ថ្ងៃ សុក្រ ថ្ងៃ ទី០៨ ធ្នូ ខណៈដែល កំពុង រៀប នឹង ចេញ ពីធ្វើការ ពេល ព្រឹក ករុណាដើរ មក រក ខេមរិន្ទ ដល់ តុ ធ្វើ ការ ដើម្បី បបួល ខេមរិន្ទទៅ ជួប អតិ ថិជន នៅ ខេត្ត សៀមរាប ជា មួយគ្នា។ ករុណានឹង ប្រគល់ តំណែង អនុ ប្រធាន គ្រប់គ្រង ផ្នែក ទីផ្សារ និង ភាគ រយ ប្រាក់ចំណេញ យ៉ាង ច្រើន ដល់ ខេមរិន្ទ បើ កាល ណា គេ ធ្វើ ការងារ នេះ បាន សម្រេច។
នៅ ពេល ស្រស់ ស្រូប អាហារ ថ្ងៃ ត្រង់ ខេមរិន្ទ ក៏ និយាយ រឿង នេះ ប្រាប់ ម្តាយ និង មាណ វី។ ពេល ស្តាប់ដឹង រឿង ខេមា ក៏ សួរ ៖
«ចុះកូន ទៅ ប៉ុន្មាន ថ្ងៃ?»
«ក៏ មិនទាន់ច្បាស់ដូចគ្នាម៉ាក់! គឺ អាស្រ័យ លើខាង នោះ ទេ។»
មាណវីបង្អន់ ទំពារបាយបន្តិច ក៏ និយាយត ទៅខេមរិន្ទ៖
«បងត្រូវ ត្រឡប់ មកវិញ ឲ្យ ទាន់ថ្ងៃ អាទិត្យ ណា៎!»
ខេមរិន្ទ លើកទឹក ផឹកបន្តិច រួច និយាយទាំងចិញ្ចើម ជ្រួញ ទ្រង់ឆ្ងល់៖
«ថ្ងៃអាទិត្យឬ? មាន រឿង អី មែន ទេ?»
«ចា៎ស!… សុំ មក ឲ្យ ទាន់ណ៎ា!»
«បង នឹង ព្យាយាម។»
ក្រោយ ពី អាហារ ថ្ងៃ ត្រង់ ហើយ ខេមរិន្ទ ក៏ ប្រញាប់ ត្រឡប់ ទៅផ្ទះ រៀប ចំ ខោអាវ និង សំណុំឯកសារ មួយ ចំនួន មុន នឹង ចូល មក ក្រុមហ៊ុន វិញ ហើយ បន្ត ចេញ ដំណើរ។
«ប្អូនណា ម៉េចៗកុំ នាំ កូន បង ក្រវែ លណេះ ក្រវែល ណោះ ណា៎!» ខេមា និយាយ ផ្តាំ ផ្ញើ នឹង ករុណា បែប លេង លាយ មែន។
«កុំ ព្រួយ បង ! ទៅជាមួយ ខ្ញុំ ហើយ កុំ បាច់ បារម្ភ អី ដេក តែ ពី ភ័យ ទៅ!»
«នៅ ហ៊ាន និយាយ លេង ទៀត! អត់ ដឹង ខ្លួន ទេ ថាបង បារម្ភ ព្រោះ ទៅជាមួយ ប្អូន នេះ ហើយ?!…» ករុណា សើច ស្រស់ ងាកមក មុន នឹង ឡើង ឡាន ចេញ ទៅ។
……………………………………………………………………………………………………………
ថ្ងៃ អាទិត្យ មាណ វី មក ផ្ទះខេមា តាំង ពី ព្រឹកព្រលឹម ដោយ មាន របស់ របរ ជា ច្រើន សម្រាប់ ត្រៀម ចំអិន អាហារ និង ធ្វើ នំ ខួបកំណើត។ ខេមា ចេញ មក ទទួល របស់ ទាំង នោះ ពី មាណ វី ព្រម ជាមួយ វាចាយ៉ាង ទន់ភ្លន់៖
«កូន វី ! កូន ដូច ជា ត្រៀម របស់ ច្រើន ដល់ ហើយ នៀក?»
