Feeds:
ប្រកាស
មតិ

Archive for the ‘រៀន​ថត​រូប’ Category


 

ដើម្បី​សរសេរ​រឿង «​ម៉ាស៊ីន​ថត​សណ្ឋិត​វិញ្ញាណ​» និង​រឿង​ «​ស្រមោល​អាថ៌​កំបាំង​» ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​ ដើម្បី​សិក្សា​ស្វែង​យល់​ពី​ម៉ាស៊ីន​ថត​និង​ការ​ថត​រូប។ ក្រោយ​ពី​សរសេរ​រឿង​ទាំង​ពីរ​ចប់​ ខ្ញុំ​ក៏​មានចំណេះ​ដឹង​ច្រើន​សម​គួរ​ទាក់​ទង​នឹង​ការ​ថត​រូប។ ដូច្នេះ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ចំណេះ​ដឹង​មួយ​​ទាក់​ទង​នឹង​ការ​ថត​រូប​ផ្កា​ និង​​សត្វ​ល្អិតដូច​ជា​ស្រមោច​ អង្ក្រង​ មេអំបៅ ឬ​កន្ទុំរុយ ថា​តើ​ត្រូវ​ថត​យ៉ាងណា​ឲ្យ​បាន​ស្អាត? 

          ដំបូង​​ មក​ធ្វើ​ការ​ស្វែង​យល់​ជាមួយ​​គ្នា​ អំពី​បច្ចេក​ទេស​ក្នុង​​ការ​ថត​រូប​ភាព ​​ក្នុង​រយៈ​ចម្ងាយ​ជិតៗ​សិន​​ដែល​យើង​​ហៅ​ថា Macro (មាន​នៅ​ក្នុង​កាមេរ៉ាcompact​ទូទៅ)។ 

  •           ចំណេះដឹងមូលដ្ឋានមុនថត

Mode Macro សញ្ញាសម្គាល់សម្រាប់ថតរូបជិតៗ
  1. មុន​នឹង​ថត​រូប​ដែល​មាន​រយៈ​ចម្ងាយ​ជិត​ៗ​បំផុត ត្រូវ​ចុច​ដូរទៅ​រក​​ Mode Macro ដែល​មាន​រូប​ផ្កា​ជា​សញ្ញា​សម្គាល់ ដូច​រូប​បង្ហាញ​ខាង​លើ​។
  2. កាមេរ៉ា​របស់​យើងចាប់​រូប​ភាព​(focus)បាន​ជិត​បំផុត​ចម្ងាយ​ប៉ុន្មាន​ មាន​តាំ​ង​ពី​0Cm​(និយាយ​​​បាន​ថា​​​ថត​​ជាប់​នឹង​lens​តែ​ម្តង​) ១Cm, ៥Cm, ១៥Cm​ គឺ​អាស្រ័យ​លើ​តែ​កាមេរ៉ា​នីមួយ​ៗ​ និយាយ​ឲ្យ​ងាយ​គឺ​ថត​រូប​បាន​ជិត​បំផុត​ដោយ​មិន​ប្រើ​ការ​ហ្សូម(Zoom)។
  3. នៅ​ពេលធ្វើ​ការ​​ហ្សូម​ទោះ​បី​ជាហ្សូម​តែ​បន្តិច​ក៏​ដោយ ​​រយៈ​ចម្ងាយ​focus នឹង​កាន់​តែ​ឆ្ងាយ​ឡើង។​ ឧទាហរណ៍​​​​​​​កាមេរ៉ា​បញ្ជាក់​ប្រាប់​ថា ចម្ងាយ​focusជិត​បំផុត​១Cm បើ​ហ្សូម​ទៀត​ចម្ងាយ​ដែល​focusបាន​​នឹង​បន្ថែម​​បាន​ច្រើន​ជាង​១Cm អាច​បាន​៣Cm ៥Cm ឬ​កន្លះម៉ែត្រ​ គឺ​អាស្រ័យ​លើ​ចម្ងាយ​នៃ​ការ​ហ្សូម​​ឆ្ងាយ​ប៉ុណ្ណា។

  

  • ក្រោយពីបានស្គាល់មូលដ្ឋានគ្រឹះហើយ ឥឡូវចូលមកដល់ដំណាក់ការសាក​​ល្បងថតរូប​​ម្តង 

          ដំបូង​បំផុត​ត្រូវ​​ចុច​ប្តូរ​ទៅ​រក Mode Macro(សញ្ញា​រូប​ផ្កា) តែ​កាមេរ៉ា​ខ្លះ​ដូច​ជា​កាមេរ៉ា​របស់​ខ្ញុំ​(Sony DSC-T700)​អាច​មាន​ដល់​ Mode Super Macro ឬ​ហៅ​ថា Close focus enabled​​ (សញ្ញារូប​ផ្កានិង​កែវ​ពង្រីក) ដែល​អាច​ឲ្យ​យើង​ជ្រើស​រើស​បាន ​តាម​ចម្ងាយ​វត្ថុ​​ដែល​ចង់​ថត​យកជិត​ប៉ុណ្ណា។ នៅ​ពេល​ជ្រើស​រើស​យក ​Mode Super Macro​ យើង​នឹង​អាច​ថត​រូប​វត្ថុនោះ​​បាន​កាន់​តែ​ជិត​ជាង​មុន​។ 

