ប្រាសាទព្រះវិហារជាបូជនីយដ្ឋានដ៏វិចិត្រមួយ ដែលស្ថិតនៅយ៉ាងខ្ពស់ត្រដែតលើខ្ពង់រាបស្មើ នៃភ្នំដងរែកក្នុងខេត្តព្រះវិហារ។ប្រាសាទព្រះវិហារបានសាងឡើងដំបូងបង្អស់ដោយ ព្រះបាទយសោវរ្ម័នក្នុងចុងសតវត្សទី៩។ លក្ខណៈគ្រប់បែបនៃប្រាសាទនេះ តាំងពីទម្រង់ផែនការ របៀបសំណង់ ឬក្បូរក្បាច់រចនាផ្សេងៗ ជារបស់សិល្បៈខ្មែរសុទ្ធសាធ សូម្បីនៅតាមសិលាចារឹកក៏ឃើញតែអក្សរខ្មែរ និងសំស្ក្រឹតប៉ុណ្ណោះ។ ភស្តុតាងទាំងនេះ បានបញ្ជាក់យ៉ាងប្រត្យក្សថា «ប្រាសាទព្រះវិហារជារបស់ខ្មែរ ពិតប្រាកដ» ។
សម័យអាណានិគមបារាំង ប្រាសាព្រះវិហារបានធ្លាក់ក្រោមការត្រួតត្រា របស់ប្រទេសសៀមទៅវិញ រហូតខ្មែរយើងបាន ឯករាជ្យហើយ ក៏នៅតែពុំទាន់មកឲ្យវិញដែរ។ ជាងនេះទៅទៀតសៀមបានប្រើឧបាយមិច្ឆាចារ រំលោភបំពានដោយប្រកាន់ថាជារបស់ខ្លួន។ ទើបតែក្នុងឆ្នាំ១៩៦២ដោយមានតុលាការអន្តរជាតិវិនិច្ឆ័យជាឯកច្ឆន្ទថា «ប្រាសាទ ព្រះវិហារ ជារបស់ ខ្មែរ»។
ដំណឹងដ៏សែនរីករាយនេះ បានធ្វើឲ្យខ្មែរទាំងអស់ក្រោកឡើង ស្រែកជ័យឃោសអបអរសាទរទទួលប្រាសាទនេះ ដែល បាន វិលត្រលប់មកជាសម្បត្តិរបស់ខ្មែរដូចដើមវិញ។ ដើម្បីជាសក្ខីភាព សម្តេចព្រះប្រមុខរដ្ឋ ទ្រង់យាងទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រាសាទព្រះវិហារ ជានិមិត្តរូបនៃមរតកជាតិខ្មែរ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣។
អក្សរថៃត្រូវបានលុបចោល(វាត្រូវតែចឹង 😛)
ថ្ងៃទី១៦ មករា ឆ្នាំ២០០៣ មានព្រឹត្តិការណ៍សំខាន់មួយគឺ ការរឹតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញជាមួយខេត្តព្រះវិហារ។ អ្នកផ្តួចផ្តើមនិងដោះស្រាយនូវបញ្ហានេះគឺ ឯកឧត្តម ជា សុផារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនផង។ គោលការណ៍សំខាន់គឺអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាខេត្តព្រះវិហារឲ្យក្លាយជា តំបន់ទេសចរណ៍ជាតិ និងអន្តរជាតិ រួមទាំងដោះស្រាយដោយការឧបត្ថម្ភគ្រប់រូបភាព ទាំងស្មារតីនិងសំភារៈដល់រាស្ត្រតំបន់នោះ។
តែគួរឲ្យសោកស្តាយ ក្រោយកុបកម្មដុតស្ថានទូតថៃនាថ្ងៃទី២៩ មករា ២០០៣ បានធ្វើឲ្យឯកឧត្តមជា សុផារ៉ា ត្រូវគេដកចេញពីតំណែង ហើយគម្រោងអភិវឌ្ឍតំបន់ព្រះវិហារ ក៏ត្រូវបានបញ្ចប់តាំងពីពេលនោះមក។
បងសបាយឌី?
បង!អារឿងហ្នឹងភាកំពុងតែចង់បានផង!!
ឥលូវមិនបាច់ទៅរកឯណាទេគឺនៅក្នុងប្លក់របស់បងហ្នឹងហើយ។
ភាគិតថាភាប្រហែលជាមិនបានអានរឿងដែលទាក់ទងនឹងលោកជា
សុផារ៉ាទេមើលទៅ?
ពីមុនភាបានជួបគាត់ដោយផ្ទាល់
តែភាមិនបានជួបនិយាយដោយគាត់ផ្ទាល់ទេដោយសារតែ
ភារវល់ជាប់កិច្ចការខ្លះទើបមិនបាននិយាយជាមួយគាត់ដោយផ្ទាល់។
តាភាមើលតាមរិកពារនិងការនិយាយស្តីរបស់គាត់គឺ
គាត់ជាមនុស្សម្នាក់ដែលមើលទៅស្វាហាប់ណាស់។
មនុស្សយើងតើស្មោះត្រង់ពេកវាអញ្ចឹងហើយបង!
បើស្មោះត្រង់ជាមួយអ្នកដែលល្អក៏វាទៅតាមហ្នឹងតែបើស្មោះត្រង់
ជាមួយអ្នកដែលមិនល្អ(ពុករលួយ)គឺវាទៅតាមហ្នឹងដែរទៅ!
រឿងគឺវាត្រូវតែយ៉ាងនេះឯង!!!!!
បងនៅមានទៀតទេ?
និយាយរឿងព្រះវិហារ!លោកអើយលោក!!!!!!
ពិតជាស្មោគស្មាញណាស់លោក!
ពីមុនស្ងប់ហើយតែឥឡូវបែរជាកគ្រើកឡើងម្តងទៀត។
ម៉េចពួកថៃចង់តែឈ្លានពានគេចឹង?
ប្រហែលជាឈ្លានពានគេពីមុនមិនទាន់ឆ្អែតហើយមើល៍ទៅទើប
ចង់បង្កឡើងទៀត!!
លែងមានAnonymous ហើយគឺមានតែ Sreyphea!
អារឿងបស់ខ្មែរនោះគឺបស់ខ្មែរហើយ! មិនចាំបាច់សរសេរចំណងជើងបែបនេះទេ! សរសេរចឹងមានន័យថាយើងខ្លាច! 😛
ត្រឹមត្រូវណាស់ សុភ័ក្រ្ត!!!!!!!! ខ្ញុំពិតជាចង់និយាយបែបនេះមែន តាំងពីឃើញចំណងជើងម្ល៉េះ! ច្បាស់ណាស់ថាការដែលយើងភ្ជាប់ពាក្យ “ជារបស់ខ្មែរ” ហាក់ដូចជាវាកំពុងស្ថិតក្នុងទំនាស់អ៊ីចឹង….
ខ្ញុំមិនយល់ថាមានបញ្ហាអ្វីទេ បើគ្រាន់តែបញ្ជាក់ឲ្យច្បាស់ថាប្រាសាទជារបស់យើង ជាពិសេសនៅពេលនេះ។
អរគុណបងភ័ក្រ្តដែលបានរិះគន់! គិតទៅ បងពិតជាពូកែរិះគន់គេមែន 😛
ការរិះគន់ដែលសមហេតុសមផល ខ្ញុំក៏រីករាយទទួលហើយកែប្រ តែបើរិះគន់ដើម្បីតែរិះគន់ទេ ខ្ញុំក៏ទទួលយកមិនបាន។
បានអានអត្ថបទនេះហើយឬនៅ ទើបមករិះគន់បែបនេះ? មានពីរចំណុចដែលធ្វើឲ្យខ្ញុំដាក់ចំណងជើងនេះថា «ប្រាសាទព្រះវិហារជារបស់ខ្មែរ» ៖
១. ខ្លឹមសារសំខាន់របស់អត្ថបទ ផ្តោតសំខាន់ទៅលើហេតុផល និងភស្តុតាងយ៉ាងប្រត្យក្ស ដែលបញ្ជាក់ពីអធិបតីភាពរបស់ខ្មែរ ទៅលើប្រាសាទព្រះវិហារ ដែលសមស្របយ៉ាងខ្លាំងទៅនឹង ចំណងជើងដែលខ្ញុំបានដាក់។ ចំណងជើងគួរតែថ្មី ប្លែក និងមិនដូចរបស់អ្នកដទៃ។
២. «ប្រាសាទព្រះវិហារជារបស់ខ្មែរយ៉ាងពិតប្រាកដ» ហេតុអីយើងខ្លាចនឹងថា? បើវាមិនមែនជារបស់យើង នោះទើបយើងត្រូវខ្លាច!
