Feeds:
ប្រកាស
មតិ

Archive for the ‘ចម្រៀង​លាវ​’ Category


ផ្កាយ​NoVeLs*– បទ​ «​មាន់​ត្រូវ​ដំបង​»(លាវ៖ໄກ່ຖືກຄ້ອນ) គឺ​ជា​ចម្រៀង​លាវ​​បែប​កំប្លុក​កំប្លែង​លាយ​ឡំ​ការ​ឈឺ​ចាប់​មួយ​បទ ​ដែល​ទទួល​បាន​ការ​ពេញ​និយម​គួរ​សម​​ពី​សំណាក់​ប្រិយ​មិត្ត​លាវ​ និង​ថៃ​។ ដោយ​ហេតុ​ថា បទ​នេះ​មាន​​រឿង​រ៉ាវ​មួយ​ផ្នែក​ទាក់​ទង​នឹង​ថ្ងៃ​វ៉ាលិន​ថាញ(ភូត​ទេ​ដឹង? ❓ )និង​អត្ថន័យ​​ រួម​​ទាំង​ស្តង់ដារ​ការ​ផលិត​មាន​លក្ខណៈ​ល្អ​គួរ​សម​(ពិសេស​ល្អ​ជាង​ចម្រៀង​ខ្មែរ​) ទើប​អ្នក​និពន្ធ​វ័យ​ក្មេង​យក​ចម្រៀង​​មួយ​បទ​​នេះ​មក​​ផ្សព្វ​​ផ្សាយ​​ជូន​ប្រិយ​មិត្ត​ទស្សនា​កម្សាន្ត​និង​ស្វែង​យល់​ក្នុង​ថ្ងៃដែល​មាន​ផ្ទៃ​មេឃ​ពណ៌​ស៊ី​ជម្ពូ​​នេះ​។ 😉

(សំឡេងអ៊ូអែក្នុងផ្សា៖ ចៀសៗ រ៉ឺម៉កៗ…)

តួ​ស្រី​​លប​ទៅ​​បិទ​ភ្នែក​តួ​ប្រុស​៖ សាក​ទាញ​មើល៍ ថា​នរណា​គេ?

តួ​ប្រុស​ស្រែក​៖ អូយ​! ផ្សា​ភ្នែក​ណាស់​។ ដៃ​​កាន់​ស្អី​ហ្នឹង!!?

តួ​ស្រី​ឆ្លើយ​៖ ទើប​តែ​លក់​ម្ទេស​ឲ្យ​គេ​មិញ​!

តួ​ប្រុស​រអ៊ូ៖ ផ្សា​ភ្នែក​ចង់​ងាប់​!! ហ៊ឺយយ…

តួ​ប្រុស​យក​ទឹក​លាងភ្នែក តួ​ស្រី​សួរ៖ ស្អែក​ថ្ងៃ​អី​?

តួ​ប្រុស​ឆ្លើយ​៖ ​សីល​ខែ​ដាច់!

តួ​ស្រី៖ មិន​មែនទេ! ស្អែក​​ជា​ថ្ងៃ​គម្រប់​ខួប​៣​ឆ្នាំ​ដែល​យើង​ជា​សង្សារ​​នឹង​គ្នា​នោះ​អី! (​ឬ​ដូរ​ដាក់​ជា​ស្អែក​​ជា​ថ្ងៃ​វ៉ាលិន​ថាញ​ក៏​បាន​! ហុហុ… :D)

តួ​ប្រុស​៖ អ៊ីចឹង​ហ៎?

តួ​ស្រី​៖ ស្អែក​​យើង​ឈប់​​លក់​មួយ​ថ្ងៃ​​ នាំ​គ្នា​ទៅញ៉ាំ​បាយ​តែ​ពីរ​នាក់​​ឲ្យ​រ៉ូមែន​ទិកម្តង​ហ្ន៎?

