ថ្ងៃនេះថ្ងៃអាទិត្យ ទំនេរទៀតហើយ! យេៗៗ!!! \(^O^)/
រាល់ថ្ងៃឈប់សម្រាកម្តងៗ សប្បាយចិត្តជាងបានឡើងឋានសួគ៌ទៅទៀត! មិនឲ្យសប្បាយម៉េច បើម្ង៉ៃៗដេកបានតែ៣ឬ៤ម៉ោងប៉ុណ្ណោះ T__T នរណាៗក៏ថាខ្ញុំមុខដូចខ្មោចឆៅដែរ ហិហិហិ… តែខ្ញុំថាពេលឆ្លុះកញ្ចក់មើល មុខក៏មិនចាញ់Bie The Star ឯណា? 😆
ថ្ងៃអាទិត្យក៏ជាថ្ងៃចង់ញ៉ាំអ្វីឲ្យប្លែកមាត់បន្តិចដែរ ព្រោះ៦ថ្ងៃផ្សេងទៀតគ្មានពេលឯណានឹកចង់ធ្វើម្ហូបទេ អ៊ីចឹងហើយថ្ងៃនេះក៏ទិញនំបញ្ចុកបន្តិច សាឡាដបន្តិច ពងទាពីរបីគ្រាប់ ផ្លែប៉ោម២ផ្លែ មកធ្វើម្ហូបកូរ៉េញ៉ាំ! ^^
នេះជាម្ហូបសាមញ្ញមួយប៉ុណ្ណោះ ហៅស្រួលៗជាភាសាខ្មែរថា «នំបញ្ចុកកូរ៉េ» ឯឈ្មោះពិតជាភាសាកូរ៉េនោះគឺ Oi Bibim Guksu ដែលមានន័យជាភាសាអង់គ្លេសថា Spicy Noodles with Cucumber (Oi means Cucumber, Bibim means mix, and Guksu means Noodles)។
សម្រាប់គ្រឿងផ្សំក៏មិនពិបាកដែរ គ្រាន់តែលាយម្ទេសក្រហមកូរ៉េជាមួយល្ង ទឹកស៊ីអីវ ស្ករ និងទឹកក្រូចឆ្មាឲ្យមានរសជាតិជូរអែម ហើយយកមកច្របល់គ្នាជាមួយនំបញ្ចុក ពងទាចៀន ពងទាស្ងោរ ចំណិតផ្លែប៉ោម ត្រសក់ និងសាលាដ នោះជាការស្រេចហើយ!
តោះ! ញ៉ាំជាមួយគ្នា… អ្ហាំៗៗ!!! ^_______^!!
ពូកែនិពន្ធហើយ ពូកែធ្វើម្ហូបទៀត ឡូយបស់គេ ^^ ហើយពាក្យណាប្រែថាspicyទៅ? wonder dol hery, how many languages can you speak, huh? :S
អរគុណដែលបញ្ជោរ កិកិកិ…
ពាក្យប្រែspicyនោះឬ? គឺBibim នោះហើយ mix spicy ចូលគ្នា។
ចង់ដឹងខ្ញុំចេះប៉ុន្មានភាសា រាប់មើលប្រទេសអមខាងយើងសិនទៅ មានប៉ុន្មាន? ហើយរាប់ថែម អ៊ីនធើនែសឹហណលភាសា មួយទៀតទៅ ដឹងហើយ! ហិហិ..
ហើយចឹងម៉េចចេះកូរ៉េ?
ធ្វើការជាមួយពួកកូរ៉េ និង មានមិត្តភក្តិកូរ៉េច្រើន។ បើនិយាយរឿងភាសាកូរ៉េខ្ញុំអត់ចេះទេ ចេះតែម្ហូបកូរ៉េទាំងញ៉ាំទាំងធ្វើ! 😉
oh! i see. jam mer one day, i’ll post your background here. hehehe…. gathering information now 😀 hahaha….
ពីណាគេ Bie The Star? អាក្រក់ឬស្អាត? ឮថាជិតមកស្រុកខ្មែរ ហេហេ មកដល់ធ្វើម្ហូបឱ្យខ្ញុំញ៉ាំផង!
Bie the Star! ជាម្ចាស់បទពិរោះដែលខ្ញុំផ្ញើទៅឲ្យស្តាប់លើកមុននោះអី កាលនោះនៅមិនទាន់សង្ហាប៉ុន្មានទេ(ដូចញ៉ុមដែរ :lol: ) និងជាម្ចាស់បទម៉ាកម៉ាយ ដែលផលិតកម្មM យកទៅប្រែថតដូចឆ្កូតៗដាក់ចំណងជើងថា « I Love U »។
ឲ្យតែចម្រៀង Bie the Satr មិនដែលអន់ទេ ខ្ញុំដឹងថាចាន់ផលមានអ្នកផ្ញើឲ្យមើលហើយ ទើបមិនដែលចង់ផ្ញើទៅទៀត។
ត្រៀមមាត់ទុកតែញ៉ាំទៅ តែកុំភ្លេចត្រៀមលុយទិញម្ហូបផង កិកិកិ…
អូហ៍ ម្នាក់ណឹងខ្ញុំឮហៅតែ អាប៊ី កាលមុនមកលេងភ្នំពេញជាមួយប្អូនស្រីគេម្ដង។
មានពីណាគេផ្ញើឱ្យខ្ញុំមើល?
សង្ឃឹមថាអាចជុំគ្នាញ៉ាំឱ្យសប្បាយ 😀
ប៊ីហ្នឹងទៅភ្នំពេញដែរ? ទៅច្រៀងឬទៅលេង?
អ្នកផ្ញើនោះ ចេះតែគិតលេងៗទៅ ព្រោះធ្លាប់មានគេនិយាយប្រាប់(មិនបាច់សួរតទៀតទេ!)
សង្ឃឹមថាបានជុំគ្នាទៅចុះ! … ពេលខ្លះគិតថា មិនចង់ហ៊ានទៅជួបនរណាសោះ 😦
មកលេងធម្មតា អត់មានអ្នកណាចាប់អារម្មណ៍ថាជាអ្នកចម្រៀងផង! មិត្តម្នាក់ប្រាប់ខ្ញុំ ព្រោះគេស្គាល់ប៊ីហ្នឹង ហើយគេអ្នកនាំទៅលេងផ្សារសូរិយាទៀត! គេថា ប្អូនស្រីប៊ីស្អាតណាស់ ហើយបើប៊ីវិញ ក្ដៅពេកក៏ចាក់ម្សៅហ៊ុយលាបមុខក្នុងផ្សារ ធ្វើឱ្យគេមើលលាន់! 😆
អ្នកពូកែធ្វើអ្វីក៏គេសរសើរ ពិតជាល្អណាស់ អន់តែរូបខ្ញុំមួយ!!!