Feeds:
ប្រកាស
មតិ

Archive for the ‘ប្រវត្តិសាស្ត​’ Category


ផ្កាយ​NoVeLs*– ថ្ងៃ​ទី ៣១ ​តុលា ជា​ថ្ងៃ​ដែល​ជន​ជាតិ​ ខេល​ ​(Celt) ជឿ​ថា ពិភព​របស់​​​មនុស្ស​ស្លាប់​​ និង​​​​មនុស្ស​រស់​​ត​ភ្ជាប់​គ្នា​ ហើយ​វិញ្ញាណ​របស់​អ្នក​ដែល​ស្លាប់​​​ក្នុង​ឆ្នាំ​កន្លង​មក​ នឹង​ដើរ​រក​​​រាង​កាយ​របស់​មនុស្ស​រស់​​​ដើម្បីចូល​សណ្ឋិត​។ ​នេះ​ជា​ជំនឿ​មួយ​​ដែល​នាំ​ឲ្យ​កើត​ ​ពិធី​បុណ្យ​ ហាឡូវីន​។ ដូច្នេះ​ដើម្បី​ដឹង​ថា ថ្ងៃ​ហាឡូវីន​ មាន​ន័យ​ដូច​ម្តេច​ និងប្រវត្តិ​យ៉ាង​ណា​នោះ​ សូម​អញ្ជើញ​តាម​ដាន​ទាំងអស់​គ្នា។

  • ពាក្យថា ហាឡូវីន Halloween

មនុស្ស​ភាគ​ច្រើន​​ចូលចិត្ត​ហៅ​ ថ្ងៃ​ហាឡូវីន ​ជាប់ៗ​​មាត់​ថា​ ថ្ងៃដោះលែងខ្មោច​។ ក្នុង​ថ្ងៃ​​​ដែល​ពោល​​មក​នេះ ​​​តែង​មាន​ការ​តុប​តែង​ផ្ទះ​សម្បែង​ ហាង​ទំនិញ ​​ដោយ​ដាក់​ផ្លែ​ល្ពៅ​​​ឆ្លាក់​​ជា​រូប​ខ្មោច​ ឬ​ប្រើ​វត្ថុ​​​ផ្សេង​ៗ​​ច្នៃ​ជា​រូប​ខ្មោច​ ឬ​គូរ​មុខ​​ខ្លួន​​ឯង​ឲ្យ​មានរូប​រាងដូច​ខ្មោច​ ដើម្បី​បង្ក​បរិយាកាស​រីក​រាយ​នៅ​ក្នុង​​ពិធី​បុណ្យ​កម្សាន្ត​។ ថ្ងៃ​ ហាឡូវីន​ មាន​ប្រវត្តិ​ដូច​ម្តេច​? ហើយ​ហេតុ​អ្វី​បាន​ជាហៅ​ដូច្នេះ​? រឿង​នេះ​គណៈ​កម្មការ​រៀប​ចំ​វចនានុក្រម​សាសនា​សាកល​​ បាន​​រៀប​រាប់​ពី​ប្រវត្តិ​របស់​ហាឡូវីន ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ត​ទៅ​នេះ​៖

នៅ​ក្នុង​សាសនា​​គ្រិស្ត​​និកាយ​កាតូលិក ពាក្យ​ថា Halloween ជា​ភាសា​​អង់​គ្លេស ​ក្លាយ​មក​ពី​ពាក្យ​​ All Hallows Evs ដែល​មាន​ន័យ​ថា មុន​ថ្ងៃ​ឆ្លង​​អ្នក​​មាន​បុណ្យ​ទាំង​ឡាយ​។ ពាក្យ​នេះ​​ត្រូវ​កាត់​ឲ្យ​នៅ​សល់​ខ្លី​​ដោយ​ប្រើ​វិធី​ Hallow + Eve = Halloween​ ។ ពាក្យ​ថា Hallow ជា​ពាក្យរបស់​ជនជាតិ​ដើម​អង់​គ្លេស​​(Ango-Saxon) មាន​ន័យ​ថាធ្វើ​ឲ្យ​ស័ក្តិ​សិទ្ធិ​​ ត្រូវ​នឹង​ភាសា​អាឡឺ​ម៉ង់​ថា heiligen តែ​បច្ចុប្បន្ន​គេ​និយម​​ប្រើ​​ពាក្យ​ដែល​ខ្ចី​​មក​ពី​ភាសាឡាតាំង​ថា sanctify។ ពាក្យ​ Hallow នៅ​មាន​ប្រើ​នៅ​ក្នុង​អត្ថបទ​អធិដ្ឋាន​ចាស់​ៗ​ ដូច​ជា​ Hallowed be thy Name (សូម​ព្រះ​នាម​ក្លាយ​ជា​ទី​សក្ការៈ)។

ពាក្យ​ Hallow អាច​ប្រែ​ន័យ​ផ្សេង​ៗ​បាន​ទៀត​ដូចជា​ វត្ថុ​ស័ក្តិ​សិទ្ធិ មនុស្ស​ស័ក្តិ​សិទ្ធិ​ ​ឬ​ អ្នក​មាន​បុណ្យ​។ ដូច្នេះ​ទើប​ពាក្យ​ All Hallowmas ប្រែ​ថា ថ្ងៃ​បុណ្យ​ឆ្លង​​អ្នក​មាន​បុណ្យទាំង​ឡាយ​។ ក្នុង​បច្ចុប្បន្ន​គេ​ប្រើ​ពាក្យ​ All Saints Day គូ​ជាមួយ​ពាក្យ​ Christmas ថ្ងៃ​បុណ្យ​ព្រះ​​គ្រិស្ត​ ​ឬ​ថ្ងៃ​​គ្រិស្ត​ម៉ាស​ នោះ​ឯង​។​ មុន​ថ្ងៃ​​គ្រិស្តម៉ាស​​ មាន​ Chrismas Eve ដែល​និយម​នាំ​គ្នា​ហៅ​ថា រាត្រីមុនថ្ងៃគ្រិស្តម៉ាស​។ មុន​ថ្ងៃ​ឆ្លង​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ ក៏​មាន​ All Hallowmas Eve​ ដែល​ក្រោយ​មក​កាត់​នៅ​សល់​ត្រឹម​ Halloween​ ដោយ​មាន​​ពិធី​បុណ្យ​កម្សាន្ត​រីក​រាយ​ និង​កម្មវិធី​បែប​សាសនា​​ ដូច​រាត្រី​ថ្ងៃ​គ្រីស្ត​ម៉ាស​ដែរ​​។ ជន​កាតូលិក​ទាំង​ឡាយ​បាន​​នាំ​គ្នា​លើក​កម្មវិធី​សាសនា ​​ទៅ​ប្រារព្ធ​ធ្វើ​នៅ​ក្រោយ​ ថ្ងៃ​ឆ្លង​​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ ហើយ​ហៅ​ថា​ ថ្ងៃវិញ្ញាណក្នុងដែនស្ងប់​ (All Souls Day) ដើម្បី​ជា​​គូ​នឹង​ថ្ងៃ​ឆ្លង​​អ្នក​មាន​បុណ្យ​ទាំង​ឡាយ​ (All Saints Day)។

ថ្ងៃ​​ឆ្លង​​អ្នក​មាន​បុណ្យ​​​ទាំង​ឡាយ​ បាន​​ផ្តើម​ប្រារព្ធ​ធ្វើ​ដំបូងដោយ ​​សន្តតិ​វង្ស​​ប៉ាប៉ា​ បូនីហ្វេស​​ទី៤ (Boniface IV គ.ស​ ៦០៨-​៦១៥) ដោយ​កំណត់​យក​ថ្ងៃទី​១៣​ឧសភា​​ រៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​គ.ស​ ៦១៣​មក​។ ដោយ​ហេតុ​ផល​ថា ថ្ងៃ​នោះ​ប៉ះ​លើ​ថ្ងៃ​បើក​ព្រះវិហារ​​ ភែន​ធីអាន់ (Pantheon) ដែល​ជា​ព្រះ​វិហារ​ថ្នាក់​ខ្ពស់​របស់ជនជាតិ​រ៉ូម៉ាំង​ ​ ហើយ​ចក្រពត្តិ​ ហ្វូកាស (Phocas) ប្រគល់​​​ទៅ​ឲ្យ​សាសនា​គ្រិស្ត ទើប​​ត​មក ​​សន្តតិវង្ស​​ប៉ាប៉ា គ្រីហ្គូរី​ ទី​៤ (Gregory IV​ ​គ.ស​ ៨២៧-៨៤៤)​ បាន​ប្តូរ​ទៅ​ថ្ងៃ​ទី​ ០១​ វិច្ឆិកា​ វិញ​ដោយ​ផ្តើម​ពី ​​​គ.ស​ ​៨៣៥ រៀង​​មក​។

ជន​កាតូលិក​ក្នុង​សម័យ​នោះ ​បាន​ចាត់​ទុក​ថ្ងៃ​ ហាឡូវីន​ ជាថ្ងៃ​សំខាន់​គូ​នឹង​ ថ្ងៃគ្រិស្ត​ម៉ាស​ និង ​ថ្ងៃ​​អ៊ីស្ទ័រ(Easter) ទើប​ពិធី​​ត្រូវ​ចាប់​ផ្តើម​​​មុន​​​។ ខណៈ​នោះ​កោះ​អង់​គ្លេស​ នៅ​ទទួល​អំណាច​ពី​​សន្តតិវង្ស​ប៉ាប៉ា​ ​នៅ​ឡើយ ទើប​ជនជាតិ​អង់គ្លេស​​ទទួល​យក​នយោបាយ​របស់​ សន្តតិវង្ស​ប៉ាប៉ា ​ទៅ​ប្រតិបត្តិ​តាម​។

