Feeds:
ប្រកាស
មតិ

Archive for the ‘លិខិត​មិត្ត​អ្នក​អាន​’ Category


មែនហើយ ភ្លេចៗខ្លួន តាមពិតខ្ញុំបានចូលអានក្នុងប្លក់របស់បង ប្រហែលមួយឆ្នាំហើយ! «ប្លក់​អាចម៍​​ផ្កាយ» ជា​ប្លក់​មួយ​ដំបូង​គេដែលខ្ញុំបានស្គាល់ ក្នុងបណ្តាញទំនាក់ទំនងសង្គម វ៉ឺត​ប្រែស។ ខ្ញុំ​បាន​ស្គាល់​ប្លក់របស់បងដំបូង គឺតាម​រយៈ​កាសែត​ក្នុង​ស្រុកមួយដែលគេបានចុះផ្សាយថា «និស្សិតខ្មែរ​វ័យ​ក្មេង​នៅ​ឡាវកំពុង​ប្រើប្រលោមលោករិះគន់សង្គម»។ អាន​អត្ថបទ​កាសែត​​នោះដំបូង គឺខ្ញុំចង់សរសើរបងដែល​បាន​ខិតខំសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សាដល់ឡាវ។ ទី​ពីរ​គឺ​ពេញ​ចិត្តនឹងអត្ថបទដកស្រង់ ពីរឿង «ទេពច្យុតិ» ។ «ទេពច្យុតិ» ជាចំណងជើងរឿងមួយដែលពិតជាពីរោះខ្លាំងណាស់! អត្ថបទរឿងខ្លី ដែល​ដកស្រង់នោះ​ទៀតសោត​ គឺអ្វីឲ្យខ្ញុំចម្លែក​មែនទែន តួអង្គមិនមែនជាមនុស្ស។ ខ្ញុំអានផងឆ្ងល់ផង ដល់​អាន​យូរៗទៅទើបដឹងថាបងចង់សំដៅលើអ្វី! ក្នុងអត្ថបទកាសែតនោះ គេមានបង្ហាញពីគេហទំព័រ របស់​បងផងដែរ (https://archphkai.wordpress.com)​​​ ដូច្នេះហើយទើបខ្ញុំបានស្គាល់។ ពេលខ្ញុំអាន អត្ថបទកាសែតនោះចប់ភ្លាម ខ្ញុំ​ក៏​បាន​សាកល្បងចូលក្នុងប្លក់របស់បងសាកមើល។

មិនខុសចិត្តឡើយ គ្រាន់តែចូលភ្លាមឃើញមានប្រកាសរឿងជាច្រើន ដែលចំណងជើងសុទ្ធតែ​ចាប់អារម្មណ៍ គួរ​ឲ្យ​ចង់​អាន​។​ ក្នុង​ពេលនោះខ្ញុំបានគិតក្នុងចិត្តថា ហេសហេ តែប៉ុណ្ណេះផ្អែមមាត់ហើយ ហាហាហា កំពុង​តែ​ចូល​ចិត្ត​អាន​រឿង​ផង ដល់​ចូល​មកប៉ះប្លក់ប្រលោមលោកទៀត ហេសហេ ចាំមើល អានឲ្យ​អស់!! កាលណុងអរណាស់ គឺ​អរ​ដល់​ថ្នាក់​ដូច​ពាក្យ​កំប្លែង​ដែល​គេនិយាយតគ្នាថា នេះពិតជារក អុស ប្រទះចង្រ្កានហ្គាស​​ពិតមែន​។  ក្នុង​​យប់ដែលខ្ញុំបានចូលមើលដំបូងនោះ គឹ​ជា​ថ្ងៃ​ដែលបងប្រកាស​រឿង​ខ្មោច។ ហ៊ឹស! ចូល​មក​មើល​ដំបូង​បាន​រឿងខ្មោចស្វាគមន៍ ហេសហេ ចង់បះសក់ដែលហ្នឹងណា គឺ​បះ​សក់នឹងរូបភាពខ្មោចតែម្តង ដ្បិត​មិន​ទាន់​បានអានសាច់រឿងពេញក៏ដោយ។ តាម​ពិត​រូប​ភាព​មួយ​នោះ​អាក្រក់​ខ្លាំង​ណាស់​ ខ្ញុំ​ចង​ចាំ​មក​ដល់​ឥឡូវ តែមិនចាំថាជារឿងអ្វីទេ។ កាលនោះពិតជាភ្ញាក់ខ្លាំងមែនទែន ខ្ញុំ​អានកណ្តាលអធ្រាត យប់​ស្ងាត់​ បិទ​​ភ្លើងងងឹតឈឹង អូសចុះ ហើយអូសចុះទៀតៗៗ ដើម្បីអាន មិន​នឹក​ស្មាន​ថាមានរូបថតខ្មោច អី​អាក្រក់​បែប​នេះទេ ភ្ញាក់​ព្រោះមិនដែលបានត្រៀមចិត្ត ម្យ៉ាង​មិន​ដែល​គិត​ថា​ប្លក់​នេះ ប្រកាស​រឿង​ខ្មោច​អម​ដោយ​រូប​ភាពសោះ ខ្ញុំ​ភ្ញាក់​ព្រើត​ឡើង​ចង់គ្រវែងទូរស័ព្ទចោល (និយាយ​មែន​ទែន​គ្មានបំភ្លើស​ទេ)។ ហាហាហា ដឹង​ទេខ្ញុំខ្លាច រូបភាពក្នុងរឿងនោះណាស់ តែ​ក៏​ចង់មើលដែរ ដូច្នេះ​ខ្ញុំ​បានយកដៃម្ខាងបិទ​ភ្នែក ហើយ​អូស​ចុះ​តិចៗ លបមើលយឺតៗម្តងទៀត ហាហាហា តែ​ការ​ព្យាយាម​​លប​មើល លើកទីពីរនេះ​ ក៏​នៅ​តែ​ភ្ញាក់​ដដែល ទ្រាំមិនបានក៏ចូលដេកហ្មង​ទៅ តែ​ពោះ​នៅ​បុក​ភឹបៗ​នៅ​ឡើយ​ទេ!! ចាប់​​តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម ចូលអានរឿងក្នុងប្លក់ របស់បងជាប្រចាំរហូត មកដល់សព្វថ្ងៃ!   ជាក់​ស្តែង​មក​ដល់​ឥឡូវ​អាន​​បាន​ច្រើនគួរសមហើយ តែបើទំនេរនឹងស្វែងរកមកអានបន្តថែមទៀត!

ក្នុងពេលមួយរយៈ ដែលខ្ញុំបានចូលអាន ក្នុងប្លក់របស់បង គឺខ្ញុំពេញចិត្តនឹង ស្នាដៃ​និពន្ធ​រឿង​របស់​បង​ណាស់ ពេញ​ចិត្ត​ស្ទើរ​គ្រប់រឿងតែម្តង ពិសេសគឺប្រភេទរឿងខ្លី តែថាទៅវែងក៏ចូលចិត្តដែរ ដូចជារឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និង​រឿង «ប្រស្នាឃាតកម្ម» អីជាដើម!  មាន​អត្ថបទ​រឿង​ខ្លះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កម្សត់​ ចូលតួ ស្រក់ទឹកភ្នែក  និង​អត្ថ​បទ​ខ្លះ​រំភើប​ផង​ដែរ គឺមានគ្រប់រសជាតិនៃជីវិត។ ប្លក់​របស់​បង​មាន​បាវចនារបស់​ខ្លួន​ថា «បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​» ឬ «បង្រៀន​លោកអ្នកឲ្យចេះ សរសេររឿងខ្លី និងប្រលោមលោក ដើម្បីឲ្យលោកអ្នកត្រៀមខ្លួនក្លាយជាអ្នកនិពន្ធ»​  ដូច្នេះ​ពិសេស​​​ណាស់​សម្រាប់ អ្នក​ណា​ដែលមានបំណងចង់ក្លាយខ្លួនជាអ្នកនិពន្ធ គឺប្លក់របស់បង នឹង​ក្លាយ​ជា​ចំណែក​មួយ​ដើម្បី​ជួយ​​ពួកគេ។ សូម្បីតែខ្ញុំដែលមិនចេះ និងមិនសូវចូលចិត្តសរសេរអ្វីសោះនោះឡើយ ដល់ឥឡូវបានផ្លាស់ប្តូរ បើចង់ត្រឹម សរសេរ​អត្ថបទលេងៗមួយទំព័រ ឬ​ពីរទំព័រអី ស្លាប់ហើយ គឺស្រួលល្ហុយ ហូរដូចទឹក ហាហាហា (តែ​មិន​ធានា​ថា​សរសេរ​ហើយ​ បងអានយល់ឬអត់នោះទេ ហាហាហា) 😉 ។

