Feeds:
ប្រកាស
មតិ

Archive for the ‘ភាពយន្តឯកសារ’ Category


Read Full Post »


0

ផ្កាយ​NoVeLs*– វីរបុរស​ ឬ The Hero គឺ​ជា​ស្នាដៃ​វីដេអូឯកសារ​ដំបូង​ដែល​ខ្ញុំ​បាន​ចេញ​ថត​ក្នុង​នាម​ជា​​អ្នកនិពន្ធ​ និង​ អ្នក​ដឹកនាំ​រឿង​។ វីរបុរស​ និយាយពី​វីរភាព​ដ៏​អង់អាច​របស់​កងរាជអាវុធហត្ថ​ខ្មែរ​ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត​ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជារបស់​យើង​។

ខាង​ក្រោម​គឺ​ជា​ Voice Over នៅ​ក្នុង​វីដេអូ និង​ ទិដ្ឋភាព​ខ្លះៗ​​នៅ​ក្នុង​ពេល​ថត​។ វីដេអូឯកសារ​​នេះ បាន​ និង​ កំពុង​​យក​ទៅ​ចាក់​ផ្សាយ​នៅ​តាម​បណ្តាខេត្ត​ក្រុង​ចំនួន​១២​ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​សន្តិភាព​ប្រចាំ​ឆ្នាំ​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថាន​ទូត​អាមេរិក​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ​០៥ ​មករា​២០១៣ ​នេះ​តទៅ​​។

បន្ទាប់​ពី​កាត់​ត និង​ ធ្វើ​ Subtitle រួច ខ្ញុំ​នឹង​យក​វីដេអូ​នេះ មក​ដាក់​ផ្សាយ​ជា​បន្ត​​នៅ​ទីនេះ​។

  • Voice Over

យើង​​ទាំង​អស់​គ្នា​ បូជា​ការ​ពារ​បូរណភាព​ទឹក​ដី​​។

          យើង​តែង​តែ​​ម៉ឺង​ម៉ាត់​​។

យើង​ហ្វឹក​ហាត់​​យ៉ាង​ខ្ជាប់​ខ្ជួន​​។

យើង​ខិត​ខំ​ព្យាយាម​​។

យើង​គឺជា​មនុស្ស​ យើង​មាន​បេះ​ដូង​។

យើង​ប្តេជ្ញា​ការ​ពារ​

យើង​​​បម្រើ​​ប្រជាជន​​​។

យើង​រក្សា​សន្តិភាព​​នៅ​ក្នុង​ប្រទេស​របស់​យើង​…

ដោយ​​មិន​ប្រកាន់​សាសនា​ ​ពណ៌​សម្បុរ​ និង​ និន្នាការ​នយោបាយ​។

គឺ​យើងស្ថិត​​នៅ​ទីនេះ​ដើម្បី​ព្រះរាជាណាចក្រក​ម្ពុជា​។

  • ទិដ្ឋភាព​ខ្លះៗក្នុង​ពេល​ថត​៖

1 2 3 4 6 7

8

5

Read Full Post »


ផ្កាយNoVeLs*– ថ្ងៃនេះជាថ្ងៃវ៉ាលិនថាញ ខាង Google Doodle បាននាំយកតុក្កតាanimation មកបង្ហាញឲ្យគ្រប់គ្នាបានទស្សនាផង។ ចាំអីទៀត តោះនាំគ្នាមកមើលតុក្កតាថ្ងៃវ៉ាលិនថាញដ៏គួរឲ្យស្រឡាញ់នេះ!! 😉

»»» ទស្សនាវីដេអូនៅទីនេះ!! ^^

 

Read Full Post »


