ស្នេហ៍គ្រាដំបូងរបស់អ្នក ពេលរៀននៅវិទ្យាល័យ គឺយ៉ាងណា?
[…]ប្រសិនបើសួរថា តើនរណាដែលខ្ញុំកំពុងនឹកទៅដល់បំផុត នៅពេលនេះ? ក៏ប្រហែលជាគ្មាននរណាក្រៅពីមេឃដែរ…
កន្លងមក មេឃបង្កតែបញ្ហាឈឺក្បាលដល់ខ្ញុំ ហើយខ្ញុំថែមទាំងធ្លាប់ព្យាយាមដេញមេឃ ឲ្យចេញទៅឲ្យឆ្ងាយពីជីវិតរបស់ខ្លួនទៀត។
ចុះហេតុអ្វីពេលនេះ ខ្ញុំបែរជានឹកគិតទៅដល់គេទៅវិញ? …ខ្ញុំចង់ត្រឡប់ទៅជានានឹងគេវិញ… ហេតុអីខ្ញុំមានអារម្មណ៍ថាឯកោ នៅពេលដែលគេចេញឆ្ងាយពីខ្ញុំទៅ ទោះបើខ្ញុំនៅមានមិត្តភក្តិជាច្រើននាក់ទៀតនោះ?
ខ្ញុំធ្លាប់បែកពីមិត្តភក្តិជិតស្និទ្ធច្រើនគ្នាមកហើយ តែខ្ញុំក៏មិនធ្លាប់ខូចចិត្តអ្វីដល់ថ្នាក់នេះដែរ ឬក៏… ខ្ញុំគិតជាមួយមេឃ ច្រើនជាងត្រឹមជាមិត្តភក្តិ??? […]
ផ្កាយ កីឡាករហែលទឹកមកពី ខេត្តសៀមរាប បានផ្លាស់មករៀននៅភ្នំពេញ ហើយបានស្គាល់គ្នាជាមួយមេឃ សិស្សអ្នកលេងប្រចាំវិទ្យាល័យបាក់ទូក ដែលមកធ្វើជាស្និទ្ធស្នាលនឹងគេ ដើម្បីគោលបំណងអ្វីម្យ៉ាង។
ពេលវេលាកន្លងទៅ មានហេតុការណ៍ផ្សេងៗកើតឡើងចំពោះពួកគេទាំងពីរយ៉ាងច្រើន រហូតចំណងមិត្តភាពបានក្លាយជាសេចក្តីស្នេហា តែស្នេហារបស់ពួកគេត្រូវបានមិត្តភក្តិរួមសាលា តាមសើចចំអកឡឺកឡឺយ រើសអើង និងស្អប់ខ្ពើមជាទីបំផុត។
តើ ផ្កាយ និង មេឃ ត្រូវធ្វើយ៉ាងណា ដើម្បីដំណើរការជីវិតរបស់គេបន្តទៀត?
ឆាប់ៗនេះក្នុងរូបភាពថ្មី ប្រលោមលោកខ្នាតខ្លី និយាយពីស្នេហាភេទដូចគ្នា!!!
សូមរង់ចាំអាននៅទីនេះ!!!
ចុះម៉េចក៏មិននិយាយអំពីស្នេហា បុរស និងស្រ្តីផងទៅ? និយាយតែរឿង ស្រលាញ់ភេទដូចគ្នា អ្ហូ… ប្រហែលជាត្រូវរឿងហ្នឹងម្ចាស់ប្លក់នេះហើយមើលទៅ, ហិហិហិ លេចសើចទេកុំខឹង!
សាមាឌីប្រហែលជាមិនធ្លាប់អានរឿងនៅទីនេះទេមើលទៅ? តាំងពីដើមរហូតមកដល់ពេលនេះ ប្លក់នេះមានរឿងគ្រប់រសជាតិទាំងអស់! មិនថារឿងខ្មោច រឿងស្នេហា រឿងស៊ើបអង្កេត… គឺខ្ញុំធ្លាប់ផ្សាយរួចអស់ហើយ! ឯនេះជាលើកទី១និងជាជំហានថ្មីរបស់ខ្ញុំ ដែលសរសេររឿងបែបនេះ។ ត្រូវឬមិនត្រូវរឿងម្ចាស់ប្លក់នោះ ខ្ញុំមិនហ៊ានថាទេ ទុកឲ្យអ្នកអានមើលនិងវិនិច្ឆ័យដោយខ្លួនឯងចុះ! សង្ឃឹមថាសាមាឌីនឹងរង់ចាំអានដែរណ៎ា! 😀
គ្រាន់តែនិយាយភ្លាមខ្ញុំយល់បាត់ហើយ
យល់យ៉ាងម៉េចទៅ? យល់ថាខ្ញុំស្រឡាញ់ប្រុសដូចគ្នាហ៎? ស្លាប់ហើយខ្ញុំពេលនេះ!!!???
