ល្ងាចថ្ងៃនោះ ប៉ូលីសដដែលបានទូរស័ព្ទមកប្រាប់ខ្ញុំថា គ្មានស្នាមដាច់សរសៃឈាមត្រង់កទេ តែគេបានរកឃើញឆ្អឹងខ្ចីត្រង់បំពង់កបាក់ដែលបណ្តាលមកពីការសង្កត់កខ្លាំងពេក បញ្ជាក់ថានាងត្រូវគេច្របាច់កសម្លាប់ ហើយបង្វែងដានដោយការយកសាកសពទៅចងព្យួរ។ ប៉ូលីសសុំណាត់ជួបខ្ញុំពេលយប់ ដើម្បីពិភាក្សារឿងក្តីនេះ។
«សំណាងល្អហើយ ដែលឪពុកម្តាយរបស់សាកសព ផ្តល់ការសហការជាមួយប៉ូលីស យ៉ាងពេញ ទំហឹង។ គាត់ប្រាប់ខ្ញុំថា គាត់ក៏សង្ស័យដែរ កូនស្រីរបស់គាត់មិនគួរសម្លាប់ខ្លួនទេ ហើយការពិតពីរនាក់នេះមិនទាន់រៀបការទេ គឺរត់មកនៅជាមួយគ្នាដោយចិត្តឯង។ ខាងស្រីរៀនចប់បរិញ្ញាបត្រផ្នែកគណនេយ្យ តែដោយបានសម្រស់យោងទើបបានគ្នាជាមួយវិស្វករម្នាក់នេះ។ ឯឪពុកម្តាយខាងប្រុសមិនពេញចិត្តកូនប្រសានេះសោះ!» ប៉ូលីសរៀបរាប់ឲ្យខ្ញុំស្តាប់អស់អាចម៍អស់នោម។
«ចុះអាចកំណត់ពេលវេលាដែលស្លាប់បានហើយឬនៅ?»
«រឿងនេះមានបញ្ហាបន្តិច ព្រោះសាកសពនៅក្នុងបន្ទប់ដេក ដែលបើកម៉ាស៊ីនត្រជាក់លើសកម្រិត ដូច្នេះការប៉ាន់ស្មានពេលវេលាតាមរយៈកម្តៅខ្លួនរបស់សាកសព គឺមិនអាចធ្វើបានទេ តែគ្រូពេទ្យសន្និដ្ឋានថា យ៉ាងហោចណាស់ក៏ស្លាប់៨ម៉ោង មុនពេលប្តីនាងប្រទះឃើញសាកសពដែរ!»
«ដូច្នេះបានន័យថា នាងស្លាប់នៅពេលព្រឹក! ខ្ញុំសុំអនុញ្ញាតសរុបហេតុការណ៍រឿងក្តីនេះដោយត្រួសៗចុះ តាមរយៈបទពិសោធន៍ដែលបានមកពីការប្រែសៀវភៅរឿងឃាតកម្ម អស់រយៈពេល៥ឆ្នាំមកនេះ។ ឧទាហរណ៍ថា… ប្តីឈ្លោះជាមួយប្រពន្ធព្រោះរឿងប្រចែប្រចណ្ឌ មុនពេលទៅធ្វើការដូចរាល់ថ្ងៃ តែលើកនេះធ្ងន់ធ្ងរជាងមុនបន្តិច ដោយជ្រុលដៃច្របាច់កនាងរហូតសន្លប់។ ក្រោយពីព្យាយាមដាស់នាងឲ្យដឹងខ្លួនវិញ ទើបដឹងថា នាងដាច់ខ្យល់ស្លាប់ទៅហើយ។ ដោយភាពភិតភ័យពេក គេក៏បើករថយន្តគេចចេញទៅ។ លុះនឹកឃើញដល់ល្បិចបង្វែងដានក៏ត្រឡប់មកវិញ យកខ្សែរឹតកប្រពន្ធថ្ពក់នឹងធ្នឹមផ្ទះ ដោយមិនភ្លេចយកកាំបិតមកអារកដៃបន្ថែម ដើម្បីបង្វែងដានមួយជាន់ទៀត។ ដល់ពេលរៀបចំអន្ទាក់ចប់សព្វគ្រប់ហើយ គេក៏ចេញពីផ្ទះទៅធ្វើការ ធ្វើខ្លួនដូចធម្មតា លុះពេលល្ងាចទើបត្រឡប់មកវិញ បើកទ្វារផ្ទះចូលទៅឃើញប្រពន្ធចងកស្លាប់ ធ្វើជាភ័យតក់ស្លុត រត់ចេញមកប្រាប់អ្នកជិតខាង។ នេះជាករណីទីមួយ។»
«ចំណែកករណីទីពីរ គឺមានជនពាលគាស់ចូលទៅក្នុងផ្ទះ ឬឡើងតាមពិតាន ដូចដែលលោក ប៉ូលីសសាកល្បងពិសោធមើល ហើយឃើញនាងដេកនៅក្នុងបន្ទប់ ក៏ចាប់រំលោភ ឬក៏ជំរិតយកទ្រព្យសម្បត្តិ…»
«មិនមែនទេ… ករណីទីពីរនេះមិនអាចទៅរួចទេ ខ្ញុំត្រួតពិនិត្យមើលអស់ហើយ គ្មានស្លាកស្នាមគាស់ចូលផ្ទះទេ ហើយបើទោះជាតាមពិតានអាចឆ្លងទៅមករកគ្នាបាន តែក៏គ្មានស្នាមជើងជាប់តាមជញ្ជាំង គ្មានស្លាកស្នាមនៃការចាប់រំលោភ ឯទ្រព្យសម្បត្តិក៏នៅគ្រប់ទាំងអស់ សូម្បីតែខ្សែកមាសនៅជាប់នឹងកក៏នៅ ហើយដែលសំខាន់គឺគ្មានស្លាកស្នាមនៃការប្រវាយប្រតប់គ្នា ឬកម្ទេចស្បែកជាប់នឹងក្រចកសាកសពទេ…»
«ដូច្នេះបញ្ជាក់ថា ឃាតករគឺជាមនុស្សដែលសាកសពទុកចិត្ត ទើបមិនរើបម្រះពេលដែលត្រូវគេច្របាច់ក ព្រោះមិនគិតថាឃាតករនឹងសម្លាប់… ខ្ញុំប្រាប់ទៅចុះលោកប៉ូលីស! នៅសហរដ្ឋអាមេរិក ស្ថិតិនៃអំពើឃាតកម្មក្នុងគ្រួសារ ខ្ពស់ដល់ទៅ៧០%នៃអំពើឃាតកម្មគ្រប់ប្រភេទ។ ដូច្នេះនៅពេលកើតហេតុ បុគ្គលដំបូងដែលត្រូវគិតដល់គឺ ស្វាមី ឬភរិយារបស់អ្នកស្លាប់។ អាចទៅរួចទេថា បុរសជាស្វាមីចាប់ផ្តើមធុញទ្រាន់ រកផ្លូវគេចចេញពីភរិយា តែខាងស្រីព្យាយាមចងជើងដោយការមិនព្រមការពារការមានផ្ទៃពោះ ចង់ប្រើកូនជាឧបករណ៍ទាមទារសំណង និងជំងឺចិត្តពីបុរស ព្រោះខាងប្រុសជាអ្នកមាន តែលទ្ធផលគឺ សេចក្តីស្លាប់!»
