Feeds:
ប្រកាស
មតិ

Archive for the ‘ដំណើរ​កម្សាន្ត​’ Category


នៅហុងកុង មាន Octopus Card ដូចមានអ្វីគ្រប់យ៉ាង។ កាតតែមួយ ប៉ុន្តែ​មាន​អត្ថ​ប្រយោជន៍​សម្បូរបែប។ កាត Octopus ប្រើសម្រាប់ជិះរថភ្លើងក្រោមដី(MTR)ក៏បាន រថភ្លើងចេញចូលព្រលានយន្តហោះ(Airport Express) ក៏បាន រថ​ភ្លើង​លើ​កោះ​ក៏​បាន រថ​ភ្លើង​ទេសចរណ៍ក៏បាន កាណូតក៏បាន កប៉ាល់ក៏បាន ឡានក្រុងក៏បាន ចង់ទៅដើរលេងឯណាក៏បាន ញ៉ាំអ្វីនៅ 7-Eleven ឬភោជនីយដ្ឋានផ្សេងៗដែលមានម៉ាស៊ីនគិតលុយ Octopus ក៏បាន…។ ស្រួលត្រង់ថា មិនបាច់ដាក់លុយតាមខ្លួន! មិន​បាច់ខ្វល់រឿងលុយអាប់ ឬលុយកាក់រញ៉េរញ៉ៃ ឬមិនចេះចាយលុយដុល្លារហុងកុងជាដើម! ដូច្នេះ​ខ្ញុំ​សូម​ណែ​នាំ​ឲ្យ​ប្រើ​កាត​នេះ​ពេល​មកដល់ទីក្រុងហុងកុង!

octopus-card

កាតត្រីមឹកមួយនេះ(ឈ្មោះ Octopus Card មកពីវាមានប្រយោជន៍ច្រើនដូចដៃមឹកទេដឹង?) 😀 អាច​រក​ទិញ​បាន​នៅ​គ្រប់​ស្ថានីយ​រថភ្លើងក្រោមដី(MTR) និងព្រលានយន្តហោះ។ តែ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ទិញ​នៅ​ព្រលាន​យន្ត​ហោះ​ភ្លាមៗ​ពេល​ទៅ​ដល់​ហុងកុង​ ព្រោះពេលជាន់ទឹកដីហុងកុងភ្លាម យើងក៏ត្រូវការកាតមួយនេះភ្លាមដែរ។ បើគ្មានវាយើងនឹងលំបាក ហើយ​ត្រូវ​ការ​ចំណាយ​ច្រើនមិនខាន។ នៅព្រលានយន្តហោះ យើងអាចទិញបាននៅបញ្ជរ Airport Express Customer Service ត្រង់ Arrivals Hall នៃ Terminal 1 ។ តែបើដើរហួស ឬប្រញាប់ពេកមិនបានទិញ ក៏អាចទិញបាននៅតាមបញ្ជរ Customer Service នៃ​ស្ថានីយរថភ្លើងក្រោមដីគ្រប់កន្លែង។

ចំពោះ​តម្លៃកាតវិញគឺ មនុស្សធំ ១៥០ HK$ (ប្រើបាន១០០ HK$ ថ្លៃកក់ ៥០HK$)។ កូនក្មេង(៣ – ១១ឆ្នាំ) និងមនុស្សចាស់ (អាយុ​៦៥ ឆ្នាំឡើង) តម្លៃ ៧០ HK$ (ប្រើបាន ២០ HK$ ថ្លៃកក់៥០ HK$)។ តាមបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំ​បាន​ទិញ​កាត​នេះ​ក្នុង​តម្លៃ​២០០ HK$ ប្រើក្នុងរយៈពេល៥ថ្ងៃគឺមិនអស់ទេ ហើយថែមទាំងទទួលបានលុយកក់ និងលុយសល់ក្នុងកាតនោះជាង ៩០ HK$ មកវិញទៀត។ តែបើកាតអស់លុយ ក៏អាចថែមបាននៅទូ Add Value Machine ផ្សារ 7-Eleven ឬតាមបញ្ជរ Customer Service នៃស្ថានីយរថភ្លើងក្រោមដីទាំងអស់បានផងដែរ។ ទោះយ៉ាងណាក៏ដោយ កាត​មួយ​ប្រើ​បាន​សម្រាប់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ មិនអាចប្រើរួមគ្នាបានទេ៕

