Feeds:
ប្រកាស
មតិ

Archive for the ‘ចម្រៀង​ខ្មែរ​’ Category


ផ្កាយNoVeLs*–​ ប្រិយ​មិត្ត​ខ្លះ​ ប្រហែល​ជា​ឆ្ងល់​ហើយ​ថា តើ​ផលិត​កម្ម​ថោន​ឲ្យ​លុយ​ខ្ញុំ ប៉ុន្មាន​ បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ផ្សាយ​លើក​ជើង​ផលិត​កម្ម​នេះ​​ម្ល៉េះ? និយាយ​ការ​ពិត ​ខ្ញុំ​ពិត​ជា​មិន​បាន​ទទួល​លុយ​​មួយ​សេន​ពី​ផលិត​កម្មនេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ស្គាល់​នរណា​ម្នាក់​នៅ​ក្នុង​ផលិត​កម្ម​នេះ​ដែរ ​​ក្រៅ​ពី​បទ​ចម្រៀង​ តារា​ចម្រៀង​ និង​អ្នក​ដឹក​នាំ​​ប៉ុណ្ណោះ។

ម្យ៉ាង​​អ្វី​ដែល​ខ្ញុំ​និយាយ​មិន​​មែន​ជាការ​លើក​ជើង​ទេ តែ​គឺ​ជាសរសើរ​ដោយ​ស្មោះ​ ព្រោះ​​ស្ទើរ​តែ​គ្រប់​ MV ដែល​ផលិត​កម្ម​នេះ​ថត​ គឺ​ពិត​ជា​មិន​ធម្មតា​មែន។

ឥឡូវ​នេះ​ MV ថ្មី​​​​នៅ​ក្នុង​ VCD Vol11 របស់​ផលិត​កម្ម​ថោន​ កំពុង​តែ​​ទិញ​ទឹក​ភ្នែក​ទស្សនិក​ជន​មិន​តិច​នាក់​ទេ។ នោះ​គឺ MV បទ​ចម្រៀង​ដែល​មាន​ឈ្មោះ​ថា «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន»។ បទ​នេះ​ដឹក​នាំ​ដោយ​លោក​ ប៊ុន​ រតនា​ ដែល​ជា​អ្នក​ដឹក​នាំ​ម្នាក់​នៅ​ក្នុងដួង​ចិត្ត​របស់​ខ្ញុំ​ ហើយ​គ្រប់​ស្នាដៃ​របស់​គេ​ មិន​ដែល​អន់​ឡើយ​។

ថោន​ជា​ផលិត​កម្ម​ខ្មែរ​មួយ​ដែល​ផលិត​ MV ចម្រៀង​ មាន​ស្តង់​ដារ​ល្អ​មិន​ចាញ់​បរទេស​ទេ ព្រោះ​ថោន ​​​ចេះ​ប្រើ​ភាសា​ភាព​យន្ត​បាន​ច្បាស់​លាស់​ណាស់។ ​​ភាព​កម្សត់​នៅ​ក្នុង​បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន​» មិន​មែន​ស្ថិត​នៅ​លើ​តួ​​ប្រុស​តួ​ស្រី​បែក​គ្នា​នោះទេ តែ​​ស្ថិត​នៅ​លើ​សម្តី​មួយ​ម៉ាត់​របស់​តួ​ស្រីគឺ «​ញ៉ាំ​ថ្នាំ​ហើយ​នៅ?»។ សម្តី​នេះ ​គឺ​ជា​ចំណុច​រំជួល​ចិត្ត​​មួយ​​ដែលនៅ​ក្នុង​​ផលិត​កម្ម​ខ្មែរ​នានា​​​កម្រ​មានណាស់​​ ហើយ​ចូលចិត្ត​យកតែ​​បញ្ហា​ស្លាប់​រស់​មក​ធ្វើ​ជាឆាក​កម្សត់​ទៅវិញ ​ដែល​នោះ​គឺ​ជាការ​ភាន់​ច្រឡំ​មួយ​​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ក្នុង​ភាព​យន្ត​។