នរនាថបន្លឹវាចាញញឹមស្រស់៖
«ចា៎ស! កូន ថានឹង ត្រៀម របស់ ញ៉ាំឲ្យ បាន ច្រើន ទុក សម្រាប់ មិត្តភក្តិ ទាំង មិត្ត នៅក្នុង ក្រុមហ៊ុន និង មិត្ត ចាស់ៗដែល ធ្លាប់ រៀន ជាមួយ គ្នា ដែល ពួកគេ នឹង មក នៅ ថ្ងៃ នេះ ។ កូន បាន ហៅ ភ្ញៀវ មក ច្រើន ណាស់ ! ម៉ាក់ មិនថា អី ទេ?»
ខេមាគ្រវី ក្បាលញញឹមតប៖
«កូន ឆ្កួត ! ម៉ាក់ មាន ទៅថា អី។ ម៉ាក់ ក៏ ចូល ចិត្ត មនុស្ស ច្រើន ដូច គ្នា មិត្ត របស់ កូន ក៏ ដូច ជាមិត្ត របស់ ម៉ាក់ដែរ ជា ពិសេស អ្នក នៅក្រុមហ៊ុន។ ចុះ ប៉ា និង ម៉ាក់ កូន នោះ ម៉េចៗថ្ងៃ នេះ កុំ ឲ្យ បាត់ មុខ ពួក គាត់ ណ៎ា!»
«ច៎ាស!… តែ ព្រឹក នេះ គាត់ មិន ទាន់អញ្ជើញ មក ទេ។ គាត់ បាន ប្រាប់ ថា ព្រឹកនេះ មាន ណាត់ ជាមួយ មិត្ត ភក្តិ ដូច្នេះ ពួក គាត់ ក៏ អញ្ជើញ ទៅ តាមណាត់ សិន លុះ ពេល រសៀល ទើប ពួកគាត់ អញ្ជើញ មក ទីនេះ។»
ខេមាចាប់ លើក ថង់ ម្សៅ និង ស៊ុតទាមើល ហើយ ឧទាន ឡើង ៖
«អ្ហូ៎!… ម្សៅ និង ពង ទា មាន ច្រើន ណាស់តើ! កូន ប្រុង នឹង ធ្វើ អី ខ្លះ ទៅ?»
«កូន នឹង ធ្វើ នំ ខេកបី ដុំធំៗ អាធំ ជាង គេ សម្រាប់ ម៉ាក់ អាពីរ ធុំ បន្ទាប់ សម្រាប់ បង រិន្ទ និង ខ្ញុំ ។… និយាយ ដល់ បង រិន្ទ គាត់ មាន បាន ទូរស័ព្ទ មក ម៉ា់ក់ទេ? យប់មិញ នេះ ខ្ញុំ ទូរស័ព្ទ ទៅរក គាត់ ដែរ តែ បែរ ជា ក្រៅ តំ បន់សេវារហូត។»
ខេមាលាយ ម្សៅ បណ្តើរ និយាយ បណ្តើរ៖
«យប់មិញ គេ ក៏ បាន ទូរស័ព្ទ មក ម៉ាក់ដែរ គេ ប្រាប់ថាការងារ នឹង បញ្ចប់ នៅ ព្រឹកនេះ ហើយ គេ នឹង រួសរាន់ មក ភ្នំ ពេញ វិញ តែ ម្តង ប្រហែល ជា យប់ ទើបមកដល់។»
«ចុះគាត់ មិន បាន និយាយ រឿង ខួប កំណើត ទេ ឬ ម៉ាក់?»
«អត់ ទេ! កូន រិន្ទ បែប ហត់ នឿយ នឹង ការងារ នៅឯណោះ ខ្លាំង ពេក ហើយ ទើប គេ ភ្លេច។»
«មនុស្ស អីឆ្កួត នឹង ការងារ ហួសហេតុ សូម្បី តែ ថ្ងៃ កំណើត ខ្លួន ឯង ក៏ ចាំ មិន បាន! ចំនែក ម៉ាក់ ក៏ ចិត្ត ល្អ នឹង គាត់ ទៀត!»
