៥
ស៊ិនដឺរ៉េឡា
“ឯងក៏ដោះស្បែកជើងគប់ក្បាលគេតែម្តងឬ ស៊ិនសៀ?? ពិតជាសាហាវមែន!! កាកាកា!!!”
ម៉ីម៉ី ផ្ទួនសម្តីខ្ញុំ ហើយក៏សើចកក្រើកដីដូចមនុស្សឆ្កួត(?) ក្រោយពីស្តាប់ខ្ញុំនិយាយរឿងគ្រប់យ៉ាងប្រាប់ -_-; ។ ខ្ញុំព្យាយាមគេចខ្សែភ្នែកពីនាង ដើម្បីកុំឱ្យសង្កេតដឹងថា ខ្ញុំកំពុងពិបាកចិត្តលើរឿងនេះខ្លាំងប៉ុណ្ណា។
យប់មិញ ហេតុអីខ្ញុំធ្វើបែបនោះទៅកើត? ToT តើមកពីខ្ញុំពុលមូសមែនទេ!!?
“ចុះឯងគិតធ្វើយ៉ាងម៉េចបន្តទៀត? បើ ព្រះអង្គម្ចាស់ រករឿង ឯងពិតជាស្លាប់មិនខាន! ហិហិ…”
ម៉ីម៉ី មិត្តសម្លាញ់និយាយ តែមើលទៅទឹកមុខរបស់នាង ដូចជាគ្មានព្រួយបារម្ភអីពីខ្ញុំបន្តិច សោះ សូម្បីតែប៉ុនសរសៃសក់។ អរគុណខ្លាំងណាស់! -_-
“គ្នាមិនដឹងទេ តែគេប្រហែលជាចាំមិនបានផង ថាជាគ្នា ព្រោះងងឹតខ្លាំងណាស់ ហើយម៉្យាង អាម្សៀនោះស្រវឹងជោកជាំទៀត!”
ខ្ញុំតបទៅ ម៉ីម៉ី ហើយទាយយកសៀវភៅលំហាត់របស់នាង ដែលលួចចម្លងមកពីប្រធានថ្នាក់មកចម្លងត។ ខណៈពេលកំពុងចម្លងញាប់ដៃនោះ ស្រាប់តែឮសំឡេងហ៊ោកញ្ជ្រៀវ លាន់កងរំពងចេញពីក្រៅបង្អួច។
“អៃៗៗៗ!!!”
សង្ស័យ អា ព្រះអង្គម្ចាស់ ស្អីគេនោះ មកដល់ទៀតហើយ! តែពេលខ្ញុំអើតក្បាលមើលតាមបង្អួច បែរជាឃើញថា ថ្ងៃនេះមានអ្វីប្លែកខុសពីរាល់ដង។
មនុស្សម្នានាំគ្នាចោមរោម ព្រះអង្គម្ចាស់ ជុំជិត ដោយខ្សែភ្នែកបាញ់ឆ្ពោះទៅរកគេ និង រថយន្តពណ៌ខ្មៅរលើបមួយគ្រឿង ដែលថ្ងៃនេះយកមកចតនៅកណ្តាលទីធ្លា ដើម្បីគោលបំណងអ្វីម៉្យាងដែលខ្ញុំក្នុងចិត្តថា ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃ ឱ្យកាន់តែខ្លាំងជាងរាល់ដង។ បុគ្គលជាទីចាប់អារម្មណ៍នោះ កាន់មេក្រូពណ៌លឿងធំមួយនៅក្នុងដៃ ហើយស្រែកប្រកាសក្តែងៗ។
“សូមស្ងាត់អ្នកទាំងអស់គ្នា!” ដូចប្រើវេទមន្ត សំឡេងទាំងអស់ក៏ស្ងាត់ច្រៀបមួយរំពេច “ថ្ងៃនេះខ្ញុំមានកិច្ចការម៉្យាង ចង់ប្រកាសប្រាប់ឱ្យអ្នកទាំងអស់គ្នាដឹង… គឺខ្ញុំកំពុងតាមរក… ស៊ិនដឺរេឡា! -_-;”
ខ្ញុំភ្ញាក់ព្រើត នៅពេលឮប្រកាសនោះ ហាក់ដូចជាមានប្រផ្នូល អាក្រក់អ្វីម៉្យាងកំពុងមកតាមលងខ្ញុំ។ ពិសេស នៅពេលឃើញស្នាមញញឹមចុងមាត់ ដ៏សែនពិសពុលរបស់គេ ខ្ញុំក៏ដឹងថាគេមិនបានតាមរក ស៊ិនដឺរេឡា ព្រោះសេចក្តីស្នេហាដូចក្នុងទេវកថានោះទេ -_- ។
ព្រះអង្គម្ចាស់ ងាកទៅប្រាប់អ្វីម៉្យាងជាមួយមិត្តភក្តិ។ អេ… បុរសម្នាក់នោះ គឺជាម្នាក់ដែលនៅជាមួយគេ កាលពីម្សិលមិញតើ! ដូចជាឈ្មោះ វែរ… ទេដឹង?
