ផ្កាយNoVeLs*– កាលពីរាត្រីថ្ងៃទី ០៣ ឧសភា កន្លងទៅនេះ មានការជួបជុំមួយនៅសណ្ឋាគារ Nine Hotel របស់អ្នកនិពន្ធសៀវភៅ Phnom Penh Noir ចំនួន០៦រូប ដោយក្នុងនោះមានអ្នកនិពន្ធខ្មែរមួយរូប គឺខ្ញុំនេះឯង 😀 ។
ការប្រជុំចាប់ផ្តើមនៅម៉ោង៧ ហើយបញ្ចប់ទៅវិញនៅម៉ោង៩ ដោយជាលទ្ធផលខ្ញុំឥតបានទទួលអ្វីសោះ!(ព្រោះដូចដឹកគោទៅមើលទូរទស្សន៍ ហុហុ 😦 )
ពិតជាការជួបជុំមួយដ៏រំភើបញាប់ញ័រ(បើមិនញ័រទើបជារឿងចម្លែក!) ព្រោះខ្ញុំប្រៀបដូចជាមនុស្សកំពុងវង្វេងផ្លូវនៅក្នុងព្រៃអាម៉ាហ្សូនអ៊ីចឹង គឺបើខ្ញុំសួរ ហើយគេឆ្លើយ ឬខ្ញុំនិយាយ គេស្តាប់ ទើបខ្ញុំដឹងថា យើងកំពុងពិភាក្សាគ្នាពីរឿងអ្វី។ តែបើក្រុមគេ(អ្នកនិពន្ធអាគាំង) និយាយគ្នាវិញ គឺចប់តែម្តង ព្រោះខ្ញុំបានតែញញឹមមួយមុខ! ហាសហាហា… 😛
សឹងតែធ្វើឲ្យខ្ញុំបាក់ស្បាតចំពោះការជួបជុំគ្នាលើកដំបូងនេះ តែម្នាក់ៗសុទ្ធតែលើកទឹកចិត្តខ្ញុំឲ្យផ្ញើរឿងជូនពួកគេ ព្រោះគេចង់បានសំឡេងអ្នកនិពន្ធខ្មែរនៅក្នុងសៀវភៅ Phnom Penh Noir នេះ។
បើប្រាប់ឲ្យសរសេររឿងថ្មី ខ្ញុំពិតជាគ្មានពេលសរសេរទាន់ទេ។ ដូច្នេះប្រិយមិត្តអ្នកអានដែលធ្លាប់តាមដានរឿងរបស់ខ្ញុំកន្លងមក តើខ្ញុំគួរផ្ញើរឿងមួយណាទៅចូលរួម ក្នុងប្រភេទរឿង ឃាតកម្ម?
ហេសហេ។ បើនិយាយរឿងដឹកគោទៅមើលកុនក្នុងពេលប្រជុំណឹង ខ្ញុំក៏មានបទពិសោធន៏ដែរ។ តែកុំភ័យអី ធម្មតាទេ ព្រោះមាន ពាក្យគន្លឹសច្រើន ស្ថានភាពច្រើនយើងមិនធ្លាប់ដឹង ចឹងហើយតាមគេមិនទាន់ទេ។ ខ្ញុំចំណាយពេល ប្រហែល ១ឆ្នាំ (ប្រជុំ១ខែម្តង) ទំរាំតែយល់ពាក្យគន្លឹសផ្សេងៗ ដែលគេប្រើ។
ហាសហា.. បើមិនជួបគឺមិនដឹងទេ។ បានអានខំមិនខាងលើ ធ្វើឲ្យខ្ញុំមានកម្លាំងចិត្តខ្លះៗ ព្រោះមិនមែនមានតែខ្ញុំឯណា ដែលធ្លាប់ធ្លាក់ក្នុងស្ថានភាពបែបនេះ! 😀
“ជោគជ័យ” ហាក់បីដូចជា ដើមឈើ ដែលកំពុងតែអណ្តែតក្នុងទឹកទន្លេ យើងចង់បានវាយើងគួរប្រឹងហែលទៅចាប់របស់នោះទៅ នៅពេលដែលយើងហែលជិតដល់ហើយ គួរតែប្រឹងហែលបន្ថែមបន្តិចទៀតដើម្បីអោយទៅដល់ ហើយអាចសំរាក រឺ ចាប់ក្រសោបដើមឈើនោះ ដើម្បីបណ្ដែតខ្លួន រឺ ឡើងជិះសំរាកលើវាកុំអោយយើងលិចលង់ទៅក្នុងបាតទន្លេ។
ជាធម្មតានៅក្បែរដើមឈើដែលអណ្ដែតនោះ តែងរមែងមានកំណាត់ឈើតូចជាងវាជាច្រើនកំពុតតែអណ្ដែតក្បែរ ដូច្នេះប្រសិនជាហែលដល់ទីនោះហើយ មិនអាចចាប់យកដើមឈើដែលធំនោះបាន គង់តែមានកំណាត់ឈើផ្សេងៗទៀតនៅក្បែរនោះ អាចអោយយើងតោងចាប់បណ្ដែតខ្លួន។
