ជម្រាបសួរផ្កាយ!
នេះជាចំណាប់អារម្មណ៍របស់ខ្ញុំចំពោះ រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់»។ ខ្ញុំគឺមិនដែលចូលចិត្តអានសៀវភៅ ឬរឿងប្រលោមលោកទេ តែពេលបានអានរឿង «សង្សាប្រុស» ក៏ជាប់ចិត្ត ហើយក៏ខំស្វែងរករឿងប្រលោមលោកបែបនះទៀត តែអត់បានសោះ សំណាងល្អមិត្តម្នាក់បានណែនាំ https://archphkai.wordpress.com ដល់ខ្ញុំ ហើយប្រាប់ឲ្យអានរឿងមួយនេះ។ ដំបូងខ្ញុំខ្ជិលណាស់ តែពេលបានអានហើយ បែរជាចាញ់បោកសាច់រឿង ធ្វើឲ្យខ្ញុំពេលខ្លះយំ ពេលខ្លះសើច ពេលខ្លះខឹង ទៅតាមអត្ថន័យនៃសាច់រឿងដែលអ្នកនិពន្ធប្រឌិតឡើង។ ទោះដឹងថា ចាញ់បោកសាច់រឿង តែនៅតែចង់អាន ហើយមិនចង់ឲ្យចប់សោះ ព្រោះពិតជាជក់ចិត្តណាស់។ ពិសេសខឹងអ្នកនិពន្ធណាស់ពេលដាក់វគ្គបពា្ចប់មកបោក(Sad Ending) ពេលអានហើយចង់តែបោក Laptop ចោលព្រោះខឹងអ្នកនិពន្ធ។
ខ្ញុំទើបតែស្គាល់ប្លក់ថ្មីៗនេះដែរទេ។ រឿងដែលខ្ញុំបានអានដំបូង នៅក្នុងប្លក់របស់បង គឺរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និងរឿង «សន្សើមរាត្រី» ប៉ុន្តែរឿងនោះអានមិនបានចប់ទេ។ មិនមែនមិនចង់អានទេ តែអ្នកនិពន្ធចិត្តអាក្រក់មិនដាក់ឲ្យអាន។
ចូលដល់សាច់រឿងយើងវិញ! រឿងនេះបានបង្ហាញពីទិដ្ឋភាពពិតៗនៃស្នេហារបស់ ប្រុសនិងប្រុស រួមទាំងវគ្គ XXX ។ សង្ស័យតែអ្នកនិពន្ធធ្លាប់ទេ បានដឹងច្បាស់យ៉ាងនេះ ^_^។ ខ្ញុំចូលចិត្ត ទី និង សមុទ្រណាស់ ព្រោះពួកគេស្មោះត្រង់រវាងគ្នានិងគ្នា ហើយក៏មិនដែលមានចិត្តក្បត់ដែរ។ និយាយតាមត្រង់ មិនដឹងថាវាអាចមានដែរអត់ទេ ខ្ញុំគិតថាមិនមានទេដូចពីរនាក់នេះ តែក៏ច្រណែននិងពួកគេដែរ។ ខ្ញុំអាណិតទីណាស់ ដែលតែងតែត្រូវសមុទ្រយល់ច្រឡំ ហើយក៏ច្រណែនទីដែរ ដែលមានមនុស្សជាច្រើនមកស្រឡាញ់តែសូមសរសើរនូវចិត្តស្មោះរបស់ទី។ ចំណែកសមុទ្រ ជាមនុស្សឆេវឆាវឆាប់ខឹង តែចរិតអ៊ីចឹងៗ គួឲ្យស្រឡាញ់ណាស់ សង្សារនរណាគេហ្ន៎! ហិហិ… បើខ្ញុំបានសង្សាដូចសមុទ្រមួយជីវិតនេះ ស្កប់ស្កល់ហើយ បានត្រឹមតែយល់សប្តិទេ ហាសហា…។
ខ្ញុំចង់ដឹងណាស់ តើស្នេហារបស់ពួកគេនឹងក្លាយជាយ៉ាងណា នៅទីបញ្ចប់នៃសាច់រឿងនេះ? តើពួកគេបានសមបំណងទេ? ឬក៏បែកគ្នាបន្ទាប់ពីរៀនចប់? តែបើអាចសូម Happy Ending ណ៎ា។ សង្ឃឹមថាអ្នកនិពន្ធផ្កាយមុខស្អាត រាងសង្ហា និងយល់ចិត្តហើយផ្ញើវគ្គបញ្ចប់ឲ្យអាន ហិហិ…។
ឆ្លើយតប