“នោះគឺ វែរសៃល៍ កូនប្រុសរបស់ពាណិជ្ជករអចលនវត្ថុ XYZ ដ៏ល្បីឈ្មោះទេតើ!”
ម៉ីម៉ី និយាយរង៉ូវតិចៗ ធ្វើឱ្យខ្ញុំដឹងថា ការពិតបុរសដែល ព្រះរាជបុត្រ ហៅថា វែរ នោះ មានឈ្មោះពេញថា វែរសែល៍។
វែរសៃល៍ យករបស់អ្វីម៉្យាងពីក្នុងរថយន្តស្ពត ដែលចតនៅក្បែរនោះ។ វាគឺជាប្រអប់កាំម្ញីពណ៌ស្វាយ ដែលមានដាក់ស្បែកជើងសិស្សស្រីម៉ាក Pop Teen ខាងឆ្វេងនៅពីលើ ប្រៀបដូចស្បែកជើង កែវ ដែលស្បែកជើងនោះ គឺជា…
ស្បែកជើងរបស់ខ្ញុំ! ToT
“ឯង… នោះគឺ…”
ម៉ីម៉ី ហាមាត់ប្រុងនិយាយ តែខ្ញុំប្រញាប់បិទមាត់គេទាន់។
“ស៊ូត!… កុំមាត់ តិចមានគេដឹង ច្បាស់ជាវីវរធំហើយ!”
ប្រាប់ហើយ ពួកយើងក៏នាំគ្នារង់ចាំស្តាប់បន្តទៀត។
“នេះគឺជាស្បែកជើងដែល ស៊ិនដឺរេឡា ភ្លេចនៅមុខព្រះរាជវាំងរបស់ខ្ញុំ កាលពីយប់មិញ…”ស្នាមញញឹម ពោរពេញដោយគំនុំលេចឡើងមួយភ្លែត មុននឹងក្លែងធ្វើជាស្រពោនវិញ “គឺនាងបានទុកស្បែកជើងនៅទីនេះ… តែនាងបានយកបេះដូងរបស់ខ្ញុំទៅបាត់ហើយ…”
ចប់ប្រយោគនោះ ស្រាប់តែមានសំឡេងហ៊ោឡើងលាន់ទ្រហឹង។ ខ្ញុំឃើញសិស្សស្រីម្នាក់សន្លប់ ព្រោះតែសម្តីដ៏សែនផ្អែមរលួយនោះ។
ហ៊ឹះ… -_-;; បេះដូងស្អី!! ខ្ញុំដឹងថា លោកឯងគ្រាន់តែបញ្ឆោតខ្ញុំ ឱ្យចេញមុខដើម្បីសម្លេះចោលយ៉ាងព្រៃផ្សៃប៉ុណ្ណោះ។
“បានហើយៗ… សូមស្ងាត់សិនអ្នកទាំងអស់គ្នា!^^” ព្រះអង្គម្ចាស់ និយាយឃាត់ ព្រមទាំងចោលស្នាមញញឹមយ៉ាងស្រស់ “នរណាក៏ដោយដែលដឹងខ្លួនថាជា ស៊ិនដឺរេឡា សូមមកទទួលយកស្បែកជើងនេះនៅជំរំ ជំនោរវាយោ ក្នុងពេលសម្រាកថ្ងៃត្រង់… ធានាថា ស៊ិនដឺរេឡា នឹងបានទទួលមេរៀន ដែលហ៊ានគប់ស្បែកជើង… អូ! ច្រឡំ គឺលួចបេះដូង ព្រះអង្គម្ចាស់ ម្នាក់នេះយ៉ាងប្រាកដ!”
