ផ្កាយNoVeLs*– កាលពីយប់មិញ ខ្ញុំបានទទួលអ៊ីមែលដ៏រីករាយមួយពីម្ចាស់គម្រោង Phnom Penh Noir ថារឿងរបស់ខ្ញុំដែលមានចំណងជើងថា Hell in the City ឬ «នរកកណ្តាលក្រុង» ដែលខ្ញុំបានដាក់ផ្សាយពីរវគ្គរួចមកហើយដែរនោះ ត្រូវបានជ្រើសរើស និងដាក់បញ្ចូលក្នុងសៀវភៅ Phnom Penh Noir ជាស្ថាពរហើយ។
គម្រោងនេះ នឹងចាប់ផ្តើមបង្ហាញខ្លួនលើកដំបូង នៅប្រទេសកម្ពុជាក្នុងខែតុលា ឬដំណាច់ឆ្នាំ២០១២នេះ បន្ទាប់ពីបានបង្ហាញខ្លួនម្តងរួចមកហើយនៅប្រទេសថៃ កាលពីឆ្នាំ២០១១ ក្រោមគម្រោងឈ្មោះ Bangkok Noir ។
គម្រោងនេះ នឹងមានការចូលរួមពីអ្នកនិពន្ធបរទេសល្បីៗ មានបទពិសោធន៍ ចំនួន១១រូប ដែលក្នុងនោះ មានអ្នកនិពន្ធខ្មែរតែមួយរូបគត់ គឺខ្ញុំនេះឯង។ ហើយពេលនេះ… កិច្ចសន្យារវាងខ្ញុំនិងម្ចាស់គម្រោង កំពុងចាប់ផ្តើម!
តាមការរៀបរាប់របស់ម្ចាស់គម្រោងបានឲ្យដឹងថា បន្ទាប់ពីសៀវភៅនេះ បានបោះពុម្ពចេញផ្សាយ(ខែតុលា ២០១២) នឹងមានការដាក់លក់ជាប្រភេទសៀវភៅ អេឡិចត្រូនិច ឬ E-BOOK នៅលើទំព័រវ៉ិបសាយ Amazon ដែលជាវ៉ិបសាយល្បីឈ្មោះ ដ៏ធំទូលាយជាងគេមួយលើពិភពលោក។
ដូច្នេះតាមរយៈគម្រោងនេះ តើខ្ញុំនឹងក្លាយជាអ្នកនិពន្ធខ្មែរដំបូងគេ ដែលមានប្រភេទសៀវភៅ E-BOOK លក់នៅអាម៉ាហ្សូន ឬយ៉ាងណា សូមរង់ចាំតាមដានបន្តទៀត! 😀
P.S: មួយទៀត… តើខ្ញុំនឹងក្លាយជាសេដ្ឋី(នី) ក្នុងពេលមួយប៉ព្រិចភ្នែក បន្ទាប់ពីមានសៀវភៅលក់នៅអាម៉ាហ្សូន ដូចអ្នកនិពន្ធ J.K Rowling ឬយ៉ាងណា??? អូឡាឡា (អ្នកនិពន្ធដេកយល់សប្តិ កុំប្រកាន់! ហុហុ…) 😉
សូមជួយអបអរសាទរផង!!!!!!
សូម free e-book មួយ !
ជ័យយោៗៗៗ អស្ចារ្យមែន នេះជាលទ្ធផលនៃការព្យាយាមរបស់បង ឡូយតាម៉ង។
Congrats bro!
ហេស ហេស ចូលរួមអបអរសាទរផងណាបង 🙂
សូមជួយអបអរសាទរ!!
This is calls, nothing will be impossible unless you have STOP. Congrats !!!
Congratulations!!!!!!
សូមចូលរួមអបអរសាទរផងចំពោះពត៌មាននេះ!! ជូនពរអោយសៀវភៅនោះលក់ដាច់ផងដែរ នឹងបានភាគរយច្រើនៗ 😀 😀 😀
ថាមិនត្រូវដែរ សាច់រឿងល្អ ត្រូវបានគេទិញយកទៅបកប្រែជាច្រើនភាសារ ល្បី!!! ហើយកាន់តែអស្ចារ្យ ត្រូវបានយកទៅថតជាភាយន្ត (ហូលីវូដ) ទៀត
W@W
អស់ទាស់! រីករាយមែន…..អបអរសាទរ!
wish your dream come true of being a millinair.. and wish your novel is world wide famous ;D
អបអរអ្នកក្លាហានផង អញ្ជឹងគួរតែមានកម្មវិធីអបអរមួយសម្រាប់អ្នកភូមិយើងហើយណ៎? អាគិគិៗៗៗ 😀
បើ ម៉ាក រកលុយបានច្រើន ដល់ថ្នាក់រាប់សែនដុល្លារ អីចឹង អាចចូលដណ្តឹង កូនលោក បានហើយ… សង្ឃឹមថា មិនប្តូរចិត្តទេ… ប្រុសៗ ពេលមានបាន ហើយតែងតែចង់រក ពីរបី 😉
អបអរសាទរផង តោះជប់លៀង 😀