
គ្រាន់ តែ ប្រាប់ថា ក្រប សៀវភៅ នេះ ល្អ ឬ មិន ល្អ រួម ជាមួយ ហេតុ ផល នោះ អ្នក នឹង ឈ្នះ រង្វាន់ សៀវភៅ ១ ក្បាល ពី អ្នក និពន្ធ 😉
ផ្កាយNoVeLs*– ប្រិយមិត្តជាទីមេត្រី! ៥ក្បាលមុនរបស់ «សង្សារប្រុស» បានកន្លងផុតទៅហើយ សម្រាប់អំណោយហ្វ្រីៗពីប្លក់ «អ្នកនិពន្ធវ័យក្មេង»។ ថ្ងៃនេះ ខ្ញុំសូមយកដំណឹងរីករាយមួយទៀតមកប្រាប់បងប្អូន។ នោះគឺចែកហ្វ្រី១០ក្បាលទៀត អំពីសៀវភៅរឿង«ក្របមរណៈ» ដែលបម្រុងនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។
កតិកាងាយៗ ដោយគ្រាន់តែប្រិយមិត្តមើលរូបក្របសៀវភៅ រឿង«ក្របមរណៈ» ខាងលើ ហើយ ផ្តល់មតិទិទៀតកែលម្អ នោះរង្វាន់សៀវភៅមួយក្បាលនឹងក្លាយជារបស់លោកអ្នកភ្លាមៗ។ ប្រិយមិត្តអាចឆ្លើយថា ក្របខាងលើល្អ, មានចំណុចទាក់ទាញ… ហើយប្រាប់ហេតុផលថាព្រោះអ្វី? ឬឆ្លើយថា មិនល្អ, រញ៉េរញ៉ៃពេក… និងប្រាប់ហេតុផលថា ព្រោះអ្វី?
ឈ្មោះអ្នកឈ្នះរង្វាន់ នឹងត្រូវជ្រើសរើស ហើយប្រកាសនៅក្នុងប្លក់ «អ្នកនិពន្ធវ័យក្មេង» ក្នុងខែកញ្ញា បន្ទាប់ពីសៀវភៅបោះពុម្ពរួច។ ខ្ញុំនឹងទាក់ទងទៅលោកអ្នក តាមរយៈលេខទូរស័ព្ទដៃ ឬអាសយដ្ឋានអ៊ីមែល។
ប្រញាប់ឡើង ដើម្បីឈ្នះរង្វាន់សៀវភៅដែលមានចុះហត្ថលេខាអនុស្សាវរីយ៍ពីអ្នកនិពន្ធ!!! 😛
ខ្ញុំគិតថាវាល្អ ព្រោះវាស៊ីទៅនឹងសាច់រឿង មើលទៅព័ណ អក្សរក្រហមមានហូរដូចជាឈាម ប្រហែលនៅពេលបោះពុម្ភមក វាស៊ីទៅនឹង ព័ណហើយ អស់យោបល.។
អត់ហ៊ានមើលទេ! គួរឲ្យខ្លាច ..
ចង់ខំមិនដែរ តែនៅឆ្ងាយពេកផ្កាយអើយ! ខ្លាចបានសៀវភៅហ្រ្វីហើយ តែគ្មានឪកាសទទួល។
បើបក «ក្របមរណៈ» ជាអង់គ្លេសថា Death Note ក្រែងច្រលំគ្នានឹងរឿងដែលមានសរសេរហើយ http://en.wikipedia.org/wiki/Death_Note
ចេះរកនឹកឃើញហ្ន! ឡូយតើ
ក្របនិង ទំនងដល់ហើយ ព្រឺរ ~~~~ @.@
Death Note? Do you copy from Japanese Comic?
How can I copy from Japan? Read first before you say I copy or not..
