គួរតែអរគុណមនុស្សម្នាក់ ដែលបានណែនាំខ្ញុំឲ្យស្គាល់នាង… បើគ្មានគាត់ខ្ញុំក៏មិនបានស្គាល់នាងដែរ។ ព្រោះតែសម្តីរបស់គាត់«… នាងមាននិស្ស័យដូចនឹងអាចម៍ផ្កាយឯងណាស់…» បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើនាងតាំងតែពីថ្ងៃដំបូង។ គ្រាន់តែការចាប់អារម្មណ៍ពេលនោះ ខ្ញុំមិនដឹងថា ខ្ញុំចាប់អារម្មណ៍លើនាង ក្នុងឋានៈអ្វី??? មិត្តភក្តិ? ប្អូនស្រី? ឬអ្វីៗផ្សេងទៀតលើសពីនេះ?
មកដល់ថ្ងៃនេះ ទើបខ្ញុំដឹងថា ពាក្យ«ប្អូនៗ»ដែលខ្ញុំតែងប្រើចំពោះនាង, ក្នុងបេះដូងខ្ញុំគឺសរសេរគ្មានព្យញ្ជនៈ«ប»ទេ។ ពាក្យ«ប្អូនៗ»ដែលខ្ញុំប្រើ គឺគ្រាន់តែជាការបន្លំភ្នែកអ្នកដទៃ និងបោកប្រាសបេះដូងខ្លួនឯងប៉ុណ្ណោះ។ គ្រប់ពេលដែលខ្ញុំនិយាយជាមួយនាង ខ្ញុំពិតជាចង់លុបព្យញ្ជនៈ«ប»នេះចេញខ្លាំងណាស់ តែដំបូងៗខ្ញុំពិតជាធ្វើមិនបានទេ ព្រោះខ្ញុំខ្លាច ខ្លាចទំនាក់ទំនងយើងអភិវឌ្ឍថយក្រោយ…
មានមិត្តភក្តិប្រសើរជាងមានសត្រូវ! ហើយបើទោះជាមានងារត្រឹមជាបងប្រុសម្នាក់ ក៏ប្រសើរជាងមានស្នេហាដែលគេបដិសេធដែរមែនទេ? ព្រោះតែគំនិតនេះហើយ ទើបខ្ញុំមិនដែលបង្ហើបរឿងនៅក្នុងចិត្តខ្លួនឯងប្រាប់ដល់នាងម្តងណាឡើយ… ខ្ញុំសុខចិត្តដើរតួជាបងប្រុសរបស់នាង… បងប្រុសម្នាក់ដែលអាចបូជាអ្វីៗសម្រាប់ប្អូនស្រីបាន នៅគ្រប់ពេលដែលនាងត្រូវការ។
ពេលនេះខ្ញុំបានទទួលពាក្យស្រឡាញ់ពីនាងហើយ… បើទោះជាពាក្យស្រឡាញ់នោះ ជាពាក្យឥតសំឡេង ជាលាយលក្ខណ៍អក្សរ ដែលមិនអាចធ្វើឲ្យខ្ញុំស្តាប់ឮតាមរយៈត្រចៀកទាំងគូរបស់ខ្លួនក៏ដោយ ក៏វាធ្វើឲ្យខ្ញុំបានរំភើបមួយគ្រាដែរ។ ខ្ញុំចង់និយាយពាក្យស្រឡាញ់ប្រាប់នាងដោយផ្ទាល់មាត់ ឲ្យនាងបានឮដោយផ្ទាល់ត្រចៀក តែនាងប្រាប់ថាមិនចង់ស្តាប់ទេ ព្រោះខ្ញុំធ្លាប់និយាយជាមួយនាងច្រើនដងហើយ តាមសារទូរស័ព្ទនិងអ៊ីម៉ែល។
បើអូនមិនចង់ស្តាប់ក៏ស្រេចតែអូនទៅចុះ តែអូនមានដែរគិតចំពោះអារម្មណ៍បងខ្លះទេ??? បងចង់ស្តាប់ពាក្យនោះពីអូនខ្លាំងណាស់ ម៉េចក៏អូនមិនដែលនិយាយប្រាប់បងសោះអ៊ីចឹង ក្រៅពីសម្តីឥតសំឡេងនោះ???
