ផ្កាយNoVeLs— ខាងក្រោម គឺជាអត្ថបទដែលបង្ហាញពីបទពិសោធផ្ទាល់ខ្លួន ក្នុងការតែងនិពន្ធប្រលោមលោករបស់លោកជំទាវ ប៉ិច សង្វាវ៉ាន អ្នកនិពន្ធខ្មែរនៅប្រទេសបារាំង និងជាអ្នកអានសារព័ត៌មានដ៏ចំណាន ប្រចាំវិទ្យុបារាំងអន្តរជាតិRFI។ អត្ថបទទាំងមូលត្រូវបានសម្រង់ចេញពីសៀវភៅ «សមូហកម្មអក្សរសិល្ប៍នូហាច» លេខ៣ ចេញផ្សាយឆ្នាំ២០០៦។
ដូច្នេះបណ្តាប្រិយមិត្តអ្នកអានទាំងអស់ ដែលមានចំណាប់អារម្មណ៍នឹងការតែងនិពន្ធ អាចធ្វើការសិក្សាស្វែងយល់បាន ពីបទពិសោធរបស់លោកជំទាវ ដើម្បីទុកជាមេរៀនដ៏ពិសិដ្ឋសម្រាប់ជំនួយដល់ការចាប់ផ្តើមសរសេរ និងដើម្បីត្រៀមខ្លួនក្លាយជាអ្នកនិពន្ធម្នាក់៖
យើងមិនអាចក្លាយទៅជាអ្នកនិពន្ធបានទេ បើមិនចូលចិត្តសរសេរ។ តែបើចូលចិត្តសរសេរហើយបែរជាគ្មានទេពកោសល្ល ក៏ពិបាកនឹងសាងខ្លួនឲ្យទៅជាអ្នកនិពន្ធបានដែរ។ មានមូលហេតុជាច្រើន ដែលជំរុញឲ្យយើងទៅជាអ្នកនិពន្ធបាន។ ក្នុងការតែងនិពន្ធទៀតសោត អ្នកនិពន្ធម្នាក់ៗពិតជាបានឆ្លងកាត់នូវការពិសោធផ្សេងៗគ្នា។ ខ្ញុំផ្ទាល់ខ្ញុំបានសរសេររឿងដំបូងនៅឆ្នាំ១៩៦៦។ រឿងនោះត្រូវបានគេយកទៅបញ្ចូលក្នុងសាច់រឿងរបស់គេផ្សាយតាមវិទ្យុជាតិ ដែលមិនមានឈ្មោះខ្ញុំ។ ដូច្នោះកាលនោះ ខ្ញុំមិនទាន់មានឈ្មោះជាអ្នកនិពន្ធនៅឡើយទេ។
ឈ្មោះជាអ្នកនិពន្ធ ខ្ញុំទទួលបានពេលដែលខ្ញុំសរសេររឿង «នេះឬចិត្តប្រុស?» ផ្សាយតាមសារព័ត៌មានកោះសន្តិភាពនាឆ្នាំ១៩៦៦-១៩៦៧ និងផ្សាយនៅវិទ្យុជាតិនាឆ្នាំ១៩៦៨ តាមការស្នើសុំពីលោកម៉ៅ ប៊ុនថន។
ខ្ញុំបានទទួលលិខិតសរសើរលើកទឹកចិត្តជាច្រើន ដែលផ្ញើចេញពីគ្រប់មជ្ឈដ្ឋានអ្នកស្តាប់ទូទាំងប្រទេសកម្ពុជា ពីព្រោះគេយល់ឃើញថា ជារឿងដែលមានឧត្តមគតិនិងអប់រំ។ ប្រតិកម្មដែលគួរឲ្យកត់សម្គាល់មានតែពីរឬបីប៉ុណ្ណោះ ដែលសុំឲ្យខ្ញុំនិពន្ធរឿង នេះឬចិត្តស្រី ម្តង ដោយហេតុថា ស្រីខ្លះក៏មានចិត្តទុយ៌សដូចបុរស ឬជាងបុរសផង។ លិខិតមួយទៀតទិតៀនខ្ញុំជាអ្នកនិពន្ធផ្ទាល់តែម្តងថា ខ្ញុំអាច សរសេររឿងនេះឬចិត្តប្រុសបាន មកពីខ្ញុំធ្លាប់ឆ្លងកាត់វិបត្តិទាំងនេះ។ ពាក្យទាមទារនេះខ្ញុំពិបាកទ្រាំទ្រណាស់ ព្រោះប្រាសចាកពីការពិតទាំងស្រុង។ ខ្ញុំបានឆ្លើយតបទៅម្ចាស់លិខិត ដែលជាសិស្សវិទ្យាល័យមួយ នៅក្នុងខេត្តកំពង់ឆ្នាំងថា អ្នកនិពន្ធជំនាន់ដើមអាចប្រឌិតរឿងយក្ស រឿងសត្វចេះនិយាយ គឺបានសេចក្តីថា៖ អ្នកនិពន្ធអាចប្រឌិតរឿងទៅតាមការស្រមៃសព្វបែបយ៉ាង ដោយពុំចាំបាច់ឃើញយក្សឬបានឃើញថា សត្វចេះនិយាយភាសាមនុស្ស ទើបអាចយកមកសរសេរបានឡើយ។ ក្នុងនាមជាអ្នក និពន្ធក្រមុំ ដែលទើបតែឈានជើងបានមួយជំហាន ក្នុងឆាកអក្សរសាស្ត្រជាតិ លិខិតទិតៀនមួយឬពីរនេះ បានធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត និងតូចចិត្តខ្លាំងណាស់ តែពុំមែនជាឧបសគ្គរារាំងបន្ទុចបង្អាក់ខ្ញុំ មិនឲ្យ និពន្ធតទៅទៀតទេ។