ខ្ញុំគិតថាប៉ុណ្ណឺងបានហើយ ល្មមគេខ្លាច…
ចំពោះក្របសៀវភៅគឺពិតជាទាក់ទាញអារម្មណ៍អ្នកឃើញឱ្យចង់អាន ជាពិសេសអ្នកដែលចូលចិត្តរឿងរន្ធត់ៗ 😀 ។
ប៉ន្តែចំណងជើងជាអង់គ្លេសដូចអត់សូវសមបង , Death Note ជប៉ុនគេមានហើយ ។
ហើយចំណងជើងជាខ្មែរ «ក្រមមរណៈ» នោះវិញ ដូចមិនស៊ីជាមួយ Death Note ហ្នឹងទៀត។
មួយទៀត, នៅផ្នែកខាងក្រោយ បងដាក់ថា « Death note, How to read» , គួរតែបន្ថែមជាភាសាខ្មែរ ។
~~~~អស់ហើយ~~~~ 😀
ឆ្លើយតបប្អូនស្រីមករា៖
អរគុណចំពោះចំណាប់អារម្មណ៍ និង ហេតុផលដ៏ក្បោះក្បាយ។ បងចង់បញ្ជាក់ប្រាប់ថា រវាងចំណងជើងខ្មែរ និង ចំណងជើងអង់គ្លេស ឬអាចហៅថា ចំណងជើងរង(Subtitle) គឺមិនមែនជាចំណងជើងដែលកើតចេញពីការប្រែពីភាសាមួយទៅភាសាមួយទៀតនោះទេ តែជាចំណងជើងដែលដាក់ទៅឲ្យយល់ន័យក្នុងភាសាមួយៗ។ ឧទាហរណ៍ចំណងជើងរឿងថៃមួយគេដាក់ថា «កូនភ្លោះ» ដល់ជាភាសាអង់គ្លេសគេដាក់ថា «Alone»។ ដូច្នេះបងសូមឲ្យប្អូន និងប្រិយមិត្តដទៃទៀតយល់ពីការដាក់ចំណងជើងរងជាភាសាអង់គ្លេស គឺមិនមែនជាចំណងជើងដែលប្រែចេញពីភាសាយើងនោះទេ តែជាចំណងជើងថ្មីដែលស៊ីន័យដល់សាច់រឿងទាំងមូល។
មួយទៀត ចំពោះចំណងជើង Death Note ដែលជប៉ុនមានហើយនោះ បងគិតថា មិនគួរជាបញ្ហាទេ គឺកុំឲ្យតែយើងទៅយកសាច់រឿងគេ ឬប្រែពីគេមកដាក់ ព្រោះនេះវាជារឿងពីរនៅក្នុងប្រទេសពីរផ្សេងគ្នា ដូច្នេះរឿងឈ្មោះដូចគ្នា ចំណងជើងដូចគ្នា គឺជាបញ្ហាមួយដែលចៀសមិនបាននោះទេ។ សូមប្អូនក្រឡេកមើលនៅក្នុងប្រទេសយើង តើចំណងជើងរឿង «ផ្កាយវង្វេងមេឃ» មានអ្នកនិពន្ធប៉ុន្មានរឿង? បើបងចាំមិនខុសទេ មិនតិចជាងបីនាក់នោះទេ។ ឯរឿង «បំភ្លេចមិនបាន» របស់អ្នកនិពន្ធ ប៉ាល វណ្ណារីរក្ស ក៏មានអ្នកនិពន្ធផ្សេងទៀតប្រើចំណងជើងដូចគាត់នេះដែរ។ នេះនៅក្នុងប្រទេសយើងផង ហើយប្រើភាសាខ្មែរតែមួយទៀត នៅចៀសមិនផុត ចុះទម្រាំរាប់រយប្រទេសនៅលើពិភពលោក តើអាចចៀសផុតឬ? ដូច្នេះបងចង់បញ្ជាក់ប្រាប់ថា «Death Note»របស់បង និង «Death Note» ជប៉ុន គឺជារឿងពីរផ្សេងគ្នា មិនពាក់ព័ន្ធគ្នាឡើយ។
ចំពោះក្របខាងក្រោយដែលបងដាក់ថា Death Note, How to read គឺបងមិនចង់ដាក់ជាខ្មែរទេ ព្រោះវាមិនចាំបាច់ ណាមួយបងចង់ឲ្យមានលក្ខណៈសាកលបន្តិច។ បើគេចេះអានអង់គ្លេស គេនឹងយល់ តែបើគេមិនចេះ ក៏គេនៅតែយល់ ឬបើគេចង់យល់ច្បាស់ គេអាចសួរអ្នកដទៃបាន។
🙂 អរគុណសម្រាប់ការឆ្លើយតបនេះ ។ ប្អូនមិនដែលដឹងសោះថាអញ្ចឺង! បងពិតជាបានបំភ្លឺដល់ប្អូនខ្លាំងណាស់ 🙂
ខ្ញុំមិនចង់បានរបស់Free Free ទេ។ ណាមួយចង់ទិញសៀវភៅនេះលើកទឹកចិត្តអ្នកនិពន្ធវិញ ^^
ក្របសៀវភៅនេះល្អហើយ!ប៉ុន្តែសៀវភៅហ្នឹងទិញនៅណាទៅ ខ្ញុំត្រូវទិញ
យកមកមើល(ហ៊ឺយ តែប៉ុណ្ណេះខ្ញុំមើលហើយលែងហ៊ានទៅបន្ទប់ទឹកម្នាក់
ឯងទៀតហើយ^^ ទោះជាយ៉ាងណាក៏ត្រូវតែទិញយកមកមើលដែរ)
សូមចុចអាននៅទីនេះ៖
https://archphkai.wordpress.com/2011/10/24/%C2%AB%E2%80%8B%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E2%80%8B%E1%9E%98%E1%9E%9A%E1%9E%8E%E1%9F%88%E2%80%8B%C2%BB-%E1%9E%85%E1%9F%81%E1%9E%89%E2%80%8B%E1%9E%9B%E1%9E%80%E1%9F%8B%E2%80%8B%E1%9E%A0/
ខ្ញុំអរគុណហើយ ចាំខ្ញុំទិញយកមកមើល