បងភ័ក្ត្រមានជ្រាបទេ ថាមានខ្មែរប៉ុន្មាននាក់ ដែលដឹងថា «ប្រាសាទព្រះវិហារជារបស់ខ្មែរ»? ខ្ញុំសុំប្រាប់បន្តិចចុះថា សូម្បីប្រជាជនខ្មែរខ្លះ ដែលរស់នៅក្នុងខេត្តព្រះវិហារ ក៏នៅមិនទាន់ច្បាស់ នៅក្នុងចិត្តនៅឡើយថា «តើប្រាសាទព្រះវិហារជារបស់ខ្មែរ ឬជារបស់សៀម?» ព្រោះតាំងពីគេបើកភ្នែកឡើង គេឃើញតែសៀមគ្រប់គ្រង និងមានចំណែកពីប្រាសាទនេះតែរហូតមក។ ហេតុ
ដែលខ្ញុំដាក់ចំណងជើង «ប្រាសាទព្រះវិហារជារបស់ខ្មែរ» ក៏ព្រោះខ្ញុំចង់សង្កត់ន័យ និងបញ្ជាក់ឲ្យច្បាស់ដល់ខ្មែរគ្រប់រូប និងបរទេសទាំងឡាយ ឲ្យបានជ្រាបថា «ប្រាសាទព្រះវិហារពិតជារបស់ខ្មែរប្រាកដមែន»។
បងខ្លួនឯងក៏គង់ជ្រាបស្រាប់ថា ថៃប៉ុន្មាននាក់ដែលទទួលស្គាល់ថា «ប្រាសាទព្រះវិហារជារបស់ខ្មែរ»? ថៃស្ទើរតែគ្រប់រូបនៅតែប្រកាន់យ៉ាងខ្ជាប់ថា «ប្រាសាទព្រះវិហារជារបស់គេ» នៅឡើយ។ ទាំងរដ្ឋាភិបាលថ្មី ទាំងមន្ត្រីក្រសួងការបរទេស ក៏គេនៅប្រកាសក្តែងៗថា «គេសោកស្តាយដែលប្រាសាទព្រះវិហារ ត្រូវធ្លាក់ជារបស់ខ្មែរ» (មានន័យថា ព្រះវិហារជារបស់គេ?) បើទោះជាគេឆ្លើយតបថា ឯកភាពនឹងខ្មែរនៅក្នុងការដាក់ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកក៏ដោយ។
បងឯងដែលកូពីយកអត្ថបទថៃ(ดูชัดๆ ไทยยกแผ่นดินพระวิหารให้เขมร!!) មកដាក់ផ្សាយទាំងដុលខ្ញុំមិនរិះគន់ផង… បងអានអត្ថបទនោះមើលចុះ មានត្រង់ណាដែលផ្តល់ប្រយោជន៍ដល់ខ្មែរ ក្រៅពីផ្តល់ឲ្យថៃ? ថៃផ្សាយម្តងហើយ បងយកមកផ្សាយម្តងទៀត ព័ត៌មាននេះនឹងកាន់តែរីកសាយភាយដល់គ្រប់ទិសទី បើវាជាព័ត៌មានត្រឹមត្រូវ ល្អ មានប្រយោជន៍ដល់ខ្មែរនោះ មិនអីទេតែព័ត៌មាននេះ នឹងធ្វើឲ្យខ្មែរខាតបង់ ហើយគេនឹងយល់ច្រឡំធំ លើបញ្ហាព្រំដែន និងប្រាសាទព្រះវិហារ។ តាមយោបល់ខ្ញុំ បើបងចង់ផ្សាយព័ត៌មាននេះ បងគួរតែប្រែសិន ឬបើមិនប្រែក៏គួរធ្វើវិចារណ៍ត្រួសៗពីព័ត៌មាននេះសិនដែរ ថាព័ត៌មាននេះនិយាយពីអ្វី? សមហេតុសមផលឬទេ? ដើម្បីឲ្យខ្មែរដែលមិនចេះថៃ គេបានជ្រាប បានបញ្ចេញយោបល់ផង។
អុញនោះក្មេងថាឲ្យ??? តែសមហេតុផលផស់ក្មេងមែន ស្ពឹកនៅល្បងភ័ក្រ? ខ្ញុំសុំរិះគន់ដែរ ល្មមឈប់លើកដំកើងភាសាពួកអាអស់ហ្នឹងទៅហី យកមកផ្សាយទាំងដុលចឹង មិនដឹងជាពួកវាសប្បាយចិត្តប៉ុណ្ណាទេ…សួរថាវាដែលយកតួអក្សរយើងទៅផ្សាយលើទំព័រវាចឹងដែរអត់ (ប្រហែលជាមានក៍ខ្ញុំមិនដឹង តែខ្ញុំគិតថាអត់ច្រើនជាង) បើគ្រាន់តែនិយាយដល់ពាក្យខ្មែរវាស្អប់សឹងតែចូកដានជើងចោលទៅហើយនោះ?? ។ ខ្ញុំឃើញមានបងប្អូនប្លក់យើងច្រើននាក់ដែលបានប្រើប្រាស់ភាសាវាលើទំព័ររបស់ខ្លួន តែនេះជាសិទ្ធរបស់ពួកគាត់ខ្ញុំមិនទៅមានមតិអីទេ តែគ្រាន់តែពេលខ្លះឲ្យវា អាម៉មៗបានហើយ 😀 ។ និយាយឲ្យត្រង់ទៅខ្ញុំស្អប់ពួកសៀមនេះ និងពួកយួននេះណាស់ តែក៍មិនមែនបានន័យថាឲ្យតែជួបចង់តែទាត់ធាក់ពួកវា ចង់មានអំពើហឹង្សាជាមួយគ្នានោះទេ គ្រាន់តែកុំឲ្យពួកវាមកលលេងជាមួយខ្ញុំមុនទៅបានហើយ ខ្ញុំនឹងទ្រាំមិនបានទេចេះជាតិសាសន៍និយមអីតែឯង???
ខ្ញុំគ្រាន់តែចងចាំក្នុងចិត្តថា”ជាតិសាសន៍ពីរហ្នឹងនៅតែចង់ចិត្តលេបពួកយើងជានិច្ច”
ដំបូងខ្ញុំមិនចង់ឃើញការភ្ជាប់ពាក្យ “ជារបស់ខ្មែរ” មកពីខ្ញុំមានអារម្មណ៍ថា ពួកវានឹងមិនធ្វើអីកើតទេ ព្រោះមានតែគ្នាវា១ក្តាប់តូចដែលតវ៉ា… តែបន្ទាប់ពីអានមតិលេខ ៥ រួចមក ឃើញថាគ្នាពួកវាទាំងអស់គ្នាសុទ្ធតែចង់ទាមទារអាដែល… អ៊ីចឹងខ្ញុំមិនទើសទែងក្នុងការដាក់ចំណងអត្ថបទនេះទៀតទេ… ព្រោះការបកស្រាយពិតជាខ្លាំង ហើយឡូហ្សិក… ដូច្នេះតុលារសម្រេចឲ្យអាចម៌ផ្កាយជាអ្នកឈ្នះ ហើយប្រាសាទព្រះវិហារជារបស់ខ្មែរពិតៗ គ្រប់ជំនាន់តទៅអឺយ… ពួកអាសញ្ជាតិចោរ ឲ្យវានៅតែជាចោរអ៊ីចឹងចុះ មិនបាច់កសាងខ្លួនក៏ហីទៅ ទុកឲ្យបារមីអ្វីមួយជាអ្នកបំផ្លាញអាជាតិមួយនេះចុះ…
បាទ! ខ្ញុំសូមទោសផង ដែលខ្ញុំធ្វើឲ្យលោកមិនសប្បាយចិត្ត។
ចំណែកអត្ថបទលើគេហទំព័រប្រាសាទព្រះវិហារនោះ គឺជាបណ្ដុំឯកសារទានប្រោស ខ្ញុំរៀបចំឡើងដើម្បីផ្ទុករាល់ឯកសារដើមទាំងអស់ដែលសរសេរទាក់ទងនឹងប្រាសាទព្រះវិហារ ទាំងភាសាអង់គ្លេស និងភាសាថៃ។ ខ្ញុំគ្មានហេតុផលអ្វីមកឈ្លោះជាមួយលោកនៅទីនេះទេ។
ខ្ញុំសូមទោសម្ដងទៀត!
ព្រះវិហារនៅជារបស់ខ្មែរពិតប្រាកដ មិនបាច់បារម្ភទេ គ្មានថ្ងៃណាថៃយកបានទេ បើគេខ្លាចដូចពួកលោកមែនម្ល៉េះរដ្ឋាភិបាលចាត់ការហើយ។ មើលតែជំហររដ្ឋាភិបាលយើងទៅដឹងហើយ ពួកគាត់ធ្វើការបានល្អរឿងព្រះវិហារនេះ ទុកឲ្យពួកថៃឆ្កួតតែវាទៅ។ ខ្ញុំសូមទោសជាលើកទី៣!
“ទុកឲ្យពួកថៃឆ្កួតតែវាទៅ”…. ល្អណាស់!
ខ្ញុំមិនមែនចៃថៃ ហើយការពារថៃទេ (សូមមេត្តាកុំលាបពណ៌)ខ្ញុំ និយាយឲ្យពិតទៅមាននរណាហ៊ានស្បថទេថាជាតិថៃទាំងអស់សុទ្ធតែទាមទារព្រះវិហារ ដូចលោកបូរាណថាមែន?! ហើយខ្ញុំមិនបានទៅប្ដឹងតុលាការឯណាមកការពារខ្ញុំទេ ម៉េចក៏លោកបូរាណមកសម្រេចឲ្យមានអ្នកចាញ់អ្នកឈ្នះទៅវិញ?! ខ្ញុំសុខចិត្តដកខ្លួនចាញ់ដោយខ្លួនឯង។
ខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនយើងនៅទីនេះទេ! អ្នកធ្វើនយោបាយគេមានវិធីដោះស្រាយខុសពីយើង គេមិនយកកំហឹងមកដោះទេ ហើយគេក៏មិននិយាយច្រើនដែរ។ ការប្រើប្រាស់ពាក្យវាស្ដែងចេញលក្ខណៈអន់ប្រៀបគេបាត់ទៅហើយ តួយ៉ាងចំណងជើងអត្ថបទនេះជាដើម។
ខ្ញុំយល់ទស្សនៈមនុស្សម្នាក់ៗខុសគ្នា!
អូខេ ខ្ញុំសូមអនុញ្ញាតសម្របសម្រួលក្នុងបញ្ហានេះ។ ពួកយើងមានហេតុផលល្អៗរៀងៗខ្លួន, គ្រប់គ្នាសុទ្ធតែមានការពន្យល់រៀងៗខ្លួនដែរ, សូមកុំមានការអាក់អន់ចិត្តនឹងគ្នាឲ្យសោះ កុំឲ្យអាពួកចោរវាដឹងថាយើងមិនមានសាមគ្គីភាពនឹងគ្នា ដូចជំនាន់មុនៗទៀត ដែលពួកវាងាយស្រួលធ្វើព្យុះធ្វើភ្លៀងបាន…
ខ្ញុំអត់មានអីច្រើនទេ គ្រាន់តែចង់បញ្ជាក់ម្តងទៀតថា សូមកុំមានការអាក់អន់ចិត្តនឹងគ្នា ព្រោះពួកយើងសុទ្ធតែមានបំណងល្អដូចគ្នា ដើម្បីខ្មែរដូចគ្នា…
អូខេ ខ្ញុំសុំស្រែកអបអរសាទរជូនជាតិខ្មែរមួយសិន…. ហើយសូមជួយស្រែកបន្ទរខ្ញុំផង។ ម៉ោះ ម៉ោះចាប់ផ្តើម…. “ជយោ! អច្ឆរិយថ្មីរបស់ពិភពលោក! ជយោ! ប្រាសាទព្រះវិហារ! ជយោ! កម្ពុជា!….”
តាមខ្ញុំគិតទៅបងបូរាណមិនគួរមកហ៊ានកាត់ក្តីអោយបងផ្កាយឈ្នះ
នោះទេ!ព្រោះវាមិនមែនជាការប្រកែកគ្នាដូចដូចជំលោះឯណា។
រឿងនេះគឺទាំងបងភក្រ្ត័និងបងផ្កាយគឺម្យ៉ាងម្នាក់ទេហើយ
ពួកគាត់សុទ្ធតែមានបំនងល្អចំពោះជាតិខ្លួនទាំងពីរនាក់។
ខ្ញុំមិនយល់ស្របនឹងការកាត់ក្តីរបស់បងបូរាណឯងនោះទេ!!