Advertisements

Read Full Post »


12576278_10207686976507974_553370729_n(1)

ផ្កាយNoVeLs*– ថ្ងៃឈប់សម្រាកជិតចូលមកដល់ទៀតហើយ។ ថ្ងៃនេះ ខ្ញុំនឹងនិយាយបន្តពីការធ្វើដំណើរកម្សាន្តនៅហូជីមិញទាក់ទងនឹងការស្នាក់នៅវិញម្តង។

១. បែបបទផ្សេងៗមុនចាកចេញពីព្រលានយន្តហោះ

ក្រោយពីធ្វើដំណើរជិតមួយម៉ោងតាមយន្តហោះ យើងក៏មកដល់អាកាសយានដ្ឋាន ហូជីមិញ ឬ Tan Son Nhat International Airport។ ពេលចុះពីយន្តហោះរួច ខ្ញុំក៏ដើរតាមស្លាកសញ្ញាប្រាប់ផ្លូវ «Arrival» ទៅកាន់កន្លែងត្រួតពិនិត្យប៉ាស្ព័រ។ ខ្ញុំឈរតម្រង់ជួរនៅទីនេះមួយសន្ទុះ ទម្រាំដល់វេន ហើយក៏ហុចប៉ាស្ព័រទៅឲ្យមន្ត្រីប៉ូលីស។ ចប់ផ្នែកនេះ ខ្ញុំក៏ចុះជណ្តើរយន្តដើម្បីទៅយកវ៉ាលីរបស់ខ្លួនដែលកំពុងវិលតាមខ្សែពាននៅខាងក្រោម។ ពេលយកវ៉ាលីហើយ ប្រសិនបើយើងគ្មានសម្ភារៈ ឬទំនិញដែលត្រូវបង្ហាញដល់ភ្នាក់ងារគយទេ គឺអាចដើរចេញបានតាមច្រកទ្វារពណ៌ខៀវ តែបើមានត្រូវដើរតាមច្រកទ្វារពណ៌ក្រហម ដោយត្រូវស្គែនវ៉ាលី ឬសម្ភារៈរបស់យើងម្តងទៀត ដើម្បីត្រួតពិនិត្យថា មានទំនិញគេចពន្ធ ឬខុសច្បាប់នាំចូលមកក្នុងប្រទេសនេះដែរឬទេ។

Ho 2

២. ការប្តូរប្រាក់ និងទិញស៊ីមកាត

ពេលឆ្លងកាត់ការត្រួតពិនិត្យរួចរាល់ហើយ ខ្ញុំក៏បានចេញមកដល់ខាងក្រៅដែល មានបញ្ជរដូរប្រាក់ កន្លែងលក់ស៊ីមទូរស័ព្ទ និងទូ ATM យ៉ាងច្រើន។ តាមការសង្កេតមើលរបស់ខ្ញុំ អត្រាប្តូរប្រាក់នៅទីនេះគឺថោកជាងអត្រាប្តូរប្រាក់នៅហាងលីហួរស្រុកខ្មែរ ដូច្នេះដើម្បីភាពងាយស្រួល និងអាចចំណេញប្រាក់បានបន្តិចបន្តួចផងនោះ គឺយើងគួរតែដូរមកពីស្រុកខ្មែរឲ្យហើយ។ តែប្រសិនបើយើងភ្លេចដូរ ឬខ្លាចចាយមិនគ្រាន់ យើងអាចដូរបន្ថែមនៅទីនេះបាន ព្រោះអាចមានសុវត្ថិភាពជាងដូរនៅកន្លែងផ្សេងក្នុងក្រុង។ ចំណែកស៊ីមកាតក៏ដូចគ្នា បើមិនចេះភាសាវៀតណាម ឬមានមិត្តភក្តិវៀតណាមជួយទេ គឺគួរតែទិញនៅទីនេះទើបជាការប្រសើរ។ ក្រុមហ៊ុនទូរស័ព្ទផ្សេងៗនៅទីនេះមានដូចជា Vinaphone, Mobifone និង Viettel ដោយក្រុមហ៊ុន Viettel គឺជាក្រុមហ៊ុន Metfone នៅស្រុកខ្មែរនោះឯង។