ឈុត មួយ ក្នុង រឿង Avatarដ៏ ល្បី ល្បាញ

នៅ​ក្នុង​ភាគ​ពីរ​នៃ​មហា​រឿង«​Avatar»​ នឹង​នាំ​ទស្សនិក​ជន​ចូល​ទៅ​ទស្សនាតំបន់​ចម្លែក​ៗ​នៅ​លើ​ពិភព​ផែន​ដូរ៉ា(Pendora) នេះ​គឺ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ពី​អ្នក​ដឹក​នាំ​រឿង​​ដ៏​ល្បី​ល្បាញ​របស់​​ហូលីវូដ​​ លោក​ ជេម​ ខេមី​រូន។​

លោក​ជេម​ អ្នក​ដឹក​នាំ​រឿង​«Avatar» បាន​ផ្តល់​បទ​សម្ភាសន៍​​ដល់​LA Times ថា​«​ភាគ​ពីរ​នៃ​ខ្សែ​រឿង​នេះ​នឹង​បង្កើត​ឡើងនូវ​បរិយាកាស​​នៃ​ទិដ្ឋ​ភាព​ដែល​ខុស​គ្នា​ទាំង​ស្រុង​​នៅ​លើ​ភព​ផែន​ដូរ៉ា។ ខ្ញុំ​នឹង​ប្រមូល​សាច់​រឿង​នេះ​ឲ្យ​នៅ​ក្នុង​តំបន់​សមុទ្រ​នៃ​ពិភព​មួយ​នេះ​(មាន​ភាព​សម្បូរ​ទ្រព្យ​ សម្បូរ​បែប​ ប្លែក​ និង​ពេញ​ដោយការ​​ស្រមើ​ស្រមៃ) ហើយ​វាមិន​បំព្រួញ​ខ្លួន​នៅ​ត្រឹម​ព្រៃ​ភ្លៀង​នោះ​ទេ។»

អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី​ល្បាញ​រូប​នេះ​និយាយ​ទៀត​ថា​ ប្រព័ន្ធ​នៃ​ពិភព​ដែល​លោក​បាន​បង្កើត​នៅ​ក្នុង​រឿង​មុន​ បាន​ជួយ​ឲ្យ​លោក​មាន​

លោក ជេម ខេមីរូន អ្នក ដឹក នាំរឿង «Avatar»

ជម្រើស​ច្រើន​សម្រាប់​ភាគ​បន្ត​បន្ទាប់។ លោក​ជេម​​និយាយ​ថា «​យើង​បាន​បង្កើត​គ្រឹះ​បរិស្ថាន​ដ៏​ធំ​ទូលាយ​​នៅ​ក្នុង​សាច់​រឿង​ មិន​ត្រឹម​តែ​​នៅ​លើ​ភព​ផែន​ដូរ៉ា​ប៉ុណ្ណោះ​ទេ​ តែ​វា​អាច​រត់​តាម​បណ្តោយ​ប្រព័​ន្ធ​ផ្កាយ​គូAlpha Centanri AB ទៀត​ផង។ យើង​នឹង​បើក​ទូលាយ​​ទៅ​តាម​ប្រព័ន្ធ​ហើយ​នឹង​បង្កើត​ភាព​រួម​ផ្សំ​​ឲ្យ​កាន់​តែ​ហ្មត់​ចត់​ថែម​ទៀត​នៅក្នុង​សាច់​រឿង​ ដែល​នេះ​មិន​ត្រឹម​តែ​នៅ​ក្នុងភាគ​ពីរ​នេះ​ទេ​​ តែ​អាច​នឹង​ឈាន​ដល់​ភាគ​បី​ផង​ដែរ​។»​

លោក​ជេម​សង្ឃឹម​ថា​ភាគ​ពីរ​នឹង​ធ្វើការ​លឿន​ជាង​ភាគ​​មួយ​ តែ​​វា​នឹងលំបាក​ព្រោះថា​​យើង​នឹង​កាត់​បន្ថយ​រយៈ​ពេល​​និង​ប្រាក់​ចំណាយ​ពាក់​កណ្តាល​បើ​ធៀប​នឹង​ភាគ​មួយ។ ជេម​និយាយ​ថា «​នេះ​​ជា​ទិស​ដៅ​ដែល​ហាក់​ដូច​មិន​អាច​ទៅ​រួច​​ តែ​បើ​កាត់​បន្ថយ​បាន​២៥%​​ក្នុង​គម្រោង​ទាំង​ពីរ​នេះ​ វា​ជា​ប្រការ​អស្ចារ្យ​ណាស់​។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ច្បាស់​​ពី​វិធី​ធ្វើ​ការ​របស់​ខ្លួន។»

