ ចេញ​មក​យ៉ាង​រហ័ស​រហួនតាម​លំដាប់​លំដោយ​។
«​មែន​ហើយ​! មើល​ទៅដូច​ជា​មិន​មែន​​រឿង​ឃាត​កម្ម​ធម្មតា​នោះទេ… លោក​មើល​ទៅ​ទ្វារ​ចុះ​ ត្រូវ​ចោះ​ប្រហោង​ដល់​ថ្នាក់​នេះ!!» ​អ្នក​ស្តាប់​បែរ​ទៅ​មើល​តាម​ការ​បង្ហាញ​ប្រាប់​របស់​ប៉ូលីស​កំលោះ។
«​អូ… ប្រហែល​ជា​ធ្វើ​ឲ្យ​ អ្នក​ជួប​សព​ដំបូង​បះ​សក់​មិន​ស្ទើរ​ទេហ្ន៎​!» គេ​និយាយ​ដោយ​មិន​ងើយ​មុខ​​ ដៃ​ខាង​ស្តាំ​បន្ត​ធ្វើ​ការងារ​រហូត។ ម្សៅ​ខ្មៅ​សម្រាប់​ពិនិត្យរក​​មើល​ស្នាម​ក្រយៅ​ដៃ ត្រូវ​បាន​រោយ​ពាស​​ពេញ​បន្ទប់។
«បែប​​អ៊ីចឹង​មែន​ហើយ!»
«សុំ​ទោស​​លោក​ភ្នាក់​ងារ​ ខ្ញុំ​សុំ​ផ្លូវ​ចូល​ក្នុងបន្ទប់​ម្នាក់​ផង​បាន​ទេ?» ពេទ្យ​សង្កេត​​សព​និយាយ​កាត់​ឡើង នៅ​ពេល​មក​ដល់​ឃើញ​លោក​ប៉ូលីស​ឈរ​បាំង​​មាត់​ទ្វារ។
«ឱះ…! សុំ​ទោស​លោក​គ្រូពេទ្យ!» រាង​ខ្ពស់​​គេច​​ខ្លួន​ចេញ​យ៉ាង​រហ័ស​ បើក​ផ្លូវ​ឲ្យ​អ្នក​ដែល​ទើប​មក​ដល់​ថ្មី​ចូល​ទៅ​ធ្វើ​ការ។
«អូហូ… ហេតុ​អី​មនុស្ស​សម័យ​នេះ​​កាច​សាហាវ​ម្ល៉ឹងៗ ច្របាច់​ក​សម្លាប់​គ្នា​ដោយ​បាត​ដៃ​ឯង​តែ​ម្តង!!» ពេទ្យ​ពិសោធន៍​សព​ស្រែក​ឡើង​​នៅ​ពេល​ឃើញ​សភាព​​អ្នក​ស្លាប់ បន្ទាប់​ពី​នោះ​ក៏​ឈ្ងោក​មុខ​ឈ្ងោក​មាត់​​​ត្រួត​ពិនិត្យ​ការ​ស្លាប់​​យ៉ាង​ល្អិត​ល្អន់។ មិន​យូរ​ប៉ុន្មាន ​លទ្ធផល​នៃ​ការ​សង្កេត​សព​ក៏​ចេញ​​   មក​។
«​មូល​ហេតុ​នៃ​ការ​ស្លាប់​ កើត​ឡើង​ដោយ​សារ​គ្មាន​ខ្យល់​ដក​ដង្ហើម ព្រោះ​ក​ត្រូវ​ឃាតក​រ​​ច្របាច់​យ៉ាង​ខ្លាំង​​​។ ឯ​ពេល​វេលា​នៃ​ការ​ស្លាប់​អាច​សន្និដ្ឋាន​បាន​ថា អ្នក​ស្លាប់​បាន​​បាត់​បង់​ជីវិត​​​​ប្រមាណ​ជា​៦​ម៉ោង​មក​ហើយ ដូច្នេះ​​​ហេតុ​ការណ៍​អា​ច​នឹង​កើត​ឡើង​នៅ​ម៉ោង​៣​ទៀប​ភ្លឺ។ តាម​ដង​ខ្លួន​មិន​ឃើញ​មាន​ស្លាក​​ស្នាម​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នៅ​ត្រង់​ប្រឡោះ​ក​នោះ​ទេ។» ពេទ្យ​វិភាគ​សាក​សព​ រាយ​ការណ៍​យ៉ាង​ស្ទាត់​ជំនាញ។
«​លោក​អ៊ំ​ ជួយ​នាំ​ខ្ញុំ​ទៅ​ជួប​នាយ​ភិរម្យ​បន្តិច!» ប៉ូលីស​កំលោះ​ងាក​មក​រក​បុរស​ចំណាស់ ដែល​កំ​ពុង​ឈរ​ច្របាច់​ដៃ​ខ្លួន​ឯង​នៅ​មុខ​បន្ទប់។ «វិជ័យ​! ផ្ញើ​ជួយ​ត្រួត​ពិនិត្យ​មើល​បន្ទប់​នេះ ​ឲ្យ​បាន​ល្អិត​ល្អន់​ផង​ណ៎ា!» ភ្នាក់​ងារ​រតនៈ​ និយាយ​ប្រាប់​ទៅ​អ្នក​ធ្វើ​​កោសល្យ​វិច្ច័យ ​មុន​នឹង​ដើរ​តាម​តា​ចាស់​ទៅ​បន្ទប់​របស់​នាយ​​ភិរម្យ។
«ប្រាកដ​ណាស់​ហើយ​ មិន​បាច់​បារម្ភ​ទេ!»។
សូម​រង់​ចាំ​អាន​វគ្គ​បន្ត!
Posted in ប្រលោមលោក, រឿង​ស៊ើប​អង្កេត