Feeds:
ប្រកាស
មតិ

Archive for the ‘ប្រវត្តិសាស្ត​’ Category


12576278_10207686976507974_553370729_n

ព្រះវិហារកាតូលិក Notre Dame Cathedral ស្ថិត​នៅ​ចំកណ្តាល​បេះដូង​នៃ​ក្រុង​ហូជីមិញ

ផ្កាយNoVeLs*– បច្ចុប្បន្ន​ ទំនោរ​ដើរ​លេង​ក្រៅ​ប្រទេស​​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ មាន​កត្តា​ជាច្រើន​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ទេស​ចរក្នុង​ស្រុក​​ទៅកាន់​ប្រទេស​ក្រៅ។ ចំពោះ​ខ្ញុំ​ការ​សម្រេច​ចិត្ត​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​ដោយ​សារតែ​សេវា​កម្ម​នៅ​ក្រៅ​​ប្រទេស​ល្អ​ជាង ងាយ​ស្រួល​ជាង មិន​ស្មុគ​ស្មាញ ពិសេស​​មិន​មាន​ការ​តម្លើង​ថ្លៃ​​ក្នុង​ឱកាស​បុណ្យ​ទាន​ម្តង​ៗ មិន​ថា ផ្ទះសំណាក់ សណ្ឋាគារ ចំណី​អាហារ​ ក៏ដូចជា​​មធ្យោបាយ​ធ្វើ​ដំណើរ។

បន្ទាប់​ពីដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ វិស្សមកាល​ចុង​​ឆ្នាំ២០១៥នេះ​ ខ្ញុំ​ក៏សម្រេច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​ព្រៃ​នគរ ដែល​មនុស្ស​ខ្មែរ​បច្ចុប្ប​ន្ន​នាំ​គ្នា​ហៅពេញ​ៗ​មាត់​ថា ហូជីមិញ ឬ​សៃហ្គន។ ខ្ញុំ​សម្រេច​ចិត្ត​ទៅ​កាន់​អតីតក្រុងខ្មែរ​​មួយ​នេះ​ក៏​ព្រោះ​តែ​ ថ្ងៃ​ឈប់​សម្រាក​តិច ចំណាយ​ក៏​មាន​កំណត់​ ណាមួយ​ចង់​អនុវត្ត​ភាសា​វៀត​ណាម​ដែល​ទើប​តែ​រៀន​ចេះ​បាន​តិច​តួច​ផង​ដែរ។ 😉

12591936_10207686972467873_748945461_o

ផ្លូវ​មួយ​កណ្តាល​ក្រុងព្រៃនគរ ឬ​ហូជីមិញ។ ទោះ​បី​មាន​អគារខ្ពស់ៗ​លូត​លាស់​ដូច​ផ្សិត តែ​ព្រៃ​ឈើ​នៅ​តែ​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ​។

ចាំ​បាន​ថា កាល​នៅ​តូចៗ​ធ្លាប់​ឮ​អ្នក​ជិត​ខាង​និយាយ​គ្នាថា៖ «ថ្ងៃ​នេះ​​ប៉ាវាទៅ​ព្រៃ​នគរ​ គ្មាន​អ្នក​មក​ជួយ​លក់​ទេ។» ខ្លះថា «អូ! ឪអាវ៉ានាំ​ម៉ែ​​ទៅ​មើល​ជំងឺ​នៅ​ព្រៃ​នគរ។» ឬ​ក៏ថា​ «អាទិត្យ​ក្រោយ​ខ្ញុំ​ឡើង​ទៅ​យក​អីវ៉ាន់​នៅ​ព្រៃនគរ​ហើយ ព្រោះ​អស់​អី​លក់​ហើយ!» ជាដើម។ តាម​ឡានក្រុង ឬ​ឡាន​ឈ្នួល​នៅ​សម័យ​នោះ​ ខ្ញុំ​ក៏​ឃើញ​គេ​សរសេរ​ដាក់​បិទ​នឹង​ឡាន​ថា «ភ្នំពេញ-ព្រៃនគរ» «កំពង់ចាម-ព្រៃនគរ» «សួង-ព្រៃនគរ» ជាដើម។ ប៉ុន្តែ​បច្ចុប្បន្ន​ឈ្មោះ «ព្រៃ​នគរ» លែង​មាន​ទៀត​ហើយ! លែង​មាន​អ្នក​ហៅ​ហើយ! លែង​មាន​អ្នក​ស្គាល់​ហើយ! ម្នាក់ៗ​ហៅ​ និង​ស្គាល់តែ «ហូជីមិញ» ឬ «សៃហ្គន» ទៅវិញ។ តាម​ឡានក្រុង ឬ​ឡាន​ឈ្នួល​នានា​ក៏​សរសេរ​តែ «ភ្នំពេញ-ហូជីមិញ​(សៃហ្គន)»… អស់វិញដែរ។ តើ​អនាគតឈ្មោះនេះអាច​នឹង​លែង​មាន​ចារ សូម្បី​តែ​ក្នុង​ក្រាំងប្រវត្តិសាស្ត្រ​ដែរឬទេ? 😥