  • ប្រវត្តិថ្ងៃហាឡូវីន Halloween

ថ្ងៃ​ទី​៣១ តុលា ជា​ថ្ងៃ​ដែល​ជន​ជាតិ​ ខេល (Celt) ដែល​​ជា​ជន​ជាតិ​ភាគ​តិច​មួយ​នៅ​កោះ​ Ireland ចាត់​ទុក​ថា ជា​ថ្ងៃ​ចុង​បញ្ចប់​នៃរដូវ​ក្តៅ​ ហើយ​ថ្ងៃបន្ទាប់​មកគឺ​ជាថ្ងៃ​ទី ០១​ វិច្ឆិកា​​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ដោយ​នៅ​ថ្ងៃ​ទី​ ៣១​ តុលា​ នេះ​ឯង​ ដែល​ជនជាតិ​ ខេល​ ជឿ​ថា ​​ជាថ្ងៃ​ដែល​ពិភព​របស់​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់​ត​ភ្ជាប់​គ្នា​ ហើយ​វិញ្ញាណ​របស់​អ្នកដែល​​​បាត់​បង់​ជីវិត​ក្នុងឆ្នាំ​កន្លង​មក ​នឹង​ដើរ​រក​រាង​កាយ​របស់​មនុស្ស​រស់​ដើម្បី​ចូល​សណ្ឋិត​​ ក្នុង​គោល​បំណង​មានជីវិត​រស់​​ម្តងទៀត​​។ ​ការ​នាំ​ភាព​ក្តៅ​ក្រហាយ​ដល់​មនុស្ស​រស់​ ធ្វើ​ឲ្យ​ពួក​គេ​ព្យាយាម​​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​កុំ​ឲ្យ​ខ្មោច​ចូល​មក​សណ្ឋិត​នៅ​ក្នុង​ខ្លួន​​។ ដូច្នេះ​ជន​ជាតិ​ ខេល​ ក៏​នាំ​គ្នា​បិទ​ភ្លើង​គ្រប់​ប្រភេទ​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ឲ្យ​អាកាស​ធាតុ​ប្រែ​ជា​រងា​ត្រជាក់​ ​​ ដែល​មិន​មែន​ជា​ទី​ប៉ង​ប្រាថ្នា​របស់​ពពួក​ខ្មោច​។ ក្រៅ​ពី​​នេះពួក​គេ​​នៅ​នាំ​គ្នា​តែង​ខ្លួន​ចម្លែក​ៗ​ បន្លំ​ខ្លួនធ្វើ​ជា​ខ្មោច​ និង​បន្លឺ​សំឡេង​លាន់​អ៊ឹក​ធឹក​ ដើម្បី​ឲ្យ​ខ្មោច​ពិត​ប្រាកដ​​ភ័យ​ខ្លាច ​ហើយ​រត់​គេច​ខ្លួន​ទៅ​វិញ​។

រឿង​ គោម​រូប​ផ្លែ​​ល្ពៅ​ Jack-O’-Lanterns ​ខ្លះ​​ មាន​និយាយ​ដល់​ថ្នាក់​​ ដុតមនុស្ស​ដែល​គិត​ថា​ខ្មោច​ចូល​សណ្ឋិត​ ​ឬ​អា​រ​ក​មាន់​ទាំង​រស់​ឲ្យ​ខ្មោច​ខ្លាច​ទៀត​ផង​។ តែ​នោះ​ជា​ហេតុ​ការណ៍​ដែល​កើត​ឡើង​តាំង​ពី​មុន​គ្រិស្ត​សករាជ​ដែល​ជំនឿ​រឿង​ខ្មោច​ព្រាយ​បិសាច ​នៅ​ចាក់​ឫស​​ជ្រៅ​​នៅ​ក្នុង​​ផ្នត់​គំនិត​មនុស្ស​។ ត​មក​​នៅ​សតវត្សរ៍​ដំបូង​នៃ​គ្រិស្ត​សក​រាជ​ ជន​ជាតិ​រ៉ូម៉ាំង​​បាន​ទទួល​ប្រពៃ​ណី​​ហាឡូវីន​ពី​ជន​ជាតិ​ ខេល​​ តែ​បាន​កាត់​ការ​ដុត​​រាង​កាយ​មនុស្ស​ដែល​ត្រូវ​ខ្មោច​ស​ណ្ឋិត​ចេញ ប្តូរ​មក​ដុត​ទីង​មោង​ជំនួស​វិញ​។ កាល​វេលា​កន្លងទៅ ជំនឿ​​​​​​​​រឿង​ខ្មោច​សណ្ឋិតក្នុង​រាង​កាយ​មនុស្ស​បាន​ថម​ថយ​ចុះ​ជា​លំដាប់​ ហាឡូ​វីន​ បាន​ក្លាយមក​​​ត្រឹម​ជា​ពិធីការ​ស្លៀក​ពាក់​​ជា​រូប​ខ្មោច មេមត់​ សត្វ​ចម្លែក ​តាម​តែ​​គំនិត​ច្នៃ​ប្រឌិត​​ម្នាក់ៗ​។ ប្រពៃ​ណី​ហាឡូ​វីន​ បាន​ធ្វើ​ដំណើរ​មក​​ដល់​សហរដ្ឋ​អាមេរិក​​ក្នុង​ទស​វត្ស​រ៍​ទី ១៨៤០​ តាម​រយៈ​ជន​ជាតិ ​​អៃ​រីស (Irish) ដែល​ភៀស​ខ្លួន​មក​​នៅ​អាមេរិក​។ ចំពោះ​ប្រពៃ​ណី​ Trick or Treat​ (ប្រែ​ថា លង​ ឬ​លៀង​​) វិញ ចាប់​ផ្តើម​មាន​នៅកំឡុង​​គ្រិស្ត​សតវត្សរ៍​​ទី៩ ដោយ​ជនជាតិ​អឺរ៉ុប​ដែល​ចាត់​ទុក​ថ្ងៃទី​ ០២​ វិច្ឆិកា​ ជា​ថ្ងៃ​ ‘All Souls’ ពួក​គេនឹងដើរស្រែក​សុំ «​នំសម្រាប់វិញ្ញាណ​» (Soul Cake) ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ដោយ​ជឿ​ថា ​កាន់​តែ​ឲ្យ​នំខេក​ច្រើន​ប៉ុណ្ណា​ វិញ្ញាណ​របស់​ញាតិ​​អ្នក​​បរិច្ចាគនឹង​​​​ទទួល​បាន​ផល​​បុណ្យ​​ ធ្វើ​ឲ្យ​មាន​ឱកាស​ឡើង​ឋាន​សួគ៌​​​​បាន​ច្រើន​ប៉ុណ្ណោះ​។

  • ការលេង​Trick or Treat

តាម​ផ្ទះ​ប្រជាកសិករ​ រឿង​និទាន​ដែល​ពាក់​ព័ន្ធ​នឹង​​ផ្លែ​ល្ពៅ​នោះ ជា​រឿង​ប្រជាប្រិយ​របស់​ជនជាតិ​ អៃរីស​ ដែល​និយាយ​ពីបុរស​ឈ្មោះ​ ជែក​(Jack) ​ជា​អ្នក​​លេង​សៀក​កំពូលប្រមឹក​។ ថ្ងៃ​មួយ​គាត់​​បាន​បោក​បញ្ឆោត​ឲ្យ​​​បិសាច​ឡើងទៅ​លើ​ដើម​ឈើ​ ហើយ​ក៏​គូស​សញ្ញា​​ខ្វែង​លេខ​បូក​នៅ​នឹង​គល់​ឈើ​​ ធ្វើ​ឲ្យ​បិសាច​​នោះ​មិន​អាច​ចុះ​មក​បាន​។ បន្ទាប់​មក​ទៀត​ គេបាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​បិសាច​ «​ឈប់​នាំ​រឿង​មិន​ល្អ​មក​លង​បន្លាច​គេ​ទៀត!» ហើយ​គេ​​ក៏​ឲ្យ​ខ្មោច​ចុះ​ពី​ដើម​ឈើ​វិញ​។ នៅពេល ​ជែក ​ស្លាប់ គេ​បដិសេធ​មិន​​ឡើង​ឋានសួគ៌​ ទន្ទឹម​នឹង​នេះ​ក៏​​បដិសេធ​មិ​នចុះ​នរកដែរ​​ ទើប​បិសាច​ប្រគល់​ធ្យូង ដែល​កំពុង​ឆេះ​គគុក​ដល់​គេ​ដើម្បី​យក​ទុក​​បំបាត់​ភាព​រងា​​​កណ្តាល​ភព​​ងងឹត​ ហើយ​ ជែក ​បាន​យក​ធ្យូង​នេះ​ទៅដាក់ក្នុង​មើម​​ស្ពៃ ​Turnip ដែល​ចោះ​ឲ្យ​ប្រហោង​ ដើម្បី​ឲ្យ​ភ្លើង​ឆេះ​បាន​​កាន់​តែ​យូរ​។