Ho 3

៣. ការធ្វើដំណើរពីព្រលានទៅក្នុងក្រុង ឬកន្លែងស្នាក់នៅ

ពេលនេះ ខ្ញុំនឹងណែនាំដល់បងប្អូនអំពីវិធីធ្វើដំណើរពីព្រលានយន្តហោះ ទៅកាន់កន្លែងស្នាក់នៅ ឬក្នុងក្រុង ដោយអស់តម្លៃតិច និងមានសុវត្ថិភាព។ កន្លែងស្នាក់នៅដែលពេញនិយមបំផុតក្នុងក្រុងហូជីមិញសម្រាប់អ្នកទេសចរ មកពីជុំវិញពិភពលោក គឺនៅម្តុំទីប្រជុំជនមួយលើដងវិថីផាមង៉ូឡាវ(Pham Ngu Lao) ដ្បិតអីទីនេះគឺជាចំណុចកណ្តាលនៃតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងក្រុង។ ជាធម្មតា យើងអាចធ្វើដំណើរទៅកាន់ទីនោះបានតាមរយៈតាក់ស៊ី ម៉ូតូឌុប និងឡានក្រុង។ ប៉ុន្តែវិធីដែលងាយស្រួល និងមានតម្លៃថោកបំផុតគឺឡានក្រុងលេខ១៥២ ដោយចំណាយប្រាក់ត្រឹមតែ ៥០០០ដុង តែប៉ុណ្ណោះ និងត្រូវថែម៥០០០ដុងបន្ថែមទៀតប្រសិនបើមានវ៉ាលី ឬសម្ភារៈច្រើន។ ជាទូទៅ ពេលយើងដើរចេញពីព្រលានយន្តហោះ យើងនឹងឃើញឡានក្រុងលេខ ១៥២ ចតនៅខាងស្តាំដៃ ឬបើមិនឃើញ គឺរង់ចាំមិនលើសពី១៥នាទីទេ វានឹងមកដល់មិនខាន។ ចំណែកអ្នកដែលធ្វើដំណើរពីភ្នំពេញមកហូជីមិញតាមរថយន្ត គឺមិនបាច់ភ័យព្រួយទេ ព្រោះរថយន្តក្រុងភាគច្រើន នឹងទៅឈប់ចតនៅលើដងវិថីផាមង៉ូឡាវនេះតែម្តង ព្រោះសាខារបស់ក្រុមហ៊ុនឡានក្រុងភាគច្រើនគឺនៅទីនោះដូចជាក្រុមហ៊ុនភ្នំពេញសូរិយា ជាដើម។