​អ្នក​ដទៃ​យល់​ឃើញ​យ៉ាង​ណា​ខ្ញុំ​មិន​ដឹង​ទេ តែ​នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​។ ឥឡូវ​នាំ​គ្នា​មក​មើល MV ​ចម្រៀង​នេះទាំង​អស់​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា អ្វី​ដែលខ្ញុំ​និយាយ​ត្រូវ​ឬ​ខុស? 😉

***អាន​អត្ថបទ​ទាក់​ទង​៖

  1. [Town​]​ល្បី​ឈ្មោះ​ព្រោះ[MV]
  2. MV​​ បី​បទ​ពី​ផលិត​កម្ម​ថោន​

Read Full Post »


          ជឿ​ទេ? តាំង​ពី​ដឹង​ក្តី​​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​មិន​ដែល​ចំណាយ​លុយ​សូម្បី​មួយ​សេន ដើម្បី​ទិញ​​ចម្រៀង​CD/VCDមក​ស្តាប់​ទេ ព្រោះ​បើ​គ្មាន​ស្នេហា​ចូល​ខ្លួន​ ខ្ញុំ​មិន​ចេះ​ស្តាប់​សោះ​ចម្រៀង​! 😆

ប៉ុន្តែ​ ផលិត​កម្ម​ថោន​ ធ្វើ​ឲ្យ​ខ្ញុំ​​កែ​ប្រែ​និស្ស័យ​នេះ​(បំបែក​ឯក​ទគ្គ​កម្ម 😀 )។ ខ្ញុំ​ចាប់​ផ្តើម​ចេះ​ទិញ​ចម្រៀង​មក​ស្តាប់​តាំង​ពី​ផលិត​កម្ម​នេះ​ចេញ​ MV បទ​ ​I’m Sorry របស់​ មាស​ សុខ​សោភា​។

ខ្ញុំ​មិន​ដឹង​ថា មាន​MVអ្វី​ខ្លះ​ចេញ​លក់​ពី​​ផលិត​កម្ម​ថោន ​​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​​គ្រប់​បទ​ដែល​ដឹក​នាំ​ដោយ​ ប៊ុន​ រតនា​ គឺ​​មើលចុះ​ ពិត​ជា​​មិន​ខុស​បំណង​ទេ។

សម្រាប់​បទ​ដែល​ដឹក​នាំ​ដោយ​ ប៊ុន​ រតនា​ មិន​ចាំ​បាច់​តែ​បទ​ស្នេហា​ទើប​ល្អ​មើលនោះទេ គឺ​​សូម្បី​បទ​បែប​អ្នក​ស្រែ​កំប្លែង​ៗ​ ក៏​មាន​សាច់​រឿង​ល្អ​មើល​គួរ​ឲ្យចង់​​តាម​ដាន​​ដែរ​ ដូច​ជា​បទ «​បាត់​ស្បែក​ជើង​» ច្រៀង​ដោយ​ សុគន្ធ​ ថេរ៉ាយុ ជា​ដើម​។

MV ពី​ផលិត​កម្ម​ថោន ភាគ​ច្រើន​គឺ​មាន​លក្ខណៈ​ស្តង់​ដារ ​ជា​ភាព​យន្ត​ច្រើន​ ព្រោះ​គ្រាន់​តែ​​បង្ហាញ​រូប​ភាព ​​គឺ​យល់​ដល់​ន័យ​សាច់​រឿង​ មិន​ដូច​ផលិត​កម្ម​ខ្លះ​ដែលចាប់​រូប​ភាព​ពាស​វាល​ពាស​កាល​ ឲ្យ​តួ​សម្តែង​​និយាយ​ផង ប្រាប់​សាច់​រឿង​ដោយ​ផ្ទាល់​មាត់​ផង​​ ក៏​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មើល​មិន​យល់​! (Sic)