ខ្ញុំចាំថា លោកម៉ៅ ប៊ុនថន ដែលជាអ្នកចាត់ចែងផ្សាយរឿង នេះឬចិត្តប្រុស? បានលើកទឹកចិត្តខ្ញុំថា៖ គប្បីខ្លួនខ្ញុំតាំងចិត្តជាអ្នកកីឡា។ ការទូន្មាននេះជាមេរៀនដ៏ល្អបំផុតសម្រាប់ខ្ញុំ ដែលចង់សាងកិត្តិនាមជាអ្នកនិពន្ធមួយរូបក្នុងអនាគតកាល។
ខ្ញុំសូមបញ្ជាក់ដែរថា កាលនោះ ក្នុងការនិពន្ធរឿង ខ្ញុំមិនហ៊ានប្រើឈ្មោះពិតរបស់ខ្ញុំឡើយ។ ព្រោះខ្ញុំខ្លាចលោកប៉ារបស់ខ្ញុំជ្រាបដឹងស្តី
បន្ទោស។ លោកប៉ាពុំចង់ឲ្យខ្ញុំបែកគំនិត ធ្វើអ្វីផ្សេងក្រៅពីមូលគំនិតខិតខំសិក្សា ក្រេបយកចំណេះវិជ្ជាឲ្យបានខ្ពង់ខ្ពស់។ ម្យ៉ាងទៀតជំនាន់នោះ ខ្មែរយើងមិនសូវផ្តល់តម្លៃឲ្យអក្សរសាស្ត្រ ឬអ្នកនិពន្ធអ្វីប៉ុន្មានឡើយ។ ពិសេសអ្នកនិពន្ធជាស្រ្តី។ ហេតុនេះដើម្បីចៀសវាងការស្តីបន្ទោសពីលោកប៉ា ខ្ញុំបានសម្រេចចិត្តដាក់រហស្សនាមថា ព្រហ្ម សុទ្ធធីតា ដោយគ្រាន់តែទុកនាមត្រកូលរបស់ខ្ញុំប៉ុណ្ណោះ។ ជោគជ័យលើកទី១ ក្នុងការនិពន្ធរឿង «នេះឬចិត្តប្រុស?» គឺជាឱសថទិព្វ និងជាកម្លាំងពិសេសជម្រុញឲ្យខ្ញុំ ឈានមួយជំហានទៀតក្នុងមាគ៌ាអក្សរសាស្ត្រ ដែលខ្ញុំសែនស្រឡាញ់ ដើម្បីសាងឈ្មោះជាអ្នកនិពន្ធ និងជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ លុះបានសម្រេចដូចបំណង។
ពេលវិស្សមកាលឆ្នាំ១៩៦៧ ខ្ញុំបាននិពន្ធប្រលោមលោកខ្នាតវែងមួយរឿង មានចំណងជើងថា ថ្ងៃ៤កក្តដា។ រឿងនេះបានផ្សាយក្នុងសារព័ត៌មានដំណឹងចុងក្រោយ ដែលមានលោក ជុំ កែម ជាចាងហ្វាង។ បន្ទាប់ពីរឿងនេះផ្សាយចប់ ខ្ញុំទទួលបានការសរសើរពីលោក ជុំ កែម ហើយលោកបានផ្តល់កម្រៃជាប្រាក់មួយពាន់រៀល(ស្មើនឹង១/៣នៃតម្លៃមាសមួយតម្លឹង) ឲ្យខ្ញុំ ដោយមានប្រសាសន៍ថា៖ ប្រាក់បន្តិចបន្តួចនេះ ពុំសក្តិសមនឹងការខិតខំតែងនិពន្ធរឿងនេះឡើយ ហើយថា លោកប៉ារបស់ខ្ញុំ ប្រហែលជាមានមោទនភាពដោយសារខ្ញុំណាស់។
រឿងថ្ងៃ៤កក្តដា ផ្សាយមួយឬពីរវគ្គ ស្រាប់តែមានលោកម្នាក់ នៅខេត្តព្រៃវែង មកជួបខ្ញុំដល់ ផ្ទះ។ លោកប្រាប់ខ្ញុំថា គាត់មកនេះមានមូលហេតុពីរយ៉ាងគឺ៖
ទី១ គាត់មិនសប្បាយចិត្តថា ខ្ញុំសរសេររឿងចំអកឲ្យគាត់។
ទី២ គាត់ថា តាំងពីបានស្តាប់រឿង នេះឬចិត្តប្រុស? ផ្សាយតាមវិទ្យុជាតិ គាត់បានស៊ើបសួររកខ្ញុំ និងផ្ទះខ្ញុំ។ គាត់ទូរស័ព្ទទៅវិទ្យុជាតិ គេមិនព្រមប្រាប់។ គាត់ទើបតែរកខ្ញុំឃើញ គាត់ក៏មករកខ្ញុំភ្លាម។ គាត់ត្រូវតែមកជួបខ្ញុំដើម្បីសរសើរផង និងដើម្បីប្រាប់ឲ្យខ្ញុំដឹងថា គាត់ខឹងខ្ញុំណាស់ ដែលបានយករឿងគាត់មកសរសេរជាតួអង្គមួយក្នុងរឿង នេះឬចិត្តប្រុស? ។ ខ្ញុំបានឆ្លើយថា៖ លោកនិងខ្ញុំពុំដែលស្គាល់គ្នា ធ្វើដូចម្តេចខ្ញុំអាចលើកយករឿងលោកមកសរសេរកើត…? ខ្ញុំប្រាប់ហេតុផលសព្វគ្រប់ គាត់ស្តាប់បាន ក៏ព្រមត្រឡប់ទៅវិញ។