Ho 4

៤. ផ្ទះសំណាក់សណ្ឋាគារនៅផាមង៉ូឡាវ

ធ្វើដំណើរប្រមាណ៣០នាទី ក៏មកដល់ចំណតត្រង់រង្វង់មូលជិតផ្សារបេនថាញ់(Ben Thanh Market)។ យើងអាចចុះនៅទីនេះក៏បាន ឬចុះត្រង់ចំណត De Tham ដែលស្ថិតនៅខាងមុខពីរចំណតទៀតក៏បាន សំខាន់យើងត្រូវចេះមើលស្លាកសញ្ញាប្រាប់ផ្លូវ ដើម្បីស្វែងរកផ្លូវឈ្មោះ Pham Ngu Lao ដែលស្ថិតនៅមិនឆ្ងាយពីទីតាំងទាំងពីរនេះប៉ុន្មានទេ។ នៅពេលឃើញផ្លូវ ផាមង៉ូឡាវ យើងអាចដើរលេងៗតាមបណ្តោយដងផ្លូវនេះ ដែលមានផ្ទះសំណាក់ សណ្ឋាគារ ព្រោងព្រាតឲ្យជ្រើសរើសតាមការពេញចិត្ត និងតម្លៃដែលខ្លួនចង់បាន។ មិនថាសណ្ឋាគារណាក៏ដោយ ខ្ញុំសូមធានាថា នៅប្លុកនេះគឺជាជម្រើសល្អបំផុត ព្រោះលោកអ្នកនឹងអាចធ្វើដំណើរកម្សាន្តដោយថ្មើរជើងទៅកាន់តំបន់ទេសចរណ៍ណាមួយនៅក្នុងក្រុងបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ជិះម៉ូតូឌុប តាក់ស៊ី ឬក៏ឡានក្រុងនោះទេ។ សណ្ឋាគារតម្លៃថោក សេវាកម្មល្អ ដែលណែនាំដោយអ្នកទេសចរមកពីជុំវិញពិភពលោក ពិសេសអ្នកទេសចរអាស៊ី មានដូចជា៖ Hoang Phi Hotel, Kim Khoi Hotel, Duna Hotel, … ដែលសណ្ឋាគារទាំងនេះ អាចមានបុគ្គលិកទទួលភ្ញៀវដែលចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់ទៀតផង៕

Read Full Post »


IMG_8990

ផ្កាយNoVeLs*– ហ៊ឺម… ដូច​ជា​បោះ​បង់​ប្លក់​នេះ​យូរ​ពេក​ហើយ ហើយ​ក៏​ខក​ខាន​ការ​សន្យា​របស់​ខ្លួន​យូរ​ដែរ​ហើយ ទាក់​ទង​នឹង​ការ​សរសេរ​ Review ពី​ដំណើរ​កម្សាន្ត​ផ្សេងៗ​។ ថ្ងៃ​នេះ​ ខ្ញុំ​សូម​ត្រឡប់​មក​វិញ​ ជាមួយ​នឹង​ការ​សរសេរ Review ខ្លះៗ​​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ហូជីមិញ ឬ​អតីត​ក្រុង​ព្រៃ​នគររបស់ខ្មែរ​។

និយាយ​ទៅ​ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មួយ​នេះ​ គឺមិន​មាន​អ្វី​ពិបាក​សោះ​ មិន​ថា​តាម​​យន្ត​ហោះ​ ឬ​រថយន្ត​ គឺ​អាច​និយាយ​ថា​ស្រួល​ជាង​ការ​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ខ្លះ​​នៅ​​ក្នុង​ប្រទេស​ផង​ក៏​ថា​បាន​។ ហេតុ​អ្វី​បាន​ខ្ញុំ​ថា​ដូច្នេះ​? សុំ​ទុក​ការ​ធ្វើ​ដំណើរ​តាម​យន្ត​​ហោះមួយ​ឡែក​សិន។​ ​បើយើង​​ធ្វើ​ដំណើរ​តាម​រថយន្ត​​ គឺ​មាន​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​ស្ទើរ​តែ​គ្រប់​ច្រក​ល្ហក​ទាំង​អស់​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មិនថា​ក្រុម​ហ៊ុនខ្មែរ​ ឬ​វៀត​ណាម​ទេ​ ហើយ​តម្លៃ​ក៏​ថោក​សមរម្យ​ ចាប់​ពី​៦,៧ដុល្លារ​ ដល់ជាង​១០​ដុល្លារ​ ទៅ​តាម​ប្រភេទ​រថយន្ត​ និង​ភាព​ស្រណុក​ស្រួល​នៃ​សេវាកម្ម​។ ចំណែក​រយៈ​ពេល​នៃការ​ធ្វើ​ដំណើរ​ក៏​មិន​យូរ ប្រើ​ពេល​ប្រហែល​៥,៦​ម៉ោង​ អាស្រ័យ​លើ​ការ​បើក​លឿន​ ឬ​យឺត និង​មាន​មនុស្ស​ច្រើន​ឬអត់​ពេល​ចុះ​ត្រួត​ពិនិត្យ​ប៉ាស្ព័រ​នៅតាម​​ព្រំដែន។