ចង់ដឹងមែនទេ ថាគេនោះជានរ(រ)ណា? វែកមុខឲ្យខ្ញុំផង នៅជិតៗនេះទេ!!! រកត្រូវជូនរង្វាន់ណ៎ា!!! 😀
ងាប់ប៉ាដោយ។ នរណាទៅដឹងទៅ? បើលាក់គ្មានគន្លឹះម៉ាម៉ាត់អាចឹង។ យ៉ាងហោចណាស់ ក៏គួរប្រាប់តួអក្សរម៉ាកូនតួដែរណា ប្អូនប្រុស។
តាមពិតចំណងជើងប្រកាសរបស់ខ្ញុំ ក៏ដូចជាបានប្រាប់ទាំងស្រុងទៅហើយ ថាខ្ញុំស្រឡាញ់នរណានោះ! ហេតុអី មិនឆ្ងល់ថា ម៉េចក៏ខ្ញុំសរសេរពាក្យ«នរណា» ជា«នរ(រ)ណា» ដូច្នេះវិញ?
សាកវិភាគលើពាក្យនេះឲ្យជ្រៅបន្តិចទៅមើល ឬអាចបំលែងតួ«រ»ទៅជាស្រៈ ហើយបន្ថែមអីបន្តិចបន្តួចទៀតមើល នឹងចេញឈ្មោះនោះហើយ! តាមពិតទៅ គ្មានអីពិបាកទាយសោះ ម្យ៉ាងខ្ញុំប្រាប់ហើយតើ ថាម្នាក់នោះនៅជិតៗនេះទេ។ 😉
យី! អ៊ីចឹងតើ! ច្បាស់ជារចនា ឬរ៉ែនណាហើយ។ ឲ្យរង្វាន់ម៉ោ!! 😀
ម៉េចក៏បងជឿជាក់ម្ល៉េះថាទាយត្រូវ? បើម្ចាស់ខ្លួនគេ មកអះអាងនៅទីនេះរង្វាន់ពិតជាបានទៅលើបង! ^^
សង្ស័យតែចេញក្បាលសាច់រឿងអីណាទៀតទេដឹង អ្នកនិពន្ធអើយ 😛
បាទ! ក្បាលរឿង«ស្នេហាអ្នកនិពន្ធ» 😉
ហេហេ បើដូចពួកគេទាយមែនត្រូវនិយាយថា ក្បាលរឿង <> ហើយ ហេហេ
ហេហេ បើដូចពួកគេទាយមែនត្រូវនិយាយថា ក្បាលរឿង “ស្នេហារបស់អ្នកនិពន្ធ” ហើយ ហេហេ
ក្បាលរឿងអីគេភា(<>)??? ប្រាប់ឲ្យច្បាស់មើល៍ អត់យល់ទេ!!!
គ្នាក៏គិតថាអញ្ចឹងដែរ! អ្នកនិពន្ធតាមមិនទាន់ទេ!
ហា ហា ហា ហា ហា ហា ហា ហា ហា 😆 មានគេឆ្លងជម្ងឺស្នេហាហើយ។ សូមជួយជូនពរឲ្យបានសុភមង្គល!
អរគុណសម្រាប់ពាក្យជូនពរ! សេចក្តីសុខនោះ មិនបាច់និយាយទេ គឺញញឹមជាប់២៤ម៉ោង! នរណាក៏ថាខ្ញុំឆ្កួតដែរ 😛
ខ្ញុំ ថាដូចបងបឿន ដែរហេហេ មែនក៏អីនឹង មានស្នហា?!