ខ្ញុំលើកយកបញ្ហានេះមក គ្រាន់តែចង់បង្ហាញថា ជីវិតអ្នកនិពន្ធពុំមែនបានទទួលតែការសរសើរឬចូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួបប្រទះនូវរឿងចម្លែកខ្លះៗ ដែលយើងពុំធ្លាប់គិត ឬនឹកឃើញដែរ។ បញ្ហាម្តងម្កាល ឬញឹកញាប់នេះ ជារឿងធម្មតាក្នុងជីវិតជាអ្នកនិពន្ធ ប៉ុន្តែខ្ញុំត្រូវខំជម្នះលើបញ្ហា និងឧប្បត្តិហេតុទាំងពួងឲ្យទាល់តែបាន ទើបខ្ញុំអាចបន្តការនិពន្ធតទៅទៀតបាន មិនត្រូវឲ្យបញ្ហាមិនល្អទាំងនោះ ជិះជាន់ចិត្តខ្ញុំ ហើយខ្ញុំទម្លាក់ប៉ាកកាចោលទេ។ ខ្ញុំគិតថា បើមិនជួបប្រទះបញ្ហាខ្លះនៅក្នុងជីវិតទេ ប្រហែលជាពុំងាយសាងកិត្តិនាម ជាអ្នកនិពន្ធបានងាយៗឡើយ។ ម្យ៉ាងទៀត បើខ្ញុំពុំមែនជាអ្នកចូលចិត្តសង្កេត ខ្ញុំក៏ពុំសម្បូរគំនិតសរសេររឿងដែរ។
ខ្ញុំជាមនុស្សម្នាក់ចូលចិត្តនិយាយ ចូលចិត្តស្តាប់ ចូលចិត្តដោះស្រាយ និងវិភាគបញ្ហា វិភាគចិត្តមនុស្ស ជាពិសេសចូលចិត្តសរសេរ និងអានសៀវភៅ ទាំងនេះជាអំណោយទាន ជាទេពកោសល្ល ដែលមានពីធម្មជាតិ។
ខ្ញុំពុំដែលបានសិក្សាអំពី វិធីសាស្ត្រតែងនិពន្ធម្តងណាសោះ។ ប៉ុន្តែការចូលចិត្តអានរឿង ប្រលោកលោកច្រើន ធ្វើឲ្យខ្ញុំបានជ្រួតជ្រាបដោយឯងៗ ពីសិល្បៈនៃការតែងនិពន្ធ វណ្ណកម្មរបស់អ្នក និពន្ធទាំងឡាយ ដែលខ្ញុំបានអាន ជាគ្រូបាធ្យាយ បណ្តុះបណ្តាលខ្ញុំឲ្យចេះសរសេរ រហូតដល់បច្ចុប្បន្ន។ ពាក្យពេចន៍ ឃ្លាប្រយោគល្អៗ និងពិរោះៗក្នុងរឿងទាំងប៉ុន្មាន ដែលខ្ញុំបានអាន ជាមេរៀនដ៏សំខាន់ ប្រៀបបីដូចជាសាស្ត្រាចារ្យដ៏ចំណាន បង្រៀនខ្ញុំឲ្យចេះចាំ សម្បូរវាក្យស័ព្ទ អាចធ្វើឲ្យខ្ញុំសរសេរបានងាយ រអិលរលូន មិនបាច់គិតច្រើន ឬមិនបាច់ធ្វើគម្រោងជាមុនក៏មាន។ ចំណងជើងរឿងប្រលោមលោកនីមួយៗ ជាសេចក្តីសង្ខេបនៃសាច់រឿង។ ចំណងជើងរឿងសំខាន់បំផុតសម្រាប់ខ្ញុំ ព្រោះទាក់ទាញខ្ញុំមិនឲ្យសរសេរប្រាសចាកខ្លឹមសារ ដែលខ្ញុំចង់បញ្ចេញឲ្យអ្នកអានយល់ ពីគោលគំនិតរបស់ខ្ញុំ។ ចំនួនតួអង្គពីដំបូង ជួនកាលមានតែបួនប្រាំនាក់ ជួនកាលអាចបំបែកបន្ថែមទៀតក៏មាន។ អ្វីដែលសំខាន់សម្រាប់ខ្ញុំគឺឃ្លាទីមួយ។ បើឃ្លាទីមួយចេញហើយ គំនិតដ៏ច្រើន លេចហូរចេញមកទប់មិនឈ្នះ ឬដូចទឹកហូរពីលើទីខ្ពស់អ៊ីចឹង។
រឿងដែលខ្ញុំសរសេរទាំងប៉ុន្មាន ជាប្រលោមលោកផ្នែកមនោសញ្ចេតនា។ សាច់រឿងនីមួយៗសុទ្ធតែបង្កប់ការអប់រំ។ ខ្ញុំចង់បញ្ចេញនិងបង្ហាញគំនិតខ្ញុំ ឲ្យអ្នកអានដឹងដោយមានជំនឿជានិច្ចថា គំនិតនិងឧត្តមគតិរបស់ខ្ញុំ និងមានអ្នកស្របតាមមិនខាន។ ខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្ញុំពុំអាចសរសេររឿងណាមួយ ដែលគ្មានការអប់រំឡើយ ពីព្រោះខ្ញុំយល់ថាអក្សរសិល្ប៍បម្រើឲ្យមនុស្ស បម្រើឲ្យសង្គម និងរួមចំណែកជួយកែច្នៃសង្គម ឬជួយរំឮកដាស់តឿនកែប្រែចិត្តមនុស្សទៅរកផ្លូវល្អ។
ទោះជាយ៉ាងណាក៏ដោយ ប្រលោមលោកដែលជាមែកធាងនៃអក្សរសិល្ប៍ តែងតែមានឥទ្ធិពលតិច ឬច្រើនលើចិត្តមនុស្ស និងសង្គមមនុស្ស។ ការអប់រំក្នុងប្រលោមលោក មានលក្ខណៈសោភ័ណ ដែលប្រលោមចិត្ត និងអារម្មណ៍មនុស្ស ឲ្យងាយទទួលយកបានជាងការអប់រំ ដោយសម្តីឬវាចាត្រង់ៗ។