ប្រភព៖ ទស្សនាវដ្តី​ប្រជាប្រិយ​​​លេខ​៤៩២ ច្បាប់​ចេញ​ផ្សាយ​ ថ្ងៃ​ទី១១-២០ឧសភា ២០១០

Read Full Post »


ប៉ុស្ទ័ររឿង Same Same But Different

ភាព​យន្ត​រឿង​ Same Same But Different គឺ​ជា​ភាពយន្ត​​មួយ​របស់​អាឡឺម៉ង់​​ដែល​ថត​​ចេញ​​​ពី​ជីវិត​ពិត​របស់​​នារី​រក​ស៊ី​ផ្លូវ​ភេទ​ខ្មែរ​ម្នាក់​ឈ្មោះ​«​ស្រី​កែវ​»​ បាន​ជួប​គ្នា​ជាមួយ​កំលោះ​អ្នក​ទេស​ចរ​​ជន​ជាតិ​អាឡឺម៉ង់​ឈ្មោះ​ «បេន»។ មិន​នឹក​ស្មាន​ថា​ការ​ជួប​គ្នា​តែ​មួយ​យប់​របស់​អ្នក​ទាំង​ពីរ​ បាន​​ធ្វើ​ឲ្យ​ពន្លក​ស្នេហ៍​អមតៈ​មួយ​កើត​ឡើង​ រហូត​ត្រូវ​បាន​ផលិត​​ជា​ខ្សែ​ភាព​យន្ត​​រ៉ូមែន​ទិក​​​​ដ៏​រំជើប​រំជួល​មួយ​នេះ។

          ក្រោយ​ពី​ជួយ ​«ស្រី​កែវ»​​ និង​ក្រុម​គ្រួសារ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រ​លំបាក «​បេន​»​បាន​ត្រលប់​ទៅ​ប្រទេស​អាឡឺម៉ង់​វិញ​​​។ តែ​ពេល​ទៅ​ដល់​ «ស្រី​កែវ» ​​ក៏​ប្រាប់ «​បេន» តាម​ឈែត​អនឡាញ​​ថា ខ្លួន​នាង​មាន​ផ្ទុក​មេរោគ​អេដស៍ និង​ បាន​បញ្ចប់​ប្រយោ​គ​ចុង​ក្រោយ​យ៉ាង​គ្រាំគ្រា​ចិត្ត​ថា «​សូមឲ្យយើងបាននិយាយគ្នា​​ក្នុងគ្រានេះជាលើកចុងក្រោយចុះ…»

          ​បន្ទាប់​ពី​នោះ​«​ស្រី​កែវ​»ក៏​បាត់​ដំណឹង​សូន្យ​ឈឹង តែ​​សម្រាប់​«បេន» ​ដំណឹង​ដ៏​អាណោចអាធ័ម​​នោះ​មិន​បាន​ធ្វើ​​ឲ្យ​គេ​ភ័យ​ខ្លាច ​ឬ​ស្អប់​ខ្ពើម ​«ស្រី​កែវ» ​​នោះ​ទេ ផ្ទុយ​ទៅវិញ​គេ​មាន​តែ​ស្រលាញ់​និង​អាណិត​នាង​កាន់​តែ​​ទ្វេ​ឡើង។​ ទី​បំផុត​ «បេន​»​ ក៏​សម្រេច​ចិត្ត​ត្រលប់​​មក​ប្រទេស​កម្ពុជាវិញ​  ដើម្បី​តាម​ស្វែង​រក​នាង។ ក្រោយ​ពី​​តាម​រក​​ឃើញ​ «បេន​​»​ក៏​នាំ​នាង​ត្រលប់​ទៅ​​ជួប​ក្រុម​​គ្រួសារ​ នៅ​ប្រទេស​អាឡឺម៉ង់ ហើយ​ព្យាយាម​​​ស្វែង​រក​គ្រប់​វិធី​ដើម្បី​​​ជួយ​សង្គ្រោះ​សង្សារ​ ឲ្យ​រួច​ផុត​ពី​ជំងឺ​កាច​សាហាវ។​