តួ​ប្រុស​៖ រ៉ូមែនទិក! រ៉ូមែន​ទិក! ស្អែក​ជា​ថ្ងៃ​សីល​ មនុស្ស​មក​ផ្សារ​ច្រើន​។ ហ៊ឹះ! នៅ​តែ​រ៉ូមែនទិក​ រ៉ូមែន​ទិក​នៅ​កន្លែង​ហ្នឹង​ហើយ បាយ​គ្មាន​​លិឍ​មួយ​គ្រាប់​ទេ!!​ ហ៊ឺយ…

តួ​ប្រុស​ចេញ​ទៅបាត់ ប្អូន​តួ​​ស្រី​រត់​មក​ប្រាប់​ទាំង​ស្លន់​ស្លោ​៖ បង! បង​! ម៉ែ​អត់​ស្រួល​ខ្លួន​ទេ។

តួ​ស្រី៖ អ្ហ៎ា!!!?

តួ​ពេទ្យ(ដែល​នឹង​​ត្រូវ​ក្លាយ​ជា​សង្សារ​ថ្មី​​របស់​តួ​ស្រី)​៖ (និយាយ​ឮ​ង៉ុលៗ​ស្តាប់​មិន​ច្បាស់ តែ​ទំនង​ជា​​ប្រាប់​ថា​ ឆ្អឹង​របស់​ម្តាយ​តួ​ស្រី​មាន​បញ្ហា ត្រូវ​ការ​វះ​កាត់​ជា​បន្ទាន់។)

បេឡា​ពេទ្យ​៖ ការ​ព្យាបាល​ត្រូវ​​ចំណាយ​អស់​ច្រើន​ណាស់។

តួ​ពេទ្យ​៖ រឿង​លុយ​កាក់ អ្នក​នាង​មិន​បាច់​ព្រួយ​បារម្ភ​ទេ ព្រោះ​យ៉ាង​ណា​ក៏​សុខ​ភាព​សំខាន់​ជាង​ដែរ!»

ភ្លេងចាប់ផ្តើមលេង​…

១. អង្គុយ​យំ​ហ៊ូៗ ពេល​អូន​ចោល​បង​ទៅ​យក​សង្សារ​ថ្មី អង្គុយ​យំ​ហួស​ចិត្ត​ ​​មិន​​គួរ​វរមិត្រ​ទៅ​​​ស្រឡាញ់​រគេ។​ វា​ឈឺ​ខាងក្នុង ​វា​ចុក​ចូល​ជ្រៅ​បេះ​ដូង​ស្ទើរ​បែក​ មក​អង្គុយ​រម្លឹក​រឿង​ដើម រូប​យើង​ទាំង​ពីរ​​នៅ​ស្រឡាញ់​គ្នា​ល្អូក​ល្អឺន​សោះ​។

២. «មឹម​ៗ​អ្ហាំៗ» ពាក្យ​មួយ​ម៉ាត់​នេះ ​យើង​ធ្លាប់​លេង​សើច​បញ្ចុក​បាយ​​គ្នា​ តែ​ឥឡូវ​ពុំងារ​បែរ​​យកពាក្យ​នេះ​ទៅ​លេង​ជាមួយ​​គេ​​​​។ ឈរ​លែង​ជាប់​ហើយ​ ឱព្រះ​លោក​អើយ​ដូច​មាន់​ត្រូវ​​​ដំបង អូន​បោះ​បង់​រូប​បង​ទៅ​យក​អ្ន​កផ្សេង​ មិន​ចង់​បើក​ភ្នែក​មើល​ទេ​ឃើញ​គេ​ថ្នាក់​ថ្នម​រូប​ស្រី​។

បន្ទរ​. ឈឺ​ក្នុង​បេះដូង​ ពេល​ណា​ទើប​អាច​ស្រាក​ស្រាន​ មិន​ចង់​ស៊ី​បាយ​ មិន​ចង់​និយាយ​ជាមួយ​អ្នកណា។ ចង់​នៅ​ម្នាក់​ឯង​… ​(មិត្តភក្តិតួប្រុស​​ដើរទាក់ខ្សែភ្លើងម៉ាញេធ្វើឲ្យដាច់ចម្រៀងតែបែរជាមាន់ស្រែក​​ដូចនរណាវាយត្រូវមួយដំបង។ពេលដោតឌុយភ្លើងវិញ ចម្រៀងក៏បន្ត​…) បើ​ក​ចម្រៀង​​ស្តាប់​​ជួយ​ស្អំ​បេះ​ដូង សម្រេចចិត្ត​ថ្មី​ដក​ចិត្ត​ពី​ស្រី​ឲ្យ​បាន ព្រោះ​បើ​នៅ​​ស្នេហ៍​កល្យាណ​ មិន​យូរ​ប៉ុន្មាន​បង​នឹង​ដាច់​ខ្យល់​​ស្លាប់​។