«ណ្ហើយ ចុះ! ទោះ យ៉ាង ណា ក៏ ទៅធ្វើ ការទៅធ្វើងារដែរ ប្រសើរ ជាង គេ ទៅ ផ្លូវ ផ្សេង ។ មក ជួយគ្នា ត្រៀមរៀបចំ អាហារវិញ ល្អ ជាង តិច មិន ទាន់ ល្ងាច នេះ ទៅ។»
អ្នក ទាំង ពីរក៏ មូលដៃ គ្នា រៀប ចំចាត់ ចែង គ្រឿង ប្រដាប់ ផ្សេងៗ ទៅ តាម តម្រូវ ការនៅ ក្នុង ឱកាស បុណ្យ ខួបកំណើត ល្ងាច នេះ ។
នៅ ក្នុង ពេល ជាមួយ គ្នា នោះ នៅ ឯខេត្ត សៀមរាបឯណោះ ខេមរិន្ទ និង ករុណា កំពុង ត្រៀម ខ្លួនចរចា ជាមួយ អតិថិជនជាលើកចុង ក្រោយ ដើម្បីចុះហត្ថលេខា លើកិច្ច សន្យាវិនិយោគ។
«រិន្ទ! ត្រៀមខ្លួន ហើយ មែនទេថ្ងៃនេះ? កុំភ្លេច បិទទូរស័ព្ទ ណា៎! ពូ បាន ឮមក ថា លោកនាយក ធំ ខាង គេ នោះ មិនចូលចិត្ត ឲ្យ មាន សំឡេង អ្វី មករំខាន ក្នុង ពេលជជែក រឿង ការងារ ទេ។» ករុណា ដាស់ តឿន ខេមរិន្ទ។ យុវកំឡោះ លើក ទូរស័ព្ទ មក បិទ ហើយញញឹម តប ទៅ វិញ ៖
«បាទ លោកពូ!»
«កុំ ហៅ ពូ ថា លោកពូ នៅមុខ អ្នក ដទៃ ឮទេ? ហៅ បាន ពេល នៅតែ ពីរ នាក់ និង ពេល នៅ ចំពោះ មុខ ម៉ាក់ឯង ប៉ុណ្ណោះ យល់ទេ!?»
ខេមរិន្ទ សើច ស្រស់៖
«យល់ ហើយ លោក ពូ! លោក ពូ ខ្លាច គេ ថា លោកពូចាស់មែនទេ?»
«នៅ ហ៊ាន មក សួរ ទៀត! ទៅ!… ទៅ ធ្វើ ការ យើង ត តិច មិន ទាន់ ម៉ោង !!!»
ករុណា ដេញ គម្រាម ខេមរិន្ទ ពេល នរៈនិយាយត្រូវ ចំណុច។ បន្ទាប់ មក អ្នក ទាំង ពីរ ក៏ ចូល ទៅ ក្នុង សណ្ឋាគារ ដែល ជាទីកន្លែង ណាត់ ជួបចរចាការងារ។
ចំណែកនៅខាង ផ្ទះ ឯណេះ វិញ ខេមានិង មាណវីបានត្រៀម អ្វីៗគ្រប់បែបយ៉ាង ជិត រួច រាល់ ហើយ នៅសល់ តែ ដុត នំ ខេក និងរចនាលំអលើនំ ប៉ុណ្ណោះ ។
«ម៉ាក់ ឆ្លាក់ នំ ខេករបស់ ខ្ញុំ ចុះ ទុកឲ្យ ខ្ញុំ ឆ្លាក់ នំ របស់ ម៉ាក់ និង បងរិន្ទ។»
ខេមាញញឹម ហុចនំទាំង ពីរ ឲ្យ ទៅមាណវី៖
«ក៏បាន…»
ពេលទទួល នំ មាណ វី ធ្វើ មុខ ប្លែក ហើយសង្កេត មើល ទឹកមុខ ខេមា ដោយ យកចិត្ត ទុកដាក់៖
«ម៉ាក់! ម៉េច ក៏ ទឹកមុខ ស្លាំង ម្ល៉េះ មិនមែនហត់ ពេកឬ? ម៉ាក់ ទៅសម្រាកចុះ! ទុក ឲ្យ កូន ធ្វើ ខ្លួន ឯង ក៏ បាន។»
ខេមាគ្រវីក្បាលញញឹម៖
«ម៉ាក់ មិនអី ទេ! ភ្នែក កូន មើល ច្រឡំ ទេដឹង?…»
ភ្លាម នោះស្រាប់ តែ មាន ឈាម ហូរ ចេញ ពី ច្រមុះ ខេមាយ៉ាង គគាក់ ហើយ នាង ក៏ ដួល ព្រូស សន្លប់ឈឹង។ មាណវី ស្ទុះ ទៅឱប ខេមាជាប់ មុន នឹង នាង រលំ ដួល ទៅលើឥដ្ឋ។ ទោះ បី ជា មាណ វីខំ ធ្វើ ចលនាឲ្យ នាង យ៉ាង ណាក៏ ដោយ ក៏ ខេមានៅតែបាត់ សតិដដែល។ មាណវី ភ័យ ឆ្លេឆ្លា ចាប់ យក ទូរស័ព្ទ ហៅ ទៅឪពុកនាង៖
«លោកប៉ា! ប៉ានៅ ឯណាហ្នឹង?»
