សាលារៀនភាសាខ្មែរនៅសុរិន្ទ
ខែវិច្ឆិកា 15, 2011 ដោយ ផ្កាយ NoVeLs
ផ្កាយNoVeLs*–ករណីនិយាយភាសាខ្មែរ តែប្រើអក្សរថៃ គឺជានយោបាយលុបបំបាត់ ភាសា អក្សរសាស្ត្រ និងវប្បធម៌របស់ជនជាតិដើម ដែលថៃប្រើមកលើជនជាតិខ្មែរ ដែលរស់នៅតាមបណ្តាខេត្តនានារបស់ខ្មែរពីដើម ដែលក្នុងនោះខេត្តសុរិន្ទជាខេត្តមួយ ដែលក្រុមនិស្សិត និងអ្នកនិពន្ធយើងបានទៅដល់។ នៅពេលចុះទៅបង្រៀនអក្សរខ្មែរដល់បងប្អូនខ្មែរសុរិន្ទ នៅវត្តស្វាយ យើងបានប្រទះឃើញឯកសារភាសាខ្មែរចាស់ៗជាច្រើន ដែលឯកសារទាំងនោះខ្លះ ក៏រកមិនបាននៅស្រុកខ្មែរបច្ចប្បន្ន។
ខាងក្រោម គឺជាទិដ្ឋភាពនៃការបង្រៀន និង ការចុះស្រាវជ្រាវពីអក្សរខ្មែររបស់ក្រុមការងារយើង៖

ទិដ្ឋ ភាព នៅ ក្នុងសាលា រៀន ភាសា ខ្មែរ នៅវត្ត ស្វាយ , សុរិន្ទ

លោក គ្រូ មក ពី ខេត្ត សៀម រាប, ម្នាក់ ក្នុង ចំណោម ក្រុម ការងារ យើង កំពុង ពន្យល់ ពី ព្យញ្ជនៈ ខ្មែរ

បង ស្រី ចាន់ សំណាង កំពុង ពន្យល់ និមិត្តសញ្ញា ព្យ ញ្ជនៈ ខ្មែរ ទាំង ៣៣ តួ

ចាស់ ៗ ខ្មែរ សុរិន្ទ កំពុង រៀន អន ក្ខរ កម្ម

បង ប្រុស កេត្យា កំពុង សិក្សា ពី ក្រាំង បូរាណ ខ្មែរ ដែល បាន ថត ចម្លង ទុក


ក្រាំង ខ្មែរ បុរាណ ដែល នៅសេស សល់ លើ ដី សុរិន្ទ


ក្រាំង បុរាណ ដែល បាន ថត ចម្លង ទុក

សៀវភៅ ចាស់ ៗ ដែល មាន លាយ ឡំ សៀវភៅ ភាសា ខ្មែរ ដែល កម្រ

បង ប្រុស ឡឹក ជំនោរ កំពុង កកាយ រក សៀវភៅ ខ្មែរ ដែល កប់ នៅ ក្នុង ទូ

ប្រលោម លោក ចាស់ ៗ មាន សល់ នៅ បណ្ណាល័យ នេះ



រឿង មាលា ដួង ចិត្ត ដែល គិត ថាជា ច្បាប់ បោះ ពុម្ព ដំបូង

កាល វេលា, កណ្តៀ កោរ កណ្តុរ កាត់ គួរ ឲ្យ ស្តាយ ដែល គ្មាន អ្នក ថែ រក្សា

មន្ទីរ ពេទ្យ « រួម ពេទ្យ » ក្នុង ទីរួម ខេត្ត សុរិន្ទ ដែល មាន សរសេរ អក្សរ ខ្មែរ
Like this:
ចូលចិត្ត កំពុងផ្ទុក...
ដែលទាក់ទង
បានឃើញប៉ុណ្ណេះ ក៏រំភើបណាស់ទៅហើយ … គ្រាន់បើហើយដែលគេមិនគៀបសង្កត់ ។ សៀវភៅប្រលោមលោកភាគច្រើន ខ្ញុំមិនដែលប្រទះភ្នែកសោះ ឯសាស្រ្តាទៀត ក៏មិនដឹងដែរ ។ បើផ្កាយទំនេរ ជួយចម្លងសាស្រ្តា ចូលមកទីនេះផង ។ សូមអរគុណ !
អរគុណណាស់អ្នកនិពន្ធវ័យក្មេង។ ចាំមើលទំនាក់ទំនងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញ ខ្ញុំនឹងរកឳកាសដើម្បីនឹងទៅជួបបងប្អូនខ្មែរសុរិន្ទយើងអោយទាល់តែបាន។ បើនិយាយៗទៅ ខ្ញុំដូចជាឃ្វាងគ្នាជាមួយបងប្អូនខ្មែរសុរិន្ទយើងរហូតមក។ ឯដែនដី និងប្រជាជនខ្មែរក្រោម ខ្ញុំធ្លាប់ជួប និងដើរលុកលុយច្រើនខេត្តមកហើយដូចជា ម៉ីថូ បេនត្រែ គៀងយ៉ាង វិញឡុង កិនថឺ ត្រាវិញជាដើម…។
បើបងទៅ ប្រាប់ខ្ញុំផង! ខ្ញុំចង់ទៅដែរ
បានលឺតែប៉ុណ្ណឹងក៍អស់ចិត្តដែរព្រោះអីយើងខ្មែរដូចគ្នា.
ឃើញសៀវភៅសត្រាស្លឹករិត គួរឱ្យចង់មើលដល់ហើយ គឺធ្លាប់មើលកាលនៅក្មេងវត្តម្លេះ រៀនមើល តាំងពីហ្នឹងមក អត់ដែលមើលសោះ បានទៅមើលអក្សរសំស្កឹតនៅអង្គរវត្តម្តងដែរ កាល ១៩៩៩ កើតគេឆ្ងល់ ថាហេតុអីបានអ្នកឯងចេះមើល អក្សរសំស្រ្កឹតលើថ្ម ? ធ្លាប់រៀនកាលនៅក្មេងវត្ត ចឹងចេះបានយូរដែរ នៅវត្តខ្ញូំសម្បូរសត្រាស្លឹករិតណាស់ តែអស់រលីងសម័យប៉ុលពតធិបតេយ្យ ។
អរគុណបងផ្កាយដែរចែករំលែករូបភាពដែលឃើញហើយគួរឲ្យស្រក់ទឹកភ្នែក!
ឃើញត្រឹមរូបថតទាំងអស់ហ្នឹង ក៏រំភើបដែរ!!
ហ៊ើយ!! អាណិតសៀវភៅដល់ហើយ អារាត់អារាយ អាញេអាញ៉ៃ កណ្តៀពូនឡើងមើលលេងដាច់អស់ហើយ។
សរសើរផងដែរនូវទឹកចិត្តលោកគ្រូដែលមកពីសៀមរាប និងបងសំណាង…..