Feeds:
ប្រកាស
មតិ

Archive for the ‘ប្រវត្តិសាស្ត​’ Category


open.png

តើមានអ្នកណាធ្លាប់អានសៀវភៅ«បើកមេឃបំភ្លឺលោក»(ប៉ើតហ្វាសងលោក)

របស់ថៃដែរឬទេ?

ក្នុងសៀវភៅច្បាប់ទី១៩មានអត្ថបទចំនួនបីដែលនិយាយអំពីខ្មែរ។ ក្នុងនោះ

មានអត្ថបទពីរដែលប្រើចំណងជើងយ៉ាងគ្រោតគ្រាតបំផុតសម្រាប់យើងជា

ខ្មែរ គឺវាសរសេរដាក់ថា«សន្តានពិតរបស់ខ្មែរ»… ឃើញចំណងជើងមិនពិរោះ

ស្តាប់យ៉ាងនេះទៅហើយ បើបានអានខ្លឹមសារទាំងមូលទៀត រឹតតែ…..

សូមរង់ចាំអាននៅពេលក្រោយ!!!…

Read Full Post »


       នេះគឺជាភាពយន្តឯកសារមួយដែលបង្ហាញពីប្រវត្តិនៃមហាអាណាចក្រខ្មែរ

ដែលផ្សំឡើង៣ដំណាក់កាលធំៗគឺៈ

១.សម័យអាណាចក្រភ្នំ

២.សម័យចេនឡា

៣.សម័យអង្គរ។

ខ្ញុំដឹងនិងជឿជាក់ថា មានប្រិយមិត្តជាច្រើនពិតជាធ្លាប់បានទស្សនាភាពយន្ត

ឯកសារនេះរួចហើយតាមរយៈពិព័រណ៍វប្បធម៌អន្តរជាតិអង្គរ-ឃ្យុងយូ   ឬក៏តាម

រយៈវ៉ិបសាយដទៃទៀត។ តែទោះជាយ៉ាងនេះក្តី  ក៏ខ្ញុំសូមធ្វើការផ្សាយឡើងវិញ

ដើម្បីទុកជាឯកសារ និងសម្រាប់ប្រិយមិត្តមួយចំនួនដែលពុំទាន់បានទស្សនានៅ

ឡើយ។ សូមអញ្ជើញទស្សនាដោយមេត្រី!

វគ្គ១

វគ្គ២(ចប់)

Read Full Post »


g2.jpgthaifilmgostgame.jpgghostgameposter.jpgg1.jpg

ខ្សែភាពយន្តថៃរឿងGhost Game ឬ ឡាថាភី  ដែលថតនៅគុកទួលស្លែង 

ប្រភេទៈ ភាពយន្តភ័យរន្ធត់

ចាងហ្វាងៈ សារ៉ាវុធ វីជានសាន(Sarawut Wichiensarn)

សម្តែងដោយៈ ថានយ៉ាណាន(Jeen), មហាភិរុណ, វ័តចារីន(Mam)…

សង្ខេបរឿងៈ

          មានយុវជនថៃ១១នាក់បានមកចូលរួមលេងហ្គេមក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះ

ថា«TV reality show»  ដែលអ្នកចូលរួមទាំងអស់ត្រូវតែស្ថិតក្នុងគុកខ្មែរដែលមានខ្មោច

លងដ៏សាហាវ  ហើយពួកគេអាចនឹងឈ្នះប្រាក់សុទ្ធចំនួន៥លានបាត។គុកនោះគឺគុក

ទួលស្លែង ដែលពោលពេញទៅដោយសាកសព គ្រោងឆ្អឹងនិងក្បាលខ្មោចជាច្រើន។ 

អ្នកចូលរួមម្នាក់ៗត្រូវបានគេឲ្យដេកក្នុងម្ឈូស, ដំលលាដ៍ក្បាលខ្មោច,ដកសក់ខ្មោច, ដេក

ត្រាំក្នុងទឹកជាមួយខ្មោច… និងធ្វើទារុណកម្មគ្នាដូចប៉ុលពតធ្លាប់ធ្វើចំពោះរាស្រ្តខ្មែរដែរ។ 