នរណាក៏ដឹងថាប្រាសាទព្រះវិហារជារបស់ខ្មែរដែរបើមិនដឹងនោះ
គឺមិនមែនជាខ្មែរទេ!
ខ្ញុំសូមអោយបងបូរាណប្រែត្រង់ពាក្យកាត់ក្តីអោយបងផ្កាយ
ឈ្នះនោះចេញ!
អូខេ អូខេ ឲ្យបងនិយាយប្រែជាអ្វីវិញក៏បាន ឲ្យតែមេត្តាឈប់ប្រកែកគ្នា! បើអ៊ីចឹង សូមអាចម៌ផ្កាយជួយលប់ មតិ ៣, ៧, ៩ និង ១១ ចោលចុះ… អរគុណ!
បងសុភ័ក្ត្រ៖ បងគ្មានទោសពៃរ៍អ្វីទេ… ហើយខ្ញុំក៏មិនបានខឹងអ្វីបងដែរ។ ការដែលយើងឆ្លើយឆ្លងគ្នានេះ មិនមែនជាការឈ្លោះគ្នាទេ(សុំកុំប្រើកំហឹង!)។ យើងនិយាយ យើងមានការគិតផ្សេងគ្នា ដូច្នេះយើងមានសិទ្ធិ ក្នុងការបញ្ចេញមតិយោបល់ តែការប្រើសិទ្ធិនោះ ក៏ត្រូវស្ថិតនៅក្រោមភាពអហិង្សា(មិនប្រើកំហឹងក្នុងការនិយាយ) មានសន្តិធម៌ និងហ៊ានទទួលស្គាល់ការពិត។
ខ្ញុំជ្រាបច្បាស់ណាស់ថា អត្ថបទលើគេហទំព័រ ប្រាសាទព្រះវិហារ របស់បងនោះ គឺជាបណ្ដុំឯកសារ ដែលសរសេរទាក់ទងនឹងប្រាសាទព្រះវិហារ ទាំងភាសាអង់គ្លេស និងភាសាថៃ។ ហេតុដូចនេះទើបខ្ញុំ មិនទៅរិះគន់បង ទ្រាំបណ្តោយឲ្យបងធ្វើតាម ការយល់ឃើញរបស់ខ្លួនសិនចុះ។ ប៉ុន្តែខ្ញុំមានកូនគំនិតមួយ ដែលចង់រិះគន់ដែរ(តែចាំមើលសិន…) នោះគឺមិនខុសពីចំណុចខាងក្រោមក្នុងមតិទី៥ទេ… បើឯកសារដែលបងទទួលបាន ពីវ៉ិបសាយដទៃនោះ មិនត្រឹមត្រូវ គ្មានហេតុផល និងគ្រាន់តែជាទស្សនៈ ការយល់ឃើញរបស់ក្រុមមនុស្ស មួយក្តាប់តូច ដែលធ្វើឲ្យខ្មែរខាតបង់ និងថៃទទួលប្រយោជន៍នោះ ក៏បងទ្រាំផ្សាយដែលឬអី? ចំពោះភាសាថៃ អក្សរថៃខ្ញុំមិនប្រកាន់ទេ បើការផ្សាយនោះមានប្រយោជន៍ដល់ខ្មែរ។
ខ្ញុំមិនដឹងថាបងថាឲ្យនរណាទេ ដែលថាបងជាចៃថៃ និងកំពុងលាបពណ៍បងនោះ តែសម្រាប់ខ្ញុំ ពិតជាមិនបានគិត និងនិយាយដូច្នោះឡើយ។ ខ្ញុំជឿថា ពិតជាគ្មាននរណាហ៊ានទៅស្បថថា ថៃទាំងអស់សុទ្ធតែចង់ទាមទារ ប្រាសាទព្រះវិហារពីខ្មែរទៅវិញនោះទេ ព្រោះច្រើនបំផុតក៏មានថៃ ប្រមាណជា១០%ប៉ុណ្ណោះ ដែលស្គាល់ប្រវត្តិសាស្រ្ត និងមិនចង់ទាមទារ (តែមិនមែនបានន័យថា គេស្រឡាញ់ខ្មែរនោះទេ)។
គ្មានចាញ់គ្មានឈ្នះនៅទីនេះទេ! ខ្ញុំធ្លាប់សើចថៃ ព្រោះវាឈ្លោះគ្នាតាមវ៉ិបសាយ ដោយសាររឿងខ្មែរ តែខ្ញុំដាច់ខាតមិនឲ្យថៃសើច ព្រោះខ្មែរឈ្លោះគ្នា ដោយសារសម្តីប៉ុន្មានម៉ាត់នេះទេ។ ខ្ញុំនៅមិនយល់ពីសម្តីបងភ័ក្រ្ត តើចំណងជើងនេះ «វាស្ដែងចេញលក្ខណៈអន់ប្រៀបគេ» នៅត្រង់ណា? ខ្ញុំថាអត្ថបទថៃដែលបងដាក់ផ្សាយទេ ដែលស្តែងចេញនូវ ភាពចាញ់ប្រៀបគេនោះ!!!
ខ្ញុំជឿថា បងពិតជាយល់ និងជ្រាបច្បាស់ដោយខ្លួនឯង បើបងហ៊ានទទួលស្គាល់ការពិត។
ស្រីភា និង បូរាណ៖ ភា, បូរាណមានសិទ្ធិនិយាយ និងបញ្ចេញយោបល់បាន បើភាយល់យ៉ាងម៉េច ឬគិតខុសពីបូរាណ ភាមានសិទ្ធិជំទាស់ និងបញ្ចេញមតិបាន តែភាមិនត្រូវបង្គាប់គេ ឲ្យលុបឬកែប្រែការយល់ឃើញ របស់គេនោះទេ។
បូរាណ, កុំប្រកាន់ភាអី ភាគ្រាន់តែមិនចង់ឲ្យ មានការថ្នាំងថ្នាក់នឹងគ្នាប៉ុណ្ណោះ ហើយខ្ញុំក៏មិនចាំបាច់លុបមតិណាមួយ របស់បូរាណចេញដែរ ព្រោះបូរាណមានសិទ្ធិនិយាយ ហើយមតិនោះទៀតសោត ក៏មិនឃើញថា ខុសពីក្រមសីលធម៌ ឬសុជីវធម៌ណាមួយនោះទេ។
ខ្ញុំក៏មិនមានអីនិយាយទេ តែខ្ញុំក៏ស្របជាមួយលោក សុភ័ក្រ្ត ចំពោះចំណងជើង (មិនបានរិះគន់ទេគ្រាន់តែជាយោបល់ ព្រោះប្រាសាទជារបស់យើងស្រាប់ និងជារបស់យើងតរៀងទៅ គ្មានអ្នកណាមកដណ្តើមបាន លើកលែងតែយើងពេញចិត្តអោយគេ) និងឆ្ងល់ពេលខ្លះម៉េចយើងចាំបាច់សំលេងធំ សំលេងតូចដាក់គ្នាធ្វើអី ។ ខ្ញុំអានប្លក់មួយចំនួនអ្នកខ្លះជេរគ្នាដោយសារតែរឿងថៃ ។ ខ្ញុំក៏ជាអ្នកនិយមចំរៀង មើលកុនថៃដែរ តែដោយសារខ្ញុំចូលចិត្ត ចំរៀងពិរោះ តួស្អាត សំដែងសម តែមិនមែនមានន័យថាចង់លើកតំកើងវប្បធម៌ប្រទេសណានោះទេ ។ និយាយអោយចំទៅមិនមែនមានតែប្រទេសពីរជិតខាងនឹងទេដែលគ្រោះថ្នាក់ចំពោះខ្មែរ បើតាមប្រវត្តិសាស្រ្តមើលទៅប្រទេសណាក៏ដូចប្រទេសណាដែរ សុទ្ធតែចង់បានផលប្រយោជន៍ពីខ្មែរ គ្មានប្រទេសណាល្អជាងអ្នកណាទេ ។ ខ្ញុំគិតថាកត្តាសំខាន់គឺខ្មែររួបរួមគ្នា កុំអាងអីចែកបក្ស ចែកពួក ប្រើហិង្សាដាក់គេដាក់ឯង ។ រឿងប្រាសាទនេះខ្ញុំគិតថារដ្ឋាភិបាលគួរតែសំរេចអោយដាច់ណាត់តែម្តងមិនចាំបាច់ទៅសុំការយល់ឃើញពីប្រទេសណានោះទេ ព្រោះយើងមានសាលក្រមតុលាការឡាអេហើយស្រេច ។ ចំពោះសំដីលោក អាចម៍ផ្កាយនិយាយត្រង់កន្លែងថាប្រជាជនមួយចំនួនមិនដឹងថាប្រាសាទជារបស់ខ្មែរជាពិសេសអ្នកនៅតំបន់នោះ “ព្រោះតាំងពីគេបើកភ្នែកឡើង គេឃើញតែសៀមគ្រប់គ្រង និងមានចំណែកពីប្រាសាទនេះតែរហូតមក” វាត្រូវណាស់ព្រោះខ្ញុំលឺមេខ្ញុំដែលគាត់បានទៅដល់ប្រាសាទប្រាប់ថា សូម្បីតែអ្នកយាមប្រាសាទក៏មិនមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលទេ កាំភ្លើងក៏ចាស់ បើមានសង្រ្គាមបាញ់មិនឈ្នះទេ ទើបតែបច្ចុប្បន្នទេដែលគាត់បានការយកចិត្តទុកដាក់ខ្លះៗ ។ សុំទោសបើមានពាក្យមិនសមរម្យត្រង់ណា ហើយក៏ព្រមទទួលនូវការរិះគន់ដោយសន្តិភាព ។ ខ្មែរគួរស្រលាញ់ខ្មែរ កុំឈ្លោះគ្នា
បងបូរាណ៖ហេតុអីចាំបាច់ដល់ថ្នាក់លុបចោលបង?
បើភាខុសហេតុអីមិនប្រាប់ភាហើយហេតុអីក៏បងមិនរិះគន់ចំពោះ
កំហុសភាផង(មនុស្សមិនមែនល្អគ្រប់ដប់នោះទេ)!
ហាងអីតែលុបចោល!តើមានប្រយោជន៍អី្វទៅបង?
សួរថាបងលុបវាចោលតើមានប្រយោជន៍អីដល់បងក៏ដូចជាពួកបងៗ
ដែលបានបញ្ចេញមតិក្នុងនេះ?
ភាមិនបានប្រកែករឺក៏ឈ្លោះគ្នាឯណា?
មួយជាតិនេះភាស្អប់បំផុតគឺទំនាស់!