សៀវភៅ​មគ្គុទ្ទេសក៍ ជំនួយការ​ពិសេស​សម្រាប់​ដំណើរ​កម្សាន្ត​លើក​នេះ។ ;)

សៀវភៅ​មគ្គុទ្ទេសក៍ ជំនួយការ​ពិសេស​សម្រាប់​ដំណើរ​កម្សាន្ត​លើក​នេះ។ 😉

ឈប់​និយាយ​ពី​ប្រវត្តិសាស្ត្រ​ ងាកមកដំណើរ​កម្សាន្ត​វិញ​ម្តង! ខ្ញុំ​ចូលចិត្ត​ដើរ​លេង​ដោយ​ឯក​ឯង អត់​ចូលចិត្ត​ដើរ​លេង​តាម​ធួរ​ទេ ទោះ​អត់​ធ្លាប់​ស្គាល់​ អត់​ចេះ​ភាសា ព្រោះ​ដើរ​លេង​ដោយ​ខ្លួន​ឯង​មាន​ឯករាជ្យ​ជាង។ ចង់​ទៅណា​ ដើរ​ទៅ​នោះ! ដៃ​ម្ខាង​កាន់​សៀវភៅ​ ដៃ​ម្ខាង​កាន់ផែន​ទី។ ដើរ​បណ្តើរ​ អាន​បណ្តើរ មើល​ផែន​ទី​បណ្តើរ។ ហ៊ឺម… មាន​សេចក្តីសុខ​អ្វីម្ល៉េះ! 😉

សៀវភៅ​ដែល​ខ្ញុំ​អាន​ពេល​ធ្វើ​ដំណើរ​គឺ​ជា​សៀវភៅ​មគ្គុទ្ទេសក៍ ឬ​ជា​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​និយាយ​អំពី​ទីកន្លែង​នោះ​។ ធ្វើ​ដំណើរ​បណ្តើរ​អាន​សៀវភៅ​បណ្តើរ​គឺ​ជា​សេចក្តីសុខ​យ៉ាង​ចម្លែក​ ដែល​ពិបាក​នឹង​រក​សេចក្តីសុខ​ឯណា​មក​ប្រដូច​បាន​។ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀត​ណាម​លើក​នេះ​ ខ្ញុំ​យក​សៀវភៅ​ចំនួន​២​ក្បាល​ដាក់​តាម​ខ្លួន​។ មួយ​ជា​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​​ជាភាសា​ថៃ​និយាយ​អំពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង មាន​ហូជីមិញ មុយណេ ញ៉ាត្រាង និង​ដាឡាត់។ មួយ​ក្បាល​ទៀត​ជា​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ជា​ភាសា​ខ្មែរ​ដែល​គ្រឹះស្ថាន​បោះ​ពុម្ព​ខ្មែរ​យើង​ប្រែ​ចេញ​ពី​ភាសា​ថៃ​ដែរ។ សៀវភៅ​នេះ​មាន​ចំណង​ជើង​ថា «១០០រឿង​ស្វែង​យល់​អំពី​ប្រទេស​វៀតណាាម»។ ថ្វី​បើ​មិន​បាន​និយាយ​អ្វី​លម្អិត​ពិស្តារ​អំពី​ប្រទេស​នេះ តែ​សៀវភៅ​នេះ​ក៏​ជួយ​យើងឱ្យ​បាន​យល់​ដឹង​អំពីរឿង​រ៉ាវ​ជា​ច្រើន​ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។ ការ​ស្វែង​យល់​អំពី​ប្រទេស​ ឬ​ទីកន្លែង​ដែល​យើង​នឹង​ត្រូវ​ទៅ​ដល់ ក្រៅ​ពី​ផ្តល់​ចំណេះ​ដឹង វា​ក៏​ផ្តល់​នូវ​​ទំនុកចិត្ត​ និង​សេចក្តីក្លាហាន​ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ។

