1. Roland Joffé
Fiction
លោក Roland Joffé គឺជាអ្នកដឹកនាំខ្សែភាពយន្តម្នាក់។ លោកកើតនៅក្នុងប្រទេសអង់គ្លេស នៅក្នុងឆ្នាំ ១៩៤៥។ ស្នាដៃរបស់លោកនៅក្នុងសៀវភៅ Phnom Penh Noir មានចំណងជើងថា Hearts and Minds។
2. James Grady
Fiction
ស្នាដៃរឿងប្រលោមលោកដំបូងរបស់ James Grady បានថតជាខ្សែភាពយន្តដោយ Robert Redford ក្រោមចំណងជើងថា Three Days of the Condor និងបានផ្តល់ភាពជោគជ័យជាខ្លាំងដល់ការងារតែងនិពន្ធរបស់លោក Grady រហូតបានក្លាយខ្លួនជាអ្នកនិពន្ធប្រចាំនៅហូលីវូដ។ លោក Grady រស់នៅក្នុងក្រុង Washington, D.C. ស្នាដៃរបស់លោកនៅក្នុងសៀវភៅ Phnom Penh Noir មានចំណងជើងថា The Fires of Forever ។
3. John Burdett
Fiction
លោក John Burdett ធំធាត់នៅក្នុងភាគខាងជើងទីក្រុងឡុងដ៍ និង បានសិក្សានៅសាកលវិទ្យាល័យ Warwick កន្លែងដែលលោកបានអានអក្សរសិល្ប៍អង់គ្លេស និង អាមេរិក។ លោកបានលាឈប់ពីការងារនៅទីក្រុងហុងកុង ដើម្បីចាប់ផ្តើមសរសេរប្រលោមលោក។ សព្វថ្ងៃ លោកបានបោះពុម្ពប្រលោមលោកចំនួនប្រាំមួយរួចមកហើយ ដោយរាប់បញ្ចូលទាំងស៊េរីសៀវភៅ ដែលលក់ដាច់បំផុតឈ្មោះថា Bangkok series ដូចជា៖ Bangkok 8; Bangkok Tattoo; Bangkok Haunts and The Godfather of Kathmandu។
4. Christopher G. Moore
Fiction, Thai language
លោក Christopher G. Moore គឺជាអ្នកនិពន្ធសញ្ជាតិកាណាដា និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតពានរង្វាន់ Vincent Calvino crime fiction series រួមទាំងជាម្ចាស់ស្នាដៃរឿង the Land of Smiles Trilogy ផងដែរ។
5. Kosal Khiev
Fiction
Kosal Khiev គឺជាអ្នកចម្រៀង និងសរសេរកំណាព្យសញ្ជាតិកម្ពុជា។ លោកកើតនៅក្នុងជំរុំភៀសខ្លួនក្នុងប្រទេសថៃ។ ស្នាដៃរបស់លោកក្នុងសៀវភៅ Phnom Penh Noir មានចំណងជើងថា Broken Chains។
6. Prabda Yoon
Fiction
Prabda Yoon កើតនៅក្នុងទីក្រុងបាងកក ហើយបានចាកចេញទៅ សហរដ្ឋអាមេរិកនៅអាយុ១៤ និងត្រឡប់មកវិញនៅអាយុ២៦ឆ្នាំ។ លោកសរសេរស្នាដៃស្ទើរតែគ្រប់ប្រភេទមិនថា រឿងខ្លី ប្រលោមលោក អត្ថបទសាកល្បង អត្ថបទភាពយន្ត និង ទំនុកច្រៀង។ កម្រងស្នាដៃ Kwam Na Ja Pen (Probability បានឈ្នះពានរង្វាន់ the S.E.A. Write Award នៅឆ្នាំ២០០២។
7. Bopha Phorn
Fiction
Bopha Phorn គឺជាអ្នកសារព័ត៌មានប្រចាំនៅ the Cambodian Daily។ ស្នាដៃនៅក្នុងសៀវភៅ