បងភាខុសឆ្គងលើបងត្រង់ណាសូមកុំប្រកែរប្រកាន់អីព្រោះ
ពេលខ្លះភាក៏មិនដឹងថាពាក្យដែលភានិយាយចេញនោះអាច
ប៉ះពាល់ដល់អារម្មណ៍បងក៏ដូចជាបងៗគ្រប់គ្នាដែរ។
អោយភាសូមទោសបងផងចំពោះកំហុសដែលបានធ្វើខុសលើបង!
សង្ឃឹមថាបងពិតជាអាចលើកលែងទោសអោយភា!
ចំពោះបងផ្កាយ៖ខ្ញុំសូមអរគុណច្រើនដែលបានចេញមុខមកបកស្រាយ
ចំពោះកំហុសរបស់ខ្ញុំនេះហើយក៏ សូមអរគុណច្រើនសំរាប់ការនែនាំ!
អរគុណ!!
សូមនិយាយម្តងទៀតចុះ ហើយក្រោយការនិយាយនេះ ខ្ញុំសង្ឃឹមថានឹងគ្មានការថ្នាំងថ្នាក់អ្វីនឹងគ្នានោះទេ។ ខ្ញុំដឹង! យើងជាខ្មែរ យើងត្រូវស្រឡាញ់ខ្មែរ ហើយក៏គ្មានបរទេសណាគេមក ស្រឡាញ់ខ្មែរជាងខ្មែរខ្លួនយើងនោះទេ។
ខ្ញុំសូមបញ្ជាក់ដដែលៗថា ការដែលយើងគ្រប់គ្នា និយាយមកទាំងប៉ុន្មានខាងលើនេះ មិនមែនជាការឈ្លោះគ្នាទេ តែគ្រាន់តែជាការឲ្យយោបល់គ្នាទៅវិញទៅមកដើម្បីយល់ហេតុផលរវាងគ្នានឹងគ្នាប៉ុណ្ណោះ។
សម្រាប់រ៉ាមណា ខ្ញុំអរគុណដែលបានរួមចំណែក ក្នុងការឲ្យយោបល់នេះ តែខ្ញុំនៅតែឆ្ងល់… ឆ្ងល់ត្រង់ថាហេតុអីខ្ញុំដាក់ចំណងជើងបែបនេះមិនបាន? តើវាចាញ់ប្រៀបថៃត្រង់ណា? សូមរ៉ាមណាបកស្រាយ ឲ្យខ្ញុំបានយល់ផង ព្រោះការពិត វាជារបស់ខ្មែរមែន ហើយបើមិនមែន នោះទើបយើងត្រូវខ្លាច។ រ៉ាមណាក៏ជ្រាបស្រាប់ថា ខ្មែរមួយចំនួននៅមិនច្បាស់ក្នុងចិត្តថា តើប្រាសាទព្រះវិហារជារបស់ខ្មែរឬក៏ទេ? ដូច្នេះខ្ញុំដាក់ចំណងជើងបែបនេះ ក៏ដើម្បីប្រាប់ដល់ខ្មែរ និងបរទេសដទៃទៀត ដែលដឹងមិនច្បាស់នោះ ឲ្យបានជ្រាបនូវការពិតផង។ សូមអរគុណ!
ចំពោះខ្ញុំ គ្មានទើសអីនឹងចំណងជើងបែបនេះទេ។ មនុស្សគេមានស្ទីលនិយាយរបស់គេ។
ឧទាហរណ៍បុរសម្នាក់និយាយថា ផ្ទះនេះជាផ្ទះរបស់ខ្ញុំ។ អ្នកខ្លះតបថា អើ អាណាមិនដឹង។ តែតាមពិតគឺគាត់ចង់អួតផ្ទះរបស់គាត់។ បើខ្លះគេមិនបាច់និយាយអីទេ គ្រាន់តែចេញចូលៗ សំញែងគេទៅគេដឹងហើយ!!
បើនិយាយពីរឿងប្រាសាទព្រះវិហារវិញ នរណាក៏ដឹងថាខ្មែរអ្នកសង់ដែរ ទាំងពួកសៀមក៏ដឹងដែរ (លើកលែងតែពួកអាស៊ប់មួយចំនួនប៉ុណ្ណោះដែលនៅតែគិតថា ដូនតាវាអ្នកសង់ ក៏មិនមែនជាកំហុសពូកនោះដែរ ព្រោះពួកនោះចាញ់បោកគេរហូតមក)។ គ្រាន់តែពីមុនឈ្លោះគ្នាថា ដីនោះជាដីសៀមរឺដីខ្មែរប៉ុណ្ណោះ ព្រោះមានបញ្ហាសន្ធិសញ្ញាខ្លះ រវាងបារាំងនិងសៀម ដែលកែ ម្តងថាជារបស់ខ្មែរ ម្តងថាជារបស់សៀម។
អោយប្អូនសូមទោសចំពោះបងបូរាណផង!ព្រោះប្អូនបាននិយាយខុសហើយ
ជ្រុលជ្រួសលើបងហើយប្អូនសូមអោយបងកុំយកទោសពីប្អូនអីណាបង។
ប្អូនពិតជាមិនដឹងថាប្អូនបាននិយាយពាក្យទាំងនោះខុសឆ្គងលើបង
យ៉ាងនេះទេបង!
អោយប្អូនសូមទោសណាបង!!!!!!!!!!!!!
លើកលែងទោសអោយប្អូនផងណាបង!
តាមប្អូនគិត!ពួកបងៗសុទ្ធតែមានគំនិតល្អៗទាំងអស់សំរាប់ជាតិខ្លួននោះ។
ទាំងបងផ្កាយ,បងភក្រ្ត័,បងបូរាណ,បងបណ្ឌិត,បងរ៉ាមណាគឺសុទ្ធតែ
ស្រឡាញ់ជាតិរៀងៗខ្លួន។(ប្រទេសជាតិនរណាមិនស្រលាញ់!)
ចំពោះបងភក្រ្ត័,បងបូរាណ,បងរ៉ាមណា៖ពួកគាត់និយាយដូច្នេះព្រោះគាត់
ចង់អោយការជើងទុក្ខព្រោះខ្លាចថៃគេថាយើងខ្លាច។ចឹងទើបគាត់ដាក់ដូច្នេះ។
ពួកកាត់ខ្លាចពួកថៃថាយើងជាអ្នកខ្លាចគេ។នេះជាបំនងល្អហើយជាទឹកចិត្ត
នៃការស្នេហាជាតិមាតុ!
ចំនែកបងបណ្ឌិត៖គាត់ក៏មានមោទនភាពចំពោះប្រទេសខ្លួនដែរ។
ទោះគាត់នៅឆ្ងាយពីមាតុខ្លួនក៏ដោយ!
«អុញត្រូវក្មេងថាអោយ?»នោះ គឺគ្រាន់តែ ជាពាក្យលេងសើចរបស់
បងៗមកចំពោះប្អូនតែប៉ុននោះនៅពេលឃើញប្អូននាំគ្នាប្រកែកគ្នាលេង!
វាមិនមែនជាការថាអោយទេ!
ឯបងផ្កាយ៖គឺគាត់ក៏មានបំនងដូចបងភក្រ្ត័,បងបូរាណ,បងរ៉ាមណាដែរ
តែគាត់គ្រាន់តែចង់បង្ហាញអោយខ្មែរណាដែលគេមិនបានដឹងថា
ប្រាសាទព្រះវិហារនេះជារបស់នរណាពិតប្រាកដ!
ជាការពិតណាស់!ខ្មែរមួយចំនួនមិនបានប្រាកដ
ថាប្រាសាទព្រះវិហារជារបស់នរណាទេ។
ហេតុដូច្នេះទើបគាត់ដាក់ចំនងជើងបែបនេះដើម្បីបង្ហាញដល់ពួកគាត់ហ្នឹងណា។
ជាចុងក្រោយភាសុំអោយពួកបងៗមូលមតិគ្នាវិញព្រោះជៀសវាង
ដូចបងផ្កាយបានិយាយខាងលើអញ្ចឹង(ថៃនឹងសើចពេលពួកគេបានឃើញ
ខ្មែរមិនមូលមតិគ្នានោះ!)
ពួកបងៗសូមកុំអោយថៃគេមើលងាយព្រោះថៃកំពុងតែចង់បាន
ប្រាសាទព្រះវិហារពីយើងផង។
តែពេលថៃក្រលេកមកមើលក្នុងប្លក់ហេងវិញព្រោះបានឃើញខ្មែរ
មិនមូលមតិគ្នាដូច្នេះ។
វាជាហេតុមួយដែលធ្វើអោយថៃគេមើលងាយណាបងៗ។
ហើយជាពេលដែលថៃហ៊ានលួចរបស់ពួកយើងទៀតណាបងៗ។
ខ្ញុំដឹងថាពួកបងៗម្នាក់ៗសុទ្ធតែស្រឡាញ់ជាតិរៀងៗខ្លួន!
ជាចុងក្រោយនេះខ្ញុំសូមអោយពួកបងៗទាំងអស់ដែលបានបញ្ចេញមតិ
នៅក្នុងនេះទាំងអស់មូលមតិគ្នាវិញ!កុំខ្វែងគំនិតគ្នាអីព្រោះពួកបងៗសុទ្ធតែ
មានគំនិតល្អចំពោះជាតិ!
យើងស្រឡាញ់ជាតិយើង គឺត្រូវមូលមតិគ្នាដើម្បីកំចាត់ពួកចោរឈ្លានពាន
ក្នុងប្រទេសរបស់យើងចេញ!
ប្អូនសង្ឃឹមថាពួកបងៗនឹងយល់ពីបំនងរបស់ប្អូនម្នាក់នេះ!
បងបូរាណអោយប្អូនសូមទោស!
អុញ???ទៅចឹងទៅ បងមាននៅឆ្ងាយពីមាតុអីណា នេះកំពុងអង្គុយវ៉ៃខំមិនពីផ្ទះម្តុំផ្សាហេងលីនេះទេ….ហាហាហា ចេះតែមានតាម៉ង…។
ហ៊ឹម…រឿងចំណងជើងម៉ាតិចសោះ ក៍ក្លាយជាប្រធានបទ ប្រកែកគ្នាទាល់តែបានធ្លោយទៅចេញដល់ការលាបពណ៌គ្នាអាណាទៀតណោះ?? ភ៍ក្រហា..អត់មានអ្នកណានៅទីនេះថាឲ្យភ័ក្រឯងរឿងចៃសៀម ឬលាបពណ៌អីទេ។ ខ្ញុំសង្កេតឃើញថាភ័ក្រឯងឲ្យតាបានបញ្ចេញខំមេនដូចជាបានបញ្ចេញកំហឹងអាម៉េចមិនដឹង។ ខ្ញុំនិយាយនេះគ្រាន់តែជាការយល់ឃើញមួយជ្រុងប៉ុណ្ណោះ ម្យ៉ាងខ្ញុំមិនចេះសៀមអីម៉ាតួរសោះ។ អូខេ…ដូចអាចម៍ផ្កាយយាយចឹង កុំឲ្យពួកអាអស់ហ្នឹងវាសើចយើងទាស់សំដីគ្នា ខ្ញុំសុំទោសទៅចុះបើដោយសារខំមេនខាងលើផស់ខ្ញុំធ្វើឲ្យអ្នកណាមួយមិនសប្បាយចិត្ត។
សុំទោស អីឡូវនេះ ខ្ញុំរវល់ណាស់ សុំពេលវេលាបន្តិច ដើម្បីរៀបចំពាក្យពេជន៌យកមកសម្រួលស្ថានភាពមួយនេះ….
