ជូនចំពោះប្រលោមលោកផ្កាយ!
ខ្ញុំអត់ដឹងថា គួតែនិយាយចាប់ផ្តើមពីកន្លែងណាមួយនោះទេ គ្រាន់តែខ្ញុំចង់និយាយពាក្យមួយចំនួនដែលទាក់ទងទៅនឹងសាច់រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់»។ រឿងនេះនិពន្ធបែបបុរសទី១ គឺតួអង្គនិយាយឆ្លើយឆ្លងគ្នា និងការរៀបរាប់អំពីខ្លួនឯង។ ចំពោះតួអង្គនីមួយៗនៅក្នុងសាច់រឿងមានភាពរស់រវើក និងស្តែងពីជីវិតពិតៗនៅក្នុងសង្គមរស់នៅសព្វថ្ងៃ។ នេះមកពីអ្នកនិពន្ធយើងមានភាពប៉ិនប្រសប់ក្នុងការតាក់តែង(អ្នកនិពន្ធ៖ និយាយការពិតឬគ្រាន់តែបញ្ជោរនេះ? :P) រហូតដល់មានមតិខ្លះបានសួរថា តើអ្នកនិពន្ធជាមនុស្សបែបណា បានជានិពន្ធរឿងបែបនេះបានល្អយ៉ាងនេះ? វាជាសំណួរមួយដ៏ពិបាកឆ្លើយសម្រាប់អ្នកខ្លះ តែសម្រាប់ខ្ញុំវាមិនពិបាកឆ្លើយនោះទេ ព្រោះអក្សរសិល្ប៍គឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គម។ អ្នកនិពន្ធល្អ គឺត្រូវចេះលើកយកចំណុចទាំងនោះយកមកបង្ហាញ ឲ្យអ្នកអានយកមកគិត និងថ្លឹងថ្លែងយកចំណុចណាដែរល្អ ឬអាក្រក់មកពិចារណា។
ត្រឡប់មកនិយាយអំពីតួអង្គនៅក្នុងសាច់រឿងរបស់យើងវិញ។ នទីដែលជាតួអង្គមួយដ៏សំខាន់ អ្នកនិពន្ធបានផ្តល់នូវមន្តស្នេហ៍ដ៏លើសលប់ទៅលើខ្លួនគេ ដែលត្រូវបានគេស្រឡាញ់ទាំង ប្រុស ស្រី ក្មេង ចាស់ រហូតដល់ថ្នាក់ លោកគ្រូរបស់ខ្លួនឯងទៀតផង។ តើអ្នកនិពន្ធមិនបានគិតថា រឿងបែបនេះអាចកើតមាននៅក្នុងសង្គមដែរឬទេ?(អ្នកនិពន្ធ៖ គិតដែរ តែចង់ឲ្យរឿងវាប្លែក ទើបសរសេរបំផ្លើសតិចៗ! 😉 ) ខ្ញុំមិនបានមានន័យថា ជំទាស់នូវគំនិតរបស់អ្នកនិពន្ធនោះទេ គ្រាន់តែចង់បញ្ជាក់។ រីឯតួអង្គមួយចំនួនទៀត គ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ឬមកពីខ្ញុំគិតមិនបានដិតដល់(អ្នកនិពន្ធ៖ បែបគិតមិនដល់មែនហើយ ព្រោះខ្ញុំខំបង្កើតតួអង្គ សមុទ្រ, រាជសីហ៍ និងជាពិសេសគឺអាច្រមក់ ជាលី ឲ្យលេចធ្លោ និងគួរឲ្យគ្រឺតក្នាញ់ តែបើអ្នកអានមើលមិនឃើញ អ្នកនិពន្ធក៏កប់យោបល់! 😀 )។
ខ្លួនខ្ញុំផ្ទាល់ ក៏មានមិត្តភក្តិ ដែលមានបញ្ហាស្រដៀងនឹងរឿងបែបនេះដែរ(អ្នកនិពន្ធ៖ ប្រាកដហើយថាជារឿងរបស់មិត្តភក្តិ មិនមែនជារឿងផ្ទាល់ខ្លួន? 