«អ្វីដែលលោកប៉ូលីស គួរតែប្រមូលយកទៅត្រួតពិនិត្យក្រយៅដៃ គឺកាំបិតដែលប្រើអារកដៃសាកសព! ជាធម្មតាកាំបិតក្នុងផ្ទះបាយ ច្រើនតែលាងសម្អាតជានិច្ច ក្រោយពេលប្រើប្រាស់រួច ដូច្នេះទើបគ្មានស្នាមក្រយៅដៃប្រឡូកប្រឡាក់ច្រើនដូចរបស់ប្រើទូទៅទេ។ ក្រោយពីអារកដៃសាកសពរួចខ្ញុំគិតថាឃាតករច្បាស់ជាមិនយកកាំបិតទៅលាងសិន មុននឹងប្តឹងទៅប៉ូលីសនោះទេ។»
***
លោកអ្នកគិតថា ខ្ញុំចូលទៅឈឺឆ្អាលនឹងរឿងរបស់អ្នកដទៃជ្រុលពេកទេដឹង? តែលទ្ធផលនៃការណែនាំរបស់ខ្ញុំ ធ្វើឲ្យស្វាមីវិស្វករម្នាក់នោះ ត្រូវប៉ូលីសចាប់ឡើងតុលាការពីបទសម្លាប់មនុស្ស ក្នុងពេលបន្ទាប់មក។ គេបដិសេធការចោទប្រកាន់ ហើយតស៊ូរឿងក្តីយ៉ាងពេញទំហឹង។ មេធាវីថ្វីមាត់ល្អ ព្រមទាំងទីប្រឹក្សាជាច្រើនរូប ត្រូវគេទិញទឹកចិត្តដោយអំណាចមាសប្រាក់ ខណៈដែលខាងប៉ូលីសក៏ទទួលបានភស្តុតាងសំខាន់ច្រើនយ៉ាង ដែលអាចចងជើងឃាតករបានយ៉ាងងាយ។
ភស្តុតាងភាគច្រើន គឺបានមកពីការណែនាំដ៏សែនឆ្លាត និងល្បិចកលក្នុងការលេងហ្គេមយ៉ាងស្ទាត់ជំនាញរបស់ខ្ញុំ។
ខ្ញុំប្រហែលជាត្រូវសួរលោកអ្នកញឹកញាប់បន្តិចហើយថា តើខ្ញុំធ្វើនេះហួសហេតុពេកទេដឹង ព្រោះ ភស្តុតាង សាក្សីមួយចំនួន គឺខ្ញុំបង្កើតឡើងដោយខ្លួនឯងតាំងពីដំបូងម្ល៉េះ ដ្បិតចង់អូសក្បាលស្វាមីវិស្វករម្នាក់នោះចូលទ្រុងឲ្យទាល់តែបាន!
លោកអ្នកប្រហែលជាឆ្ងល់ហើយ ថាខ្ញុំមានគំនុំគុំគួនអ្វីនឹងបុរសម្នាក់នេះឬ? ព្រមទទួលស្គាល់ក្នុងនាមកូនប្រុសថា ពិតជាមានខ្លះមែន តែដូចជាមិនមែនរឿងខឹងគុំគួនអីទេ សប្បាយចិត្តនឹងការដែលបានលាបពណ៌ឲ្យអ្នកដទៃទើបដូចជាសមជាង! សាកគិតទៅមើល៍ ខ្លួនខ្ញុំជាកំលោះរូបសង្ហា វ័យ៣៣ឆ្នាំ នៅផ្ទះជាប់នឹងស្រីស្អាតក្នុងពេលថ្ងៃគ្រប់ពេល របងនៅខាងក្រោយផ្ទះក៏ផ្លោះឡើងស្រួល គឺអត់មិនបានដែលមានអីៗនឹងគ្នាញឹកញាប់។ ស្វាមីនាងចាប់មិនបានទេ តែប្រហែលជាសង្ស័យនឹងអាកប្បកិរិយារបស់ភរិយា ទើបកើតមានរឿងឈ្លោះទាស់ទែងគ្នាញឹកញាប់។
បញ្ហាស្ថិតនៅត្រង់ថា នាងមានទម្ងន់ទាំងដែលប្តីនាងជាប្រុសអារ ទើបនាងព្យាយាមរំអុកឲ្យខ្ញុំទទួលខុសត្រូវដោយទឹកប្រាក់ចំនួនរាប់លាន… ថ្ងៃនោះឱកាសល្អក៏មកដល់ ខ្ញុំផ្លោះឡើងទៅដោយគ្មាននរណាឃើញដូចរាល់ថ្ងៃអ៊ីចឹង… តែឈប់ខ្វល់ទៅ យ៉ាងណាៗនាងក៏បានស្លាប់ទៅហើយ!
ពេលនេះសេចក្តីពេញចិត្ត រីកថ្លើមរបស់ខ្ញុំ គឺស្ថិតនៅត្រង់ថា តើខ្ញុំអាចលាបពណ៌ឲ្យប្តីល្ងីល្ងើរបស់នាងបានសម្រេចឬក៏អត់ តែប៉ុណ្ណោះ។
ចុះលោកអ្នកវិញ… ស្ម័គ្រចិត្តជួយនរណាជាង???