៣. កើត​មក​មិន​ធ្លាប់​ កើត​មក​មិន​ធ្លាប់​ឈឺ​អ្វី​ដល់​ថ្នាក់​នេះ ធ្លាប់​ឈឺរបួស​​ឈឺ​ជុះ​អាចម៍​ឈឺ​ពោះ​ ក៏​ឈឺ​មិន​ដល់​លើក​នេះដែរ​។ មុត​​គ្មាន​​របួស​ ជោះ​គ្មាន​ស្លាក​ស្នាម​ គឺ​ឈឺ​ដូច​ស្លាប់​ ខុស​ត្រូវ​​យ៉ាង​ណាស្នេហ៍​នាំ​ខ្លោច​ផ្សា​ព្យាបាល​មិន​បាន មាន​តែ​រំខាន​យំ​យែក​គ្មាន​ស្បើយ​។

ភ្លេង​…

ច្រៀងបន្ទរ, ហើយ ៣។

Read Full Post »


Read Full Post »


Read Full Post »


Read Full Post »


បទ​ «រដូវ​កាល​(ដែល​គ្មាន​អូន​)»[ລະດູ​ການ(​ທີ່​ບໍ່​ມີ​ເຈົ້າ)] គឺ​ជា​ចម្រៀង​មួយ​បទ​ របស់​ អាលូណា (Aluna) អ្នក​ចម្រៀង​លាវ​ដ៏​ល្បី​មួយ​រូប​ និង​តែ​ម្នាក់ ​​​​ដែល​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​។ ​ក្រៅ​ពី​ចេះ​និពន្ធ​ទំនុក​ច្រៀង​ បទ​ភ្លេង ​ដោយ​ខ្លួន​ឯង​ហើយ អាលូ​ណា​ នៅ​ចេះ​ដឹក​នាំ​សម្តែង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​​ មិន​ចាញ់​អ្នក​ដឹក​នាំ​​សម្តែង​​ថៃ​​ទេ(មិន​បាច់​និយាយ​ពី​អ្នក​ដឹក​នាំ​ខ្មែរ​Yuk!!)​​ជា​ឧទាហរណ៍​គឺ​បទ​នេះ​តែ​ម្តង​។

«រដូវ​កាល​ដែល​គ្មាន​អូន​» និយាយ​ពី​​រឿង​រ៉ាវ​បុរស​នារី​ពីរ​នាក់​ ដែល​បាន​ជួប​គ្នា​ដោយ​ឧប្បត្តិហេតុ​ចរាចរណ៍​។ នៅ​ពេល​កំពុង​បើក​ឡាន​ តួ​ស្រី​បាន​និយាយ​ទូរស័ព្ទ​ទៅ​កាន់​មិត្ត​ភក្តិ​ ហើយ​ក៏​​បើក​បុក​តួ​ប្រុស​​ធ្វើ​ឲ្យ​ពិការ​​ភ្នែក​មើល​លែង​​ឃើញ​។ ដើម្បី​លុប​លាង​ទោស​កំហុស​របស់​ខ្លួន តួ​ស្រី​បាន​ស្ម័គ្រ​ចិត្ត​មក​មើល​ថែ​តួ​ប្រុស​ តែ​ដើម្បី​កុំ​​ឲ្យ​តួ​ប្រុស​ដឹង​ថា​ ខ្លួន​ជា​អ្នក​បង្ក​ហេតុ​ក៏​កុហក​តួ​ប្រុស​ថា នាង​​ជា​​​​គិលានុបដ្ឋា​យិកា​។ ថ្ងៃ​មួយ ​តួ​ស្រី​បាន​សួរ​តួ​ប្រុស​ថា «​បើ​លោក​ដឹង​ថា នរណា​ជា​អ្នក​បើក​ឡាន​បុក​លោក តើ​លោក​គិត​យ៉ាង​ណា?» តួ​ប្រុស​ក៏​តប​ដោយ​កំហឹង​ឆេះ​ឆួល​​ថា «​ខ្ញុំ​គ្មាន​ថ្ងៃ​អភ័យ​ទោស​ឲ្យ​គេ​ដាច់​ខាត​!»។ ដោយ​ហេតុ​ផល​នេះ នៅ​ពេល​ដល់​ថ្ងៃ​ដែល​តួ​ប្រុស​ត្រូវ​បក​ភ្នែក​ តួ​ស្រី​ក៏​ចាក​ចេញ​ទៅ​ដោយ​បន្សល់​ទុកនូ វ​​​សំបុត្រ​មួយ​ច្បាប់។ ពី​រ​ឆ្នាំ​ក្រោយ​មក​ អ្នក​ទាំង​ពីរ​ក៏​បាន​ជួប​គ្នា​​ម្តង​ទៀត​ដោយ​ចៃ​ដន្យ ​​នៅ​ពេល​​កំពុង​ឆ្លង​ថ្នល់​ តែ​តួ​ប្រុស​មិន​ស្គាល់​តួ​ស្រី​ទេ តែ​ព្រោះ​​មាន​អ្វី​មួយ​នោះ(នៅ​ក្នុង​ជម្រៅ​ចិត្ត​ពួកគេ​) ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ងាក​ក្រោយ​​មើល​គ្នា ​​នៅពេល​ឆ្លង​ទៅ​ដល់​​ផ្លូវម្ខាង​ម្នាក់​ហើយ។ ជួប​ឬ​បែក… គឺជា​ប្រស្នា​របស់​អ្នក​និពន្ធ…