ខ្ញុំអត់ទាន់បាននិយាយចប់ផង ម៉េចក៏ឆាប់ ភ័យ ម៉េស…? ហិហិហិ ម៉េចហ្នឹង? មានខ្លួនមែនទេ បានជា………..ហាហាហាហា
ហេ៎? សាមាឌីចង់លេងល្បែងអី ជាមួយខ្ញុំហ៎? នែ៎! កុំធ្វើឲ្យខ្ញុំឈប់សរសេររឿង ដោយសារតែពាក្យលេងសើចរបស់សាមាឌីណ៎ា! មនុស្សណាម្នាក់អត់មានខ្លួន? ខ្ញុំអត់ខ្លាចសោះ បើខ្ញុំជាអ៊ីចុងមែន! ហេតុអី ត្រូវខ្លាច??? ទទួលស្គាល់នូវអ្វីដែលខ្លួនមាន តើវាមានអ្វីមិនល្អ??? តែខ្ញុំសុំធានាណ៎ា! មែន១០០% អត់ក្លែងក្លាយ បើចង់ពិសោធន៍ ពិសោធន៍ឲ្យមើលឡូវហ្នឹង! 😛
កុំឈប់អី បន្តរសរសេទៀតទៅ…. ខ្ញុំគ្រាន់តែនិយាយលេងតើ ! ម៉េចឆាប់ ងោ ម្លេះ? ហិហិហិ តាមពិតខ្ញុំយល់ពីសាច់រឿងហ្នឹងហើយ ម្នាក់ឈ្មោះ មេឃ ម្នាក់ឈ្មោះ ផ្កាយ ដូចនេះគេទាំងពីបានស្រលាញ់ រួច យកគ្នាជាគូ បន្ទាប់មកទៀតក៏បង្កើតបាន អាចម៏ផ្កាយ ហើយ អាចម៏ផ្កាយ ហ្នឹងក៏មកសរសេប្លក់ក្នុង WordPress នេះឯង។ ចប់សេចក្តី
យីសាម៉ឌីចេះរកនឹងឃើញ! 😆
នេះបានចាំជាអ្នកពូកែទស្សន៍ទាយសាច់រឿងមែន! ចាំមើលមើល៍ ដំណើររឿងនេះដូចសាមាឌីថាប៉ុណ្ណាទៅ? តែយ៉ាងណាក៏សុំសរសើរដែរ ទាយត្រូវច្រើន! ពួកែរកនឹកនិយាយរឿងប្លែកៗផស់គេ! ខ្ញុំវិះតែទៅលោតទឹកពាងហើយតើ ពេលឃើញពាក្យលេងសើចចឹងៗ 😀
អេហ៍! បងសាមឺឌីទៅលឿនពេកហើយ!!! 😛 កុំភ្លេចណា៎! បើមេឃ និងផ្កាយជាមនុស្សភេទដូចគ្នា… កើតអីចេញទៅ! ;)
អាចម៍ផ្កាយ! តើម្នាក់ឈ្មោះ”មេឃ” នឹងជាម្នាក់ដែលចូលចិត្តអោបចង្កេះផ្កាយហើយ ផ្តេកក្បាលលើស្មាបែបលន្លង់លន្លោចហ្នឹងមែនទេ? និយាយលេងទេ, គិតថាគ្រាន់តែ ជាការនិពន្ធតែប៉ុណ្ណោះ, ប៉ុន្តែបើជារឿងពិតរបស់ផ្កាយនោះ កាន់តែជក់ចិត្តចង់តាម ដានថែមទៀត!
មែនឬមិនមែន ពេលវណ្ណអានទៅ នឹងដឹងខ្លួនឯងហើយ! និយាយលេងបាន គិតលេងបាន តែកុំឲ្យយកមែនទែនណ៎ា! ពេលខ្លះភ័យខ្លាចនឹងអារម្មណ៍ខ្លួនឯងដែរ ខ្លាចសរសេររឿងនេះច្រើនពេកទៅ អារម្មណ៍អ្នកសរសេរដូរទៅតាមទេ??!!! 😛
ចាំខ្ញុំឩស្សារមកអើត ចាំអានរឿង
សង្សារប្រុស? អូយចេះតែមានហ្មងនេះ ! ហេតុតែគេជាអ្នកនិពន្ធ បែបណាក៏អាចទៅរួចដែរហ្ន៎!