ចំពោះការដែលលោក អាចម៍ផ្កាយថាដាក់ចំណងជើងនេះចង់អោយខ្មែរមួយចំនួនដែលមិនទាន់ដឹងបានដឹង តែខ្ញុំគិតថាអ្នកដែលអាចអានប្លក់បានភាគច្រើនប្រាកដជាដឹងហើយថាប្រាសាទជារបស់នរណា ហើយការដែលដាក់ចំណងជើងនេះខ្ញុំមិនថាយើងខ្លាចទេ ក៏ប៉ុន្តែយើងដឹងក្នុងចិត្តស្រាប់ទៅហើយថាជារបស់យើង បើយើងនិយាយចឹងមើលទៅប្រៀបដូចជាចង់ប្រណាំងប្រជែងដណ្តើមជាមួយថៃ ទាំងដែលប្រាសាទនេះជារបស់យើងយ៉ាងពិតប្រាកដ ។ ខ្ញុំមិនដឹងថាទស្សនៈខ្ញុំលោកអាចទទួលយកបានដែរឬទេក៏ប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំគិត ហើយខ្ញុំក៏គ្មានសិទ្ធិទៅអោយលោកដូរចំណងជើងចេញដែរ មនុស្សម្នាក់ៗមានការគិតរៀងខ្លួនមិនចឹង?
រឿងមួយទៀត ខ្ញុំមកទីនេះចង់សួរមតិអ្នករាល់គ្នាថាតើយើងគួរតែធ្វើអ្វីម្យ៉ាងដើម្បីជួយដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រះវិហារដែរឬទេ ព្រោះខ្ញុំបានកាសែតហើយលឺថា បន្ទាប់ពីមានការបិទច្រកព្រំដែនប្រជាជនយើងនៅតំបន់នោះជួបប្រទៈផលវិបាក ចឹងអាចនឹងធ្វើអោយពួកគាត់គិតថា រឿងប្រាសាទមិនសូវសំខាន់ តែសំខាន់គឹពួកគាត់ត្រូវរស់បានសិន ។ គិតយ៉ាងម៉េចដែរអ្នកទាំងអស់គ្នា?
អរគុណបងផ្កាយដែលបានរំលឹកកូនខ្មែរ រួមទាំងខ្ញុំផងអោយស្គាល់ថា ប្រាសាទ
ព្រះវិហារជារបស់ខ្មែរ។
កាលនោះ (២០០៣) ពួកខ្ញុំដែលជានិស្សិតសកលវិទ្យាល័យ ភភព បាននាំគ្នាទៅចូលរួមពិធីនោះដែរ ក្រោមការឧបត្ថមពី ឯកឧត្តម ជា សុផារា មនុស្សដែលខ្ញុំស្រលាញ់បំផុតក្នុងគណបក្សគាត់ គាត់ស្រលាញ់ ស្នេហាជាតិណាស់ ស្អាតស្អំ …..
ពេលនោះ ឯកឧត្តម ព្រាប តាន់ អភិបាលខេត្តព្រះវិហារបានថ្លែងសុន្ទរកថា
ថា … ដរាបណាក្បាលខ្ញុំនៅលើ កនៅឡើយប្រាសាទព្រះវិហារមិនត្រូវ
បានថៃរំលោភយកបានឡើយ… ពេលនោះអ្នដែលចូលរួមទាំងប៉ុន្មានគេ
ទះដៃស្វាគមន៍យ៉ាងខ្លាំងៗ……….
ពួកនិស្សិតនិងសិស្សមកពីគ្រប់ទិសទីពយកយើងបានហាត់សមនិង ច្រៀងចំរៀងបទ (ពង្សាវតាខ្មែរ ) នឹកឃើញកាលនោះមានអនុស្សាវរីយ៍
ជូរចត់ណាស់ព្រោះតែចង់ស្គាល់ព្រះវិហារ អត់បាយក្រហាយទឹកប៉ុន្មានថ្ងៃ
ឯកឧត្តម ជា សុផារា ក៏ដេកជាមួយយើងដែរ….
កាលនោះ សៀមគេលួចរំកិលព្រំដែនរាល់ថ្ងៃដូចច្នេះហើយទើប គាត់បង្កើត
កម្មវិធីនេះឡើង ដើម្បីដាស់អារម្មណ៍ខ្មែរអោយស្គាល់អត្តសញ្ញាណប្រាសាទខ្មែរ
យើង។ តាមខ្ញុំពិនិត្រមើលលើតួប្រសាទ មានសរសេរដោយអក្សរសៀម
ចារលើប្រាសាទ(តែមិនមែនអក្សរចារឹកទេ)សង្ស័យកាលពីឋិតនៅក្រោម
ការគ្រប់គ្រងរបស់គេ គេអោយពួកអ្នកចេះដឹងគេសរសេរដើម្បីបន្លំមតិជាតិ
និង អន្តរជាតិហើយមើលទៅ។
ហើយនៅលើទឹកដីគេច្រកចូល គេសសេរជាភាសាថៃ និង អង់គ្លេសថា ប្រាសាទព្រះវិហារជារបស់ថៃ ហើយលើទឹកដីយើង គ្រប់ពាក្យស្លោក និង
បំរាមផ្សេងៗគេបង្គាប់អោយសសេរភាសាថៃពីក្រោម បើមិនដុច្នោះគេ
មិនបើកច្រកអោយភ្ញៀវចូល និង ទំនិញសព្វសារពើចូលឡើយ។
ពួកអាសៀមនេះមិនចោលពុតត្បុតឡើយ។
“ហើយនៅលើទឹកដីគេច្រកចូល គេសសេរជាភាសាថៃ និង អង់គ្លេសថា ប្រាសាទព្រះវិហារជារបស់ថៃ”
លោកមានបានថតទុក ទេ? បើមានរូបថតនោះ សូមយកមកចែកគ្នាមើល សើចចំអកពួកអាសៀមអោយរយះមាត់ម្តង!!!
“យើងស្រឡាញ់ជាតិយើង គឺត្រូវមូលមតិគ្នាដើម្បីកំចាត់ពួកចោរឈ្លានពាន
ក្នុងប្រទេសរបស់យើងចេញ!” អីក៏មោះមុតម្ល៉េះ!! និយាយបែបនេះធ្វើអោយខ្ញុំនឹកឃើញ ចំរៀងជាតិសម័យផ្តាច់ការ “ពលរដ្ឋកម្ពុជា ជាកំលាំងប្តូរផ្តាច់! …”
គ្រាន់តែដាក់ថា ប្រសាទព្រះវិហារជារបស់ខ្មែរ ក៏រិះគន់គ្នាដែរ ទៅជាគិតថាចាញ់ប្រៀបគេទៅវិញ។
អញ្ចឹងថ្ងៃក្រោយមិនបាច់ និយាយថា “អង្គរមោទនភាពជាតិខ្មែរ!” ទេ! និយាយត្រឹម “អង្គរ!” រឺយ៉ាងម៉េច?។
ពួកលោកគួរដឹងថា លើលោកនេះអ្នកស្គាល់ខ្មែរមានតិចណាស់។
គេស្គាល់សៀម គេស្គាល់យួនតែគេអត់ស្គាល់ខ្មែរ។ គេស្គាល់អង្គរតែគេមិនស្គាល់ខ្មែរទេ។
ខ្ញុំនិយាយរឿងមួយប្រាប់។ ថ្ងៃមួយខ្ញុំនិងមិត្តខ្ញុំម្នាក់ទៅដើរលេង ជួបបុរសអ៊ីតាលីម្នាក់។ គាត់សួរពួកខ្ញុំថា អ្នកឯងមកពីស្រុកណា? ខ្ញុំថា មកពី Cambodge, Kampuchea, Cambodia (ខំប្រឹងនិយាយជាច្រើនពាក្យតាមតែអាច)។ គាត់ថាអត់ស្គាល់ស្រុកនេះទេ។
ខ្ញុំថាអញ្ចឹងអ្នកឯងស្គាល់អង្គរទេ គាត់ថា អា! Camboja!!(អ៊ីតាលីហៅខ្មែរបែបនេះ ហៅឈ្មោះដូចឈ្មោះជនជាតិ កម្ពោជ របស់ឥណ្ឌា)។
បន្ទាប់គាត់ថា Camboja នៅឯណា? (ហើយគាត់និយាយហាក់ដូចជាដឹងណាស់ ថា)អាព្រិច? អាមេរិច? អាមេរិចខាងត្បូង?អឺរ៉ុប? គាត់និយាយខុសច្រើនពេកខ្ញុំក៏ប្រាប់គាត់ថា នៅអាស៊ី។ នៅចន្លោះ វៀតណាម និង ថៃ(ខ្ញុំគិតក្នុងចិត្តថា ម៉ូកណាស់!!)៕
មែនខ្ញុំយល់ស្របជាមួយវិចិត្រ មានដឹងទេថា កាលខ្ញុំមានឧកាសទៅរៀនវគ្គខ្លីៗ នៅបរទេស ពេលគេសួរខ្ញុំថា Where are you from? ខ្ញុំថា I’m from Cambodia បន្ទាប់មកគេថា Cambodia?Where? ខ្ញុំបានថាឲ្យគេក្នុងចិត្តថា អាម៉ោក ហាហាហ….ទាល់តែខ្ញុំបញ្ជាក់ថា Cambodia is located near Thailand and Vietnam បានគេ ថា Oh…I See
ដូចឆ្កួតចឹង ចឹងបានថា….
ពួកអាហ្នឹងសុទ្ធតែមោក ស៊ីបាយលោកហ្នឹង!…. ហាហាហ
សូមអរគុណដល់បងបូរាណ!
សូមទោសបងបណ្ឌិតប្អូនអត់ដឹងអំពីរឿងហ្នឹងសោះ!
ប្អូនអត់ដឹងថាបងនៅឯណាផងហ្នឹង!!!
ចំពោះយោបល់បងរ៉ាមណាក៏ម្យ៉ាងដែរ!