បើ​និយាយ​ពី​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​វិញ​ កាន់​តែ​ងាយ​ស្រួល​ទៀត​ ព្រោះ​ប្រើ​ពេល​ត្រឹម​តែ​៤៥​នាទី​ក៏​ដល់ ហើយ​ក៏​មិន​បាច់​តម្រង់​ជួរ​ត្រួត​ពិនិត្យ​ប៉ាស្ព័រ​យូរ​ដូច​ធ្វើ​ដំណើរ​តាម​រថយន្ត​ដែរ​។ បញ្ហា​ស្ថិត​នៅ​ត្រង់​តម្លៃ​ គឺ​ថ្លៃ​ជាង​ជិះ​រថយន្ត​ច្រើន​គួរ​សម​ គឺ​បើ​តម្លៃ​ធម្មតា​ប្រមាណ​ជាង​២០០$(ខ្ញុំ​ធ្លាប់​ទិញ​ក្នុង​តម្លៃ​២២៧$)​ទាំង​ទៅ​ទាំង​មក​។ តែ​បើ​សំណាង​ទិញ​ប៉ះ​ចំ​ពេល​គេ​ប្រូម៉ូស្សិន​ គឺ​អាច​បាន​តម្លៃ​ទាបត្រឹម​ជាង​១០០$​អី​ប៉ុណ្ណោះ​។

ខាងក្រោម​នេះ គឺ​ជាកាលវិភាគ​ដើរ​កម្សាន្ត​រយៈ​ពេល​​ ៤ថ្ងៃ​ ៣​យប់ ដែល​ខ្ញុំ​បាន​​រៀប​ចំ​សម្រាប់​ខ្លួន​ឯង​កាល​ទៅ​ដើរ​លេង​គ្រាមុនជាមួយ​មិត្ត​ភក្តិ​។ សង្ឃឹម​ថា កាល​វិភាគ​នេះ​ អាច​ក្លាយជា​គំរូ​សម្រាប់​ការ​រៀប​ចំ​ដំណើរ​កម្សាន្ត​របស់​បង​ប្អូន​នៅ​ថ្ងៃ​ណា​មួយ​!​ 😉

IMG_8699

4 Days 3 Nights in Ho Chi Minh City

*Day 1(31 Dec 15):

1.45PM-2PM: PP-HCMC​ (By Flight)

2PM-3PM: Check in hotel and Relax

3PM-5PM: Lunch at Pho 2000 > Ben Thanh Market > The Workshop Coffee > Ho Chi Minh City Hall > Ho Chi Minh Square > Saigon Opera House > General Post Office > Notre Dame Cathedral > Independence Palace > Ho Chi Minh City Museum > Starbucks President Palace/ Loft Cafe(@95 Pasteur, Bến Nghé, Hồ Chí Minh)

5PM-6PM: (Book one day tour with Vietsea Tourist) > Shower and Relax

6PM-7PM: Dinner at Bun Cha Restaurant(Bun Cha 145, 145 Bùi Viện, Quận, 1 Phạm Ngũ Lão)

7PM-Midnight(Countdown): Chill Skybar @AB Tower

*Day 2(01 Jan 16):

6AM-8AM: The Workshop Coffee (3/F p. q. 1, 27 Ngô Đức Kế, Bến Nghé, Hồ Chí Minh)

8AM-7PM: (Vietsea Tourist) Cao Dai Temple > Cu Chi Tunnels (Price: 9o.ooo VND)