          គួរ​រំឭក​​ដែល​ថា​ ​មិន​ដឹង​ហេតុ​ផល​អ្វី​​បាន​ជា​​តួឯក​ស្រី​ក្នុង​រឿង​(ស្រី​កែវ​)​ បែរ​ជា​ត្រូវ​​សម្តែង​ដោយ​​​​តារា​ថៃ​ទៅវិញ។ ​បើ​ថា​ខ្មែរ​ខ្វះ​តារា​សម្តែង​ក៏​មិន​ត្រូវ ឬ​អាច​មក​​ពី​តារា​ខ្មែរ​សម្តែង​មិន​ល្អ? គ្មាន​ចំណេះ​ដឹង? និយាយ​អង់គ្លេស​មិន​កើត?​​​ មិន​ដឹង​ដែរ​… តារា​ខ្មែរ​ខ្លួន​ឯង​គួរ​តែគិត​មើល​ទៅ! ខ្លះ​បាន​ធ្វើ​តារា​ភ្លាម​​ក៏​បោះ​បង់​ចោល​ការ​សិក្សា​ភ្លែត មិន​ចេះ​មើល​ប្រទេស​ជិត​ខាង​សោះ តារា​គេ​សុទ្ធ​តែ​ចប់​​បណ្ឌិត​ អនុបណ្ឌិត​មក​ពី​បរទេស​ សូម្បី​តែ​Alexentra របស់​លាវ​ក៏​ទើប​តែចប់​អនុបណ្ឌិត​មក​ពី​ជប៉ុន​ដូច​គ្នា។ តារា​ប្រទេស​គេ​មិន​មែន​ប្រើ​តែ​សម្រស់​មួយ​មុខ​ ដើម្បី​ទាក់​ទាញ​ភាព​ល្បី​ល្បាញ​នោះទេ តែ​គេ​ត្រូវ​ការ​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន​ដែរ ទើប​ភាព​ល្បី​ល្បាញ​នោះ​វា​គង់​វង្ស មិន​សាប​សូន្យ​ និង​អាច​​សាយ​ភាយ​ដល់​បរទេស​បាន។

តួឯកប្រុសនិងតួឯកស្រីក្នុងរឿងៈ ដេវីត ខ្រូស(David Kross) និង អៈភិនយ៉ា សៈកុនចារើនសុខ(อภิญญา สกุลเจริญสุข) ក្នុងពិធីបើកសម្ពោធន៍ដាក់បញ្ចាំងភាពយន្តនៅភ្នំពេញកាលពីខែធ្នូ២០០៩

ស្រីកែវ និង ស្វាមីពិត(បេន) ព្រមទាំងកូនៗទៅចូលរួមក្នុងពិធី

«ស្រីកែវតួពិត» ជួបជាមួយ «ស្រីកែវក្នុងរឿង»

ឆាកមួយនៅក្នុងរឿង

 

»»» ទស្សនា​ភាព​យន្ត​Trailer ៖

»»» វ៉ិបសាយ​ភាព​យន្ត​ ៖ www.samesame-themovie.com

Read Full Post »


 