«អូ៎! កូនវី ហ្អ៎… ប៉ាកូន កំពុង បើកឡាន កូន មាន រឿង អី?»
សំឡេង ពី ខ្សែម្ខាង ជា ម្តាយ មាណវី ។ ពេល ឮម្តាយ ទទួល បាន ទូរស័ព្ទ ហើយ នួននាង ប្រញាប់ និយាយត ដោយ សំឡេង ញ័រ ស្អកស្អា៖
«ម៉ាក់ នៅឯណាហ្នឹង ? ពេល នេះ ម៉ាក់ បង រិន្ទ មិនដឹង យ៉ាង ម៉េចទេ គាត់ ដួល បាត់ ស្មារតី ហើយ ថែម ទាំង មាន ឈាម ហូរ ចេញ ពី ច្រមុះ ច្រើន ទៀត ផង !»
ម្តាយ មាណវី បើកភ្នែក ស្លឺ ភ្ញាក់ផ្អើលដោយ រន្ធត់ចិត្ត៖
«មែនអ្ហ៎ា!… ព្យាយាម ធ្វើ ចលនា គាត់ ឲ្យស្រួល ម៉ាក់ ទៅជិត ដល់ហើយ!» ម៉ាក់ មាណ វី ដាក់ទូរស័ព្ទ ចុះ ហើយ និយាយ ដោយ ស្លន់ ទៅកាន់ស្វាមី «ប៉ាវា បើកឲ្យលឿនៗ ទៅ ម៉ាក់កូន រិន្ទ ខ្យល់ដួលសន្លប់ មិនដឹង ថាយ៉ាង ម៉េច ទៅហើយទេ នៅ ឯផ្ទះ ឯណោះ!!!»
«មានរឿង អ៊ីចឹង ផង!!!???» លោកប្រសិទ្ធិឧទាន ហើយ ប្រញាប់ បន្ថែម ល្បឿន រថយន្ត ឲ្យ កាន់តែ លឿន ឡើង ។
មិនដល់ ប្រាំ នាទីផង ប៉ារបស់ មាណវី ក៏ បើកឡាន មកដល់។ «មិនដល់ប្រាំនាទី» អាច ជា ពេល ដ៏ លឿន បំផុត តែ សម្រាប់ មាណ វី វា ជា រយៈពេលរង់ ចាំ ដ៏ យូរ បំផុត ។ ចុះ ពី លើឡានកាលណា ប៉ាម៉ាក់ស្រស់ស្រី ក៏ ប្រញាប់ ស្ទុះ ស្ទា រត់ មក មើលខេមា ហើយ ក៏ ជួយ គ្នា លើក នាង ដាក់ ឡាន បញ្ជូន ទៅមន្ទីរពេទ្យ ។ មាណ វី ប្រញាប់ បិទ ភ្លើង បិទទឹក និង រៀប ចំបិទ បង្អួច ទ្វារ មុន នឹង ចេញទៅមន្ទីរ ពេទ្យ។
ពេល ទៅដល់ មន្ទីរ ពេទ្យ តូច តន់ ព្យាយាម ចុចទូរស័ព្ទ ទៅរកខេមរិន្ទ ជាច្រើន លើកច្រើន សារ ប៉ុន្តែ បាន ត្រឹម តែ ឮសំឡេង ឆ្លើយ តប ដដែល ៗ មកថា «សូម អភ័យ ទោស ទូរស័ព្ទ ដែល លោក អ្នក កំពុង ហៅ មិនអាច ទាក់ទង បាន ទេ នៅពេលនេះ សូម ព្យាយាម ម្តង ទៀត នៅពេល ក្រោយ…»។ បន្ទាប់ មក មាណ វីក៏ ចុច ទូរស័ព្ទ ទៅ រកបង ប្រុស របស់ ខេមាវិញ ដែល គាត់ ជា សាច់ញាតិ តែ ម្នាក់គត់ ដែល មាណវី ស្គាល់លេខ ទូរ ស័ព្ទ។
