អ្នកស្រីប៉ាល់ វណ្ណារីរក្ស គឺជាអ្នកនិពន្ធខ្មែរម្នាក់ ដែលមានឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ក្នុងការតាក់តែងនិពន្ធ មិនធម្មតាឡើយ។ នៅតាមទីផ្សារលក់សៀវភៅនានា សៀវភៅអ្នកស្រី ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់ និង មានអ្នកអាននិយមទិញច្រើនជាងគេ។ តាមការធ្វើស្ថិតិផ្ទាល់មាត់ជាមួយអ្នកអាន ក៏ដូចជាអ្នកលក់សៀវភៅទូទៅ ស្នាដៃរបស់អ្នកស្រីអាចស្ថិតនៅក្នុងលំដាប់ទី២ បន្ទាប់ពីអ្នកស្រី ម៉ៅ សំណាង។ នេះបើនិយាយពីសៀវភៅប្រលោមលោក ដែលមានអ្នកអានច្រើនជាងគេ និងលក់ដាច់ជាងគេ ក្នុងទីផ្សារសៀវភៅនៅកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់មានតួរលេខច្បាស់លាស់ណាមួយ ស្តីអំពីភាពខុសគ្នានេះដែរ។
ដើម្បីស្វែងយល់ពីជីវិតនិពន្ធរបស់អ្នកស្រី ក៏ដូចជាបទពិសោធន៍ល្អៗក្នុងការតាក់តែងរឿង ជូនចំពោះអ្នកនិពន្ធវ័យក្មេង ដែលចង់សិក្សាស្រាវជ្រាវ ពីការងារនេះ អាចម៍ផ្កាយសូមបង្វែរអារម្មណ៍មិត្តអ្នកអាន មកជួបជាមួយអ្នកស្រី តាមរយៈជីវប្រវត្តិ និងបទពិសោធន៍ ក្នុងការសរសេរប្រលោមលោកដូចខាងក្រោម។
I. ប្រវត្តិរូបសង្ខេប
–ឈ្មោះ ប៉ាល់ វណ្ណារីរក្ស
–ភេទ ស្រី
–ឆ្នាំកំណើត ២៣ ខែ វិច្ឆិកា ឆ្នាំ១៩៥៤
–ស្រុកកំណើត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង
–មុខរបរ អ្នកនិពន្ធ និង ជាមន្ត្រីនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ
–អាសយដ្ឋាន ផ្ទះលេខ១៦ អឺហ្សេរ៉ូ ផ្លូវលេខ ៤១០ សង្កាត់បឹងត្របែក ខណ្ឌចំការមន
–ទូរស័ព្ទ ០១២ ៨៨ ៣០ ១០ / ០១១ ៣០ ២០ ៣៨
–ស្ថានភាពគ្រួសារ មេម៉ាយ(មានកូន៣នាក់) ប្រុស២ ស្រី១

អ្នកស្រីប៉ាល់វណ្ណារីរក្ស ក្នុង ឱកាសទទួលរង្វាន់ស៊ីរ៉ៃនៅប្រទេសថៃ
· ការសិក្សា
–១៩៦៨–១៩៧៤ បញ្ចប់មធ្យមសិក្សាភាគទី២(BacII)
· បទពិសោធន៍
–១៩៦៩ និពន្ធប្រលោមលោក១រឿង «រឿងឯណាទៅស្នេហ៍ខ្ញុំ»
–១៩៨៥–២០០៦ និពន្ធប្រលោមលោក ១០៥រឿង
កំណាព្យ ២៥អត្ថបទ
អត្ថបទចម្រៀង ២២៥បទ
អត្ថបទវីដេអូ ៣១រឿង
អត្ថបទវីដេអូភាគ ១១រឿង(២៧៥ភាគ)
សរសេរប្រវត្តិមនុស្សសំខាន់ៗ ៤នាក់
អត្ថបទរឿងល្ខោន ១រឿង
សរសេរអត្ថបទស្រាវជ្រាវ «ស្ថានភាពអ្នកនិពន្ធប្រលោមលោក និង អ្នកនិពន្ធភាពយន្ត ឬវីដេអូខ្មែរ» សម្រាប់ចូលរួម ក្នុងសន្និសីទជាតិស្តីពីការអភិរក្សអភិវឌ្ឍន៍វប្បធម៌ និងសិល្បៈខ្មែរលើកទី២ នៅរាជបណ្ឌិត្យសភាកម្ពុជា។
· ស្នាដៃសំខាន់ៗ
–រឿងរនោចផុតហើយ រង្វាន់លេខ១ ឆ្នាំ១៩៨៨
–រឿងជើងមេឃថ្មីនៃក្តីសង្ឃឹម រង្វាន់លេខ២ ឆ្នាំ១៩៨៨
-រឿងរលកឥតខ្យល់ រង្វាន់ពិសេស (មានលក្ខណៈល្អជាងលេខ១) ឆ្នាំ១៩៨៩
–រឿងភ្លៀងមួយមេ រង្វាន់ពិសេស (មានលក្ខណៈល្អជាងលេខ១) ឆ្នាំ១៩៨៩
–រឿងបំភ្លេចមិនបាន រង្វាន់លេខ១ ឆ្នាំ១៩៩៥
–រឿងបើផ្កាមានទឹក រង្វាន់លេខ៣ ឆ្នាំ២០០០
–រឿងស្ត្រី និងទីលំនៅ រង្វាន់លេខ១ ឆ្នាំ២០០១ (ល្ខោននិយាយ)
· ស្នាដៃដែលទទួលការបកប្រែជាភាសាបរទេស
–៩អត្ថបទកំណាព្យ បកប្រែជាភាសាស៊ុយអែត
–៤អត្ថបទកំណាព្យ បកប្រែជាភាសាជប៉ុន