เฉือน ភាពយន្តថៃដែលប្រើបទចម្រៀងខ្មែរក្នុងខ្សែភាពយន្ត

เฉือน ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​ពន្លះ ច្រៀក» គឺ​ជា​​ឈ្មោះ​​​ភាព​យន្ត​​ប្រភេទ​ភ័យ​រន្ធត់​មួយ​របស់​ថៃ​​ដែល​ផលិត​ក្នុងឆ្នាំ២០០៩។ ដំណើរ​រឿង​និយាយ​ពី​​ហេតុ​ការណ៍​​ នៃ​ឃាតកម្ម​សម្លាប់​មនុស្ស​​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​​ តែ​ប៉ូលី​ស​មិន​អាច​វែក​មុខ​ឃាត​ករ​ឃើញ​សោះ។ ឃាត​ករ​ប្រើ​វិធី​តែ​ម្យ៉ាង​ក្នុង​​ការ​សម្លាប់​ គឺ​ច្រៀក​សាច់​​មួយ​ដុំ​ខាង​ក្រោម​ផ្ចិត​របស់​បុរស​ ហើយ​ចាប់​ញាត់​សាក​សព​ចូល​ទៅ​ក្នុង​វ៉ាលី​ក្រហម​។

តាម​ព្រឹត្តិការណ៍​នៅ​ក្នុង​សាច់​រឿង​ ប្រហែល​​​ជា​គេ​ចង់​បង្ហាញ​ពី​ហេតុ​ការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ តែ​​មិន​ច្បាស់​ថា​នៅ​ក្នុង​ឆ្នាំ​ណា​​ឬ​រយៈ​ពេល​ណា​ឲ្យ​ប្រាកដ​ទេ។ តែ​មាន​ឆាក​មួយ​​ពេល​​តួអង្គ​ឯក​ស្រមៃ​​នឹក​ឃើញ​ដល់​​វ័យ​កុមារ​ដែល​ខ្លួន​និង​មិត្ត​ភក្តិ​ម្នាក់​ទៀត​ នាំ​គ្នា​រត់​ចេញ​ពី​ស្រុក​មក​រស់​នៅ​ក្នុង​ក្រុង​បាង​កក​​ ខ្ញុំ​ជឿ​ថា​ហេតុ​ការណ៍​នោះ​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង ​អំឡុង​​​ទសវត្ស​ទី​៦០​-70  ដែល​ជា​សម័យ​សង្គម​រាស្ត្រ​និយម​របស់​ខ្មែរ​យើង។ ខ្ញុំ​ជឿ​ថា​ដូច្នោះ​​ព្រោះ​ពេល​មក​ដល់​ឈុត​នេះ​ គេ​បាន​ថត​យក​ទិដ្ឋភាព​ពេល​យប់​នៅ​ក្នុង​បាង​កក​ ដែល​មាន​បារ​ រង្គសាល​ បៀរហ្គាដិន​ចាំង​ភ្លើង​ជះ​ភ្លឹប​ភ្លែត​ៗ​ជាមួយ​ចង្វាក់​ភ្លេង​ញ័រ​កន្ត្រាក់​អារម្មណ៍។

ហើយ​ជឿ​ទេ ថា​ខ្ញុំ​​ស្តាប់​ភ្លេង​នោះ​ជិត​ដល់​ពាក់​កណ្តាល​បទ​ ទើប​ដឹង​ថា​ជា​ភ្លេង​ខ្មែរ​… ហាស​ហា… គួរ​ឲ្យ​ចង់​សើច​ខ្លួន​ឯង​មែន​ទែន! ព្រោះ​ពេល​ស្តាប់​ដំបូង​ខ្ញុំ​អត់​បាន​ចាប់អារម្មណ៍​សោះ ដោយ​គិត​ថា​ប្រហែល​ជា ​​មិត្ត​ភក្តិ​នៅ​បន្ទប់​ជិត​ខាង​ចាក់​ចម្រៀង​ស្តាប់​ដែរ និង​មិន​គិត​ថា​ជា​ភ្លេង​ដែល​ចេញ​ពី​ភាពយន្ត​​ដែល​ខ្លួន​កំពុង​មើល…