តាំងពីនៅក្នុងស្រុកខ្មែរ រហូតដល់ខ្ញុំរស់នៅប្រទេសបារាំង ប្រលោកលោកទាំងខ្លីទាំងវែងរបស់ខ្ញុំ ពុំដែលប្រាសចាកការអប់រំទេ បើមានប្លែកគ្នាខ្លះ គឺប្លែកសង្គមបរិយាកាសនិងកាល។ រឿងដែលខ្ញុំតែងនិងផ្សាយរួចមកមាន៖ រឿងនេះឬចិត្តប្រុស?, ថ្ងៃ៤កក្កដា, រឿងជើងមេឃថ្មី, រឿងស្រមោលស្នេហ៍, រឿងខ្យល់សមុទ្រ, រឿងព្រោះតែអ្នក, រឿងថ្ងៃណា?ថ្ងៃណា?, រឿងម្តាយក្មេកទំនើប, រឿងបាច់ផ្កា, រឿងកម្មករសេរី…។ល។ រឿងមួយចំនួនធំ ខ្ញុំបាននិពន្ធនៅក្នុងប្រទេសបារាំង។
រឿងដែលខ្ញុំបាននិពន្ធនៅក្នុងប្រទេសបារាំង តួអង្គខ្លះនៅក្នុងរឿង មានទឹកចិត្តឬពុទ្ធិប្រភាពទៅតាមវប្បធម៌អឺរ៉ុប ខុសពីវប្បធម៌ទំនៀមទម្លាប់ខ្មែរយើង ខ្ញុំដោះស្រាយបញ្ហាក្នុងរឿងក៏ប្លែកខ្លះ ពុំដូចកាលដែលខ្ញុំរស់នៅក្នុងមាតុប្រទេសទេ។ ម្យ៉ាង ពេលវេលានិងសម័យកាល ក៏បានប្តូរផ្លាស់ច្រើន របបនយោបាយ អ្វីៗក្នុងលោកក៏មានការវិវត្តិ។ យ៉ាងណាមិញចិត្តគំនិតរបស់មនុស្ស ក៏រមែងតែងមានការផ្លាស់ប្តូរ ទៅតាមពេលវេលាដូច្នោះដែរ។
អាស្រ័យហេតុនេះ ប្រលោមលោក ដែលឆ្លុះបញ្ចាំងពីសម័យកាលនីមួយៗ ដែលរូបខ្ញុំធ្លាប់បានរស់នៅ និងឆ្លងកាត់នោះ ខ្ញុំពិតជាពុំអាចបំភ្លៃឬភូតភរបានឡើយ។
ពាក្យមួយឃ្លា ដែលខ្ញុំតែងតែប្រទះឃើញក្នុងប្រទេសបារាំង ហើយដែលខ្ញុំយល់ថាពិតជាត្រូវគឺ៖ បើអ្នកចង់ក្លាយជាអ្នកនិពន្ធ អ្នកត្រូវអានវណ្ណកម្មឬស្នាដៃរបស់គេសិន។
អានស្នាដៃរបស់គេ ដោយស្រឡាញ់ជក់ចិត្ត ពិតជាកត្តាសំខាន់បណ្តុះរូបខ្ញុំ ដោយមិនដឹងខ្លួន ឲ្យចេះវិជ្ជាសរសេរប្រលោមលោក។ ខ្ញុំក៏មានឈ្មោះជាអ្នកនិពន្ធចាប់ពីឆ្នាំ១៩៦៨ រហូតមកដល់សព្វថ្ងៃនេះ។
លោកជំទាវ ប៉ិច សង្វាវ៉ាន
(ជម្រើស –> ជ្រើស, ជម្រុញ –> ជ្រុញ) “ជំរុញ”មិនអាចសរសរជាព្យាង្គតម្រួតបានទេ។ សូមកុំខឹងខ្ញុំ សូមខឹងតាណាតចុះ 😉
គ្មានរឿងអីត្រូវខឹងទេបូរាណ មានតែអរគុណដែលខំប្រាប់ពីកំហុស! 😀
ជូនក្មួយយុវផ្កាយកំពុងរះព្រិចៗ
អ្នកមីងភ្ញាក់ព្រើត កាលបើបានឃើញអត្ថបទថ្មីដែលក្មួយបានចុះផ្សាយទាក់ទងការពិសោធន៍ក្នុងការនិពន្ឋរបស់អ្នកមីង។ ជាពិសេសអ្នកមីងត្រេកអរណាស់ដែលបានឃើញរូបថតអនុស្សវរីយ៍មួយសន្លឹកជាមួយក្មួយៗដែលជាសិក្ខាកាម។ អ្នកមីងសប្បាយចិត្តណាស់កាលនោះ ពីព្រោះអ្នកមីងបានស្គាល់ក្មួយៗដែលជាអ្នកស្រឡាញ់ កា្រតែងនិពន្ឋដូចជាអ្នកមីងដែរ។ អត្ថបទដែលក្មួយបានចុះផ្សាយនេះត្រឹមត្រូវ ព្រោះជាអត្ថបទដែលអ្នកមីងបានសរសេរចុះផ្សាយតាមសៀវភៅសមូហកម្មអក្សរសិល្ប៍ នូហាច ដែលមានអត្ថន័យមិនប្រាសចាកការពិត។