😀 )។ គេអង្គុយនៅខាងក្រោយខ្ញុំ គេបានស្រឡាញ់នឹងមិត្តម្នាក់ទៀតដែលរៀនថ្នាក់ផ្សេងគ្នា។ ពួកគេបានលេងសារជាអក្សរ និងតែងតែប្តូរកាដូគ្នារៀងរាល់ថ្ងៃបុណ្យ។ ថ្ងៃមួយមិត្តរបស់ខ្ញុំបានសារភាពចំពោះគេ តែវាត្រូវបានគេបដិសេធ ដោយគេថាមិនមានចិត្តស្រឡាញ់ប្រុសដូចគ្នាទេ ធ្វើឲ្យទំនាក់ទំនងរបស់ពួកគេត្រូវបានប្រេះឆា។ ប៉ុន្តែមានថ្ងៃមួយ ពួកខ្ញុំបានឃើញប្រុសម្នាក់នោះ កាន់ដៃជាមួយមិត្តប្រុសម្នាក់ទៀត ហាក់បីដូចជាសង្សារនឹងគ្នា(អ្នកនិពន្ធ៖ អ៊ីចឹងបានន័យថា គេមានមនុស្សជាទីស្រឡាញ់រួចហើយ។ គួរឲ្យអាណិតណាស់! Y_Y)។ ខ្ញុំឃើញទឹកមុខមិត្តភក្តិរបស់ខ្ញុំ មានសភាពយ៉ាប់យ៉ឺនជាខ្លាំង។ ខ្ញុំយល់ពីអារម្មណ៍របស់វា ហើយក៏អាណិតវាណាស់ដែរ។ ខ្ញុំមិនបានមានការរើសអើងអំពីស្នេហាអ្នកដទៃនោះទេ គ្រាន់តែពេលខ្លះចង់ចេះដឹងរឿងអ្នកដទៃបន្តិច។ នេះគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមរឿងជាច្រើនក្នុងសង្គម។
សរុបសេចក្តីមក ខ្ញុំសុំសរសើរអ្នកនិពន្ធរបស់យើង ដែលបាននិពន្ធរឿងនេះ ចែកជូនដល់ប្រិយមិត្តអ្នកអានដូចជាខ្ញុំ គ្រាន់កែអផ្សុក ព្រោះសព្វថ្ងៃខ្ញុំសិក្សាមុខវិជ្ជាស្ថាបត្យកម្ម ដែលជាមុខវិជ្ជាមួយដែលធ្វើឲ្យខ្ញុំមានការស្មុគស្មាញច្រើន។ ជាចុងបញ្ចប់ខ្ញុំសង្ឃឹមថា សៀវភៅប្រលោមលោកផ្កាយ ព្រម ទទួលអត្ថបទរបស់ខ្ញុំ ហើយផ្ញើវគ្គចុងក្រោយមកឲ្យខ្ញុំ ដែលឆ្លើយតបនឹងការសរសេររបស់ អេមីល។
អរគុណ! (អ្នកនិពន្ធ៖ កុំបារម្ភ នឹងផ្ញើជូនពេលគ្រប់ចំនួន១០នាក់។ 🙂 )Emil Ciel
ចំណាប់អារម្មណ៍មិត្តអ្នកអាន(២)
ខែមេសា 9, 2012 ដោយ ផ្កាយ NoVeLs
អ្នកនិពន្ធនេះចំហ្មងងង,,, ឆ្លៀតមកបន្ថែមស្ករ អំបិល ប៊ីចេង ក្នុងមតិគេទៀត!! ផ្សាយមតិអ្នកអានមួយថ្ងៃមួយម៉ងងង ចាំមើលមតិទីបីជារបស់ពីណាគេណ៎?? មតិទីបីប្រហែលមិនមែនថែមស្ករ អំបិល ប៊ីចេង សង្ស័យថែមប្រហុក YOY!!!
ដឹងគ្រប់បែបយ៉ាង សូម្បីតែមតិទី៣ខ្ញុំថែម ប្រហុក! ហុហុ.. 😀
hahaha ! ! ! រ៉ាវីពិតជាមានគិញសំងាត់មែនហើយ !!!! ផ្កាយអើយប្រយ័ត្ន…….
ហិហិ.. Dana នេះដឹងទៀតថាខ្ញុំមានគិញសំងាត់បង្កប់ខ្លួនជិតផ្កាយ! ខ្ញុំសូកប៉ាន់ គេអស់ម៉ាគំនរ ទំរាំ គេយកដំណឹងមកប្រាប់.. 😀
សុំសរសើរ រ៉ាវី ដោយស្មោះ……… 😀
អរគុណ ក្មេងល្អ! 😀
អត់មានពូកែអីទេ គ្រាន់តែ និយាយលេងជាមួយផ្កាយ តែប៉ុណ្ណោះ!
សរសើរ ក្មេងល្អ ដូចគ្នា! មើលចុះ ខំអានរឿងសមុទ្រតាំងពីវគ្គដំបូងមក ហើយមញ្ចេញមតិស្ទើរគ្រប់វគ្គទៀតផង! ផ្កាយ គេគ្រាន់តែឃើញ មានអ្នកអានល្អ (អានហើយមិនភ្លេចបញ្ចញមិតិ) ដូច ក្មេងល្អ បែបនេះគេសប្បាយចិត្តហើយ!
*** តែខឹងតាផ្កាយ ហ្នឹងដល់ហើយ តាំងតែពីមកលេងស្រុក ស្ងាត់អោយជ្រាប! (អត់ដឹងមានអួលបាយ រឺឈ្លក់ទឹកមាត់ អីអត់ទេ តាផ្កាយអើយ ព្រោះខ្ញុំលួចជេ រាល់ថ្ងៃ) 😛