***Ask the guide where we can stop nearby Emperor Jade Pagoda (Chua Ngoc Hoang or Phuoc Hai Tu)

 Options:

1. Chùa Chantarangsay

2. Aeon Celadon (If no ONE DAY TOUR)

7PM-8PM: Shower & Relax

8PM-9PM: Dinner @ Nha Hang Ngon and Tour along Pham Ngu Lao Street (Skybar in option)

9PM-Morning: Sleep

*Day 3(02 Jan 16):

7AM-8AM: Starbucks Coffee World

 8AM-8.30AM: Mariamman Hindu Temple

 8.30AM-9AM: Tao Dan Park

 9AM-30AM: Xá Lợi Pagoda

 9.30AM-12PM: Shopping at Diamond Plaza + Movie (or waiting to watch at Bitexco)

 12PM-1PM: Lunch @Lotteria Diamond

 1PM-4PM: Shopping & Movie @BHD Star Cineplex (3rd & 4th Floor Bitexco Financial Tower, ICON 68 Shopping Mall)

4PM-5PM: Sightseeing @49 floors Bitexco Financial Tower – Saigon Skydeck (Arriving half an hour before sunset is ideal – the views are truly incredible.)

 5PM-7PM: Shower & Relax

 7PM-9PM: Dinner > Pham Ngu Lao walking street (Skybar in option)

 9PM-Morning: Sleep

*Day 4(03 Jan 16):

7AM-9AM: Breakfast & Shopping @Ben Thanh Market

9AM-10AM: L’Usine Le Loi (70 Lê Lợi, Bến Thành, Hồ Chí Minh)

10AM-12PM: Relax & Check out

12PM-5PM: Lunch and Shopping in the heart of the city

5PM-8PM: Boarding time @ Tan Son Nhat International Airport

Read Full Post »


12576278_10207686976507974_553370729_n

ព្រះវិហារកាតូលិក Notre Dame Cathedral ស្ថិត​នៅ​ចំកណ្តាល​បេះដូង​នៃ​ក្រុង​ហូជីមិញ

ផ្កាយNoVeLs*– បច្ចុប្បន្ន​ ទំនោរ​ដើរ​លេង​ក្រៅ​ប្រទេស​​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ មាន​កត្តា​ជាច្រើន​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ទេស​ចរក្នុង​ស្រុក​​ទៅកាន់​ប្រទេស​ក្រៅ។ ចំពោះ​ខ្ញុំ​ការ​សម្រេច​ចិត្ត​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​ដោយ​សារតែ​សេវា​កម្ម​នៅ​ក្រៅ​​ប្រទេស​ល្អ​ជាង ងាយ​ស្រួល​ជាង មិន​ស្មុគ​ស្មាញ ពិសេស​​មិន​មាន​ការ​តម្លើង​ថ្លៃ​​ក្នុង​ឱកាស​បុណ្យ​ទាន​ម្តង​ៗ មិន​ថា ផ្ទះសំណាក់ សណ្ឋាគារ ចំណី​អាហារ​ ក៏ដូចជា​​មធ្យោបាយ​ធ្វើ​ដំណើរ។

បន្ទាប់​ពីដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ វិស្សមកាល​ចុង​​ឆ្នាំ២០១៥នេះ​ ខ្ញុំ​ក៏សម្រេច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​ព្រៃ​នគរ ដែល​មនុស្ស​ខ្មែរ​បច្ចុប្ប​ន្ន​នាំ​គ្នា​ហៅពេញ​ៗ​មាត់​ថា ហូជីមិញ ឬ​សៃហ្គន។ ខ្ញុំ​សម្រេច​ចិត្ត​ទៅ​កាន់​អតីតក្រុងខ្មែរ​​មួយ​នេះ​ក៏​ព្រោះ​តែ​ ថ្ងៃ​ឈប់​សម្រាក​តិច ចំណាយ​ក៏​មាន​កំណត់​ ណាមួយ​ចង់​អនុវត្ត​ភាសា​វៀត​ណាម​ដែល​ទើប​តែ​រៀន​ចេះ​បាន​តិច​តួច​ផង​ដែរ។ 😉