***
*** ប្រកាសឈ្មោះអ្នកឈ្នះរង្វាន់!!!
១. រ៉ាវី
២. តាតា
៣. តាម៉ាប់
សូមអ្នកដែលមានរាយនាមឈ្មោះខាងលើមកបើករង្វាន់សៀវភៅមួយក្បាល (ក្រមមរណៈ ឬ កាដូថ្ងៃនៃក្តីស្រឡាញ់)
ដោយទូរស័ព្ទមកកាន់លេខ ០១២ ៧៧៨ ១៥៣។
P.S: អ្នកនិពន្ធម្តងនេះដាក់ទុនធ្ងន់ណាស់!!!
សំណាងខ្ញុំដែលចេះដាក់មតិទាន់កុំអីអត់ទៀត ! អរគុណអាចម៍ផ្កាយហើយ ចាំតេទៅរកលេខណុងស្អែកតែម៉្រង ! ហាហាហា
ដំបូងគិតថា ចង់បោកអ្នកអានបន្ថែមទៀត ដោយដាក់ត្រឹមពេលប៉ូលីស និងអ្នកនិពន្ធជួបគ្នានៅ យប់នោះសិន។.. មិនដឹងថា បើដាក់តែត្រឹមនេះឲ្យអានសិន តើមានអ្នកដូរចិត្តឬអត់ ថាឃាតករ គឺប្តីរបស់នាង??? 😉
បើបោកប៉ុណ្ណឹង ប្រហែលគ្មានអ្នកឈ្នះទេ ? អូ សួរមួយ ម៉េចក៏ប្ដីរត់ចេញពីផ្ទះពេលប្រពន្ធស្លាប់រួច ?
គឺខ្លាចខ្មោចនោះអី! 😀 គិតមើលទៅ ផ្ទះមួយនៅតែពីរនាក់ ហើយម្នាក់ចងកសម្លាប់ខ្លួន តើម្នាក់ទៀតហ៊ាននៅដែរហ៎?
ធ្វើឲ្យអ្នកនិពន្ធលាបពណ៌កាន់តែស្រួល !
អត់ទាន់បានតេទៅទេនេះ មិនអីទេមែនទេ?
អត់អីទេ ទំនេរពេលណាទាក់ទងទៅពេលនោះចុះ។ រង្វាន់រក្សាទុកនៅដដែល.. 😀
ហាហាហា ប៉ូលិសត្រូវអ្នកនិពន្ធបោកយ៉ាងឈ្ងុយ បើប៉ូលិសចេះមានគំនិតពិនិត្យភាពអាររបស់បុរសជាប្តីវិញ អ្វីៗផ្សេងអាចកើតឡើង !
Hahahaha!!!! Thz Q bong mak…
ក្របមរណៈទិញបានហើយ!! 🙂
អូយអានចប់ហើយ!!!
ចង់តែដាក់បងម៉ាក់ម៉ាដុំដែកទេ…. ចេញចំហាយសាហាវពេញខ្លួនម៉ង!!!
ចុះប្រាប់ហើយតើ ថា មឹះៗ តែគោះឆ្នាំងបាយធ្លុះ!! 😛
មនុស្សអាក្រក់ ប្រុសៗចិត្តសាហាវមែន ចេះធ្វើ តែមិនចេះទទួល ហើយពូកែលាបពណ៌ទៀត និយាយត្រង់ មនុស្សស្រីមានពុតក៏មិនមានពិសដល់មនុស្សប្រុសដែរ។ ជាធម្មតាមនុស្សប្រុសច្រើនគំរោះគំរើយ ហើយមិនសូវចេះស្តី តែបើស្តីច្រើន ហើយមានពុតវិញ តាមមិនទាន់ 🙂
ជេរនរណា.. មនុស្សអាក្រក់? កុំប្រាប់ណ៎ាថាជេរអ្នកនិពន្ធ?? 😀
អត់បានជេរអ្នកនិពន្ធទេ បើអ្នកនិពន្ធមិនមែនជាអ្នកប្រព្រឹត្តណ៍នោះ ធ្វើកុំភ័យមើល 😀
អគុណសំរាប់រង្វាន់!!!
ឆ្ងល់ថា បើអ្នកសេងបន្លំឈ្មោះទេៅបើកសៀវភេៅ, អាចទេស??