ដែល​ខ្ញុំ​ស្តាប់​​​ឮ​ច្បាស់​ៗ​ពាក្យ​បំផុត​នោះ​គឺ​មាន​តែ​ប៉ុន្មាន​ម៉ាត់​នេះ​ទេ «ចូលឆ្នាំថ្មី ពេញវ័យក្រមុំប្រុសចោមរោមសុំស្នេហ៍…» ហើយ​សំឡេង​ច្រៀង​ក៏​បាត់​ទៅ​បន្តិច​ម្តង​ៗ​ នៅ​សល់​តែ​ចង្វាក់​ភ្លេង​ ប៉ុណ្ណោះ​​ដែល​នៅ​ឮ​ខ្លាំង​ធម្មតា(ព្រោះ​តួអង្គ​ក្នុង​រឿង​ចាប់​ផ្តើម​និយាយ​គ្នា) តែ​បើ​ខំ​ផ្ទៀង​ត្រជាក់​ស្តាប់​បន្ត​នឹង​បាន​ឮ​សំឡេង​ច្រៀង​នោះ​ដដែល។

តាម​ការ​សាក​សួរ​ពី ​បង​ប្រុស​ម្នាក់​ដែល​ចូលចិត្ត​វិស័យ​ចម្រៀង​ ពិសេស​ចម្រៀង​សម័យ​ចាស់​ៗ​ ខ្ញុំ​ក៏​បាន​ដឹង​ព័ត៌​មាន​លម្អិត​អំ​ពី​បទ​នេះ។ គឺ​​បទ​នេះ​មាន​ចំណង​ថា «​​ឆ្នាំ​ថ្មី​វ័យ​ក្រមុំ» ច្រៀង​ដោយ​អ្នក​នាង​​រស់​ សេរី​សុទ្ធា ចង្វាក់​ឆាច​ឆាច​ឆា និពន្ធ​ដោយ​លោក​ វោយ​ ហូរ សម្រួល​តន្ត្រី​ដោយ​លោក ហាស់​ សាឡន។

ហ៊ឺមមមម… ខ្ញុំ​គិត​ថា អ្នក​ដឹក​នាំរឿងរបស់​ថៃ​​រូប​នោះ​ ពិត​ជា​គិត​បាន​ល្អិត​ល្អន់​មែន​ទែន​ ព្រោះ​ដឹង​តាំង​ពី​ថា សង្គម​បារ​បៀរ​រង្គ​សាល​ក្នុង​ប្រទេស​ថៃ​សម័យ​នោះ និយម​​យក​បទ​ចម្រៀង​ខ្មែរ​​ទៅ​ចាក់​កំសាន្ត​លេង។ ខ្ញុំ​ជឿ​ថា​នេះ​ជា​ការ​ពិត​ ព្រោះ​ក៏​ធ្លាប់​ឮ​ដូច​គ្នា​ ថា​​ជំនាន់​​លោក​ស៊ិន​ស៊ី​សាមុត​និង​អ្នក​នាង​រស់​សេរី​សុទ្ធា​នៅ(គឺ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នោះ​ឯង) ថៃ​ចូល​ចិត្ត​ស្តាប់​ភ្លេង​ខ្មែរ​ ឬ​យក​ចម្រៀង​​ខ្មែរ​ទៅ​ច្រៀង​លេង។