សៀវភៅ​មួយ​ក្បាល​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​វៀតណាម។

សៀវភៅ​មួយ​ក្បាល​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​វៀតណាម។

ព្រៃ​នគរ… ​នៅ​តែ​ស័ក្តិ​សម​សម្រាប់​ឈ្មោះ​មួយ​នេះ ព្រោះ​រដ្ឋាភិបាល​គេ​ខិត​ខំ​ថែរក្សា​ និង​អភិរក្ស​​ព្រៃ​ឈើ ទន្លេ​បឹងអូរ នៅ​កណ្តាល​ក្រុង​យ៉ាងច្រើន។ សួន​ច្បារ​គេ​ធំៗ ដើរ​ហត់​ ទោះ​គ្មាន​មួក ឆត្រ ឬ​ឡេ​ការពារ​កម្តៅថ្ងៃ ក៏​មិន​ខ្លាច​ខូច​ស្បែក​ ព្រោះ​នៅ​ទី​ណា​ក៏​​មាន​ម្លប់​។ កម្តៅ​ព្រះអាទិត្យ​គ្មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​បំផ្លាញ​ម្លប់​ព្រឹក្សា​ទាំង​នោះ​បានឡើយ…

 

Read Full Post »


 

រូបភាព​ពី Google

រូបភាព​ពី Wiki

ផ្កាយ​NoVeLs*–ក្នុងថ្ងៃឆ្លងឆ្នាំកន្លងទៅនេះខ្ញុំនិងមិត្តភក្តិបានធ្វើដំណើរកម្សាន្តទៅ កាន់​ទឹក​ដី ព្រៃនគរអតីតដែនដីខ្មែរដែលត្រូវលេបត្របាក់ដោយប្រទេសជិតខាង ដែល​អាណា​ព្យាបាល​យើង​នៅតែចាត់ទុកជាមហាមិត្តម៉ឺនឆ្នាំគ្មានថ្ងៃសាបរលាប។

ដំណើរកម្សាន្តលើកនេះ គឺជាដំណើរកម្សាន្តសុទ្ធសាធ។ មិនមែនជាទស្សនកិច្ចសិក្សា មិន​មែន​ជា​ការស្រាវជ្រាវ តែជាដំណើរទស្សនាចរណ៍ជាមួយសៀវភៅមគ្គុទ្ទេសក៍ ប៉ុន្មាន​ក្បាល​ដែល​ខ្ញុំ​ដាក់​ជាប់​តាមខ្លួនជាមួយដើម្បីសិក្សាស្វែងយល់ អំពីភូមិប្រវត្តិរបស់ទីកន្លែងនីមួយៗដែលខ្ញុំនឹងទៅដល់។

អាចជារឿងចៃដន្យ ឬសំណាង មិត្តភក្តិបរទេសម្នាក់របស់ខ្ញុំដែលដឹងដំណឹងថា ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់ដែនដីរបស់អ៊ំហូក្នុងឆ្នាំថ្មីនេះ បានជូនកាដូសំបុត្រយន្តហោះពីរសន្លឹកមកឲ្យខ្ញុំ។ ដំបូងឡើយ ខ្ញុំគិតថានឹងធ្វើដំណើរតាមរថយន្តទេ ព្រោះ​ជា​ដំណើរ​កម្សាន្ត​លើក​ដំបូង​ទៅ​កាន់​ប្រទេស​នោះ ​ទើប​ចង់​    ឃើញទេសភាព និងជីវភាពប្រជាជនដែលរស់នៅតាមដងផ្លូវឲ្យបានច្រើន។

ខ្ញុំសូមផ្អាកនិយាយពីរឿងការធ្វើដំណើរត្រឹមនេះសិន ព្រោះអត្ថបទនេះខ្ញុំចង់ផ្តោត សំខាន់​លើ​វត្ត​ចន្ទរង្សី​ដែល​ជា​វត្តខ្មែរមួយស្ថិតនៅកណ្តាលក្រុងព្រៃនគរ។ បន្ទាប់ពីអត្ថបទនេះ បើ​សិន​ជា​មាន​ពេល​ ខ្ញុំ​នឹង​និយាយ​លម្អិតបន្ថែមពីការធ្វើដំណើរ របស់ខ្ញុំ ឬជា Travel Review ដើម្បី​អាច​ប្រើ​​ជា​​ប្រយោជន៍​​ខ្លះៗ​​សម្រាប់​​អ្នក​​ដែល​ចង់​ធ្វើ​ដំណើរទៅកាន់អតីតក្រុងខ្មែរមួយនេះ។