និយាយដោយស្មោះត្រង់ តាំង​តែ​ពីខ្ញុំចូលអានប្លក់បងមក គឺពិតជាចេះដឹងច្រើនគួរសមមែន មាន​ទាំង​វិធីសាស្ត្រ​តែងនិពន្ធ វិធី​ធ្វើម្ហូប ចំណេះដឹងទូទៅផ្សេងៗ និងជីវៈប្រវត្តិ បំនិនជីវិតផ្ទាល់ខ្លួនរបស់បង  (ហេស​ហេពិសេសគឺរឿងស្នេហា ហា​ហា​ហា) 😛 ។ អត្ថបទរឿងភាគច្រើនដែលខ្ញុំបានអាន គឺ​ខ្ញុំ​តែង​តែ​បញ្ចេញ​មតិ ព្រោះ​ខ្ញុំ​យល់​ថា​មតិ​នេះ​ហើយ គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត​ដល់​បង​ដែល​បាន​ខិត​ខំ​ចំណាយ​ពេល ដ៏មានតម្លែ របស់​បង​មក​សរសេរ និងយកមកប្រកាស ចែក​ជូន​អ្នក​គ្រប់គ្នាអានដោយសេរី (តែ​អត្ថបទមួយចំនួន ​ខ្ញុំ​ប​អាន​ហើយ តែក៏មិនបានបញ្ចេញជាមតិក៏មានដែល ព្រោះ​ពេល​ខ្លះ​ គឺ​ខ្ញុំ​ក្តៀន​យោបល់​ដែរ)។ ខ្ញុំ​យល់​ពី​ចិត្ត​របស់​ម្ចាស់​ប្លក់​គ្រប់គ្នាថា បើមានគេចូលអានច្រើន ឬបញ្ចេញមតិច្រើន នោះ​គឺ​បង​នឹងមានទឹកចិត្តក្នុងការសរសេរ​ឬ​ប្រកាសរឿងថ្មីជាបន្តបន្ទាប់ ដោយគ្មានគិតការនឿយហត់អ្វីឡើយ ទោះ​ជា​តម្រូវ​ឲ្យ​បង​ សរសេរ​រឿង​ដល់​យប់​ជ្រៅ ដល់ថ្នាក់ភ្នែករូង និងខ្មៅភ្នែកដូចខ្លាឃ្មុំ Panda (លែង​សង្ហា) ក៏ដោយ ហាហាហា។ យូនីកូត ក៏​​ជា​ចំណេះដឹងដែលខ្ញុំចេះដោយសារតែប្លក់នេះដែរ កាល​មុន​ចេះ​តែ​ហ្វុន​លីម៉ូនទេ។ ឆ្លៀត​ក្នុង​ពេល​នេះ​ផង​ដែរ ខ្ញុំ​ក៏​ចង់​សុំ​ទោស​បងផងដែរ ព្រោះរយៈពេលដែលកន្លងមក មតិរបស់ខ្ញុំដែលបានបញ្ចេញ គឺពិតជា មាន​កំហុស​ខាង​អក្ខរា​វិរុទ្ធ​ខ្លាំង​ណាស់ តែបងតែងតែជួយកែតម្រូវ និងនៅតែអនុញ្ញាត ទទូល​យក​នូវ​រាល់​មតិ​របស់ខ្ញុំ! សូមទោសផងដែរ រាល់​មតិ​ទាំង​ឡាយ​ណា ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់អារម្មណ៍របស់បង ព្រោះ​ជួន​កាលជាការលេងសើចជ្រុល និង​ជួន​កាល​ជា​ការ​ប្រើ​ពាក្យ​ឆ្គាំ​ឆ្គង  តែ​សូមជម្រាបដោយស្មោះត្រង់ថា ខ្ញុំ​ពិត​ជាគ្មានចេតនាទេ។

ជា​ចុងក្រោយ សូមជូនពរឲ្យបងផ្កាយ មានសុខភាពល្អ បញ្ញាវាង​វៃ រូបរាងកាន់តែសង្ហារ ជីវិត​ស្រស់​​ថ្លា មានសំណាងល្អ (ពិសេស​គឺរឿងស្នេហា)  😀 ។ សូមឲ្យប្លក់របស់បងក្លាយជាប្លក់មួយដែល ទទួល​បាន​នូវការគាំទ្រកាន់តែខ្លាំង ពី​សំណាក់​អ្នក​អានជារៀងដរាប។

***សំណូមពរពិសេសពីខ្ញុំ និងមិត្តអ្នកអាន គឺចង់ឃើញបងសប្បាយចិត្ត និងញញឹម។ សូម​ញញឹម​ដូច​ថ្ងៃ​ដែល​ពួក​យើង​បាន​ជួបគ្នា គឺពិតជាពិសេសក្រៃលែងណាស់ ចង់បានតែប៉ុណ្ណឹងទេ លែង​ចង់​បាន​អីទៀតហើយ! ពេលឃើញបងពិបាកចិត្ត ពួក​ខ្ញុំក៏មិនសប្បាយចិត្តដែរ!

ភ្នំពេញ, ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១២

ពីមិត្តអ្នកអានសំណប់

P.S: បងផ្កាយអ្ហើយ តាមពិតខ្ញុំធ្លាប់សរសេអត្ថបទបែបនេះផ្ញើទៅបងម្តងតាំងពីរយូរហើយ តែ​កាល​ហ្នុង​មិន ដឹងម៉េចទេ ប្រហែល​ខ្ញុំ​សែវ​មិន​បានត្រឹមត្រូវ បិទ​កំព្យូទ័រ ដល់បើកមកអត់ឃើញមានអ្វីសោះ គឺ​អត់​ជាប់ (ភ្លាមៗនោះខ្ជិលសរសេរឡើងវិញណាស់) នេះ​ទើប​តែ​នឹក​ឃើញ​សរសេរឡើង វិញសាថ្មីទេ បើ​មាន​ទាស់​ខុសអ្វី សុំអភ័យទោសផង ព្រោះមិនបានត្រួតពិនិត្យអីច្រើនទេ ឥឡូវងងុយហើយ!! អរគុណ​បង    :-D​

1:25 am

Read Full Post »


***នេះ​ជា​អត្ថបទ​គំរូ ចំពោះ​ចំណាប់​អារម្មណ៍​រឿង​ «​សន្សើម​រាត្រី»។ ពេល​ខ្លះ​អត្ថបទ​មិន​ចាំ​បាច់​វែង​ដល់​ពីរទំព័រ​ក៏​បាន​ដែរ​ សុំ​ត្រឹម​ឲ្យ​មាន​ន័យ​គ្រប់​គ្រាន់​បែប​នេះ​ គឺ​បាន​ហើយ​។

          សុបិន…

ខ្ញុំ​មិន​ដឹងថា​លោក​មាន​អាយុ​ប៉ុន្មាន​ទេ មិន​ដឹង​ថា​លោក​ ​ប្អូន​ខ្ញុំ ​ឬ​បង​ខ្ញុំ​ តែ​ខ្ញុំ​សូម​​គោរព​លោក​ដោយ​​ប្រើ​ពាក្យ ​«​លោក​» ​សម្រាប់​ហៅ​លោក​ទៅ​ចុះ! លោក​មាន​លក្ខណៈ​គ្រប់​គ្រាន់​បរិបូរ​​សម្រាប់​ឲ្យ​ខ្ញុំ​​គោរព​និង​​ កោត​ស្ញប់​ស្ញែង​​។​ ​ប្រលោម​លោក​​របស់​លោក​​ ​​បាន​អន្ទង​ចិត្ត​ខាប​យក​​ព្រលឹង​ខ្ញុំ​ ឲ្យ​លិច​លង់​ក្នុង​មនោ​សញ្ចេត​នា​​រហូត​​ងើប​មុខ​មិន​រួច​។

​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​មនុស្ស​ពីរ​នាក់​​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យំ​រាល់​ថ្ងៃ​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មិន​សុខ​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​រឭ​ក​គ្រប់​ពេល​វេលា​​ ថ្វី​បើ​ពីរ​នាក់​នោះ​ខ្ញុំ​មិន​​ធ្លាប់​ជួប​មុខ​ មិន​ធ្លាប់​ឃើញ​តែ​ខ្ញុំ​ស្គាល់​ពីរ​នាក់​នោះ​ច្បាស់​ដូច​ថ្ងៃ​។

សន្សើម​រាត្រី​…

មែន​ហើយ​! គេ​ឈ្មោះ​ សន្សើម ​និង ​រាត្រី…​ មនុស្ស​ពីរ​នាក់​ដែល​ខ្ញុំ​ស្រលាញ់​ស្ទើរ​លេប​​។​ ​ពិតណាស់​…​ គេ​គ្រាន់​តែ​ជា​តួអង្គ​នៅ​ក្នុង​រឿង​ «​សន្សើម​រាត្រី​​» ​របស់​លោក​ប៉ុណ្ណោះ​។ តែ​ព្រោះ​ការ​ចេះ​បញ្ជ្រាប​មនោសញ្ចេត​នា ​យ៉ាង​ប៉ិន​ប្រសប់​របស់​លោកទៅ​ក្នុង​សាច់​រឿង​​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្នេហ៍​នឹង​ពួក​គេ​​រហូត​ងើប​មុខ​មិន​រួច​។ ​ជឿ​ទេ​ ថា​ពេល​នេះ​ខ្ញុំ​កំពុង​យំ​នឹកពួក​​គេ​ នឹក​ខ្លាំង​ណាស់​ នឹក​រហូត​ធ្វើ​អ្វី​លែង​បាន​ក្រៅ​ពីបង្ហូរ​មនោ​សញ្ចេត​នា​​​​​ខ្លីៗ​​របស់​ខ្លួន​ចូល​ក្នុង​កំណត់​ហេតុ​​​ខ្លួន​ឯង​។​

តើ​លោក​អាច​ធ្វើ​បាន​ទេ? អាច​សរសេរ​បន្ត​ភាគ​បាន​ទេ? ខ្ញុំ​ពិតជា​មិន​ចង់​ឲ្យ​រឿង​រ៉ាវ​របស់​គេ​បញ្ចប់​ទៅ​​ត្រឹម​នេះ​ទេ​? ខ្ញុំ​ចង់​ជួប​ពួក​គេ​ ខ្ញុំ​នឹក​ពួកគេ​ណាស់​ ខ្ញុំ​ចង់​ឲ្យ​ជីវិត​របស់ ​សន្សើម​ ​បន្ត​ទៅ​ទៀត​… តើ​ពេល​នេះ​គេ​សុខ​ទុក្ខ​យ៉ាង​ណា​ហើយ​? ក្រោយ​ពី​ រាត្រី​ ស្លាប់​ទៅ​ តើ​គេ​រស់​នៅ​យ៉ាង​ម៉េច​??? ជួយ​ខ្ញុំ​បាន​ទេ​? ជួយ​បន្ត​ជីវិត​ខ្ញុំ​ឲ្យ​រស់​នៅ​បាន​យូរ​ជាង​នេះ​ទៀត​បាន​ទេ?… ខ្ញុំ​ពិត​ជា​ដាច់​ខ្យល់​ស្លាប់​មិន​ខាន​បើ​ខ្ញុំ​មិន​ដឹង​ពី​សុខ​ទុក្ខ​របស់​ពួក​គេ​…

ពេល​នេះ​ ខ្ញុំ​បាន​ទិញ​វីយូឡុង​មួយ​​… ខ្ញុំ​ស្រលាញ់​វីយូ​ឡុង ​ព្រោះ​ខ្ញុំ​លង់​ស្នេហ៍​នឹង ​សន្សើម​… សន្សើម ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​សំឡេង​វីយូឡុង​។ សំឡេង​វីយូឡុង​ទន់​ភ្លន់​លន្លង់​លន្លោច​… ស្តាប់​វីយូឡុង​ម្តង​ៗ ​ខ្ញុំ​​គេច​មិន​ផុត​ពី​ហូរ​ទឹក​ភ្នែក​ទេ។ អរគុណ ​សុបិន ​ដែល​នាំ​ឲ្យ​ខ្ញុំ​ស្គាល់ ​សន្សើម​ ហើយ​អរគុណ​ សន្សើម ​ដែល​នាំ​ឲ្យ​ខ្ញុំ​ស្រលាញ់​វីយូឡុង។​ វីយូឡុង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ពន្លឺ​ជា​ថ្មី​ មែន​ហើយ​… ពេល​​នេះ​វីយូឡុង​ គឺ​ជា​ចង្កៀង​ជីវិត​របស់​ខ្ញុំ​!