មិនអាចទេ ហើយក៏មិនគិតថា គ្រាន់តែសៀវភៅមួយក្បាល គេសុខចិត្តបន្លំអ្នកដទៃនោះដែរ។
នេៅលើមិតិប្រាប់ពីថ្ងៃខែ និង ម៉ោង ដែលមិតិនោះចុះផ្សាយ។ ថ្ងៃខែឃើញត្រូវ តែម៉ោងដូចអត់ត្រូវ?????
ឃើញអ៊ីចឹងដែរ កំពុងរៀបចំកែ។ 🙂
ហាហា ចាប់ផ្តើមល្បី! អ្នកជេរក៏ច្រើនដែរណា…
អ្នកនិពន្ធទ្រាំទទួលទុកទៅ =))
មកអត់ទាន់គេ ហិកហិក
Pkey, please finish your unstanding novel. I wait and wait.
anyway thank you for your kindness posting novel here
អាប្រុសអ្នកនិពន្ធម្នាក់នេះពិតជាសាហាវឃោឃៅយង់ឃ្នងមែន!ពិតជាមិនអាចស្មានបាន
មែនទេថាអាគាត់នឹងជាអ្នកធ្វើ!!!ថោកទាបស៊ីហើយមិនឲលុយ!!អាក្រក់គួឲស្អប់មែន!!!
ចុក..!! ចត់!!! ចប់!!! ចប់បាត់!! ចុកកកក… 😦
HAHAHAHA LMAO!!!
ស៊ីណេតជេរយកៗម៉ង….
ទំនងជាខឹង គុំអ្នកនិពន្ធយូរក្រែលហើយ!!!
ម៉េចដែរ បងម៉ាក់??? និពន្ធមួយរឿងនេះ គេជេរដាក់ខែ…
ចត់បាយព្រឹក ល្ងាច!!! 🙂
ស៊ូតត… កុំមាត់..!!! សង្ស័យគ្នាខឹងអត់បានសៀវភៅ! ហិហិ… 😀
មិនបានខឹងអីលោកម៉ាក់បន្តិចទេ!ខ្ញុំខឹងអាប្រុសអ្នកនិពន្ធនៅក្នុងរឿងនឹងតែប៉ុណ្ណោះ!!!ស្អប់
ណាស់អាលោកនិពន្ធនឹង!!នឹកទៅពិតជាមិនគួឲជឿមែនថាអាគាត់នឹងជាអ្នកធ្វើអំពើឃោឃៅ
នេះព្រោះមើលទៅអាគាត់នឹងក៏ជាអ្នកចេះដឹងម្នាក់ដែរតែមិនគួណាចិត្តខ្មៅកខ្វក់ចឹងសោះ!!
ខ្ញុំគិតថានឹងមិនខំមិនទេគ្រាន់តែចូលមកអានលេងតែប៉ុណ្ណោះតែដល់ពេលអានដល់វគ្គនេះទ្រាំ
មិនបានក៏ខំមិនទៅ!!បើគិតទៅខានខំមិនយូដែរហើយ!!
អន់ចិត្តរឿងអីឬ ទើបលែងចង់ខំមិន? បើអ្នកអានដ៏ឧស្សាហ៍ដូចស៊ីណេត លែងខំមិន តើមានអ្នកអានណាទៀតមកខំមិន? ហើយបើគ្មានអ្នកអានខំមិន តើអ្នកនិពន្ធម្នាក់នេះមានកម្លាំងចិត្តឯណាសរសេររឿងដាក់ផ្សាយបន្ត? 😦
លោកម៉ាក់ខ្ញុំមិនបានអត់ចិត្តអីទេ!អត់ខ្ញុំម្នាក់មិនបានខំមិនក៏មិនអីដែរ
ព្រោះលោកម៉ាក់នៅមានហ្វេនច្រើនទៀតដែលខំមិនឲលោក!
តាមពិតទៅខ្ញុំបានតាមដានគ្រប់រឿងដែលលោកបានដាក់ផ្សាយ
ក្នុងផេចនេះគ្រាន់តែមិនបានខំមិនតែប៉ុណ្ណោះ។
ដូច្នេះ សូមអរគុណច្រើនណ៎ា ដែលចូលចិត្តអានស្នាដៃរបស់ខ្ញុំ។ :D
ចូលមកអានរឿងនេះជាលើកទីពីរ:)