ណ្ហើយចុះ មិនអីទេខ្ញំុរង់ចាំអានចុះ សង្ឃឹមថាល្អដូចរឿងមុនៗទៅចុះ!
ព្រះពុទ្ធអើយមើលចុះ! បើផ្កាយស្រលាញ់ប្រុសដូចគ្នា ចឹងស្រីៗម៉ាគគោកប្រាកដជានៅអេរមិនខាន! 😆
រឿងនឹងគួរដាក់ចំនងជើងថា សង្សារខ្ទើយបានត្រូវ!
ហាហាហាហាពូកែមែនសាមាឌី!!! ចេះតែរកនឹកឃើញ!! ឈ្មោះតួរអង្គទាំងពីរឡគួរឲ្យចាប់អារម្មណ៌មែន មួយឈ្មោះមេឃ មួយឈ្មោះផ្កាយ! តំបូងស្មានតែអាចម៍ផ្កាយតាតែតាមការពិត….នេះបើតាមសាមាឌីកិកិកិកិ។
បាទរងតែចាំមើលទេ តើវារូម៉ែនតិចប៉ុណ្ណា!!!
រស្មី
អូនៅចាំបាទថា អ្នកនិពន្ធរឿងហ្គេយ៍ ក៏ជាហ្គេហ៍ដែរមែនទេ? ហេហេហេហ លេងសើចទេ ព្រោះធ្លាប់ឃើញអាចម៍ផ្កាយចុះរឿងហ្នឹងដែរ។ 😀
កុំនាំគ្នានិយាយថា អ្នកនិពន្ធ ហ្គេហ៏ ចឹងអីប្រយ័ត្នគាត់រត់បាត់អត់បានសរសេររឿងហ្នឹង វិវរ ខ្ញុំខានបានអានអត្ថបទអាឡូវហ្នឹងហើយ?
កុំថាដល់ទៅជាហ្គេយ៍ សូម្បីតែជាអ្នកនិពន្ធរឿងហ្គេយ៍ក៏ត្រូវពិបាកក្នុងការប្រឈមមុខ នឹងមតិអ្នកដ៏ទៃដែរ, អាចម៍ផ្កាយតស៊ូទៅ, នេះគ្រាន់តែជាការនិយាយលេងរបស់ពួក យើងទេ, កុំយកចិត្តទុកដាក់អី!
បើចិត្តចង់សរសេរក៏សរសេរ ទៅគេគ្រាន់តែបង្អាប់ប៉ុណ្ណោះ។ម៉េចនាំគ្នាចេះតែយករឿងពិតរបស់អាចម៏ មកនិយាយលេងសើចចឹង? ហាហាហា កុំទៅយំ បោកខ្លួនបោកប្រាណព្រោះតែគេនិយាយលេងអោយសោះណា…?
ស្តាប់របៀបសរសេររបស់បងអាច់ផ្កាយខាងលើទៅដូចម៉េញទេ។ រាងចូលមែន ទែន។
ចូលយ៉ាងម៉េចសំណាង? ចូលតួហ៎?
សូមបន្តសសេរចុះខ្ញុំនឹងរង់ចាំអាន! ខ្ញុំគិតថាវាមិនមែនអ្នកនិពន្ធគ្រាន់តែគិតផ្តេសផ្តាស ហើយនិងវាជារឿងចំលែកនោះទេចំពោះសង្គមខ្មែរ តែមានមនុស្សខ្មែរជាច្រើនម៉ឺនអ្នកបានលាក់បាំងធាតុពិតរបស់ខ្លួន។ អ្វីដែលអ្នកនិពន្ធរឿងបែបនេះបានសសេរ មិនត្រឹមតែដើម្បីប្រជាប្រិយភាពប៉ុណ្ណោះទេតែបានជួយមនុស្សដែលបិទបាំងធាតុពិតរបស់ខ្លួនទាំងនោះ បានស្វែងយល់ និងស្វែងរកសុភមង្គលដែលគេចង់បាន។ ការងារទាំងនេះហាក់ដូចជាបានផ្តល់នូវសិទ្ធដ៏ពិសេសដល់ពពួកមនុស្សស្រឡាញ់ភេទដូចគ្នា។ ខ្ញុំសូមកោតសសើរចំពោះការងាររបស់អ្នកនិពន្ធទាំងឡាយ ជាពិសេស អាចម៍ផ្កាយសំរាប់រឿងភេទដូចគ្នានេះ។
ម្ចាស់ប្លក់ខ្ទើយមែនទែនហើយតើនៀក…
និយាយគ្នាសប្បាយដល់ហើយហ្ន៎!