ចំពោះជីវប្រវត្តិវិញ អ្នកមីងសូមក្មួយប្រយ័ត្នបន្តិចណា ព្រោះវាសំខាន់ណាស់ បើសិនជាក្មួយចង់បានជីវប្រវត្ត្ថិអ្នកមីងដែលត្រឹមត្រូវមានតែជីវប្រវត្តិដែលផ្សាយក្នុងកម្មវិធីសៀវភៅល្អៗរៀបចំដោយអ្នកស្រី ប៉ាល់វណ្ណារីរក្សទេ។នាទីនោះបានផ្សាយតាមទូរទស្សន៍ទទកភ្នំពេញ។ ចំណែករូបថត អ្នកមីងចង់ផ្ញើរូបផ្សេងដែលអ្នកមីងពេញចិត្ត ហើយយល់ថាសមរម្យសម្រាប់ភ្នែកមនុស្សទូទៅ និងអ្នកមីងខ្លួនឯងជាពិសេស។ ព្រោះនេះជាឯកសារសំខាន់ណាស់ ទុកមួយជិវិតរបស់អ្នកមីង និងតទៅសម្រាប់អនុជនជំនាន់ក្រោយ។ អ្នកមីងសង្ឃឹមថាក្មួយយល់ចិត្តអ្នកមីងច្បាស់ក្នុងរឿងនេះ។ ម្យ៉ាងទៀតលោកពូក៏មានថានៈផ្សេងខុសពីឆ្នាំមុនៗដែរ ។យើងគួរតែដាក់ឲ្យចំទើបត្រឹមត្រូវ។ ធម្មតាជីវប្រវត្តិតែងតែមានដាក់ស្ថានភាពគ្រួសារ ដូច្នេះគេត្រូវតែប្រយ័ត្នខ្លាំងណាស់សម្រាប់អ្នកសិក្សាពីអ្នកមីង ឬអ្នកដែលត្រូវការឯកសារនេះ។ អ្នកមីងសូមអរគុណ។
សូមក្មួយបានជោគជ័យក្នុងការសិក្សា និងការនិពន្ឋ ព្រោះទោះជាយ៉ាងណាក្មួយមានសំណាងជាងជំនាន់អ្នកមីង ព្រោះមានអិនថើណែតផ្សព្វផ្សាយ ….
អ្នកមីង ប៉ិចសង្វាវ៉ាន
ក្មួយពិតជាមានទឹកចិត្តសប្បាយរីករាយណាស់ ចំពោះការឆ្លើយតបរបស់អ្នកមីងនៅក្នុងប្លក់របស់ក្មួយ។ ដំបូងក្មួយតែងតែមានការព្រួយបារម្ភចំពោះពាក្យសម្តីដែលត្រូវប្រើជាមួយអ្នកមីង ព្រោះដូចអ្នកមីងមានប្រសាសន៍អ៊ីចឹង យើងត្រូវសរសេរអ្វីឲ្យត្រូវ ឲ្យចំ នឹងស្ថានភាពជាក់ស្តែងរបស់គ្រួសារ។ នៅក្នុងសៀវភៅរបស់សមាគមអក្សរសិល្ប៍នូហាចលេខបីនោះ បានប្រើគោរម្យងាររបស់អ្នកមីងត្រឹមតែ លោកស្រី តែប៉ុណ្ណោះ តែលេខក្រោយៗមកទៀត ក៏ឃើញដាក់ថា លោកជំទាវ វិញម្តង។ ហេតុដូច្នេះហើយ ក្មួយក៏សម្រេចចិត្តដូរប្រើគោរម្យងារថ្មី ឲ្យត្រូវតាមស្ថានភាពបច្ចុប្បន្នវិញ។
ចំពោះជីវប្រវត្តិរបស់អ្នកមីង ក្មួយក៏ធ្លាប់មានឯកសារគ្រប់គ្រាន់ដែរ តែឥឡូវបាត់មិនដឹងទៅណា ហើយម្យ៉ាងវាជាឯកសារចាស់ទៀត អាចប្រើមិនត្រូវនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នកមីងទេ។ ក្មួយនឹងស្រាវជ្រាវរកមើលក្នុងទំព័រវ៉ិបសាយរបស់កម្មវិធីសៀវភៅល្អៗ ក្រែងបានប្រទះនឹងឯកសារថ្មីហើយត្រឹមត្រូវតាមអ្នកមីងប្រាប់។ ចំពោះរូបថតដែលអ្នកមីងចង់ផ្ញើមកនោះ ក្មួយរំភើបចិត្តខ្លាំងណាស់ ដែលអ្នកមីងមានទំនុកចិត្តចំពោះក្មួយ ហើយចង់ចែករំលែករូបថតដែលអ្នកមីងពេញចិត្ត ចំពោះអ្នកអានគ្រប់ៗរូប។ ក្មួយនឹងទន្ទឹងរង់ចាំទទួលរូបថតនោះ អំពីអ្នកមីងតាមរយៈអាសដ្ឋានអ៊ីមែលរបស់ក្មួយ។
ដោយការគោរពដ៏ខ្ពង់ខ្ពស់អំពីក្មួយ
ក្មួយផ្កាយកំពុងរះ
អ្នកមីងហៅក្មួយដូច្នេះវិញចុះ មិនចង់ហៅក្មួយថាអាចម៍ផ្កាយទេទោះ ជាក្មួយស្រឡាញ់ឈ្មោះហ្នឹងក្តី ព្រោះអ្មកមីងចង់ឲ្យក្មួយនៅតែជាផ្កាយ១ដួងរះជានិច្ច ដើម្បីអក្សរសាស្ត្រជាតិយើង។ ក្រុមអ្នកនិពន្ខវ័យក្មេងឯទៀតក៏អញ្ចឺងដែរ សូមឲ្យក្មួយនិងក្រុមរបស់ក្មួយជះពន្លឺដ៏ត្រជាក់ជានិរន្តន៍។ អ្នកមីងអរគុណក្មួយដែលចាប់អារម្មណ៍ នឹងបទពិសោធន៍ នៃការនិពន្ឋរបស់អ្នកមីងដែលជា ការពិសោធន៍ដ៏សាមញ្ញ និងធម្មជាតិបំផុត។ អ្នកមីងសូមអរគុណចំពោះការយកចិត្តទុកដាក់
