[…]
«អូនអ្ហ៎ា.. ធ្វើអីហ្នឹង? O.o?»
«គឺកំពុងរៀបចំកូនផ្ទះនេះ មិនដឹងធ្វើម៉េចឲ្យសមាជិកទាំងអស់ចូលទាំងអស់គ្នាបាន?? >.,<»
«អឺមម.. ដូចជាយ៉ាប់ដល់ហើយហ្ន៎! តើបងអាចជួយអីបានទេ??»
«ជួយយក ទែងម៉ូ ចេញទៅ! >.<»
បងក៏ចាប់បោះៗ។ ^^
«ណេះ!!» បងហុចអាមួយប្លែកជាងគេទៅអូន។
«អានេះ ទែងបឺរី តើ! ឲ្យយកតែ ទែងម៉ូ ចេញទេ! ^A^»
បងបូញមាត់ធ្វើភ្នែកឌឺៗដាក់។ >O<
«អូនអ្ហា៎!»
«ម៉េច! >[]<»
«ធ្វើហើយទៅគេងជាមួយគ្នាណ៎ា! ^^»
«យ៉ៃៗៗ… អាក្រក់!! ខ្ញុំឈប់មករកបងទៀតហើយ!!! ^A^!!»
«អេ! គិតដល់ណាហើយ? បងចង់បានន័យថា ពេលធ្វើហើយទៅសម្រាកលំហែរកាយនៅមុខផ្ទះណា៎! ធ្វើការពេញមួយថ្ងៃ មិនហត់ខ្លះទេហ៎??»
អូនធ្វើភ្នែកស្លឺហាមាត់ភាំង មុខឡើងក្រហមប្រឿងៗ ហិហិ… ហើយក៏គេចមុខចេញ។ បងខិតទៅជិតអត់ឲ្យអូនឮ ហើយឈ្ងោកមុខទៅរកថ្ពាល់។
«អូនអ្ហ៎ា!»
«ខ្ញុំមិនភ្លើងាកទៅទេ កុំយកល្បិចកូនក្មេងមកបោកខ្ញុំនោះ!! >.<!!»
បងសើចហូសចិត្តហើយដកខ្លួនមកវិញ។
«ឆ្លាតដល់ហើយហ្ន៎… ចឹងថើបយកតាហ្មងទៅ!!» បងហក់ទៅថើបភ្លាមៗដោយមិនឲ្យដឹងទាន់។^^*
«យ៉ៃៗៗ…»
«ម៉េចក៏ស្អុយម្ល៉េះ??» បងនិយាយដោយយកដៃបិចច្រមុះខ្លួនឯង។
«សមមុខ!!» មនុស្សធ្វើការពេញមួយថ្ងៃ ឲ្យក្រអូបមកពីណា?? ហាសហាសហា..។»
«សប្បាយចិត្តណាស់ហ្ន៎ ឃើញអ្នកដទៃមានទុក្ខ ចឹងទាល់តែពិន័យបន្តិចហើយបានៗ!!»
«អៃៗៗ.. កុំៗៗ..!!»
រំពេចនោះ បងក៏សង្រ្កប់ទៅលើខ្លួនអូន ហើយចាប់គ្រញិច! ហាសហាសហា…
[…ចង់ឲ្យក្លាយជាការពិតដល់ហើយ!! ហុហុហុ…]
ពិតជាល្អមែន
ស្រមើលស្រម៉ៃ 90 អង្សារសេ…… ភាពផ្អែមល្ហែមដូចទឹកឃ្មុំ ស្អិតរមួតដូចស្ករតាំងម៉ែ មានតែក្នុងប្រលោមលោកទេ,,,,,,
រឿងវាក្លាយជាអតីតកាលទៅហើយ មិនបាច់មករម្លឹកនាំតែឈឺចាប់ទេ! 👿
មិន ខំមិនខឹង ដល់ គេខំមិន មិនអោយ រំលឹក!!!!
សុំទោស… អ៊ីចឹងចង់រម្លឹកក៏រម្លឹកចុះ សុំតែម្យ៉ាង.. ខំមិនឲ្យច្រើនៗ!!! ហិហិ,, អ្នកនិពន្ធម្នាក់នេះ ផ្គាប់ចិត្តមិនត្រូវសោះ! 😀
ហាហាហាអស់សំនើចណាស់!!ចេះតែមានហ្មងហិហិហិហិ
អស់សំណើចសើចយំអី ស៊ីណេត? ហាសហាហា… អស់សំណើចដែរ!! ចេះឆ្កួតៗយល់សប្តិបែបនេះទៅកើត!!! យ៉ាប់ហ្មងងងង!!!:D