តែតាមការប៉ានប្រមាណរបស់ខ្ញុំ ខ្ញុំគិតថាដើមឈើដែលកំពុងអណ្ដែតនោះមិននៅឆ្ងាយពីយើងប៉ុន្មាននោះទេ “ឈោងចាប់ទៅ បើឈោងបាន”។
អរគុណចំពោះគំនិតជាគតិអប់រំដ៏ល្អនេះ។ បានអានគំនិតនេះ ខ្ញុំយល់កាន់តែច្រើនហើយ។ ខ្ញុំនឹងមិនបោះបង់ឱកាសដ៏ល្អនេះ ឲ្យរំលងផុតដោយងាយៗនោះទេ។ អរគុណ! 😀
ការជ្រើសរើសគឺជាជម្រើសរបស់បងផ្ទាល់ព្រោះរឿងទាំងនោះត្រូវបាននិពន្ធដោយ
បងខ្លួនឯង។គ្មានអ្នកណាអាចយល់ច្បាស់ពីវាជាងបងទេ។បើបងចង់ជ្រើសរើសរឿង
ល្អមួយបងអាចថ្លឹងពីអត្ថន័យនៃសាច់រឿងដោយប្រើបេះដូង។អ្នកនិពន្ធមិនមែនពូកែ
ប្រើត្រឹមតែទឹកដៃប៉ុណ្ណោះទេគឺត្រូវចេះប្រើបេះដូងថែមទៀត។នេះគ្រាន់តែជាមតិ
របស់អ្នកចូលចិត្តអានសៀវភៅម្នាក់ប៉ុណ្ណោះ។
ខ្ញុំយល់ស្របតាមមិតិរបស់ Norint Srey!!
ជឿជាក់ថាផ្កាយខ្លួនឯង ពិតជាមានរឿងមួយនៅក្នុងដួងចិត្តស្រាប់រួចទៅហើយ ដើម្បីយកទៅចូលរួមក្នុង Phnom Penh Noir នោះមែនទេស?? ជ្រើសរើសរឿងមួយណាជួយប្រាប់ផង!!
តែបើចំពោះខ្លួនខ្ញុំវិញ ក្នុងចំណោមរឿងទាំង៤ ដែលខ្ញុំពេញចិត្តបំផុត (ចោរ សាកសពក្រោមគ្រែ ខ្មោចអ្នកជិតខាង អ្នកទោស) ខ្ញុំសូមជ្រើសរើសយកតែមួយរឿងទេគឺរឿង “អ្នកទោស” 😀
** អឹម! រើសមួយស្តាយមួយព្រោះសុទ្ធតែជារឿងពេញចិត្តទាំងអស់ហ្នឹង, រើសយករឿង “អ្នកទោស” ដូចជាស្តាយរឿង “សាកសពក្រោមគ្រែ” ហាសៗៗ តែសូមយករឿង “អ្នកទោស” ដដែលចុះ!!! 😛
អូ! ភ្លេចមើល ថបភិច ផ្កាយអោយច្បាស់ គឺផ្កាយចង់បានប្រភេទរឿងឃាតកម្មទេតា៎ ចំណែករឿង “អ្នកទោស” ដែលខ្ញុំពេញចិត្តជ្រើសរើសដូចជារឿង ចោរកម្ម!!
**ពេលខ្លះខ្ញុំក៏ដូចជារៀងច្រលំដែរ ថារឿងម៉េចជារឿងឃាតកម្ម ម៉េចជារឿងចោរកម្ម និងរឿងម៉េចជារឿងសើបអង្កេត។ 😕
ហើយចុះ Phnom Penh Noir ហ្នឹងគេបោះពុម្ភ ជាភាសារអង់គ្លេស រឺក៏ខ្មែរ??
អរគុណរ៉ាវី និង នរិន្ទ។ ពេលនេះខ្ញុំបានសរសេររឿងថ្មីរួចហើយ នៅចាំតែប្រែជាអង់គ្លេសប៉ុណ្ណោះ។ ប្រើពេលតែ២ថ្ងៃប៉ុណ្ណោះដើម្បីបញ្ចប់រឿង២០ទំព័រជាភាសាខ្មែរ តែប្រើពេលជិតមួយអាទិត្យហើយ ទើបតែប្រែបាន២ទំព័រ!! 😦
រ៉ាវី, សៀវភៅនេះបោះពុម្ពជាភាសាអង់គ្លេស និងអាចបោះជាភាសាខ្មែរនៅពេលក្រោយ។
ជូនពរអោយស្នាដៃរឿងថ្មីនេះ មានគេទទួលស្គាល់! 😀