ថត​រូប​អនុស្សាវរីយ៍​នៅខាង​មុខ​ខ្លោង​ទ្វារ​វត្ត​

ថត​រូប​អនុស្សាវរីយ៍​នៅខាង​មុខ​ខ្លោង​ទ្វារ​វត្ត​

នៅថ្ងៃចុងក្រោយនៃដំណើរកម្សាន្តនេះ ខ្ញុំបានឆ្លៀតពេលដើម្បីដើរស្វែងរកវត្ត ចន្ទរង្សី​ដែល​ខ្ញុំ​ធ្លាប់​ដឹង​ឮ​ប្រវត្តិខ្លះៗពីមុនរួចមកហើយ។ ខ្ញុំស្គាល់អាសយដ្ឋានវត្តនេះច្បាស់ណាស់​ ព្រោះបានស្វែងរកតាម Google Map តាំងពីនៅស្រុកខ្មែរម្ល៉េះ។ ប៉ុន្តែ​ពេល​មក​ដល់​ហូជីមិញ ខ្ញុំ​មិន​គិត​ថា​នឹង​មាន​ពេល​ដើម្បី​ទៅ​រក​វត្ត​នេះ​ទេ ព្រោះនៅមានកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត ដែលខ្ញុំពុំទាន់បានទៅ។ តែ​ចិត្ត​មួយ​ក៏​គិត​ថា បំណាច់​​ជា​​មក​ដល់​​​ទៅ​​​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ឱ្យ​ដល់​វត្ត​នេះ។

ដោយគ្មានគម្រោងច្បាស់លាស់ ទើបការធ្វើដំណើរដោយថ្មើរជើងទៅកាន់ វត្ត​នេះ​ត្រូវ​ប្រើ​ពេល​មួយ​ទ្វេ​ជា​បី ព្រោះខ្ញុំនិងមិត្តភក្តិធ្លាប់ដើរក្រវែលៗ​វត្តនេះប៉ុន្មានដងដែរ តែ​មិន​នឹក​ភ្នក​សោះ​ថា​ខ្លួន​បាន​ដើរ​មក​ដល់​ជិត​វត្ត​នេះ។ លុះដើរចេញ ឆ្ងាយពីវត្តនេះហើយ ទើប​នឹក​ឃើញ​មើល​ផែ​ន​ទី ហើយ​​​ដើរ​​ត្រឡប់​​មក​​កាន់​​ទី​តាំង ដែល​ធ្លាប់​ដើរឆ្លងកាត់ជាថ្មី។

ចន្ទរង្សី គឺជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមមួយ ស្ថិតនៅចំកណ្ដាលរដ្ឋធានី ព្រៃនគរ ត្រូវ​បាន​កកើត​ឡើង​ដោយព្រះតេជព្រះគុណ ឡឹម ឯម នា ព. ស. ២៤៩១ គ. ស. ១៩៤៧ មកដល់ឆ្នាំ ២០១៥ នេះ មានអាយុ កាល ៦៨ ឆ្នាំហើយ។ បច្ចុប្បន្ន វត្តចន្ទរង្សី មាន អាសយដ្ឋាន លេខ 164/235 វិថី ត្រឹងវ៉ឹកថាវ សង្កាត់ទី ៣ ទីក្រុង ព្រៃនគរ (Số 164/235 quốc lộ Trần Quốc Thảo Quận 3 thành phố Hồ Chí Minh)។

IMG_9530

វត្តខ្មែរនៅកម្ពុជាក្រោម មិនមានសិទ្ធិសេរីភាពពេញលេញដូចវត្តខ្មែរ ឬ​បុរាណ​ដ្ឋាន ផ្សេងៗ​ទៀត​នៅ​ខេត្ត​សុរិន្ទ ក្នុងប្រទេសថៃសព្វថ្ងៃនោះទេ។ តាមអ្វីដែលខ្ញុំបានឃើញជាក់ស្តែង ទិដ្ឋ​ភាព​វត្ត​ខ្មែរ​មួយ​នេះ ស្ទើរ​តែ​បាត់​បង់​អត្តសញ្ញាណដើមទៅ​ហើយ។ ដើម្បី​រក្សា​អត្ថិភាព​របស់​ខ្លួន នៅ​តាម​ខ្លោង​ទ្វារ​វត្ត​ត្រូវ​សរសេរ​ដាក់​ថា «សមាគម​ពុទ្ធសាសនាវៀតណាម»។ ភាសា​ដែល​ប្រើ​នៅ​តាម​សេចក្តី​ប្រកាស​នានា ក្នុង​បរិវេណ​វត្ត​គឺ​ប្រើភាសាយួន។ មិនតែប៉ុណ្ណោះ នៅ​តាម​កុដិ​ខ្លះ​មាន​ឧបាសក ឧបាសិកា​​ពាក់​​មួក​​ដួន​​រស់​​នៅ​ ហាក់​ក្លាយ​ទៅជារឿងធម្មតាទៅហើយ។ ព្រះសង្ឃកំលោះៗខ្លះលែងខ្លួនទទេ​ខណៈ​ដែល​មាន​ឧបាសិកា​វ័យ​នៅ​ខ្ចីៗ រស់​​នៅ​​ឡូក​ឡំ។