Phnom Penh Noir របស់ Bopha មានចំណងជើងថា Dark Truths ដែលជាស្នាដៃរឿងខ្លីដំបូងរបស់ខ្លួន។
8. Giancarlo Narciso
Fiction
Giancarlo Narciso កើត និង ធំធាត់នៅក្នុងក្រុង Milano។ លោកលង់ស្នេហ៍នឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេហ៍យ៉ាងខ្លាំង ហើយប្រលោមលោកទាំង១២របស់លោក សុទ្ធសឹងតែនិយាយអំពីប្រទេសក្នុងតំបន់នេះទាំងអស់ ពិសេសបានឈ្នះពានរង្វាន់ Incontro a Daunanda, Otherside and Singapore Sling ទៀតផង។ ស្នាដៃរបស់លោកនៅក្នុងសៀវភៅ Phnom Penh Noir មានចំណងជើងថា Play with Fire: A Sergio Biancardi Mystery។
9. Christopher West
Fiction
Christopher West បានសិក្សាទស្សនវិជ្ជានៅសាលា the London School of Economics, ហើយបន្ទាប់ពីបានបញ្ចប់សាកលវិទ្យាល័យ លោកបានប្រកបរបរចិញ្ចឹមជីវិតដោយការសរសេរ។ ស្នាដៃប្រលោមលោកថ្មីៗរបស់លោករួមមាន៖ Death of a Blue Lantern, Death on Black Dragon River, Red Mandarin, និង The Third Messiah ។ ស្នាដៃនៅក្នុង Phnom Penh Noir មានចំណងជើងថា Orders។
10. Richard Rubenstein
Fiction
Richard Rubenstein គឺជាអ្នកនិពន្ធដែលមានស្នាដៃបោះពុម្ព៨ក្បាលមកហើយ រួមទាំងសៀវភៅដែលលក់ដាច់បំផុត When Jesus Became God និង ស្នាដៃចុងក្រោយ Reasons to Kill: Why Americans Choose War ផងដែរ។ ស្នាដៃនៅក្នុង Phnom Penh Noir មានចំណងជើងថា Sabbatical Term។
11. Suong Mak
Fiction
Suong Mak គឺជាអ្នកនិពន្ធខ្មែរមួយរូប។ ស្នាដៃប្រលោកលោករបស់លោករឿង Boyfriend ដែលជាប្រលោមលោកភាសាខ្មែរដំបូងគេ និយាយពីស្នេហារវាងបុរសនិងបុរស កំពុងត្រូវបានបកប្រែជាភាសាអង់គ្លេស។ស្នាដៃរឿងខ្លីរបស់លោកនៅក្នុងសៀវភៅ Phnom Penh Noir ដែលមានចំណងជើងថា Hell in the City គឺជារឿងភាសាអង់គ្លេសទីមួយរបស់លោក។ បច្ចុប្បន្នលោកមានអាយុ២៦ឆ្នាំហើយ។
12. Andrew Nette
Fiction
Andrew Nette គឺជាអ្នកនិពន្ធរស់នៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ លោកក៏ជានិពន្ធនាយកប្រចាំទស្សនាវដ្តីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេតមួយរូបដែរ។ ស្នាដៃរបស់លោក Ghost Money គឺជារឿងឧក្រិដ្ឋកម្មមួយ ស្តីអំពីប្រទេសកម្ពុជា ក្នុងពាក់កណ្តាលសតវត្សរ៍ទី១៩។ ស្នាដៃនៅក្នុងសៀវភៅ
Phnom Penh Noir របស់លោកមានចំណងជើងថា Khmer Riche។
13. Bob Bergin
Fiction