ម៉េចក៏ចាំបាច់សួរបញ្ជាក់? ស្នេហាគឺស្នេហាហើយ គ្មានស្នេហ៍ហឺតទេ! សាករកចម្លើយថ្មីទៅមើល ក្រែងបងបឿនឆ្លើយខុស! ណាមួយឆ្លើយតាមគេ ទោះត្រូវក៏អត់រង្វាន់ដែរ!!! (O_O)
តាមពិតខ្ញុំសរសេរពេញហើយ តែមិនដឹងយ៉ាងមេចដាច់បាត់ ហេហេ។ ទើបតែដាក់អាថ្មីមេញណឹង។
ណឹងហើយ ដល់មានរឿងស្នេហាចូលខ្លួនហើយច្បាស់ជាញញឹមចឹងហ្មង 😀 ។ សុំចូលរូមអបអរសាទរផង ទោះមិនដឹងច្បាស់ថានរ(រ)ណាក៏ដោយក៏ប្រហែលៗដូចជាបឿនចឹងដែរ ហេហេ។
គិតទៅ គិតម៉ោ សង្ស័យតែចាញ់បោកអ្នកនិពន្ធទៀតទេដឹងពួកយើង ហាហា។ សង្ស័យម្យ៉ាងទៀតថាវាទាក់ទងនិងរឿង Missed call Miss U របស់រ៉េនណា។ តែណ្ហើយចាំតែមើលទៅ 😀 ។
hahaah ឃើញទេ? បើកុំប្រាប់ថាយកទៅបញ្ចូលក្នុងសាច់រឿងថ្មីណា។ ទោះជាយ៉ាងណាក៏ដោយជូនពរដល់ទីបញ្ចប់!!! ស្មេហាស្មោះសរ អនាគតបវរុងរឿង!
សង្ស័យរ៉េនណា រឺរចនាដែរ តែខ្លាចមិនមែន ព្រោះមានប្អូនប្រុសមួយទៀត រៀបរាប់ថា គេស្រលាញ់នារីម្នាក់។ បងកំពុងតែគិតថា រចនា។ អាចឹងហើយ អោយបងទាយថា រចនា ម៉េចហ្នឹងកើត។ សង្ឃឹមថា អ្នកទាំងពីរមិនមែនស្រលាញ់នារីតែម្នាក់ចុះណា។ ហ៊ើយ អាទាយរឿងគេនេះ ពិបាកតើ។ ក្មេងៗ អីក៏អៀនម្ល៉េះទេ។ កាលជំនាន់បង ស្រលាញ់នរណា ប្រាប់ហើយ គ្មានឃើញ អៀនខ្វាច់អីអាចឹងពេកទេ។
ប្អូនប្រុសបងនរណាគេ? ស្គាល់ខ្ញុំដែរ?
អូ ម្ចាស់ខ្លួន គេចេញមកអ៊ីចឹង បែបមែនហើយ។ ប្អូនប្រុសបងនោះ អូនស្កាល់ច្បាស់ដែរតើ តែប្រហែលបងទាយខុសហ្នឹងណា។ ហ៊ើយ ហត់ណាស់ ធ្វើគ្រូទាយ។ ឈប់ធ្វើឈប់អីហើយ ទៅសំដែងរឿង ដំណើរផ្សងព្រេងរបស់កូនជ្រូកវិញ សប្បាយជាង។
មិនអោយបងច្រលំយ៉ាងម៉េចទៅ បើគេនិយាយថា ម្នាក់នោះធ្លាប់សក់វែង ឥលូវសក់ខ្លី ហើយសំបុរខ្មៅទៀត។ វាស្រដៀងអូនឯងដែរហ្នឹងណា។
ម្ចាស់ប្លក់ប៉េដេហ្នឹងចេះស្រលាញ់ស្រីដែរ?? 😆
ហេហេហេហ ជូនពរគូរស្មេហ៍វ័យក្មេង អោយចេះយល់យោគគ្នា និង ស្រលាញ់យូរឆ្នាំ ដល់ចាស់សក់ស្កូវ ។ និយាយអីចឹង មានដំណឹងល្អអង្កាល់ដែរ?
នៅយូរទៀតបងអើយ! មិនទាន់គិតរឿងហ្នុងទេ ពួកយើងនៅក្មេងៗណាស់! បើដល់ថ្ងៃហ្នុង ខ្ញុំពិតជាមិនភ្លេចហៅពួកបងៗទេ:D
ស្នេហារាតត្បាតដល់ពិភពប្លក់ហើយតានេះ។ ជាអ្នកនិពន្ធមនោសញ្ចេតនានោះគឺច្រើនដល់កហើយ។
តែពាក្យចាស់គេថាស្រលាញ់ជាគូនឹងទុក្ខ ។។។។
គ្នានៅក្មេងណាស់ណា អាចន៍ផ្កាយ យ៉ាងម៉េចៗកុំធ្វើបាបគ្នាណា!
ជូនពរឲបានលឺសំលេងសារភាពស្នេហ៍ពីនាងឆាប់ៗ!