រឿងមួយទៀតដែលគួរឲ្យសង្វេគជាទីបំផុតនោះ ដែល​ខ្ញុំ​ក៏​មិន​ដឹង​ថា​ជា​ចេតនា​របស់​រដ្ឋា​ភិបាល​វៀត​ណាម ឬ​ក៏​ជា​ការ​​ធ្វេស​​ប្រហែស​​របស់​​ពុទ្ធ​បរិស័ទនៅទីនោះ ក៏ទេដែរ… គឺ​គេ​បាន​យក​ព្រះ​ពុទ្ធ​រូប​វៀត​ណាម មក​​ដាក់​​ពាំង​បាំង​​ពី​​មុខ​​ព្រះពុទ្ធរូបខ្មែរ ព្រម​ទាំង​តម្កល់​ឱ្យ​មានកម្ពស់ខ្ពស់ជាងទៀត ដែល​ទង្វើ​នេះ​ហាក់​មាន​ចេតនា​លេប​ត្របាក់​អត្ត​សញ្ញាណ​ដើម​របស់​វត្ត​ខ្មែរ​បន្តិច​ម្តងៗ រហូត​នៅ ថ្ងៃ​ណា​មួយ​ វត្ត​នេះ​នឹង​គ្រប​ដណ្តប់​ទៅ​ដោយអត្តសញ្ញាណសិល្បៈ វប្បធម៌ និងសាសនារបស់វៀតណាមទៅវិញ។

សង្ឃឹមថា បងប្អូនខ្មែរកម្ពុជាក្រោមនៅទីនោះ នឹងមិនព្រងើយកន្តើយចំពោះចេតនា មិន​ល្អ​ណា​មួយ​របស់​រដ្ឋាភិបាលវៀតណាម ក៏ដូចជាប្រជាជនដែលរស់នៅតាមចំណុះជើងវត្តនៅទីនោះទេ៕

**រូបភាព​ទាំង​អស់​នេះ​ថតដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ ដូច្នេះ​គុណ​ភាព​មិន​ជា​ច្បាស់​ល្អ​នោះ​ទេ៖

IMG_9536

បម្រាម និង​ប្រកាស​ផ្សេងៗ​ដែល​សរសេរ​ជាភាសាវៀតណាម

IMG_9530

ព្រះពុទ្ធរូបវៀតណាមដែលគេយក​មកតម្កល់​ពាំងពីមុខព្រះពុទ្ធរូបខ្មែរ។ បើមើលពីក្រោយ ឬបានឃើញ​ជាក់ស្តែង​នឹង​ឃើញ​ថាព្រះពុទ្ធរូបខាងមុខ​នេះ​ គេតម្កល់​ឲ្យ​ខ្ពស់​ជាង​ព្រះពុទ្ធរូបខ្មែរ​កម្រិត​ណា…

IMG_9535

IMG_9532

រូបសំណាក​ព្រះ​មាតាព្រះពុទ្ធ​ក្នុង​រចនាបថវៀតណាម និង​បណ្ណាល័យ​នៅខាងក្រោយ

IMG_9534

ព្រះពុទ្ធរូបវៀតណាមនៅពាំងពីមុខ​ព្រះពុទ្ធរូបខ្មែរ និង​ដាក់តម្កល់ខ្ពស់​ជាង

IMG_9531

បណ្ណាល័យ

Read Full Post »


ផ្កាយ​NoVeLs*– ថ្ងៃ​ទី​ ០១​ មេសា​ គឺ​ជា​ថ្ងៃ​លើក​លែង​​ពិសេស​មួយ​​ ព្រោះ​នរណា​ៗក៏​អាច​លេង​សើច​ ឬ​លេង​ភូត​កុហក​​ជាមួយ​​សមាជិក​​នៅ​ក្នុងគ្រួសារ​ អ្នក​ជិត​ខាង មិត្ត​រួម​ការងារ​ មិត្ត​ភក្តិ​ស្និទ្ធ​ស្នាល​ ឬ​សូម្បី​តែ​សត្រូវ​​ក៏​អាច​លេង​​បាន​ដែរ ដោយ​គ្មាន​​នរណា​មក​​​ចាប់​​ទោស​អូសដំណើរ​ ឬ​ខឹង​ថ្នាំ​ង​ថ្នាក់​នឹង​គ្នា​អ្វីទេ​ ​មិន​ថា​ការ​លេង​​​សរសេរ​ក្រដាស​​យក​ទៅ​បិទ​នឹងខ្នង​នរណា​ម្នាក់​ដាក់​​​​ថា «​សូម​អញ្ជើញ​ទាត់​មួយ​សេរី!»​ ឬ​ក៏​លេង​ភូត​ភរ​បោក​​កុហក​​​ផ្សេងៗ​ទៀត​​ក៏​មិន​មាន​បញ្ហា​​ទាំង​អស់​។