  •           នៅពេលចង់ថតរូបផ្កាសត្វល្អិតឲ្យ​​ខាងមុខឃើញ​​ច្បាស់ខាងក្រោយព្រាល៖ 

          ពេល​នេះ​កាមេរ៉ា​របស់​យើង​បាន​ប្តូរ​មក​ Mode Macro រួច​រាល់​ហើយ ដូច្នេះ​យើង​អាច​រក​ផ្កា​ឬ​សត្វ​ល្អិត​ផ្សេងៗ​​ដើម្បី​ថត​សាក​ល្បង​។ បច្ចេក​ទេស​ងាយ​ៗ​ក្នុង​​​ការ​ថត​រូប​​ឲ្យ​​ឃើញ​ខាង​មុខ​ច្បាស់ ​តែ​ខាង​​ក្រោយ​ព្រាល កាមេរ៉ាcompactតូចៗ​​​ក៏​អាច​ធ្វើ​បាន​ដែរ ​តែអាច​មិន​ព្រាល​​បាន​ល្អ​ដូច​កាមេរ៉ា​ដែល​អាច​ប្តូរlensបាន​នោះទេ(កាមេរ៉ាSLR)។ ការ​ថត​រូប​ឲ្យ​ខាង​មុខ​ច្បាស់​ខាង​ក្រោយ​ព្រាល​ អាស្រ័យ​លើ​កត្តា​៤​យ៉ាង៖ 

  1.   កាមេរ៉ា​កាន់​តែចូល​ទៅ​ជិត​វត្ថុ​ដែល​ត្រូវ​ថត​ប៉ុណ្ណា ខាង​ក្រោយ​នឹង​កាន់តែ​ព្រាល​ប៉ុណ្ណោះ។
  2.  ចម្ងាយ​នៃ​ការហ្សូម​កាន់​តែខ្លាំង ឆាក​ខាង​ក្រោយ​កាន់​តែឃើញ​ព្រាល។
  3. រន្ធ​ទទួល​ពន្លឺFកាន់​តែ​ធំ ខាង​ក្រោយ​​នឹង​កាន់​តែ​ព្រាល។
  4. ចម្ងាយ​ឆាក​ខាង​ក្រោយ​កាន់​តែ​ឆ្ងាយ រូប​ភាព​កាន់​តែ​មើល​​ឃើញ​ព្រាល។

រូបផ្កាដែលថតឲ្យឃើញខាងមុខច្បាស់ ខាងក្រោយព្រាល

 

ដំណាក់​ការ​ចុង​ក្រោយ​ អញ្ជើញ​នាំ​គ្នា​ដើរ​រក​ផ្កា​និង​សត្វ​ល្អិត​ដើម្បី​ថត​សាក​ល្បង។ នៅ​ពេល​រក​ឃើញ​​ផ្កា មេអំបៅ ឃ្មុំ​ ឬ​អ្វី​ផ្សេង​ទៀត​ដែល​ត្រូវ​ការថត​ហើយ សូម​ចុច​កាមេរ៉ា​ប្តូរ​ទៅ​​ Mode Macro រក​​កន្លែង​ដែល​មាន​ពន្លឺថ្ងៃ​​​គ្រប់​គ្រាន់ ធ្វើ​ការហ្សូម​lensបន្តិច​បន្តួច​ប្រមាណ​១ភាគ​៤ដង(បើ​ហ្សូម​ខ្លាំង​នឹង​ធ្វើ​ឲ្យ​focusពិបាក រូបភាព​ញ័រមិន​សូវ​ច្បាស់)។ រក​ផ្កា​ឬ​សត្វល្អិត​​ដែល​ត្រូវ​ថត​​នោះ​ ឲ្យ​នៅ​ឆ្ងាយ​ពី​ឆាក​ខាង​ក្រោយ​​ព្រោះ​បើ​ឆាក​ក្រោយ​កាន់​តែ​ឆ្ងាយ​ ភាព​ព្រាល​នឹង​កាន់តែ​ខ្លាំង។ រៀប​ចំ​អង្គ​ប្រកប​រូប​ភាព​ឲ្យ​ច្បាស់ ជ្រើស​រើស​ចំណុចfocusឲ្យ​ត្រូវ​នឹង​វត្ថុ​ដែល​ចង់​ថត ចុច​shutterយ៉ាង​ថ្នម​ដៃ​ពាក់​កណ្តាល​សិន​ដើម្បី​ឲ្យ​កាមេរ៉ាfocusរូប​ភាព។ នៅ​ពេលចាប់​រូប​ភាពបាន​ច្បាស់​ហើយ ក៏​ចុច​shutterតែ​ម្តង​ទៅ​ជា​ការ​ស្រេច។ 

          រូប​ខាង​លើ​និង​ខាង​ក្រោម​នេះ​ គឺ​ជារូប​ដែលថត​ដោយ​កាមេរ៉ា Sony DSC-T700 ​របស់​ខ្ញុំ​ផ្ទាល់​៖​ ​ 

 

 

 

  

 

Read Full Post »