វឌ្ឃនាថា មើលតែខ្ញុំចាស់ណាស់ចឹង!? «អ្នកនិពន្ធវ័យក្មេង»បាទ! អរគុណសម្រាប់ពាក្យជូនពរ! ពេលនេះគេកំពុងរៀននិយាយពាក្យ«អូនស្រឡាញ់បង!» កាលពីនៅរៀនមតេយ្យ គ្រូមិនបានបង្រៀនគេឲ្យចេះនិយាយពាក្យនេះទេ គឺបង្រៀនឲ្យចេះតែសរសេរ ដូច្នេះហើយ ទើបឃើញមានពាក្យនេះតែក្នុងសារ និងអ៊ីមែល តែពេលនិយាយគ្នា គេថានៅរឹងៗមាត់! 😉
អត់ដឹងដែរថា អាចម៍ផ្កាយ ក្មេងប៉ុណ្ណា តែទាយទៅចុះ យ៉ាងហោចណាស់ ក៏បង រចនា ៤ ឆ្នាំដែរ អញ្ចឹងគឺចាស់ជាងហើយហេហេហេ!
ហាហាហា នៅរឹងៗមាត់ អាចម៍ផ្កាយ ប្រើសិល្ប៍វិធីអ្នកនិពន្ធបន្ទន់ចិត្តបន្តិច ទៅណា…
ប្រើសិល្ប៍វិធីអ្នកនិពន្ធរាល់តែដងដែរហ្នឹង! តែពេលខ្ញុំប្រើទៅ គេក៏ប្រើតបមកវិញយ៉ាងចំណាប់ដែរ ព្រោះគេក៏ជាអ្នកនិពន្ធ 😛 តែពេលនេះគេរៀនចេះហើយ និងទើបតែនិយាយពាក្យនោះ ជាមួយខ្ញុំថ្ងៃមិញនេះឯង។ សប្បាយចិត្តដល់ហើយ! 😀
កាលមុនប្រធានបទក្តៅគគុកគឺពិភាក្សាគ្នារឿងហ្គេ អាឡូវម៉ោពិភាក្សាគ្នារឿងស្នេហារបស់ blogger ម្តង។ ម្យ៉ាងដែរខ្ញុំមិនសូវអផ្សុកព្រោះតែមានរឿងថ្មីៗអានរហូត។ ពេលនេះអ្នកនិពន្ធរវល់រឿងស្នេហាហើយ ខានបានដាក់រឿងអោយអានប្តោយ 😛
សុំទោសសុភា! ខ្ញុំសុំច្បាប់អនុញ្ញាតផ្អាកមួយរយៈសិន ប្រហែលជាបានដាក់ឲ្យអានតនៅថ្ងៃស្អែកនេះហើយ! អ្នកនិពន្ធរវល់តែញញឹម ភ្លេចeditរឿងអស់ហើយ! 😛
ចង់បង្វែងដានហើយអាចន៍ផ្កាយ!
តាមតែអគ្គលីបុត្រយល់ទៅចុះ! ចាំដល់ថ្ងៃខ្ញុំចែកសំបុត្រ ថ្ងៃនោះហើយ ដែលការយល់ខុសរបស់អ្នកអាននឹងបានស្រាយបំភ្លឺ;)
នឹងហើយផ្ញើរធៀបតាមម៉ែលមក ចាំខ្ញុំអាថាច់លុយតាមម៉ែលទៅវិញ 😉
គិតទៅ គេមិនចង់ឲ្យរង្វាន់ នាំគ្នាធើមិនដឹង 😦
បើខ្ញុំថាត្រូវមែន ទៅស៊ីការអត់ចងដៃទេ ចាំមើលទៅ! ហាហាហា
ចង់បានរង្វាន់ហ៎បង? សួរខាងស្រីមើល ប្រហែលជាគេរៀបចំឲ្យហើយ! កំពុងគិតគូរគ្នា តើគួរជូនស្អីដល់បង?
ចង់បានរង្វាន់ហ៎? អ៊ីចេះចុះ! រ៉េនណាជំពាក់ក្រញ៉ប៉ាៗប៉ុន្មានក្រញ៉ក៏ចាត់ទុកថារួចគ្នាទៅចុះ ល្អទេ? 😛
តាបល់យក៍!! ឯងខំទាយអត់មានបានស្អីបន្តិច តូវជាខាតលើសដើមវ៉ី! ចាំមើលទៅស៊ីការ ចាំតែចងដៃតើ ហាហា
rainbowpig សង្ស័យដូចខ្ញុំម្ល៉េះ?