ចុះ​នៅ​រង់​ចាំ​អី​ទៀត?!! 😀

  • ប្រវត្ថិ​មិន​ច្បាស់​ការ​

​​ទោះ​បី​ជា​​អ្នក​​ជំនាញ​ការ​ផ្នែក​ខែ​មេសា​ មាន​ទស្សនៈ​យល់​ឃើញ​មិន​សូវ​ស្រប​គ្នាក៏​ដោយ​​ តែ​ភាគ​ច្រើន​ជឿ​ថា ​ថ្ងៃ​ភូ​ត​កុហក​ ឬ​ដែល​បារាំង​ហៅ​ថា April Fool’s Day​ នេះ​មាន​ដើម​កំណើត​មុន​គេ​​​នៅ​​ប្រទេស​បារាំ​ង​តាំង​​ពី​​គ្រិស្ត​សតវត្ស​ទី​១៦​ម្ល៉េះ​​​។ នៅពេល​ព្រះ​អង្គម្ចាស់​សន្តិវង្ស​​​ប៉ាប៉ា​ក្រេ​កហ្គូរី​ទី​១៣​ (Pope Gregory the 13th) បាន​ចេញ​ព្រះរាជ​បញ្ជា​​ឲ្យ​ប្រារព្ធ​ធ្វើ​ពិធី​​ឆ្លង​ឆ្នាំ​ថ្មី​​នៅ​ក្នុង​ថ្ងៃ​ទី ០១​ មករា​ ជំនួស​ប្រពៃ​ណី​ដើម​ដែល​តែង​ប្រារព្ធ​ធ្វើ​នៅ​​​ចុង​ខែ​មីនា​​​​​។ ចំពោះ​​អ្នក​ដែល​មិន​បាន​ប្រតិបត្តិ​តាម​ប្រតិទិន​ថ្មី​​នេះ​​នឹង​ត្រូវ​ហៅ​ថា «​​ហ្វូង​ត្រី​ខែ​មេសា​»​ (ពួក​​អឺ​រ៉ុប​ប្រៀប​ធៀប​មនុស្ស​ល្ងង់​ខ្លៅ​​ទៅ​នឹង​សត្វ​ត្រី​)​។ ​មាន​អ្ន​ក​ដែល​ដឹង​ពីរឿង​នេះ​​មួយ​ក្រុម​ទៀត​​បាន​អះអាង​ថា ថ្ងៃ​ភូត​កុហក​​មាន​ដើម​កំណើត​មក​ពី​​ពិធី​បុណ្យ​ក្នុង​រដូវ​កាល​​ផ្ការីក​នា​​សម័យ​បុរាណ​ ដែល​មាន​ការ​លេង​សើច​នឹង​​គ្នា​បែបអាក្រក់​អាក្រី​បំផុត​។​

ថ្ងៃ​ភូត​កុហក​នៅ​លាវ​(…)

រង់​ចាំ​អាន​បន្ត​វគ្គ​ក្រោយ​… 😛

Read Full Post »


RC_ Phnom_Penh_Post_12.8cm(W)x20cm(H)_KFFruneral_kh

Read Full Post »


‘Boung Soung’ (Khmer for ‘Prayers to the King’) is a collection of images of the overwhelming days following the final return home of Cambodia’s King Father. A memorable and historic display of mourning, celebration and reverence where thousands of people joined together in one last prayer to their King.

Photographs by Erika Piñeros, Nick Sells and Nicolas Axelrod

Drinks and canapés from 6pm-8pm
The Plantation #28 St. 184, Phnom Penh.