MV ល្អ​ៗ​ ពី​ផលិត​កម្ម​ថោន​ដែល​ខ្ញុំ​ពេញ​ចិត្ត​ក្នុង​ពេល​នេះ​ មាន​ដូចជា​ បទ អូន​អង្វរ​ជួប​ បង​បង្ខំ​បែក(មិន​មែន​ដឹក​នាំ​ដោយ​ ប៊ុន​ រតនា)​, និង​ បទ ក្រែង​ចិត្ត​សង្សារ​ចាស់​ ជា​ដើម​។ ពិសេស​បទ​ «ក្រែង​ចិត្ត​សង្សារ​ចាស់» ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្នេហ៍​​ទាំង​ MV លង់​ស្នេហ៍​ទាំង​ទឹក​ដម​សំឡេង​របស់​ មាស​ សុខ​សោភា ស្តាប់​ម្តង​ហើយ​ម្តង​ទៀត​ មិន​ចេះ​ជិនណាយ។ តែ​គួរ​ឲ្យ​ស្តា​យ ដែល ​ករុណា​ ពេជ្រ​ យក​បទ​នេះ​ទៅ​ច្រៀង​ត (ទុក​ឱកាស​ឲ្យ​បងទារ​បេះ​ដូង​ពីគេ) មាន​សំឡេង​ស្រាល​ពេក​… 😦

P.S: បើ​មាន​បទ​ណា​​ថ្មីៗ​ល្អ​ៗ​ចេញ​ពី​ ផលិត​កម្ម​ថោន សូម​ជួយ​ណែ​នាំ​ផង ព្រោះ​ដឹង​ថា​ខ្លួន​ឯង​មិន​ UPDATE រឿង​បទ​ចម្រៀង.. 😛

Read Full Post »


good-bye.png

«យន្តហោះឆ្ពោះទៅលើវេហាស៍ស្ងាត់បាត់សូន្យ   បញ្ជាក់ប្រាប់ថា

ខ្ញុំត្រូវឃ្លាតឆ្ងាយបងប្អូន   លោកប៉ានៅខាងក្រោមខំប្រឹងស្រែកហៅ

ឈ្មោះកូន   កូនត្រូវតស៊ូ…

យន្តហោះឆ្ពោះទៅលើវេហាស៍ស្ងាត់បាត់សូន្យ   បញ្ជាក់ប្រាប់ថា

ខ្ញុំត្រូវឃ្លាតឆ្ងាយបងប្អូន   ទឹកដីកម្ពុជាពេលនេះខ្ញុំSay Goodbye

Goodbye Srok Khmer…»

«លាហើយស្រុកខ្មែរឬ Goodbye Srok Khmer»​គឺជាបទចម្រៀងមួយបទ

ដែលសឹងតែមិនអាចទប់ទឹកភ្នែកបាននៅពេលដែលស្តាប់ហើយ   ពិសេសសម្រាប់

អ្នកដែលឃ្លាតចាកមាតុប្រទេសជាទីស្នេហារបស់ខ្លួន។

មុនដំបូង ខ្ញុំមិនបានចាប់អារម្មណ៍សោះឡើយ   លុះពេលបានស្តាប់ហើយខ្ញុំក៏

អួលដើមកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។  ខ្ញុំគិតថាវាមិនមែនជាភាពទន់ជ្រាយ

ទេ   ការដែលយើងស្រក់ទឹកភ្នែកព្រោះតែឃ្លាតចាកស្រុកកំណើត   ឃ្លាតចាកឪពុក

ម្តាយ   បងប្អូន និងមិត្តភ័ក្តិជាទីស្រលាញ់នោះ   តែវាគឺជាមនោសញ្ចេតនាមួយដ៏

ជ្រាលជ្រៅដែលមនុស្សម្នាក់ៗតែងមានគ្រប់ៗគ្នា។

ខាងក្រោមនេះ គឺជាអារម្ភបទរបស់ម្ចាស់បទចម្រៀងផ្ទាល់  ដែលសរសេរជា

ភាសាអង់គ្លេស បង្ហាញពីអារម្មណ៍របស់ខ្លួន  ពេលឃ្លាតចាកប្រទេសកំណើត…

«October 12, 2003    

It was the first time and the thaughest time in my life that I had to leave my home land and most of my families to u.s. and to seek for

a better life. Just like many other Cambodians whohad done before, or maybe they will be after, I know and they know how it feels like

on the last day at the airport. Nothing else I could say beside trying

to look a way from those sad face and trying to talk a deep breath

each time. I couldn’t even speak a word because everytime I tried

to talk, tears would come out at the same time…»

                                                        “Could Barely Speak,

                                                                      Could Barely Breath, But

                                                                           Everyone Cried Out Loud.”

     សូមទស្សនាតាមមនោសញ្ចេតនារបស់លោកអ្នកដោយមេត្រី!!!

                                      

Read Full Post »

« Newer Posts