ប្រវត្តិរឿងៈ
រឿងនេះកាលដើមឡើយគឺជារឿងដែលសរសេរជាសៀវភៅប្រលោមលោកមាន
ចំណងជើងថា«ទឹកហូរឡើងភ្នំ»។ រឿងប្រលោមលោកនោះនិពន្ធដោយ
លោកយឹម សំណាង ដែលបច្ចុប្បន្នគាត់រស់នៅខេត្តបន្ទាយមានជ័យ។
ដោយរឿងនេះមានអត្ថន័យល្អ បង្ហាញពីជីវិតតស៊ូនិងបញ្ជាក់ពីទឹកចិត្តគ្រូបង្រៀន
សម្តេចហ៊ុន សែន ក៏បានឧបត្ថមប្រាក់ដល់អ្នកស្រីពាន់ ភួងបុប្ផា
ដើម្បីរៀបចំដំឡើងរឿងនេះជាខ្សែភាពយន្តវិញម្តង ដោយដូរចំណងជើងថា
«ទឹកចិត្តគ្រូបង្រៀន»។ កាលខ្ញុំនៅស្រុកខ្មែរ ខ្ញុំនិងអ្នកគ្រូរួមទាំងនិស្សិតចិន
មួយក្រុម បាននាំគ្នាទៅទស្សនាទាំងអស់គ្នា។កាលនោះ ទាំងនិស្សិតចិន ទាំងនិស្សិតខ្មែរ រួមទាំង
អ្នកគ្រូផងនាំគ្នាយំទាំងអស់គ្នា ព្រោះសាច់រឿងនេះកំសត់ណាស់….
នរណាហ្ន៎! ដែលអាចទប់ទឹកភ្នែកបាន???
ប្រហែលជាលោកអ្នកធ្លាប់ទស្សនារឿងនេះស្ទើរតែគ្រប់គ្នាហើយមើលទៅ?…….
តែទោះយ៉ាងណាដោយសារខ្ញុំពេញចិត្តរឿងនេះ និងដើម្បីបង្ហាញពីគុណបំណាច់
ដ៏ធំធេងរបស់គ្រូបង្រៀន ខ្ញុំសូមជូនរឿងនេះដល់លោកអ្នកបានទស្សនាម្តងទៀត!
មតិជនទូទៅតែងពោលថា «កូនរៀនពូកែដោយសារពូជអម្បូរ,តែបើថាកូនរៀន
មិនពូកែគឺដោយសារគ្រូហ្នឹងមិនកើត!»
តើធាតុពិតយ៉ាងណាសូមទស្សនារឿង
«ទឹកចិត្តគ្រូបង្រៀន»ដោយមេត្រី!!!
វគ្គ១
វគ្គ២
វគ្គ៣
វគ្គ៤
វគ្គ៥
វគ្គ៦
វគ្គ៧
វគ្គ៨
វគ្គ៩
វគ្គ១០
វគ្គ១១
វគ្គ១២
វគ្គ១៣
វគ្គ១៤
វគ្គ១៥
វគ្គ១៦
វគ្គ១៧
វគ្គ១៨(ចប់)
កាន់តែវិវត្តន៍ហើយបងរដ្ឋ!!!
អរគុណច្រើនដែលបានបង្ហាត់បង្ហាញ!!!
ធ្លាប់ប្រកាសម្ដងហើយ
អានព័ត៌មានបន្ថែម clik hear!
ខ្ញុំអត់ដឹងសោះ!
ដល់ឮចឹង ខ្មាស់គេដល់ហើយ!!!
ខំរៀបរាប់ឡើងបែកពពុះមាត់ ដល់និយាយចុះនិយាយឡើង គេដឹងរឿងនេះ
អស់ហើយ!!! ហា៎!ហា៎!ហា៎!….គួរឲ្យអៀនមែន!!!