អូ! ខានឃើញយូរ សុភាស្អាតជាងមុន។
សាម៉ាឌី ពូកែរកនឹកបស់គេ។
បើ រចនា និយាយអីអត់យល់? អត់ដឹងទៅលឿនពេកហើយហ្នឹងមានន័យម៉េច?
អគ្គលីបុត្រ នឹកឃើញចំណងជើងម្យ៉ាងដែរតើ! ខ្ញុំធ្លាប់ប្រាប់អ្នកនិពន្ធថា ឱ្យដាក់ថា ប្រុសស្រលាញ់ប្រុសតែម្ដងទៅ!
Nothing មានយោបល់ល្អ!
តែម្នាក់ៗដូចជាចាប់អារម្មណ៍អានរឿងហ្គេហ៍អ៊ីចឹង បើថាអ្នកនិពន្ធរឿងហ្គេហ៍ គឺជាហ្គេហ៍នោះ តិចអ្នកចូលចិត្តអានរឿងហ្គេហ៍ គឺជាហ្គេហ៍ដែរទៅ!
គួរឱ្យចាប់ដែរតើ ម្នាក់ៗនាំគ្នានិយាយរឿងហ្គេហ៍អ៊ីចឹង!
ដល់ពេលដែលខ្ញុំត្រូវឆ្លើយតបអ្នកទាំងអស់គ្នាវិញហើយ! ហេតុអី ក៏នាំគ្នាចំអកខ្ញុំសម្បើមម្ល៉េះ??? 😥
រ៉េនណា៖ ក្មេងសោះ អីក៏ដឹងរឿងច្រើនម្ល៉េះ? មើលចុះសូម្បីតែឥន្ទធនូក៏មិនយល់ដែរ!? បើដូចគ្នាកើតអីអត់ចេញ ព្រោះតែអត់ចេញហើយ បានចេញអាចម៍ផ្កាយ បើផ្ទុយគ្នាវិញបែបចេញកូនផ្កាយហើយ! 😛
អគ្គីលីបុត្រ៖ ដាក់សង្សារខ្ទើយម៉េចកើត បើគេទាំងពីរមិនមែនខ្ទើយផង គឺប្រុសសុទ្ធសាធ! បើប្រុសតែងខ្លួនស្រីហើយកែភេទ នោះទើបហៅថាខ្ទើយ! ចឹងដាក់ថា«សង្សារប្រុស» គឺសមរម្យណាស់!
Nothing៖ អរគុណដែលគាំទ្រ!
បងបណ្ឌិត៖ អ្នកនិពន្ធក៏ដូចជាអ្នកសម្តែងដែរ។ ពេលខ្លះដើរតួធ្វើប្រុស ពេលខ្លះធ្វើស្រី ពេលខ្លះធ្វើចាស់ ក្មេង កាច ស្លូត… នៅមានច្រើនទៀតដែលអ្នកនិពន្ធអាចធ្វើបាន! ចុះគ្រាន់តែខ្ទើយ មានអីពិបាក???
ឥន្ទធនូ៖ ម៉េចក៏សម្តីកូនក្មេងនិយាយប៉ុណ្ណឹងអត់យល់? សម័យនេះសម័យអ៊ីនធើណេតហើយ ចឹងត្រូវខំរត់បានៗ បើចឹងតាមក្មេងឆ្លាតដូចរ៉េនណាមិនទាន់ទេ! មើលចុះចេះតាំងពីដូចកើត មិនដូចកើតអត់រួចម៉េចទេ ចេះលើសអាយុ 😉
ឥន្ទធនូនិយាយត្រូវ! បើអ្នកសរសេររឿងហ្គេហ៍ជាហ្គេហ៍ ចុះអ្នកមើលអ្នកអានវិញ ជាអ្វីទៅ??? 😀
គ្រាន់តែសរសេររឿងបែបហ្នឹងគេនាំគ្នាផ្អើល… នៅចង់ដាក់រូបខ្លួនឯងធ្វើក្របទៀត! បងមិនគិតមើលទៅថាអ្នកអាននឹងគិតទៅដល់ណា ហ្អា? 😉
ឥឡូវកុំឲ្យសង្ស័យច្រើន អាចម៌ផ្កាយធ្វើជាហ្គេមែនទែន តាម៉ងទៅ ឲ្យមានអ្នកនិពន្ធហ្គេដ៏ល្បីនៅពិភពប្លក់តាម៉ងទៅ។ ធ្វើអ៊ីចឹងពួកគេក៏លេងសួរនាំ ឲ្យអាចម៌ផ្កាយក៏អាចដាក់មនោសញ្ចេតនាបានទាំងស្រុងដែរ ល្អរ៉េ? ;))
យ៉ី បូរាណនេះ! មកចង់បំផ្លាញអនាគតស្នេហារបស់គេម៉េច? គេកំពុងតែស្រលាញ់ស្រីស្អាតម្នាក់ផង!