តែ អារឿងហ្នឹងគួរតែទុកអោយរាជរដ្ឋាភិបាលជាអ្នកដោះ
ស្រាយទើបល្អជាង!
ខ្ញុំមិនដឹងថានិយាយយ៉ាងណាទៀតទេទើបពួកបងៗលែងខ្វែង
គំនិតគ្នានោះ!
ពិតណាស់បងវិចិត្រខ្្ញុំក៏ធ្លាប់លេងឆាតជាមួយជនបរទេស
ច្រើនដែរហើយពេលដែលខ្ញុំប្រាប់គេថាខ្ញុំនៅCambodiaគេថាគេអត់
ស្គាល់ទេ!ប៉ុន្តែមិនទាំងអស់នោះ ទេបង!
ជនបរទេសខ្លះបាននិយាយជាមួយខ្ញុំពីរបបប្រល័យពូជសាសន៍
ទៀតផង!
ចឹងមានន័យថាពួកជនបរទេសមិនទាំងអស់នោះទេដែលមិនស្គាល់
Cambodiaនោះ។
តាមការពិតនេះជាការរិះគន់តាមការយល់ឃើញរបស់
មតិពួកបងៗហើយក្នុងគោលបំនងល្អចំពោះជាតិដូចគ្នាទាំង
អស់!
ថ្ងៃនេះប្អូនមកក្នុងគោលបំនងដូចខាងលើអញ្ចឹងគឺ សូមអោយបងៗ
ទាំងអស់ដែលបានបញ្ចេញមតិក្នុងនេះសូមកុំមានការគិតថានេះជាការ
ប្រកែកគ្នាហើយខ្ញុំសូមមួយទៀតសូមបងៗបញ្ចប់រឿងនេះត្រឹមនេះចុះ
ព្រោះបើនៅតែយ៉ាងនេះគឺរកអត់ឃើញច្រកចេញទេបង!
នេះជាការស្នើរសុំហើយក៏មិនមែនជាពាក្យបញ្ជារបស់ក៏បង្គប់អ្វីឡើយ!
ប្អូនសង្ឃឹមថាពួកបងៗនឹងយល់ពីបំនងនៃមតិរបស់ខ្ញុំនឹងម្ចាស់ប្លក់នេះ!
មានគំនិតខុសគ្នាមានអីអាក្រក់? ប្រកែកគ្នាមានអីអាក្រក់?
បើកាប់ចាក់គ្នាទើបអាក្រក់!
មានទស្សនៈខុសគ្នា មិនអាចយកគ្នាធ្វើមិត្តទេរឺ?
ខ្ញុំនិងមិត្តខ្ញុំ តែងតែប្រកែកគ្នាជាធម្មតា ឧទាហរណ៍រឿង ច្បាប់កាតព្វកិច្ចយោធា។ ប្រកែកគ្នាបែកជាអូរ ហូរជាស្ទឹង. Email ខានមើលតែមួយអាទិត្យឡើងដល់១០០។ ប៉ុន្តែ នៅតែដើរលេងផឹកស៊ីជាមួយគ្នាដដែល។ 🙂
លើលោកនេះ បើរបស់គ្រប់យ៉ាងដូចគ្នាទាំងអស់នោះ វានឹងគ្មានជាតិគ្មានចូវអីទេ។
ចំពោះខ្ញុំសុំរឿងម្យ៉ាង កុំយកគំរូតាមអ្នកចាស់!។ បញ្ញាវន្តខ្មែរម្នាក់គ្រាន់តែបញ្ចេញទស្សនៈអំពីវប្បធម៌ ពីអក្សរសាស្ត្រខ្លួន ក៏ត្រូវគេចាប់ដាក់គុកដែរ។
និយាយខុសត្រូវអី ចាំបាច់ដល់គុកច្រវាក់។
មានគំនិតខុសគ្នាវាមិនអាក្រក់ទេតែ វាមិនល្អមើលសំរាប់ជាតិសាសន៍ដែល
ចង់លេបយកទឹកដីរបស់យើងណាបង។
ប្រកែកគ្នាមិនអាក្រក់ទេតែវាមិនមានអីត្រូវប្រកែកគ្នានោះទេ។
និយាយគ្នាស្រួលក៏វាបានដែរតើបង?
ជាធម្មតាចាននៅក្នុងរានតែងតែប៉ះទង្គិចគ្រាន់អញ្ចឹងហើយបង!
មិនដឹងថាអ្នកដែលបងសុំនោះគឺជាប្អូនរឺមិនមែនទេ?
តែបើជាប្អូន!ប្អូនសូមបញ្ជាក់ថាគឺប្អូនអត់បានយកតាមគំរូនរណាគេ
មកនិយាយទាំងអស់!។
សង្ឃឹមថាបងនឹងយល់ហើយបញ្ចប់ត្រឹមមតិមួយដ៏ស្រុះស្រួលគ្នាបំផុតរវាង
ពួកបងៗទាំងអស់!
អរគុណបងវិចិត្រ ខ្ញុំមានមោទនភាពណាស់ដែលបានឃើញបងៗទាំងអស់
គ្នានាំគ្នាការពារផលប្រយោជន៍រួមជាតិដ៏កំសត់របស់យើង។
បងវិចិត្រកាលនោះ គួរអោយសោកស្តាយណាស់ដែលពួកយើងមិនមានកាម៉េ
រាថតសម័យនៅក្រ…….
កាលខ្ញុំនៅកូរ៉ មានជនជាតិខ្លះសួរខ្ញុំថា អ្នកជនជាតិអី? ខ្ញុំថា ខាំបូឌីអា(តាមភាសាកូរ៉េ) នៅជិត ហានូយ
ពេលប្រាប់ទៅអត់មានអ្នកស្គាល់ច្រើនទេ ដល់ប្រាប់និយាយអធិប្បាយ
ទៅគេថា ស្រុកយើងសំបូរមីន គ្រោះថ្នាក់ណាស់ គួរអោយខ្លាច គេថាស្រុកយើងកំពុងច្បាំងគ្នា (ឆ្នាំ2002) ខ្ញុំថា ទេអត់មានទេ ស្រុកខ្ញុំសន្តិភាព
ណាស់…..ហួសចិត្ត!!! ពួកអាមោកនោះ! មើលងាយស្រុកអញ
ខ្ញុំធ្លាប់ទៅស្រុកសៀមប៉ុន្មានដង ពេលវាឃើញប៉ាស្ព័រខ្ញុំវា រុញចេញបែប
មើលងាយ វាយកប៉ាស្ព័រយើងបោះព្រូសៗ ដូចជាមើលងាយដល់ក
(អាសៀមចុយម្រាយមើលងាយខ្មែរណាស់) ដល់មិត្តភក្កិខ្ញុំជាជនជាតិកូរ៉េពួកវាធ្វើធម្មតាខុសពីខ្ញុំ។
ខ្ញុំឃើញភ្ទាល់ភ្នែកហួសចិត្តតែម៉្រង ខ្ញុំនិយាយប្រាប់មិត្តភក្កិខ្ញុំទៅពួកគេថា
ពីមុនកូរ៉េស្អប់ពួក ជប៉ុនដូចគ្នា នឹង ខ្មែរស្អប់សៀម សៀមស្អប់ខ្មែរ។
សួរស្តី! តើសុខសប្បាយជាទេនិង?
កេរ្តិ៍ដំណែលជាតិខ្មែរ ដែលកូនខ្មែរថែ ជាយូរឆ្នាំហើយ ហេតុម្តេចឡើយ បានជាកូនថៃនៅចង់បានទៀត។ គឺនៅប្រទេសថៃរយះពេលបីថ្ងៃដែលគេបាន ប្រជុំរដ្វសភា ហើយពួកអ្នកដែលប្រជុំរដ្ចសភាក៏និយាយពីរឿងប្រាសាទព្រះវិហារ រហូត គឺពួកគេនិយាយថាប្រាសាទព្រះវិហារជារបស់កូនថៃ ។
សុភា៖ បើគ្រាន់តែប្រកែកគ្នា មិនប្រើសំដីធំដាក់គ្នា តាមទស្សនៈខ្ញុំគឺល្អ។ នាងពិនិត្យមើលសម័យខ្មែរក្រហមទៅ សម័យរដ្ឋកម្ពុជាទៅ មិនចេះប្រកែកគ្នាទេ យល់ស្របទាំងអស់!!!។ សង្គមគេថ្ងៃថ្នូរក៏គេប្រកែកគ្នាតែអញ្ចឹងដែរ។ ពួករដ្ឋមន្ត្រីនៅបារាំង អង់គ្លេស ជប៉ុន កូរ៉េ ប្រកែកគ្នា សឹងតែវាយគ្នាក៏មានដែរ។ ខ្ញុំឃើញក្នុងទូរទស្សន៍តែញញ។
ខុសពីយើង មិនប្រកែកគ្នាទេ ស្ងាត់ៗ បាញ់គ្នាតែម្តង!!!ចាំបាច់និយាយនាំខាតទឹកមាត់ ដាក់តែមួយផូងស្ងាត់!!
ប៊ុនលីន៖ ម៉េចបានមិនថា ជារបស់ថៃ បើ ម៉ែឪវាបង្រៀនវាថាអញ្ចឹង។ វាក៏ចេះស្រែកថាតាមទៅ។ អ្នកចេះគេមិនធ្វើអញ្ចឹងទេ។
បងៗអាចបញ្ចេញកំហឹងបានតាមចិត្តដែលពួកបង
ខឹងហ្នឹងពួកសៀមបាននៅក្នុងប្លក់នេះ។
ហ្អើយ!!!!
ការឈ្លោះប្រកែកគ្នារឺមាត់ធំដាក់គ្នាក៏មិនប្រាកដថាមិនមានការ
បាញ់គ្នានោះទេ។
វាតែងតែមានរឿងចំពោះគ្នានៅពេលដែលយើងឈ្លោះប្រកែកគ្នា
ហើយសំដីធំៗដាក់គ្នា។ម្យ៉ាងទៀតវាអាចធ្វើអោយយើងបាត់បង់ទំនុកចិត្តលើ
គ្នាក៏ថាបានដែរបង។
អហឹង្សាអត់មានទេសំរាប់ប្អូនគឺប្អូនមានតែសន្តិវិធីតែប៉ុននោះទេ។
បើងាកៗបាញ់គ្នានោះតើប្រទេសជាតិទៅជាយ៉ាងណាទៅបង?
និយាយរួមទៅ!អ្វីៗវារិតតែខ្លាំងឡើងហើយបង!