ហេតុ​ដូច្នេះ​ទើប​ជន​ជាតិ​ អៃ​រីស ឆ្លាក់​​មើម​​ស្ពៃ​ Turnip ហើយ​ដាក់​ភ្លើង​នៅ​ខាង​ក្នុង​ ដែល​ជា​និម្មិត​សញ្ញា​មួយ​ នៅ​ក្នុង​ថ្ងៃ​ហាឡូវីន ​ជា​ការ​​រម្លឹក​ដល់​ការ​បញ្ឈប់​អំពើ​អាក្រក់​​ Trick or Treat​ ដើម្បី​បញ្ជូ​ន​ផល​បុណ្យ​​ទៅ​ឲ្យ​​ញាតិ​មិត្ត​ដែល​បានចែក​ឋានទៅ និង​ពិធី​ខាង​សាសនា ​ដើម្បី​​ធ្វើ​បុណ្យ​ថ្ងៃ​ឆ្នាំ​ថ្មី។​ តែ​នៅ​ពេល​មាន​​ពិធី​ឆ្លង​ ថ្ងៃ​ហាឡូវីន​នៅ​សហរដ្ឋ​អាមេរិក​ ជន​ជាតិ​អាមេរិក​ឃើញ​ថា ផ្លែ​ល្ពៅ​​ងាយ​រក​ជាង ​​មើម​ស្ពៃ​ Turnip​ ខ្លាំង​ណាស់​ ទើប​នាំ​គ្នា​ប្តូរ​មក​ប្រើ​ផ្លែ​ល្ពៅ​ជំនួសវិញ​​។

ប្រពៃ​ណី​ trick or treat​ នៅ​សហរដ្ឋ​អាមេរិក ​គឺ​ជា​ល្បែង​លេង​មួយ​បែប ​ដែល​ក្មេង​ៗ​តែង​តែ​ទន្ទឹង​រង់​ចាំ​។ នៅ​ថ្ងៃ​ហាឡូវីន តាម​ផ្ទះ​នីមួយៗនឹង​តុប​តែង​ដោយ​ភ្លើង​គោម​​ផ្លែ​ល្ពៅ​ និង​រូប​ទីងមោង​ចំបើង​ដែល​ជា​​​ផ្នែក​មួយ​នៃ​បុណ្យ​ប្រមូល​ផល​ (Harvest)។ ក្នុង​ពេល​ជាមួយ​គ្នា​នោះដែរ តាម​ផ្ទះ​នីមួយ​ៗ​នឹង​ត្រៀ​ម​នំ​ដែល​ធ្វើ​ជា​រាងគ្រាប់​ពោត​ពណ៌​ស ​លឿង ​ទឹក​ក្រូច ​លើ​​គ្រាប់​តែ​មួយ​​​ហៅ​ថា Corn Candy និងនំ​ផ្សេងៗ​ទៀត ទន្ទឹង​​រង់​ចាំ​។ ចំណែក​ក្មេង​ៗ​នៅ​តាម​ភូមិ ​ក៏​នាំគ្នា​តែង​ខ្លួនប្លែក​ៗ​ (fancy) ជា​ខ្មោច​ព្រាយ​​បិសាច      ​ម​ក​គោះ​ទ្វារ​​​តាម​ផ្ទះ​ ដោយ​សង្កត់​ធ្ងន់​​លើ​​ផ្ទះ ​ដែល​មាន​គោម​ផ្លែ​ល្ពៅ​​តុប​តែង​ (ព្រោះ​មាន​ន័យ​​ជាទូទៅថា ស្វាគមន៍​​​ពួក​គេ​) ព្រម​ទាំង​សួរ​ថា​ trick or treat? ម្ចាស់​ផ្ទះ​មានសិទ្ធិ​ឆ្លើយ​ treat ដោយ​ការ​ព្រម​ចុះចាញ់​​ប្រគល់​នំ​ទៅ​ឲ្យ​ពួក​ខ្មោច​ព្រាយ​(កូន​ក្មេង​)​ទាំង​នោះ ទំនង​ក្នុង​ន័យ​​ថា ពិត​ជា​គួរ​ឲ្យ​ខ្លាច​មែន។ ឬ​ជ្រើស​រើស​ឆ្លើយ​ trick ដើម្បីផ្គើន​​ដាក់​ពួក​ខ្មោច​ទាំង​នោះ​ឲ្យ​សម្តែង​ឫទ្ធិ​ ដូច​ជា​ ​លៀន​អណ្តាត​ ធ្លាក់​គ្រាប់​ភ្នែក លង​បន្លាច​​ រហូតដល់​ការវាយ​បំផ្លាញ​​របស់​របរ​​​តូច​តាច​ ហើយ​អាច​បញ្ចប់​ដោយ​ការ​ ​ treat ក្មេង​ៗ​ឲ្យ​ញ៉ាំ​នំ​​នៅ​ទីបំផុត​។​

ស្រាវ​ជ្រាវ​ និង​ ប្រែ​សម្រួល​ដោយ​ ផ្កាយ​NoVeLs*

http://en.wikipedia.org/wiki/Halloween

http://www.halloween-adventure.com/

Read Full Post »


ផ្កាយ​NoVeLs*– ដោយ​បាត់​មុខ​ខាន​ផ្សាយ​អត្ថបទ​យូរ​ថ្ងៃ​មក​ហើយ ថ្ងៃ​នេះ​ម្ចាស់​ប្លក់​សូម​លើក​យក​ទិដ្ឋភាព​នៅ​តាម​ព្រំ​ដែន​ខ្មែរ-​លាវ​មក​បង្ហាញ​ជូន​ប្រិយ​មិត្ត​គ្រាន់​មើល​កម្សាន្ត​ ថា​ពី​មុន​និងឥឡូវ​មាន​អ្វី​ប្លែក​ខ្លះ? តាម​ខ្ញុំ​ដឹង… ឥឡូវ​មាន​បាយ​សាច់​ឈ្លូស​លក់​នៅទីនោះ!(sic)

Read Full Post »


Books I bought yesterday.

ម្សិល​មិញ​ចូល​ប៊ុក​សប​(ហិហិ… គឺ​ហាង​សៀវភៅ​ ឬ​បណ្ណា​គារ​នោះ​ឯង​! នៅ​លាវ​យូរ​ពេក​ទម្លាប់​ហៅ​តាម​គេ​អស់​ហើយ!! Yuk!!!) ដើម្បី​រក​មើល​ទិញ​សៀវភៅ​ទុក​អាន​ខ្លះ​ៗ ព្រោះ​ទើប​តែ​បើក​លុយ​ថ្មី​ថ្មោង​! ^Q^/ ។

រក​ទៅ​រក​មក​ក៏​ទិញ​បាន​សៀវភៅ​បួន​ក្បាល៖ ប្រលោម​លោក​ស្នេហា​មួយ​ក្បាល, រឿង​ខ្មោច​ពីរ​ក្បាល, សៀវភៅ​​​និយា​យ​ពី​ជីវិ​ត​មួយ​ក្បាល​ សរុប​លុយ​អស់​ ៦២០​បាត​ Y_Y” ពេល​គិត​លុយ​ចង់​បែក​ញើស​។

ពេល​រៀប​ដើរ​ចេញ​មក​​ ចំណង​ជើង​សៀវភៅ​ថ្មី​មួយ​ក្បាល​ ធ្វើ​ឲ្យ​ខ្ញុំ​ទច់​ដំណើរ​ង៉ក់​ «​ចង់​ប្រាប់ឲ្យ​​ពិភព​លោក​ដឹង​ អញជាប់​គុក​ខ្មែរ​!» (อยากบอกให้โลกรู้กูติดคุกเขมร)។ ខ្ញុំ​ចាប់​យកសៀវភៅ​នោះ​​មក​មើល​ភ្លែត​។

នៅ​​លើ​ក្រប​មុខ​​ ចំណង​ជើង​ធំ​ៗ​ សរសេរ​ដោយ​អក្សរ​ពណ៌​ឈាម​ដិត។ ពិសេស​នៅ​លើ​ពាក្យ​ថា     «​ខ្មែរ»​(เขมร) មាន​បង្កប់​រូប​ប្រាសាទ​អង្គរ​វត្ត​នៅ​ពី​លើ​ផង។

នៅ​ផ្នែក​​ខាង​ក្រោម​ មាន​រូប​ថត​របស់​បណ្តា​អ្នក​ទោស​ថៃ ​ដែល​មក​ជាប់​គុក​នៅ​ស្រុក​ខ្មែរ​ពី​បទ​​លួច​ឆ្លង​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​។ ខ្ញុំនៅ​​ចាំ​មុខ​​មនុស្ស​ប៉ុន្មាន​នាក់​នេះ​ខ្លះ​ៗដែរ​​ ដ្បិត​អី​ធ្លាប់​​តាម​ដាន​នឹង​​ព័ត៌​មាន​នេះ​គួរ​សម​ ព្រោះ​​មាន​ចំណែក​មួយ​ទាក់​ទង​នឹង​រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​។

នៅ​ខាង​ក្រោម​រូប​ថត​តូច​ៗ​ទាំង​នោះ​ អ្នក​និពន្ធ​សរសេរ​ថា៖

កំណត់​ហេតុ​ «សោកនាដកម្ម​​» ជីវិត​ពិត​ក្នុង​គុក​ខ្មែរដ៏​មហា​សែន​វេទនា​

ផ្សព្វ​ផ្សាយ​ជតា​កម្ម​ទាំង​ទឹក​ភ្នែក​ ​

ក្នុងនរកលើដី​ ​​ដែល​នឹង​ចង​ចាំ​ទុក​រហូត​ដល់​ថ្ងៃ​ស្លាប់​!