មនុស្សស្រីគ្នាខ្មាស់អៀន មិនងាយនិយាយពាក្យនេះងាយៗទេ។ តែអាចម៍ផ្កាយគួរចាំថា ទោះបីនាងនិយាយថាមិនចង់និយាយមិនចង់ស្តាប់ តែតាមពិតនាងចង់ស្តាប់ពាក្យនេះណាស់។
ដូចវិចិត្រថាអត់ណ៎? ចង់ឲ្យម្ចាស់ខ្លួនគេមកបកស្រាយដល់ហើយ! 😉
ដឹងអត់ថាខ្ញុំកំពុងញញឹមមិនឈប់ទេ? ព្រោះថ្ងៃនេះខ្ញុំបានស្តាប់ពាក្យនោះ ចេញពីមាត់នាងហើយ!… និយាយពិរោះណាស់… ស្តាប់ហើយ ខ្លួនខ្ញុំស្ទើរតែអណ្តែតលើអាកាស…
សូមអបអរសាទរ! 😀
តែថ្ងៃក្រោយត្រូវស្រលាញ់នាងអោយដូចថ្ងៃនេះ។ ផ្តល់កិត្តិយសដល់ដល់នាង។ កុំយកគំរូតាមមនុស្សប្រុសចាស់គំរិលមួយចំនួន។
;D
ពិតជារចនាហើយ! យី! សមគ្នាបស់គេ!
បើរៀបការសូមហៅអ្នកភូមិយើងចូលរួមផងណា៎!
ហេហេ ស្នេហារុងរឿងណា 😀
អបអរសាទរ អាចម៍ផ្កាយ!!!
អ្នកនិពន្ធកំពុងសប្បាយចិត្តនឹងស្នេហាចឹង មើលទៅលែងបានអានរឿងប្រភេទ Sad-Ending ហើយ។
មាន១គូទៀតហើយ! សូមចូលរួមអបអរសាទរផងគូស្នេហ៍វ័យក្មេង។
អរគុណបងសម្រាប់ពាក្យជូនពរ!
មើលធ្លុះដល់ពោះវៀន បើជាអារម្មណ៍ពិតរបស់ប្អូនអាច់មែន!! ហាហា បង rainbowpig ក៏ខ្ញុំមើលធ្លុះដែរ ថាបងគិតម៉េច (ប្អូនថ្លៃបងអែងមិនប្លការិនីទេ 😀 )!! ការពិតទៅយើងសុទ្ធតែជាបងប្អូននឹងគ្នា បងស្រីពិតជាគិតគូរប្អូនៗមែន ចំណែកខ្ញុំដឹងរឿងច្រើនជាងនេះ គ្រាន់តែខ្ញុំពុំបាននៅជិតអ្នកទាំងអស់គ្នា ។ អាចម៍ផ្កាយលួចស្រលាញ់អ្នកណាខ្ញុំ ប្រាកដជាដឹងហើយ ។
ពេលនេះគេលែងហៅថាលួចស្រឡាញ់ហើយបងរដ្ខ ព្រោះយើងម្នាក់ៗសុទ្ធតែដឹងអំពីគ្នាទាំងអស់! ម៉េចបងឯងចង់បានរង្វាន់ដែរអី បានចង់ទាយ? រង្វាន់ពិសេសបានទៅបងបឿនរួចហើយ ចូលរួមសោកស្តាយផងសម្រាប់ការផ្ញើចម្លើយមកយឺតយ៉ាង! 😛
ដឹងអត់ឲ្យតែពួកខ្ញុំនិយាយគ្នា គឺមិនភ្លេចនិយាយដើមបងឯងទេ! អរគុណណ៎ា! អរគុណពិតមែន! ^^
សូមជួយអរប្អូនទាំងពីរ នេះបងអត់បានដឹងអីបន្តិចសោះ ។
ស្នេហាត្រូវការពេលវេលា កុំបង្ខំខ្លាំងពេក ។ ស្រលាញ់គ្នា
មានគេដឹងឮគឺជារឿងល្អ ពិសេសគឺចាស់ទំ គ្រួសារ និងមិត្ត
ជិតស្និទ្ធ ។
បងប្អូនយើងក្នុងប្លកពេលនេះជាសាក្សីនៃសេចក្តីស្នហា
របស់ប្អូនទាំងពីរ ។
អួហ៏ម៉ាយហ្គដ ! មានសង្សារ ហេហេហេហហេហេ !