»»» សកម្ម​ភាព​ថ្ងៃ​នោះ​៖

Read Full Post »


 

Read Full Post »


ផ្កាយ​NoVeLs*– ផ្លូវ​ក្រាល​កៅ​ស៊ូ​គឺ​ផ្លូវ​​ឃុំ​ ផ្លូវ​ភូមិគឺ​ផ្លូវ​ចាក់​បេតុង​។ នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ​ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ស្រុក​ស្រែ​នៅខេត្ត​សុរិន្ទ​។

ខាង​ក្រោម​ គឺ​ជា​ទិដ្ឋ​ភាព​ខ្លះ​ៗ​ នៅ​ក្នុង​ស្រុក​ស្រែ​ខេត្ត​សុរិន្ទ​៖

ផ្លូវជាតិ ក្នុង ខេត្ត សុរិន្ទ ធំ ទូលាយ

ផ្លូវ ឡើង ភ្នំ ក្នុង ខេត្ត សុរិន្ទ ក៏ ជា ផ្លូវ ចាក់ កៅស៊ូ ដែរ

ផ្លូវ ចូល ទៅ ក្នុង ឃុំ ចាក់ កៅ ស៊ូ យ៉ាង ធំទូលាយ

ផ្លូវ ឃុំ ចាក់ ចូល ទៅ ក្នុង ភូមិ

ផ្លូវ នៅ តាម វាល ស្រែ ក៏ នៅ តែ ចាក់ កៅស៊ូ

វាល ស្រែ ក្នុង ខេត្ត សុរិន្ទ

អាសូរ ដើម ត្នោត ខ្មែរ ដុះ ក្នុងខេត្ត សុរិន្ទ យ៉ាងកណ្តោច កណ្តែង

ថត រូប ជុំ គ្នា នៅ មុខ វាល ស្រែ ខេត្ត សុរិន្ទ

នៅ ក្នុង វាល ស្រែ តែ គ្មាន ភក់ ផុក ឬ ជង្ហុក ទឹក ដក់

ថត រូប ពេល ថ្ងៃ លិច នៅ វាល ស្រែ ខេត្ត សុរិន្ទ

ថ្ងៃ លិច នៅ វាល ស្រែ ខេត្ត សុរិន្ទ

Read Full Post »


ផ្កាយ​NoVeLs*–ករណី​​និយាយ​ភាសា​ខ្មែរ​​ តែ​​ប្រើ​អក្សរ​ថៃ ​គឺ​ជា​នយោបាយ​លុប​បំបាត់ ​ភាសា​ អក្សរ​សាស្ត្រ ​និង​វប្បធម៌​​​របស់​ជន​ជាតិ​ដើម​ ដែល​ថៃ​ប្រើ​មក​លើ​ជន​ជាតិ​ខ្មែរ ​ដែល​រស់​នៅ​តាម​បណ្តា​​​ខេត្ត​​នានា​របស់​ខ្មែរ​ពី​ដើម​ ​​​​ដែល​ក្នុង​នោះ​​ខេត្ត​សុរិន្ទ​​ជា​ខេត្ត​មួយ ​​ដែល​ក្រុម​និស្សិត និង​អ្នកនិពន្ធ​យើង​បាន​ទៅ​ដល់​។ នៅ​ពេល​ចុះ​ទៅ​បង្រៀន​អក្សរ​ខ្មែរ​​​ដល់​បង​ប្អូន​ខ្មែរ​សុរិន្ទ ​​​នៅ​វត្ត​ស្វាយ យើង​បាន​ប្រទះ​ឃើញ​ឯកសារ​ភាសា​ខ្មែរ​​ចាស់ៗ​ជា​​ច្រើន​​ ដែល​ឯកសារ​ទាំងនោះ​ខ្លះ ​ក៏​រក​មិន​បាន​នៅ​ស្រុក​ខ្មែរ​បច្ចប្បន្ន​។

ខាង​ក្រោម​ គឺ​ជា​ទិដ្ឋ​ភាព​នៃ​ការ​បង្រៀន និង​ ការចុះ​​ស្រាវ​ជ្រាវ​ពី​អក្សរ​ខ្មែរ​​របស់​ក្រុម​ការ​ងារ​យើង៖

ទិដ្ឋ ភាព នៅ ក្នុងសាលា រៀន ភាសា ខ្មែរ នៅវត្ត ស្វាយ , សុរិន្ទ

លោក គ្រូ មក ពី ខេត្ត សៀម រាប, ម្នាក់ ក្នុង ចំណោម ក្រុម ការងារ យើង កំពុង ពន្យល់ ពី ព្យញ្ជនៈ ខ្មែរ