យើងគួរនាំគ្នាឈប់ប្រកែកគ្នាទៅ!នាំពួកសៀមបានអានហើយពួកនោះ
នាំគ្នាសើចចំអកអោយយើងទទេៗទេបង។ថាយើងគិតថាឈ្លោះប្រកែក
គ្នាយ៉ាងនេះ។
ប្អូនសូមមូលមតិពួកបងៗទាំងអស់ឡើងវិញ!។ហើយសូមសរសើរដល់
ពួកបងៗដែលបងៗម្នាក់ៗសុទ្ធតែមានចិត្តស្រឡាញ់កេរិ៍មរតករបស់ខ្លួន
និងខិតខំប្រឹងការពារដោយមិនអោយពួកសៀមមកបំពានបាន។
ពិតជាមោទនភាពណាស់សំរាប់មាតុភូមិខ្មែរមែន!
រៃប្រាក់ពីរាស្រ្តម៉ានគរ ទៅជូលមេធាវីអោយការពារក្តីចង់បានប្រាសាទព្រះវិហារ..
ទីបំផុតចាញ់គេទៀត…គួរអោយខ្មាស់ខ្មែរណាស់លោកអើយ!!!!
(ថៃបានរៃលុយពីររាស្រ្តម្នាក់ ១បាត ជួលមេធាវីការពារក្តីចង់បានព្រះវិហារកាល
ឆ្នាំ1962 តាមពាក្យឈ្លោះប្រកែកគ្នារបស់សមាជិកបក្សប្រឆាំងក្នុងសភាថៃ)
អេ!ហ្អេ!
ម៉េចក៏ឆ្លងមកដល់នេះទៀតហើយលោកវាយោ?
ខ្ញុំសុំសួរលោកវាយោមួយបានទេ?
លោកជាជនជាតិឡាវរឺមិនមែនទេ?
ក្នុងប្លក់នេះលោកអាចមានសិទ្ធិនិយាយដោយសេរីតែក៏មានបំរាម
ដែរមិនមែនអាចនិយាយតាមតែចិត្តនោះទេលោក!
ខ្ញុំសង្ឃឹមថាលោកនឹងមិននិយាយក្នុងប្លក់នេះដូចនៅក្នុងប្លក់របស់បងភក្រ្ត័
ទៀតទេ!
សូមជួយធ្វើអោយពិភពប្លក់នេះបានដំនើរទៅល្អដោយមិនមានការជេរគ្នា
រឺក៏គំរាមគ្នានោះទេ!
នេះទុកថាខ្ញុំសុំលោកទៅចុះ!
ឈប់ទៅ!!ប៉ុនហ្នឹងបានហើយ!
ម៉េចក៏សៀមមុខក្រាស់ម៉េះ? (ម៉ោពីគ្នាមិនដែលមានប្រាសាទហ្នឹងណា!) គួរឲ្យអាណិតណាស់! សុខចិត្តទ្រាំធ្វើមុខក្រាស់ដណ្ដើមរបស់គេ! 😀
ហ្អើយបង!!!
មិនដឹងជាមុខក្រាស់ប៉ុនណាទេ?
បើអត់ទាំងបានកាន់រឺថ្លឹងមើល៍ផងហ្នឹងម៉េចនឹងដឹងទៅ?
សម្បីតែមុខមិនដែលបានប្រទះផងទំរាំតែកាន់ថ្លឹងទៀតនោះ!
មុខក្រាស់នឹងអ្វីដែលគេចង់បានទោះយ៉ាងណាក៏គេនៅតែ
ចង់បានដដែលហ្នឹង!
ថៃ យល់យ៉ាងម៉េចក៏យល់ចុះ!
តែសូមអោយតែកូនខ្មែរទាំងអស់បានដឹងហើយជ្រាបកាន់តែច្បាស់ថា
«ប្រាសាទព្រះវិហារ»គឺជារបស់ខ្មែរមិនមែនរបស់ពួកសៀមនោះទេ!
ដូចជាហួសចិត្តដល់ហើយ! គ្រាន់តែពាក្យ «ជារបស់ខ្មែរ» ប៉ុណ្ណឹង, ម្នាក់ៗដំឡើងសរសៃកដាក់គ្នាទៅហើយ! វាយ៉ាងម៉េចទៅហើយ? ពាក្យហ្នឹងវាយ៉ាងម៉េចបានជាអ្នកខ្លះយល់ថាសម ហើយខ្លះយល់ថាមិនសមបែបនេះ?
ពាក្យប៉ុណ្ណឹងសោះក៏បង្កើតឱ្យមានជារឿងរ៉ាវធំដុំ… វាដូចជាហួសហេតុបន្តិចហើយ! ខ្ញុំអង្គុយគិត ១០ ម៉ោងកន្លះហើយ នៅតែមិនយល់ថាពាក្យនេះសម្ដែងចេញនូវភាពភ័យខ្លាចអ្វីនោះទេ! មែន, មនុស្សគ្រប់គ្នាមានគំនិតខុសគ្នា… ដូច្នេះហើយ បងសុភ័ក្ត្រអាចគិតអ្វីក៏បាន!
តាមខ្ញុំ, វាមិនទៅទាស់ខុសស្អីនឹងពាក្យ «ជារបស់ខ្មែរ» ហ្នឹងទេ! ពួកយើងនៅទីនេះដឹងគ្រប់គ្នាទៅហើយថា «ព្រះវិហារជារបស់ខ្មែរ», ទោះជាថៃខំស្រែកកោកៗថា «ព្រះវិហារជារបស់ថៃ» ក៏ពួកយើងនៅតែយល់ថាអ្វីដែលពួកគេនិយាយ គឺជាការបោកប្រាស់! ប៉ុន្តែ, បើថៃនៅតែស្រែកបែបនោះរហូតទៅ អ្នកផ្សេងមិនប្រាកដថាច្បាស់ក្នុងចិត្តដូចពួកយើងនោះទេ… ជាពិសេសជនបរទេស!
ធ្លាប់ឮទេ? «កុហកគេស្រួលណាស់… កុហកខ្លួនឯងទើបពិបាក»។ នៅទីនេះ, សុំលើកយកតែឃ្លាខាងមុខមកនិយាយ។ «កុហកគេស្រួលណាស់»! ត្រូវ! កុហកគេពិតជាស្រួលមែន! បើថៃនៅតែនិយាយថា «ព្រះវិហារជារបស់ថៃ», ថាមិនត្រូវ, ថ្ងៃណាមួយ វាអាចនឹងត្រូវទទួលស្គាល់ដោយមតិបរទេសក៏ថាបាន! សម្រាប់ថៃ គេនៅតែចិញ្ចឹមចិត្តចង់បាន… ដូច្នេះហើយ គេអាចនឹងធ្វើអ្វីគ្រប់យ៉ាង! …តាមចាំបាន, បងសុភ័ក្ត្រធ្លាប់បានផ្សាយប្រកាសមួយដែល ថៃនិយាយពីការបាត់បង់ទឹកដីរបស់ខ្លួនក្នុងរជ្ជកាលរាជានីមួយៗ, ត្រូវទេ? យើងជាខ្មែរ, យើងដឹងច្បាស់ថាវាជារឿងប្រឌិតឡើង… តែសម្រាប់អ្នកដែលមិនបានសិក្សាប្រវត្តិប្រទេសនេះឱ្យបានច្បាស់ និង ស៊ីជម្រៅ… វាអាចទៅរួចដែលថាគេនឹងជឿរឿងទាំងនោះ!
ចំពោះអ្វីដែលកើតឡើងមិនអស់មិនហើយនៅប្រទេសថៃក្នុងរឿងប្រាសាទព្រះវិហារនេះ ខ្ញុំគ្រាន់តែយល់ថា វាជាការកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណឹង! …មិនបកស្រាយវែងឆ្ងាយពីរឿងនេះទេ, បងៗប្រហែលជាបានដឹងពីរឿងនេះច្រើនជាងខ្ញុំទៅទៀត! ប៉ុន្តែ… ក្រៅពីនេះ, ប្រជាថៃខ្លះដែលនៅតែបៀមគំនិត គិតថា ព្រះវិហារជារបស់ដូនតាគេនោះ, វាអាចដោយសារតែពួកគេចង់បាន!? ឬក៏ដោយសារតែតាំងពីដើមមក គេធ្លាប់តែទទួលដឹងថា ព្រះវិហារជារបស់គេរហូតមក… តែប៉ុណ្ណឹង! …ឬមួយនៅមានហេតុផ្សេងដែលខ្ញុំស្វែងយល់មិនដល់, ខ្ញុំក៏មិនដឹងថាមានហេតុដទៃដូចគ្នា… ប្រហែលជាមាន ក៏អាចអត់!
ងាកមកម្ខាង, ប្រជាថៃខ្លះ គេក៏ព្រមទទួលថា ព្រះវិហារជារបស់ខ្មែរដូចគ្នា! មិនទាមទារចង់បាន… ប៉ុន្តែខ្ញុំគិតថា មានតិចណាស់! ដូច្នេះហើយ វាមិនទាស់ខុសក្នុងការនិយាយបែបនេះទេ យ៉ាងហោចណាស់ វាក៏អាចជួយឱ្យអ្នកដែលធ្លាប់គិតថា ព្រះវិហារជារបស់ថៃនោះ ងាកមកគិតពីពាក្យថា «ជារបស់ខ្មែរ» នេះវិញខ្លះ… ហើយក៏អាចស្វែងយល់បន្ថែមពីរឿងនេះផងក៏ថាបាន!
អូខេ! ខ្ញុំគិតថាល្មមហើយ! អូហ៍! បងសុភ័ក្ត្រអត់ខឹងទេ មែនទេ? …មានអារម្មណ៍ថា បងសុភ័ក្ត្រកំពុងតែខឹងម៉េចមិនដឹងទេ? 😛 អត់អីទេណ៎! ស្ដាប់មើលទៅដូចជាក្ដៅដែរ! …បងមានសិទ្ធិគិត, មានសិទ្ធិសរសេរនៅទីនេះ! វាជាមតិ! មនុស្សមានគំនិតខុសគ្នា! ខ្ញុំគ្រាន់តែចង់និយាយប៉ុន្មានម៉ាត់ចុងក្រោយថា…. សូមកុំនិយាយគ្នាខ្លាំងៗបែបនេះ!
អ៊ីយ៉ា គ្រាន់តែខ្ញុំអានខ្សឹបៗម្នាក់ឯង ឡើងស្ងួតបំពង់ក ច្រឹបទឹកអស់ពីរកែវ ។ គិតទៅមានរឿងស្មុគស្មាញណាស់ប៉ុន្មានថ្ងៃនេះ ដល់មិនបានតាមដាន រឿងវាចង់ហួសណាហួសណីទៅ ។ គ្រាន់តែចាប់អារម្មណ៍ឃើញថា រឿងដែលវាត្រូវកើត វាបានកើតទៅហើយ ។ ឆ្ងល់ប្រាសាទព្រះវិហារមួយខុសគេ ប្រាសាទផ្សេងៗដែលដែលនៅក្នុងដីថៃស្រាប់ អត់សូវមានរឿងក្ដីក្ដាំធំអីថ្នាក់នេះទេ !