តាស៊ីក្លូក៏មានសង្សារដែរ មានអីតែអាចមន៏ផ្កាយឯង?
គេឯងដឹងឮពេញម៉ាប្លុកនេះហើយអារឿងតាស៊ីក្លូមាន
សង្សារនោះ។ សង្សាររបស់តាស៊ីក្លូគឺជាអ្នកម៉ាស្សា និង
កោសខ្យល់នៅមុខរ៉ាអាទេះភ្លើងណា ចៅអាចមន៏ផ្តាយ
ហាហហាហាហាហ
PINK WORLD…
ក្លាយជាពណ៌ផ្កាឈូកអស់ហើយ…
😉
ពេលដែលវាប្រែពណ៌ជាផ្កាឈូក ទើបដឹងថា ពិភពលោកនេះស្រស់ត្រកាលប៉ុណ្ណា… ដឹងខ្លួនអត់ ថ្ងៃមុនមានគេនិយាយដើមប្រាប់!??
ម៉េចចង់ធ្វើជាបងគេផងហេ៎? ខ្លួនតូចមួយចឹង ហៅបងសមដែរហ៎? បងស្រីរជ្ជនី!
ចេះតានិយាយៗទៅហ្នឹងណា៎…
ពណ៌ផ្កាឈូក? ជាពណ៌ដែលខ្ញុំស្អប់…
ចូលចិត្តពណ៌ស-ខ្មៅ ក្រហម-ស្វាយ…
ជីវិតយើងជារបស់យើង…
ចុះស្រឡាញ់ពណ៌អីវិញទៅ? ពណ៌អីក៏បានឲ្យតែយើងស្រឡាញ់ពេញចិត្ត គឺសុទ្ធតែល្អទាំងអស់! ជីវិតរបស់យើង យើងមានជម្រើសខ្លួនយើង មិនចាំបាច់ខ្វល់ពីអារម្មណ៍អ្នកដទៃច្រើន ក៏ជារឿងល្អមួយដែរ…
សុំសួរម្ចាស់ប្លុកតិចមើល មានគេទាយត្រូវនៅ? បើនៅទេ សុំទាយដែរបានអត់?
ទាយមក៍!!!
ឆ្លើយសិនមក មានគេឆ្លើយត្រូរនៅ?
បើនៅ តើយ៉ាងម៉េច?
កវីមួយនេះដេញដោលច្រើនមែន បា្រប់សិនមកមានគេឆ្លើយត្រូវនៅ? សុំសាឡុតមួយ កុំងណា កិកិកិ….
នៅទេ!!! :evil: សម្លុតវិញ ហេហេ
ចឹងបើគេឆ្លើយត្រូវ ត្រូវបា្រប់គេថាត្រូវ ដឹងអត់?????? (>_<) i don know how to put that devil face, so i put this instead 😀
ដឹងហើយ! ប្រាប់មក នរណាគេ?
lol… ម្ចាស់ប្លុកមើលទៅដូចភ័យដល់ហើយ ^^ ឈ្មោះនរៈ ត្រូវអត់? 😀
“ដឹងទេ…ខ្ញុំស្រលាញ់នរៈណា” ^^ ញ៉ុមឆ្លើយត្រូវអត់?
ខុសហើយ!!! ហាស! ហាស! ហា! 😆
ខុសឆ្ងាយណាស់! 😆
ម៉េចក៏ខុសកើត??? មិនអាចទេ….. T_T ឈ្មោះអីចុះ?
តាមពិតខ្ញុំបោកលេង! កិកិកិ…
មានគេទាយត្រូវតាំងពីយូរណាស់ហើយ!
ឈ្មោះ «រ៉េនណា», Rainna only one!!!
i got it wrong just becoz you didnt give me a good clue @@ anyway, sweet nas lok ery!!!! ja naen man tan ^^ lol