ថាប្រទេសខ្មែរចុះជាប្រទេសក្រីក្រតូចតាច តែសម្រាប់ភីលីពីនដែលជាប្រទេសអភិវឌ្ឍន៍មួយ និងកំពុងមានវិស័យភាពយន្ត រីកចម្រើនគួរឲ្យកត់សម្គាល់នោះ ក៏ពូកែលួចចម្លងគេមិនធម្មតាដែរ ពិសេសភាពយន្តភាគកូរ៉េដែលល្បីៗទាំងអស់ ត្រូវបានភីលីពីនយកទៅថតសាជាថ្មីជាវ៉ឺស្ហឹនរបស់គេ។
ខ្ញុំមិនដឹងថា ភីលីពីនបានទិញកម្មសិទ្ធិបញ្ញា ពីប្រទេសកូរ៉េឬក៏អត់នោះទេ គ្រាន់តែដឹងថាប្រទេសនេះបានយករឿងកូរ៉េមកថតឡើងវិញទាំងដុល។ តែទោះជាទិញឬមិនទិញក៏វាក្លាយជារឿងមួយមិនច្បាស់ការដដែល ដរាបណាម្ចាស់ដើមគេមិនរករឿង ព្រោះមានប្រទេសជិតខាងយើងខ្លះក៏លួចយកចម្រៀងគេមកច្រៀងដោយកុហកទស្សនិកជនថា បានទិញកម្មសិទ្ធិបញ្ញាពីម្ចាស់ដើម តែវាគ្រាន់តែជារឿងបោកប្រាស់ដើម្បីកុំឲ្យគេចោទថាជាចោរប៉ុណ្ណោះ!
សម្រាប់ខ្ញុំការថតចម្លងឥឡូវនេះក្លាយជារឿងធម្មតាទៅហើយ នរណាចម្លងនរណាក៏លែងខ្វល់ដែរ តែគួរធ្វើយ៉ាងណាផលិតឲ្យបានល្អជាងម្ចាស់ដើម ឬយ៉ាងហោចណាស់សុំឲ្យតែមានគុណភាពប្រហាក់ប្រហែលគេក៏បានដែរ ដើម្បីកុំឲ្យមានមតិរិះគន់ថា ចម្លងគេហើយនៅផលិតអន់ជាងគេទៀត។
ខ្មែរយើងកំពុងក្រ និង ដើរក្រោយគេជានិច្ចក្នុងបណ្តាប្រទេសអាស៊ាន។ ខ្ញុំចង់ឲ្យខ្មែរមានអគារខ្ពស់ៗកប់ពពក មានផ្លូវនិងស្ពានអាកាស មានរថភ្លើងស្វ័យប្រវត្តិទាំងលើដីក្រោមដី ដូចប្រទេសអន់ៗយ៉ាងយួនជាដើមសិន រឿងផ្សេងៗទៀតចាំគិតជាក្រោយ!!
ខ្មាសយួន… ខ្មាសប្រទេសដែលខ្មែរគ្រប់គ្នាតែងមើលងាយមើលថោក… តែគេកំពុងដើរទៅមុខយ៉ាងលឿនជាងយើងឆ្ងាយណាស់!
ខាងក្រោមនេះ ជាប៉ុស្ត័រភាពយន្តច្បាប់ដើមរបស់កូរ៉េ និងច្បាប់ថតចម្លងរបស់ភីលីពីន៖
ឡូយម៉េះ!! មិនដូចខ្មែរទេ ចម្លងគេហើយ ធ្វើអន់ជាងគេឆ្ងាយណាស់!!!
មិនមែនថាចង់បង្អាប់ជាតិសាសន៍ខ្លួនទេ តែវាជាការពិត ចូលចិត្តតែធ្វើឲ្យគេមើលងាយ…
ការថត និងឌីសាញ មិនចាញ់កូរ៉េប៉ុន្មានទេ
Style ថតរបស់ខ្មែរគឺ ឈរ ចំហៀងយកដៃជ្រែងហោប៉ៅ ឬចង្កេះបន្ទាប់មក ផ្អៀងស្មារខាងស្ដាំទៅមុខបន្តិចហើយញញឹម, ហិហិហិ ស្ទិល 79
ចុះឯណារឿងខ្ញុំសំដែង ម៉េចអត់ឃើញ? Super inggo
😛
ដល់ម្លឹងផងអាស៊ី!
អាគ្នេយ៏!
ដូចទាំងស្ទីល, ដូចទាំងចំណងជើង, ទំណងបានទិញកម្មសិទ្ធបញ្ញា! ចោរ បើទោះមិនបានរៀន តែក៏មិនល្ងង់ចំលងទាំងដុលចឹងដែរ, នេះប្រហែលជាគេមាន សិទ្ធគ្រប់គ្រាន់ក្នុងការប្រើប្រាស់ដូចច្បាប់ដើម!