ចង់​បើក​អាន​ទំព័រ​ខាងក្នុង​ តែ​បើ​ក​មិន​បាន​ព្រោះគេ​បិទ​ជិត​។ ដល់​មើល​តម្លៃ​នៅ​ខាងក្រោយ​ ១៨០​បាត! ខ្ញុំ​​ទើប​តែ​អស់​លុយ​៦២០​បាត មុន​នេះ​ ដូច្នេះ​ខ្ញុំ​មិន​អាច​ទិញ​បាន​​​ទេ ព្រោះ​លុយ​ក៏​ខ្សត់​ខ្សោយ​(​បើ​ហ៊ាន​តែ​ទិញ​ទៀត​ច្បាស់​ជា​​ដេក​អត់​បាយ​មួយ​ខែ​​ហើយ​! Y.,Y) និង​ម្យ៉ាង​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​រឿង​នយោបាយ​ប៉ុន្មាន​ផង!។

នៅ​ក្រប​ខាង​ក្រោយ​នៃ​សៀវភៅ​នេះ​ ​មាន​សរសេរ​សម្តី​របស់​អ្នក​ជាប់​គុក​ម្នាក់​ដោយ​ត្រួស​ៗ​​ថា​៖

«​ពេលខ្ញុំជាប់គុកខ្លាចជាទីបំផុតខ្លាចមិនបានត្រលប់ទៅផ្ទះ

ក្នុងចិត្តចេះតែគិត​​ខ្លាចថាគ្មាននរណា​​មកជួយយកចេញទៅវិញបាន

សម្រាប់មនុស្សមិនសូវខ្លាចទេ ព្រោះមានរឿង​​អី​​ក៏អាចនិយាយគ្នាបាន

តែខ្លាចបំផុតគឺខ្លាចគ្មាននរណាមកជួយខ្ញុំយកចេញទៅវិញ

គឺខ្លាចបែបនេះបែបផ្សេងមិនខ្លាចទេ ចង់ចេញទៅជួបប្រពន្ធជួបកូន

ចង់ត្រលប់ទៅផ្ទះជាទីបំផុត។​ ​នៅក្នុងនោះមិនខ្លាចទេរឿងស្លាប់​​

ព្រោះនៅទីណាក៏ស្លាប់តែ​​យើងចង់ត្រលប់ទៅស្លាប់នៅផ្ទះរបស់យើង​…»

ក្រៅ​ពី​នេះ​​អ្នក​និពន្ធ​បាន​សរសេរ​ storyline នៅ​ខាង​ក្រោម​ទៀត​ថា៖​

គ្រា​មួយ​ដែល​​មហា​ជន​ថៃ​ទូទាំង​ប្រទេស​​​ ​នឹង​បាន​ដឹង​ស៊ី​ជម្រៅ​ពី​សភាព​នៅ​ក្នុង​គុក​ខ្មែរ​តាម​រយៈ​ការ​រៀប​រាប់​ប្រាប់​ទាំង​ទឹក​ភ្នែក​​របស់​បង​ប្អូន​រួម​ផែន​ដី​​ ដែល​ធ្លាប់​ប្រឈម​ជតាជីវិត​ក្នុង​ស្ថាន​ភាព​ «​អ្នក​​ជាប់​គុក​»​។

តើ​គុ​ក​ខ្មែរ​យ៉ាង​ណា​? សាក​សួរ​ចម្លើយ​ដូចម្តេច?​ ល្បួង​លោម​​ ​និង​កៀប​សង្កត់​ ឬ​អត់​​​?  ដេក​យ៉ាង​ណា? ស៊ី​យ៉ាង​ណា?​ នោមជុះ​យ៉ាង​ម៉េច​?

ហេតុ​អ្វី​បាន​ជា​គេ​ហៅ​គុក​ខ្មែរ​ថា «​នរក​លើដី»?

«ថ្ងៃនេះដូច​​ខ្ញុំស្លាប់ហើយបានកើតជាថ្មីលើដីថៃម្តងទៀត» នេះ​គឺ​ជា​សម្តី​ចុង​ក្រោយ ​ដែល​គេ​ចង់​ប្រាប់​ឲ្យ​មនុស្ស​ទូទាំង​ពិភព​លោក​បាន​ដឹង​។[…]

ខ្ញុំ​មិន​បានដឹង​ថា​  អត្ថន័យ​ទាំងស្រុងរបស់​សៀវភៅ​នេះ​និយាយ​ពី​អ្វី​ទេ។ តែ​គ្រាន់​តែ​ឃើញ​ storyline របស់​អ្នក​និពន្ធ​ ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា គ្មាន​ចំណុច​ល្អ​ណា​ដែល​គេនិយាយ​ពី​យើង​នោះទេ។ ពិសេស​ចង់​ឲ្យ​បង​ប្អូន​ខ្មែរ​គ្រប់​រូប​ រម្លឹក​ទៅ​ដល់​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​​ក្នុង​សម័យ​លង្វែក​ ដែល​កាល​នោះ​ រាជធានីឫស្សី​​ទាំង​មូល​​ត្រូវ​បំផ្លាញ​ខ្ទេច​​ខ្ទី​ដោយ​សារ​តែ​ខ្មែរ​បាន​ដោះ​លែង​អ្នក​ទោស​ថៃ​៤​នាក់(?) ឲ្យ​រួច​ខ្លួន​។

Read Full Post »


អាម៉ុកខ្មែរ, រូបភាពដោយ CHANBOKEO.COM

អា​ម៉ុក គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ​ដែល​ខ្មែរ​យើង​ចូល​ចិត្ត​យក​ទៅ​អួតអាង​​ប្រាប់​បរទេស​ថា​ជា​​ម្ហូប​ប្រចាំ​ជាតិ​​។ តាម​ការ​សង្កេត​ឃើញ​ជាក់​ស្តែង​ អាម៉ុក​ហាក់​បាន​ត្រូវ​លើក​តម្កើង​ឲ្យ​ក្លាយ​ជា​ម្ហូប​​មួយ ​ដែល​មាន​លក្ខណៈ​ថ្លៃ​ថ្នូរ​ជាង​​ម្ហូប​​ណាៗ​ទាំង​អស់​ក្នុង​សង្គម​ខ្មែរ​​​​ ព្រោះ​គេ​មិន​​ឃើញ​មាន​​​លក់​នៅ​តាម​ទី​ផ្សារ​សាធារណៈ​ ឬ​តូប​លក់​បាយ​តូច​តាច​នោះ​ទេ​ គឺ​ភាគ​ច្រើន​មាន​​តែ​ក្នុង​អាហាដ្ឋាន ​ឬ​ភោជនីយដ្ឋាន​ធំៗ ​ដែល​មាន​លក្ខណៈ​​​ជាតិ​ និង​អន្តរជាតិ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ ពិសេស​ទេស​ចរ​​បរទេស​។

និយាយ​ពី​ប្រភព​កំណើត​របស់​អាម៉ុក​ ក៏​ដូច​ជា​ម្ហូប​ខ្មែរ​ផ្សេង​ៗ​ទៀត​ គឺ​ពុំ​ទាន់​មាន​ឯកសារ​​ស្រាវ​ជ្រាវ​ណា​មួយ ​បញ្ជាក់​ច្បាស់​​ពី​ប្រវត្តិ​ជាប់​ទាក់​ទង​នឹង​​មុខ​ម្ហូប​​​ទាំង​នេះ​ឡើយ​។ ឯកសារ​បរទេស​ជា​ច្រើន​ បាន​វាយតម្លៃ​យ៉ាង​ទាប​​មក​លើ​ម្ហូប​ខ្មែរ​​ថា ខ្មែរ​គ្មាន​ម្ហូប​ជា​របស់​ខ្លួន​ឯង​ទេ​ គឺ​ភាគ​ច្រើន​​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ជិតខាង​​​​​ដូច​ជា​ ថៃ​ លាវ​ និង​វៀត​ណាម​​។ ក្នុង​នោះ​ តាម​រយៈ​ជន​ជាតិ​ចិន​​ក្នុង​ស្រុក,​ ខ្មែរ​ក៏​ទទួល​​​ឥទ្ធិពល​ពី​ប្រទេស​នេះ​មិន​តិច​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​​ ឥទ្ធិពល​របស់​ប្រទេស​បារាំង​​​ ក៏​បាន​​ចាប់​ផ្តើម​លាប​ពណ៌​មក​លើ​ម្ហូប​ខ្មែរ​ តាំង​ពី​សម័យ​អាណា​និគម​មក​ម្ល៉េះ​​។

​​បើ​ក្រឡេក​មើល​ទៅ​ប្រទេស​ជិត​ខាង​យើង​ សម្រាប់​មុខ​​ម្ហូប​ អាម៉ុក​ ពិត​ជា​មិន​មែន​