Robert Bergin គឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធ១៤អ្នកដទៃទៀត ដែលមានស្នាដៃនៅក្នុងសៀវភៅ Phnom Penh Noir ។ ស្នាដៃរបស់លោកក្នុងសៀវភៅនេះ មានចំណងជើងថា Snake in the grass ។
14. Neil Wilford
Fiction
បន្ទាប់ពី Neil Wilford បានសិក្សាប្រវត្តិសាស្ត្រ និង អក្សរសាស្ត្រនៅ Manchester ប្រទេសអង់គ្លេស និង Illinois សហរដ្ឋអាមេរិក។ លោកបានចាកចេញពីភាគអាគ្នេហ៍ នៃប្រទេសអង់គ្លេស មកកាន់អាស៊ីអាគ្នេហ៍ ហើយបានបន្តជីវិតរស់នៅ ក្នុងទីក្រុងភ្នំពេញតាំងពីឆ្នាំ២០០១មកម្ល៉េះ។ Rebirth គឺជាស្នាដៃទីមួយដែលបានបោះពុម្ពនៅក្នុងសៀវភៅ Phnom Penh Noir។
15. Christopher Minko
Songwriter
Christopher Minko គឺជាអ្នកស្ថាបនិក, អ្នកនិពន្ធបទភ្លេង, ទំនុកច្រៀង, អ្នកលេងហ្គីតា និង ជាអ្នកចម្រៀងសញ្ជាតិអូស្ត្រាលីនៅក្នុងក្រុម “KROM” ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ជាមួយក្រុមតន្ត្រីករ ខ្មែរជាច្រើនរូបទៀត។ លោកបានយកប្រទេសកម្ពុជាធ្វើជាផ្ទះទីពីររបស់លោកតាំងពីឆ្នាំ ១៩៩៦ ម្ល៉េះ។
ព័ត៌មានលម្អិតពីអ្នកនិពន្ធ សូមចូលទៅកាន់៖ http://www.phnompenhnoir.com/
គួរអោយចាប់អារម្មណ៏ណាស់!
ផន បូផា នេះហើយដែលនៅជាមួយលោក ឈុត វុទ្ធី នៅគ្រាចុងក្រោយ
តាម៉ាប់ ច្បាស់ហើយរឺ ថាគាត់ឈ្មោះ ផន បុប្ជា?? ខ្ញុំស្មានតែគាត់ឈ្មោះ បុប្ជា ភ័ណ្ឌ!!
តាម៉ាប់ បានន័យថាគាត់ស្ថិតក្នុងស្ថានភាព(ហេតុការណ៍) ពេលដែលគេសម្លាប់ លោក ឈុត វុទ្ធី??
ពិតមែនហើយ គឺគាត់។
ខ្ញុំគិតថា អ្នកធ្វើការនៅ ដេលី មិនអាចមានឈ្មោះប្រហាក់ប្រហែលគ្នាដល់ថា្នក់នោះទេ តែបើអាចសួរបន្ថែមទៅ ។ ពេលនៅក្នុងហេតុការណ៍នោះ អ្នកកាសែតស្រ្តី២នាក់ ម្នាក់ខ្មែរ ម្នាក់បរទេស បានរួមដំណើរជាមួយ លោក ឈុត វុទ្ធី តែពួកគេហាក់ដូចជាបានរត់គេចមុនពេលដែល លោក ឈុត វុទ្ធី ត្រូវបានសម្លាប់ (ខ្ញុំគិតថាមានរឿងច្រើនជាងនេះទៀត) ។
ជួយមើលគ្នា តើអ្នកនិពន្ធណា ក្មេង សង្ហា ជាងគេ ក្នុងចំណោម ១៥នាក់?? ហាហាហា 😉
និយាយលាក់បាំងអី ខ្ញុំមើលមុខលោក Christopher Minko យូរៗចង់ខ្លាច បើមិនជឿបងឯងបើក YouTube មើលសាកមើល៍ គឺបទ Where are you? (និយាយពីក្នុង វីដេអូ ទេ បើជាក់ស្តែងខាងក្រេៅដឹងមុខគាត់ម៉េចផង ក្រែងគាត់មិនស៊ី កាមេរ៉ា)
ខ្ញុំចូលចិត្តបទ Don’t go away ខ្លាំងជាង!!
និយាយលាក់បាំងអី បងក៏ខ្លាចដែរ។ នៅខាងក្រៅក៏ដូចតែគ្នាដែរ តែគាត់ជាមនុស្សដែលរួសរាយរាក់ទាក់ជាងគេ ក្នុងចំណោមមអ្នកនិពន្ធទាំងអស់។ ពិសេសគាត់បានលើកទឹកចិត្តបងយ៉ាងខ្លាំង..