នៅពេល បាន ទទួល ដំណឹង ភ្លាម បង ប្រុស តែ មួយ របស់ ខេមា ដែល រស់ នៅក្រុង ព្រះ សី ហនុ បាន ប្រញាប់ប្រញាល់ទិញ សំបុត្រយន្តហោះ ឡើង មកភ្នំ ពេញ ជា បន្ទាន់។ លុះ មកដល់ភ្នំពេញ គាត់ ក៏ ទាក់ទង ប្រាប់ដំណឹង ដល់សាច់ញាតិ បង ប្អូន ខាង ប៉ារបស់ ខេមរិន្ទ បន្ថែមទៀត។ ខណៈពេល ជាមួយ គ្នានោះ មិត្តភក្តិ របស់ មាណវី ក៏ មក ដល់ ផ្ទះ ខេមាអស់ ទៅហើយដែរ។ តែ ពេល មិនឃើញ មាន នរណា នៅផ្ទះ ក្រៅពី ទ្វារ ចាក់សោជាប់ ពួកគេ ក៏ ទូរស័ព្ទ ទៅសួរមាណវី។ ពេល បាន ទទួល ដំណឹង ពួកគេ ក៏ នាំ គ្នា មកមន្ទីរ ពេទ្យ។ ចំពោះ មិត្តភក្តិ ដែល នៅកន្លែង ធ្វើ ការ ក៏ នាំ គ្នា ទូរស័ព្ទ ប្រាប់ មិត្ត ភក្តិដទៃ ទៀត តាំង ពីអ្នក គ្រប់គ្រង រហូត ដល់សន្តិសុខ។
ម៉ោង ៥ល្ងាច មាន មនុស្ស មក មន្ទីរ ពេទ្យ យ៉ាង ច្រើន កុះករ ដើម្បីមកមើលអាការៈរបស់ខេមា និង ផ្តល់កំឡាំង ចិត្ត ដល់នាង។ បង ប្រុស របស់ខេមា រាក់ទាក់ ជាមួយ មិត្ត ភក្តិ គ្រប់ៗ គ្នា ដោយ កាយវិការ នឹង ធឹង ។ តែ ទាំង អស់គ្នា ក៏ សង្កេត ឃើញ មាន ទឹកថ្លាៗ ដក់ជាប់ក្នុង ប្រឡង់ ភ្នែក របស់ គាត់ ដែរ គឺ ប្រុង តែ ហូរ ធ្លាក់ មក គ្រប់ ពេល ទាំង អស់។ សោត ឯសំឡេង ទៀត ក៏ ញ័រៗ ស្អកស្អា ពិបាក នឹង ស្តាប់ បន្តិច តែ ល្មម នឹង យល់ បាន។ មាន សំណួរ មួយដែល នរណា ៗ ក៏ ឆ្ងល់ និង ចោទ សួរ គ្នា ទៅវិញ ទៅ មកគឺ «ខេមរិន្ទ នៅឯណា?» ។ គ្រប់ៗ គ្នា មិនថា តែ មាណ វី ទេ បាន ព្យាយាម ទាក់ទង ទៅរកនរៈ ជា ច្រើន លើក ច្រើន សារ ប៉ុន្តែនៅតែ មិន អាច ទំនាក់ទំ នង បានដដែល។
ម៉ោង ៧យប់ គ្រូពេទ្យ បាន ចេញ មកសួរ រក បង ប្អូន ជិតស្និទ្ធ របស់ខេមា។ ដំបូង បង ប្រុស របស់ នាង ចូល ទៅ តែ ម្នាក់ឯង បន្តិចមាណវី ក៏ ចូល ទៅជាមួយ។ ខេមាញញឹម ពេលឃើញ មុ ខបង ប្រុស និង មាណវី។ អ្នក ទាំង ពីរ អង្គុយ បន្ទាប ខ្លួន នៅក្បែរ គ្រែ ។ ដៃបួន ចាប់ ដៃ ខាង ឆ្វេង របស់ ខេមា, ត្រចៀកបួន ផ្ទៀង ស្តាប់ពាក្យ គ្រប់ ម៉ាត់ របស់នាង ៖
«កូន រិន្ទ នៅមិនទាន់ មកទេ? បើគេ មក សូម កូន យកកាដូថ្ងៃ កំណើត នៅ លើក្បាលគ្រែរបស់ ម៉ាក់ឲ្យ គេ ផង ។ កាដូរ បស់កូន ក៏ ទុក នៅក្បែរៗ គ្នា នោះដែរ ម៉ាក់ បាន សរសេរ ឈ្មោះ បិទ នៅលើនោះ ស្រាប់ ហើយ។ អរគុណ ដែល ប ង មក(ខេមាបែរ ភ្នែក ទៅរកបង ប្រុស បន្ទាប់ ពី និយាយ ជាមួយ មាណវី ចប់) ថ្ងៃ របស់ប្អូន បាន មកដល់ ហើយ… បង យល់ ហើយ មែនទេ?»