12591936_10207686972467873_748945461_o

ផ្លូវ​មួយ​កណ្តាល​ក្រុងព្រៃនគរ ឬ​ហូជីមិញ។ ទោះ​បី​មាន​អគារខ្ពស់ៗ​លូត​លាស់​ដូច​ផ្សិត តែ​ព្រៃ​ឈើ​នៅ​តែ​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ​។

ចាំ​បាន​ថា កាល​នៅ​តូចៗ​ធ្លាប់​ឮ​អ្នក​ជិត​ខាង​និយាយ​គ្នាថា៖ «ថ្ងៃ​នេះ​​ប៉ាវាទៅ​ព្រៃ​នគរ​ គ្មាន​អ្នក​មក​ជួយ​លក់​ទេ។» ខ្លះថា «អូ! ឪអាវ៉ានាំ​ម៉ែ​​ទៅ​មើល​ជំងឺ​នៅ​ព្រៃ​នគរ។» ឬ​ក៏ថា​ «អាទិត្យ​ក្រោយ​ខ្ញុំ​ឡើង​ទៅ​យក​អីវ៉ាន់​នៅ​ព្រៃនគរ​ហើយ ព្រោះ​អស់​អី​លក់​ហើយ!» ជាដើម។ តាម​ឡានក្រុង ឬ​ឡាន​ឈ្នួល​នៅ​សម័យ​នោះ​ ខ្ញុំ​ក៏​ឃើញ​គេ​សរសេរ​ដាក់​បិទ​នឹង​ឡាន​ថា «ភ្នំពេញ-ព្រៃនគរ» «កំពង់ចាម-ព្រៃនគរ» «សួង-ព្រៃនគរ» ជាដើម។ ប៉ុន្តែ​បច្ចុប្បន្ន​ឈ្មោះ «ព្រៃ​នគរ» លែង​មាន​ទៀត​ហើយ! លែង​មាន​អ្នក​ហៅ​ហើយ! លែង​មាន​អ្នក​ស្គាល់​ហើយ! ម្នាក់ៗ​ហៅ​ និង​ស្គាល់តែ «ហូជីមិញ» ឬ «សៃហ្គន» ទៅវិញ។ តាម​ឡានក្រុង ឬ​ឡាន​ឈ្នួល​នានា​ក៏​សរសេរ​តែ «ភ្នំពេញ-ហូជីមិញ​(សៃហ្គន)»… អស់វិញដែរ។ តើ​អនាគតឈ្មោះនេះអាច​នឹង​លែង​មាន​ចារ សូម្បី​តែ​ក្នុង​ក្រាំងប្រវត្តិសាស្ត្រ​ដែរឬទេ? 😥

សៀវភៅ​មគ្គុទ្ទេសក៍ ជំនួយការ​ពិសេស​សម្រាប់​ដំណើរ​កម្សាន្ត​លើក​នេះ។ ;)

សៀវភៅ​មគ្គុទ្ទេសក៍ ជំនួយការ​ពិសេស​សម្រាប់​ដំណើរ​កម្សាន្ត​លើក​នេះ។ 😉

ឈប់​និយាយ​ពី​ប្រវត្តិសាស្ត្រ​ ងាកមកដំណើរ​កម្សាន្ត​វិញ​ម្តង! ខ្ញុំ​ចូលចិត្ត​ដើរ​លេង​ដោយ​ឯក​ឯង អត់​ចូលចិត្ត​ដើរ​លេង​តាម​ធួរ​ទេ ទោះ​អត់​ធ្លាប់​ស្គាល់​ អត់​ចេះ​ភាសា ព្រោះ​ដើរ​លេង​ដោយ​ខ្លួន​ឯង​មាន​ឯករាជ្យ​ជាង។ ចង់​ទៅណា​ ដើរ​ទៅ​នោះ! ដៃ​ម្ខាង​កាន់​សៀវភៅ​ ដៃ​ម្ខាង​កាន់ផែន​ទី។ ដើរ​បណ្តើរ​ អាន​បណ្តើរ មើល​ផែន​ទី​បណ្តើរ។ ហ៊ឺម… មាន​សេចក្តីសុខ​អ្វីម្ល៉េះ! 😉