អាម៉ុកថៃដូចអាម៉ុកខ្មែរបេះដាក់, រូបភាពដោយ GOOGLE.COM

មាន​តែ​នៅ​ខ្មែរ​នោះ​ទេ ប្រទេស​ថៃ​ និង​ប្រទេស​លាវ​ក៏​មាន​ដូច​គ្នា​។ ក្នុង​នោះ​ប្រទេស​ថៃ​ហៅ        ​អាម៉ុក​ថា «ហ​ហ្មុក»​ ឯប្រទេស​លាវ​ហៅ​ថា «ហ្មុក​»។ ទាក់​ទង​នឹង​ការ​ហៅ​ឈ្មោះ​នេះ​ វចនានុក្រម​ជួន​ណាត​ ទំព័រ​ ១៥១២ ​បោះ​ពុម្ព​​​ឆ្នាំ​ ១៩៦៧ បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា គួរ​កុំ​ច្រឡំ​ហៅ​អាម៉ុក​ ព្រោះ​ជា​សម្តី​ពុំ​គួរ​សោះ​ឡើយ(អាស​គ្រាម​)​​។ ក្នុង​វចនា​នុក្រម​ដដែល​នេះ​​ បាន​សំណូម​ពរ​ឲ្យ​ហៅអាហារ​នេះ ​​​ដូច​​ថៃ​​ហៅ​ដែរ ​គឺ ​«ហ​ហ្មុក» ​​ដោយ​បាន​បញ្ជាក់​ពី​ប្រភព​កំណើត​​​របស់​ពាក្យ​នេះ​ថា ​​ជា​ពាក្យ​របស់​សៀម​ គឺ «​ហ​» មាន​ន័យ​ថា ខ្ចប់​ ឯ​ «ហ្មុក»​ ប្រែ​ថា កប់​។ ទន្ទឹម​នឹង​នេះ ​វចនា​នុក្រម​ជួន​ណាត​ បាន​ពន្យល់​យ៉ាង​លម្អិត​លើ​អត្ថន័យ​របស់​ពាក្យ​នេះ​ថា ជា​​ឈ្មោះ​ម្ហូប​មួយ​ប្រភេទ​ធ្វើ​ដោយ​ត្រី​ស្រស់​ផ្សំ​គ្រឿង ​មាន​កាពិ​បុក​និង​ខ្ទិះ​​ដូង​ជា​ដើម​ ​ដោយ​​គេ​​យ​ក​វា​ទៅ​ខ្ចប់​​ចំហុយ​ ដូច​ជា​ ហហ្មុក​ត្រី​រ៉ស់​​, ហហ្មុក​​ត្រី​អណ្តែង​ដាក់​ស្លឹក​ញ​។​

ផ្ទុយ​នឹង​ទស្សនៈ​របស់​សម្តេច​ព្រះ​សង្ឃរាជ​ជួន​ណាត អ្នក​ស្រី​ កែវ ​ច័ន្ទ​បូរណ៍ ​អ្នក​     និពន្ធ​ខ្មែ​រ​នៅ​សហរដ្ឋ​អាមេរិច ​បាន​ឲ្យ​ទស្សនៈ​ថា៖ «ខ្ញុំនៅ​មិនទទួលដដែលថា ពាក្យ​នេះ​ជា​ពាក្យ​សៀម ព្រោះថា ស្រុកយើងបានហៅឈ្មោះនេះពេញស្រុកខ្មែរ ជុំវិញទន្លេសាប ឬ     សូម្បី​​តែ​នៅ​ក្នុងតំបន់ ដែលមិនធ្លាប់មានសៀមកាន់កាប់។ ខ្មែរយើងខ្លះ​ ចូល​ចិត្ត​ឲ្យ​​តម្លៃ​ខ្ពស់​ទៅ​ប្រទេស​គេ ភាសាគេ វប្បធម៌​គេ​ ដោយការបង្អាប់ ឬបំបាត់ ចំណេះចេះដឹង ដែល​ជា​មូល​ដ្ឋាន ឫស​គល់ របស់ជាតិយើង។

អាម៉ុកលាវ, រូបភាពដោយ GOOGLE.COM

ទាក់​ទិន​នឹង​ប្រភព​ពាក្យ​នេះ​ គួរ​ឲ្យ​នឹក​ឆ្ងល់​ថា​ បើ «ហហ្មុក» ជាពាក្យខ្មែរ តើ «ហ» មួយម៉ាត់​ មាន​ន័យ​ដូច​ម្តេច​? ចុះ «ហ្មុក» វិញ? បើ​យោង​តាម​ការ​ប្រើ​ប្រាស់​​​​ជាក់​ស្តែង​ក្នុង​ភាសា​ថៃ​ ពាក្យ​ថា «ហហ្មុក» ​នេះ ​គឺពិត​ជា​ពាក្យ​ថៃ​ ដូច​វចនានុក្រម​ជួនណាត ​សរសេរ​​នោះ​ហើយ ព្រោះ​ថៃគេសរសេរថា «ห่อหมก» ហើយ​ដែល​ខ្មែរ​យើង​យក​ពាក្យ​គេ​មក​ប្រើ ដោយ​នៅ​រក្សា​តាមទម្រង់ដើមទាំងស្រុង។ ដូចពាក្យ «ห่อ» ទៅជា «ហ» និងពាក្យ «หมก» ទៅ​ជា «ហ្មុក» ដែល​សំខាន់​គឺ​ពាក្យ ​«ហ្មុក» ​ចុង​ក្រោយ​នេះ ដែល​មិនសរសេរជា «ម៉ុក» ព្រោះ​ថៃ​គេ​​សរសេរ មាន​ «ហ» នាំមុខ។ សម្រាប់ពាក្យថៃទាំង «ហ» ទាំង «ហ្មុក» ​​សុទ្ធ​តែ​មាន​ន័យ​ទាំង​អស់​គឺ​    «​ហ​»​ មាន​ន័យ​ថា​​ «វេច​ឬខ្ចប់» ឯ ​«​ហ្មុក» មាន​ន័យ​ថា «កប់, ដុត​ ឬ​ចំហុយ»​​ បើហហ្មុកត្រី គឺខ្ចប់ត្រីនេះឯង ដែលត្រូវនឹងន័យរបស់​​ម្ហូប​ខ្មែរដូចគ្នា គឺខ្ចប់ត្រីនៅក្នុងកន្ទោង​ស្លឹក​ចេក ឬ ស្លឹកញ​ ហើយដាក់ចំហុយ។

ដើម្បីនឹងឆ្លើយ​តប​​ចម្ងល់​នេះ អ្នក​ស្រី​ កែវ​ ច័ន្ទ​បូរណ៍ ​បាន​ផ្តល់​ការ​ពន្យល់​ថា៖ «ហហ្មុក ជាពាក្យកួយ ដែលមានសំនៀងដើមហៅថា លម៉ុ ឬ ឡាម៉ុ ជា​ពាក្យ​ខ្មែរ​ដើម​ម្ចាស់​ស្រុក​មួយក្រុម ដែលរស់នៅ នៅម្តុំខាងជើង និងម្តុំពាយព្យ នៃទន្លេសាបប្រទេស​ខ្មែរ ដែល​ជា​តំបន់បរិបូណ៌ ដោយភោគផលត្រី​ យកសាច់ត្រីធ្វើជាប្រហុក ធ្វើគ្រឿងផ្សំអាហារឆ្ងាញ់ៗ បាន​ច្រើន​បែប​ច្រើន​យ៉ាង មានទឹកគ្រឿង នំបញ្ចុកសម្ល​ខ្មែរ និងលម៉ុ នេះ ជាដើម។ សៀម​បាន​ចូល​មក​លុក​លុយ​ប្រទេស​យើង សម្លាប់អ្នកប្រាជ្ញយើង ហើយបានប្រមូល​ក្បួន​សាស្រ្តា​របស់​យើង​ជា​ច្រើន​ទៅ​ប្រ​ទេសគេ រួចសល់ខានប៉ុន្មានដែល​ស្ពាយ​មិន​រួចក៏​ដុត​ចោល ​ដើម្បី​បំបាត់​វប្បធម៌​​ដើម​របស់​យើង។ លុះចំណេរក្រោយមក យើងឃើញតែសៀវភៅដែលចេញ​ផ្សាយ​ពីប្រទេស​សៀម​មក​វិញ តែពុំមានចេញពីសៀវភៅ ដែល​តម្កល់​នៅ​ក្នុងប្រទេសយើង ដើម្បី​រក្សា​គ្រឹះ​មូល​ដ្ឋាន​ជាតិ ម៉្លោះហើយ យើងក៏ប្រែក្លាយទៅជនកម្ចី លួច​ខ្ចី​ពាក្យ​គេ​មក​ប្រើ​វិញ ដោយស្វ័យប្រវត្តិ។ ហើយ​នៅបច្ចុប្បន្ននេះទៀត តើ​យើង​មាន​សិក្សា​ទេថា តើ​ជាតិ​ខ្មែរ​កន្លង​មក​បាន​ត្រូវ​ឆ្លង​កាត់​សង្គ្រាម​ ដោយសារជាតិជិតខាង ឈ្លាន​ពានច្រើនប៉ុណ្ណា​? ហើយ​សង្គ្រាម​​​នី​មួយៗ បាន​ធ្វើ​ឲ្យ​អ្នកប្រាជ្ញខ្មែរស្លាប់អស់ប៉ុណ្ណា​? ហើយ បណ្ណាល័យ អក្សរសាស្រ្ត វប្បធម៌ជាតិខ្មែរ ត្រូវ​គេ​រំលត់រំលាយចោលអស់ប៉ុណ្ណា​ ដោយស្នាដៃបរទេសរំលត់ ឬ​ស្នាដៃ​បុគ្គល​ក្បត់ជាតិខ្លួន បំផ្លិច​បំផ្លាញ ព្រោះតែគេត្រេកថ្កើង ទទួលស្គាល់តែរបស់អ្វីៗ មកពី​បរទេស​ទាំងភាសា   វប្បធម៌ និង សម្ភារៈ។​»