អ្នក​ខ្លះ​ពិត​ជា​គិត​ថា​ខ្ញុំ​ឆ្កួត​ហើយ​មែន​ទេ ដែល​មក​លង់​ស្នេហ៍​នឹង​តួអង្គ​បែប​នេះ?? តែ​សុំ​​ទោស​ផង​ចុះ​ ខ្ញុំ​សុខចិត្ត​ទទួល​ថា​ខ្ញុំ​ឆ្កួត​ ឲ្យ​តែ​​ខ្ញុំ​បាន​ស្គាល់​មនុស្ស​ដែល​​ខ្ញុំ​ស្រលាញ់​…

Read Full Post »


 

ជម្រាបសួរផ្កាយ!

នេះជាចំណាប់អារម្មណ៍របស់ខ្ញុំចំពោះ រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់»។ ខ្ញុំគឺមិនដែលចូលចិត្តអានសៀវភៅ​ ឬរឿងប្រលោមលោកទេ តែពេលបានអានរឿង​         «សង្សាប្រុស» ក៏ជាប់ចិត្ត ហើយក៏ខំស្វែងរករឿងប្រលោមលោកបែបនះទៀត តែអត់បានសោះ សំណាងល្អមិត្តម្នាក់បានណែនាំ https://archphkai.wordpress.com ដល់ខ្ញុំ ហើយប្រាប់ឲ្យ​អានរឿងមួយនេះ។ ដំបូងខ្ញុំខ្ជិលណាស់ តែពេលបានអានហើយ បែរជាចាញ់បោកសាច់រឿង ធ្វើឲ្យ​ខ្ញុំពេលខ្លះយំ ពេលខ្លះសើច ពេលខ្លះខឹង​ ទៅតាមអត្ថន័យនៃសាច់រឿងដែលអ្នកនិពន្ធប្រឌិតឡើង​។ ទោះដឹងថា ចាញ់បោកសាច់រឿង​ តែនៅតែចង់អាន ហើយ​មិនចង់ឲ្យ​ចប់សោះ ព្រោះពិតជាជក់ចិត្តណាស់។ ពិសេស​ខឹងអ្នកនិពន្ធណាស់ពេល​ដាក់វគ្គបពា្ចប់មកបោក(Sad Ending) ពេលអានហើយចង់តែបោក ​Laptop ចោលព្រោះខឹងអ្នកនិពន្ធ។

ខ្ញុំទើបតែស្គាល់ប្លក់ថ្មីៗនេះដែរទេ។ រឿងដែលខ្ញុំបានអានដំបូង នៅក្នុងប្លក់របស់បង គឺរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និងរឿង «សន្សើមរាត្រី​» ប៉ុន្តែរឿងនោះអាន​មិនបានចប់ទេ។ មិនមែនមិនចង់អានទេ តែអ្នកនិពន្ធ​ចិត្ត​អាក្រក់​មិនដាក់ឲ្យ​អាន​។

ចូលដល់សាច់រឿងយើងវិញ! រឿងនេះបានបង្ហាញពីទិដ្ឋភាពពិតៗនៃស្នេហារបស់ ប្រុសនិងប្រុស រួមទាំងវគ្គ XXX ។ សង្ស័យ​តែអ្នកនិពន្ធធ្លាប់ទេ បានដឹងច្បាស់យ៉ាងនេះ ^_^។ ខ្ញុំចូលចិត្ត ទី និង សមុទ្រណាស់ ព្រោះពួកគេស្មោះ​ត្រង់​រវាង​គ្នានិង​គ្នា ហើយក៏មិនដែលមានចិត្តក្បត់​ដែរ​។ និយាយតាមត្រង់ មិនដឹងថាវាអាចមានដែរអត់ទេ ខ្ញុំគិតថាមិនមានទេដូចពីរ​នាក់នេះ តែក៏ច្រណែននិងពួកគេដែរ។ ​ខ្ញុំអាណិតទីណាស់ ដែលតែង​តែត្រូវសមុទ្រយល់ច្រឡំ ហើយក៏ច្រណែន​ទីដែរ ដែលមានមនុស្សជាច្រើនមកស្រឡាញ់​តែសូមសរសើរនូវចិត្តស្មោះរបស់ទី។ ចំណែកសមុទ្រ ជាមនុស្សឆេវឆាវឆាប់ខឹង តែចរិត​អ៊ីចឹង​ៗ​ ​គួឲ្យ​ស្រឡាញ់​ណាស់ សង្សារនរណា​គេ​ហ្ន៎! ហិហិ​​… បើខ្ញុំបានសង្សាដូចសមុទ្រមួយ​ជីវិតនេះ ស្កប់ស្កល់ហើយ បានត្រឹមតែយល់សប្តិទេ ហាសហា…។

ខ្ញុំចង់ដឹងណាស់ តើស្នេហារបស់ពួកគេនឹងក្លាយជាយ៉ាងណា នៅទីបញ្ចប់នៃសាច់រឿងនេះ? តើពួកគេបានសមបំណងទេ? ឬក៏បែកគ្នាបន្ទាប់ពីរៀនចប់? តែបើអាចសូម Happy Ending ណ៎ា។ សង្ឃឹមថាអ្នកនិពន្ធផ្កាយមុខស្អាត រាងសង្ហា និងយល់ចិត្តហើយផ្ញើវគ្គបញ្ចប់ឲ្យ​អាន ​ហិហិ…។

Read Full Post »


ខ្ញុំ​បាន​អាន​រឿង «ព្រិល​ធ្លាក់​​កណ្តាល​​សមុទ្រ​ខ្សាច់»​ ​ចប់​ហើយ​ គឺ​ចប់​ទាំង​អស់​ដោយ​​សារ​មិត្តភក្ដិ​ផ្ញើ​ឲ្យ​​។​ សុំ​ទោស​ដែល​មើល​វគ្គ៤២ និង ​វគ្គ​បញ្ចប់​ហើយ​បាន​ផ្ញើ​មក។​រឿង​នេះ​​ធ្វើឲ្យ​​ខ្ញុំ​នឹក​ដល់​កាល​នៅរៀន​ (មិន​មែន​មាន​ជីវិត​ដូច​សាច់​រឿង​ទេ)​ គឺ​ដោយ​សារ​ពាក្យ​ពេចន៍​​របស់​អ្នក​និពន្ធ ធ្វើ​ឲ្យ​​នឹក​ឃើញ​កាល​នៅ​ជាមួយ​មិត្តភក្ដិ។

មុន​នឹង​បញ្ចេញ​យោបល់​ សុំ​សួរ​អ្នក​និពន្ធ​នូវ​សំណួរ​មួយ។​ តើ​គោល​បំណង​របស់​អ្នក​និពន្ធ​យ៉ាងណាចំពោះរឿងនេះ?

បាន​ជា​ជ្រុល​អ្នក​និពន្ធ​ឲ្យ​​ដៃ​បញ្ចេញ​យោបល់​ហើយ​ សុំ​ដាក់​មួយ​អស់ដៃ​​ហើយ។​ និយាយ​តាមត្រង់​ចុះ​ ខ្ញុំ​ដូច​ជាមិន​សូវ​ចូល​ចិត្ត​វគ្គ​ដំបូង​ប៉ុន្មាន​ទេ ព្រោះ​ដោយ​គិតថា​មេឃជា​តួ​ តែ​បែ​ជាសមុទ្រ​ទៅ​វិញ… ម៉្យាង​វា​ដូច​ជា​មិន​សូវ​ទាក់​ទង​នឹង​សង្គម និង​គ្រួសារ។ បង​អ្នក​និពន្ធ​ ធ្វើ​ឲ្យ​​តួ​ទី​ជាមនុស្ស​សម្បូរ​​ស្នេហ៍​បាន​តែ​ជាមួយ​ប្រុស​ៗ​គ្នាឯង… ខ្ញុំ​គិត​ថា​ទី​គួរ​តែ​មាន​រឿង​ស្នេហា​ភេទ​ដូច​គ្នា​តែ​ជាមួយ​សមុទ្រ​ ហើយ​អ្នក​ដែល​មក​តាម​ចែចង់​ទី​គួរ​តែ​ជាមនុស្ស​ស្រី​… ម៉្យាង​ចរិត​លក្ខណៈ​របស់​ រាជសីហ៍ និង ​ជាលី ​បង្ហាញ​ច្បាស់​ក្រឡែត​ថា​ពួក​គេ​ស្រឡាញ់​ទី​ តែ​ចំណែក​​អ្នក​ផ្សេង​មិន​ដឹង។