ល្អ​ឬ​មិន​ល្អ​ ទុក​ឲ្យ​​ប្រិយ​មិត្ត​ជា​អ្នក​​ដាក់​ពិន្ទុ​​ចុះ ព្រោះ​ខាង​លើ​គ្រាន់​តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ​របស់​ខ្ញុំ​​ម្នាក់​ឯង​ប៉ុណ្ណោះ។ ​គ្រាន់​តែ​ចង់​​បញ្ជាក់ថា សាច់​រឿងខាងលើគ្រាន់​តែ​ជា​ដំណើរ​រឿង​សាមញ្ញ​ៗ​មួយ​​ប៉ុណ្ណោះ​ តែ​លាវអាច​ថត​បាន​ដោយ​មិន​បាច់លួច​ចម្លង​ពី​គេ​(Sic)។

Read Full Post »


ប៉ុន្មាន ថ្ងៃ កន្លង មក នេះ ខ្ញុំ សង្កេត ឃើញ ថា មាន ការ ប្រ កែ កសម្តីគ្នា យ៉ាង តឹង សរសៃ ក្នុង ពិភព word​press ព្រោះ តែ រឿង ប្រាសាទ ព្រះ វិហារ ដូច្នេះ ដើម្បី បន្ធូរ បរិយាកាស ឲ្យ ត្រឡប់ មក ភាព ល្អ ប្រសើរ ឡើង វិញ ខ្ញុំ សូម អញ្ជើញ មិត្ត ទាំង អស់ នាំ គ្នា បំ បែរ អារម្មណ៍ មក ស្តាប់ និង ទស្សនា បទ ចម្រៀង ដ៏ ពិរោះ និង ល្បីល្បាញ ប្រចាំ ប្រទេស ឡាវ វិញ ម្តង

ចំ ពោះ អត្ថន័យ និង ខ្លឹមសារ យ៉ាង ណា នោះ លោក អ្នក អាច អាន ទំនុក ច្រៀង ប្រែ ជា ភាសា អង់គ្លេស នៅ ខាង ក្រោម បាន៖

ចម្ប៉ាមឿងលាវ

Oh! My dear Champa, When I enjoy with you.

I thought to many thousand ways to please in heart.

I love your scented perfume.

You are grown in the garden that my father planted along time ago.

When I am sad you help me to reduce the sadness.

Oh, My dear Champa you are born with me since I am young.

You branches are important, linking with my heart.

The love that I am pleased to take care of you.

When I am sad I smell your scented perfume.

When I smell you, I fell that I meet my old departed fancy.

You are the fine looking since the early time.

Oh, My dear Champa the flower of my love.

Oh, My dear Champa, you are the flower of Laos.

You are beautiful like the stars, to please Lao people.

You are growing in the LaneXang territories.

When leaving from my native land, I have you as the friend for my life.

Read Full Post »