ជិត២ខែមកហើយ ដែលខ្ញុំត្រូវឈប់សម្រាកពីការសិក្សា ដើម្បីទទួលវគ្គបំពាក់បំប៉នត្រៀមខ្លួនចូលបម្រើការងារឲ្យស៊ីហ្គេម។ តែសរុបៗទៅមិនឃើញបានអ្វីជាដុំកំភួនសោះ ក្រៅពីប្រើចំណេះដឹងផ្ទាល់ខ្លួនដែលមានស្រាប់ ដើម្បីធ្វើការងារទាំងនោះ។ វគ្គបណ្តុះបណ្តាលរបស់គេ ធ្វើឡើងទាំងតក់ក្រហល់! ឈប់ជិត២ខែមិនឃើញហៅទៅបង្រៀនអីសោះ ទាល់តែទឹកជិតដល់ច្រមុះទើបហៅទៅរៀនទាំងចាប់ចុងប្រយុងដើម។
នេះជាចរិត ឬជាផ្នត់គំនិតមួយរបស់ជនជាតិលាវ។ ពួកគេចូលចិត្តអ្វីដែលស្រួល ងាយហើយធ្វើខ្លួនបែបសប្បាយៗ ទាល់តែដល់ថ្ងៃទើបប្រឹងធ្វើយកស្លាប់យករស់តែម្តង។ ផ្លូវថ្នល់ជាច្រើនខ្សែដែលធ្វើត្រៀមចាំទទួលថ្ងៃស៊ីហ្គេមក៏មិនទាន់ឃើញហើយ ព្រោះឃើញទុកចោលរាប់ខែមកហើយ គ្មាននរណាអើពើសោះ។ ផ្សារតាឡាត់សៅ ដែលជាបេះដូងរបស់រដ្ឋធានីវៀងចន្ទន៍ ក៏កំពុងជួសជុលថ្មីមិនទាន់ទាំងបានពាក់កណ្តាលផង… គិតសព្វៗទៅ ស៊ីហ្គេមឆ្នាំនេះ មិនដឹងថារដ្ឋាភិបាលលាវមានអ្វីសម្រាប់បង្អួតកីឡាករបរទេសនោះទេ។
ថ្ងៃនេះជាថ្ងៃទី១ហើយ ដែលខ្ញុំត្រូវចុះទៅធ្វើការ ឲ្យស៊ីហ្គេមតាមការកំណត់។ ខ្ញុំម្នាក់ឯងទទួលភារៈ៣យ៉ាង គឹធ្វើជាTD(Technical Delegates), TO(Technical Officer) និង LO(Liaision Officier)។ ស៊ីហ្គេមនឹងចាប់ផ្តើមនៅថ្ងៃទី០៩ដល់ថ្ងៃទី១៨ធ្នូ២០០៩នេះ តែសម្រាប់ខ្ញុំត្រូវចុះធ្វើការងារតាំងពីថ្ងៃទី១នេះទៅហើយ។ តួនាទីសំខាន់ៗនោះគឺមុនស៊ីហ្គេមចាប់ផ្តើម ខ្ញុំត្រូវទៅចាំទទួលគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗ ជាពិសេសគណៈកម្មការអូឡាំពិក ដែលមកពីបណ្តាប្រទេសមិនមែនអាស៊ីអាគ្នេហ៍។
នៅពេលកីឡាស៊ីហ្គេមចាប់ផ្តើមប្រកួត ខ្ញុំត្រូវទទួលតួនាទីជាអ្នកបកប្រែឲ្យគណៈកម្មការចំនួន៥ប្រទេសប្រចាំនៅក្លិបកីឡាទាត់សីក្នុងពេលព្រឹក និងក្លិបកីឡាប្រដាល់នៅពេលល្ងាច។ ការងារបកប្រែនេះខ្ញុំធ្វើតែ៦ថ្ងៃប៉ុណ្ណោះ ព្រោះកីឡាទាំងពីរប្រភេទនេះនឹងត្រូវបញ្ចប់មុនកំណត់ ដូច្នេះនៅសល់៤ថ្ងៃចុងក្រោយ ខ្ញុំត្រូវទទួលតួនាទីមួយទៀតគឺ ដឹកនាំគណៈប្រតិភូផ្សេងៗរួមទាំងកីឡាករ ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗក្នុងក្រុងវៀងចន្ទន៍។
សង្ឃឹមថា ខ្ញុំនឹងអាចធ្វើការងារទាំងនេះបានយ៉ាងងាយស្រួល ហើយក៏សុំជូនដំណឹងដល់បងប្អូនផងដែរ ចំពោះអវត្តមានមួយរយៈក្នុងភូមិវើតប្រែសនេះ តែក៏នឹងខំព្យាយាមឆ្លៀតពេលមកផ្សាយរឿងបន្តិចបន្តួចបើអាចធ្វើទៅបាន។ អរគុណ!!
ខ្ញុំមានគម្រោងទៅមើលពិធីបើកការប្រកួត សួរមួយ តើសំបុត្រលក់អស់នៅ? ឬមួយជួយស៊ីសួសឲ្យសំបុត្រហ្វ្រីមួយបានអត់? ខបចៃ!
សំបុត្រលក់មិនទាន់អស់ទេ ត្រូវការបែបណាក៏មាន!
អារឿងស៊ីសសុសនោះហ៎?… បែបយ៉ាប់តិចហើយ ព្រោះសូម្បីតែខ្ញុំក៏មិនបានអាហ្វ្រីនោះដែរ! បានចូលមើលក៏ព្រោះដើរតាមគណៈប្រតិភូប៉ុណ្ណោះ!
That’s Laotian! No so different from the Cambodians and other people of the world!
ស្អាតមែន!
ប្រយ័ត្ននារីឡាវមកដល់បន្ទប់ដូចបងណា!
សុខប្បាយប្អូនប្រុស!
បងគ្មានពេលទំនេរសោះតាំងពីមកដល់ខ្មែរ!
គ្មានពេលដូចម៉ាក់សោះ!
ចង់ទៅដើរលេងដូចម៉ាក់ដែរ!