ព្រះអង្គម្ចាស់ វាសភ្នែកសម្លឹងមើលគ្រប់ទិស ធ្វើឱ្យខ្ញុំត្រូវគេចមុខពួន ព្រោះខ្លាចគេចំណាំមុខបាន។ ខ្ញុំក្តិចក្រចកលេងបំបាត់ភាពតានតឹង ខណៈដែល ម៉ីម៉ី ស្រែកសួរកណ្តាលសំឡេងហ៊ោកញ្ជ្រៀវលាន់ពីក្រោម។
“ស៊ិនសៀ! ឯងគិតធ្វើយ៉ាងម៉េចនៀក?? រឿងធំហើយ!!”
“មិនដឹង! ToT” ខ្ញុំតប “តែគ្នាគ្មានផ្លូវទៅតាមការហៅរបស់គេនោះទេ!”
“ឯងក៏ឃើញថា គេលេងមែនទែនណ៎ា មុននិងក្រោយ គេច្បាស់ជាតាមរកឯងឃើញមិនខាន! តើឯងគិតធ្វើយ៉ាងម៉េច? ឮថាឪពុករបស់គេជាមនុស្សមានឥទ្ធិពលទៀតផង ជួនកាលគេអាចជួលឃាតករឱ្យមកតាមរកឯងក៏ថាបាន! =O=”
TToTT ឯងប្រាប់យឺតបន្តិចហើយណា៎! ហ៊ឺៗៗៗ…
“<(ToT)> គ… គ្នាមិនដឹង! គ្នាឆ្កួតហើយ… គ្នាធ្វើ ព្រោះមានសំឡេងបញ្ជាប្រាប់ ពីក្នុងខួរ ក្បាល!!”
-_-;
ពេលនោះ ខ្ញុំភ្លេចទៅហើយថា ខ្ញុំទៅរក ព្រះអង្គម្ចាស់ ដើម្បីអ្វី? ភ្លេចទៅហើយថា ខ្ញុំកើតទុក្ខប៉ុណ្ណាដែលបងប្រុសក្លាយជាខ្ទើយ??
រាងកាយរបស់ខ្ញុំ… ជិតក្លាយជាសាកសពហើយ!!! ToT
បីថ្ងៃ!
បីថ្ងៃមកហើយ ដែល ព្រះអង្គម្ចាស់ ប្រកាសតាមរក ស៊ិនដឺរេឡា តែមិនបានជួបសោះ។ បីថ្ងៃ ដែលខ្ញុំត្រូវរស់នៅបែបលាក់ពួន ដូចចោរលួចខោទ្រនាប់គេ។ ទូទាំងសាលាពោរពេញទៅដោយភាព ចលាចល ព្រោះទាំង “ក្រមុំ” និង “កំលោះ” បាននាំគ្នាហែជាក្បួនទៅល ស្បែកជើងរាប់មិនអស់ ទាំងដឹងថា ខ្លួនឯងមិនមែនជា ស៊ិនដឺរេឡា ដែល ព្រះអង្គម្ចាស់ តាមរក។
មានមនុស្សទាំងអស់ ៧៤ នាក់ ដែលពាក់ស្បែកជើងខ្នាតដូចខ្ញុំ…
មានតែ ៤២ នាក់ ប៉ុណ្ណោះ ដែលមានរូបរាងស្រដៀងនឹងខ្ញុំ បើតាមការចងចាំរបស់ ព្រះរាជបុត្រ។
តែគ្រប់គ្នាអស់បញ្ញាតប នៅពេលត្រូវសួរថា… ប្រយោគចុងក្រោយ ដែលនាងនិយាយជាមួយ ព្រះរាជបុត្រ គឺអ្វី?
ប្រាកដណាស់! ពិតជាគ្មានអ្នកទាយត្រូវទេ ថា ប្រយោគនោះគឺ “អា ព្រះអង្គម្ចាស់ លង់ខ្លួនឯង!! ទៅងាប់ទៅ… ទៅ!!” TT_TT
“ហ៊ឺយ!”