ដូច​គ្នា​​នេះ​​ដែរ​ ​តាមរយៈ​សៀវភៅ ​Southeast Asian Food របស់​ Rosemary Brissenden  ​ដែល​បោះ​ពុម្ព​ក្នុង​ឆ្នាំ ​២០០៣ បាន​សរសេរ​​ក្នុង​ទំព័រ​ ៤៧០ ​​លើ​មុខ​ម្ហូ​ប​អាម៉ុក​ថា «This dish appears in much the same form in Cambodia, Laos and Thailand but had its own origin, I suspect, as a classic Khmer dish. Called “Ho Mok” in Thai​land and “Mawk” in Laos, it is often made there with egg to produce a savory custard. The egg version appear in Khmer cuisine too,…»(​ម្ហូប​នេះ​​គេ​​ឃើញ​មាន​ដូច​គ្នា​​នៅ​កម្ពុជា, លាវ និង​ថៃ​ ប៉ុន្តែ​មាន​លក្ខណៈ​ប្រចាំ​ជាតិ​របស់​គេ​រៀង​ៗ​ខ្លួន។ ចំពោះ​ខ្ញុំ​ ខ្ញុំ​ជឿ​ជាក់​ថាវា​​ជា​ម្ហូប​ដើម​របស់​ខ្មែរ​។​​​ ម្ហូប​នេះ​នៅ​ស្រុក​ថៃ​គេ​ហៅ​ថា «​ហហ្មុក» ឯ​នៅ​លាវ​គេ​ហៅ​ថា «​ហ្មុក» ដែល​ជា​ទូទៅ​គេ​ចម្អិន​ជាមួយ​ស៊ុត ​​ដើម្បីឲ្យ​​បាន​រស​ជាតិ​​​ស្អិត​ល្មួត។ ចំពោះ​អាម៉ុក​ធ្វើ​ដោយ​​ស៊ុត​ នៅ​ស្រុក​ខ្មែរ​ក៏គេ​​ឃើញ​មាន​ដែរ​…​)។

សៀវភៅដែលអះអាងថា អាម៉ុកមានដើមកំណើតនៅស្រុកខ្មែរ

ស្រប​គ្នា​នឹង​មតិ​អ្នក​ស្រី​ កែវ ​ច័ន្ទ​បូរណ៍​ សៀវភៅ​ដដែល​បាន​បញ្ជាក់​ក្នុង​ទំព័រ​​ ៤៥៨​ទៀត​ថា «​Given Cambodia’s history and its geographical position, it is not surprising to find that many of its dishes are similar to those from other parts of Southeast Asia. Indeed the impressive reach of the Khmer Empire, based at Angkor during the 9th to 15th centuries, over large sections of modern Thailand, Laos and present day Vietnam, raises the possibility that several of these dishes maybe Cambodian in origin.»​ (តាម​រយៈ​ប្រវត្តិសាស្ត្រ​ និង​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ គ្មាន​អ្វី​ប្លែក​ទេ​ដែល​គេ​ឃើញ​ថា ម្ហូប​ជា​ច្រើន​របស់​ខ្មែរ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​​​គ្នា​ នឹង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​​អាស៊ី​អាគ្នេហ៍​។ ជា​ការ​ពិត​ ​ ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ ​នៃអាណាចក្រ​ខ្មែរ​​ ដែល​មាន​ទី​​តាំង​ក្នុង​តំបន់​អង្គរ ​ពី​​សតវត្ស​ទី ​៩ ​ដល់ ​១៥ ​បាន​វាត​ទី​​គ្រប​ដណ្តប់​លើ​តំបន់​ជា​ច្រើន ​ក្នុង​ប្រទេស​​​ថៃ លាវ​ និង​វៀត​ណាម​​បច្ចុបន្ន​ ដែល​ភស្តុ​តាង​នេះ​​​អាចឲ្យ​គេ​​អះអាង​បាន​ថា ​ម្ហូប​ទាំង​នោះ​​មាន​ប្រភព​ដើម​​នៅ​ប្រទេស​កម្ពុជា​។)

បើ​សង្កេត​លើ​លក្ខណៈ​រូប​រាង​ ​វិធី​ធ្វើ​ និង​ គ្រឿង​ផ្សំ​ អាម៉ុក​​របស់​ប្រទេស​ទាំង​បី​

6. អាម៉ុកម្ទេសរបស់លាវ, រូបភាពដោយ GOOGLE.COM

នេះ​ ក៏​ពុំ​មាន​លក្ខណៈ​អ្វី​​ខុស​គ្នា​​ច្រើន​ដែរ គឺ​​គ្រាន់​តែ​ខុស​លើ​ផ្នែក​រស​ជាតិ​ និង​រូប​រាង​ខ្លះៗ​ទៅ​តាម​តំបន់​ និង​ការ​និយម​របស់​​ជនជាតិ ​​ក្នុង​​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ។ ដោយ​ឡែក​ ​ក្នុង​ប្រទេស​លាវ ​​គេ​ឃើញ​មាន​អាម៉ុក​​​ច្រើន​ប្រភេទ​ដូច​ជា ហ្មុក​ប៉ា(អាម៉ុក​ត្រី), ហ្មុក​ខៃ(អាម៉ុក​ស៊ុត), ហ្មុក​ប៉ាឌែក(អាម៉ុក​ប្រហុក​), ហ្មុក​ណម៉ៃ(អាម៉ុក​ទំពាំង​), ហ្មុក​ម៉ាក​ផេត​(អាម៉ុក​ម្ទេស​)… ខណៈ​ដែល​​ប្រទេស​ថៃ​ និង​ កម្ពុជា​ ពុំ​សូវ​និយម​លើ​​អាម៉ុក​បី​ប្រភេទ​ចុង​ក្រោយ​នេះ​ប៉ុន្មាន​ទេ​។

​ទាក់​ទិន​នឹង​វិធី​ធ្វើ​​នេះ​ អ្នក​ស្រី​កែវ​ ច័ន្ទ​​​ បូរណ៍​ បាន​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ចម្អិន​អាម៉ុក​ខ្មែរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា៖ «កាលជំនាន់មុន គេច្រើនចំហុយអាហារនេះ ដោយសាច់ត្រី​ដំរី ប្រហុក ខ្ទិះដូង និង​គ្រឿង​សម្លខ្ទិះ តែដោយត្រីដំរីជាត្រីកម្រ អ្នកប្រាជ្ញជំនាន់ដើមបាន សរសេរប្រឌិត រឿង «មរណមាតា» ឡើង ដើម្បីខារខាំងចិត្តមនុស្សកុំឲ្យ​សម្លាប់ត្រីដំរី ព្រោះខ្លាច​បាត់​បង់​ពូជ​ត្រី​ជំពូកនេះ។ ដោយមូលហេតុនេះហើយ ទើប​យើង​ឃើញ​ចុង​ភៅ​សម័យ​ក្រោយៗ យក​សាច់​ត្រីរ៉ស់ ត្រីឆ្តោរ ធ្វើជំនួសវិញ។ លុះត្រីរ៉ស់ ត្រីឆ្តោរ កាន់​តែ​ពាយ​ទៅ ចុងភៅក៏ចេះតែច្នៃ​ប្រឌិតថែមទៀត ដោយដាក់សាច់មាន់ សាច់ត្រីឌៀប ត្រីផ្លានីន ជា​ដើម។»

សរុប​មក​ មាន​​​ការ​យល់​ឃើញ​ជា​ច្រើន​ទាក់​ទង​នឹង ​ប្រភព​កំណើត​របស់​ម្ហូប​ឈ្មោះ​ អាម៉ុក ឬ​ ហ​ហ្មុក​​​នេះ​។​ ​​យោង​តាម​ប្រវត្តិសាស្ត្រ​ មិន​តិច​នាក់​ទេ​បាន​ឲ្យ​តម្លៃ​​មក​លើ​ខ្មែរ​ ថា​ជា​ប្រទេស​ដើម​កំណើត​ នៃ​មុខ​ម្ហូប​ឈ្មោះ​អាម៉ុក​ និង​ម្ហូប​ដទៃៗ​ទៀត​។ ក្នុង​ស្មារតី​ជាតិ​និយម​   ទស្សនៈ​របស់​អ្នក​ស្រី ​កែវ ​ច័ន្ទ​បូរណ៍​ ជា​ទស្សនៈ​​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​។ តែ​បើ​យោង​តាម​ភស្តុតាង​លើ​ផ្នែក​ភាសា ​​ដែល​​​មាន​ប្រើ​​ជាក់​ស្តែង​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ប្រភព​កំណើត​​របស់​អាម៉ុក​ ឬ​ហហ្មុក ​ក្នុង​វចនានុក្រម​ជួន​ណាត គួរ​តែ​អាច​យក​ជា​ការ​បាន​។ ដូច្នេះ​ អាម៉ុក​ ជា​ម្ហូប​ខ្មែរ​ដែល​ជាប់​ខ្សែ​ស្រលាយ​ថៃ​ ឬ​យ៉ាង​ណា​នោះ សូម​ប្រិយ​មិត្ត​ពិចារណា​ ដោយ​​​វិចារណញ្ញា​ណ ​តាម​ការ​គួរ​ផង​ចុះ៕

អត្ថបទ​​ដោយ​៖ សួង​ ម៉ាក់ (ផ្កាយ​ណូវែល)

Read Full Post »


អ្នកស្រី Maria Leuiza Ribeiro Viotti ខណៈ ចេញ សេចក្តី ថ្លែង ការណ៍

 