ពីសម័យបុរាណមិនដឹងជាអ្នកកាត់ដី កាត់យ៉ាងម៉េចបានមកចំតួប្រាសាទ មិនកាត់ឲ្យផុតដី ផុតរបងទៅ ។ តាំងពីឮឈ្មោះប្រាសាទ «ព្រះវិហារ» អានចេញមកពាក្យខ្មែរបាត់! កោតដល់សៀម មកហៅ «ផ្រៈ វិហាន» ដែលចេញពីកម្លាយពាក្យខ្មែរសុទ្ធសាធ ។ បញ្ហាកណ្ដាលមួយតាមខ្ញុំយល់ គឺបុរាណកាលទឹកដីខ្មែរធំណាស់ សឹងថាលាតសន្ធឹងដល់ណាដល់ណីនៃដែនសុវណ្ណភូមិ ។ ទឹកដីដ៏ធំនោះ ហើយដែលមានជនជាតិ មាននគរច្រើននៅផ្ដុំគ្នា នគរមួយគ្រប់គ្រងដោយស្ដេចមួយអង្គចឹងទៅ រហូតដល់ភាសាក៏មានប្រើខុសគ្នាដោយអន្លើ ចំណុះនគរក៏មាន សង្គ្រាមដណ្ដើមទឹកដឹក៏មាន អ្នកណាឈ្នះបានទៅអ្នកនោះ រហូតដល់ចំណុចមួយដែលត្រូវចែកបក្ស ចែកប៉ែកនគរ ក៏តាំងបង្កើតភាសាតែរៀងខ្លួន ។ ខ្មែរបែកបាក់គ្នាហើយ សួរថាក្នុងចំណោមស្ដេចទាំងនោះ តើមានស្ដេចសៀមដែរទេ? ប្រាកដជាមាន ព្រោះមិនប្រាកដថាមានស្ដេចខ្មែរប៉ុន្មានអង្គដែលទៅបង្កើតនគរសៀម ឬក៏នគរសៀមប៉ុន្មានដែលយកនគរខ្មែរធ្វើជាចំណុះ! បានសព្វថ្ងៃខ្មែរសល់តែមួយក្រវិចតូចជាឈ្មោះផ្លូវការ! ដល់មកឆ្នាំ ២ពាន់ប្លាយកូនខ្មែរ កូនថៃ សុទ្ធតែថាស្ដេចនេះជាស្ដេចខ្មែរ ស្ដេចនោះជាស្ដេចថៃ (សៀម ឬស្យាម) ព្រោះតែការសិក្សារៀនប្រវត្តិសាស្ត្រមិនដូចគ្នា ។ ដល់ចឹងទៅមកប្រាសាទព្រះវិហារនេះ កូនថៃជាន់ក្រោយថាមនុស្សថៃជាន់ដើមអ្នកសាងសង់ ដល់កូនខ្មែរជាន់ក្រោយក៏ថាខ្មែរជាន់ដើមអ្នកសាងសង់ ។ ការពិតជាក់ស្ដែងវាមានរួចទៅហើយ នូវស្លាកស្នាមប្រវត្តិសាស្ត្រដែលបន្សល់ទុកមួយគគោក ។ សាកគិតទៅមើលថា ជាតិសាសន៍ដែលមានប្រវត្តិសាស្ត្ររួមគ្នា វាគួរជជែកគ្នាកម្រិតណា… កោតត្រង់ថាសំណោកប្រវត្តិសាស្ត្រខ្មែរមកទើរក្នុងសតវត្សទី២១នេះហើយ នៅមានគេឈ្លានពានទៀត ។ វាអស្ចារ្យពេកហើយ!!!
ងាកមកបច្ចុប្បន្នភាពវិញ ដែលមានការជជែកគ្នាពីរ រឿងដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក និងរឿងវិវាទព្រំដែន ។ រដ្ឋបាលខ្មែរបាននិយាយហើយថា ការដាក់ប្រាសាទជាសម្បត្តិបេតិកភណ្ឌនេះ មិនមានទាក់ទងនឹងរឿងព្រំដែនទេ ព្រោះវាជារឿងវប្បធម៌សុទ្ធសាធ ។ តើវាសមនឹងគេនិយាយទេថា ពលរដ្ឋថៃមួយក្រុមបានឆ្លៀតឱកាសនយោបាយ ដោយយករឿងព្រះវិហារជាលេសក្នុងការប្រឆាំងរដ្ឋាភិបាលថៃខ្លួនឯង ដើម្បីបំណងទម្លាក់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ដោយគេអះអាងថាវាជាការប៉ះពាល់ព្រំដែន ខូចប្រយោជន៍ជាតិគេ ឬគ្រាន់តែជាថ្នូរសម្បទានសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលថៃ និងខ្មែរ ។ នេះមិនទាន់និយាយពីជនជាតិថៃភាគច្រើន នៅតែមានះថាការដាក់ប្រាសាទព្រះវិហារចំណាស់មួយនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាការចាញ់ប្រៀបខ្មែរផង ។ នេះបើតាមមតិសាធារណៈ ។
សុំទោសខ្ញុំមិនសូវដឹងប្រវត្តិសាស្ត្រទេ ទើបនិយាយល្អោចៗទៅ! ខុសត្រង់ណាប្រាប់ផង ទៀតសោតរឿងព័ត៌មានដឹងប៉ុណ្ណា ក៏ថាសង្ខេបដូច្នោះ ។ អរគុណ
♠រឿងដាក់ចំណងជើងម៉េចម៉ា អត់ទាន់បាននិយាយទេ ស្លេះសិន! ព្រោះវែងពេកណាមួយខ្ញុំគិតថាជារឿងពីរផ្សេងគ្នា!
naraths ៖”ពីសម័យបុរាណមិនដឹងជាអ្នកកាត់ដី កាត់យ៉ាងម៉េចបានមកចំតួប្រាសាទ មិនកាត់ឲ្យផុតដី ផុតរបងទៅ”
នេះគឺដោយសារកាត់ក្តីផ្អែកលើផែនទីតែប៉ុណ្ណោះ។ គេទទួលស្គាល់ថា ព្រះវិហារខ្មែរអ្នកសង់ តែដីជុំវិញព្រះវិហារមិនប្រាកដជារបស់ខ្មែរទេ។ នេះជាបញ្ហាដែលគេដោះស្រាយក្នុងតុលាការឡាអេនោះ។
[…] តឹង សរសៃ ក ក្នុង ពិភព wordpress ព្រោះ តែ រឿង ប្រាសាទ ព្រះ វិហារ ។ ដូច្នេះ ដើម្បី បន្ធូរ បរិយាកាស ឲ្យ […]
ហ៊ឺយ ខ្ញុំខំស្រែកច្រៀងអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក តែម្នាក់ឯង… អត់ទាន់មានអ្នកណាជួយស្រែកបន្ទរខ្ញុំសោះ… សុំទឹកក្រូចឆ្មារមួយកែវម៉ោ អ្នកណាក៏បាន
យកទឹកអំបិលអត់អាអូនតូច?? ក្រែងបានជ្រះបំពង់ក
អូរពិតជាការពិភាក្សាដ៏អស្ចារ្យមែន មានចំនុចវចាប់អារម្មណ៍ច្រើន។ តែឆ្ងល់មួយចេះត្រង់ រ៉ាមណា១៥ យាយថា ចូលចិត្តមើលថៃមិនប្រាកដថាចូលចិត្ត។
វាមិនខុសអីពីថា ចូលចិត្តប្រើលេលាបស្បែកបស់ថៃវាលៀបទៅជួយឲ្យស្បែកខ្ញុំសរ ចឹងមិនប្រាកដថាខ្ញុំគាំទ្រផលិតផលវាណា៎ មិនចឹងហី? មើលប្រាប់ខ្ញុំតិចមើលខុសគ្នាត្រង់ណា៎??????
ខ្ញុំក៏ទទួលស្គាល់ថាបទវាពិរោះពេលបានលឺ តែជាតិមហាស្អប់អាអ្នកចាក់។ កាលពីនៅតូចៗចូលចិត្តដែលតែឡូវ Sorryyy Dol te youuuu hor Ava (Siem) si chek!!!
អត្ថបទល្អ ចំនងជើងល្អ មានហេតុ មានផល។ មើលឲ្យបានវែងគិតកុំឲ្យខ្លី មុននឹងថាអ្វី
ឲ្យប្រយ័ត្នមាត់ រិះរកត្រិះរិះកុំឲ្យភ្លាត់ បើត្បិតនឺងតបកុំឲ្យឈ្លោះគ្នា កុំទៅខ្វល់អាជាតិសៀម វានឹងអង្គុយស្ងៀមមើលខ្មែរឈ្លោះគ្នា។ ធ្វើម៉េចកុំឲ្យចាញ់កលសៀមបាញ់ប្រាក់ដួងទៀតណា។
មានរឿងមួយដែលខ្ញុំគាំទ្រគឹរៀនភាសាវាចឹងវាយាយអីយើងក៏ដឹង ហើយបើបានដឹង ជួយបកចែកគ្នាដឹងផង។ កុំយកទុកតែឯង ។ ឃើញគេដាក់អក្សរអាជាតិហ្នឹងចេះតែចង់ដឹង តែមិនដឹងធ្វើម៉េចបើគេគ្មានពេល
បកឲ្យ។ បើចឹងខ្ញុំសុំនិយាយថាទើសណាស់!!!!! អ្នកណាចង់ថាអីក៏ថាមក ខ្ញុំបក
ស្រាយឲ្យស្តាប់បន្ថែម… សុំទោសណាអាចម៍ផ្កាយ សុំខ្ចិចប្លុកសិនបើមានអ្នកតវ៉ា…. 😉
អរគុណ!!!
បេតិកភណ្ឌពិភពលោករបស់ខ្មែរ មិនមែនមានតែប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្តតែប៉ុណ្ណោះទេ អង្គការយូណេស្កូក៏បានប្រកាសមរតកសិល្បៈបូរាណខ្មែរ ចំនួន២ផ្សេងទៀតថាជាបេតិកភណ្ឌមរតកវប្បធម៌អរូបីយ៏នៃមនុស្សជាតិផងដែរ ។ ទាំង២នោះគឺ៖ របាំក្បាច់បូរាណ និង ល្ខោនស្បែក
Preah vihear is the world’s heritage so it’s belong to all nationalities in the world. I mean I’m so happy as khmer.
Я очень люблю чтобы быть Кхмером.