តាម​គំនិត​ខ្ញុំ(ទោះ​អ្នក​និពន្ធ​មិន​ទទួល​ ក៏ត្រូវ​តែ​បញ្ចេញ​ដែរ) កុំ​ទាន់​អាល​បញ្ចប់​ត្រឹម​ ទី​​និង​សមុទ្រ ​ត្រៀម​ប្រឡងអី ព្រោះ​ពី​វគ្គ១​ដល់​វគ្គ៤២ គឺរៀបរាប់​ពី​ការ​ចាប់​ផ្ដើម​ស្នេហា​របស់​ពួក​គេ​ប៉ុណ្ណោះ… គួរ​តែ​មាន ​វគ្គ​១-៤២​ហ្នឹង​ ​ដប់​ដង​ទៀត​។​ មាន​ន័យថា​ ពួក​គេ​គួរ​តែមាន​ជីវីត​ស្នេហា​មួយ ជាមួយ​គ្នា​ឲ្យ​​បាន​យូរឆ្នាំ​បន្ដិច​។​ គេ​ពីរ​នាក់​ហ្នឹង​​គួរ​តែ​ជួប​បញ្ហា​ជា​ច្រើន​​ទៀត​ដូច​ជា​ ការ​បំបែក​បំបាក់​ពីគ្រួសារ​ ការ​ស្អប់​ពី​មិត្តភក្ដិ។ រឿង​របស់​គេ​គួរ​តែ​ត្រូវ​បាន​គេដឹង​ ពេល​ពួក​គេ​រៀន​ចប់​ និង​ចេញ​ធ្វើ​ការ។ ទោះយ៉ាង​ណា​ក៏​ដោយ​ គំនិត​អ្នក​     និពន្ធ​ដូច​ខ្ញុំ​ត្រង់​ថា​ឲ្យ​​តួ​ត្រូវ​ស្លាប់​នៅ​វគ្គ​បញ្ចប់… តែ​ខ្ញុំ​ចង់​ឲ្យ​​តួ​ទាំង​ពីរ​ស្លាប់​ដូច​គ្នា​ គ្រាន់តែ​មួយ​ទៅ​មុន​ មួយ​ទៅ​ក្រោយ ព្រោះ​ការស្លាប់​របស់​ពួក​គេ ​អាច​បញ្ជាក់​ពី​ស្នេហ៍​​ដែល​ពេល​ខ្លះ​ស្រី​និង​ប្រុស​មិន​អាច​ធ្វើ​បាន។ នៅ​មាន​មួយ​ទៀត​ដែល​ខ្ញុំ​គិត​ថា​មិន​សម​ គឺ​សមុទ្រ​មាន​ជំងឺ​បេះដូង​ត្រូវ​ស្លាប់​ តែ​ដោយ​សារ​ទី​បញ្ចូល​ឈាម​ ទើប​ធ្វើ​ឲ្យ​​សមុទ្រ​មាន​ពេលនៅរស់​ប៉ុន្មាន​ខែ​ចុង​ក្រោយ​។​ វាមិនសម​ត្រង់​ថា​ កើត​ជំងឺ​បេះ​ដូង​តែត្រូវ​បញ្ចូល​ឈាម(ដោយ​សារ​ខ្ញុំ​ជាកូន​ពេទ្យ​​ ទើប​ដឹង​បញ្ហាអស់​​នេះខ្លះ​ៗ​)។​ សមុទ្រគួរ​តែ​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម។

នៅ​មាន​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​ចែក​ចាយ។​ បើ​តាម​ការ​សង្កេត​របស់​ខ្ញុំ​ មនុស្ស​ស្រឡាញ់​​ភេទ​ដូច​គ្នា​ភាគច្រើន​ ជាមនុស្ស​មាន​បញ្ហា(មិន​មែន​ឆ្កួត​ទេ)​។ ពួក​គេ​គួរ​តែ​​មាន​ចរិត​​រស់​នៅ​ស្ងប់​ស្ងាត់​ ឯកោ​ បើ​ទោះ​ជារីក​រាយ​ ក៏​រីករាយ​ក្នុង​ចំណោម​​មិត្តភក្ដិ​​ដែល​មិន​មែន​ជាធាតុ​ពិត​។ ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​គ្រួសារ​ មិន​មាន​សមាជិក​គ្រួសារ​យក​ចិត្ត​ទុក​​ដាក់។​ តែ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា ​មាន​​អ្នក​ខ្លះ​មក​ពី​កំណើត​​។ តាមរយៈ​ការ​អាន​រឿង​នេះ​ តួ​ទី​និង​សមុទ្រ​ គឺ​ជា​មនុស្ស​ប្រុស​ពេញ​លក្ខ​ណៈ​។​ ដូច​ជា​មិន​មាន​ហេតុ​ផល​ដែល​គេត្រូវ​ស្រឡាញ់​​ភេទ​ដូច​គ្នា​ទេ។ បើ​សិន​ជា​ពួក​គេ​ជា​មនុស្ស​ឯកោ​​ដូច​គ្នា​ ពួក​គេ​អាច​សាង​ស្នេហ៍​ជាមួយ​គ្នា​បាន​ ព្រោះ​ក្នុង​ចិត្ដ​ត្រូវ​ការ​អ្នក​យល់​ចិត្ត។

និយាយា​តាម​ត្រង់​ចុះ​ បន្ទាប់​ពី​ខ្ញុំ​បាន​មើល​រឿង​កូរ៉េ​រួច​ (Life is Beautiful) ខ្ញុំ​ក៏​ចង់​     និពន្ធ​រឿង​ប្រុស​ស្រឡាញ់​​ភេទ​ដូច​គ្នា​ដែរ​ តែ​ដោយ​សារ​ខ្លួន​ឯង​ពូកែ​ពេក​ កាល​បាក់​ឌុប​ប្រលង​ខ្មែរ​មិន​​ជាប់​។ អ៊ីចឹង​ហើយ​មាន​តែ​នៅ​ចាំ​គេ​និពន្ធ​ឲ្យ​​អាន​ទៅ។

ខ្ញុំ​គិត​ថា​ ​ឲ្យ​​បង​អ្នក​និពន្ធ​តែ​ប៉ុណ្ណេះ​ហើយ​។​ មិន​ដឹង​ថាអ្នក​និពន្ធ​ជ្រេញ​ប៉ុណ្ណា​ទេ? មិន​ស្រួល​គិត​ក្នុង​ចិត្ត​ថា​ អា​មួយ​នេះ​និយាយ​ស៊ាំ​ត្រប៉ែ​ណាស់។

ជាទី​បញ្ចប់​ ខ្ញុំ​សុំ​លើក​ទឹក​ចិត្ត​ឲ្យ​​នៅ​បន្ត​និពន្ធ​ទៀត​ ហើយ​ក៏សូម​អរគុណ​ដែរ​ស្ដាប់​យោបល់​ខ្ញុំ​ និង​អរគុណសម្រាប់​​រឿង​នេះ​ ព្រោះ​នេះ​ជា​ប្រលោម​លោក​ខ្មែរ​ទី​មួយ​ដែល​ខ្ញុំ​អាន​ ហើយ​អាន​ដោយ​ពេញ​ចិត្ត។

ជម្រាបលា​ សុំ​ឲ្យ​​សំណាង​ល្អ…

P.S: សុំ​សរសើរ​ សរសេរ​មួយ​រឿង​​ ខុស​តែ​២​ ៣…

Read Full Post »


ជម្រាបសួរ!

ថ្ងៃនេះខ្ញុំមានចិត្តរីករាយណាស់នៅពេលដែលខ្ញុំបានចូលទៅក្នុងគេហទំព័រ អ្នកនិពន្ធវ័យក្មេង បានអានការណែនាំផ្សេងៗ និងបានមើលរូបថតដែលក្រុមអ្នកនិពន្ធវ័យក្មេងបានទៅចូលរួម ពិធីជួបជុំជាមួយអ្នកគ្រូដែលជាអ្នកនិពន្ធរៀមច្បង ។

ខ្ញុំមិនមែនជាអ្នកនិស្សិតអក្សរសាស្រ្ត មិនមែនជាអ្នកដែលធ្លាប់សិក្សាផ្នែករៀននិពន្ធ ហើយក៏មិនធ្លាប់មានបទពិសោធន៍ ឬក៏ណែនាំខាងផ្នែកនិពន្ធអ្វីឡើយ ។ ខ្ញុំគ្រាន់តែជាអតីតនិស្សិតច្បាប់ម្នាក់ តែតាំងពីក្មេងមកខ្ញុំចូលចិត្តការអានណាស់ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំចូលចិត្ត អានប្រលោមលោក រហូត ដល់យប់ជ្រៅរំលងអធ្រាតក៏មាន ។  ប្រហែលជាជាង៣ឆ្នាំមុន ខ្ញុំមានទុក្ខសោកដែលមិនអាចឲ្យនិយាយឲ្យនរណាស្ដាប់បាន គឺមានតែអានសៀវភៅប៉ុណ្ណោះ ដែលអាចធ្វើឲ្យខ្ញុំស្ងប់ចិត្ត។  តាំងពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមសរសេរប្រលោមលោកដើម្បីកែខៃបញ្ហានៅក្នុងចិត្តរបស់ខ្ញុំដែរ ។

ខ្ញុំបានសរសេរប្រលោមលោកខ្នាតវែងប្រមាណជិត១០រឿង តែជាគ្រោះអាក្រក់ប្រហែល១ឆ្នាំមុន Laptop របស់ខ្ញុំខូច Hardisc ដូច្នេះអ្វីៗដែលខ្ញុំខំសន្សំវាក៏បាត់បង់ទៅតាមនោះដែរ ។ តាំងពីពេលនោះមកល្បឿននៃការសរសេររបស់ខ្ញុំក៏ចាប់ផ្ដើមធ្លាក់ចុះ ។ រយៈពេលប្រមាណមួយឆ្នាំមកនេះ ខ្ញុំសរសេរមិនបានបីរឿងផង ព្រោះរាល់ពេលដែលខ្ញុំសរសេរធ្វើឲ្យខ្ញុំនឹកឃើញ ដល់រឿងដែលខ្ញុំធ្លាប់សរសេរវាបាត់បង់ទៅធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ។

ខ្ញុំមានបំណងចង់ចូលជាសមាជិកអ្នកនិពន្ធ ដើម្បីពង្រឹងសមត្ថភាពបន្ថែម តែខ្ញុំគ្មានមូលដ្ឋានជាអ្នកនិពន្ធ នេះជាមូលហេតុ ដែលធ្វើឲ្យខ្ញុំមានការួញរាគ្មានក្ដីក្លាហានដើរចូលទៅក្នុងពិភពនោះឡើយ ។

តែសង្ឃឹមថា ក្រោយពេលដែលខ្ញុំបានផ្ញើអត្ថបទមួយនេះរួចហើយ ខ្ញុំនឹងទទួលបានមិត្តដែលជាអ្នកនិពន្ធយ៉ាងហោចណាស់ម្នាក់ដើម្បីអាចពិភាក្សាបាន។

សូមអរគុណ

សូមជួបតែសំណាងល្អ!