ខ្ញុំស្រែកដាក់ខ្លួនឯង យ៉ាងតឹងណែនក្នុងទ្រូង ខណៈកំពុងប្រមូលសម្ភារៈដាក់ក្នុងកាតាបយ៉ាងរហ័សតាមដែលដៃទាំងពីរអាចធ្វើបាន។ ភ្លាមៗដែលសំឡេងកណ្តឹងរោទិ៍ឡើង ខ្ញុំក៏ប្រញាប់រត់ចេញទៅដើម្បីគេចមុខមិនឱ្យ ព្រះអង្គម្ចាស់ ឃើញ ព្រោះខ្លាចគេចំណាំមុខបាន។
“ឯងពិតជាមិនទៅរកគេ មែនឬ?”
ម៉ីម៉ី សួរខ្ញុំម្តងទៀត ក្នុងរយៈពេលបីថ្ងៃមកនេះ។ ខ្ញុំស្ទើរតែស្រែកទៅវិញខ្លាំងៗថា…
“អើ! មែនហើយ… ឯងចង់ឃើញមិត្តភក្តិក្លាយជា អតីតវត្ថុមានជីវិតឬ??? T^T ”
ខ្ញុំមានជីវិតរស់នៅដោយភាពភ័យខ្លាច អស់រយៈពេលបីថ្ងៃមកហើយ។ ខ្ញុំកាន់តែខ្លាចខ្លាំងប៉ុណ្ណា ខ្ញុំក៏ឮរឿងរ៉ាវពី ព្រះអង្គម្ចាស់ ច្រើនប៉ុណ្ណោះ។
មាននរណាម្នាក់ ប្រាប់ខ្ញុំថា ព្រះអង្គម្ចាស់ គឺជាបុត្រទោល តែម្នាក់របស់ម្ចាស់សាលារៀននេះ ដែលមានសាខាទាំងអស់ច្រើនជាង ១០ កន្លែង។
នរណាម្នាក់ទៀត ប្រាប់ខ្ញុំថា ព្រះអង្គម្ចាស់ គឺជាបុត្រទោល តែម្នាក់របស់អ្នកវិនិយោគទុនដ៏ធំជាងគេប្រចាំ ក្រុមហ៊ុមពាណិជ្ជកម្មថាមពលដ៏ល្បីឈ្មោះ ដែលគ្រប់គ្នានៅក្នុងប្រទេសនេះស្គាល់(មានព័ត៌មានបន្ថែមថា ម្តាយរបស់គេជាកូនស្រី របស់ម្ចាស់អណ្តូងប្រេងកាតក្នុងភូមិភាគអារ៉ាប់!)
នរណាៗនៅម្តុំនេះក៏ប្រាប់ខ្ញុំថា ក្រៅពីរោងចក្រអគ្គិសនី និង ស្ថានីយ៍ប្រេងឥន្ធនៈដែលមានទូទាំងប្រទេសហើយ គ្រួសាររបស់គេនៅមានក្រុមហ៊ុនអាកាសចរណ៍ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀត ផង។
ថែមទាំងមានអ្នកខ្លះទៀតប្រាប់ខ្ញុំថា គេធ្លាប់ធ្វើឱ្យមនុស្សម្នាក់ដែលប្រឆាំងនឹងគេ រលាយសាបសូន្យពីលោកនេះទៅ ដោយមិនទាន់ទាំងរកសាកសពឃើញផង រហូតមកដល់ឥឡូវ។
ព័ត៌មានទាំងអស់នេះ ធ្វើឱ្យខ្ញុំច្បាស់ក្នុងចិត្តថា គេអាចនាំខ្លួនរបស់ខ្ញុំទៅចាក់ពុម្ព ហើយបញ្ជូនដាក់យន្តហោះ ទៅបញ្ចុះយកប្រេងក្នុងឈូងសមុទ្រថៃបានយ៉ាងងាយ។
អាម្សៀនោះ… គួរឱ្យខ្លាច… គួរឱ្យខ្លាចខ្លាំងណាស់… យ៉ៃៗៗៗ!! TToTT
ហើយវាក៏ធ្វើឱ្យខ្ញុំត្រូវដាក់ទុន ទិញស្បែកជើងថ្មីដែលមានខ្នាតខុសពីអាចាស់ ដល់ទៅបីលេខ ហើយម៉ាកក៏ខុសគ្នាដាច់ ដោយមិនស្តាយលុយមួយសេន។
“ព្រះអង្គម្ចាស់ អាចមិនចង់សម្លាប់ឯងក៏ថាបាន គេប្រហែលគ្រាន់តែចង់ដឹងលេងៗថា ឯងជានរណាបានជាហ៊ានធ្វើបែបនោះ ឬជួនកាល…” ម៉ីម៉ី ញញឹម ជាសញ្ញាបញ្ជាក់ថានាងកំពុងរវើរវាយ “គេ ប្រហែលជាលង់ស្នេហ៍ឯងពិតមែនក៏ថាបាន!”