និងការផ្សព្វផ្សាយនេះ ដែលអ្នកមីងយល់ថា អាចលើកទឹកចិត្តអ្នកដែល
ស្រឡាញ់ដងប៉ាកា និងចង់សាងខ្លួនជាអ្នកនិពន្ឋ ប៉ុន្តែគេនៅស្ទាក់ស្ទើររុញរា
ដោយប្រការណាមួយ។
ជីវប្រវត្ថិរបស់អ្នកមីង ចាំអ្នកមីងផ្ញើទៅក្មួយ នៅថ្ងៃណាមួយព្រោះអ្នកមីងចាំបាច់
ត្រូវតែប្តូរមុខងារនិងថានៈបច្ចុប្បន្នរបស់លោកពូសិននៅក្នុងជីវប្រវត្ថិចុង
ក្រោយដែលអ្នកមីងបានផ្តល់ជូនអ្នកស្រីប៉ាល់ វណ្ណារីរក្ស ក្នុងពេលដែលអ្នកស្រីរៀបចំផ្សាយរឿងជើងមេឃថ្មី ស្នាដៃរបស់អ្នកមីងនៅក្នុងកម្មវិធីសៀវភៅល្អៗចាក់ផ្សាយតាមទូរទស្សន៍ទទក កន្លងទៅ។
អ្នកមីងនឹងផ្ញើរូបថតជូនក្មួយក្នុងពេលឆាប់ៗនេះ សម្រាប់ទុកប្រើការក្នុងជីវប្រវត្ថិ ឬអត្ថបទផ្សេងៗណាទៀតដែលទាក់ទងនឹងអ្នកមីង។
អ្នកមីងសូមបញ្ចប់ត្រឹមនេះសិនចុះ។
ពីអ្នកមីង ប៉ិចសង្វាវ៉ាន
យល់ស្របចំពោះមតិរបស់លោកជំទាវ « ជាអ្នកនិពន្ធ ត្រូវតែចូលចិត្តសរសេរ» និង សូមបន្តែមបន្តិចចុះ « ជាអ្នកនិពន្ធត្រូវចេះស្រម៉ៃ» ពូកែស្រម៉ៃ និង ចូលចិត្តសរសេរ ជាជំហានមួយក្លាយទៅជាអ្នកនិពន្ធ ។
ខ្ញុំមិនដែលបានអានរឿងលោកជំទាវទេ ធ្លាប់តែលឺឈ្មោះលោកជំទាវពីម៉ាក់ខ្ញុំ ហើយគាត់តែងសរសើរថា អ្នកនិពន្ធពូកែ ម្នាក់។ ពិតជាធ្វើឲ្យខ្ញុំរីករាយណាស់ដែល បាន ផ្កាយ លើកយកពត៌មានអំពីលោកជំទាវមកចុះនៅទីនេះ។
ក្មួយវឌ្ឍនា
ចាះ សូមអរគុណចំពោះយោបល់បន្ថែមនេះ ។ ខ្ញុំនេះមិនជាពូកែស្រម៉ៃប៉ុន្មានទេ បានជាខ្ញុំមិនបានសរសេរដាក់ក្នុងបទពិសោធន៍របស់ខ្ញុំ។ ខ្ញុំសូមក្មួយនាំពាក្យខ្ញុំទៅ ជំរាបអរគុណចំពោះអ្នកម្តាយរបស់ ក្មួយផងដែលបានផ្តល់តម្លៃថា ខ្ញុំពូកែ។ ខ្ញុំ មិនដឹងថាខ្លូនខ្ញុំយ៉ាងម៉េចទេ ហើយក៏សូមជំរាបតាមត្រង់ដែរ ថាខ្ញុំតែងតែគិត តែម្យ៉ាងគត់ថា ខ្ញុំជាអ្នកនិពន្ឋនៅក្រៅប្រទេសប្រកបការងារជាអ្នកសារព័ត៌មានក្នង វិទ្យុ សរសេររឿងប្រលោមលោកបានតិចតួចណាស់់ បើប្រៀបធៀបនឹងអ្នកនិពន្ឋនៅក្នុង ប្រទេស។ ម្យ៉ាងទៀតសៀវភៅប្រលោមលោករបស់ខ្ញុំ ក៏ពុំទាន់មានដាក់លក់ដែរនៅប្រទេស យើង។ ពីព្រោះខ្ញុំបានលក់អស់រលីងនៅស្រុកបារាំងនិងនៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៩១ម្ល៉េះ ហើយខ្ញុំក៏ដូចជាមិនចង់បោះពុម្ពជាថ្មី ព្រោះខ្ញុំក៏មិនសូវស្រឡាញ់រឿង ទាំងនោះប៉ុន្មានផង។ ខ្ញុំគិតថា បើសិនជាខ្ញុំមានឱកាសបានសរសេររឿងថ្មី គួរ តែខ្ញុំបោះពុម្ពសៀវភៅថ្មីវិញល្អជាជាង។
ខ្ញុំបានអានរឿងរបស់លោកជំទាវដែលបានបោះពុម្ពក្នុងសៀវភៅលេខថ្មីរបស់សមាគមអក្សរសិល្ប៍កម្ពុជា ស៊ុយអែត។ ខ្ញុំចូលចិត្តរបៀបសរសេររបស់លោកជំទាវព្រមទាំងសាច់រឿងផងដែរ។
នាងរចនា
អរគុណនាងដែលបានពេញចិត្តរឿងខ្លី ពេលដែលកន្លងទៅ ចុះផ្សាយក្នុងសៀវភៅលេខថ្មីរបស់សមាគមអក្សរសិល្ប៍កម្ពុជាស៊ុយអែត។ ខ្លួនខ្ញុំមិនទាន់បានឃើញសៀវភៅនោះនៅឡើយទេ។
នាងបានសរសេររឿងអ្វីខ្លះ តើនាងអាចផ្ញើតាម emailរបស់ខ្ញុំឲ្យខ្ញុំអានផងបានឬទេ?