សាច់ញាតិ តែ ម្នាក់គត់ របស់ខេមា ងក់ក្បាលស្រក់ទឺកភ្នែកធ្លាក់លើដៃនាង៖
«បង យល់!… តែ បង មិន គិត សោះ ថា វាលឿន ដល់ថ្នាក់នេះ?»
ខេមាញញឹមស្ងួត ទាំង ទឹកភ្នែក ងាកទៅរកមាណវី៖
«ម៉ាក់សឹង តែភ្លេច… រីករាយថ្ងៃ កំណើត… កូនវី! ម៉ាក់សុំផ្ញើ… រីករាយថ្ងៃ កំណើត… កូនរិន្ទ ផង…»
ខេមាបិទ ភ្នែក សន្សឹមៗ ជាមួយ ស្នាមញញឹម, បងប្រុសនាង និង មាណវី រំជួលចិត្ត ស្រក់ ទឹក ភ្នែក ច្រោកៗ ដូច ភ្លៀង ធ្លាក់។ ឪពុកមារបស់ខេមរិន្ទ ខំ លេប ទឹកមាត់ បំបាត់អាការ ស្ទះ អួលក្នុង បំពង់ក ហើយ ពោលពាក្យ ជូន ពរ ប្អូន ស្រី ចេញ ពី ជម្រៅចិត្ត យ៉ាង អួលអាក់៖
«រីករាយ ថ្ងៃ ខួប កំណើត … ខេមា!»
មាណវី ក្តោប ដៃខេមាយ៉ាង ណែន ហើយ ពោលពាក្យ ជូនពរទាំង ខ្សឹកខ្សួល៖
«រីករាយថ្ងៃ កំណើតម៉ាក់!…»
នេះ អាច ជា ពាក្យ ចុង ក្រោយ ដែល ខេមា បាន ឮ មុន នឹង ដៃ របស់ នាង របូត ចេញ ពីដៃរបស់ បង ប្រុស និង មាណវី។ បង ប្រុស ខេមា ដឹង ច្បាស់ណាស់ ថានាង គ្មាន ផ្លូវ នឹង រស់ទេ តែ គាត់ បាន សុំ ឲ្យ គ្រូពេទ្យ ព្យាយាម ធ្វើយ៉ាង ណាបញ្ចូល ខ្យល់ អុកស៊ីហ្សែនសម្រាប់ នាង ដើម្បី ឲ្យ នាង មានដង្ហើម រស់ រហូត ដល់ ខេមរិន្ទ ត្រឡប់ មកទាន់។ គ្រូពេទ្យ ក៏ រួសរាន់ ដាក់គ្រឿង ជំនួយខ្យល់ដង្ហើមឲ្យនាង រហូត បេះដូង នាងអាច ដើរបាន ដូចប្រក្រតីវិញ។
សូមរង់ចាំអានវគ្គបញ្ចប់!
សួស្តី អ្នកនិពន្ធវ័យក្មេង! ពិតជាតាមដានជាប់ចិត្តមែនទែន តែពីដើមដល់ចប់។ ខ្ញុំអានឥតចន្លោះសោះ ពីព្រោះវាល្អទាំងអត្ថន័យ ទាំងពាក្យេពេជន៍តែម្តង។ មើលទៅខ្ញុំប្រហែលជារៀនតាមហើយមើលទៅ!!!
សរសើរឬបញ្ជោរនេះ? បើសរសើរទទួលយកបាន តែបើបញ្ជោរសុំយកទុកវិញចុះ 😀 រៀនតាមបានតើ! តែសុំគិតប្រាក់ខែហើយ 😉
និយាយមែន! មើលមកខ្ញុំចេះនិយាយលេង ឬប្រើពាក្យបញ្ជោរឬ? គិតលុយបាន អោយតែ….!