ប្រភពៈ INN News ផ្សាយថ្ងៃទី ១៥ កុម្ភៈ ២០១១ ម៉ោង ០២:៣០

អ្នកស្រី Maria Leuiza Ribeiro Viotti ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍ក្រោយ ពីការប្រជុំ រួមជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃ-កម្ពុជា និងឥណ្ឌូនេស៊ី ដែលខាងឥណ្ឌូនេស៊ី ក្នុងឋានៈជាអាជ្ញាកណ្តាលសម្រាប់ការផ្សះ ផ្សា ដោយបញ្ជាក់ ថា សមាជិកទាំង ១៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុំទាមទារឲ្យទាំងថៃ និង កម្ពុជាសំដែងនូវ ការអត់ធ្មត់សង្កត់ចិត្តឲ្យខ្ពស់បំផុត ហើយជៀសវាងនូវទង្វើដែលអាចធ្វើឲ្យស្ថានការណ៍កាន់ តែអាក្រក់ឡើងនោះ រួមទាំងសុំទាម    ទារ ឲ្យភាគីទាំងពីរធ្វើកិច្ចព្រមព្រៀងឈប់បាញ់ជា អចិន្ត្រៃយ៍ ដែលខាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុំធ្វើការគាំទ្រកិច្ច ព្រមព្រៀងនេះ យ៉ាងពេញទំហឹង និងទាមទារឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្លងកាត់តាមវិធីការចរចា ។

ដោយនៅក្នុងថ្ងៃជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្លែងសរុបពីលទ្ធផលការប្រជុំរួមជាមួយ លោក ម៉ារទីណាកា ឡេកាវ៉ា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានក្រុមប្រទេសអាស៊ាន រួមជាមួយនិងរដ្ឋមន្ត្រីការ បរទេសថៃ និងកម្ពុជា ដោយខាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំដែងនូវការគាំទ្រសំរាប់កិច្ចដំណើរការរបស់អាស៊ាន ពាក់ព័ន្ធនិងស្ថានការណ៍រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងគាំទ្រឲ្យបង្កើតក្រុមបុគ្គលដែលចាំ បំពេញមុខនាទីទំនាក់ទំនងផ្ទៃក្នុង ព្រមទាំងរំពឹងថា នឹងមានការពិភាក្សាពាក់ព័ន្ធនឹងបញ្ហាក្នុងអង្គ ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងថ្ងៃទី ២២ កុម្ភៈ ខាងមុខនេះ ។

ចំណែកឯលោក ម៉ារទីណាកា ឡេកាវ៉ា ថ្លែងនៅក្នុងអំឡុងពេលនៃការប្រជុំរដ្ឋមន្ត្រីការបរទេសថៃ និងកម្ពុជា ដែលម្ខាងៗបាន បញ្ចេញសម្លេងគាំទ្រឲ្យមានការដោះស្រាយបញ្ហាឆ្លងកាត់ តាមការចរចា ការឈប់បាញ់ជាអចិន្ត្រៃយ៍ និងគំាទ្រពីតួនាទីរបស់អាស៊ាន នៅក្នុងករណីជម្លោះនេះ ព្រមទាំងអះអាងថា នឹងមានការយកបញ្ហានេះចូលមកពិភាក្សា នៅក្នុងអង្គប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងបើកការប្រជុំនៅក្នុងសប្តាហ៍ក្រោយ នៅក្រុងហ្សាកាតា ដោយមានប្រធានបទ សំខាន់ គឺការរកយន្តការដែលនាំឆ្ពោះ ទៅរក ការឈប់បាញ់ជាអចិន្ត្រៃយ៍ រួមទាំង TOR សម្រាប់កិច្ចប្រឹងប្រែងខាងការទូត ដើម្បីដោះស្រាយជម្លោះដោយនិរន្តរភាព។

ចំណែកឯបទឧទ្ទេសនាមរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទៅ កាន់អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនោះ ត្រឡប់ជាចោទប្រកាន់ថា ប្រទេស ថៃជាប្រទេស “គឃ្លើន” ហើយប្រើអាវុធធុនធ្ងន់វាយប្រហារកម្ពុជា ព្រមទាំងមានគ្រាប់បែកចង្កោម ដែលចាត់ទុកថាជាអំពើល្មើសនិងអនុសញ្ញាសកល ថែមទាំងទាមទារឲ្យខាងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បញ្ជូនអ្នកសង្កេតការណ៍ ឬកងកម្លាំងរក្សាសន្តិភាព ឬក្រុមអ្នករកភស្តុតាង ពិតចុះមូលដ្ឋាន និងសុំទាមទារឲ្យ បញ្ជូនសាលដីកាទៅវាយតំលៃនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ សាជាថ្មីម្តងទៀត ដើម្បីដោះស្រាយលើការយល់ច្រឡំរបស់ថៃ ។

 

Read Full Post »


 

ផ្កាយNoVeLs—  ក្នុង​ឋានៈ​ជានាយក​រដ្ឋ​មន្ត្រីរបស់​ប្រទេស​ថៃ នាយ​ អាប់​ភីស៊ីត វីចាជីវ៉ា តែង​តែ​ប្រើ​កល​ឧបាយ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ​ម្តង​ហើយ​ម្តង​ទៀត​នៅ​ពេល​មាន​បញ្ហា​ជាមួយ​ខ្មែរ រហូត​ធ្វើ​ឲ្យ​សាធារណជន​ទាំង​ឡាយ​ មិន​​ថា​ខ្មែរ​ឬ​បរទេស មិន​ថា​អ្នក​វិភាគ​​នយោបាយ ឬ​ប្រជាជន​សាមញ្ញ​ធម្មតា​ បាន​យល់​ជ្រាប​ច្បាស់​ពី​កល​ឧបាយដ៏​​លាមក​នេះ​តាំង​ពី​ដើម​ទី។

នរណា​មិន​ដឹង​ ក្រោយ​ពី​សម្តី​គំរាម​កំហែង​របស់​អាប់​ភីស៊ីត​ថា នឹង​ប្រើ​កម្លាំង​ទ័ព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំ​ដែន​រវាង​កម្ពុជា​-ថៃ នឹង​មាន​អ្វី​កើត​ឡើង​ជា​បន្ត​? ហើយ​អ្វី​ដែល​គេ​ប៉ាន់​ស្មាន​នោះ បាន​កើត​ឡើង​ជា​ការ​ពិត​រួច​ទៅ​ហើយដោយ​អាប់​ភីស៊ីត​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​និយាយ​សម្តី​នោះ បន្ទាប់​ពី​សម្តេច​តេជោ​ ហ៊ុន សែន​ បាន​ផ្ញើ​សារ​លិខិត​ជូន​អង្គការ​សហ​ប្រជាជាតិ​រួច​មក។

កាល​ពី​ថ្ងៃ​ទី​១២​សីហា​ម្សិល​មិញ​​នេះ សម្តេច​អគ្គ​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​ស្តី​ពី​ វិធាន​ការ​និង​ការ​ការ​ពា​រ​​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប ថា លោក​នឹង​ស្វែង​រក​ឲ្យ​មាន​ការ​សម្រប​សម្រួល​ពីសំណាក់​លោក​អគ្គ​សេនា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិ​​និង​ពី​យន្ត​ការ​អន្តរជាតិ​ផ្សេង​ៗ​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំ​ដែនរវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។

សង្ឃឹម​ថា​ ដំណោះស្រាយ​នឹង​មាន​ឆាប់​ៗ​សម្រាប់​កម្ពុជា ហើយ​កម្ពុជា​នឹង​មិន​នៅតែ​​ធ្វើ​ជា​កូន​អុក​​សម្រាប់​ប្រទេស​ថៃ យក​មក​លេង​សើច​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ!​​

Read Full Post »


ប្រាសាទ​ព្រះ​វិហារ​ជា​បូជនីយ​ដ្ឋាន​ដ៏​វិចិត្រ​មួយ​ ដែល​ស្ថិត​នៅ​យ៉ាង​ខ្ពស់ត្រដែត​លើ​ខ្ពង់​រាប​ស្មើ នៃ​ភ្នំ​ដង​រែក​ក្នុង​ខេត្ត​ព្រះ​វិហារ។​ប្រាសាទ​ព្រះ​វិហារ​បាន​សាង​ឡើង​ដំ​បូង​បង្អស់​ដោយ​ ព្រះ​បាទ​យសោវរ្ម័ន​ក្នុង​ចុង​សតវត្ស​ទី​៩។ លក្ខណៈ​គ្រប់​បែប​នៃ​ប្រាសាទ​នេះ​ តាំង​ពី​ទម្រង់​ផែន​ការ​ របៀប​សំណង់​​ ឬ​ក្បូរ​ក្បាច់​រចនា​ផ្សេងៗ​ ជា​របស់​សិល្បៈ​ខ្មែរ​សុទ្ធ​សាធ​ សូម្បី​នៅ​តាម​សិលាចារឹក​ក៏​ឃើញ​តែ​អក្សរ​ខ្មែរ​ និង​សំស្ក្រឹត​ប៉ុណ្ណោះ។ ភស្តុតាង​ទាំង​នេះ បាន​បញ្ជាក់​យ៉ាង​ប្រត្យក្សថា «ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ពិត​​​ប្រាកដ»