http://rainnamail.wordpress.com/my-writings/
លោកជំទាវអាចអានរឿងខ្លះរបស់ខ្ញុំដែលបានចុះផ្សាយនៅក្នុងតំណរខាងលើ។
Please visit our website http://greenwindowcambodia.terapad.com and register for its forum! thanks in advance!
Dear reaseysaophol
I can’t open your webside
Mrs PECH Sangwawann
Dear Reaseysaophal
Well, I would like to tell you : now, I can open your webside . I visited your blog with joys and I readed
the long article on Mrs KEO Chanbo in USA.
Good continuation and good luck
Congretulations
Neak Ming PECH Sangwawann
Journalist of RFI Radio France international (94 FM and 102 FM in P.Penh)
Writer and President of Khmer Writers abroad (France)
I would love to thank Mrs PECH Sangwawann for visiting my website. I wish you the best!
Please give your feedback to me through comment on my blog!
Don’t mention it. I would like to give you my thinks on your blog. But I like write khmer than english. How don’t you write khmer? I like to write khmer or french. It’s is easy for me .I forget english because I let out this language and I never use this english since 1969. In France, I always use French and khmer.
If I can write khmer to you, I promise to let you khnow my opinion on your webside. Ok
I would love to thank Mrs PECH Sangwawann for visiting my website. I wish you the best!
Please give your feedback to me through comment on my blog! (Sorry for avatar error)
Before reply you . I have this question. What do you mine if I will write to you in our khmer language? . My english is not very well. I write french good more than english . I’m in France , I use french always but not english. I hope you unsderstand me .
បាទ! អ្នកមីងអាចសសេរជាភាសាខ្មែរបាន។ ខ្ញុំសសេរអង់គ្លេសដោយសារខ្ញុំទៅហាងអ៊ិនថឺណិតដែលមិនមានពុម្ភអក្សរយូនីកូដ។ សូមអ្នកមីងអញ្ជើញមានប្រសាសន៍អំពីមតិចំពោះគេហទំព័ររបស់ខ្ញុំ។
អីយ៉ា! អ្នកមីងមានគេតាមមកដល់ផ្ទះទៀត!ពិតជាចំលែកមែននិងអស្ចារ្យទៀត។គិតទៅបុរសម្នាក់នោះពេលអានរឿងអ្នកមីងហើយពិតជាចូលតួរមែនទែនហើយ!! ព្រោះជំនាន់នោះការធ្វើតំនើរពីខេត្តមួយទៅខេត្តមួយប្រហែលជាមិនងាយស្រួល
ប៉ុណ្ណានទេ! ដល់ពេលអញ្ចឹងទៅចង់អានរឿងនោះដល់ហើយ!! 🙂
រស្មី
អរគុណក្មួយរស្មី ចំពោះចំណាប់អារម្មណ៍នេះ។
តាមពិតទៅ គេមកតាមដល់ផ្ទះ ប្រហែលជាមានចំណុចខ្លះប៉ះពាល់គេបានជាគេអាចលោតដល់ម្លឹង មិនខុសពីពាក្សក្មួយថាចូលតួមែនទេននោះទេ។
ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ក្មួយ ការធ្វើដំណើរពីក្នុងប្រទេសយើង ក្នុងជំនាន់នោះមិនពិបាកអ្វីទេ ព្រោះមានរថយន្តក្រុងល្អៗពីភ្នំពេញទៅគ្រប់ខេត្ត និងពីខេត្តនីមួយៗមកភ្នំពេញ។ នៅភ្នំពេញ មានយានជំនិះ ម្យ៉ាងទៀតហៅថាឡំប្រឺតាដែលអាចដឹកមនុស្សបាន៧ឬ៨នាក់រហ័សដូចចិត្ត។ អ្នកអានដែលមករកសួរមូលហេតុនេះ ជិះម៉ូតូមក។
ចំណែកឯរឿងដែលក្មួយចង៉អាននោះត្រូវវិនាសបាត់បង់ក្នុងរបបខ្មែរក្រហមអស់ហើយ។ ខ្ញុំគ្រោងសរសេរឡើងវិញដែរ ព្រោះខ្ញុំបានឲ្យលោកហ៊ុល សាផុនគូរក្របទុកម្ភែឆ្នាំហើយ ប៉ុន្តែ ខ្ញុំពុំទាន់មានពេលសរសេរ….
ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដែលបានចូលរួមក្នុងទំព័រនេះ។ បានចូលរួមជា មួយអ្នកនិពន្ធ គឺជាបំណងប្រាថ្នាមួយរបស់ខ្ញុំ។ សូមអរគុណដល់លោកជំទាវ ចំពោះការរលឹកនឹក ឃើញដល់ខ្ញុំដែលជាស្មេរជាន់ក្រោយម្នាក់។
ក៏ដូចគ្នាដែរ ខ្ញុំរីករាយណាស់ដែលបានទទួលសារនេះរហ័សទាន់ចិត្ត។នេះពិតជាចិត្តរបស់ស្មេរមែនដែលមិនអាចស្ងៀម និងកន្តើយបាន។
មិនថាស្មេរមុនឬស្មេរក្រោយទេ ខ្ញុំមិនដែលចេះភ្លេចនរណាម្មាក់ដែលមាននិស្ស័យខាងអក្សរសាស្ត្រអក្សរសិល្ប៍ដូចខ្ញុំទេ។លើសពីនេះខ្ញុំតែងតែសរសើរនិងជួយលើកទឺកចិត្តអ្នកដែលសរសេរល្អ។
ជំរុញ មិនមែនមកពីពាក្យជ្រុញទេ គឺមកពីពាក្យរុញ
លោកសុខ ធូ
ត្រឹមត្រូវណាស់ការពន្យល់ពាក្សខាងលើនេះ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាមិនមែនខ្ញុំជាអ្នកសរសេរពាក្សមួយឃ្លាខាងលើនេះទេ។ ខ្ញុំក៏ភ្ញាក់ផ្អើលជាយូរមកហើយ តាំងពីបានឃើញនិងបានអានភ្លាមម៉្លេះនៅក្រោមអត្ថបទរបស់ខ្ញុំ។
ខ្ញុំសង្វាវ៉ាន
Having read the whole article,i can sum up with one sentence that Lok Chumteav Pech Sangwawann is a brilliant , top notch writer,and the best of the best of all time. And perhaps a role model for all of us as well. What impresses me the most is her unending endeavor to educate and to help reshape the society that may be in decay caused partially by foreign influences. In that sense, Lok chumteav Pech Sangwawann is no doubt a hero, and a superb field commander in the field of literature… bravo.
All her works and books should be preserved in the national archive or public library for safe keeping, so that the next generations can use to do the research and study about their ancestors.
May heaven bless her and her family.
Your secret admirer
Pheakkdey
ជំរាបសួរលោកភក្តី
ខ្ញុំសូមថ្លែងអំណរគុណលោកយ៉ាងជ្រាលជ្រៅដែលបានអានអត្ថបទរបស់ខ្ញុំនេះនិងបានបញ្ចេញមតិលើកទឹកចិត្តខ្ញុំ។ នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលលោកបានផ្តល់ចំពោះខ្ញុំ ប៉ុន្តែ ខ្ញុំសូមទោស ខ្ញុំមិនហ៊ានទទួលទេ ហើយអៀនខ្លូនណាស់ព្រោះខ្ញុំពុំដែលហ៊ានគិតដល់នេះម្តងណាទេ។ខ្ញុំតែងតែគិតថា ខ្ញុំជាអ្នកនិពន្ឋដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ ។ ខ្ញុំសូមអញ្ជើញលោកចូលអានប្លក់ក្រុមយុវអ្នកនិពន្ឋវ័យក្មេងនោះលោកនិងបានឃើញថា ពួកគេមិនត្រឹមតែជាទំពាំងស្នងឬស្សីក្នុងថ្នាលអក្សរសាស្ត្រ និងអក្សរសិល្ប៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែពួកគេសរសេរល្អៗនិងពីរោះៗណាស់ គួរឲ្យកោតសរសើរនិងគួរឲ្យមានមោទនភាពក្រៃលេង។ អ្នកនិពន្ឋស្ត្រីខ្មែរនៅក្រៅប្រទេសនិងក្នុងប្រទេសឯទៀតក៏សុទ្ឋតែពូកែសរសេរណាស់។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមកត់ត្រាទុកក្នុងដួងចិត្តនូវការផ្តល់តម្លៃរបស់លោកច៉ពោះរូបខ្ញុំដោយសូមឲ្យការយល់ឃើញរបស់លោកចំពោះស្នាដៃខ្ញុំំជាពាក្សជូនពរដ៏សក្តិសិទ្ឋមួយ និងសូមឲ្យបានក្លាយទៅការពិត។
សូមលោកនិងគ្រួសារជួបប្រទះតែសុភមង្គល និងវឌ្ឌនភាព។
ពីអ្នកនិពន្ឋខ្ញុំ ប៉ិច សង្វាវ៉ាន
អ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិចូលនិវត្តិន៍
Awesome and what a wonderful surprise. Frankly, i have never thought in a million years that I will get a reply from a person with whom I so idolize .Thanks lok Chumteav so much for spending your most precious time writing back to me. And no matter what you’ve said about yourself , your beautiful name ,prestige ,and your legacy have been embedded in the memories of so many already. God bless.
សូមកែតម្រូវពាក្សក្នុងឃ្លានេះ ក្រុមយុវអ្នកនិពន្ឋវ័យក្មេង មកជាក្រុមអ្នកនិពន្ឋវ័យក្មេង
និងការសរសេរច្រឡំជើង”ឌ”ក្នុងពាក្ស វឌ្ឌនភាព មកដូច្នេះវិញ វឌ្ឍនភាព។សូមអរគុណ
Soursdey,
Je suis très heureux de lire votre présent article qui me rappelle les bons moments procurés par la lecture de vos œuvres précédentes. Vous possédez un style d’écriture direct et moderne qui s’adapte parfaitement à l’atmosphère ambiante de chaque étape de votre vie, traduisant fidèlement le mouvement de votre âme et votre sensibilité aux problèmes auxquels doit faire face la population cambodgienne à diverses périodes. Votre émotion est toujours présente quand il s’agit de défendre les valeurs traditionnelles du peuple khmer. Votre contribution à l’essor de la littérature cambodgienne ne réside pas seulement dans la publication de vos propres romans, mais aussi dans votre participation à la diffusion des oeuvres radiophoniques et à l’organisation des prix littéraires en France contribuant ainsi à la connaissance d’autres auteurs cambodgiens.
Messager