អូ! ណារដ្ឋ! នៅឯណាអ៊ីចេះ ដូចអត់ឃើញមកប្រាជព្រោកជាមួយគេ?
ខ្ញុំដូចជានឹកឃើញពីមនុស្សដែលណារដ្ឋឯងវាចានៅប្លក់មួយនោះ ថាសង្ស័យស្គាល់ម្ចាស់ប្លក់ ធ្វើឱ្យខ្ញុំគិតថា ណារដ្ឋនិយាយដូចក្នុងរឿងស៊ើបអង្កេត… តិចហ្នឹងទៅ!
យល់អត់?
រ៉េនណា៖ រឿងហ្នឹងហើយដែលចងចង់និយាយជាមួយរ៉េនណា! នៅពេលបងឃើញមតិគេម្នាក់ៗយល់យ៉ាងនេះ បងចង់ជជែកជាមួយរ៉េនណាខ្លាំងណាស់ បងខ្លាចនៅពេលរឿងនោះចេញ តើនឹងមានរឿងអ្វីកើតឡើងទៅ? បើគ្រាន់តែបងឃោសនារឿងនេះប៉ុណ្ណឹងគឺមានអ្នកថាឲ្យបងច្រើនប៉ុណ្ណឹងហើយ ចុះទម្រាំតែបងចេញលក់តាមតូបនានា? ហើយយករូបម្ចាស់ខ្លូនដាក់ទៀត? អូ៎យ! មិនកើតទេ!!! ពិតជាផ្អើលពេញស្រុកខ្មែរ ថាអ្នកនិពន្ធជាហ្គេហ៍មិនខាន តើបងគួរតែប្រឈមមុខនឹងបញ្ហានេះទេ? ចុះរ៉េនណាវិញ ព្រមទេ?
បូរាណ៖ ខ្ញុំកំពុងអង្គុយកើតទុក្ខ កុំធ្វើឲ្យខ្ញុំកាន់តែពិបាកទៀតបានទេ? យំតិចសិន 😥 ហេតុអីខ្ញុំត្រូវធ្វើជាហ្គេហ៍? ដើម្បីចង់ល្បីហ៎? ទេ!!!ទេ!!! អត់ចង់បានទេ ឲ្យបូរាណធ្វើខ្លួនឯងទៅ!!!
ឥទ្ធធនូ៖ ដឹងអត់ថាធ្វើឲ្យកូនគេអៀនរាល់ថ្ងៃ នៅអត់ដឹងខ្លួនទៀត??? ឲ្យតែឃើញឈ្ងោក គឺអៀនហើយ! នេះហ៊ានមកនិយាយប្រាប់គេឯងចឹងទៀត តិចបាត់ខ្លួន! 😀
ខាងក្រោមនិយាយអី អត់យល់ទេ!??? បែបទាល់តែណារដ្ឋទើបយល់!!!
នៅឯណារចនា ម៉េចក៏មិនមកវាចាអ៊ីចឹង?
យី! បងកើតអីហ្នឹង? គេតបមិនតបក៏រឿងគេ មិនអ៊ីចឹង? 😛
សួស្តី បង!
សង្សារប្រុស!?ពិតជាល្បីមែនទើបបានជាមានបងៗជជែកគ្នាពីវាច្រើនយ៉ាងនេះ!
ខ្ញុំសុំបងម្យ៉ាង!
សុំបងតែងកំនាព្យមួយអោយខ្ញុំបានទេ?
បើបានសុំបងផ្ញើតាមអ៊ីម៉េលអោយខ្ញុំផង…….!
តែបែបកំសត់ស្ទើរស្រក់ទឹកភ្នែកណាបង!
អរគុណទុកជាមុន!
ខ្ញុំបានទិញសៀវភៅនឹងរួចហើយ យូរពេកឡើងភ្លេចសាច់រឿង។ ទើបតែយកសៀវភៅមករៀបពេលរើផ្ទះ ទើបចាប់អារម្មណ៍បាត់សៀវភៅហ្នឹង។ ស្ដាយមែនទែន។ គិតថាមកអាននៅទីនេះ ស្រាប់តែ……..ត្រូវបានលុប…… 😆