“ឆ្កួតទេអី! ឯងយកខួរក្បាលស្វាគិតទេដឹង?”
“មិនបានឆ្កួតទេ… តែដូចនៅក្នុងរឿងកូរ៉េនោះអី ដែលតួឯកស្រី ទៅជេរតួឯកប្រុសអាក្រក់ៗ ហើយតួឯកប្រុសក៏និយាយថា…” ម៉ីម៉ី បង្អាក់សម្តីបន្តិច មុននឹងត្រាប់សំឡេងតាមសាច់រឿង “គ្មាននរណា ហ៊ានធ្វើបែបនេះដាក់ខ្ញុំពីមុនមកទេ… នាងធ្វើឱ្យខ្ញុំលង់ស្រលាញ់នាងហើយ! >_</// អៃៗៗៗ”
តួឯកប្រុសរបស់នាងនេះ បែបវិកលចរិតហើយ! -_-;
គ្រឺង! គ្រឺង!—
សំឡេងកណ្តឹងសាលា រោទិ៍ឡើងល្មម។ ខ្ញុំប្រញាប់យកសៀវភៅលំហាត់ ចេញពីក្នុងថតតុ ហើយងាកទៅនិយាយជាមួយ ម៉ីម៉ី។
“មិនដឹងទេ… គ្នាទៅផ្ទះហើយ!”
ខ្ញុំស្ពាយកាតាប ប្រញាប់ក្រោកឡើងដើរចេញពីក្នុងថ្នាក់ ដោយទុកឱ្យ ម៉ីម៉ី នៅដេកយល់សប្តិ ម្នាក់ឯងទាំងថ្ងៃត្រង់។
មួយរយៈនេះ ខ្ញុំត្រលប់មកផ្ទះមិនសូវកង្វល់ចិត្តប៉ុន្មានទេ ព្រោះ បង សេម មិនសូវនៅផ្ទះ។ ប៉ាប្រាប់ថា គាត់កំពុងរត់ការរឿងរិនិយោគទុន ដែលធ្វើឱ្យមានការងារត្រូវធ្វើច្រើន ទើបមិនបានត្រលប់មកផ្ទះ។
ខ្ញុំនៅតែទទួលមិនបានដូចដើម… និងកំពុងតែគិតថា គួរធ្វើយ៉ាងម៉េចល្អ?? នរណាៗក៏ប្រាប់ថា ពិបាកណាស់ក្នុងការប្តូរខ្ទើយម្នាក់ឱ្យត្រលប់ក្លាយជាបុរសពេញលក្ខណៈវិញ ហើយវាស្ទើរតែមិនអាចទៅរួចផង។ តែខ្ញុំក៏មិនសុខចិត្តឱ្យក្តីសុបិនរបស់ខ្ញុំ ត្រូវរលំរលាយដោយសារ បងប្រុសក្លាយជាខ្ទើយដាច់ខាត!!
សូមរង់ចាំអានវគ្គបន្ត!
សួស្ដីបងផ្កាយ!! បងជួយដាក់រឿងស៊ិនដឺរ៉េឡាតាមប្រហារព្រះអង្គម្ចាស់អប្រិយ បន្តទៀត ហើយម្ដងពីរភាគបានទេ ចាំរាល់ថ្ងៃ។
បើកបងក្រដាក់ម្លឺងៗ ដាច់ភាគអស់ហើយ។
រឿងនេះពិតជាល្អមើល អ្នកនិពន្ធក៏ពូកែ អ្នកបកប្រែក៏ខ្លាំង។
អោយមេដៃមួយ!!!
ខ្ញុំក៏គិតអញ្ចឹងដែរ!!!