សៀវភៅ​ដែល​ខ្ញុំ​អាន​ពេល​ធ្វើ​ដំណើរ​គឺ​ជា​សៀវភៅ​មគ្គុទ្ទេសក៍ ឬ​ជា​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​និយាយ​អំពី​ទីកន្លែង​នោះ​។ ធ្វើ​ដំណើរ​បណ្តើរ​អាន​សៀវភៅ​បណ្តើរ​គឺ​ជា​សេចក្តីសុខ​យ៉ាង​ចម្លែក​ ដែល​ពិបាក​នឹង​រក​សេចក្តីសុខ​ឯណា​មក​ប្រដូច​បាន​។ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀត​ណាម​លើក​នេះ​ ខ្ញុំ​យក​សៀវភៅ​ចំនួន​២​ក្បាល​ដាក់​តាម​ខ្លួន​។ មួយ​ជា​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​​ជាភាសា​ថៃ​និយាយ​អំពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង មាន​ហូជីមិញ មុយណេ ញ៉ាត្រាង និង​ដាឡាត់។ មួយ​ក្បាល​ទៀត​ជា​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ជា​ភាសា​ខ្មែរ​ដែល​គ្រឹះស្ថាន​បោះ​ពុម្ព​ខ្មែរ​យើង​ប្រែ​ចេញ​ពី​ភាសា​ថៃ​ដែរ។ សៀវភៅ​នេះ​មាន​ចំណង​ជើង​ថា «១០០រឿង​ស្វែង​យល់​អំពី​ប្រទេស​វៀតណាាម»។ ថ្វី​បើ​មិន​បាន​និយាយ​អ្វី​លម្អិត​ពិស្តារ​អំពី​ប្រទេស​នេះ តែ​សៀវភៅ​នេះ​ក៏​ជួយ​យើងឱ្យ​បាន​យល់​ដឹង​អំពីរឿង​រ៉ាវ​ជា​ច្រើន​ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។ ការ​ស្វែង​យល់​អំពី​ប្រទេស​ ឬ​ទីកន្លែង​ដែល​យើង​នឹង​ត្រូវ​ទៅ​ដល់ ក្រៅ​ពី​ផ្តល់​ចំណេះ​ដឹង វា​ក៏​ផ្តល់​នូវ​​ទំនុកចិត្ត​ និង​សេចក្តីក្លាហាន​ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ។

សៀវភៅ​មួយ​ក្បាល​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​វៀតណាម។

សៀវភៅ​មួយ​ក្បាល​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​វៀតណាម។

ព្រៃ​នគរ… ​នៅ​តែ​ស័ក្តិ​សម​សម្រាប់​ឈ្មោះ​មួយ​នេះ ព្រោះ​រដ្ឋាភិបាល​គេ​ខិត​ខំ​ថែរក្សា​ និង​អភិរក្ស​​ព្រៃ​ឈើ ទន្លេ​បឹងអូរ នៅ​កណ្តាល​ក្រុង​យ៉ាងច្រើន។ សួន​ច្បារ​គេ​ធំៗ ដើរ​ហត់​ ទោះ​គ្មាន​មួក ឆត្រ ឬ​ឡេ​ការពារ​កម្តៅថ្ងៃ ក៏​មិន​ខ្លាច​ខូច​ស្បែក​ ព្រោះ​នៅ​ទី​ណា​ក៏​​មាន​ម្លប់​។ កម្តៅ​ព្រះអាទិត្យ​គ្មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​បំផ្លាញ​ម្លប់​ព្រឹក្សា​ទាំង​នោះ​បានឡើយ…

 

Read Full Post »