យ៉ានីន

Read Full Post »


Phkay-Film-Production

ដំណឹងជ្រើសរើសតួសម្តែង

***

ប្រិយមិត្តចង់ក្លាយជាតួសម្តែងក្នុងរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ទេ?

កតិកាងាយៗ គ្រាន់តែសរសេរចំណាប់អារម្មណ៍មួយទំព័រក្នុងចំណោមតួអង្គណាមួយដែលលោកអ្នកពេញចិត្តក្នុងចំណោមតួអង្គខាងក្រោមនេះ

លោកអ្នកនឹងក្លាយជាតួសម្តែងនៅក្នុងរឿងនេះភ្លាម!

តួសម្តែងដែលត្រូវជ្រើសរើសមានដូចខាងក្រោយ៖

. សមុទ្រ

[ហ៊ឹះ! នរណាទៅដឹង… គ្រាន់តែខ្ញុំដឹងថា មានសិស្សថ្មីផ្លាស់ចូលមករៀនថ្នាក់ជាមួយខ្ញុំ ខ្ញុំក៏តាមស៊ើបដំណឹងពីគេមុនទៅហើយ។ នរណាមិនស្គាល់នៅក្នុងសាលានេះ មនុស្សសង្ហានិងមានប្រជាប្រិយជាងគេគឺសមុទ្រ! ប៉ុន្តែ… គ្រាន់តែអាម្សៀនោះអើតក្បាលមកភ្លាម ប្រជាប្រិយភាពរបស់ខ្ញុំក៏ស្រកចុះមួយរំពេច…]

. មេឃ

[មិនធ្លាប់គិតទេថា ពេលខ្ញុំបានផ្លាស់សាលាមករៀនកន្លែងថ្មី ខ្ញុំអាចមានមិត្តភក្តិដែលតាមជួយយកអាសារខ្ញុំ។ ខ្ញុំជាមនុស្សគ្មានមិត្តភក្តិតាំងពីដើមមកហើយ…]

. រាជសីហ៍

[…]

. ជាលី

[ខ្ញុំគ្រាន់តែជាកូនក្មេងម្នាក់ដែលចូលចិត្តធ្វើអ្វីតាមទំនើងចិត្តខ្លួនឯង។ នៅក្នុងគ្រួសារចង់បានអីក៏បាន ប៉ាម៉ាក់តាមចិត្តរហូត ទាល់តែខ្ញុំខូចខ្លួន ក្លាយជាក្មេងទំរើស ក្បាលរឹង មិនស្តាប់បង្គាប់នរណា។ តែ… ថ្ងៃមួយចៃដន្យខ្ញុំដើរបុកមនុស្សម្នាក់… ខ្ញុំក៏ដឹងភ្លាមថា ពិភពលោកបានក្រឡាប់ចាក់តាំងពីពេលនោះមកម្ល៉េះ! បងប្រុសដែលល្អទាំងព្រម រូបក៏សង្ហា ប្រាជ្ញាក៏ពូកែ ថែមទាំងមានមន្តស្នេហ៍ឆាបឆក់មិនធម្មតា។ នរណាមិនស្គាល់គាត់ នៅក្នុងសាលារៀនរបស់ខ្ញុំ តែនេះជាលើកទី១ដែលខ្ញុំបានឃើញគាត់ពេញៗភ្នែកនៅចំពោះមុខ។ គ្រាន់តែវិនាទីដំបូងដែលខ្ញុំបានឃើញគាត់ បេះដូងខ្ញុំស្រាប់តែញាប់ញ័រលោតខុសចង្វាក់ ចង់និយាយអ្វីក៏និយាយមិនចេញ។ ខ្ញុំក៏ដឹងភ្លាមៗក្នុងពេលនោះថា ខ្លួនឯងបានធ្លាក់ក្នុងអន្លង់ស្នេហ៍…]

[…]

***សូមសរសេរចំណាប់អារម្មណ៍ ក្នុងនាមតួអង្គម្នាក់ៗខាងលើ ប្រិយមិត្តនឹងមានឈ្មោះនៅលើទំព័រសៀវភៅ «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ព្រោះចំណាប់អារម្មណ៍ទាំងនេះនឹងត្រូវយកទៅដាក់នៅលើទំព័រពិសេសរបស់រឿង។ ពិសេស ប្រិយមិត្តដែលបានជ្រើសរើស នឹងទទួលបានរង្វាន់សៀវភៅរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» មួយក្បាល រួមនឹងហត្ថលេខាពីអ្នកនិពន្ធ។

នៅរេរាអីទៀត ប្រញាប់សរសេរឲ្យបានគ្រប់ៗគ្នាណ៎ា! ^Q^//

P.S: សូមផ្ញើអត្ថបទមកកាន់ phkaynovels@gmail.com

Read Full Post »


*សួស្តីបង ផ្កាយ!!

យោងតាមសំណើរខាងលើរបស់បង លក្ខខណ្ឌ ២ (សក់អ្នកណាក្បាលអ្នកនោះ) ។ ខ្ញុំពិតជាចង់ អានវគ្គបញ្ចប់រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» របស់ បងខ្លាំងណាស់!!

អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ គឺមិនមែនស្វែងយល់ពី សាច់រឿងឬតួអង្គក្នុងរឿងអីទេ តែជាស្ថាន ភាពពិតរបស់ខ្ញុំ ដែលដូចគ្នានឹងអារម្មណ៍តួអង្គរបស់បង។ សុំទោសដែលនិយាយត្រង់ៗបែបនេះ តែបើតាមការកត់សម្គាល់លើស្នាដៃរបស់បង ខ្ញុំយល់ថា បងពិតជាមានការស្វែងយល់ច្បាស់ណាស់ពី ស្ថានភាព(ស្រឡាញ់ភេទដូចគ្នា)នេះ ។ ព្រោះការតែងនិពន្ធរបស់បង វាត្រួតស៊ីគ្នា និងអារម្មណ៍បែបនេះ ។ ហាសហាសហា មិនមែនចង់ថាបងបែបនេះទេតែ ចង់ថាបងជាមនុស្សម៉ត់ចត់ ស្វែងយល់បាន ច្បាស់លាស់ ណាស់មុននឹងសរសេរ។

ពេលវេលាយូរយារណាស់ ដែលខ្ញុំរស់ក្នុងការឈឺចុកចាប់ក្នុងអារម្មណ៍ខ្លួនឯង តើហេតុអីបានជាខ្ញុំចេះតែលួចស្រឡាញ់មិត្តភក្តិរបស់ខ្លួនឯង? ខ្ញុំធ្លាប់សួរខ្លួនឯងដែរ ថាហេតុអ្វី ខ្ញុំនៅក្នុងស្ថានភាពនេះ?  ចម្លើយគឺការក្រៀមក្រំ និងភាពស្មុគស្មាញ។ មើលតាមលក្ខណៈរូប ខ្ញុំពិតជាប្រុសម្នាក់ តាមពិតទៅតាម ផ្លូវចិត្តក៏នៅតែប្រុសដែរ គ្រាន់តែពេលខ្លះបែរជាលួចស្រឡាញ់មិត្តភក្តិណាដែលមាន រូបរាងសង្ហាទៅវិញ។ ពេលនៅជាមួយមិត្តភក្តិណា ដែលមានរូបរាងធម្មតា ខ្ញុំក៏គ្មានអារម្មណ៍អីដែរ។ តើមនុស្សប្រុស ផ្សេងទៀតដូចខ្ញុំឬទេហ្ន៎…។ អូ… ខ្ញុំមានការកត់សម្គាល់មួយដែរ គឺកាលពេលរៀននៅវិទ្យាល័យ ដូចជាមិនសូវឃើញមនុស្សបែបដូចខ្ញុំទេ ច្រើនតែមានខ្ទើយចំៗតែម្តង ហើយខ្ញុំអត់ចូលចិត្ត ខ្ទើយទេ!! តែពេលមករៀននៅមហាវិទ្យាល័យ ដូចជាអត់សូវមានអ្នកធ្វើខ្លួនខ្ទើយទេ តែបែរជាសម្បូរអ្នកក្លាហាន ស្វែងរកសង្សារប្រុសក្នុងបន្ទប់ទឹកប្រុសទៅវិញ មានទាំងដាក់លេខទូរស័ព្ទ ទាំង E-mail ខ្លះជាពួក philosophe ក៏មាន ដូចជាគេសរសេឃ្លាមួយដែលខ្ញុំគាំទ្រគឺ «កាស្រឡាញ់ គឺយកបេះដូង ទៅស្រឡាញ់ មិនមែនយកភេទទៅស្រឡាញ់ទេ!» អានហើយខ្ញុំមិនអាច មិនញញឹមបានទេ!! មិនសោកស្តាយទេ ដែលខ្ញុំស្រឡាញ់បុរស ជាពិសេសនៅពេលបានអានរឿងរបស់បង។

*ការវាយតម្លៃលើសាច់រឿង

ខ្ញុំពិតជាមានការភ្ញាក់ផ្អើល នៅពេលបានអានរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ជាលើកដំបូង តែពេលខ្ញុំអាននោះ មិនមែនជាភាគទី១ទេ។ ភ្លេចហើយថាជាភាគមួយណា តែចាំសាច់រឿងថា ទី ដាក់ខ្លួនដេកយំលើពូក ហើយសមុទ្រដាក់ខ្លួនដេកក្បែរដែរ ហើយពីរនាក់ហ្នឹង ក៏ទៅទិញម្ហូបជាមួយគ្នា(អូ! គឺពេលដែលទីដឹងថា សមុទ្រជិតទៅនៅឆ្ងាយ) ។ ខ្ញុំសរសេរអាក្រក់មើលណាស់មែនទេ?? ខ្ញុំចង់សើចបន្តិច ភ័យបន្តិច អរបន្តិច តើមានរឿងប្រលោមលោកបែបនេះដែរឬ? ខ្ញុំចាប់ផ្តើមចេញប្រតិបត្តិការ ស្វែងរកអានពីភាគមួយ ឡើងវិញ រហូតមកក៏ជក់ចិត្តលង់ខ្លួនអានដល់ពេលនេះតែម្តងទៅ!!