ទីបំផុតអ្នកចូលរួមលេងហ្គេម និងអ្នកថតកម្មវិធីទូរទស្សន៍ទាំងអស់ត្រូវបានស្លាប់។

សូមអញ្ជើញទស្សនាឈុតរឿងនេះនៅៈ  

 http://www.youtube.com/watch?v=on4K5W3cFf4រឿងនេះ ខ្ញុំធ្លាប់មើលម្តងដែរ  កាលពីកំឡុងខែមេសាកន្លងទៅនេះ តែពុំបានមើលពី

ដើមមកទេ គឺរំលងហួសបន្តិចហើយទើបបានមើល។ ពេលមើលដំបូងខ្ញុំចាប់អារម្មណ៍

ថា តួអង្គក្នុងរឿងនេះ  ស្លៀកពាក់ដូចជំនាន់ប៉ុលពត និងមានទិដ្ឋភាពដូចធ្លាប់ឃើញនៅ

កន្លែងណាម្តង។ បានបន្តិចមកក៏ស្រាប់តែឃើញអក្សរខ្មែរនៅលើជញ្ជាំងទ្វារ  តែមិនបាន

ចាប់អារម្មណ៍ទេ។ លុះត្រាតែតួអង្គរើសបានសៀវភៅចាស់មួយយកមកអានទើបប្រឹង

អានតាមសាកមើលស្រាប់តែ….«ថ្ងៃទី១៥កើត…ម៉ោង១២អាធ្រាត្រ…» ម៉េចក៏អាន

បានស្រួលម្ល៉េះ?  ពេលនោះហើយទើបខ្ញុំដឹងថានោះគឺជាអក្សរខ្ែមរយ៉ាងពិតប្រាកដ  

ហើយចាប់ផ្តើមប្រឹងតាមដានរឿងយ៉ាងយកចិត្តទុកដាក់  ប្រឹងស្តាប់ពាក្យថៃគ្រប់ម៉ាត់

ដើម្បីចង់ដឹងថាតើថៃសរសេរអ្វីពីខ្មែរ?… ព្រោះចរិកថៃមួយនេះមិនគួរឲ្យទុកចិត្តបានឡើយ។

លុះពេលខ្ញុំមើលរឿងនេះចប់ហើយខ្ញុំត្រឹមបានតែដឹងថារឿងនេះនិយាយពាក់ព័ន្ធនឹងអ្នក

ទោសខ្មែរនៅជំនាន់ប៉ុលពតប៉ុណ្ណោះ។ ពេលនោះចិត្តខ្ញុំខ្វាយខ្វល់មែនទែនស្តាយណាស់

ដែលមិនបានមើលពីដើមមក…. ចង់ដឹងតើថៃនិយាយអ្វីពីខ្មែរ?…  និយាយល្អឬអាក្រក់?… 

ហើយចង់មើលរឿងនេះទៀតដើម្បីស្តាប់ឲ្យបានច្បាស់ថាគេនិយាយពីអ្វីខ្លះ?… 

          ចាប់តាំងពីពេលនោះមក   ខ្ញុំតែងដើរសួររកទិញភាពយន្តរឿងនេះនៅគ្រប់ហាង

លក់ឌីសទាំងអស់តែមិនដែលបានប្រទះសោះ  មានតែគេ

ប្រាប់ថាលក់អស់ហើយៗ…ព្រោះរឿងនេះចេញតាំងពី

ឆ្នាំ២០០៦ម្ល៉េះ។ លុះថ្ងៃមួយសួរគេទៅ  គេថាមាន   ខ្ញុំអរស្ទើរហោះ!  

ដល់គេរកបានបន្តិចគេក៏ប្រាប់ថាគេភ្លេច! គេទើបតែលក់អាឌីសចុងក្រោយ

អស់អម្បាញ់ម៉ិញនេះ!  

តើមានបងប្អូនណាធ្លាប់បានមើលរឿងនេះទេ?  

សូមជួយចែកចាយផង!!!   

ខ្ញុំរកបានត្រឹមតែឈុតខ្លីនេះប៉ុណ្ណោះ។

យល់យ៉ាងម៉េចដែរ?… គិតថាថៃថតរឿងយើងបែបនេះល្អទេ?

Read Full Post »

« Newer Posts