ផ្កាយNoVeLs*– តាមការសាកសួរចាស់ៗនៅក្នុងពិធីមង្គលការរបស់បងប្អូនខ្មែរសុរិន្ទដែលយើងបានទៅចូលរួម បានឲ្យដឹងថា ពិធីមង្គលការនៅទីនេះប្រារព្ធធ្វើចំនួន៣ថ្ងៃ, ថ្ងៃទី១ជាថ្ងៃចូលរោង ថ្ងៃទីពីរជាថ្ងៃលៀងអាហារ ថ្ងៃទីបីជាថ្ងៃសែនកួចចងដៃ។
ក្រុមអ្នកនិពន្ធយើង បានទៅចូលរួមពិធីមង្គលការមួយនៅថ្ងៃទី២។ នៅថ្ងៃនេះ ភ្ញៀវដែលអញ្ជើញមកត្រូវមានចំណងដៃសម្រាប់កូនកំលោះក្រមុំតាមលទ្ធភាពរៀងៗខ្លួន និងបានត្រលប់ទៅវិញនូវម្ហូបចំនួន៥ថង់ និងសាច់កាប់មួយចំណែកតាមចំនួនប្រាក់តិចឬច្រើន។
តាមការពិនិត្យជាក់ស្តែងលើក្រដាសចំណងដៃ៥សន្លឹក ឃើញថា ១០០បាត មាន៤សន្លឹក និង ២២០បាត មានមួយសន្លឹក។ ម្នាក់ៗបានសម្ល៥ថង់ដូចគ្នា តែចំនួនសាច់កាប់ តិចច្រើនជាងគ្នាតាមចំណងដៃ។
ខាងក្រោមគឺជាទិដ្ឋភាពខ្លះៗនៅក្នុងពិធីមង្គលការនោះ៖
ពិតជាអស្ចារ្យណាស់ អ្នកនិពន្ធវ័យក្មេង។ អរគុណច្រើនចំពោះការបង្ហាញរូបថតទាំងអស់នេះ។ ខ្ញុំគិតមើលទៅ ប្រពៃណី ឬទំលាប់របស់បងប្អូនខ្មែរសុរិន្ទយើងបែបនេះ គឺបានបង្ហាញពីការរួមចំណែក ជួយគ្នាទៅវិញទៅមក របស់អ្នកស្រុកភូមិផងរបងជាមួយ និងសន្សំសំចៃម្ហូបអាហារ មិនខ្ជះខ្ជាយអត់ប្រយោជន៍…។ ម្យ៉ាងទៀត ខ្ញុំសំលឹងមើលទៅទឹកមុខរបស់បងប្អូនខ្មែរសុរិន្ទយើង ព្រមទាំងកាយវិការ និងបរិយាកាសក្នុងពិធីនេះ គឺគួរអោយចង់ចូលរួម និងរាប់អានមែនទែន។
យី! មានចឹងទៀត! ចែកម្ហូបតាមលុយចងដៃ! ហិហិ
អត់ចេះខាតទេចឹង 😀
ពិតជាប្លែកមែន មិនដែលឃើញសោះ សូម្បីតែឮក៏រឹតតែអត់ !
អត់មានរូបពិធីចង់ដៃទេ ?
គួរឲ្យសោកស្តាយ ថ្ងៃដែលគេចងដៃ ជាថ្ងៃដែលពួកយើងចាកចេញមកវិញ។ 😦
កាត់ចំណងដៃ ឬកត់ចំណងដៃ?
អូ! សុំទោស ក្នុងរូបទី១នោះ គឺកត់ចំណងដៃ មិនមែនកាត់ចំណងដៃទេ(សរសេរច្រឡំ) 😀 ។
ពិតជាចំលែកមែន ហេហ ខ្ញុំទើបតែដឹង អរគុណបងដែលបានដាក់ប្រកាសនេះ! 😀