រឿង«មហិច្ឆតា» ភាពយន្តខ្មែរដែលថៃប្រែយកទៅ

មាន​រឿង​មួយ​ទៀត​ ដែល​ខ្ញុំ​ចង់​យក​មក​ផ្សាយ​យូរ​ហើយ តែ​​ចេះ​តែ​គ្មា​នឱកាស! គឺ​ក្នុង​​រយៈ​ពេល​ដែល​ខ្សែ​ភាព​យន្ត​ខ្មែរ​យើង​​បាន​ងើប​ឡើង​វិញ​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នោះ ថៃ​ក៏​ចូល​ចិត្ត​យក​រឿង​ខ្មែរ​យើង​ទៅ​ប្រែ​​បញ្ចូល​សំឡេង​ជា​ភាសា​គេ​ដើម្បី​លក់​ដែរ​។ ដូច​មាន​រឿង​ «​មហិច្ឆតា​​»​ មួយ​ជា​ឧទា​ហរណ៍​ ដែល​រឿង​នេះ​ថៃ​បាន​ប្រែ​ចំណង​ជើង​ដាក់​ថា «គំនុំចងអាឃាតនាងខ្មោចពស់» ហើយ​សុទ្ធ​តែ​សរសើរ​ថា​ជា​រឿង​អស្ចារ្យ​មហារន្ធត់​ ប្រើ​បច្ចេក​ទេស​ថត​ទាន់​សម័យ​​​ទៀត​ផង។ ​តែ​ការ​ពិត​នោះ​​គ្មាន​​​ទេ​ ព្រោះ​​នេះ​​គ្រាន់​តែ​ជាការ​ឃោសនា​ ដើម្បី​លក់​ឌីស​ដាច់​ប៉ុណ្ណោះ។

គួរ​ឲ្យ​សោក​ស្តាយ​ ដែលឌីស​​រឿង​​នេះ​មាន​គេ​ខ្ចី​ហើយ​ក៏​ទុំ​បាត់​ទៅ… ស្តាយ​ព្រោះ​ខំ​អង្វរទិញ​​ពី​​ហាង​គេ​​ទម្រាំ​បាន ហើយ​​បាន​ក្នុងតម្លៃ​ថ្លៃ​ខុស​ពី​ធម្មតា​ទៀត ព្រោះ​រឿង​នេះ​នៅ​សល់​​តែ​មួយ​ ហើយ​គេ​ទុក​សម្រាប់​តែ​ជួល​ប៉ុណ្ណោះ។ កាល​នោះ​ទើប​តែ​ស្កែន​ប៉ុស្ត័រ​ឌីស​រួច​ គិត​​បម្រុង​នឹង​បំលែង​ហើយ​អាប់​ឡូត​ក្នុង​យូ​ធូប​​ហើយ(ព្រោះ​គិត​ថា​ពិសេស​ដែល​មាន​រឿង​ខ្មែរ​ប្រែ​ថៃ​) តែ​ក៏​ត្រូវ​គេ​មក​ខ្ចី​យក​ទៅ​បាត់​ទៅ​​ហើយ​ក៏​បាត់​រហូត​មក​ទល់​ថ្ងៃ​នេះ។ ថ្ងៃ​ក្រោយ​មក​ខ្ចី​ឌីស​ខ្ញុំ ខ្ញុំ​មិន​ឲ្យ​… កុំ​ថា​ខ្ញុំ​ចិត្ត​អាក្រក់​ណា៎! 👿

Read Full Post »


       នេះគឺជាភាពយន្តឯកសារមួយដែលបង្ហាញពីប្រវត្តិនៃមហាអាណាចក្រខ្មែរ

ដែលផ្សំឡើង៣ដំណាក់កាលធំៗគឺៈ

១.សម័យអាណាចក្រភ្នំ

២.សម័យចេនឡា

៣.សម័យអង្គរ។

ខ្ញុំដឹងនិងជឿជាក់ថា មានប្រិយមិត្តជាច្រើនពិតជាធ្លាប់បានទស្សនាភាពយន្ត

ឯកសារនេះរួចហើយតាមរយៈពិព័រណ៍វប្បធម៌អន្តរជាតិអង្គរ-ឃ្យុងយូ   ឬក៏តាម

រយៈវ៉ិបសាយដទៃទៀត។ តែទោះជាយ៉ាងនេះក្តី  ក៏ខ្ញុំសូមធ្វើការផ្សាយឡើងវិញ

ដើម្បីទុកជាឯកសារ និងសម្រាប់ប្រិយមិត្តមួយចំនួនដែលពុំទាន់បានទស្សនានៅ

ឡើយ។ សូមអញ្ជើញទស្សនាដោយមេត្រី!

វគ្គ១

វគ្គ២(ចប់)

Read Full Post »

Older Posts »