ការចាប់ផ្តើមស្គាល់គ្នា គឺជាការចាប់ផ្តើមដ៏ល្អរហូតខ្ញុំគិតថា សង្ស័យអ្នកនិពន្ធ លួចសាច់រឿងគេ មកបកប្រែទេដឹងបានជាល្អបែបនេះ។ ពេលខ្លះខ្លួនខ្ញុំផ្ទាល់បែរជានឹកទៅដល់អនុស្សាវរីយ៍ល្អៗរបស់ ទី និង សមុទ្រទៅវិញ ហើយពេលខ្លះ ថែមទាំងស្រងេះស្រងោចទៀតផង ពិតជាឆ្កួតខ្លាំងណាស់! ទម្រាំដឹងខ្លួន គឺផុងខ្លួនជាប់ក្នុងសាច់រឿងបាត់ទៅហើយ!!

ពាក្យថា idéal មានន័យថា: មានតែក្នុងការប្រឌិតស្រមៃ ឬន័យតាមរូបវិទ្យា គឺឥតខ្ចោះ។ ដូចគ្នាដែរ តាមរយ:សាច់រឿងរបស់បង ទំនាក់ទំនងរវាង ទី និងសមុទ្រ គឺមានភាពidéal ហើយជាក្តីស្រមៃរបស់ មនុស្សគ្រប់គ្នា។ ពិតមែនហើយ រួមទាំងខ្ញុំម្នាក់ដែរ តើនឹងមានសេចក្តីសុខយ៉ាងណាហ្ន៎… បើមានសង្សារ ដូចសមុទ្រ ឬបើមានអ្នកតាមស្រឡាញ់ច្រើនដូចទី។

*មតិខ្ញុំ

ខ្ញុំគិតថា ទី ឆេវឆាវពេកហើយ នៅវគ្គ ៣៨, ៣៩, ៤០, ៤១, និង៤២ បើវិភាគតាម តថភាពសង្គម ទីពេលនោះ អារកាត់រឿងតែម្នាក់ឯង អត់យល់ពីអារម្មណ៍សមុទ្រសោះ ហើយឆាប់ភ្លេចពី អ្វីដែលសមុទ្របាននិយាយ ទោះបីជាសមុទ្រនិយាយច្រើនដងទៅហើយថា វាស្រឡាញ់តែទី។ ទីថាទីជឿជាក់សមុទ្រ តែរាល់ពេលប្រចណ្ឌ ទីថាមិនយល់ពីសមុទ្រទៅវិញ បើខ្ញុំជាសមុទ្រវិញ តើខ្ញុំខូចចិត្តយ៉ាងណា?

តែទោះយ៉ាងណា សុំអង្វរអ្នកនិពន្ធផ្ញើរឿងឲ្យមើលផង ព្រោះពេលនេះដូចស្ពាយដុំថ្ម៥តោនអ៊ីចឹង តឹងទ្រូង នឹងរឿងពីរនាក់ហ្នឹងខ្លាំងណាស់!! សូមអរគុណអ្នកនិពន្ធដ៏សែនគួរឲ្យស្រឡាញ់ម្នាក់នេះទុកជា មុនផង សង្ឃឹមថា នឹងបានរឿងមើលឆាប់ៗ។

បញ្ជោរលេងទៅ ក្រែងអាណិតបានរឿងមើលត!!!

អេស!! កុំលួចជេរទស្សនិកជនឲ្យសោះណា ប្រយ័ត្នមានបាប!

*សេចក្តីអង្វរ

បើសិនជាត្រូវចុះផ្សាយ សូមអ្នកនិពន្ធមេត្តាកុំបញ្ចេញឈ្មោះ ឬអត្តសញ្ញាណខ្ញុំអី ព្រោះខ្មាសគេណាស់ សូមអង្វរ… ណា…,

Read Full Post »


សួស្តីបងផ្កាយដ៏ស្រស់សង្ហា(អ្នកនិពន្ធ៖ ស្អប់ណាស់អ្នកអានណាពូកែបញ្ជោរទោះមិននិយាយក៏អ្នកនិពន្ធម្នាក់នេះដឹងថា ខ្លួនឯងសង្ហាជាងសុគន្ធថេរ៉ាយុ ដែរហិហិ..) ហេហេហេ! ខ្ញុំឈ្មាះប៉ ជាប្រិយមិត្តដ៏ក្មេងខ្ចីជាងគេរបស់បង(ចេះតែថាទៅបើទើបតែ១៦ឆ្នាំ)[អ្នកនិពន្ធស្លាប់ហើយ១៦ឆ្នាំ?? កំពុងត្រូវប៉ាន់អ្នកនិពន្ធតែម្តង! ហុហុ..(ប្រយ័ត្នបាបវ៉ឺយគិតអីផ្តេសផ្តាសជាមួយកូនក្មេង! ហិហិ) តែថាទៅមានចាំឬអត់វគ្គខ្លះក្មេងក្រោមអាយុ១៨ឆ្នាំហាមអាន! បើអាន(ស៊ូត.. កុំប្រាប់ឲ្យគេដឹង!)] ធ្លាប់មានសង្សារ ៤, ១០ នាក់ដែរ តែដូចអត់ត្រូវចិត្តមួយសោះ ហិហិ អត់សូវចេះអួតទេ(អ្នកនិពន្ធ៖ ស្លាប់ហើយ! បែបនេះគ្មានសល់អីទេ ក្មេងតែអាយុទេ តែបទពិសោធន៍ពេញខ្លួន! ឡុលល.. អាណិតតែអ្នកនិពន្ធទេ រកតែមួយធ្វើថ្នាំមិនបានផង! Y_Y កម្សត់ណាស់!)។ សង្សារមានប្រុសមានស្រី មានសង្សារប្រុសច្រើនជាងមានសង្សារស្រី កុំទាន់ជេរថាក្មេងលោភលន់អី (អ្នកនិពន្ធជេរបាត់ទៅហើយ! ហ៊ុលល..) ព្រោះនៅក្មេងចាំបាច់ត្រូវមានជម្រើសច្រើនចឹងហើយ ហាហា។ អីយ៉ាស់ដូចជាពុលទឹកមាត់ហែកកេរ្ត៍ខ្លួនឲ្យបងផ្កាយដឹង ហាហា។

ឥឡូវចូលសាច់ការតាម៉ងទៅ ខ្ញុំបានស្គាល់នឹងចាប់អារម្មណ៍blogបង ៣ទៅ៤ខែហើយ[អ្នកនិពន្ធ៖ ងាប់ហើយ!(ខឹងរហូតប្រើពាក្យអសុរស) ប្លក់បង្កើតតាំងពីប្រាំឆ្នាំមុនទើបតែមកអាន,ខែនេះ! >_<] និយាយមិនអួតខ្ញុំបើកអានរឿងរបស់បងរាល់ថ្ងៃ ថែមទាំងចែកកាលវិភាគអានទៀត ពេលថ្ងៃអានរឿងខ្មោច(មិនសូវខ្លាច)និងពេលយប់អានរឿងស្នេហា(ទុកដេកយល់សប្តិ)[អ្នកនិពន្ធក្មេងសោះតែចេះរៀបចំកាលវិភាគបានល្អឥតខ្ចោះ! ពិសេសត្រង់ទុកដេកយល់សប្តិឃើញហ្នឹងហ្មងងង ឡុលល..] អានបណ្តើរ សើចបណ្តើរ ខ្លាចបណ្តើរ យំបណ្តើរ(អ្នកនិពន្ធ៖ ហៀបណ្តើរ!) ស្រដៀងមនុស្សឆ្កួត ហិហិហិ ហើយរឿងដែលខ្ញុំពេញចិត្ត ចូលចិត្ត ហើយគិតថា វាមានគ្រប់រសជាតិនោះគឺរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ហ្នឹងហើយ។ គ្រាន់តែសរសេរចំណងជើងរឿង ក៏នឹកឃើញដល់ បងសមុទ្រ និង បងទី ម្ចាស់ចិត្តរបស់ខ្ញុំដែរ ^^។ ចំពោះខ្ញុំ ខ្ញុំចង់ចាប់តួទាំងពីរហ្នឹងតែម្តង អា!!!!! ច្រឡំ ខ្ញុំចូលចិត្តតួទាំងពីរហ្នឹងណាស់ ហិហិហិ ច្រឡំចេញគំនិតលាមក^^។ និយាយតាមត្រង់ចុះពេលអាន sad ending ចប់ ខ្ញុំចង់តែទៅដុតផ្ទះអ្នកនិពន្ធចោលទេ។(អ្នកនិពន្ធ៖ អូហូ… ប្រើហិង្សារផង!) ពិតជាមិនចង់ឲ្យសាច់រឿងចប់ដោយភាពទុក្ខសោកឡើយ ចង់ឲ្យរឿងនេះមានភាគបន្តមិនចេះចប់ ហិហិ។ រឿងនេះឆ្លុះបញ្ជាំងពីស្នេហាមួយ ដែលខុសពីច្បាប់ធម្មជាតិ ប៉ុន្តែវាជាស្នេហាដែលមានអត្ថន័យ ហើយមានភាពរ៉ូមែនទិច គ្រាន់បើជាងស្នេហាប្រុសនិងស្រីមួយចំនួនទៀត ដែលពោពេញទៅដោយការខកបំណង ខូចចិត្ត ជាដើម។ និយាយសំដីzin ខ្ញុំសូមកោតសរសើរដោយស្មោះ អស់ពីដួងចិត្តពីស្នាដៃនិពន្ធរបស់បង វាជាស្នាដៃដ៏អស្ចារ្យមួយដែលពិបាកនឹងរក។ អ្វីដែលខ្ញុំហ៊ាននិយាយបែបនេះ គឺថាសាច់រឿងដែលជាស្នាដៃបងនិពន្ធ គ្រប់ឈុតគ្រប់ឆាក សុទ្ធតែធ្វើអោយមិត្តអ្នកអានស្លុងអារម្មណ៍ បណ្តុះគំនិតឲ្យនឹកឃើញដល់រូបភាពពិតៗ។ តួយ៉ាងដូចរឿង «ព្រិលធ្លាក់ក្នុងសមុទ្រខ្សាច់» ជាដើម ខ្ញុំតែងតែដេកយល់សប្តិឃើញសាច់រឿង ឃើញបងទី ឃើញបងសមុទ្រ ស្ទើររាល់យប់។ សុំនិយាយយ៉ាងខ្លីថាអស្ចារ្យ!