-៤អត្ថបទចម្រៀង បកប្រែជាភាសាជប៉ុន
–រឿងរនោចផុតហើយ បកប្រែជាភាសាជប៉ុន
–រឿងបំភ្លេចមិនបាន បកប្រែជាភាសាថៃដើម្បីសរសេរជាសារណាសម្រាប់និស្សិតថៃបញ្ចប់ថ្នាក់អនុបណ្ឌិត អក្សរសាស្រ្តខ្មែរ និង កំពុងបកប្រែជាភាសាបារាំង
–អត្ថបទចម្រៀង ១បទ បកប្រែជាភាសាអង់គ្លេស
· ការងារបរទេស
–១៩៩៧ សហការជាមួយអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដើម្បីទៅប្រទេសថៃ ក្នុងការផលិតខ្សែវីដេអូ អំពីការជួញដូរស្ត្រី និងកុមារ
–២០០២ ចូលរួមមហោស្រពកំណាព្យពិភពលោក នៅប្រទេសស៊ុយអែត ២០០២
–២០០៣ ទទួលការអញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធីកម្រងឧទ្ទេសនាម អ្នកអក្សរសិល្ប៍នៅអាស៊ី (Asian Writers Lecture Series) នៅថ្ងៃទី ៣១ ខែ ១០ ឆ្នាំ ២០០៣។
–០៤.១០.០៦ ទទួលរង្វាន់អ្នកនិពន្ធក្របខណ្ឌអាស៊ាន(The SEA Writer Award) នៅប្រទេសថៃ។
· សកម្មភាពផ្សេងៗ
–១៩៩៤–១៩៩៥ សមាជិកស្ថាបនិក និងធ្លាប់ជាអនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ
–១៩៩៦ ចូលរួមសរសេរលក្ខន្តិកៈ និងជាអគ្គលេខាធិការសមាគម អ្នកភាពយន្ត និងវីដេអូខ្មែរ
–២០០២–សព្វថ្ងៃ សមាជិកស្ថាបនិកនៃសមាគមអក្សរសិល្ប៍កម្ពុជា-ស៊ុយអែត
–២០០៣–២០០៤ គណៈកម្មាធិការហិរញ្ញវត្ថុ នៃសហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅ កម្ពុជា
–២០០៣ គណៈកម្មាធិការកំណែករប្រឡងប្រលោមលោកស្តីពីរបបកម្ពុជាប្រជាធិបតេយ្យនៃ មជ្ឈមណ្ឌលឯកសារកម្ពុជា
–២០០៤–សព្វថ្ងៃ គណៈកម្មាធិការរដ្ឋបាល នៃសហព័ន្ធអភិវឌ្ឍន៍សៀវភៅនៅកម្ពុជា
–២០០៤–២០០៥ គណៈកម្មធិការកំណែរឿងខ្លីនៃសមូហកម្មអក្សរសិល្ប៍នូហាច
–២០០៦–សព្វថ្ងៃ ស្នងការគណនេយ្យ នៃសមាគមអ្នកនិពន្ធខ្មែរ។
សូមរង់ចាំអានបទពិសោធន៍របស់អ្នកស្រីក្នុងការនិពន្ធប្រលោមលោកបន្តទៀត!!!
ធ្លាប់តែលឺឈ្មោះតែមិនដែលអានប្រលោមលោកគាត់។ ភាគច្រើនអានតែរបស់ លោកគង្គ ប៊ុនឈឿន។នេះគឺការលពីមុនទេ ឥឡួវសូវមានសៀវភៅអានហើយ។អ្នកនិពន្ធល្អចាស់អស់ហើយនិងត្រៀមចូលនិវត្តន៏ តើអ្នកស្រីអ្នកស្រីប៉ាល់ វណ្ណារីរក្ស ចូលនិវត្តន៏ហើយរឺនូវ?
សម្រាប់អាជីពអ្នកនិពន្ធ មិនបានកំណត់អាយុចូលនិវត្តន៍ទេ ឲ្យតែយើងនៅមានលទ្ធភាពសរសរកើត ទោះសរសេរដល់ដង្ហើមចុងក្រោយក៏គ្មាននរណាមកហាមឃាត់ដែរ។
រឿង «ក្លិនផ្កាព្រៃ» របស់គាត់ល្អអាន! តួប្រុស និងតួស្រីរឹងដូចគ្នា! 😀
[…] អ្នកស្រីប៉ាល់វណ្ណារីរក្សនិងបទពិសោធន៍និពន្ធ(២) ខែ កុម្ភៈ 17, 2009 Posted by អាចម៍ផ្កាយ in រៀននិពន្ធរឿង, អ្នកនិពន្ធ, អ្នកនិពន្ធខ្មែរ. trackback កាលពីលើកមុន យើងបានស្គាល់មកហើយពីប្រវត្តិត្រួសៗរបស់អ្នកស្រី ប៉ាល់ វណ្ណារីរក្ស នៅពេលនេះសូមបន្តមកស្វែងយល់ទាំងអស់គ្នាអំពី បទពិសោធន៍ក្នុងការនិពន្ធប្រលោមលោករបស់អ្នកស្រីវិញម្តង៖ […]
ខ្ញំុចង់ឱ្យគាត់ជួយបង្រៀនពីវិធីនិពន្ធរឿងនេះផងបានទេ?
[…] https://archphkai.wordpress.com/2009/02/07/%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%9F%E1%9F%92%E1… […]