ក្នុងវគ្គនេះ បុរសតួអង្គឯកក្នុងរឿងនឹងបានស្គាល់និស្សិតរៀមច្បងម្នាក់ឈ្មោះ អច្ឆរា។ ទោះបីជាគេតាំងចិត្តមិនចង់រាប់អាននរណាក៏ដោយ តែអំពើល្អនិងការមានអធ្យាស្រ័យរបស់អច្ឆរាបានធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរកើតឡើងបាន។ ក្រោយពីរាប់អានអច្ឆរាបានមួយរយៈមក បុរសនោះក៏ដឹងថា និស្សិតម្នាក់ដែលលង់ទឹកស្លាប់នៅក្នុងស្រះមុខសាកលវិទ្យាល័យនោះ គឺជាមិត្តដ៏ជិតស្និទ្ធរបស់អច្ឆរា។
ទន្ទឹមនឹងនេះដែរ ភូមរីដែលជាស្រមោលអាថ៌កំបាំង រស់នៅក្នុងផ្ទះជាមួយគេនោះក៏ចាប់ផ្តើមបង្ហាញរូបរាងកាន់តែច្បាស់ឡើងៗ។ រៀងរាល់ព្រឹក អាហារត្រូវបានរៀបចំរួចជាស្រេច ពេលត្រលប់មកពីរៀនសម្លៀកបំពាក់ក៏ត្រូវបានបោកហាល ពេលហត់នឿយអស់កម្លាំង ពែងកាហ្វេក្តៅៗត្រូវបានឆុងយកមកឲ្យគេ…។
តើស្រមោលអាថ៌កំបាំងនោះជាអ្នកណា? វគ្គបន្តបន្ទាប់អ្នកនឹងបានជ្រាប…
ចុចទីនេះដើម្បីអានវគ្គ២! (សូមអភ័យទោស រឿងត្រូវបានលុបចេញ។)
រឿងនេះល្អមើលណាស់! ចេញវគ្គបីអោយឆាប់ៗមកណា ! ខ្ញុំចង់អានដល់ហើយ ! 🙂 ផ្កាយពិតជាបិនសរសេរមែន ! 🙂
អត់ហ៊ានមើលទេ ខ្លាច 😥
អានរឿងខ្មោចយូរទៅចង់ងងុយដេក ព្រោះមិនដែលឃើញខ្មោចផង !!!!!!!!!!
បងចង់សួរថាពេលណាប្អូន ដាក់រឿងរហូតដល់ចប់?ពិតជាអ្នកនិពន្ធមែន ពីមួយវគ្គទៅមួយវគ្គកាន់តែធ្វើឲ្យតាមដាន។
សូមរង់ចាំតាមដានសិនទៅ … អ្នកនិពន្ធកំពុងមមាញឹក សុំទោស!
លោកម៉ាក់ខ្ញុំរកមើលវគ្គពីរអត់ឃើញទេ ឃើញដែរតែបើអត់បានគេថាលុបចេញបាត់ហើយ។
ធ្វើយ៉ាងម៉េចទៅលោកម៉ាក់???ខ្ញុំចង់អានរឿងនេះណាស់!!
រង់ចាំ.. 😛