ចុងបញ្ចប់នេះ ខ្ញុំសង្ឃឹមថាបងផ្កាយ នឹងផ្តល់ក្តីមេត្តាអោយក្មេងដ៏កម្សត់នេះ បានអានភាគបញ្ចប់ផងចុះណាបាទ ហើយក៏សុំជូនពរដល់បង សុំឲ្យស្នាដៃនិពន្ធរបស់បង ជាស្នាដៃដែលជាទីពេញនិយម និងមិនចេះសាបសូន្យ។^^

Read Full Post »


សួស្តីអ្នកនិពន្ធចម្លែក!

(អ្នកនិពន្ធ៖ ចម្លែកយ៉ាងម៉េចទៅព្រះអើយ អ្នកនិពន្ធមានក្បាលពីរភ្នែកដប់ឬ? O_O)

ខ្ញុំចង់ប្រាប់អ្នកនិពន្ធថា ខ្ញុំចូលចិត្តរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ខ្លាំងណាស់! នេះជារឿងទីពីរហើយដែលខ្ញុំធ្លាប់បានអាន ចំពោះរឿងហ្គេយ៍! មុនពេលអានរឿងនេះ ខ្ញុំកំពុងមិនសប្បាយចិត្ត ព្រោះខ្ញុំមានអារម្មណ៍ថា មិត្តប្រុសរបស់ខ្ញុំកំពុងតែបែកចិត្តចេញពីខ្ញុំហើយ គឺបែកចិត្តចេញពីខ្ញុំនៅពេលដែលខ្ញុំកំពុងចាប់ផ្តើមស្រឡាញ់គេស្មោះ! ខ្ញុំបានហៅឈ្មោះសង្សារខ្ញុំថា សមុទ្រ ហើយសង្សារខ្ញុំក៏ហៅខ្ញុំថា ទីវិញដែរ។ អ្នកនិពន្ធរបស់ខ្ញុំពិតជាគួរឲ្យស្រឡាញ់មែន ដែលធ្វើឲ្យយើង ទាំងពីរត្រូវគ្នាវិញ ក្រោយដែលបានអានពីបញ្ហាប្រចណ្ឌខុសរឿងរបស់អ្នកខ្លះ (តួក្នុងរឿង)[អ្នកនិពន្ធពិតជាកិត្តិយសនិងរំភើបខ្លាំងណាស់ដែលរឿងរបស់ខ្ញុំមានចំណែកធ្វើឲ្យស្នេហារបស់អ្នកទាំងពីរត្រូវគ្នាវិញជូនពរឲ្យស្រឡាញ់គ្នាយូរៗ!! ^_^]។

ចូលមកដល់សាច់រឿងវិញម្តង! រឿងទីមួយដែលខ្ញុំបានអាន គឺរឿង «សង្សារប្រុស»! គិតថាល្អ ហើយក៏ល្បីដែរ ព្រោះជារឿងខ្មែរដំបូងដែលនិយាយពីរឿងអ៊ីចឹង! ល្បីដល់បរទេសទៀត! តែរឿងដែលវ៉ាដាច់នោះ គឺរឿងនេះឯង(អ្នកនិពន្ធ៖ តែរឿង «សង្សារប្រុស» កំពុងប្រែជាភាសាអង់គ្លេសហើយណ៎ា! ^_^)។ មានរឿងហ្គេយ៍ជាច្រើនទៀត ដែលខ្ញុំធ្លាប់មើលតែចំណងជើង តែមិនមានពេលអានទាល់តែសោះ ទោះពេលវេលាកន្លងទៅមួយឆ្នាំហើយ មួយឆ្នាំទៀតក៏ដោយ ក៏នៅតែមិនបានអាន។ រឿង «ព្រោះថ្ងៃស្អែករស់គ្មានឯង» ឮសូរមិត្តនិយាយថាកម្សត់ ហើយក៏ចង់អាន តែមិនដែលបានអាន! រឿងក្នុងប្លក់បងសុបិនវិញ ក៏បានតែឈៀងចូលមើលចំណងជើង និងរូបបានបន្តិចៗក៏មិនបានអានឲ្យចប់ អ៊ីចឹងខ្ញុំគិតថា រឿងរបស់បងសំណាងណាស់ ដែលបានមនុស្សរវល់ដូចជាខ្ញុំអានLolz!

អ្វីដែលខ្ញុំចូលចិត្តនោះគឺ តួអង្គទាំងពីរជាមនុស្សប្រុសពេញលក្ខណៈ (ដូចខ្ញុំ និងសង្សារខ្ញុំដែរ) គឺខុសត្រង់ថាអារម្មណ៍របស់គេទាំងពីរនាក់ ផ្តល់ឲ្យគ្នាទៅវិញទៅមក ដែលមិនមែនជាស្នេហាប្រុសស្រឡាញ់ស្រី! ខ្ញុំធ្លាប់ជឿថា ស្នេហាពិតមិនមានទេ សម្រាប់ប្រុសចំតួ ស្រឡាញ់ប្រុសចំតួ! តែតាមបទពិសោធន៍របស់ខ្ញុំ គ្មានអ្នកណាដែលអាចផ្តល់នូវក្តីសុខផ្នែកផ្លូវចិត្ត និងផ្លូវកាយជាងមនុស្សតែម្នាក់ដែលយើងស្រឡាញ់នោះទេ។

សូមឲ្យអ្នកនិពន្ធផ្តល់នូវគំនិតអប់រំក្នុងវគ្គចុងក្រោយនេះថា ឲ្យតួអង្គទាំងពីរស្រឡាញ់គ្នា និងមានសុភមង្គលជាមួយគ្នា ទោះដោយស្ងាត់ស្ងៀម ឬដោយចេញមុខចេញមាត់ក្តី! ចង់ឲ្យអ្នកនិពន្ធយកការពិតខ្លះមកសរសេរ ហើយពន្យល់ប្រាប់ MSM ឬ LGBT ផងថា បើស្រឡាញ់មនុស្សម្នាក់ហើយ សូមស្មោះត្រង់ជាមួយគ្នា ហើយកុំភ្លើតភ្លើនចង់បានដៃគូច្រើនអី ព្រោះតែការភ្លើតភ្លើននេះហើយទើប រដ្ឋាភិបាលមិនបើកឲ្យមានសេរីភាពខាងហ្នឹង! នេះលួចលាក់ផង នៅបង្កើតចលាចល និងភាពគួរឲ្យខ្ពើមរអើមដល់សង្គម ចុះទម្រាំបើកសេរីទៀតនោះ ប្រាកដជាដូរដៃគូតាមទីសាធារណៈឥតកេរ្តិ៍ខ្មាសមិនខានទេ! ខ្ញុំនិយាយសំដៅភាគច្រើនដែលធ្វើឲ្យអាម៉ាស ដូច្នេះ បើមនុស្សមួយភាគតូចដែលស្រឡាញ់គ្នាស្មោះស្ម័គ្រ និងចេះរក្សាកិត្តិយសខ្លួនឯងនោះ ខ្ញុំសូមសរសើរ ព្រោះយ៉ាងណាក៏អាចថែរក្សាគ្នាដល់ចាស់បានដែរ។

ម្យ៉ាងទៀត ខ្ញុំក្នាញ់នឹងក្មេង ជាលី នោះណាស់ អានដល់ចំណុចនោះ នឹកខឹងនឹងក្មេងប្រុសម្នាក់ ដែលចេះតែមករញ៉េរញ៉ៃជាមួយសង្សារខ្ញុំ ទាំងក្មេង និងទាំងស្អាត តែខ្ញុំក៏មិនដែលហ៊ានថាអីដែរ ព្រោះខ្ញុំជាមនុស្សមិនសូវចេះឈ្លោះទេ ដល់ពេលទ្រាំលែងបាន គឺដើរចេញតែម្តង។ តែសំណាងណាស់ ដែលក្មេងនោះ ត្រូវខ្លែងឆក់យកទៅបាត់ ទុកឲ្យសង្សារខ្ញុំមកធ្វើជារបស់ខ្ញុំដដែល។ ខ្ញុំពេញចិត្តវគ្គដែលមានក្មេងជាលីនោះគ្រប់វគ្គ ព្រោះអានបណ្តើរបានខឹងបណ្តើរ។

ត្រង់វគ្គចុងក្រោយនេះ ហាក់ដូចជាចេញតួស្រីច្រើនវគ្គពេក (ដដែលៗពេក) ហើយនៅមិនទាន់ដឹងមូលហេតុអីឲ្យប្រាកដនៅឡើយផង។ និយាយទៅ រឿងនេះតាំងពីដើមដល់ពេលនេះ ទើបតែចេញតួស្រីមកបំបែកបំបាក់ទេ កុំឲ្យថាមានតែប្រុសពេក មែនទេអ្នកនិពន្ធចម្លែក? (អ្នកនិពន្ធ៖ អុញ! ចម្លែកត្រង់ណាទៅ?? ហុហុហុការពិតតួស្រីចេញតាំងពីវគ្គដំបូងម្ល៉េះ? គឺតួ «ព្រិល» ដែលជាសង្សាររបស់សមុទ្រមុនសមុទ្រស្រឡាញ់ទីគេមានសង្សារស្រីរួចទៅហើយគឺតាំងពីទីមិនទាន់ផ្លាស់មកម្ល៉េះ។មួយអ្នកអានភ្លេចដោយខ្លួនឯង?)