Only U របស់កូរ៉េ តួស្អាតជាង ហើយ Kim Sam Soon របស់កូរ៉េ គួរឱ្យស្រលាញ់ខ្លាំងណាស់! ខ្ញុំចូលចិត្តរឿងភាគកូរ៉េ ផ្កាប់មុខហើយ។ យប់មិញអត់ទៅរៀន ព្រោះចង់មើលរឿង «អូនជាបេះដូងបង» នៅស៊ីធីអ៊ីន។ ហេតុអ្វីក៏រឿងកូរ៉េ ល្អមើលម្ល៉េះហ្ន៎?
រឿងភីលីពីន ក៏ខ្ញុំចូលចិត្តដែរ ពិសេសរឿងមួយ និយាយពីការបង្វែរពេលវេលាថតក្រោយ គឺល្អមើលណាស់! 😀
បង្វែរពេលវេលាថយក្រោយ 😀
តាមពិតទៅ ភីលីពីនមិនអាចចាត់ទុកជាប្រទេសអភិវឌ្បន៌ទេ ការរីកចំរើនរបស់ វាគឺនៅសល់ពីសម័យ 80ប៉ុណ្ណោះ ក្រោយមកទៀតពុករលួយមិនស្ទើរ។ ប៉ារបស់ខ្ងុំទៅទីនេះ យករូបថតអោយមើល សូម្បីតែនៅក្រុងក៌កខ្វក់ ហើយមាន អ្នកក្រច្រើនទៀត។ ជីវភាពប្រហែលវៀតណាម តែបរិស្ងាន វៀតណាមស្អាតជាង។ តែចំពោះវិស័យភាពយន្តពិតជារីកចំរើន គួរអោយកត់ សំគាល់។ និយាយការរចនានិងតួរបស់ភីលីពីនក៌មិនអន់ដែរ។
ខ្ងុំមិនដឹងថាគេចំលងនោះមានទិញសិទ្ធរឺក៌អត់ទេ ព្រោះរកអត់ឃើញ។
សូមបងអាច់ផ្កាយមើលការនិយាយវិភាគរបស់រឿងចំលងភីលីពីននៅទីនេះមានទំាងគំាទ្រនិងរិះគន់។
http://www.crunchyroll.com/forumtopic-273085/filipinos-remakes-of-korean-drama/?pg=1
ប្រទេសភីលីពីនជាប្រទេសដែលចែកប្លកគ្នារស់នៅ ប្លកអ្នកក្រតាមអ្នកក្រ ប្លកអ្នកមានតាមអ្នកមាន !!!! ពូកម៉ាកខ្ញុំនៅប្លកអ្នកមាន គឺតារាបង្ហាញម៉ូដ អាយុ ១១ឆ្នាំ ខ្ញុំបានដាក់ឲ្យមើល ម្តងជា២ ដងរួចមកហើយ!!!!
រឿងចំលងមិនចំលង កុំខ្ចលអី ធ្វើម៉េចឲ្យតែបានមើលទៅគឺចប់សេចក្តីហើយ។
ខ្ញុំអាចនិយាយភាសាខ្មែរបាននេះ គឺដោយសារតែចំលងហ្នឹងហើយ!!!
ស្ដាប់កុមារកាមទេព រៀបរាប់ម្ដងៗ ទ្រាំមិនសរសើរមិនបានទេខ្ញុំ (ចង់សរសើរយូរហើយ) ព្រោះឮស្គាល់សុទ្ធតែអ្នកមានជុំវិញពិភពលោកហ្មង! នេះបញ្ជាក់ថា កុមារកាមទេព ក៏ជាកូនអ្នកមានមិនធម្មតាដែរ។ ឡូយអ្ហា កូនគេ!
កុំថាតែពូផលឯង ញុមក៏មិនខុសប៉ាម៉ានដែរ សុំសើចមួយដែរ 😀
ទេ ទេ ពូផល ខ្ញុំនេះ មិនមែនអ្នកមានអីទេ គ្រាន់តែស្គាល់ ក្មេងៗ ពួកតារាស្រុកគេតើ ( កុំថាខ្ញុំមាន តិចលគេ ណាត់ចួប ចាប់ជំរិត)
ខ្ញុំនេះ អ្នកក្ររកតែលុយទិញបាយមិនចង់បានផង!! 🙂
ចុះផាកានសើចរឿងអ្វីដែរ? ស្រុកគេយ៉ាងណានោះ មិនខ្វល់ទេ ខ្វល់តែពីរឿងស្រុកឯងនេះ គេមិនទាំងយកភ្នែកមើលផង ជួយមិនបាន ជួយមិនបាន !!!! រឿងខ្មែរ ទាល់តែយកក្មេងៗ ដើរតួរឲ្យច្រើនបន្តិចទើបគេមើលច្រើន !!!!!!!!!!! យ៉ាងណា ក៏គេមិនចង់យកក្មេងមកសំដែងដែរ ព្រោះគេខ្លាចបែកទឹកប្រាក់របស់ ដែលចែកគេមិនចង់ទាំងស្មើរផងនោះ!!!!
ពូផលសើចអី ញុមសើចហ្នឹង 😀
ហ្នឹងហើយ សើចខ្ញុំរឿងអី? ខ្ញុំនិយាយខុសមែនទេ ចឹងជួយកែឲ្យផង។
សូមអរគុណ!!!!