សម័យ​អាណា​និគម​បារាំង ប្រាសាព្រះវិហារ​បានធ្លាក់​ក្រោមការ​ត្រួតត្រា​ របស់​​ប្រទេស​សៀម​ទៅ​វិញ រហូ​ត​​ខ្មែរ​​​​យើង​បាន ឯករាជ្យ​ហើយ ក៏នៅ​តែ​ពុំ​ទាន់​មកឲ្យវិញដែរ។​ ជាងនេះ​ទៅទៀតសៀមបានប្រើឧបាយមិច្ឆាចារ​ រំលោភបំពានដោយ​ប្រកាន់​ថាជារបស់ខ្លួន។ ទើបតែ​ក្នុង​ឆ្នាំ១៩៦២ដោយមានតុលាការអន្តរជាតិវិនិច្ឆ័យជា​ឯកច្ឆន្ទថា «ប្រាសាទ ព្រះវិហារ ជារបស់ ខ្មែរ»

ដំណឹងដ៏សែនរីករាយនេះ បានធ្វើឲ្យខ្មែរទាំងអស់​ក្រោកឡើង ស្រែកជ័យ​ឃោសអបអរសាទរទទួល​ប្រាសាទ​នេះ​ ដែល បាន វិល​​ត្រលប់​មក​ជា​សម្បត្តិរបស់​ខ្មែរ​ដូចដើម​វិញ។ ដើម្បីជាសក្ខីភាព សម្តេច​ព្រះ​ប្រមុខរដ្ឋ ទ្រង់​យាង​ទៅធ្វើទស្សនកិច្ចជា​ផ្លូវការ​នៅ​​ប្រាសាទ​ព្រះវិហារ​ ជា​និមិត្តរូប​នៃមរតក​ជាតិ​ខ្មែរ នៅថ្ងៃ​ទី៥ ខែមករា ឆ្នាំ​១៩៦៣

អក្សរថៃត្រូវបានលុបចោល(វាត្រូវតែចឹង 😛)

ថ្ងៃ​ទី១៦ មករា ឆ្នាំ២០០៣ មានព្រឹត្តិ​ការណ៍សំខាន់​មួយគឺ ការរឹតចំណង​សម្ព័ន្ធមេត្រីភាព រវាង​រាជធានីភ្នំពេញ​ជាមួយ​ខេត្ត​ព្រះវិហារ។ អ្នក​ផ្តួច​ផ្តើម​និង​ដោះស្រាយ​នូវ​បញ្ហានេះ​គឺ ឯកឧត្តម ជា សុផារ៉ា ប្រតិភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុក​រាជធានី​ភ្នំពេញ​​​ ដោយ​មានការអនុញ្ញាត​ពីសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែនផង។ គោលការណ៍​សំខាន់​គឺអភិវឌ្ឍ​តំបន់​ប្រាសាទ​ព្រះវិហារ​​ ក៏ដូចជា​ខេត្តព្រះវិហារ​ឲ្យ​ក្លាយ​ជា​ តំបន់ទេសចរណ៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ដោះស្រាយ​ដោយ​ការ​ឧបត្ថម្ភ​គ្រប់​រូប​ភាព​ ទាំង​ស្មារតី​និង​សំភារៈដល់​រាស្ត្រ​តំបន់នោះ។

តែ​គួរ​​ឲ្យ​សោក​ស្តាយ ក្រោយ​កុបកម្ម​ដុត​ស្ថានទូត​ថៃនាថ្ងៃ​ទី២៩ មករា ២០០៣ បានធ្វើឲ្យ​ឯកឧត្តមជា សុផារ៉ា ត្រូវ​គេ​ដក​ចេញ​ពីតំណែង ហើយគម្រោង​អភិវឌ្ឍតំបន់ព្រះវិហារ​ ក៏​ត្រូវ​បានបញ្ចប់​តាំង​ពីពេលនោះ​មក។

Read Full Post »


ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​របស់​មន្ត្រី​យោធា​ថៃ ដែល​ថា​ផែនទី​ថ្មី​នៃ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ បាន​រំលោភ​ចូល​ក្នុង​ដែនដី​ថៃ​ក្នុង​ខេត្ត​ស៊ីសាកេត​នោះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ផែនទី​នៃ​ការដាក់ស្នើ​ប្រាសាទ​ព្រះវិហារ​ទៅ​អង្គការ​យូណេស្កូ គឺ​ជា​ផែនទី​រដ្ឋបាល មិនមែន​ជា​ផែនទី​នៃ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទេ ។

លោក វ៉ា គឹមហុង ថ្លែង​ដូច្នេះ​ថា ៖ «គេ​ចុះ​ក្នុង​បាងកក​ប៉ុស្តិ៍ ប៉ុន្តែ​គេ​ថា​អី​ថា​ទៅ ព្រោះ​អ្វី​ដែល​យើង​ធ្វើ​គឺ​ជា​ផែនទី​រដ្ឋបាល​ដើម្បី​បញ្ចូល​ប្រាសាទ​ ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តែ​ប៉ុណ្ណោះ ។ គេ​លើក​ឡើង ១០​ម៉ែត្រ ២០​ម៉ែត្រ​អ៊ីចឹង លុះត្រា​តែ​វា​មាន​ព្រំដែន គេ​ជជែក​ជាមួយ​ខាង​ព្រំដែន ។ បើ​អត់​ជជែក​ជាមួយ​ព្រំដែន​ផង និយាយ​ថា​បាត់ ១០​ម៉ែត្រ ឬ​២​ម៉ែត្រ ម្ដេច​កើត? ក្នុង​ឱកាស​បែបនេះ គេ​មិន​ត្រូវ​និយាយ​រឿង​នេះ​សោះ»

ប្រតិកម្ម​នេះ​ធ្វើឡើង​ភ្លាម​ៗ​បន្ទាប់ពី​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ ដោយ​ស្រង់​សម្ដី​ប្រភព​មន្រ្តី​យោធា​ថៃ ក្នុង​លេខ​ចេញ​ផ្សាយ​របស់​ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផែនទី​ថ្មី​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​គូរ​ឡើង​វិញ ដោយ​រដ្ឋាភិបាល​កម្ពុជា បាន​ទន្រ្ទាន​លើ​ទឹកដី​ថៃ ២ កន្លែង​សំខាន់​ៗ ។

ប្រភព​មន្ត្រី​យោធា​ថៃ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ផែនទី​ដែល​នឹង​ត្រូវដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ត្រង់​ផ្លូវ​ចូល​ពី​ខាង​ទឹក​ដី​ថៃ​ទៅ​ប្រាសាទ​កម្ពុជា​នោះ បាន​គូរ​ផែនទី​លយ​ចូល​ទឹកដី​ថៃ​ប្រវែង ១០​ម៉ែត្រ ។

ប្រភព​បន្ត​ថា ផែនទី​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​ត្រង់​ជណ្តើរ​ឡើង​កំពូល​ប្រាសាទ ត្រូវ​បាន​ភាគី​កម្ពុជា គូរ​ឲ្យ​លយ​ចូល​ក្នុង​ទឹកដី​ថៃ​ប្រវែង ២ម៉ែត្រ ។

ទោះជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក ថារិត ចារុងវ៉ាត់ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ផែនទី​ថ្មី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ហាក់​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន និង​ថា នៅមាន​ចំណុច​ខ្លះ​ត្រូវ​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំងពីរ នៅមុន​ការដាក់​បញ្ចូល​ប្រាសាទ​នេះ ជា​មរតក​ពិភពលោក​ដោយ​កម្ពុជា ។

ផែនទី​ថ្មី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​គូរ​ឡើង​វិញ​ដោយ​កម្ពុជា ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​ទី​៥ មិថុនា គឺ​នៅ​បន្ទាប់​ពី​មាន​ការឯកភាព​គ្នា នៅ​ក្នុង​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​ប៉ារីស ដែល​សម្របសម្រួល​ដោយ​តំណាង​អង្គការ​យូណេស្កូ កាលពី​ខែ​ឧសភា កន្លង​ទៅ ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​បញ្ជាក់​ថា ពិតជា​មាន​ការពិភាក្សា​គ្នា​រវាង​ភាគី​ថៃ​និង​កម្ពុជា​ខ្លះ​មែន ប៉ុន្តែ​ថា កម្ពុជា​នឹង​នៅតែ​រក្សា​ផែនការ​របស់​ខ្លួន​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា នា​ដើម​ខែ​កក្កដា ឆ្នាំ​២០០៨ នេះ ៕

ប្រភពៈ វិទ្យុអាស៊ីសេរី

Read Full Post »


អប្សរាគឺជាបេះដូងនៃសិល្បៈវប្បធម៌ខ្មែរ តែសម្រាប់ខ្មែរភាគច្រើន

មិនសូវជាចាប់អារម្មណ៍នឹងអ្វីដែលជារបស់ខ្លួននិងនៅជិតខ្លួនទេ

ហើយបើមានគេ(បរទេស)សួរថាតើអប្សរាមានកំណើតមកពីណា?

គេប្រហែលជាត្រូវគ្រវីក្បាលជំនួសការឆ្លើយតបហើយ។ខ្ញុំមិនដឹង

ថាមានខ្មែរប៉ុន្មាននាក់ដែលដឹងថាអប្សរាមានកំណើតមកពីណានោះ

ទេ ដូចនេះសម្រាប់អ្នកមិនដឹង សូមទទួលចាំទុកផង ព្រោះវាជាអត្ត

សញ្ញាណជាតិវប្បធម៌របស់ជាតិយើង។អប្សរាមានកំណើតពី…

សូមចុចនៅទីនេះដើម្បីអានបន្ត!

Read Full Post »


សូមចុចអាននៅទីនេះ

Read Full Post »

« Newer Posts - Older Posts »