ចំណុចចុងក្រោយគឺ ខ្ញុំចង់ប្រាប់អ្នកនិពន្ធថា ខ្ញុំមិនចូលចិត្តអ្នកនិពន្ធជាខ្លាំង ដែលនិពន្ធរឿងខ្មោច និងរឿងស៊ើបអង្កេតមួយៗ មិនដែលថាអនុញ្ញាតឲ្យអ្នកអានទាយត្រូវអីបន្តិចសោះ ជាហេតុធ្វើឲ្យខ្ញុំហួសចិត្តរហូត។ ខ្ញុំចូលចិត្តរឿងខ្មោច ដូច្នេះសូមអ្នកនិពន្ធមេត្តាយល់ចិត្តខ្ញុំផង! សូមអរគុណទុកជាមុន និងសូមអរគុណទីនេះឲ្យហើយ ចំពោះការព្យាយាមសរសេររឿង ដែលអ្នកនិពន្ធផ្សេងៗមិនដែលហ៊ានសរសេរ។ សរសេររឿងនេះ ទោះមានអ្នកអានរាប់រយនាក់ក្នុងមួយថ្ងៃ ក៏រកមតិមួយស្ទើរមិនបានផង ព្រោះគេខ្លាច….. ហិហិ!

ខ្ញុំសុំទោសផង ដែលសរសេររញេរញ៉ៃគ្មានសណ្តាប់ធ្នាប់ ព្រោះតែខ្ញុំមិនសូវពូកែខាងអក្សរសាស្ត្រអីទេ អានយល់ ឬមិនយល់សូមមេត្តាកុំប្រកាន់អី! សូមផ្ញើរឿងចុងក្រោយឲ្យខ្ញុំអាន តាមរយៈសារអេឡិចត្រូនិចផង!

ដោយក្តីស្រឡាញ់ពីខ្ញុំជូនដល់អ្នកនិពន្ធ

រ៉ូ

Read Full Post »


សូមណែនាំខ្លួនបន្តិចសិន មុនហ្នឹងចូលដល់សាច់រឿងត្រូវនិយាយ។ សូមហៅញ៉ុមថា កូននាគចុះហេហេ។ នៅកំលោះច្រែស(អ្នកនិពន្ធ៖ ចែសច្រែសហាសហាហា!!!) មិនដែលមានស្នេហា ឬសង្សាអីទេ។ ហើយមានអារម្មណ៍ថា វល់ៗ មិនដឹងថា ស្រសាញ់ស្រីឬប្រុសទេ(អ្នកនិពន្ធ៖ ស្រឡាញ់ប្រុសតែម្តងទៅសម័យនេះហើយនៅស្រឡាញ់ស្រីទៀតគេថាស្រែ!!! ហុហុហុ) ទើបអត់ហ៊ានប្រលូកអារឿងហ្នឹង, ពេលនៅជិតស្រីស្អាតមានអារម្មណ៍ចង់មើលគេតែអៀន ហើយមានអារម្មណ៍ថា មានសេចក្ដីសុខណាស់ ហាហាហា, ពេលនៅជិតប្រុសស្អាតមានអារម្មណ៍ចង់មើលមុខគេ ខំលួចដៀងភ្នែក ហេហេ(ពេលខ្លះគ្រាន់តែមើលហើយឆ្ងល់ គេធ្វើម៉េចបានស្អាតជាងញ៉ុម >,< គួរឲ្យច្រណែនណាស់ ខ្វះតែតិចក៏ស្អាតដូចគេដែល លុល ^^ ហើយពេលខ្លះមានអារម្មណ៍ចង់តែចាប់រំលោភទេលោកអើយ បើស្អាតដូចសមុទ្រនិងទី ចឹង ណាទ្រាំបាន ហិហិហិ ^^)។

ចំពោះចំណាប់អារម្មណ៍ ញ៉ុមទៅលើ រឿង «ព្រិលធ្លាក់កណ្ដាលសមុស្រខ្សាច់» ញ៉ុមគិតថា វាជារឿងល្អណាស់ ហើយបានឆ្លុះបញ្ចាំងពីខ្សែជីរិតស្នេហាពិត របស់បុរសនិងបុរស(រហូតពេលខ្លះ ញ៉ុមគិតថាប្រហែលជាអ្នកនិពន្ធមានបទពិសោធន៍ខាងហ្នឹងទេដឹង ហេហេហេ[អ្នកនិពន្ធ៖ ឈឺឆ្អាលរឿងអ្នកនិពន្ធតិចអត់រឿងអានឥឡូវ!!!], តែក៏គិតថា ជាអ្នកនិពន្ធត្រូវចេះដឹង នឹងយល់ពីគ្រប់មជ្ឈដ្ឋានជីរិតអញ្ចឹងហើយ), ហើយតួអង្គដែលញ៉ុមចាប់អារម្មណ៍និងស្រឡាញ់ជាងគេ គឺអាសមុទ្រខ្សាច់ហ្នឹង ហេហេហេ (មានពេលខ្លះមានអារម្មណ៍ថាលង់ហ្នឹងគាត់ដែរ លុល^^)។ ញ៉ុមចូលចិត្ដសមុទ្រព្រោះ យល់ថាគាត់គឺជាមនុស្សម្នាក់ ដែលហ៊ានលះបង់អ្វីៗព្រោះតែការស្រឡាញ់, ហើយប្រចណ្ឌច្រើន (ពេលប្រចណ្ឌម្តងៗ គួរឲ្យស្រឡាញ់ខ្លាំងណាស់ ចង់តែចាប់ឱបឲ្យបាត់ប្រចណ្ឌទេ ហិហិហិ)។ ហើយរឿងបងផ្កាយហ្នឹងវាបានបញ្ចូលនូវគ្រប់រសជាតិជីរិតបែបក្មេងវិទ្យាល័យ ដែលធ្វើឲ្យញ៉ុមមានអារម្មណ៍ថា ចង់វិលទៅវិទ្យាល័យវិញ បានដើរលេង ញ៉ាំបាយនៅកង់ទីនរាល់ព្រឹក (ទោះបីបាយនៅកង់ទីនសាលាស៊ីសុវត្ថិមិនឆ្ងាញ់ តែក៏ស្រណោះដែរ) ជាពិសេសគឺ លីបរៀន ហុហុហុ មិនគួរនិយាយអាហ្នឹងសោះ >,<។ ហើយស្នេហាតួទាំងពីរនឹងផ្អែមណាស់ញ៉ុមចូលចិត្តការយកចិត្តទុកដាក់ពីសមុទ្រចំពោះទី បានរស់នៅជាមួយគ្នា និងធើអីៗ អាហ្នឹងក៏ចូលចិត្ដដែរ ហេហេហេ ញ៉ុមរៀងយាយត្រង់តិចហើយ។ អានបាន៤២ភាគគឺចូលចិត្តទាំងអស់, តែអត់ចូលចិត្តអាSad Ending សាកល្បងហ្នឹងសោះ… ព្រោះអានទៅមានអារម្មណ៍ថាខ្លី ហើយអាណិត២នាក់ហ្នឹងណាស់ ហើយអត់មានអ្នកដឹងឮស្នេហាពិតគេទៀត… យ៉ាងហោចណាស់ ក៏ឲ្យពួកទេបានតស៊ូ រនាំងគ្រួសារនិងសង្គមដែរ ហើយអាចបង្ហាញពីស្នេហាពិតរបស់គេទៅឲ្យអ្នកជុំវិញគេដឹងលឺ និងជួយចែកគ្នាយំពេលស្នេហាគេត្រូវព្រាត់ ហេហេហេ :P។ អូ! ភ្លេចប្រាប់ ញ៉ុមអានអាSad Ending សាកល្បងនឹង ដេកឈឺចិត្តស្អិតទ្រូង អាណិតពួកគេអស់២,៣ថ្ងៃណ៎ មិនចង់អួតទេ ទំរាំធ្វើចិត្ដបានទោះបីដឹងថា គ្រាន់តែ Ending សាកល្បងក៏ដោយ គិតទៅចង់តែទៅរករឿងអ្នកនិពន្ធទេ ដាក់អារឿងឈឺចិត្ដឲ្យគេអាន =_=! , ហើយញ៉ុម អាណិតជាពិសេស សមុទ្រហ្មង គាត់បានលះបង់កាយចិត្តច្រើនណាស់ គួរតែអាណិតគាត់ឲ្យបានជួបនទីទៅ ព្រោះធ្វើចឹងគាត់ស្លាប់អត់ន័យអីសោះ ។

សូមសំណូមពរ ឲ្យបងផ្កាយចេញភាគ២ណា ឬបើអាចសូមសរសេរឲ្យរហូតដល់ភាគដែរពួកគេចាស់ស្លាប់រៀងៗខ្លួនទៅ ព្រោះញ៉ុមមិនចង់ឆាប់បែកពីសមុទ្រ និងនទីទេ។ ញ៉ុមនឹងរង់ចាំអានភាគបញ្ចប់ និងភាគ២បន្តទៀត, បើអត់មានទេ បាយ័ត្នញ៉ុមសរសេរខ្លួនឯងណា ហាហាហា យាយលេងទេ កុំប្រញាប់ភ័យអីបងប្រុស ហាហាហា ^^

សូមចប់!!! សង្ឃឹមថានឹងបានភាគបញ្ចប់ណា៎ បើមិនឲ្យ បាយ័ត្នទៅរកដល់កន្លែង សូមគំរាមទុកជាមុនទោះបីនៅវៀងចន្ទន៍ក៏ដោយ។ ^^,

Read Full Post »

Older Posts »