បង ស្រី ចាន់ សំណាង កំពុង ពន្យល់ និមិត្តសញ្ញា ព្យ ញ្ជនៈ ខ្មែរ ទាំង ៣៣ តួ

ចាស់ ៗ ខ្មែរ សុរិន្ទ កំពុង រៀន អន ក្ខរ កម្ម

បង ប្រុស កេត្យា កំពុង សិក្សា ពី ក្រាំង បូរាណ ខ្មែរ ដែល បាន ថត ចម្លង ទុក

ក្រាំង ខ្មែរ បុរាណ ដែល នៅសេស សល់ លើ ដី សុរិន្ទ

ក្រាំង បុរាណ ដែល បាន ថត ចម្លង ទុក

សៀវភៅ ចាស់ ៗ ដែល មាន លាយ ឡំ សៀវភៅ ភាសា ខ្មែរ ដែល កម្រ

បង ប្រុស ឡឹក ជំនោរ កំពុង កកាយ រក សៀវភៅ ខ្មែរ ដែល កប់ នៅ ក្នុង ទូ

ប្រលោម លោក ចាស់ ៗ មាន សល់ នៅ បណ្ណាល័យ នេះ

រឿង មាលា ដួង ចិត្ត ដែល គិត ថាជា ច្បាប់ បោះ ពុម្ព ដំបូង

កាល វេលា, កណ្តៀ កោរ កណ្តុរ កាត់ គួរ ឲ្យ ស្តាយ ដែល គ្មាន អ្នក ថែ រក្សា

មន្ទីរ ពេទ្យ « រួម ពេទ្យ » ក្នុង ទីរួម ខេត្ត សុរិន្ទ ដែល មាន សរសេរ អក្សរ ខ្មែរ

Read Full Post »


ផ្កាយ​NoVeLs*– ប្រាសាទ​ភ្នំ​រូង​ គឺ​ជា​អតីត​ប្រាសាទ​ខ្មែរ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​​បុរីរម្ស​ ប្រទេស​​ថៃ​។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ក្នុង​ចន្លោះ​សតវត្សរ៍​ទី ១១-១២​ ដើម្បី​ឧទ្ទិស​ដល់​ព្រះវិស្ណុ​។

Read Full Post »


ផ្កាយ​NoVeLs*– សុរិន្ទ្រ​ អតីត​​ដី​ខ្មែរ​ ដែល​ពេល​នេះ​​ក្លាយ​ជា​ខេត្ត​មួយ​ក្នុង​ភាគ​ឥសាន​នៃ​​ប្រទេស​ថៃ ​កំពុង​ប្រែ​រូប​រាង​ថ្មី​ក្លាយ​ជា​ខេត្ត​​ទំនើប​​​មួយ​​​​ដែល​​ស្ទើរ​តែ​គ្មាន​ខេត្ត​ណា​មួយ​​ក្នុង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​អាច​ប្រៀប​ប្រដូច​បាន​។ ហេដ្ឋារចនាសម្ព័ន្ធ​ អគារ​ ផ្លូវ​ថ្នល់​ រីក​ដុះ​ច្រូង​ច្រាង​ ធំ​ទូលាយ​ ហើយ​ស្អាត​មាន​អនាម័យ​ ​គួរ​ឲ្យ​យក​តម្រាប់​តាម​។ ​ថ្ងៃ​១១​ ខែ​១១​ ឆ្នាំ​២០១១​ ក្រុម​និស្សិត​ និង​ អ្នក​និពន្ធ​មួយ​ចំនួន​ បាន​ទៅដល់​ទី​នោះ។ ​ខាង​ក្រោម​នេះ​គឺ​ជា​​​​ទិដ្ឋ​ភាព​នៃ​ជ្រុង​​មួយ​​​​ក្នុង​​ខេត្ត​សុរិន្ទ្រ​៖

ស្ថានីយ៍ ឡាន ក្រុង ក្នុង ខេត្ត

សណ្ឋាគារ ពេជ្រ ក្សេម (Pechkasem) ដែល យើង ស្នាក់ នៅ

ថត រូប សណ្ឋា គារ ទុក ជា អនុស្សាវរីយ៍

ក្រុង សុរិន្ទ្រ មើល ពី លើ សណ្ឋាគារ ជាន់ ទី៤

ពីរ នាក់ បង ប្អូន ថត រូប លេង មុខ សណ្ឋាគារ 🙂

សុំ ថត មួយ ដែ រ កុំ ឲ្យ ច្រណែន ហិហិ 🙂

ដើរ កម្សាន្ត ក្នុង ក្រុង ពេល ព្រឹក ព្រលឹម

ជ្រុង តូច មួយ នៅ ក្នុង ក្រុង

រ៉ឺម៉ក កង់ បី

KFC នៅ សុរិន្ទ

ចម្លាក់ ហ្វូង ដំរី និមិត្ត សញ្ញា ខេត្ត សុរិន្ទ្រ

ទិញ ស្រោម ថែម.. ហុហុ ព្រោះ ប្រើ មិន គ្រាន់ ! 😀

ដើរ ទិញ ម្ហូប ញ៉ាំ ក្នុង ផ្សារ

អាហារ ពេល ព្រឹក នៅ សណ្ឋាគារ

Read Full Post »

Older Posts »